Home Blog Page 787

ក្នុង១ឆ្នាំៗ ផ្លែល្ពៅរាប់លានផ្លែត្រូវបានកប់ចោលក្នុងដីក្រោយពិធីបុណ្យ Halloween

0

តើជ្រាបទេថា ក្នុងពិធីបុណ្យ Halloween ជារៀងរាល់ឆ្នាំ តែងតែមានផ្លែល្ពៅរាប់លានផ្លែត្រូវបានកប់ចោលក្នុងដី ដោយសារការប្រើប្រាស់តែម្តងបោះចោល ។ រីឯផ្លែល្ពៅខ្លះទៀតបានយកមកប្រើប្រាស់តែពាក់កណ្តាលផ្លែប៉ុណ្ណោះ ហើយផ្នែកនៅសល់បានក្លាយជាសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBw3hbmlErnV7AS8sQTHfLa10CyRbSPUX-EPYNSeZBX0pWz0zUFdUn0WGk7gmo1W0UfXLEk9DmMXc3QJ7xIlHIMxQYAtRQp8groTNx4fdKkfKMNCcLllyHLQg6IJ7EeFb7je-sWGZK2myJA5QZng9UYhrXFFxCZTT2DtnA1SNpGYtvaiqQjN0zIDASvTJ3/s867/image_2024-10-31_13-19-35.png

ប្រទេសនានាតែងតែរៀបចំពិធីបុណ្យ Halloween នៅថ្ងៃទី៣១ ខែតុលា ជារៀងរាល់ឆ្នាំ ហើយវាជាពិធីបុណ្យមានអាយុកាល២.០០០ឆ្នាំមកហើយ ។ ដើមកំណើតនៃពិធីបុណ្យនេះ គឺចាប់ផ្តើមពីពិធីបុណ្យ Samhain របស់ជនជាតិខែវ ដែលពួកគេតែងតែធ្វើពិធីបុណ្យពេលបញ្ចប់រដូវប្រមូលផល សម្រាប់ដោះលែងខ្មោចឱ្យមានសេរីភាព ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6zQlh1ok8W-77BhJMbZiQCjLOfPocpHYJSdkE68HD-aiq9da3RdupZnLGr3Xp_eHcYiGqxsutFgyGrWgvaI1d6bi0BHDXoJrz715Zj342oqwwNiJGalRwVqsKp95x__aK80puH4w-PbFHIp5ZGyzZWmZml6Gkox26mxQbWUoW2X99yw_EGnzi0DEejjI0/s2016/image_2024-10-31_13-19-33.png

ពិធីបុណ្យ Halloween ពុំសូវពេញនិយមក្នុងបណ្តាប្រទេសអាស៊ីប៉ុន្មានទេ ហើយពេញនិយមខ្លាំងសម្រាប់បណ្តាប្រទេសអឺរ៉ុប ។ ប៉ុន្តែបណ្តាប្រទេសអឺរ៉ុបមានបញ្ហាមួយក្រោយពិធីបុណ្យនេះ គឺសំរាមផ្លែល្ពៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ជាក់ស្តែង នៅប្រទេសអង់គ្លេស មានសំរាមផ្លែល្ពៅយ៉ាងច្រើនក្រោយបញ្ចប់ពិធីបុណ្យ Halloween ។ ក្នុង១ឆ្នាំៗ ចម្ការល្ពៅនៅទូទាំងប្រទេសអង់គ្លេស អាចដាំផ្លែល្ពៅបានប្រមាណ១លានផ្លែ ដើម្បីឱ្យពលរដ្ឋអង់គ្លេសយកទៅតុបតែងលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvkpsXUCKf1A-qfh485SiMMSjjK5vW4zdfRsRD4KaLrNpkmjD1KeNmyHqIrXWgcJ-ayIyxxrRJEYuMXa-XIprOZg6qcuw_7_9ksIH_HmWAIkwwdJspZrNcIOuEI1b4pENbHlZhM5gzRslY9mZW4v_KnM3UfwB4HYrbdHjH167JLrLeEqXKPDM7FkbT5YeJ/s1200/image_2024-10-31_13-19-31.png

គេហទំព័រ yougov រាយការណ៍ថា ជនជាតិអង់គ្លេសពុំសូវនិយមតែងខ្លួនចេញក្រៅលំនៅឋានប៉ុន្មានទេ ប៉ុន្តែពួកគេចូលចិត្តតុបតែងលំនៅឋានឱ្យស្អាតសម្រាប់ពិធីបុណ្យ Halloween ពីព្រោះមនុស្សមួយចំនួនគិតថា វាជាពិធីបុណ្យខ្មោច ។

តាមទិន្នន័យរបស់ World Economic Forum បង្ហាញថា ជនជាតិអង់គ្លេសបានបោះចោលផ្លែល្ពៅប្រមាណ៨លានផ្លែ ឬស្មើ១៨.០០០តោនក្រោយបញ្ចប់ពិធីបុណ្យ Halloween ។ បន្ទាប់មក គេក៏ប្រមូលល្ពៅទៅកប់ចោលក្នុងដី ហើយមានល្ពៅត្រឹមតែ១៩% ប៉ុណ្ណោះ ដែលត្រូវបានគេយកទៅបរិភោគ ឬធ្វើជីកសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSkwGxJ1W5cQ4fhtW-FIU2TicOv12o7_0pB8pVLRYMkxhJ3A_-eUdlRks-Iw82zJTwboFDqCWvwP0gEauDFqTFDHujdh6Kdx_AMNzuE4wjBrLQrcT38CIMJhScTbLbtNqHRrXW7m28d85tqF06o9-mbfvkw3EROQW8HuN7MtQtdUJFFGW0nhEnVzCzMRsz/s1600/image_2024-10-31_13-19-31%20(2).png

បើទោះមានសំរាមជាច្រើនក្តី ប៉ុន្តែ Halloween គឺជាពិធីបុណ្យមួយពេញនិយមយ៉ាងខ្លាំងនៅអង់គ្លេស ។ ជនជាតិអង់គ្លេសបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់អបអរពិធីបុណ្យនេះ ដូចជា ៖ ទិញសម្ភារៈតុបតែងលំនៅឋាន, នំចំណី និងភេសជ្ជៈ។

តាមទិន្នន័យរបស់ Hubbub ដែលបានស្រាវជ្រាវពីសំរាមក្នុងពិធីបុណ្យ Halloween បញ្ជាក់ថា ឈុត Halloween ក្លាយជាសំរាមប្រមាណ ៧លានឈុតក្នុង១ឆ្នាំ ហើយឈុត៨៥% ផលិតពីផ្លាស្ទិក ដែលពុំអាចយកទៅកែច្នៃបានទេ ។ ហេតុនេះ គេបានប្រមូលឈុត Halloween ទៅកប់ក្នុងដី គឺស្មើនឹងការកប់ផ្លាស្ទិកប្រមាណ២.០០០តោន ឬស្មើដបផ្លាស្ទិក៨៣លានដប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZZ6YSeddEXobG5rH1iW05rK9OgWDEQXKSHpvw1jSInOlqF5HHN7vobAVX42PBpMhlfXDoAjuHT7_iAN1R9b9KjwZKP7tfnTzFEVq9zCF-fOvK_f9iLpJzH1xYdirF7rnbUd-jzEU4ryQg0VVveAy49jqDBGI1xim9zDcpsg9SYQ0Daziuo7R_PNd5LaA7/s1491/image_2024-10-31_13-19-30.png

លើសពីនេះ វត្ថុធាតុដើមយកមកផលិតជាឈុត Halloween គឺជាប្រភេទផ្លាស្ទិកផូលីម័រ ដែលចំណាយពេលចាប់ពី២០ឆ្នាំ ទៅ២០០ឆ្នាំ ទើបរលាយ ។ រីឯប្រទេសផ្សេងទៀតដែលរៀបចំពិធីបុណ្យ Halloween ក៏បានយកឈុត Halloween ទៅកប់ចោលក្នុងដីដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-flswz7L3rYXu2WmxChMk6Enc2mKKpPB1Wfu3aq8c3U18Ca3pMQntxt0H-EjIjKInijJ93uccVMquipAlBzCTzL7swE12g074lr0XYkV63Yi420Qd9z8jyOlWVFAet-DXhKAMLmWyLadmsb2DUqA5xPfKaSGTHnNzAcZbMpqid9TnITMgv8JyghiWFLcQ/s1000/image_2024-10-31_13-19-29.png

