Home Blog Page 77

វណ្ណឌី ជាបងប្រុសល្អតែងតែគាំទ្រនៅក្បែរ វណ្ណដា ជានិច្ច

0

ម៉ាន់ វណ្ណឌី បងប្រុសរបស់តារារ៉េប ម៉ាន់ វណ្ណដា ត្រូវបានអ្នកគាំទ្រសម្លឹងឃើញថាលោកតែងតែគាំទ្រនៅក្បែរប្អូនប្រុសជានិច្ចទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែងថ្មីៗនេះ វណ្ណដា ក៏បានបង្ហើបចម្រៀងខ្លីថ្លែងពីជីវិតរបស់ខ្លួនជាមួយនឹងបងប្រុសសំណព្វចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJQ2o_xZggVm_VSO9MQkldvApSqIbXyXOWK4-XKY7Kjyu9EAFpHi_ExyqXlKh3kRk8kQJToQueS2c5oA0aG2CLGccfZy7C1MvK7ENy85f8-bR6f1zsmQLk9lwc9TTP4mP2rqUGkSilE_I8x1HurWUEqOXjhY3OnK5cS59Xpo44sAAALnBKHO6Y1Ri9HRBw/s960/image_2026-02-19_14-37-05%20(2).png

ឈានមកដល់ចំណុចមួយដែលខ្ពស់ដូចសព្វថ្ងៃពិតណាស់មនុស្សខ្លះក៏បានចាកចេញពី វណ្ណដា ចំណែកឯអ្នកខ្លះទៀតក៏បានចូលមកក្នុងជីវិត វណ្ណដា មានទាំងថ្មី មានទាំងចាស់ ប៉ុន្តែអ្វីដែលមិនផ្លាស់ប្តូរគឺបងប្រុសរបស់តារារ៉េបរូបនេះនៅតែគាំទ្រប្អូនប្រុសជារៀងដរាប។ ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍ទ្វេដងបន្ទាប់ពី វណ្ណដា បានទម្លាក់វីដេអូចម្រៀងខ្លីជាមួយនឹងបងប្រុសដោយរៀបរាប់ពីអនុស្សាវរីយ៍ធាតុដើមរបស់ខ្លួនជាអ្នកកោសដូងប៉ុន្តែពេលនេះព្រេងវាសនាបានផ្លាស់ប្តូរទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVVYKc8V2iqf7YSaxch_YD2j2IHo3ptbDW09rnKWs3juHi9FMhrt1BUoFO_UIjZb3JCRrm7BUqVsK7Af1RwmYId-PjHzDt5bKTIX14vxBhltF40_PQK9r0V-NdPWT9BxYQhs20cb6-cIjYatLDEY-QxD2ka75xGahMDuitZ3lkS77m7FzRideC7Xge-jsl/s960/image_2026-02-19_14-37-05.png

នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ វណ្ណដា ស្រាប់តែទម្លាក់ចម្រៀងខ្លី ដោយភ្ជាប់មកជួយនឹងរូបភាពបងប្រុស ជាមួយនឹងចំណងជើងថា « BIG BROTHER, BEST BROTHER»។ នៅក្នុងចម្រៀងខ្លីនេះ វណ្ណដា បាននិយាយរៀបរាប់ថារូបគេនិងបងប្រុសស្តាប់ចម្រៀងហ៊ីបហបតាំងពីរៀនថ្នាក់ទី២ ខណៈបានរៀបរាប់ពីជីវិតផ្លាស់ប្តូរពីអ្នកកោសដូងស្រាប់តែវាសនាផ្លាស់ប្តូរលុយហូរចូលមិនឈប់ឈរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Xos6_mdAmkmrRcggT2IYX8CcP8bCssL6LH7nvOWUxiMbVCKmrrMiHpFX5nazmPLZNSku_iarF5mDZ0R3MfHT7Zfb14qbip9mz7u2NSEt8sBrrpNMmvFyD_c3YZWXhvvmUrkK39ROHmEJX60zKWSpo1LKRG8o2yl_v2PxFdTXfVoRJLSkoJNhI-h5wkUn/s1440/image_2026-02-19_14-47-27.png
ការទម្លាក់ចម្រៀងខ្លីៗនេះបានធ្វើឱ្យមតិហ្វេនៗយល់ឃើញថា វណ្ណឌី គឺជាបងប្រុសល្អតែងតែគាំទ្រប្អូនប្រុសជានិច្ច បើទោះបីជាមិនសូវបង្ហាញរូបភាពនៅលើបណ្តាញសង្គមក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKb3VzZc-LXaIbQGBXiC8WPbix23v5VE1XetA14gJYy0Qv_QkP2lrun9_iQWIpn2_K90oLrLkAKkrG2bVlzI-zGS7fldzjbQuDNK_TKaOObVuJGgdU1-hmY0N6VaOeWTvJVwZyJHbvZiAMIrfoGBufn5FwB_fvAvkcYDoNBpp3xbSEp4u6GezxqhmZ_a40/s2048/image_2026-02-19_14-47-28.png

គួរឱ្យដឹងថា វណ្ណដា និង វណ្ណឌី ធ្លាប់បានចេញចម្រៀងជាមួយគ្នាមានចំណងជើងថា «OUT DA MUD»ក្នុងឆ្នាំ ២០២០ ខណៈបងប្រុសរបស់តារារ៉េបរូបនេះធ្លាប់បានបង្ហាញក្នុង MV មួយចំនួនដូចជាបទ «NO DISRESPECT» កាលពីឆ្នាំ២០២៥ជាដើម៕

ព្រះនាង ចេណ្ណា បង្ហាញព្រះភក្រ្តក្នុងកម្មវិធីមួយនិងបកស្រាយចម្រៀងជាភាសាចិន

0

បន្ទាប់ពីមហាជនបង្ហាញអារម្មណ៍រំភើបចិត្តមានមោទនភាពក្រោយទទួលដំណឹងថា ព្រះនាង ចេណ្ណា ចូលរួមសម្តែងខ្សែភាពយន្តចិនរបស់ IQIYI ពេលនេះទ្រង់បានចូលរួមកម្មវិធីបន្តទៀតនៅឯប្រទេសចិន។ លើសពីនេះព្រះនាង ចេណ្ណា បានបកស្រាយចម្រៀងជាភាសាចិនធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGNFs7DCuVtAz2N7vR5dXntpzYaM2Iq5BVQ9LmhcoRHX1tYDX6e60cB97aScLUvipWoKinVBaNEBIVfZRmsKIUb7FtpHrz4lYh9_FICXyTcFplOOTEd_bEkQU-O7vsTpc67gSLD8tYBN9EA0U3-blUKOmb_11AbCHUHU6EU3juTGBBD1D5Fi5PktV1B0uv/s1440/image_2026-02-20_08-36-58.png

នៅលើទំព័រហ្វេកប៊ុក ព្រះនាង ចេណ្ណា ដែលជាសិល្បការិនីមួយរូបរបស់កម្ពុជាបានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងការបញ្ជាក់ថា «នេះជាកិត្តិយសមួយ ដែលខ្ញុំបានចូលរួមសម្តែងនៅក្នុងរាត្រីដ៏មានន័យ និងពោរពេញដោយវប្បធម៌តន្ត្រី Hainan Spring Festival Gala ក្នុងខេត្តហៃណាន ប្រទេសចិន»។ ព្រះនាងបានបន្ថែមថាទ្រង់បានបកស្រាយចម្រៀងភាសាចិន «Who Doesn’t Say My Hometown Is Good» ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងមោទនភាពចំពោះស្រុកកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKdlvhbXF_sMbFrjyA0zHfRvK8gUoe5DymFJwbkyRHIk1OCRlHqsvmUbBRsbIs1Oqvm8BJR6d9lzgULn76dUM9har9o8uXGZGVfJIrmU9ntU6I2lekp-J6O8rZ0tOtvh6TVixE7UAF-A87vdXR5mKcXenV9F4QBpuky_w-yL_2VbkyL2EmFvIDXxhd2ykH/s1440/SnapInsta_to_620798596_18064852997648363_7233714977260258430_n.jpg

វីដេអូមួយនេះបានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័សនិងបានសាយភាយនៅលើអ៊ីនធឺណិតអមដោយមតិកោតសរសើរជាច្រើន។ គួរឱ្យដឹងថា ជារឿយៗព្រះនាង ចេណ្ណា តែងតែចូលរួមកម្មវិធីនានាជាច្រើននៅឯប្រទេសចិននិងបានកសាងប្រជាប្រិយភាពមានអ្នកគាំទ្រច្រើននៅទីនោះ។ ជាក់ស្តែងកន្លងមកមានហ្វេនៗជនជាតិចិនបានជូនបាច់ផ្កាឱ្យទ្រង់នៅពេលថតកម្មវិធីចប់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBRibxgl1KzhjteG58AKmdnfP5flZvMIEyydRKWLLxRwHjg6ql_dmTRBWg7doFV6n7RgL3wYdwKYmncP1BkO8ZeWhcYzk8EPoKHcIfdDDvsCeMDqGaz4wrWfjInVlMfiqyG7-oUw6-8ffWP6Lxtu47_7Nh8xrwC60cVBYFQgIhUGzMuuCqbqf-v0W6yvS/s1080/SnapInsta_to_629206482_18067210811648363_6479739156031460314_n.jpg
មិនត្រឹមតែមានកេរ្តិ៍ឈ្មោះនិងកំពុងកសាងមុខមាត់នៅប្រទេសចិនប៉ុណ្ណោះទេទស្សនិកជនក៏រំពឹងថានាថ្ងៃអនាគត ព្រះនាងចេណ្ណា កាន់តែរីកមុខរីកមាត់នៅលើឆាកអន្តរជាតិបន្ថែមទៀតតាមរយៈទេពកោសល្យរបស់ទ្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHvWRTj4SyajW0umWcrSQmBepzdF2eCGhkE0FBKFxv_yv8-znTkVGjBhflJNit0tyfvS7sIrd4Q8rxteaiIyzrlFNSG4SXI0_AvQNEVVEFFU_CJB-s6SUAGGH8dPn6wstRLnPv1vDxpU5YGATWSFjnuSqI7KniNF5IP9q78x_AMHB2Yua-L5gLpoo-ye5e/s1440/image_2026-02-20_08-36-57.png

គួរឱ្យដឹងថាបទថ្មីចុងក្រោយរបស់ ព្រះនាង ចេណ្ណា មានចំណងជើងថា «សារភាពគ្មានន័យ» ទទួលបានការគាំទ្រយ៉ាងខ្លាំងល្បីល្បាញនៅលើបណ្តាញសង្គមទិកតុកមានអ្នកចូលលេងយ៉ាងច្រើនកុះករ៕

សម្ដេចធិបតី បន្តលាតត្រដាងនូវទង្វើអសីលធម៌របស់ថៃដល់សារព័ត៌មានអន្តរជាតិដ៏ធំមួយទៀត

0

បន្ទាប់ពីទើបត្រូវមួយដំបងរបស់សម្ដេចធិបតីតាមរយៈបទសម្ភាសន៍ជាមួយកាសែត Reuters មិនទាន់បាត់ឈឺស្រួលបួលផង ឥឡូវនេះប្រទេសថៃបានត្រូវថែមមួយដំបងទៀត ក្រោយកិច្ចសម្ភាសន៍រវាងសម្ដេចជាមួយទីភ្នាក់ Fox News របស់អាមេរិកត្រូវបានចេញផ្សាយ។ ការណ៍នេះកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_Rzp43whcfgXWicgaDdTkPSVfV1qNyuUTwlsth0EQvGsWU5JErAb-GetcJALVQKZgNs53TJ55G8yzD3vjC6QVJD_0XV4ieizjd9udRM7TlI0CPUzk1A7SXfMbCkvpWGYNaWgiYoyMtcC8hCYuz2deLzGPrXLjV1O9Ibz81tIYnKTxRZMx1zobALEnIh7/s1280/photo_2026-02-20_09-31-25.jpg
ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការទៅដល់ទឹកដីសហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រើពាក្យសម្ដីជាអាវុ.ធវា.យប្រហា.រលើមុខមាត់ប្រទេសថៃផ្ទួនៗជាប់គ្នា ជាមួយនឹងការបើកបង្ហាញប្រាប់ពិភពលោកអំពីបញ្ហាដែលកំពុងកើតមានលើប្រទេសកម្ពុជា និងប្រជាជនស្លូតត្រង់របស់កម្ពុជា បង្កឡើងដោយសកម្មភាពកាន់កាប់ដោយខុសច្បាប់ រំលោ.ភបំពានដែនអធិបតេយ្យ និងការប្រើប្រាស់កម្លាំងគំរា.មកំហែ.ងពីសំណាក់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6o-YECV-fRAfe7pYUms9VHX6s5kaGUpXyvTps6UtgQ1WekCHgwtG24dzjM9_65M_nlbBVn52vnprKocGusOHmArap8ItDqkSzR4EIWr0IiRF5uE_YhmN0Urm6ngZchqGIoNawoHaZCMlm8I0PoRyoyg9I0E8JyNKrIbxfsiemSTneqa1a9bvHE8qaSHc7/s1280/photo_2026-02-20_09-31-25%20(3).jpg

តាមរយៈបទសម្ភាសន៍ជាមួយទីភ្នាក់ងារ Fox News នាថ្ងៃព្រហស្បត្តិ៍ ទី១៩ កុម្ភៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្រាប់ការពិតរឿងធំៗចំនួន៣ទៅកាន់ពិភពលោក ដោយទី១៖ អំពីរឿងកងទ័ពថៃ ចូលឈ្លានពានកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ ទី២៖ អំពីរឿងកំពង់ផែរាម មិនមែនផ្តាច់មុខសម្រាប់ប្រទេសណាមួយនោះទេ ទី៣៖ អំពីការបង្រ្កាបបទល្មើសអនឡាញនៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigKy2Trlrbl5PhG8UprR8Mb9Yq9-lsr44lFhe1H2sSLEaYrdIC2mHzXywGjLCH1yufG6KdjnALIxhrayndvwKMycqd_ZBeB2lPXe7hgfUZNkX7kH7GI2ZmrSlzbfbxlVxFvQJYbO0Sx9Pq3-l2zycmk4ITXLJwRxVbg1wpE0_i5LRxdBUtsu1d59L6a1ab/s1280/photo_2026-02-20_09-31-25%20(2).jpg
នៅពេលត្រូវបានសួរថា «ប្រសិនបើវត្តមានរបស់ថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើក្នុងកាលៈទេសៈណាដែលបទឈប់បាញ់នឹងមិនអាចទ្រទ្រង់បាន?» សម្ដេចធិបតីបានមានប្រសាសន៍ថា «ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ពីព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាមគឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើសុំឱ្យប្រទេសថៃ ត្រលប់ទៅរកកិច្ចព្រមព្រៀងដែលយើងមានវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6veD3bUaInZlTfnVAqdAC3PTLpmv04HXomo88eDVD1hxOw0xNC6JmfpMdZbvVxUeB3SOwaGlVLOF7STWQHVdQRNQp3o2E8FCsfv57qSITktdtU8yQBkh9YjwR-HAuatskdTrLPj9vpcZbGGOnLm52kO3-SLVLsvalaLMHWSdHGug6ArEtd4Yl1jNRUxDg/s1280/photo_2026-02-20_09-31-25%20(4).jpg

