Home ព័ត៌មានអន្តរជាតិ អាមេរិកប្រកាសឱ្យពលរដ្ឋប្រយ័ត្នរលកយក្សស៊ូណាមិក្រោយកើតគ្រោះរញ្ជួយដីកម្រិតខ្លាំង

អាមេរិកប្រកាសឱ្យពលរដ្ឋប្រយ័ត្នរលកយក្សស៊ូណាមិក្រោយកើតគ្រោះរញ្ជួយដីកម្រិតខ្លាំង

62
0

សហរដ្ឋអាមេរិក ៖ នៅឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិកបានកើតគ្រោះរញ្ជួយដីខ្លាំងក្នុងកម្រិត៧រិចទ័រ ហើយអាជ្ញាធរបានប្រកាសឱ្យពលរដ្ឋប្រយ័ត្នតរលកយក្សស៊ូណាមិនៅតាមឆ្នេរសមុទ្រ ដែលមានមនុស្សរស់នៅប្រមាណ ៤លាន ៧សែននាក់ អាចនឹងរងផលប៉ះពាល់ ។ ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតនៅឡើយទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx-PLPeKTAUU-7hTEhlSyKp51l89XTUosdWriSCE7fPVrEanpsR1l1Pgmq6N07WGGXIiSRfcfSqV9BMyq8zBsM55K4gHTvbJAODi34vqbTNOxDa1WeA1X2f-1G5mSw5B1vPKM8NzPKMBhlRPN0fOWXXzx6fNzXlCGxzcazbX8SRw7GPD1yDk28AiWwl0B5/s3072/image_2024-12-06_14-40-51.png
មន្ត្រីផ្នែកគ្រប់គ្រងអាកាសធាតុអាមេរិកបានឱ្យដឹងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ថា អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋប្រមាណ ៤លាន ៧សែននាក់ ប្រយ័ត្នគ្រោះថ្នាក់ដោយសាររលកយក្សស៊ូណាមិ នៅតាមឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ា ក្រោយពីកើតគ្រោះរញ្ជួយដីកម្រិត៧រិចទ័រ នៅទីក្រុង Ferndale រដ្ឋកាលីហ្វ័រញ៉ា ។ ក្រៅពីនេះ អាជ្ញាធរក៏បានប្រកាសឱ្យពលរដ្ឋជម្លៀសទៅកាន់តំបន់ខ្ពស់ជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9L7KCj3L4PUtnP1Ci6rWp57YbZ0zvbWe9vWKpxtK9R_C3PknPO24YZQ3O5uyVWLBDipijJWJQGeezTiO4NIs2THi1rZ2nc2pfJeo7GCPgwn-d1tOZPzgU2wzHL4GNX2_LMLejiP7KwALpGC3MNZyVVZpGNNav8w4-CcuvV2Cl2fRdN1zGJA3CrU32FLSn/s896/image_2024-12-06_14-40-56.png
ភ្នាក់ងារអង្កេតផ្នែកភូមិសាស្ត្រអាមេរិកបញ្ជាក់ថា គ្រោះរញ្ជួយដីនៅឆ្នេរសមុទ្រភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាលើកនេះ គឺមានជម្រៅរហូតដល់១០គីឡូម៉ែត្រ ទើបមានការប្រកាសពីរលកយក្សស៊ូណាមិ ។ ទោះយ៉ាងណា ពុំមានសេចក្តីរាយការណ៍ថា គ្រោះរញ្ជួយដីនេះបណ្តាលឱ្យខូចខាតទ្រព្យតិច ឬច្រើនប៉ុនណាទេ ។ បើតាមពលរដ្ឋរស់នៅរដ្ឋកាលីហ្វ័រញ៉ា ដែលបាននិយាយមកកាន់សារព័ត៌មាន BBC ក្រោយគ្រោះរញ្ជួយដីថា ក្នុងអគារដែលខ្លួនស្ថិតនៅនោះ ហាក់មានគ្រាប់បែកផ្ទុះនៅគ្រប់បន្ទប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIlDkRwwVFv0S6ReuvqctlVUHTtcbVuWvjzM1aJ5Qk-fNG1oDiggW3ya0SHQop0BwGhucX_exNAtvFBl4nb-NQcVypXXLYiaTnd0odsNgBw7mTWMtHfuvFwECgNz6_p67S97WKh5LJ-9iipEV1jHS-1kHkhFBpi-Qzhyn6UBZ2Z2JSHfBBQqmYCgMJefgl/s1280/photo_2024-12-06_14-05-18.jpg

យោងតាមសេចក្តីរាយការណ៍ គឺមានគ្រោះរញ្ជួយដីបានកើតឡើងជាបន្តបន្ទាប់ទៀត ក្រោយពីកើតគ្រោះរញ្ជួយដីខ្លាំងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ដែលបណ្តាលឱ្យពលរដ្ឋនៅតំបន់ Humboldt County គ្មានភ្លើងអគ្គិសនីប្រើប្រាស់ ។ ក្រោយពីកើតគ្រោះរញ្ជួយដីនៅឆ្នេរសមុទ្រ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រជុំជាមួយមន្ត្រីពាក់ព័ន្ធភ្លាមៗដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdjkF5Wv1Kyt1EL5aV4_XL5_mPgs6-S7m9UJShOx_fUyLMOQZlhWE3DPO78mid7NHNSoL-HLC7KM9enxQbNJUgVC2MIlMKGGcn254FLhaC1l-rMSGra1v4ZVY7uitWE5aDIKApKZe-GORaw-B92QyZGo29GLYC_vIeg9_uItfc7pdLOTpNKZKYaLkLI1mN/s1200/photo_2024-12-06_14-05-17.jpg
ក្រោយមក អាមេរិកក៏បានលុបចោលសេចក្តីប្រកាសពីរលកយក្សស៊ូណាមិ ក្នុងតំបន់ចំនួន២ គឺនៅបរិវេណជាប់ឆ្នេរសមុទ្រភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា និងភាគខាងត្បូងរដ្ឋអូរីហ្គន ដែលតំបន់ទាំង២នេះមានមនុស្សរស់នៅប្រមាណ ៤លាន ៧សែននាក់ ៕