Home ព័ត៌មានអន្តរជាតិ ថៃរឹបអូសសំឡីអនាម័.យនាំចូលពីចិនជាង១លានដុំផលិតដោយគ្មានស្តង់ដារអាចធ្វើឱ្យអ្នកប្រើប្រាស់ឆ្លងមេរោគ

ថៃរឹបអូសសំឡីអនាម័.យនាំចូលពីចិនជាង១លានដុំផលិតដោយគ្មានស្តង់ដារអាចធ្វើឱ្យអ្នកប្រើប្រាស់ឆ្លងមេរោគ

13
0

អ្នកទិញសំឡីអនាម័យចិនប្រើប្រាស់នៅប្រទេសថៃកំពុងតែបារម្ភពីការឆ្លងមេរោគ បន្ទាប់ពីមន្ត្រីជំនាញត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហាររកឃើញឃ្លាំងធំៗ២កន្លែងបាននាំចូលសំឡីអនាម័យពីប្រទេសចិនផលិតគ្មានស្តង់ដារ រហូតដល់ជាង១លានដុំ ខណៈអ្នកមើលការខុសត្រូវឃ្លាំងថា សំឡីអនាម័យទាំងនេះលក់ដាច់យ៉ាងខ្លាំងដោយសារតម្លៃថោក និងចែកចាយទៅកាន់ទីផ្សារនានារយៈពេល៨ខែហើយ ។ ប៉ុន្តែខាងឃ្លាំងមិនបញ្ជាក់ថា តើបានចែកចាយទៅទីផ្សារណាខ្លះ ឬចែកចាយទៅប្រទេសជិតខាងដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR2lxo-4dD4hUdex_CdZgPrJgnyH4WMEj86qXSOkCTiO3XS98j_trRAlBk84ZEGAUoKupXtgKvyfXi8gZj-q5dIvJDXPpi8S6vNAy0e-QLBmo2nGTDMPkFW-YMlUmnLu1OW4StwusW-AavmZfAb0mQ3AUbBdDiIn_0vYiufufWP0Ft83dPlCB0WgZeMjgW/s1024/photo_2026-02-19_14-51-29.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារប្រទេសថៃ បានចុះត្រួតពិនិត្យឃ្លាំង១កន្លែងនៅទីក្រុងបាងកក និង១កន្លែងទៀតនៅខេត្តសមុទ្រសាខន ដោយសារឃ្លាំងទាំង២កន្លែងលួចនាំចូលសំឡីអនាម័យពីប្រទេសចិន និងចែកចាយលើទីផ្សារដោយខុសច្បាប់ ។ បន្ទាប់មក ក៏រឹបអូសសំឡីអនាម័យពីឃ្លាំងទាំងពីរ សរុបជាង១លាន ២សែនដុំ ស្មើទឹកប្រាក់ជាង២០លានបាត (ឬជាង៦៤ម៉ឺនដុល្លារ) បន្ទាប់ពីរកឃើញថា ការផលិតគ្មានស្តង់ដារធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងឆ្លងមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpwRuZDElM-L-JVt3G6LrydMQV1TSEFQYx9e1cuMjU3lWZQMFWaYk_6NNM1zN6tXfrNUXdPDbpsSHCyunrWT_V7LzbymulCNaExIqk2mPpCBPmiyosNL_ZX8XOaxw0yjBtbl-tlgXSmoWxSHNrTVzUEbjzCGefSfOqLER8B-1lmTMvZGQilgpbst1q82Fm/s1280/photo_2026-02-19_14-51-32%20(2).jpg