យើងបានដឹងរួចមកហើយថា ប្រាំមួយខែកន្លងមកនេះ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់លើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏មានការចូលរួមពីប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី Anwar។ ដូច្នេះខ្ញុំគិតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់មានគោលដៅផ្ទាល់ខ្លួនរបស់គាត់គឺចង់ឃើញសន្តិភាព និងស្ថិរភាព។ ខ្ញុំបាននិយាយជាមួយគាត់ គាត់តែងតែនិយាយថា ជីវិតរបស់ប្រជាជនគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះការបញ្ឈប់សង្គ្រាមគឺជាអាណត្តិផ្ទាល់ខ្លួនរបស់គាត់។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK8C6p8nkYF-mp3j0uFlGSC4TmsRK4cVwltheqGQQZLIBdFsGeXdSfToBNNd_IKKZ8XgKzwGSBJJKYdnxQ8M-8QVT3m-bBQF0z361UOOMWIJFcddUZqlVS_R0c4lG3K2C8r72a-yr0wk12hLz-jCXTthvH3p92vWLJnQfB6NbdGj9HVRX-xjgAgyiJcE8Q/s1280/photo_2026-02-20_09-31-26.jpg

ការថ្លែងរបស់សម្ដេចដូចខាងលើបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជ្រើសរើសយន្តការការទូត និងគោរពតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ធ្វើឲ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីចេតនាពិតប្រាកដរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះទឹកដីជាមួយភាគីថៃ។ ដូច្នេះចង់ឬមិនចង់ក៏ដោយ ប្រទេសថៃត្រូវប្រឈមនឹងភាពអាម៉ាស ព្រមទាំងការគិតអវិជ្ជមានពីសហគមន៍អន្តរជាតិ ជុំវិញសកម្មភាពដែលយោធាខ្លួនបានប្រព្រឹត្ត៕

ទង្វើដ៏អសីលធ៌មរបស់ថៃ បានកំពុងតែរីកសាយភាយពេញប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ ក្រោយការលើកឡើងរបស់សម្តេចហ៊ុនម៉ាណែត

0

អ្នកជិតខាងប្រហែលជាកំពុងក្រពុលមុខហើយ! ពេលនេះសម្លេងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែសាយភាយគ្រប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ ដោយបណ្ដាញសារព័ត៌មាននីមួយៗចុះផ្សាយព្រោងព្រាតថា៖ ភាគីថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនលើទឹកដីកម្ពុជា បើទោះជាបីជាមានការសម្របសម្រួលលើកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Donald Trump ក្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimXmr_0DVxLQwLyzEjVuPu0B5fyFzik1vX_F-ytz-bLV_KMQ3FQu57Hstl4XHFjhGlYrix3dmOUrcecHSeXq_f2B3C9Me41KbPWf671KDfHXUGV7WNyW0rv9XO5lijz9f6j_WS-NGtZcF25EM14Rf_CpIQZcxnJxNghs6cHnxa3ihWhTBpS2o4m9mRfFzq/s1280/photo_2026-02-19_09-33-19%20(4).jpg
តាមរយៈបទសម្ភាសន៍ជាមួយទីភ្នាក់ងារកាសែត រ៉យទ័រ ដែលចេញផ្សាយកាលពីថ្ងៃទី១៧ កុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងកម្លាំងថៃនៅតែបន្តឈរជើង និងកាន់កាប់ជ្រៅចូលក្នុងទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនជាច្រើន ទោះបីមានបទឈប់បាញ់ក៏ដោយ។ តែទោះជាយ៉ាងណា សម្ដេចបានដាក់ក្តីរំពឹងថា «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួយបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfkmsfigKqFLTh2diIjoRWJnDJWURlLsB5F6DS94RzzoX37fSx_bfgHyZkfSpfw_UfxQehTlJNQvKxZlU7GA4NWnYQCvqeGOE4aWAumNCBuZeGnImucKXtGGDrGYBlveEnDudJivJPRirpE-2-f2p2v3FbVCaiQJGOr20_kW0b1eK7Q2F1Q_bzbT-5T0Iy/s1280/photo_2026-02-19_09-33-19%20(2).jpg

មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីកម្ពុជាថែមទាំងបានរៀបរាប់លម្អិតអំពីសកម្មភាពល្មើសច្បាប់របស់យោធាថៃ តាមរយៈការដាក់កុងតឺន័រ និងពង្រាយលួសបន្លានៅខាងក្នុងទឹកដីរបស់កម្ពុជា ដែលថៃផ្ទាល់បានទទួលស្គាល់ជាយូរមកហើយថា ទីតាំងទាំងនោះគឺជាដែនអធិបតេយ្យភាពរបស់កម្ពុជា។ ហើយលោកបានសង្កត់ធ្ងន់ថា «នេះមិនមែនជាការចោទប្រកាន់នោះទេ ប៉ុន្តែវាជាការពិតនៅលើដីផ្ទាល់» ដោយបន្តថា កម្ពុជាមិនអាចទទួលយកបានឡើយ ចំពោះការរំលោភលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTBKINCYjY2nJ5RiGw-OAld1aBkGqT70J3WEeMqT5Q21jCza_e-75_gJpyEEVf4rEfP29N35MHuN-PeWDH9sbZe7dG74A_rlSWDkr59rvZhyatNmbBwgTdhOY3ioBA8AOVd4voAhAzR15OwwIIY2xHPkmhs7BYw332pxqgKF9kx_SVX3c7HTC2-rL3zuQT/s1280/photo_2026-02-19_09-33-19.jpg

ជាលទ្ធផល បន្ទាប់ពីកិច្ចសម្ភាសន៍នេះត្រូវបានចេញផ្សាយ សារព័ត៌មានអន្តរជាតិជាច្រើនដទៃទៀតបាននាំគ្នាធ្វើការផ្សព្វផ្សាយបន្តយ៉ាងផុសផុល ដោយទាំងចំណងជើងនិងខ្លឹមសារអត្ថបទរបស់ពួកគេ សុទ្ធតែមានបង្ហាញពីទង្វើឈ្លានពានរបស់ថៃ ដែលធ្វើឲ្យថៃឥឡូវនេះកំពុងភ័យខ្លួនហើយ ព្រោះកំពុងស្ថិតក្រោមក្រសែភ្នែករបស់ឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju-O0hhvRB9s8XM2dFP5QzlIVurz55aNo6ZKdcJk9v9z_gYNrI206GLNuKkEMYGs9zf3u6OgyO614gy6z-ZNQCgHYFGGwXspGjZZfVknAPRpxYmUGVD5P5EHsLyD1MTpWNlrWFG1cVN6nXh8Po1b0yWE6OckQO9TH3VyJzxFzfJvyFtrH5W__-oKzalVAb/s1280/photo_2026-02-19_09-33-19%20(3).jpg

ជាក់ស្ដែងដូចជានាយករដ្ឋមន្រ្តីដែលទើបជាប់ឆ្នោតរបស់ថៃ លោក អានុទីន ឆាន់វិរ៉ាគុល បានបដិសេធមិនផ្ដល់បទសម្ភាសន៍ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់សម្ដេច ហ៊ុន ម៉ាណែត ឡើយ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងព្យាយាមគេចវេសពីការពិតដែលត្រូវបានកម្ពុជាលាតត្រដាង៕

