អង់គ្លេស និងអៀរឡង់លុបចោលជើងហោះហើរជាច្រើនដោយសារហេតុផលនេះ
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្យល់ព្យុះឈ្មោះ Darragh បានបោកបក់មកលើប្រទេសអង់គ្លេស និងអៀរឡង់ ហើយរដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសអាសន្នពីកម្រិតគ្រោះថ្នា.ក់ ពណ៌ក្រហម (Red Warning) ដើម្បីឱ្យពលរដ្ឋរាប់លាននាក់កុំចាកចេញពីលំនៅឋាន និងលុបចោលជើងហោះហើរជាច្រើន ។

ឥទ្ធិពលខ្យល់ព្យុះកាលពីថ្ងៃទី៧ ខែធ្នូ កន្លងមក បានធ្វើឱ្យឆ្នេរសមុទ្រភាគខាងលិចប្រទេសអង់គ្លេសមានអាកាសធាតុមិនល្អ និងខ្យល់បក់លាយខ្សាច់គ្របដណ្តប់លើតំបន់ទេសចរណ៍ ។ លើសពីនេះ អ្នកបើកបររថយន្តដឹកអ្នកដំណើរបានស្លាប់ដោយសារដើមឈើបាក់សង្កត់នៅតាមផ្លូវ ។
កាលពីថ្ងៃទី៦ ខែធ្នូ កន្លងមក អាជ្ញាធរអង់គ្លេសបានជូនដំណឹងឱ្យពលរដ្ឋសម្ងំនៅក្នុងលំនៅឋាន ដោយត្រៀមស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ពីព្រោះខ្យល់ព្យុះអាចបណ្តាលឱ្យដើមឈើបាក់រលំ និងទឹករលកខ្លាំងនៅបរិវេណឆ្នេរសមុទ្រ ។ តំបន់មួយចំនួននឹងដាច់ចរន្តអគ្គិសនី ហើយពលរដ្ឋពុំអាចប្រើប្រាស់ទូរស័ព្ទបាន។.png)
តាមរបាយការណ៍បញ្ជាក់ថា លំនៅឋាន និងហាងលក់ទំនិញជាង៤សែនកន្លែង គ្មានអគ្គិសនីប្រើប្រាស់ ខណៈផ្លូវធ្វើដំណើរ និងស្ពាន ត្រូវបិទដំណើរការបណ្តោះអាសន្ន ។ អង់គ្លេសបានលុបចោលជើងហោះហើរមួយចំនួន ដោយសារខ្យល់ព្យុះនេះមានកម្លាំងខ្លាំងរហូតដល់១៥០គីឡូម៉ែត្រក្នុង១ម៉ោង ដែលបណ្តាលឱ្យមានភ្លៀង និងព្រិលធ្លាក់ខ្លាំង ។

ប្រទេសអង់គ្លេសបានរងផលប៉ះពាល់ដោយសារខ្យល់ព្យុះជារៀងរាល់ឆ្នាំ ហើយតែងតែកើតឡើងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងា ក្នុងនោះចំនួនខ្យល់ព្យុះអាចខុសគ្នានៅតាមឆ្នាំនីមួយៗអាស្រ័យលើកត្តាផ្សេងៗ ។ ជាក់ស្តែង ខ្យល់ព្យុះ Darragh គឹជាខ្យល់ព្យុះទី៤ ដែលបានបោកបក់មកលើអង់គ្លេស តាំងពីដើមឆ្នាំ២០២៤ ។.png)
ដោយឡែក ឥទ្ធិពលខ្យល់ព្យុះនេះក៏បានប៉ះពាល់ដល់ភាគខាងជើងប្រទេសអៀរឡង់ផងដែរ គឺមានដើមឈើបាក់នៅតាមផ្លូវ និងបាក់របង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់មួយចំនួន ។ អាជ្ញាធរអៀរឡង់ បានប្រកាសលុបចោលការរៀបចំកម្មវិធីសំខាន់ៗ ខណៈអាកាសយានដ្ឋាននៅភាគខាងជើងអៀរឡង់ បានលុបចោលជើងហោះហើរជាច្រើន។
ខ្យល់ព្យុះនៅអង់គ្លេស និងអៀរឡង់ បានធ្វើឱ្យប្រទេសនានាបារម្ភថា ចាប់ពីពេលនេះតទៅ ពិភពលោក នឹងជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ និងញឹកញាប់ ។ គ្រោះធម្មជាតិ គឺជាសញ្ញាប្រាប់ឱ្យពិភពលោក ប្រញាប់ស្វែងរកវិធានការដោះស្រាយបម្រែបម្រួលអាកាសធាតុ (Climate Change) ដែលនឹងកើតឡើង នាថ្ងៃអនាគត ៕


.png)




សន្ទុះអ្នកគាំទ្របាល់ទាត់កម្ពុជា មានការកើនឡើង ហើយនេះគឺជាសមិទ្ធផលគួរជាទីមោទកភាពសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺយើងបានសាងប្រវត្តិថ្មីមួយ សម្រាប់ប្រទេសជាតិ ពិសេសបាល់ទាត់ក្នុងតំបន់អាស៊ានមានការភ្ញាក់ផ្ញើល បន្ទាប់ពីការប្រកួតបាល់ទាត់នារីកម្ពុជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងនៅប្រទេសឡាវ និងមានការផ្សាយផ្ទាល់នៅទីសាធារណៈតាមទីតាំងមួយចំនួនដូចជា ខេត្តតាកែវ, ខេត្តពោធិ៍សាត់, និង រាជធានីភ្នំពេញ ដោយមានការជួបជុំអ្នកគាំទ្រជាច្រើន ទស្សនាបាល់ទាត់រួមគ្នា និងស្រែកហ៊ោយ៉ាងរីករាយជាពិសេសនៅរាជធានីភ្នំពេញ សួនវឌ្ឍនៈ កាពីតាលឡាហ្វស្តាយផាក ដែលរៀបចំឡើងដោយ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដៃគូឧបត្ថម្ភដ៏ធំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលតែងតែគាំទ្រវិស័យកីឡាកម្ពុជាយ៉ាងសកម្មជាពិសេសកីឡាបាល់ទាត់កម្ពុជាក្នុងនោះក៏បានចូលរួមឧបត្ថម្ភគាំទ្រលីគកំពូលកម្ពុជា ក្លឹបកីឡាបាល់ទាត់ស្វាយរៀង, គីរីវង្សសុខសែនជ័យ, បឹងកេត ព្រមទាំងកម្មវិធីកីឡាជាច្រើនផងដែរ។





.png)






.png)




.png)












.jpg)

.png)


.png)
.png)