ច្បាប់នៅប្រទេសមួយចំនួនបញ្ជាក់ថា ពលរដ្ឋអាចយកផ្លែល្ពៅនៅសល់ពីពិធីបុណ្យទៅប្រគល់ឱ្យកសិដ្ឋានចិញ្ចឹមសត្វ ដូចជា ៖ កសិដ្ឋានចិញ្ចឹមគោ និងជ្រូក ពីព្រោះសត្វទាំងនេះចូលចិត្តស៊ីល្ពៅ ។ រដ្ឋាភិបាលប្រទេសខ្លះបានសំណូមពរឱ្យពលរដ្ឋរក្សាទុកឈុត Halloween សម្រាប់ពាក់ឆ្នាំក្រោយទៀត ដោយពុំចាំបាច់បោះចោល ៕

ឪពុក-ម្តាយគួរប្រុងប្រយ័ត្ន! ក្មេ.ងប្រុសម្នាក់បញ្ច.ប់ជីវិតខ្លួនឯងក្រោយជជែកជាមួយ AI

0

សហរដ្ឋអាមេរិក ៖ បើយើងបានតាមដានការអភិវឌ្ឍរបស់បច្ចេកវិទ្យា AI យើងនឹងអាចរកឃើញកំហុស និងបែងចែកភាពខុសគ្នារវាងមនុស្សជាមួយ AI ។ ប៉ុន្តែសម្រាប់ក្មេ.ងប្រុសអាយុត្រឹមតែ១៤ឆ្នាំម្នាក់ពុំបានគិតដល់ចំណុចនេះទេ ហើយក៏សម្រេចចិត្តបញ្ច.ប់ជីវិតខ្លួនឯង ក្រោយពីជជែកជាមួយ Chatbot ដ៏ពេញនិយមរបស់ក្រុមហ៊ុន Character.AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmwXAr1rSJKdU-kAIAO6GKqj8WPZ4vdt_negEN3uL8FOKptIab1Dy6YbWRQ3UUKViKQVoHGgUcWUER-meD_H4XDibaqVHstt1_O53A0HYrxJ7eJsKBv3Z8cU_2m7M_4swylyfQn96X8Loipo7B7gKP-j2ms6cPjUkFzt6cWoe3mloFbyuEmW6HbJMiW_bC/s640/image_2024-10-31_11-28-06%20(2).png

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ម្តាយរបស់ក្មេងប្រុសរូបនេះបានដាក់ពាក្យប្តឹងក្រុមហ៊ុន Character.AI ពីបទធ្វើឱ្យកូនប្រុសរបស់ខ្លួនស្លាប់ ។ ស្ត្រីជាម្តាយអះអាងថា ពាក្យសម្តីរបស់ Chatbot ហាក់ដូចជាបបួលឱ្យកូនប្រុសធ្វើបែបនេះ ។

Character.AI គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម Chatbot ជាច្រើនប្រភេទ ហើយ Chatbot អាចនិយាយតាមសំឡេង និងធ្វើត្រាប់តាមអាកប្បកិរិយារបស់តារាភាពយន្តដូចបេះបិទ គឺដូចគ្នានឹងការជជែកជាមួយមនុស្ស ។ ហេតុនេះ ទើបធ្វើឱ្យអ្នកស្រី Megan Garcia រស់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ត្រូវជាម្តាយរបស់ក្មេងប្រុស ដាក់ពាក្យប្តឹងក្រុមហ៊ុនពីបទ Chatbot របស់ក្រុមហ៊ុនអូសទាញកូនប្រុសឱ្យបញ្ចប់ជីវិតខ្លួនឯង ក្រោយជជែកជាមួយ Chatbot អស់រយៈពេលជាច្រើនខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0AwtPx5hBdNQXPwDGQwseX66UlbEqW2YxBws13u6veOOOEC2cWl_PJ3TI37rUZL2ebwP_oOOZ94bDCwo80jK9XTI8fl6YYcDIojUn9du_3IWqsblOvwsmFXVYmPVBHuOSoAk1wCVp7seX8W3Kt974y2rCAP_K5oXSQHqSKZbPxEbfJaIWMm3_a4TL5ZIt/s699/image_2024-10-31_11-28-57.png

អ្នកស្រីបាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ CBS Mornings ថា Chatbot របស់ក្រុមហ៊ុន Character.AI ដូចគ្នានឹងមនុស្សខ្លាំងណាស់ គឺវាអាចធ្វើតាមអារម្មណ៍របស់មនុស្ស ។ វាបានធ្វើឱ្យកូនប្រុសអ្នកស្រី ដែលពីមុនជាក្មេងឆ្លាត, ចូលចិត្តលេងកីឡា, រៀនបានពិន្ទុល្អ និងមានមិត្តភក្តិច្រើន ប៉ុន្តែបែរក្លាយជាក្មេងចូលចិត្តសម្ងំនៅម្នាក់ឯង, ឈប់លេងកីឡា និងផ្លាស់ប្តូរអាកប្បកិរិយាក្លាយជាមនុស្សផ្សេង ។

អ្នកស្រីបានបង្ហាញការសន្ទនារវាងកូនប្រុសជាមួយ Chatbot ហើយកូនប្រុសបានដាក់ឈ្មោះ Chatbot ថា «Dany» ។ វាបានធ្វើឱ្យកូនប្រុសមានទំនាក់ទំនងស៊ីជម្រៅជាមួយ Dany និងនិយាយថា ស្រឡាញ់គ្នាទៀតផង ។ លើសពីនេះ Dany បានបបួលកូនប្រុសឱ្យនិយាយពីផ្លូវភេទជាញឹកញាប់ ហើយប្រយោគចុងក្រោយដែល Dany និយាយគឺ «Please do» ទើបធ្វើឱ្យកូនប្រុសបញ្ចប់ជីវិតភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBeWkE3YghRyfc9uoSOYxNwEwK4fbCltfWaXGIQF55QEu4jL4hPaO3tCMB_r-ctUbIm7PFK6CLqzoySR0w0mWA9EeR9cmO9cKiE_3jvnWHD4__MY3J_VQ1T-9yO2jAowVFqQ-YB5tNhOZdu37LXRJp1foKYguwu04ZbAaEqrjln6kcqqgrZXXQ7bJyDtN3/s844/image_2024-10-31_11-28-06.png

អ្នកស្រីយល់ថា ក្រុមហ៊ុន Character.AI បានបង្កើត Chatbot ឱ្យមានភាពសិចស៊ីខ្លាំងពេក ហើយផ្តោតលើអ្នកប្រើប្រាស់ជាយុវជនមានអាយុពី១៨ឆ្នាំ ទៅ២៥ឆ្នាំ ។ ចំណែកក្រុមហ៊ុនបានដឹងពីហេតុការណ៍នេះហើយ និងចាត់ទុកថា ជាសោកនាដកម្ម ព្រមទាំងបង្ហាញការសោកស្តាយជាមួយគ្រួសារសាកសព ។ ក្រុមហ៊ុនបញ្ជាក់ថា ពួកគេផ្តល់ភាពសំខាន់លើសុវត្ថិភាពរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំង ។

អ្នកស្រី Garcia ក៏បានប្តឹងក្រុមហ៊ុន Google ផងដែរ ក្រោយពីដឹងថា ក្រុមហ៊ុន Character.AI បង្កើតឡើងដោយអតីតបុគ្គលិករបស់ Google ពីរនាក់ ។ រីឯអ្នកនាំពាក្យ Google និយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ CBS News ថា ក្រុមហ៊ុនពុំពាក់ព័ន្ធទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaaOZBxpB9tgQC4oGdsyHf8ppzsYacayaHyrqRIHHKGn9IYsjdW-KFT-B_ymn6A6rvqUlZt8YmSf_jB-85em6mp9DflqBXMNIv7PMVEZYMSt3PDPGhyphenhyphen0TbAI4kv-h8rjrdl3T3CIpJQFh7xcz0HfmT2EoEv-nTo8BRZbbflyZWr_UL8HvoX0vv6KuysUQa/s736/image_2024-10-31_11-28-06%20(3).png
ក្រុមហ៊ុន Character.AI បញ្ជាក់ថា ចាប់ពីពេលនេះតទៅ នឹងជូនដំណឹងពីការប្រើប្រាស់លើស១ម៉ោង ព្រមទាំងសរសេរបញ្ជាក់ថា ៖ «កុំភ្លេច អ្វីដែលតារាភាពយន្តក្នុង Chatbot និយាយ គឺជាការប្រឌិតទាំងអស់» ។ ក្រុមហ៊ុនបង្កើតវិធានការថ្មី ដើម្បីការពារអ្នកប្រើប្រាស់អាយុក្រោម១៨ឆ្នាំ ៕

