សេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យព្រះកេតុមាលា ចុះថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជម្រាបជូនថា មន្ទីរពេទ្យមានការទទួលពិនិត្យ វះកាត់ ព្យាបាលជំងឺភ្នែក មិនបង់ប្រាក់ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤។
យោងតាមលិខិតជូនដំណឹងរបស់មន្ទីរពេទ្យព្រះកេតុមាលាបានគូសបញ្ជាក់ថា៖ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងក្រុមគ្រូពេទ្យឯកទេសភ្នែក មន្ទីរពេទ្យព្រះកេតុមាលា និងក្រុមគ្រូពេទ្យឯកទេសភ្នែក សមាគមន៍ធុរកិច្ចចិនហុងកុង និងម៉ាកាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំកម្មវិធីសប្បុរសធម៌ នៃការវះកាត់ជំងឺភ្នែកឡើងបាយ (Cataract) ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមមូលនិធិសប្បុរសធម៌ប្រជាជនចិន នៃ សាធារណរដ្ឋប្រជាមានិតចិន ។
តាមសេចក្តីន័យដូចបានជម្រាបជូន សូមសាធារណជនទាំងអស់ អញ្ជើញមកទទួលសេវា សុខាភិបាលផ្នែកចក្ខុរោគ នៅមន្ទីរពេទ្យព្រះកេតុមាលា តាមកាលបរិច្ឆេទដូចខាងលើ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៨១៩ ២៤៧។
សូមជម្រាបថា មន្ទីរពេទ្យព្រះកេតុមាលា មានទីតំាងស្ថិតនៅវិថីប្រទេសបារាំងលេខ៤៧ និងតិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕










