Home ព័ត៌មានអន្តរជាតិ យុវជនចិនជាង ២.៥ លាននាក់បានដាក់ពាក្យប្រលងចូលមន្ត្រីរាជការ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

យុវជនចិនជាង ២.៥ លាននាក់បានដាក់ពាក្យប្រលងចូលមន្ត្រីរាជការ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

63
0

ប្រទេសចិន៖ បេក្ខជនជាង ២.៥ លាននាក់បានប្រលងចូលមន្ត្រីរាជការ នៅមណ្ឌលប្រលងទូទាំងប្រទេសចិន ដែលជាចំនួនដ៏ច្រើនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។
ក្នុងចំណោមបេក្ខជនចំនួន ២.៥ លាននាក់ មានតែ ៣៩,៧០០ នាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឱ្យធ្វើការនៅក្នុងទីភ្នាក់ងាររដ្ឋឆ្នាំ ២០២៥ ដូច្នេះនេះគឺជាការប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតមួយនៅក្នុងប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyfKcGR8ylfJFSPfB2hh2b6DkucymFmSaYlrrYJNk3VsHQWgF2hFV4_Zlf8ypIlbbebiYm2dSrYZvGwSwyzSPzby4G2MbHJEfQ-gyx57hL5FMoDUMZrtmgsvpmwsVONAx1fve6BvxvONAGI-nQDZI6bYURtSDVFjFVcXsP96IGTF9OVXwW5xKkvI0eemMY/s860/image_2024-12-06_14-25-55%20(2).png
ដើម្បីក្លាយជាមន្ត្រីរាជការ បេក្ខជនត្រូវដាក់ពាក្យសុំតំណែងណាដែលទំនេរ ក្រោយពីពិនិត្យពាក្យសុំ បេក្ខជនដែលមានសមត្ថភាពត្រូវប្រលងសរសេរ រួមទាំងទ្រឹស្តីនយោបាយដល់ចំណេះទូទៅ។ អ្នកដែលប្រលងជាប់ត្រូវសម្ភាស ហើយត្រូវពិនិត្យសុខភាព និងប្រវត្តិរបស់ខ្លួន។ ក្រៅពីការជ្រើសរើសមន្ត្រីរាជការថ្នាក់ជាតិ មូលដ្ឋានក៏មានដំណើរការជ្រើសរើសបុគ្គលិករបស់ខ្លួនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRHR4dXg-YDi5ZmvnhtP3VcKNkaEnVS_paudE3Yisdobs9tS_Dbfxs2SXJIHXJSUdi5a16wbxKeRjgAIIjm-SWJBoajB4emw7TffVfYUluba8q0LIvD3IwIan9qTzekcN6Gt5PmW1G88IlmGzcgdStfELkQ17cBqwdDOqNA-W56reWdh9rYVoKi8sh26g4/s1280/image_2024-12-06_14-25-55%20(3).png

នៅក្នុងប្រទេសចិន ការធ្វើជាមន្ត្រីរាជការត្រូវបានចាត់ទុកថាជាជម្រើសអាជីពដ៏ល្អមួយ ដោយសារតែប្រាក់ចំណូល និងអត្ថប្រយោជន៍មានស្ថេរភាព ជាមួយនឹងហានិភ័យតិចតួចនៃភាពអត់ការងារធ្វើ។ ទោះបីប្រទេសនេះជាមហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោកក៏ដោយ ភាពអត់ការងាររបស់យុវជននៅតែមាន ហើយបន្តកើនឡើងឥតឈប់ឈរ។ នៅពេលដែលជំងឺរាតត្បាតកើតឡើង សេដ្ឋកិច្ចជួបការលំបាក ហើយអាជីវកម្មក៏ធ្លាក់ចុះ បណ្តាលឱ្យក្រុមហ៊ុនឯកជនជាច្រើនសម្រេចចិត្តកាត់បន្ថយបុគ្គលិក ធ្វើឱ្យពួកគេគ្មានការងារធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_RpTXnuxpxUyobR_PwpfzHizrydrVG9SuvRuQTT5K2kKcs2LfVdUhWkwiNXN3AZYK8VYLGL1RhyphenhyphenpTSWDxtfPQYbv22qpDwA8-YP7CmYdzKLQLLKeqdHFGl6dk-370Wtn7RGCQFzqIZFs24nggdrxMCUSuZGWZ2TnJ1lzaDJqobZLluoPxhDL3N14_8oFB/s1200/image_2024-12-06_14-25-55.png

ដូច្នេះយុវជនចិនក៏ចង់ក្លាយជាមន្ត្រីរាជការ ហើយក៏បាននាំគ្នាសម្រុកដាក់ពាក្យប្រលងចូលមន្ត្រីរាជការតែម្តង ដែលជាចំនួនធំបំផុតមិនធ្លាប់មាន។ ចំនួនបេក្ខជនប្រលងចូលបម្រើការងាររដ្ឋឆ្នាំ ២០២៤ នេះនៅប្រទេសចិនគឺបានកើនឡើងទ្វេដងធៀបនឹងបួនឆ្នាំមុន។ នេះបង្ហាញថា ស្ថានភាពការងារក្នុងវិស័យឯកជនកាន់តែអាក្រក់ទៅៗ ដោយមានការងារល្អតិចជាងមុន និងមិនសូវមានស្ថិរភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcT_T5zBMJI7L4nVepHD9fvatnMEqeOWBSP4p6jrmD53-QeGHX0XXtbfSMq3UzDnqL6eSu5UHgsZ_ImAmk-nov8TzV8zFuRpQXtM2dC-5_QVk23oRR-NSEMsAxdxhh9BUkPA2kaVbZrCO5gOzfdlsaJLRUr2hBWwgX_BUuv77oh0ROtS01X7WIMSdTIRzG/s600/image_2024-12-06_14-25-56.png

បច្ចុប្បន្នវិស័យឯកជនដែលផ្តល់ការងារជាង ៨០% នៃកម្លាំងពលកម្មនៅទីក្រុង កំពុងទទួលរងការកាត់ប្រាក់ខែ និងបញ្ឈប់ការងារ ដោយសារវិបត្តិសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិនទាំងអស់ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនឯកជនចំនួន ៥០០ របស់ប្រទេសចិនបានកាត់បន្ថយការងារជាង ៣០០,០០០ បើធៀបនឹងឆ្នាំមុន៕