ក្ដៅដូចបាយពុះ! អាមេរិកប្រកាសបើការវា.យប្រ.ហារលើអ៊ីរ៉ុងនៅចុងសប្ដាហ៍នេះ

0

សង្រ្គា.មដ៏គួរឲ្យខ្លា.ចនឹងកើតមានដោយចៀសមិនផុត! យោធាអាមេរិកប្រកាសថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយប្រហារអ៊ីរ៉ង់នៅចុងសប្តាហ៍នេះ បើទោះជាប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយថាតើលោកនឹងអនុញ្ញាតឲ្យមានសកម្មភាពបែបនេះឬអត់ក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃព្រហស្បត្តិ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Z9VoEKp9Vm6S3e-OMdXvi-5kvudCiPQ62R4iFpQoVkIaRyt1lkphOLPKKaFCcdHUns83tcvTz76SluYaOcA7n3EM8CkLztRJ5jEWJIR-AfE-fsWl6Z3lB9x-2fq2SFIN_yN30PqnGoR3KfBZ6XgSGMi56zynCkodN5RpGaIAMN1a3PsXQ4lqDZZCUwQD/s1200/photo_2026-02-19_16-26-23.jpg
ប្រភពខាងលើបាននិយាយថា សេតវិមានត្រូវបានជូនដំណឹងថា យោធាអាចត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារនៅចុងសប្តាហ៍នេះ បន្ទាប់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទ័ពផ្លូវអាកាស និងកងទ័ពជើងទឹកនៅមជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtax1BabLutJivYLYx2iX8ITOL3wg-KXMOg5yxQKEm7Ao9hgA7HBH6Gw71ustxpLucD-dfTxVQQ6gksi4krBkD4M7Tz9G0ENvY2qKu1pJcBcB-X3jpi2SJkOh7vS9Bu16kzWNWFebGE-MmAItvJ5P8lFaHWyvaTQczKFj9QYS5hTNCgOdDjL5VI4qFDv2f/s1280/photo_2026-02-19_16-26-22%20(2).jpg

មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់អាមេរិក បានជួបប្រជុំគ្នានៅថ្ងៃពុធនៅក្នុងបន្ទប់ស្ថានភាពសេតវិមាន ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ីរ៉ង់ ។ ទន្ទឹមគ្នានេះ លោក ត្រាំ ក៏ត្រូវបានជូនដំណឹងនៅថ្ងៃពុធដោយបេសកជនពិសេស Steve Witkoff និង Jared Kushner ដែលជាកូនប្រសាររបស់លោកផងដែរ អំពីកិច្ចពិភាក្សាដោយប្រយោលមួយរបស់ពួកគេជាមួយនឹងអ៊ីរ៉ង់។ ទោះជាយ៉ាងណា វាមិនទាន់ច្បាស់ទេថាតើលោក ត្រាំ នឹងធ្វើការសម្រេចចិត្តចុងក្រោយនៅចុងសប្តាហ៍នេះដែរឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2R7qkca4wBxTSQ2g1zWXozz2P7fOrEA7VvCzYyvDfJ33ww641KfaAa0nOfunSp05hAblebuhZ0fAczuhRaV3TnP5-asdlaKr9e_n639joxMs4Pn6W4EOauFasUcuSA_IhOLI3fY08gY7J11x4eglL0e6u-nDCotTlWD9fRCDNChKi3T4qP5XcEeotaPwK/s1024/photo_2026-02-19_16-26-22%20(3).jpg

បើទោះបីជាមានការលេចលឺដំណឹងអំពីការត្រៀមខ្លួនវា.យប្រហារបែបនេះក្ដី ប៉ុន្តែបណ្តាញការទូតនៅរវាងប្រទេសទាំងពីរនៅតែសកម្ម។ ការចរចាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាសន្តិសុខក្នុងតំបន់កំពុងបន្ត ទោះបីជាវឌ្ឍនភាពត្រូវបានគេរាយការណ៍ថានៅមានកម្រិតក៏ដោយ។ ដូចគ្នានេះដែរ មន្ត្រីអាមេរិកនៅតែបន្តថ្លែងជាសាធារណៈថា យន្តការការទូតគឺជាផ្លូវដ៏ប្រសើរទៅមុខ ទោះបីជាជម្រើសយោធានៅតែស្ថិតក្រោមការពិនិត្យក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdiahiIfEQCjD1CeLHPQlnK5pSKVxsBREQukCow-Fn-L_x1lY27QKg2bWPjIeHlAY7UM7AldUBsYCiVaOAWh7QELTLJgJHMpTIub3OqtKNvASpmhdGeruUmZFeHjY_etckY4Aflr-NK8mVqcO9IdPCczGzWLcorR4NgvpfuNPz3fxIPYYpBFuVmNU0leuv/s960/photo_2026-02-19_16-26-22%20(4).jpg

ប្រតិកម្មអន្តរជាតិបានកើនឡើងយ៉ាងឆាប់រហ័ស ដោយប្រទេសជាច្រើនជំរុញឱ្យសហរដ្ឋអាមេរិកមានការអត់ធ្មត់ និងព្រមា.នអំពីហានិភ័យនៃអស្ថិរភាពកើនឡើងក្នុងតំបន់កាន់តែទូលំទូលាយ។ អ្នកវិភាគកត់សម្គាល់ថា ប្រតិបត្តិការយោធាអាចនាំមកនូវផលវិបាកយ៉ាងសំខាន់ចំពោះស្ថិរភាពនៅទូទាំងមជ្ឈិមបូព៌ា ដូច្នេះពួកគេទទូចឲ្យទីក្រុងវ៉ាស៊ីនតោនធ្វើការថ្លឹងថ្លែងឲ្យច្បាស់លាស់ពីជំហានបន្ទាប់របស់ខ្លួន៕

បវរកញ្ញាល្បីៗ៤រូបបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ

0

នេះគឺជារូបភាពដ៏កម្រក្នុងវិស័យបវរកញ្ញាបន្ទាប់ពីបវរកញ្ញាល្បីឈ្មោះ៤រូបរួមមាន ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា និង ហុក សារិតុលា បានបង្ហាញវត្តមានរួមគ្នា ជាពិសេសថែមទាំងថតប្រម៉ូតពីស្បៃខ្មែរទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ9vUvy8xvNeWNxNV5uFv06dyMMtB9mswA8_8EAO9GqtbBuB8aX0nvSvlx7kKpSBXRmYc1SkPRkFcPbxZkXHLJBzmdpysbUaJUkupQIPQG1ClZxpK8mA6ILgtcyEFnsFy_N7gwKg8jds_mkQj3sVigOa2Frhyphenhyphen_ORqEacaTIVSgtw4OqzcJZqz214_2gbfk/s2048/image_2026-02-19_15-19-18.png
នៅថ្ងៃទី១៩ ខែកុម្ភៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូសាបៗមួយដែលចុះពីឡានជាមួយនឹងការបួងសក់តម្រង់ទៅរកកន្លែងញុំាអាហារពេលព្រឹក។ ហុក សារិតុលា Miss Intercontinental Cambodia 2025 បានចុះពីឡានមុនគេបន្ទាប់មកគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី និងចុងក្រោយគេគឺ ចន សុទីម៉ា Miss Universe Cambodia 2023 ។ វីដេអូមួយនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រភ្លាមៗពីព្រោះនេះគឺជាទិដ្ឋភាពកម្រនៅក្នុងវិស័យបវរកញ្ញាដែលអ្នកទាំង៤បានបង្ហាញខ្លួនរួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvAnUQ-CHdGoFnqrgk6Pw-x3bgBdaGQDVV0FJ9aFFuAmpMO3pGBPaUOUy5MG39_WCiqxkrQkXSYJCOSDrCPe9r-Brk9LC4oYLeuOq3WQ-jH4wRho0wbA8Tz8iOzf4yFGVi7H1BjDMQE2C8G9cUm3_7yJpWmcb5jVVCxLPC4-u8v9jrpyQn2xmKwu8G6uMC/s2048/image_2026-02-19_15-22-36.png