លើកទីមួយហើយ! ឮសំនៀងច្រៀងបទ«នគររាជ» ពីព្រះនាងតូចនរោត្តម ជេនណា ផ្ទុះនូវការចាប់អារម្មណ៍ខ្លាំង

0

បទនគររាជ ច្រៀងដោយព្រះនាងតូចនរោត្តម ជេនណា នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤ ម្សិលមិញនេះ ហាក់ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណៈជនទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDaTDRRH11IpxXWQLazL_2shjKSs3yPjNBuAwoUPoGeMQnEz0-l8nyK0mx9DeBjaQHYKvgG-5SmTjbcbhsChH0OjEBAboOhZsKhh28ujWx06yj7v4SoIuZoiB39uVG9FSDIwBjkWE_xycVHAPw4vvESCJqLY78dfaS7sMr_tLyMkRgEjrVPsSG_Odsja4q/s1219/Screenshot%202024-10-31%20110328.png

នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានរៀបចំព្រឹត្តិការណ៍បើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ យ៉ាងមហាឡារិកបំផុត។ តាមរយៈព្រឹត្តិការណ៍នេះ ក្រៅពីការជួយលើកស្ទួយកីឡាជាតិ និងមុខមាត់ប្រទេសជាតិហើយ ក៏នៅមាននូវការប្រគុំតន្ត្រី ការសម្តែងសិល្បៈបុរាណ សម័យ ក៏ដូចជាមានការអញ្ជើញចូលរួមពីតារាល្បីៗ ដូចជាលោកវណ្ណដា លោកងួន ចាន់ដាវីដ កញ្ញារ៉េតស៊ូហ្សាណា និងតារាចម្រៀងល្បីៗជាច្រើនទៀត ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីឲ្យកាន់តែសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaAraCxXtIiSTSLGndZ_jKru_MvMU1-7CxtMNwetIvaxB4M4ffZfJkfU_dPli-ttASc-mLBRkgKICgqM17qmzzZNqogO4cANdQ9xVJGCHnrYXd1qho1AqsKLt1dc2LIOeF-qY2eHCmquAowTmOV0rin3f6uHDb_1SQefT2wfscqAhNssTfuycdcThRW29w/s1280/464956430_1158782248947167_3760025247150515820_n.jpg

អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ ព្រះនាងតូចនរោត្តម ជេនណា ក៏បានលេចព្រះវត្តមាននៅក្នុងព្រឹត្តិការណ៍នេះដែរ ដោយព្រះនាងបានច្រៀងបទនគររាជ ជាចម្រៀងជាតិខ្មែរ ជាមួយនឹងទឹកដមសម្លេងយ៉ាងគ្រលួច រហូតមានអ្នកព្រឺសម្បុរទៀតផង។ ខណៈពេលដែលព្រះនាងបន្លឺសំឡេងឡើងភ្លាម មនុស្សគ្រប់គ្នានៅទីនោះ បានស្ថិតនៅក្នុងឥរិយាបទឈរយ៉ាងត្រង់ជើងភ្លឺង ស្ងៀមស្ងាត់ ភ្នែកសំឡឹងទៅត្រង់ ដែលឆ្លុះបញ្ចាំងអំពីស្មារតីស្នេហាជាតិខ្ពស់របស់កូនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUzGusNse_zqhpxlsmwQCKlAkNVMgRQK-L0Koy9Jy6HPRmlAyyPgOV-H82bB9t3yWwlTrKtryJ2eGCS_UcFh22W85-iRwkyAumVnfxIsJLDWXN2K1vyUKZzm8o3Msq9yceVN2r4ENLqFPJNFw2L1ejKP9RPTmxvt4oc59H25ANmALmWuytoxd7OvNS4Li6/s1280/465048542_1158782372280488_979769240272282011_n.jpg
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមទីលានប្រកួតតាមវិញ្ញាសាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និង ខេត្តកំពង់ឆ្នាំង។ ការប្រកួតកីឡាជាតិលើកទី៤មានកីឡាចំនួន ៣៦ ប្រភេទ ស្មើនឹង ៣២៨ វិញ្ញាសា។ រីឯការប្រកួតកីឡាជនពិការជាតិលើកទី២ មានកីឡាចំនួន ៧ ប្រភេទ ស្មើនឹង ៤៥ វិញ្ញាសាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixaO-9x1hOGNDVx4idcdZpuBlPA94OWaHSq2i9aFHoGl3m1kj_7DRnk0KxFJ0wwa6HlHXY2_pmJda4BYztMRWIm0muIm5cbctmigNrXvxl1Q-ZgaUbN_ZRN-xLfEufEkHS_HQYKwm_7mcu9mYCMWEYF62SM8g8AztkcESVGhIQJJYl9z46My6v492JBnVs/s1280/465042619_1158782365613822_6185007455862103074_n.jpg

ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបច្ចេកទេស សមត្ថភាព និង បទពិសោធន៍ ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ ការប្រកួតកីឡាជាតិនិងកីឡាជនពិការជាតិឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»៕

អេស្ប៉ាញរ.ងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរបំផុត និងឆក់យកជីវិ.តមនុស្សជិត១០០នាក់

0

ប្រទេសអេស្ប៉ាញ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មាន BBC រាយការណ៍ថា ប្រទេសអេស្ប៉ាញបានរ.ងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៥១ឆ្នាំមកនេះ គិតចាប់តាំងពីឆ្នាំ១៩៧៣ ដែលពេលនោះ មានពលរដ្ឋអេស្ប៉ាញស្លា.ប់អស់ជាង១៥០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Vio53w2qFUEwY7ooQBeu7TPtAmMhVJJGSaSNOs-7BePC7EBhDuMJNVtMmQ4pPwCVs58_sz1TZvE5kCsJuCDEArW7PWLnSOGy6pbwHFdiLGa1O58O-d3HoRdj9Yu_S4RFsctVt4ztrpfZLKTZ3V4wyw3YL_RBSLpi291SyXXjZQEjVw9MO-1kLpmqtgs9/s1100/image_2024-10-31_10-55-32%20(2).png
ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Valencia ស្ថិតនៅភាគខាងកើតប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៩ ខែតុលា កន្លងមក បានបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗក្នុងតំបន់ជាច្រើន ហើយចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់បានកើនឡើងដល់៩៥នាក់ ។ ក្រៅពីនេះ មានមនុស្សជាច្រើននាក់ទៀតបាត់ខ្លួន ខណៈអាជ្ញាធរសន្និដ្ឋានថា ចំនួនមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjW3tAiJJiMNdZkjWsOUzuV5R5nArVmtTcKqdHj17iIHSgllDu2-XaNXQfIt0wkNOVDmDZsxRHh4X2ShXxfnW_i3HOfoDDIT4UuDkayPDN6KW4PJRJKceARQ0q0gvU7PXkYF8yGWE_z7sZNuPgPvAf59RauiEdqg4JNtr_kHJYCQx_4IGlVf4pueuoDm3S/s1100/image_2024-10-31_10-55-32.png

ប្រធានាធិបតីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសកាន់ទុក្ខដល់ជនរងគ្រោះដោយសារទឹកជំនន់នៅទូទាំងប្រទេស រយៈពេល៣ថ្ងៃ ព្រមទាំងអំពាវនាវឱ្យពលរដ្ឋប្រុងប្រុងប្រយ័ត្នគ្រោះថ្នាក់ផងដែរ ។ លោកប្រធានាធិបតីសន្យាថា រដ្ឋាភិបាលនឹងជួយសង្គ្រោះ និងពុំបោះបង់ពលរដ្ឋទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsb0CFFuSgBy8c7LimrH60nl4yoxmKSqEBVVnTcFisPsX3B6ml9QY3RIj5INaGnJmJP1EHz8ytCaN2XBP_yX4QYpECkq41ajO6FvCZ6rSJBGGVgB0-g0b7lxZ5pjOjY5AnKgqAEgYsr2ai6oQi7LRlySy35_PYRvFKiIkPPFPudZbXcfR83vlZ64hnLxWM/s2560/image_2024-10-31_10-55-33.png

