អ្នកជិតខាងប្រហែលជាកំពុងក្រពុលមុខហើយ! ពេលនេះសម្លេងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែសាយភាយគ្រប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ ដោយបណ្ដាញសារព័ត៌មាននីមួយៗចុះផ្សាយព្រោងព្រាតថា៖ ភាគីថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនលើទឹកដីកម្ពុជា បើទោះជាបីជាមានការសម្របសម្រួលលើកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Donald Trump ក្តី។
.jpg)
តាមរយៈបទសម្ភាសន៍ជាមួយទីភ្នាក់ងារកាសែត រ៉យទ័រ ដែលចេញផ្សាយកាលពីថ្ងៃទី១៧ កុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងកម្លាំងថៃនៅតែបន្តឈរជើង និងកាន់កាប់ជ្រៅចូលក្នុងទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនជាច្រើន ទោះបីមានបទឈប់បាញ់ក៏ដោយ។ តែទោះជាយ៉ាងណា សម្ដេចបានដាក់ក្តីរំពឹងថា «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួយបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ .jpg)
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីកម្ពុជាថែមទាំងបានរៀបរាប់លម្អិតអំពីសកម្មភាពល្មើសច្បាប់របស់យោធាថៃ តាមរយៈការដាក់កុងតឺន័រ និងពង្រាយលួសបន្លានៅខាងក្នុងទឹកដីរបស់កម្ពុជា ដែលថៃផ្ទាល់បានទទួលស្គាល់ជាយូរមកហើយថា ទីតាំងទាំងនោះគឺជាដែនអធិបតេយ្យភាពរបស់កម្ពុជា។ ហើយលោកបានសង្កត់ធ្ងន់ថា «នេះមិនមែនជាការចោទប្រកាន់នោះទេ ប៉ុន្តែវាជាការពិតនៅលើដីផ្ទាល់» ដោយបន្តថា កម្ពុជាមិនអាចទទួលយកបានឡើយ ចំពោះការរំលោភលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់ខ្លួន។
ជាលទ្ធផល បន្ទាប់ពីកិច្ចសម្ភាសន៍នេះត្រូវបានចេញផ្សាយ សារព័ត៌មានអន្តរជាតិជាច្រើនដទៃទៀតបាននាំគ្នាធ្វើការផ្សព្វផ្សាយបន្តយ៉ាងផុសផុល ដោយទាំងចំណងជើងនិងខ្លឹមសារអត្ថបទរបស់ពួកគេ សុទ្ធតែមានបង្ហាញពីទង្វើឈ្លានពានរបស់ថៃ ដែលធ្វើឲ្យថៃឥឡូវនេះកំពុងភ័យខ្លួនហើយ ព្រោះកំពុងស្ថិតក្រោមក្រសែភ្នែករបស់ឆាកអន្តរជាតិ។.jpg)
ជាក់ស្ដែងដូចជានាយករដ្ឋមន្រ្តីដែលទើបជាប់ឆ្នោតរបស់ថៃ លោក អានុទីន ឆាន់វិរ៉ាគុល បានបដិសេធមិនផ្ដល់បទសម្ភាសន៍ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់សម្ដេច ហ៊ុន ម៉ាណែត ឡើយ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងព្យាយាមគេចវេសពីការពិតដែលត្រូវបានកម្ពុជាលាតត្រដាង៕