សញ្ញាម៉ូតសក់របស់បវរកញ្ញាទាំង៤គឺបានបង្ហាញថាពួកគេនឹងបង្ហាញពីវប្បធម៌ខ្មែរស្លៀកពាក់ប្រពៃណី ខណៈ ចន សុទីម៉ា និង ប៊ី សុធារី បានបង្ហាញវីដេអូតែម្តងថាពួកគេកំពុងតែថតប្រម៉ូតស្បៃខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjin3-9CZJ7f9yj5hqlCz1xIIlD7Eg7JeQgx4sdVqdY_MVKDAUnhdypNpwIO2cBBHE5QCjxFnRsgq5Au5FHF67flFel3ImNMonvIyva967sVn1jv5jpkwlp0w_zGSN0L7FqZW6sph-u1ErNGa2beqG5oXaTmPVYXltJ7c3gQdtqmiWFJD02Wzd6Z6hDPJar/s2048/image_2026-02-20_10-11-43.png
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣ កន្លងមកនេះនៅក្នុងកម្មវិធីជប់លៀងខួបកំណើតមួយបន្ទាប់ពីគេបានឃើញបវរកញ្ញាមកពីស្ថាប័នផ្សេងៗគ្នាមកដើរម៉ូតជុំគ្នាមានដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី , សំណាង អេលីណា, ប៊ី សុធារី , ភឹម ស្រីនោ និងសៃ ហ្វុន ហើយនេះគឺជាទិដ្ឋភាពកម្រមួយដែលអ្នកគាំទ្រពុំបានឃើញពីមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSxZqPniA6nsTyz1Jcf4xRKSLrwZzqaHuqASRj6he_NdxYkM6I0IkOiQ7VEZgjjEq-gebnmoKAlxBKXQG6Ic_LYMC3_XlGV1sP5PAZm65Soj2sJ9cbacrvIYwITLMZt2_kbRVQHy6R4lDXyNTrDuVXK83X4WIPeuOl0TwnScC04uF6GKvqJtTn_8B-ydL7/s1689/image_2026-02-20_10-11-44.png

នេះកាន់តែបញ្ជាក់ថាដ្បិតតែប្រកួតប្រជែងក្នុងកម្មវិធីបវរកញ្ញាផ្សេងៗគ្នាក្តីប៉ុន្តែបវរកញ្ញាមួយចំនួនពិតជាមានមិត្តភាពល្អណាស់មិនកាច់កុងឈ្លោះគ្នានោះទេ៕

ល្បីថាតារាសម្តែង Lee Jun Hyuk មានពូជពង្សរាជវង្ស

0

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រសម្រាប់ខ្សែភាពយន្ត «The King’s Warden»អ្នកដឹកនាំរឿង Jang Hang Jun បានធ្វើការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយទាក់ទងនឹងប្រវត្តិ និងប្រវត្តិគ្រួសាររបស់តារាសម្តែង Lee Jun Hyuk ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS38uyKWFDnj9L8EtLKKcmrU8JIOWL6hF87_vG7LMUhMCVxNz1LtH0LSrQZS-8NBQuAEz63nbeHt32uq5j9NSxOBNQ8lt5pqg0fiisWALyp6R-_gB1i9P_cg05ZWwgWcwphpxtyCg88QKa61ai_2GaH2XcqI5L26HDU2r0y4jBhA96DCJUR192-EKdlCp5/s1744/image_2026-02-19_16-05-43.png

អ្នកដឹកនាំរឿងបានបង្ហាញថា Lee Jun Hyuk ដែលដើរតួជាស្តេច Geumseong ដែលជាបុត្រាទីប្រាំមួយរបស់ស្តេច Sejong និងជាបងប្រុសរបស់ស្តេច Sejo គឺជាកូនចៅពិតរបស់គ្រួសាររាជវង្ស។ អ្នកដឹកនាំរឿង Jang បានចែករំលែកថា «មានរឿងមួយដែលខ្ញុំចង់និយាយ។ Lee Jun Hyuk ជាកម្មសិទ្ធិរបស់ត្រកូល Jeonju Lee ដែលជាកូនចៅផ្ទាល់របស់ព្រះអង្គម្ចាស់ Hyoryeong បងប្រុសច្បងរបស់ស្តេច Sejong។ សូមកុំភ្លេចថាគាត់ជាសមាជិកនៃគ្រួសាររាជវង្ស»។ សម្ដីរបស់អ្នកដឹកនាំរឿងភ្លាមៗនោះ បានធ្វើឱ្យទស្សនិកជនទាំងមូលផ្ទុះសំណើចលាយឡំនឹងការភ្ញាក់ផ្អើល។ ការពិតដែលថាតារាសម្តែងម្នាក់ដែលដើរតួជាព្រះអង្គម្ចាស់ពិតជាមានឈាមរាជវង្សក្នុងជីវិតពិតបានបង្កឱ្យមានការភ្ញាក់ផ្អើលភ្លាមៗនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfbqH-ob2tO-JEHRHAgCxubwE-bbO5Hwskg4SruF3xX4APQ46hTXVjj5u6sZua0g9tjabNvyKhQwMpr-QBTVAKTdSNzISXOtwcVM1iP2W47fH7WkgqhyphenhyphendJ6dRjtaGjKN2pN7s63v6yUC3YKAvqwlWPF0uLUExnGP4uVoWV72otmY3-QX9ErTD7IG0zvBTU/s1563/image_2026-02-19_15-50-46.png

មតិយោបល់ជាច្រើនបានលេចចេញដូចជា «គាត់ពិតជាស្តេច ល្អឥតខ្ចោះ 100%, គ្មានអ្វីចម្លែកទេដែលគាត់មានរស្មីអភិជនយ៉ាងច្បាស់លាស់បែបនេះ, នេះមិនមែនគ្រាន់តែជាការជ្រើសរើសតារាសម្តែងទេ វាជាវាសនា»…
រឿងភាគ «The King’s Warden» ដែលសម្តែងដោយ Park Ji Hoon , Yoo Hae Jin, Yoo Ji Tae, Lee Jun Hyuk និងអ្នកផ្សេងទៀត មានឈុតឆាកនៅឆ្នាំ ១៤៥៧ នៅ Cheongnyeongpo។ Lee Jun Hyuk បានបង្ហាញខ្លួនឧត្តមសេនីយ៍ជាពិសេសជាពូរបស់ Danjong និងជាបុរសដែលមានគម្រោងនាំគាត់ត្រឡប់មកគ្រងរាជ្យវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb_uT3xkh6UOUcmHvkA1DnZ8JrBj3iUaw5IfQawqV_KB0jkniF4NjUs2XPsetuL8fvacuLS1D80_4a6TQjN3XgrSoEMY9oLQC6AcvcXaZlpayb72iFy6h-M7lO2brbxJydmsJYakBuNUyCihXjlhUoB9XEfhz1Hrl7njgPuHM2pjTQwEA84dNGN19qyy-9/s1280/image_2026-02-19_15-50-47.png
ពីមុន នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ អ្នកដឹកនាំរឿង Jang Hang Hun បានចែករំលែកគំនិតរបស់លោកលើតួអង្គរបស់ Lee Jun Hyuk ថានេះគឺជាតួអង្គដ៏ថ្លៃថ្នូរ។ នៅក្នុងស្នាដៃនេះ Lee Jun Hyuk គឺជាមនុស្សតែម្នាក់គត់ដែលមានអំណាចដែលនៅតែរក្សាបាននូវសេចក្តីសប្បុរស និងយុត្តិធម៌។ ដោយសារតែគាត់ជាបុរសដែលមានចរិតល្អ ខ្ញុំគិតថាការបង្ហាញគាត់តាមរបៀបដ៏ត្រជាក់នឹងសមស្របណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4rd0PFLZoE8AIWyAgIfUKm0qIVVY7lUO-7M2LJPv807xC0D1vPKMif2JbbhUhZuXxVxeEfVQp6ORAxYiAO7sn38RAJkslalXTgdU1STRVEgCRsOeeSSgoBmLCv6LNSPJWIKE-ngCRdSZbhshNld4HaqAq5Qhd-cnYBNn4ZihV20e3EG1wzDorots84SHv/s1440/SnapInsta_to_610574728_17957727351020698_6215052312720832528_n.jpg
ក្រៅពីការសម្តែងក្នុងខ្សែភាពយន្តល្បីសម្រាប់បុណ្យចូលឆ្នាំចិនឆ្នាំ Lee Jun Hyuk ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរសម្រាប់រឿងភាគទូរទស្សន៍ «The Art of Sarah» ដែលកំពុងចាក់ផ្សាយលើ Netflix។ រឿងភាគឧក្រិដ្ឋកម្មផ្លូវចិត្តនេះបានក្លាយជារឿងដ៏ល្បីមួយនៅលើ Netflix ភ្លាមៗបន្ទាប់ពីការចេញផ្សាយរបស់វា ដោយទទួលបានការចូលមើលចំនួន ៣.៨ លានដងក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ និងជាប់ចំណាត់ថ្នាក់ក្នុងចំណោមកម្មវិធីទូរទស្សន៍កំពូលទាំង ៣ ដែលមិនមែនជាភាសាអង់គ្លេសរបស់ Netflix៕

ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំដ៏សំខាន់មួយនៅចុងឆ្នាំនេះ

0

មេដឹកនាំសំខាន់ៗនិងតំណាងថ្នាក់ដឹកនាំប្រទេសជាច្រើនរូប នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមកំពូលកិច្ចប្រជុំដ៏ធំមួយនៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-u9KdyGyfoKPigRHkcpDBI9-WgxRvP4efInNAHQqoxken6yX5c2O_9Ieby7XaWAroOwy72t8sNmaYFIgwOXvfAZz56seHtBjTcxHlrWdwrHa9jzzmLWVmlltOV7AadSYPXg2MjifJpJLTC87GKcgRVd8r0MgXCVORAwrFZarEEY5LKXt3tiJholHCKqss/s1280/photo_2026-02-19_14-30-44.jpg
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនាថ្ងៃទី១៨ ខែកុម្ភៈ បានបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ខណៈព្រឹត្តិការណ៍សំខាន់នេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif97fXFdBwKue-6m0S0oA_kaeN_UsP76c07_asbbVnRObf7d27xa0jAaw9-RAGu0TXbINNh28Wi1Oefb8sAYlkY77lWvejvY9BGK8xIvJPhwb_gnVO6VygiZZvC1bDchdJ-fqhN54m-dNFJ3auN_9JJY5XljgSVW2RdwgMYLVmvIfU-2bIa4xHDujh86bS/s1024/photo_2026-02-19_14-30-44%20(2).jpg
បើតាមក្រសួងការបរទេស ប្រធានបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ គឺផ្តោតទៅលើ ការជំរុញកិច្ចសន្ទនាផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាំងនេះ ជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។

សម្រាប់កម្ពុជា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសដ៏មានសក្តានុពលខ្លាំងមួយជាប្រវត្តិសាស្រ្តក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបារាំង និងពីបណ្តាប្រទេសនិយាយភាសាបារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkLa-4lWfY58iqcpWncoepbxkxnLfmvFxPBYoHjIpiSfmpM6WzSEu7cEyaPScRjcoPFdntAUf13KdS6NFgLz5qjOD1uXVt4d3BNAn6779V2fqKBobJAxrbRZEwOsxFm1u4W8zc3qzcw2DTvNCTdg4b4_bZx0WLQvao_pwg4ocaAnJDs6S2dflF6gEhcy2H/s1024/photo_2026-02-19_14-30-44%20(3).jpg
សូមជម្រាបថា អង្គការអន្តរជាតិ OIF នេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយឥស្សរជនកំពូល៤រូប គឺព្រះបរមរតនកោដ្ឋនិងជាអតីតប្រមុខរដ្ឋកម្ពុជា ព្រះបាទនរោត្តម សីហនុ, អតីតប្រធានាធិបតីសេណេហ្កាល់ លោក Léopold Sédar Senghor, អតីតប្រធានាធិបតីនីហ្សេ លោក Hamani Diori, និងអតីតប្រធានាធិបតីទុយនីស៊ី លោក Habib Bourguiba។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKoEVWm72I9HrUIe0sq2K2p6hGs-zW8C3CJ3qEUwMCn2R0bUjkzpdgbRNhol7GhGub41AJfRmkUXjIFYPPqNyD4DFHx1iTrzlGAPk1NSrpQkrMW2rWAorRpFZU57uTTK27qvQZFbcpZSZM-blu3OV02qleuMxEi8Qe8cvbrTaU8PG8ZTfqft6qtAQKOfsJ/s1280/photo_2026-02-19_14-30-44%20(4).jpg

អង្គការនេះ មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស របស់បារាំង។ ស្របតាមធម្មនុញ្ញ OIF រចនាសម្ព័ន្ធនិងការគ្រប់គ្រងរបស់អង្គការ គឺមានអគ្គលេខាធិការម្នាក់ដែលកាន់តំណែងកំពូល ដោយបច្ចុប្បន្នកាន់ដោយលោកស្រី Louise Mushikiwabo។ អគ្គលេខាធិការត្រូវចាត់តាំងអ្នករដ្ឋបាលម្នាក់ [Administrator] ដើម្បីទទួលខុសត្រូវលើកិច្ចសហប្រតិបត្តិការរបស់អង្គការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6CdQpEcnx-rdDmGVnasfNyz_Qe5QvwMe2EOH-SutzXX68z8prRo2YIPcJM-yA7qaVFoZxWOgoGgBDZjkP028c1_5jEJ5GonMlReSmnYi6ynA-B3OuH9KCTKoAq1nuGVLorREVjvTIxZjz8VOKsb6lUA5IKhz8xJw_3gP4k69AiFUIhlgWVoQsu-p041TE/s800/photo_2026-02-19_14-30-44%20(6).jpg

តាមតួលេខបច្ចុប្បន្នរបស់ OIF រដ្ឋ និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី មានចំនួន ៨៨ រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ (ដោយមានសមាជិកពេញសិទ្ធិ៥៤, មិនពេញសិទ្ធិ៧ និងអ្នកសង្កេតការណ៍២៧)។ កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិចាប់តាំងពីឆ្នាំ ១៩៩៣ ក្រោយឆ្លងកាត់ជាសមាជិកសង្កេតការណ៍រយៈពេល ២ឆ្នាំ៕

ថៃរឹបអូសសំឡីអនាម័.យនាំចូលពីចិនជាង១លានដុំផលិតដោយគ្មានស្តង់ដារអាចធ្វើឱ្យអ្នកប្រើប្រាស់ឆ្លងមេរោគ