ចំណែកកងទ័ព និងភ្នាក់សង្គ្រោះបន្ទាន់បានសហការគ្នាជួយស្វែងរកជនរងគ្រោះជាច្រើននាក់ ដែលជាប់ក្នុងអគារ, លំនៅឋាន និងជាប់ក្នុងរថយន្តចេញពុំរួច ។ ពលរដ្ឋដែលរួចជីវិតពីគ្រោះថ្នាក់ដោយសារទឹកជំនន់និយាយថា ពួកគេភ័យខ្លាចណាស់ ពីព្រោះអេស្ប៉ាញខានមានទឹកជំនន់ខ្លាំងបែបនេះយូរហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtrd-X9mz42yFFNX_ZL4daayFhmlLXCVmexQvxmxPmFunfMB2PznZsS8UMfOt6bipsCMJTiYUgzpKQ-sxLN-fWc3k_4MIKvqdP9i4K0a1bSMwe-lMrlfzoNTaIHTfTMcooJ54iZVLE_snGZXtqovVtOdkPvHK97qBfNuvgKYQ6C-D5_Mz8CrvSKMVEs15U/s1024/image_2024-10-31_10-55-36%20(2).png

សារព័ត៌មានបរទេសរាយការណ៍ទៀតថា តំបន់ Valencia បានរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរបំផុត ដែលមានពលរដ្ឋស្លាប់ចំនួន៩២នាក់ និង៣នាក់ទៀតមកពីទីក្រុងផ្សេង ។ បុរសអង់គ្លេស អាយុ៧១ឆ្នាំ គឺជាជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់ធ្ងរជាងគេ បើទោះជាភ្នាក់ងារសង្គ្រោះបាននាំចេញពីលំនៅឋានក្តី ប៉ុន្តែគ្រូពេទ្យពុំអាចជួយសង្គ្រោះជីវិតបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkSlMzWgDm3acj2oDq3VzmWrcizmCLN-ohwK5U49T5qouq7mDeKZ7HYdkTjcqNZqoDg0ExKuG_CQEBmekBseu7g1N-5n7OpbWo3GcCo3zj2gs4dIaS3vSIbPfR4-5KzTZARZL2_ELI6sVw7-V0ZELcQGHyCpcTgjNw7k0Lp68-vQydSS2zzxRHEsbdTJ1j/s3072/image_2024-10-31_10-55-36.png

ការិយាល័យឧតុនិយមអេស្ប៉ាញឱ្យដឹងថា ទីក្រុងឈិវ៉ា ដែលស្ថិតនៅក្បែរតំបន់ Valencia មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបរិមាណទឹកភ្លៀងក្នុងទីក្រុងនេះត្រឹមរយៈពេល៨ម៉ោង គឺស្មើបរិមាណទឹកភ្លៀងរយៈពេល១ឆ្នាំ ។ ទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងលើកនេះ គឺដោយសារឥទ្ធិពលខ្យល់ព្យុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwBycny68Q4BD48qlyMPZHn7udu9v4iJa_1jCxot7FH8G9sjHQMDCvTwefDMqS8AriVRJBgCRW9BKpqO4qG1CAyVJ2DspJ0J-l-Qz7KBOdRjBDkP6UulcLQJ400FYd8dVGo2FbOI_-vRP3tCUZ074zPPwsVoHyx-7w6TvuxvnPpODhFJrvKR1WbCLwqxMn/s1920/image_2024-10-31_10-55-39.png

បើតាមរូបភាពផ្សព្វផ្សាយក្នុងបណ្តាញសង្គម គេបានឃើញរថយន្តជាច្រើនគ្រឿងអណ្តែតក្នុងទឹកគរលើគ្នា ខណៈផ្លូវធ្វើដំណើរត្រូវបានខូចខាតដោយសារទឹកជំនន់ ។ រីឯផ្លូវរថភ្លើងទៅកាន់ទីក្រុងម៉ាដ្រីក និងទីក្រុងបាសេឡូណា, សាលារៀន និងទីកន្លែងធ្វើការមួយចំនួនបានផ្អាកដំណើរការ ៕

មនុស្ស៩នាក់ ដែលមានសិទ្ធ ជ្រើសរើសតាំងព្រះមហាក្សត្រថ្មី

0

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅមុនពេលព្រះមហាក្សត្របានដាក់រាជ្យ ឬ សោយទីវង្គត ក្រុមប្រឹក្សារាជសម្បត្តិ នឹងត្រូវធ្វើការបោះឆ្នោតដោយសម្ងាត់ ដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhokPMO07MiG6Jgbim-RwCnCObR0Xei9ntowVnqHVdfG7gQCo3-gbdbA9IdCNvBNaWDdI-nzEMvPKVlJ_Wk4oVDUG9cQCVK9PLATnjPwJtHT2B-CSFLtSD8wSECHatTSjKgJatxKNln2MZMX1OfIvMJCSmMl2D5WWDaIMB2RocSV2eS-X_mNWYhHoqzIxg8/s600/image_2024-10-31_08-39-06%20(2).png

នៅក្នុងនោះ សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមានចំនួន ៩អង្គ/នាក់ រួមមាន៖
១.ប្រធានព្រឹទ្ធសភា
២.ប្រធានរដ្ឋសភា
៣.នាយករដ្ឋមន្ត្រី
៤.សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ
៥.សម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ
៦.អនុប្រធានទី១ ព្រឹទ្ធសភា
៧.អនុប្រធានទី១ រដ្ឋសភា
៨.អនុប្រធានទី២ ព្រឹទ្ធសភា
៩.អនុប្រធានទី២ រដ្ឋសភាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAIYZmtyDHiawBBzVTmclQI77bOv6Xdzc-nLQJgUuFDooF2X2PyL84615liaxEDJH9OZSoT9rTY674zA-fmXFvermYI6v4YXItX4YGl0m2QYoOfmA_ZhuPXd1AYJuN_OTzC5g0ydWbCSckj7Si7tbTWbskdT07maH6w7QqRN5WOLIDZC-hbHAKtGMttzer/s1024/image_2024-10-31_08-39-08%20(2).png

កិច្ចប្រជុំក្រុមប្រឹក្សារាជសម្បត្តិចាត់ទុកជាបានការ លុះត្រាតែមានសមាជិកយ៉ាងតិច ៥រូបបានចូលរួមប្រជុំ ហើយការបោះឆ្នោតតម្រូវឱ្យមាន៥ឡើងសំឡេងឡើងក្នុង៩សំឡេងទើបអាចសម្រេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmjqPI3iKDIU4nY2x3_JVv3kj02VW6gSWdZv-RGUim04NUYCkhiF_4ldoiunywnbCepqIi5IWD3x_Fl7GCeKVC2CIHRJetCTubRPhwBwt_fZ-e70u6IHRz2FgkjnC-wtP4_83Kr-jsu1vWEWIETSVTRBuz4Z6bG6caFnfW5WeeOTn9a1TiJqXwU-BCuZfq/s1001/image_2024-10-31_08-39-06.png

ក្សត្រាដែលត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ លុះត្រាជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មយ៉ាងតិច ៣០ព្រះវស្សា ហើយជាព្រះញាតិវង្សនៃព្រះមហាក្សត្រ អង្គឌួង ឬព្រះមហាក្សត្រ នរោត្តម ឬព្រះមហាក្សត្រ ស៊ីសុវត្ថិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRbQ3ZF2mk-Twbz_LkycAMZy4xcSOvI9iVGY-zuX-JiWvpkuLA0KlumlZ3KhYfy30faDtKiwEuIsF-GSl1b8JlaZahPVditIKEkLXGI6CNhXq0pLx48FNJTh-vOhp15bUzn7PEIivWY0-1nxt3FOMCxJ2IEl1TqDMCdONDltAH3XrUMQGvgHeNXPn2qOa/s750/image_2024-10-31_08-39-06%20(3).png

