Home ព័ត៌មានអន្តរជាតិ ជាកង់ដូចគេ តែប្លែកគេ! បារាំងផលិតកង់អាគុយដែលមានដំបូលការពារភ្លៀងនិងកំដៅថ្ងៃសម្រាប់អ្នកចូលចិត្តហាត់ប្រាណ!

ជាកង់ដូចគេ តែប្លែកគេ! បារាំងផលិតកង់អាគុយដែលមានដំបូលការពារភ្លៀងនិងកំដៅថ្ងៃសម្រាប់អ្នកចូលចិត្តហាត់ប្រាណ!

110
0

ប្រទេសបារាំង ៖ ក្រុមហ៊ុនមួយនៅប្រទេសបារាំងបានបង្ហាញរូបរាងកង់អាគុយបំពាក់ដំបូលការពារភ្លៀង និងកំដៅថ្ងៃ ព្រមទាំងឧបករណ៍ទំនើបៗសម្រាប់ជាជម្រើសថ្មីរបស់អ្នកហាត់ប្រាណ ។ កង់អាគុយនេះមានកង់សរុបចំនួន៣ ហើយក្រៅពីការប្រើប្រាស់អាគុយ អ្នកប្រើប្រាស់អាចធាក់វាដោយជើងក៏បាន និងអង្គុយរាងទ្រេតបន្តិច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYJKcHhsWOsJosN8T0s_ghwMSFFrpiro87CyV64D-o2HvDsXMfBXKqJhfj2fPZpVC_T7RTvsenj7NS_f7liXD9enT-PiPWkImAiB08lnPE0gjW75I4cEya4VXQUV_mSgE1tFNip67SyRBOjJvSeo17lL-mW2vFzlkRIxs0aEweJcPPS0WjbqBCAbeWNrKk/s1024/image_2024-12-06_15-44-41.png
ក្រុមហ៊ុនឈ្មោះ VeMoo បញ្ជាក់ថា វាអាចធ្វើដំណើរក្នុងចម្ងាយរហូតដល់១០០គីឡូម៉ែត្រ សម្រាប់ការសាកអាគុយម្តង ។ រីឯឧបករណ៍ផ្សេងៗរបស់កង់ គឺបានមកពីក្រុមហ៊ុននានា ដូចជា ៖ ក្រុមហ៊ុន RockShox, SunRace, Sturmey-Archer, Schwalbe និងក្រុមហ៊ុន Actia ។ ក្រៅពីនេះ អ្នកប្រើប្រាស់អាចដាក់សម្ភារៈផ្សេងៗនៅផ្នែកខាងក្រោយ និងសាកថ្មទូរស័ព្ទក្នុងអំឡុងពេលធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYmszwk-xi2W3tGddwyjT4WqPbBRk_NJRMQ017F-SjlDGDl-7unhwyVfNBLJQgj-BrXc9b_gxO4GbN3ecQ85VdNNryCqY4tQmXSJiSso9A34Egth_cgRNxoq6hJ-bjiU3vWdfnnwTQ2g9feKJFmuS8U31DuE8MuWojd0vUJx3m-NjQXAj-wSV125hzv2KB/s1500/image_2024-12-06_15-44-42%20(2).png

កង់អាគុយមិនត្រឹមតែជួយឱ្យអ្នកប្រើប្រាស់អាចការពារខ្លួនពីទឹកភ្លៀង និងកំដៅថ្ងៃប៉ុណ្ណោះទេ គឺវាត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗជាច្រើនប្រភេទ ដើម្បីផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាង ។ ឧបករណ៍ទំនើបទាំងនេះនឹងជួយឱ្យអ្នកប្រើប្រាស់ពុំសូវចំណាយកម្លាំងធាក់ដោយជើង ហើយវានឹងបម្លាស់ទីទៅមុខបានយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo2TT23envMMtSNelTpgb0xo5LulzzWqbnWOST7F87FA4QdOKXH_w2Bjq2ONRUirF3S235j7eVVlLKIP3-QGjWciiK1mopXPblleA-mKbm-BU7VsUyD1nOnyypjFksAA2dlbZXG6dUipSz9AJqc0tFeCJLQ4h-4zdZTe0ea9O1uPHdRe3-tc7DaniXS1Fc/s1200/image_2024-12-06_15-44-42.png

ចំណែកដំបូលរបស់វាវិញអាស្រ័យតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ គឺអាចបំពាក់ដំបូលក៏បាន ឬដោះចេញក៏បាន ។ ក្រុមហ៊ុន VeMoo រំពឹងថា កង់១គ្រឿងនឹងមានតម្លៃ១២,៦៥៥ដុល្លារអាមេរិក ហើយអ្នកចាប់អារម្មណ៍ទិញកង់នេះ ត្រូវតែកក់ប្រាក់មុនចំនួន២,១០៩ដុល្លារអាមេរិក ទើបក្រុមហ៊ុនផលិត និងបញ្ជូនវាទៅឱ្យអតិថិជន នៅឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg2OW_YMKzjYxW8m4-McaaEzGYxeH1qtOtkL1ucP-BEGKf4NhKN500-YTCBAOlT5V75ZQtoCDk_2xPgt8jutA61Yu915pRpIRp0mW0g6FKAFGGUsH66EcKJkL49UMjQjZdVKDIl1OIv87O_h3sPi5WFuXSLZ2aofzSTclg1vvV9aAxGkbKt9t2LyiLZ2jw/s1500/image_2024-12-06_15-44-43.png

ប៉ុន្តែក្រុមហ៊ុននេះពុំបានបញ្ជាក់ថា រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០២៤ តើមានអតិថិជនប៉ុន្មាននាក់ចាប់អារម្មណ៍កង់អាគុយនេះខ្លះ? គ្រាន់តែប្រាប់ថា វាជាជម្រើសថ្មីសម្រាប់អ្នកចូលចិត្តហាត់ប្រាណ និងពុំប៉ះពាល់បរិស្ថាន ៕