0

អ្នកទិញសំឡីអនាម័យចិនប្រើប្រាស់នៅប្រទេសថៃកំពុងតែបារម្ភពីការឆ្លងមេរោគ បន្ទាប់ពីមន្ត្រីជំនាញត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហាររកឃើញឃ្លាំងធំៗ២កន្លែងបាននាំចូលសំឡីអនាម័យពីប្រទេសចិនផលិតគ្មានស្តង់ដារ រហូតដល់ជាង១លានដុំ ខណៈអ្នកមើលការខុសត្រូវឃ្លាំងថា សំឡីអនាម័យទាំងនេះលក់ដាច់យ៉ាងខ្លាំងដោយសារតម្លៃថោក និងចែកចាយទៅកាន់ទីផ្សារនានារយៈពេល៨ខែហើយ ។ ប៉ុន្តែខាងឃ្លាំងមិនបញ្ជាក់ថា តើបានចែកចាយទៅទីផ្សារណាខ្លះ ឬចែកចាយទៅប្រទេសជិតខាងដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR2lxo-4dD4hUdex_CdZgPrJgnyH4WMEj86qXSOkCTiO3XS98j_trRAlBk84ZEGAUoKupXtgKvyfXi8gZj-q5dIvJDXPpi8S6vNAy0e-QLBmo2nGTDMPkFW-YMlUmnLu1OW4StwusW-AavmZfAb0mQ3AUbBdDiIn_0vYiufufWP0Ft83dPlCB0WgZeMjgW/s1024/photo_2026-02-19_14-51-29.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារប្រទេសថៃ បានចុះត្រួតពិនិត្យឃ្លាំង១កន្លែងនៅទីក្រុងបាងកក និង១កន្លែងទៀតនៅខេត្តសមុទ្រសាខន ដោយសារឃ្លាំងទាំង២កន្លែងលួចនាំចូលសំឡីអនាម័យពីប្រទេសចិន និងចែកចាយលើទីផ្សារដោយខុសច្បាប់ ។ បន្ទាប់មក ក៏រឹបអូសសំឡីអនាម័យពីឃ្លាំងទាំងពីរ សរុបជាង១លាន ២សែនដុំ ស្មើទឹកប្រាក់ជាង២០លានបាត (ឬជាង៦៤ម៉ឺនដុល្លារ) បន្ទាប់ពីរកឃើញថា ការផលិតគ្មានស្តង់ដារធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងឆ្លងមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpwRuZDElM-L-JVt3G6LrydMQV1TSEFQYx9e1cuMjU3lWZQMFWaYk_6NNM1zN6tXfrNUXdPDbpsSHCyunrWT_V7LzbymulCNaExIqk2mPpCBPmiyosNL_ZX8XOaxw0yjBtbl-tlgXSmoWxSHNrTVzUEbjzCGefSfOqLER8B-1lmTMvZGQilgpbst1q82Fm/s1280/photo_2026-02-19_14-51-32%20(2).jpg

មន្ត្រីជំនាញត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារ បញ្ជាក់ថា ឃ្លាំងទាំង២កន្លែងបានលក់ចែកចាយសំឡីអនាម័យចិនតាមអនឡាញ ក្រុមមន្ត្រីក៏ចុះមកពិនិត្យមើលឃ្លាំងនៅតំបន់ឃុនធៀន ទីក្រុងបាងកក ។ ស្ត្រីអាយុ៣២ឆ្នាំ ជាអ្នកមើលការខុសត្រូវរៀបរាប់ថា ពេលសំឡីអនាម័យចិនមកដល់ប្រទេសថៃ ក៏បញ្ជូនចូលឃ្លាំង និងផ្ញើឱ្យអតិថិជនដែលបានកុម្ម៉ង់ទិញ គឺក្នុង១ថ្ងៃ លក់បាន៥,០០០ដុំ ហើយឃ្លាំងនេះបានបើកដំណើរអស់រយៈពេល៨ខែហើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCrKNCBY_8BLPeIGxPcaHuGHREjZuk2UoUvnzgPhhDN6ahS9fW1UcE4R-sFOV0MWuY6JRxynm_5YjnMP21iE382xXjlcPWUQbhOcPvgWD7whMRhiFhaRTef8lQMadqrwWPuqX5ffocncqNc486F_Mp74VGMpynIwP4A90yb8N3n27A94nUOLlUY0qaMo-u/s1280/photo_2026-02-19_14-51-32.jpg

បន្ទាប់មក ក្រុមមន្ត្រីជំនាញក៏ត្រួតពិនិត្យឃ្លាំង១កន្លែងទៀតនៅឃុំបាងណាមជឺត ស្រុកមឿង ខេត្តសមុទ្រសាខន ដែលមានបុរសម្នាក់អាយុ២៥ឆ្នាំ ជាអ្នកមើលការខុសត្រូវ ។ សំឡីអនាម័យចិននៅក្នុងឃ្លាំងនេះ ក៏ផលិតគ្មានស្តង់ដារដូចគ្នាដែរ និងបានលក់ចែកចាយទៅកាន់ទីផ្សារជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4HlOgfAkfvppWxxVpxBvUV7bypqMDCzV9FcLOwAvkNFspfpbgkGGy5iiUa5Bp1HrqbUNEOTaJTUGWJEW0miAdc01kiaEN3qoAnjveVJzWGoO-vQrpqvteBJw2eRZjxu9XKXwtvniWaCjpLlLQM3BevwDlO-ADewsNZdaIgR1EDw7ppGtJPVOAFKvBZ4_g/s1024/photo_2026-02-19_14-51-33.jpg

សំឡីអនាម័យចិនមានស្លាកសញ្ញាមិនត្រឹមត្រូវ ប៉ុន្តែផ្សព្វផ្សាយពាណិជ្ជកម្មពីគុណសម្បត្តិហួសពីការពិត ដូចជា ៖ អាចការពារអ្នកប្រើប្រាស់ពីការឆ្លងមេរោគផ្សេងៗ ។ មន្ត្រីជំនាញត្រួតពិនិត្យទំនិញ និងចំណីអាហារ បានស្នើឱ្យសមត្ថកិច្ចចាត់វិធានការលើឈ្មួលនាំចូលតាមផ្លូវច្បាប់ ដែលប្រឈមនឹងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ដោយសារចែកចាយទំនិញបង្កគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCia0LrbwIqJFG0mNw_lhBmWAe4K3Sr58Zqvsxb4KkC_roGEo-GixZlFRKiuSOjsmzkW5GgMck3rNydkzrgwjKOZQ6dBwKnDaOktCqZXUGYDIQNDxyAw8KC01hEA0rLDfCjGzUDKEb5DxfmBswCy5OZeWPPEbBaMiFoEak18zSIskGKXZHh0otIIgZlCLS/s1280/photo_2026-02-19_14-51-31.jpg

ចុងក្រោយ មន្ត្រីជំនាញត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារ បានដាស់តឿនទៅកាន់អ្នកប្រើប្រាស់ជាស្ត្រី ត្រូវតែត្រួតពិនិត្យស្លាកសញ្ញាឱ្យបានច្បាស់លាស់មុនពេលទិញ និងកុំទិញសំឡីអនាម័យមានតម្លៃថោកខុសធម្មតា ពីព្រោះការប្រើប្រាស់ផលិតផលគ្មានស្តង់ដារ ប្រឈមនឹងការឆ្លងមេរោគ រលាក និងកន្ទួល ៕

សាស្ត្រាចារ្យថៃបារម្ភពីការឆបោ.កអនឡាញ និងជួញដូរថ្នាំញៀ.នកើនឡើងខ្លាំងនៅ​ភាគខាងជើងប្រទេសថៃ

0

អំពើអសន្តិសុខជាតិ ការជួញដូរថ្នាំញៀ.ន អំពើឆបោ.កតាមអនឡាញ បានរីករាលដាលកាន់តែខ្លាំងនៅភាគខាងជើងប្រទេសថៃ តែលោកនាយករដ្ឋមន្ត្រីល្បីខាងបោកបន្លំលទ្ធផលបោះឆ្នោតមិនរវល់ឡើយ ក្រោមហេតុផលជាតិនិយម គិតយ៉ាងណាបង្កសង្គ្រា.មជាមួយខ្មែរ យកល្បី ក្រោមគោលនយោបាយជាតិនិយមជ្រុលហួសហេតុ ។ សកម្មភាពមិនអើពើ និងអស្ថេរភាពនេះ បានធ្វើឱ្យប្រទេសថៃរអិលធ្លាក់កានតែជ្រៅក្នុងរណ្តៅនៃរឿងស្អុយអាសោចដែលប្រទេសថៃមិនធ្លាប់បានជួបកន្លងមក ។ ការមិនរវល់នេះធ្វើឱ្យកិត្តិយសថៃលើឆាកអន្តរជាតិកាន់តែរងការអាម៉ាស់ខ្លាំងឡើងៗ បន្ទាប់ពីការពិតត្រូវបានលាតត្រដាង បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញការពិត ពីការឈ្លានពានថៃមកលើកម្ពុជាលើឆាកអន្តរជាតិ ជាមួយបណ្តាញផ្សព្វផ្សាយអន្តរជាតិធំៗ ។
ចំណុចទាំងអស់ខាងលើនេះ លោកសាស្ត្រាចារ្យថៃបានលើកចំៗពីការភ័យបារម្ភ និងប្រាប់ទៅលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីត្រូវតែដោះស្រាយជាបន្ទាន់ ។