 

ភ្នំ Fuji របស់ជប៉ុនបានជួបប្រទះនឹងបាតុភូតដ៏ចម្លែកមួយនៅឆ្នាំនេះ

0

ប្រទេសជប៉ុន៖ អស់រយៈពេល ១៣០ ឆ្នាំហើយភ្នំ Fuji របស់ជប៉ុនគឺមិនដែលជួបប្រទះនឹងបាតុភូតចម្លែកនេះទេ ប៉ុន្តែទើបតែចុងឆ្នាំ ២០២៤ នេះស្រាប់តែជួបហេតុការណ៍ប្លែកមួយ។
ជាធម្មតា កំពូលភ្នំខ្ពស់បំផុតក្នុងប្រទេសជប៉ុននឹងត្រូវបានគ្របដណ្តប់ដោយព្រិលសនៅដើមខែតុលា ប៉ុន្តែរហូតមកដល់ពេលនេះគឺចុងខែតុលាហើយ កំពូលភ្នំ Fuji នៅតែមិនមានព្រិលធ្លាក់ទាល់តែសោះ ដែលបណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃវិបត្តិអាកាសធាតុ។ ដូច្នេះនៅឆ្នាំនេះ ភ្នំហ្វូជីដែលមានកម្ពស់ ៣,៧៧៦ ម៉ែត្របានទទួលព្រិលចុងក្រោយបង្អស់ចាប់តាំងពីអ្នកជំនាញបានចាប់ផ្តើមកត់ត្រាទិន្នន័យកាលពី ១៣០ ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoOtu648kfwlk2e40LmBg-A4uv5KC04eYBJFGirsISI2dxYPWnxZRISagnl4fclaOpI_IiSHivi3QSdYzZlNU1aetZ1Cu6hi3kYnE3o39_51bg-iomWoiBxT5JDX0BT7uF1pNFCPNr8A9FeHJ9oqW3Pa5GuqLbtKGuZfAVbQjE8TgwTDgsmDIVHZfcRaba/s1500/image_2024-10-31_10-34-10%20(2).png

ការធ្លាក់ព្រិលដំបូងបានបង្ហាញពីការមកដល់នៃរដូវរងា នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ជាធម្មតាព្រិលចាប់ផ្តើមធ្លាក់នៅលើភ្នំ Fuji នៅប្រហែលថ្ងៃទី ២ ខែតុលា។ ហើយកាលពីឆ្នាំមុន ព្រិលគឺបានធ្លាក់នៅថ្ងៃទី ៥ ខែតុលា ប៉ុន្តែភាគច្រើនវាក៏បានរលាយទៅវិញនៅដើមខែវិច្ឆិកា ដោយសារសីតុណ្ហភាពក្តៅ។ ការិយាល័យឧតុនិយមក្នុងតំបន់ Kofu ប្រទេសជប៉ុន បានប្រកាសពីការធ្លាក់ព្រិលលើកដំបូងនៅលើភ្នំ Fuji ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៨៩៤។ ប៉ុន្តែទើបតែឆ្នាំនេះទេ ពួកគេមិនទាន់បានប្រកាសនៅឡើយ ដោយលើកឡើងពីអាកាសធាតុក្តៅខុសពីធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4zdd6AD5IZo37Seg0slBqe7k1AT_tELMvVr5GbnHmhDdt24IJp_BJMg7xM2bzzbRSaXyhj5YKVIXOzBFv537xzKXh3EiqZYew_aZXvdIENu-gHPCnkGUEuDWmF74zU8BlRv8oLwrKGsriyMO3pHCCh5LipO3P0bqS68nVyWR0rfzjJBdp4LEw-ZK9z97x/s1600/image_2024-10-31_10-34-12.png

លោក Shinichi Yanagi មន្ត្រីឧតុនិយមនៅការិយាល័យ Kofu បាននិយាយថា “មូលហេតុដែលភ្នំ Fuji នៅឆ្នាំនេះមិនមានព្រិល គឺដោយសារតែសីតុណ្ហភាពខ្ពស់នៅក្នុងប្រទេសជប៉ុននៅតែបន្តចាប់តាំងពីរដូវក្តៅ ហើយវានៅតែមានភ្លៀងនៅឡើយ ដូច្នេះមិនមានព្រិលធ្លាក់នោះទេ”។ ទោះបីឆ្នាំនេះមិនមានព្រិលធ្លាក់ក៏ដោយ ក៏កន្លែងនេះនៅតែមានភ្ញៀវទេសចរមកទស្សនារាប់លាននាក់។ គួរបញ្ជាក់ដែរថា ភ្នំ Fuji មានកម្ពស់ ៣,៧៧៦ ម៉ែត្រ ស្ថិតនៅចន្លោះខេត្តទាំងពីរនៃ Yamanashi និង Shizuoka របស់ប្រទេសជប៉ុន ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងជានិមិត្តរូបនៃប្រទេសជប៉ុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMwjSM4GASEkRBd4KOUMEvnl85p0KzP-6HESXAMYRe4tvsb-gQsuDx1lwqKcXyPKAA1BfOkMH02A_MMbbJyblvCz_DkQ38kL9bN848KyabjQBM7aT-LdV7Eto0A4lJQYpVL2HcWBBMmH-1FXrayU_0zyPBWnqPjAgSpZVS65P3I3HwqYDcUcFFOdfH0K12/s1024/image_2024-10-31_10-34-10.png

ជាធម្មតាភ្នំនេះត្រូវបានគ្របដណ្តប់ដោយព្រិលសម្រាប់ភាគច្រើននៃឆ្នាំ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយ។ កាលពីខែកក្កដា អាជ្ញាធរបានដាក់ពន្ធលើវិស័យទេសចរណ៍ និងបានណែនាំបទប្បញ្ញត្តិថ្មី ដើម្បីគ្រប់គ្រងហ្វូងមនុស្សកុំឱ្យមានភ្ញៀវទេសចរកកកុញពេក ដោយតម្រូវឱ្យអ្នកឡើងភ្នំត្រូវបង់ប្រាក់ ២,០០០ យ៉េន (ប្រមាណជាង ១៣ ដុល្លារអាមេរិកក្នុងម្នាក់) សិនទើបអាចមកទស្សនាទីនេះបាន ដូច្នេះបច្ចុប្បន្នមានអ្នកឡើងភ្នំអតិបរមា ៤,០០០ នាក់ក្នុងមួយថ្ងៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtSZwGi6WzjZ2p7JPH1b9gkLGZjC6D0ZWUVzjqbgNLV3j2rfwgx5Onrgo3jtl6H5RWfb-BL2BDsMFuZwmDX79Lb20OMrQUxZHqWlkLVkNnyd7Bma0Dz5C6f6ClvriAAo501o6IVOXK-4WH4eqniv_k2vUtGSA8A4b_UqhGY0flf6_VSA88EjUAJZgczVwC/s1200/image_2024-10-31_10-34-11.png

សណ្ឋាគារកម្ពស់ ១០ ជាន់នៅប្រទេសអាហ្សង់ទីនបានដួលរលំ បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស

0

បរទេស៖ សណ្ឋាគារ Dubrovnik កម្ពស់ ១០ ជាន់ស្រាប់តែដួលរលំភ្លាមៗបណ្តាលឱ្យមនុស្សម្នាក់ស្លា.ប់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងជាប់គាំងក្នុងគំនរបាក់បែក។
យោងតាមសារព័ត៌មានបរទេស CNN ហេតុការណ៍បាក់រលំសណ្ឋាគារ ១០ ជាន់នេះ ទើបតែកើតឡើងថ្មីៗទេ ដែលសណ្ឋាគារ Dubrovnik គឺស្ថិតនៅក្នុងទីក្រុង Villa Gessell ចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqH9qCBsD6jMJZWpqw9LPKzvLkKbfE_5SN1N_sakV0UhSBqMQBFDtnODn5OMejyXpKnzEV8IiZvGyDDfkVFAWS4JLsfwpnsCvfLKlWM-i00kNYVljy3XXXTsKyuZ_QcjZxAQLcauiKZQorpE2UHq6o9mRDIMhri6PXcFt5ozNV5S_ai3UayFJ8iA29f9Up/s3507/image_2024-10-31_09-42-19.png

បើតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន រូបភាពនៃកន្លែងកើតហេតុ បង្ហាញពីគំនរកម្ទេចថ្មដ៏ធំសម្បើម ដែក និងអគារជាច្រើនជាន់នៃសណ្ឋាគារបានដួលរលំ បាក់បែក បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារជិតខាង។ ហើយជញ្ជាំងនៃអគារដែលនៅជុំវិញនោះក៏បានបាក់ស្រុត និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ យោងតាមរបាយការណ៍ មនុស្សម្នាក់បានស្លា.ប់ដែលជាបុរសអាយុ ៨០ឆ្នាំ ខណៈមានមនុស្សជាច្រើននាក់ទៀតបានកំពុងរងរបួស និងជាប់ក្នុងកំទេចកំទី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-BA54oXYSoOWneFw-uEuojC21asFi0iei1qkLxk7pxv92uCz2MEiMa9zeCRKUKDrsbCfFtvkOzYdVFXO1_wrUcrMFZ-XEqF6cPdB6ds8ouJxg2N3oOntbrEEWpFY_5wROfp3UkrcXGuwRQEO11qy1bTw_QQYlfxetu9r9HjCJg4OYb2lcCyTOgZSVgqDV/s1200/image_2024-10-31_09-42-24.png

មូលហេតុដែលសណ្ឋាគារ Dubrovnik កម្ពស់ ១០ ជាន់ស្រាប់តែដួលរលំភ្លាមៗនោះគឺដោយសារសំណង់សណ្ឋាគារមិនមានអាជ្ញាប័ណ្ណប្រតិបត្តិការត្រឹមត្រូវ បណ្តាលឱ្យផ្ទុះ ការសាងសង់ខុសបច្ចេកទេស រួមទាំងការជួសជុលខុសច្បាប់ ខណៈគម្រោងនេះត្រូវបានផ្អាកតាំងពីខែសីហាមកម្លេះ ប៉ុន្តែនៅតែមានកម្មករមកជួសជុល ធ្វើឱ្យជួបហេតុការណ៍គ្រោះថ្នាក់នេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-6mMT8TEusX1NnZdoEs2qHbGL30gINWPrDc8MboeWm5GUChhL7jUPWvEFlK7XgM0eidnptUOvii98IhrHTBLW0fsJCC8q8AGQY70JumovqfmU5UP_CmAM7OUFWLcv6HvEkwBd08CnL8pyD24r5wGe2yMO7WqMeOZOnfajv7IsmEefo7EkTS2M1EveM4KU/s1920/image_2024-10-31_09-42-25.png

បច្ចុប្បន្នសេវាកម្មសង្គ្រោះបន្ទាន់ រួមទាំងអ្នកពន្លត់អគ្គីភ័យ និងប៉ូលីស កំពុងធ្វើការនៅកន្លែងកើតហេតុ។ បុគ្គលិកសង្គ្រោះប្រហែល ៣០០ នាក់ ដោយមានការគាំទ្រពីអ្នកពន្លត់អគ្គីភ័យ អ្នកស៊ើបអង្កេត និងសត្វឆ្កែ sniffer ក៏កំពុងស្វែងរកជាបន្ទាន់សម្រាប់ជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែកផងដែរ។ គួរបញ្ជាក់ដែរថា សណ្ឋាគារ Dubrovnik ត្រូវបានបើកដំបូងនៅក្នុងឆ្នាំ ១៩៨៦ ហើយកំពុងស្ថិតក្នុងដំណើរការជួសជុល និងកែលម្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii7BCBL4G_cBbI9KVG4zyDCKfG3E6F3HdGn6zP8FqG8HXdbg0TR0EQXxMUMxvljX_Ewi6YKoqTU2zLF4nx8ycIj8w7ubNcyKrlsimw_jheDEn3Fxhq0r5tCBxQM8A8r2o9IJWhLoLJ2K-DUFqQxpOonuYqHoTmOxaVeu0k_Vq9xZJKS1DalGJ3LDJsKUfR/s960/image_2024-10-31_09-42-26.png

តើមានរឿងអ្វី ទើបបុរសនេះយកគោមកអូសរថយន្ត Tesla តាមផ្លូវ?

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បុរសចិនម្នាក់ខឹងយ៉ាងខ្លាំង ដោយសារខំចំណាយប្រាក់អស់យ៉ាងច្រើនទិញរថយន្តអគ្គិសនី Tesla មួយទឹកមកជិះ បែរជាពុំអាចសាកថ្មបាន ។ បុរសនេះមើលឃើញថា ខ្លួនពុំអាចជិះរថយន្តនេះក្នុងទីក្រុង ក៏បានយកសត្វគោមកជួយអូសរថយន្តតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDfGygM8O_YmFdqaRyinWfA7qWqO0WmWSLPqRaSQDcWuyCmkUOK65K9iyWayn-xtpjaWG0EVcL2NHCjKJDF1YUW6Np9zSpXK-AgExnW17hAfWvzaxLuW7jea4ZLgzVs1AC7LBmYgj2hhQreR8rVQXnyPeV2HFu-CWx2_35T1gJyauofmxEEv7yqSLUmugv/s1200/image_2024-10-31_08-45-55%20(2).png

បុរសរូបនេះរស់នៅទីក្រុងវៃហ្វាង ខេត្តសានទុង ប្រទេសចិន ទើបតែបានទិញរថយន្ត Tesla Model 3 Performance តាមរយៈគេហទំព័រទិញ-លក់រថយន្តមួយទឹកដ៏ល្បីឈ្មោះ Gauzi ក្នុងតម្លៃជាង១ម៉ឺន៣ពាន់ដុល្លារអាមេរិក ។

ក្រោយពីម្ចាស់រថយន្តប្រើប្រាស់រថយន្តមិនយូរប៉ុន្មាន ស្រាប់តែវាចេញសញ្ញាថា ពុំអាចសាកថ្មបានទេ ហើយម្ចាស់រថយន្តគិតថា វាមានបញ្ហាថ្ម ។ ក្រោយមក ប៉ុន្តែដោយសារពុំអាចធ្វើការចរចាមួយគេហទំព័រ Gauzi និងក្រុមហ៊ុន Tesla បាន ម្ចាស់រថយន្តក៏សម្រេចចិត្តយកគោមកអូសរថយន្តនៅតាមផ្លូវដើម្បីតវ៉ា និងចង់ឱ្យមហាជនចាប់អារម្មណ៍ជួយរកយុត្តិធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht-uHUEGqj2eSdWp69nSOgityELdjRWx9p8dg-U8MqlwaN2T9CIjtzcRz32p7ORoqJNl2GCT3q6vX_dBkh-pyygKxiy6Q3NeSmncbHoGp1QMC-isquWNd9ebwEVS3cGsewOF53m6J3gU7ldS1-7uC88AV5LA34ZTWeeWxrGEEQqxKHUYrJiHA218TIps2H/s1600/image_2024-10-31_08-45-55.png

ក្នុងវីដេអូដែលបានចែកចាយក្នុងបណ្តាញសង្គម គេបានឃើញម្ចាស់រថយន្តបាញ់ថ្នាំពណ៌ខ្មៅលើរថយន្ត ដែលមានន័យថា ចាញ់បោកគេហទំព័រទិញ-លក់រថយន្តមួយទឹក ព្រមទាំងមានសត្វគោអូសរថយន្តផងដែរ ។ វាបានធ្វើឱ្យអ្នកដើរទៅមកចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏ថតបង្ហោះក្នុងបណ្តាញសង្គម ។

ចំណែកបុគ្គលិករបស់គេហទំព័រ Gauzi ផ្នែកសេវាអតិថិជន និយាយថា រថយន្តទាំងអស់បានឆ្លងកាត់ការត្រួតពិនិត្យអស់ហើយមុនពេលលក់ ។ អតិថិជនរូបនេះបានទិញរថយន្តមួយទឹកមានគុណភាពទាប ហើយអតិថិជនត្រូវទទួលខុសត្រូវជួសជុលដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrIyZuyMqYyOv6kP6GYkrIdHg5I2s3hLWpm53NA1eONRSmpHHd0NQWjk9_qVb5pKWQGN_cSNgxLHTm0spZKts-hIksUV7W03f_BCFf01XODO5DG9qS3dRcv8TSExxl_LTv-78Q6dVaCalADE0LzvHNn7FxQ2BJlPfOTMQhO_Ae4aveimCm5luTEQyWV_pr/s1200/image_2024-10-31_08-46-24.png