មន្ត្រីជំនាញត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារ បញ្ជាក់ថា ឃ្លាំងទាំង២កន្លែងបានលក់ចែកចាយសំឡីអនាម័យចិនតាមអនឡាញ ក្រុមមន្ត្រីក៏ចុះមកពិនិត្យមើលឃ្លាំងនៅតំបន់ឃុនធៀន ទីក្រុងបាងកក ។ ស្ត្រីអាយុ៣២ឆ្នាំ ជាអ្នកមើលការខុសត្រូវរៀបរាប់ថា ពេលសំឡីអនាម័យចិនមកដល់ប្រទេសថៃ ក៏បញ្ជូនចូលឃ្លាំង និងផ្ញើឱ្យអតិថិជនដែលបានកុម្ម៉ង់ទិញ គឺក្នុង១ថ្ងៃ លក់បាន៥,០០០ដុំ ហើយឃ្លាំងនេះបានបើកដំណើរអស់រយៈពេល៨ខែហើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCrKNCBY_8BLPeIGxPcaHuGHREjZuk2UoUvnzgPhhDN6ahS9fW1UcE4R-sFOV0MWuY6JRxynm_5YjnMP21iE382xXjlcPWUQbhOcPvgWD7whMRhiFhaRTef8lQMadqrwWPuqX5ffocncqNc486F_Mp74VGMpynIwP4A90yb8N3n27A94nUOLlUY0qaMo-u/s1280/photo_2026-02-19_14-51-32.jpg

បន្ទាប់មក ក្រុមមន្ត្រីជំនាញក៏ត្រួតពិនិត្យឃ្លាំង១កន្លែងទៀតនៅឃុំបាងណាមជឺត ស្រុកមឿង ខេត្តសមុទ្រសាខន ដែលមានបុរសម្នាក់អាយុ២៥ឆ្នាំ ជាអ្នកមើលការខុសត្រូវ ។ សំឡីអនាម័យចិននៅក្នុងឃ្លាំងនេះ ក៏ផលិតគ្មានស្តង់ដារដូចគ្នាដែរ និងបានលក់ចែកចាយទៅកាន់ទីផ្សារជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4HlOgfAkfvppWxxVpxBvUV7bypqMDCzV9FcLOwAvkNFspfpbgkGGy5iiUa5Bp1HrqbUNEOTaJTUGWJEW0miAdc01kiaEN3qoAnjveVJzWGoO-vQrpqvteBJw2eRZjxu9XKXwtvniWaCjpLlLQM3BevwDlO-ADewsNZdaIgR1EDw7ppGtJPVOAFKvBZ4_g/s1024/photo_2026-02-19_14-51-33.jpg

សំឡីអនាម័យចិនមានស្លាកសញ្ញាមិនត្រឹមត្រូវ ប៉ុន្តែផ្សព្វផ្សាយពាណិជ្ជកម្មពីគុណសម្បត្តិហួសពីការពិត ដូចជា ៖ អាចការពារអ្នកប្រើប្រាស់ពីការឆ្លងមេរោគផ្សេងៗ ។ មន្ត្រីជំនាញត្រួតពិនិត្យទំនិញ និងចំណីអាហារ បានស្នើឱ្យសមត្ថកិច្ចចាត់វិធានការលើឈ្មួលនាំចូលតាមផ្លូវច្បាប់ ដែលប្រឈមនឹងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ដោយសារចែកចាយទំនិញបង្កគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCia0LrbwIqJFG0mNw_lhBmWAe4K3Sr58Zqvsxb4KkC_roGEo-GixZlFRKiuSOjsmzkW5GgMck3rNydkzrgwjKOZQ6dBwKnDaOktCqZXUGYDIQNDxyAw8KC01hEA0rLDfCjGzUDKEb5DxfmBswCy5OZeWPPEbBaMiFoEak18zSIskGKXZHh0otIIgZlCLS/s1280/photo_2026-02-19_14-51-31.jpg

ចុងក្រោយ មន្ត្រីជំនាញត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារ បានដាស់តឿនទៅកាន់អ្នកប្រើប្រាស់ជាស្ត្រី ត្រូវតែត្រួតពិនិត្យស្លាកសញ្ញាឱ្យបានច្បាស់លាស់មុនពេលទិញ និងកុំទិញសំឡីអនាម័យមានតម្លៃថោកខុសធម្មតា ពីព្រោះការប្រើប្រាស់ផលិតផលគ្មានស្តង់ដារ ប្រឈមនឹងការឆ្លងមេរោគ រលាក និងកន្ទួល ៕