នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ពិធីបុណ្យសមុទ្រលើកទី១១ នឹងប្រព្រឹត្តឡើងនៅខេត្តកំពត ដែលនឹងមានពលរដ្ឋជាច្រើននាំគ្នាទៅចូលរួមទស្សនា ដែលអាចបង្កជាកកស្ទះនៅផ្លូវជាតិលេខ៣។
.png)
ដើម្បីបញ្ចៀសការកកស្ទះនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤១ ដែលទើបតែជួសជុលបានស្អាតជាង១០០ភាគរយហើយ។

ផ្លូវជាតិនេះ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល ចំណុចប្រសព្វផ្លូវជាតិលេខ ៤ រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត ចំណុចផ្លូវជាតិលេខ ៣។
នៅការសាងសង់ផ្លូវជាតិលេខ៤១ រដ្ឋចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ដែលធ្វើនៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”៕










