https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyzrrSik99lultG56dDXdFBAxp4i_6UWMx-J2LrBzHl97tELHO8O4gcxqRDEJ1SzOlvftvWNHYmThVTkpHzlAinOXRg7Ya4WEiJd3HYdvt28kPKKOxg_qbi6HNcafIMEkbGAOOn_XY-HkQP4lqt3XWKw0mDqtlLJOkIXxIpWizmk_VH4BGiMrji_fUfsqo/s4241/_40A0685-Edit.jpgសន្ទុះអ្នកគាំទ្របាល់ទាត់កម្ពុជា មានការកើនឡើង ហើយនេះគឺជាសមិទ្ធផលគួរជាទីមោទកភាពសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺយើងបានសាងប្រវត្តិថ្មីមួយ សម្រាប់ប្រទេសជាតិ ពិសេសបាល់ទាត់ក្នុងតំបន់អាស៊ានមានការភ្ញាក់ផ្ញើល បន្ទាប់ពីការប្រកួតបាល់ទាត់នារីកម្ពុជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងនៅប្រទេសឡាវ និងមានការផ្សាយផ្ទាល់នៅទីសាធារណៈតាមទីតាំងមួយចំនួនដូចជា ខេត្តតាកែវ, ខេត្តពោធិ៍សាត់, និង រាជធានីភ្នំពេញ ដោយមានការជួបជុំអ្នកគាំទ្រជាច្រើន ទស្សនាបាល់ទាត់រួមគ្នា និងស្រែកហ៊ោយ៉ាងរីករាយជាពិសេសនៅរាជធានីភ្នំពេញ សួនវឌ្ឍនៈ កាពីតាលឡាហ្វស្តាយផាក ដែលរៀបចំឡើងដោយ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដៃគូឧបត្ថម្ភដ៏ធំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលតែងតែគាំទ្រវិស័យកីឡាកម្ពុជាយ៉ាងសកម្មជាពិសេសកីឡាបាល់ទាត់កម្ពុជាក្នុងនោះក៏បានចូលរួមឧបត្ថម្ភគាំទ្រលីគកំពូលកម្ពុជា ក្លឹបកីឡាបាល់ទាត់ស្វាយរៀង, គីរីវង្សសុខសែនជ័យ, បឹងកេត ព្រមទាំងកម្មវិធីកីឡាជាច្រើនផងដែរ។

ក្នុងនោះក៏គេឃើញមានវត្តមានរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ចូលរួមទស្សនាដោយផ្ទាល់ជាមួយអ្នកគាំទ្រជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJelDcbABVPq2Spjh2zWAkh0aopWwLelZMDy6tDIt82RHUmluKY9beEFbRdLLT5vrMF_55vXk3qAyjzJSUHnRc9MVWiu1a3X6fB-2DKagNqxgsls8eLOGfW0LUKsYlNhYnqELSoECZ-AvZOaf3H5GlaKDC8GN9bZTHGhtY1_ag66cyl5mCccS1qdQVtfl/s4241/_40A0653-Edit.jpg

ទោះទទួលបានជើងឯករងក្នុងពានរង្វាន់ AFF Women’s Cup 2024 អ្នកគាំទ្រពិតជាកោតសរសើរនូវសមិទ្ធផលដែលកីឡាការិនីកម្ពុជាបានខិតខំប្រឹងប្រែងរហូតឈានមកដល់វគ្គផ្ដាច់ព្រ័ត្រជាដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីកម្ពុជា ហើយក៏បានជូនពរក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងពានរង្វាន់ក្រោយៗ ខាងមុខ និងសាងប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibk33R1SHtjEajKW2p83FAqKuv7iUpE6VH79IOu0FHq8AZ3tj7-QkfXcU4UQlGW2Njmbl8ywDNKIt-dDVzIOwcroC8rtiIOopCoVb4IrleS9f-xDd2p4HVHfnzqPMP6Ih0G9eWbJjcWAUfBlsDk4Ua9Ui50KzU9Bj3Km5vxiiKYLOThcBPQArwrVeJLoSp/s4241/_40A0632.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJVwHpTo26AmZBxIPb6_mVgZlhD_1Xi6mJ-UlpnviwCgLZaoF153lJEJXZmP2aVS8og9FLy6Wnz8z6ZRyjq0LocYQfiHfLyok8_fghhgIDHMxXN9hhm6Yb7_FnB2OsoRWxqPavCritdegxgzoabFrxsFK4uePtUrbIAo2H2nAARrW2s-S8umeDZRv5phoq/s4241/_40A0616.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYw0eER8Wf8V6Lp__Brod__6PC-JtcrhLnemKOBB2K9ghnBCipdvWpRuC9kF-9Zaw7TKHCPOPcCbvdKp_O_h-NkOYDgkwitU-lSghcbO2HbtOs_Ptd2u5DoTnIsLfyCI8w53a0Ae7fcYB7K-9JVW0hUuDyqBvY9Ae7QSgaAlpHOWJOPdXZQNHu0sPK7xB9/s4241/_40A0590.jpg