ថៃមានរឿងស្អុយអាសោ.ចជាច្រើនក្នុងប្រទេសរបស់ខ្លួន ដែលរដ្ឋាភិបាលមិនដោះស្រាយ និងព្យាយាមលាក់បាំង ពីព្រោះខ្លាចខូចកេរ្តិ៍ឈ្មោះ ខ្មាស់ប្រទេសជិតខាង និងបាត់បង់ទំនុកចិត្តពីវិនិយោគិនបរទេស ដូចជា ៖ ការឆបោ.កអនឡាញ ជួញដូរថ្នាំញៀ.ន ជួញដូរម.នុស្ស និងប្រព្រឹត្តបទល្មើសឆ្លងដែនកើតឡើងស្ទើរគ្រប់ខេត្ត ។ ដោយសារមើលឃើញបទល្មើសទាំងនេះកើនឡើងខ្លាំងនៅខេត្តភាគខាងជើង សាស្ត្រាចារ្យថៃប្រាប់ទៅលោក Anutin Charnvirakul ដោះស្រាយជាបន្ទាន់ ។

សាស្ត្រាចារ្យរូបនេះមើលឃើញរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin មិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាច្រើនក្នុងប្រទេសឡើយ ដូចជា ៖ ការឆបោ.កអនឡាញ ជួញដូរថ្នាំញៀ.ន ដែលកំពុងកើនឡើងខ្លាំងនៅខេត្តភាគខាងជើង ពីព្រោះរដ្ឋាភិបាលគិតតែផ្តោតលើការបែងចែកអំណាចតួនាទីគ្នា និងបំផុសបំផុលឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលលើបញ្ហាព្រំដែនជាមួយកម្ពុជា រហូតភ្លេចដោះស្រាយបញ្ហាទាំងនេះ ។

លោក ធិទិវុទ្ធ ប៊ុនយ៉ាវង្សវិវ៉ាត់ សាស្ត្រាចារ្យសាកលវិទ្យាល័យឈៀងម៉ៃ (Chiang Mai University) បានប្រាប់ទៅលោក Anutin ប្រញាប់ដោះស្រាយបញ្ហាការឆបោកអនឡាញ ជួញដូរថ្នាំញៀននៅខេត្តភាគខាងជើងឱ្យបានឆាប់ ហើយលោកណែនាំឱ្យរដ្ឋាភិបាលបែងចែកឱ្យច្បាស់លាស់រវាងគោលនយោបាយការបរទេស និងគោលនយោបាយព្រំដែន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nation កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។

សាស្ត្រាចារ្យសាកលវិទ្យាល័យឈៀងម៉ៃ បានបង្ហោះសារថា បញ្ហាសន្តិសុខនៅតំបន់ព្រំដែនភាគខាងជើងប្រទេសថៃបច្ចុប្បន្នមានភាពស្មុគស្មាញជាងមុន ដោយសារសង្គ្រាមនៅប្រទេសជិតខាង (មីយ៉ាន់ម៉ា) ការជួញដូរថ្នាំញៀនឆ្លងព្រំដែន ឧក្រិដ្ឋកម្ម និងឆបោកអនឡាញ ហើយរដ្ឋាភិបាលថៃមិនអាចបង្ក្រាបបទល្មើសទាំងនេះដោយប្រើប្រាស់វិធានការដដែលៗនោះទេ ។

រដ្ឋាភិបាលត្រូវចាប់ផ្តើមបែងចែកឱ្យច្បាស់លាស់រវាងគោលនយោបាយការបរទេស និងគោលនយោបាយព្រំដែន ជាពិសេស គោលនយោបាយព្រំដែនគួរតែការពារផលប្រយោជន៍ប្រទេសថៃដោយផ្ទាល់ និងទប់ស្កាត់ការគំរាមកំហែងទាន់ពេលវេលា ។ លោកស្នើឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ដើម្បីដោះស្រាយបញ្ហាជួញដូរថ្នាំញៀន ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការងារទំនាក់ទំនងព្រំដែន ដើម្បីបើកផ្លូវឱ្យប្រទេសថៃអាចកំណត់វិធានការច្រើនចំណុច មិនចាំបាច់ប្រើប្រាស់វិធានការចាស់ ។

ចុងបញ្ចប់ សាស្ត្រាចារ្យរូបនេះសង្កត់ធ្ងន់ថា សន្តិសុខនៅព្រំដែនភាគខាងជើងពេលនេះ មិនមែនជាតួនាទីរបស់កងទ័ពតែឯងទេ វាជាតួនាទីរបស់រដ្ឋាភិបាលផងដែរ ដែលត្រូវកំណត់គោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងការឆ្លងដែន ។

ថៃ គឺជាប្រទេសឆបោកអនឡាញ​ដ៏ធំបផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយ​ការឆបោកអនឡាញបានហូរពីប្រទេសថៃទៅ​កាន់ប្រទេសជិតខាង បង្កបញ្ហាដល់ប្រទេសជិតខាងថែមទៀត ។ ប៉ុន្តែសារព័ត៌មានទាំងអស់របស់ថៃព្យាយាមលាក់បាំង​ មិនចុះផ្សាយ និង​យកបញ្ហារបស់ខ្លួនទៅ​លាបពណ៌ឱ្យប្រទេសផ្សេងទៅវិញ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់សាស្ត្រាចារ្យសាកលវិទ្យាល័យឈៀងម៉ៃ គឺបន្ទាប់ពីលោក សុឆាតិ បាំរុងសុខ អ្នកជំនាញសន្តិសុខថៃដ៏ល្បីបានដាក់ចំៗទៅលោក Anutin និងរដ្ឋាភិបាលថ្មី កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃ រហូតភ្លេចដោះស្រាយបញ្ហាអសន្តិសុខនៅបណ្តាខេត្តភាគខាងត្បូងដែលបង្កឡើងដោយក្រុមបះបោរ ដូចជា ៖ បំផ្ទុះគ្រាប់បែ.ក និងធ្វើសកម្មភាពហិង្សាគ្រប់ទីកន្លែង ដើម្បីផ្តាច់ទឹកដីភាគខាងត្បូងចេញពីប្រទេសថៃឆាប់ៗ ។

លោក សុឆាតិ បានអំពាវនាវទៅលោក Anutin ឱ្យងាកមកដោះស្រាយបញ្ហាផ្តាច់ទឹកដីនៅបណ្តាខេត្តភាគខាងត្បូងផង ពីព្រោះក្រុមបះបោរបានបង្កសកម្មភាពកាន់តែខ្លាំងនៅគ្រប់ទីកន្លែង មិនថាការដុតស្ថានីយប្រេងឥន្ធនៈ PTT ជាង១០កន្លែង និងបំផ្ទុះគ្រាប់បែកនៅទីប្រជុំជនក្នុងគោលដៅផ្តាច់ជីវិតអាជ្ញាធរ និងសមត្ថកិច្ច ។ ប្រទេសថៃនឹងបាត់បង់ទឹកដីភាគខាងត្បូងយ៉ាងពិតប្រាកដ ខណៈរដ្ឋាភិបាលរវល់តែឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ៕