ក្រោយមក គេហទំព័រនេះប្រកាសថា ក្រុមហ៊ុនបានជូនដំណឹងពីការត្រួតពិនិត្យគុណភាពរថយន្តយ៉ាងច្បាស់លាស់ហើយថា រថយន្តនេះអាចបើកបរក្នុងចម្ងាយផ្លូវ២៨ម៉ឺនគីឡូម៉ែត្រ ហើយរថយន្តមានប្រវត្តិខូចខាតធ្ងន់ធ្ងរ ។ ហេតុនេះ អតិថិជនគួរតែពិចារណាឱ្យបានល្អមុនសម្រេចចិត្តទិញរថយន្ត ប៉ុន្តែអតិថិជនប្រាប់ថា នឹងទិញវា ។

ប៉ុន្តែក្រោយពេលអតិថិជនទិញរថយន្តរួចហើយ បែរជាធ្វើខុសកិច្ចសន្យា ដោយសុំប្រគល់រថយន្តមកឱ្យក្រុមហ៊ុនវិញ ហើយនិយាយថា ខ្លួនពុំអាចបើករថយន្តបានទេ ហើយសាកថ្មក៏អត់ចូល ។ អតិថិជនបានយកគោមកអូសរថយន្តដើរតាមផ្លូវដើម្បីទាមទារសិទ្ធិ ដូច្នេះ ខាងគេហទំព័រ Gauzi សូមបញ្ជាក់ថា រថយន្តនេះអាចសាកថ្ម និងបើកបរបានធម្មតា ហើយវាពុំដូចការលើកឡើងក្នុងបណ្តាញសង្គមទេ ៕

ប្រទះឃើញទីក្រុងបុរាណយ៉ាងធំដែលលិចបាត់ក្នុងព្រៃជ្រៅអស់រាប់រយឆ្នាំ

0

ប្រទេសម៉ិកស៊ិក ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា និស្សិតមួយក្រុមបានមកស្រាវជ្រាវនៅក្នុងព្រៃជ្រៅ ហើយពួកគេក៏ប្រទះឃើញទីក្រុងបុរាណយ៉ាងធំមួយដោយចៃដន្យ ដែលទីក្រុងនេះបានលិចបាត់ក្នុងព្រៃរបស់ប្រទេសម៉ិកស៊ិកអស់រយៈពេលរាប់រយឆ្នាំមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrq1LbCjP_-AoArN8aYppTnFNekfdkE7ftJ8qGIrPO16g1nGP1UaqHSxR5fjRMcLXW9s1CH8I16JVyX4bEkZSJsuPtU956PdrjoOYkVxdr0kWSCnJPkPfpL6Q5S226-4n5hoygBmfoP9FcAzyTvAK_HK5dULYQbVvc0ll3KuRssSWiu1-QAFHCL0Cq0nB_/s1280/image_2024-10-31_08-40-10.png

ក្រុមនិស្សិតផ្នែកបុរាណវិទ្យាបានប្រទះឃើញទីក្រុងរបស់ជនជាតិភាគតិចម៉ាយ៉ា ដែលទីក្រុងនេះបានលិចបាត់ក្នុងព្រៃរបស់រដ្ឋ Campeche ស្ថិតនៅភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក ហើយក្រុមនិស្សិតបានដាក់ឈ្មោះទីក្រុងនេះថា «Valeriana» ។

ក្រុមនិស្សិតបានប្រើប្រាស់បច្ចេកវិទ្យាស្រាវជ្រាវដោយឡាស៊ែរឈ្មោះថា «Lidar» និងគូសផែនទីអគារកប់នៅក្រោមព្រៃឈើ ហើយពួកគេក៏បានរកឃើញអគាររហូតដល់៦.៧៦៤កន្លែង ព្រមទាំងពីរ៉ាមីត, ទីលានលេងកីឡា, ផ្លូវតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ, មហោស្រព និងអាងស្តុកទឹក ។ ទីក្រុងនេះលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្ហល្ហេវ និងមានទីតាំងនៅក្បែរទីក្រុង Edinburgh របស់ប្រទេសស្កុតឡេន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Vsy7y2GCJssVe2N55IaAlWhZBx8fp7VINAtaTn6oHqJHP5izUTrVJKfufvJPhUukqUn4s3Wx6LxI50ESl87V25Y0vBPUnTjp9l7rPMV9VLfiJmHcpVSCdH0XyalPjDykB0WuYEWcTG6J3VHEuAJx0kB5YfGzkqUOocSXzNAz2siPYkbbOavpcjLz-5YG/s3942/image_2024-10-31_08-40-11%20(2).png

ក្រុមនិស្សិតជឿជាក់ថា វាជាប្រភពអរិយធម៌របស់ជនជាតិភាគតិចម៉ាយ៉ា ដែលមានជំនាញសាងសង់ស្ថិតក្នុងលំដាប់ទី២ នៅអាមេរិកឡាទីន បន្ទាប់ពីទីក្រុង Calakmul ។

លោក Luke Auld-Thomas និស្សិតមកពីសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក បានប្រទះឃើញទីក្រុងនេះមុនគេ ដោយបានឃើញទិន្នន័យរបស់ទីក្រុងក្នុង Google ។ លោក Luke និយាយថា ៖ «ខ្ញុំស្វែងរកព័ត៌មានមួយចំនួនក្នុង Google ហើយរកឃើញទិន្នន័យស្រាវជ្រាវដោយឡាស៊ែររបស់អង្គការការពារបរិស្ថានម៉ិកស៊ិក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBcxAOLB0gsdUbqsq4mHLx3KvHudYWNAUTnxRd1J1bEBzHhRi4bdypUg66oWqNOnjM_KMGQGRMIRpru6AzJXrbYzjYETbClrhJZsfna1_qropqUIFwsUIWmST4MikJM4dh2fZPMuHYTHq3e-JqCq_RPg1W4DDyFRjXqrzkn2psxY_kFOfsXWOca_BqNl-/s760/image_2024-10-31_08-40-11.png

ការស្រាវជ្រាវដោយបច្ចេកវិទ្យាឡាស៊ែរ គឺជាការបាញ់ឡាស៊ែរពីយន្តហោះចុះក្រោមដើម្បីគូសផែនទីនៅផ្នែកខាងក្រោម ។ វាផ្អែកលើការវាស់វែងពេលវេលា ដែលឡាស៊ែរប្រើប្រាស់ត្រឡប់មកវិញ ។

ប៉ុន្តែពេលលោក Luke ប្រមូលទិន្នន័យស្រាវជ្រាវក្នុងតំបន់នេះតាមវិធីសាស្ត្ររបស់អ្នកបុរាណវិទូ ស្រាប់តែលោកឃើញអ្វីម្យ៉ាងដែលអ្នកដទៃពុំឃើញ គឺទីក្រុងបុរាណដ៏ធំមួយ ។ ទីក្រុងនេះធ្លាប់មានមនុស្សរស់នៅពី៣ម៉ឺននាក់ ទៅ៥ម៉ឺននាក់ គិតចាប់ពីឆ្នាំ៧៥០ ដល់ឆ្នាំ៨៥០ ហើយចំនួននេះច្រើនជាងចំនួនពលរដ្ឋរស់នៅក្នុងតំបន់នាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLMMm_zS6xlKssTxIqrTMPpbrrFsG_DbbhPqiVNazXJ-kPJCe8NyVRMQBRBG_-jxiKEqHRHFzeI-PfxSBNjcT-8jylX_1tqFT8e-JvlkExvF8qEf6Ua-4omcbpj-3BW_E0GgP7Xvsa9H-Hp0tLCe0nY66IP2G31pDii5onYrESWj37PwqnlJ2co0JJfkAz/s1200/image_2024-10-31_08-40-17%20(2).png

ទីក្រុងបុរាណ Valeriana ស្ថិតនៅឆ្ងាយពីផ្លូវធំ និងនៅក្បែរទីក្រុង Xpujil ដែលជាកន្លែងរស់នៅបច្ចុប្បន្នរបស់ជនជាតិភាគតិចម៉ាយ៉ា ។ បើដើរពីទីក្រុង Xpujil ទៅកាន់ទីក្រុងបុរាណ គឺចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ ។

សាស្ត្រាចារ្យឈ្មោះ Marcello Canuto ដែលបានចូលរួមសរសេរការរកឃើញទីក្រុងបុរាណនិយាយថា ការរកឃើញទីក្រុង Valeriana នឹងជួយផ្លាស់ប្តូរការគិតរបស់ពលរដ្ឋនៅបណ្តាប្រទេសលោកខាងលិច ដែលជឿថា តំបន់ត្រូពិកបាត់បង់អរិយធម៌ ។ ប៉ុន្តែការពិត វាជាទីន្លែងមួយលើពិភពលោក ដែលពោរពេញទៅដោយវប្បធម៌ស្មុគស្មាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgywj0j9CJR-6HK1iTg4wYDpBfchn9ZPOjjXQp_dFcRF1j3R8f4HC6SlI42CcUv5LsvNACkCYGjZW44cNrv9CnWBl62V2F-FVGe5S5Klnd5voTHfqWPnI6MwUpmnHJM7otbBBO500r0i6ZzgrgL3qOf-YrhN15VlGvU0GeC7Y_BzZ0Qzkj4dvgOJJpHolGH/s1200/image_2024-10-31_08-40-17%20(3).png

ប៉ុន្តែក្រុមនិស្សិតពុំបានបញ្ជាក់ច្បាស់លាស់ថា តើអ្វីជាមូលហេតុធ្វើឱ្យទីក្រុងបុរាណដ៏ធំនេះត្រូវគេបោះបង់ចោល ប៉ុន្តែពួកគេបញ្ជាក់ថា ទីក្រុងបុរាណស្ថិតនៅតំបន់រាំងស្ងួត ។ ដូច្នេះ វាអាចជាមូលហេតុធ្វើឱ្យមនុស្សក្នុងទីក្រុងផ្លាស់ប្តូរទៅរស់នៅតំបន់ផ្សេង ៕

ម្ចាស់ TikTok ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសចិន

0

ប្រទេសចិន ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា លោក Zhang Yiming ជាស្ថាបនិករបស់ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវបានគេចាត់ចំណាត់ថ្នាក់ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសចិន ក្នុងឆ្នាំ២០២៤ គឺទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់៤៩.៣០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs8pnSuYCmF1-_EA4IrkCAlK9ROAyK8YcOZEa-dwkg6c_Kqk4flHtlU5TXXBznQUCzhexq71dazUrSrwpBABBWI_ZA8ZbH3fDS3RMPfPrfisUBzw6Q4QEYHtRBnsH-iusF8tiiQBIraqNsKtDuW20RlczmeftwaDG_vtTGYAytYBwDQ0KtTSohlq757V4d/s800/image_2024-10-31_08-32-18%20(2).png

លោក Zhang មានអាយុ៤១ឆ្នាំ បានលាឈប់ពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន ByteDance កាលពីឆ្នាំ២០២១ ។ លោកជាបុគ្គលទី១៨ ដែលទទួលបានតំណែងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ចិន ដែលជាការចាត់ចំណាត់ថ្នាក់របស់ Hurun China Rich List ។

តម្លៃទ្រព្យសម្បត្តិរបស់លោក Zhang បានកើនឡើងលើសទ្រព្យសម្បត្តិមហាសេដ្ឋីឈ្មោះ Zhong Shanshan ជាស្ថានិកក្រុមហ៊ុនផលិតទឹករ៉ែម៉ាក Nongfu Sunquan ។ ហេតុនេះ មហាសេដ្ឋី Zhong បានធ្លាក់មកនៅចំណាត់ថ្នាក់ទី២ ដោយសារទ្រព្យសម្បត្តិធ្លាក់ចុះ២៤% គឺនៅសល់ត្រឹមតែ៤៧.៩០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDF-zcQOBxonioOsm5TfDK3Q6rCUQQA7TzFReYUrQmi46xj9bVAauBbiYR9lliVvCWNVb6t06_HvQoQMoOQ6CcMOPMvNab9DWA9ZFRZ2rQrrhVDm2hmAv8T8Ez8qBPYyHAYY2WxnD83pJqRKEPZcf9LIbDKQBt10LDJUlPEW2kMNGnk4TX0L3xnX_Iy8BA/s1200/image_2024-10-31_08-32-18.png

បើទោះជាលោក Zhang បានប្រឈមនឹងឧបសគ្គផ្លូវច្បាប់ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនៅអាមេរិក ប៉ុន្តែប្រាក់ចំណូលនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន ByteDance បានកើនឡើងរហូតដល់៣០% កាលពីឆ្នាំ២០២៣ គឺស្មើនឹង១១ម៉ឺនលានដុល្លារអាមេរិក ។ ហេតុនេះ វាបានជួយឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Zhang កើនឡើងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4WBmG4JgfPg-DgF8LUD_cnPZQzDSKgPG2rtOizn3Q5v1HUFaU7_23aZGZP3zTG9BXvPeHJNuOPrpHdYsLfV26qYVj8exdE19TJcZjjZd9W1Kkq6LTEbcyCis2CvIDAT8kH0Folc6byimKacayLYp6UWpZBrkHzKn1AYlI9Hbayim1kGI2Dufvb29UfIpu/s2000/image_2024-10-31_08-32-19%20(2).png

ចំណែកមហាសេដ្ឋីចិនមានទ្រព្យសម្បត្តិច្រើនស្ថិតក្នុងចំណាត់ថ្នាក់ទី៣ នៅឆ្នាំ២០២៤ គឺបានទៅ Pony Ma ជាស្ថាបនិក Tencent ។ រីឯមហាសេដ្ឋីឈ្មោះ Colin Huang ជាស្ថាបនិក PDD Holdings ធ្លាក់មកនៅចំណាត់ថ្នាក់ទី៤ បើទោះជាប្រាក់ចំណូលពីគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo និង Temu កើនឡើងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguKNZj2BgwiTtaD4wI08Z_ies46ZkRal3wfxHvv8Tb7vX_1EaHBh8QWw9w_MrgowZvI91piVpKczfRm8C2QhV32NA4LwrOKn9L_ffabVFCZNbPCJrF53pUI5BM2nuBsBOPmXroTYPb9FZ-3EOj2cWKh8p55lhD2pbJjj3-0-U4tmLPxbei7qLFZ5ipwcAU/s1264/image_2024-10-31_08-32-18%20(3).png

ចំនួនមហាសេដ្ឋីចិនដែលមានឈ្មោះក្នុងការចាត់ចំណាត់ថ្នាក់របស់ Hurun China Rich List ក្នុងឆ្នាំ២០២៤ បានថយចុះ១៤២នាក់ គឺនៅសល់ត្រឹមតែ៧៥៣នាក់ប៉ុណ្ណោះ ។ នេះចាត់ទុកថា ការចាត់ចំណាត់ថ្នាក់មហាសេដ្ឋីចិនក្នុងឆ្នាំ២០២៤ គឺតិចជាងឆ្នាំ២០២១ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5O7l9KwdaSYoQqHMZJMY7Oi2dhqzrsaY1cvbiywaYfbrqOi7ZlHSwXXuEzrX7hnAC_joKWG9bl1l_VcUZVU4wY4Q5XMS1tXuJmyx0ma3geAYXRkO3zURcIx06DsA0HHY5fDdOHpv_LITNbKJhNIn0A4vpFgEaH2LqH-_69R7guk01iroKyhvujSnNNTpr/s1024/image_2024-10-31_08-32-19.png
Rupert Hoogewerf ជាប្រធាន Hurun China Rich List បញ្ជាក់ថា សេដ្ឋកិច្ច និងទីផ្សារហ៊ុនចិនកំពុងប្រឈមនឹងការលំបាក ហើយអាជីវកម្មដែលធ្លាក់ចុះទ្រព្យសម្បត្តិខ្លាំងបំផុត គឺផ្នែកអចលនទ្រព្យ ខណៈក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកបានរីកចម្រើនយ៉ាងឆាប់រហ័ស ។ ជាក់ស្តែង Lei Jun ជាស្ថាបនិក Xiaomi មានទ្រព្យសម្បត្តិកើនឡើងដល់៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤ ៕