Home ព័ត៌មានជាតិ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំដ៏សំខាន់មួយនៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំដ៏សំខាន់មួយនៅចុងឆ្នាំនេះ

11
0

មេដឹកនាំសំខាន់ៗនិងតំណាងថ្នាក់ដឹកនាំប្រទេសជាច្រើនរូប នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមកំពូលកិច្ចប្រជុំដ៏ធំមួយនៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-u9KdyGyfoKPigRHkcpDBI9-WgxRvP4efInNAHQqoxken6yX5c2O_9Ieby7XaWAroOwy72t8sNmaYFIgwOXvfAZz56seHtBjTcxHlrWdwrHa9jzzmLWVmlltOV7AadSYPXg2MjifJpJLTC87GKcgRVd8r0MgXCVORAwrFZarEEY5LKXt3tiJholHCKqss/s1280/photo_2026-02-19_14-30-44.jpg
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនាថ្ងៃទី១៨ ខែកុម្ភៈ បានបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ខណៈព្រឹត្តិការណ៍សំខាន់នេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif97fXFdBwKue-6m0S0oA_kaeN_UsP76c07_asbbVnRObf7d27xa0jAaw9-RAGu0TXbINNh28Wi1Oefb8sAYlkY77lWvejvY9BGK8xIvJPhwb_gnVO6VygiZZvC1bDchdJ-fqhN54m-dNFJ3auN_9JJY5XljgSVW2RdwgMYLVmvIfU-2bIa4xHDujh86bS/s1024/photo_2026-02-19_14-30-44%20(2).jpg
បើតាមក្រសួងការបរទេស ប្រធានបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ គឺផ្តោតទៅលើ ការជំរុញកិច្ចសន្ទនាផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាំងនេះ ជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។

សម្រាប់កម្ពុជា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសដ៏មានសក្តានុពលខ្លាំងមួយជាប្រវត្តិសាស្រ្តក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបារាំង និងពីបណ្តាប្រទេសនិយាយភាសាបារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkLa-4lWfY58iqcpWncoepbxkxnLfmvFxPBYoHjIpiSfmpM6WzSEu7cEyaPScRjcoPFdntAUf13KdS6NFgLz5qjOD1uXVt4d3BNAn6779V2fqKBobJAxrbRZEwOsxFm1u4W8zc3qzcw2DTvNCTdg4b4_bZx0WLQvao_pwg4ocaAnJDs6S2dflF6gEhcy2H/s1024/photo_2026-02-19_14-30-44%20(3).jpg
សូមជម្រាបថា អង្គការអន្តរជាតិ OIF នេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយឥស្សរជនកំពូល៤រូប គឺព្រះបរមរតនកោដ្ឋនិងជាអតីតប្រមុខរដ្ឋកម្ពុជា ព្រះបាទនរោត្តម សីហនុ, អតីតប្រធានាធិបតីសេណេហ្កាល់ លោក Léopold Sédar Senghor, អតីតប្រធានាធិបតីនីហ្សេ លោក Hamani Diori, និងអតីតប្រធានាធិបតីទុយនីស៊ី លោក Habib Bourguiba។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKoEVWm72I9HrUIe0sq2K2p6hGs-zW8C3CJ3qEUwMCn2R0bUjkzpdgbRNhol7GhGub41AJfRmkUXjIFYPPqNyD4DFHx1iTrzlGAPk1NSrpQkrMW2rWAorRpFZU57uTTK27qvQZFbcpZSZM-blu3OV02qleuMxEi8Qe8cvbrTaU8PG8ZTfqft6qtAQKOfsJ/s1280/photo_2026-02-19_14-30-44%20(4).jpg

អង្គការនេះ មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស របស់បារាំង។ ស្របតាមធម្មនុញ្ញ OIF រចនាសម្ព័ន្ធនិងការគ្រប់គ្រងរបស់អង្គការ គឺមានអគ្គលេខាធិការម្នាក់ដែលកាន់តំណែងកំពូល ដោយបច្ចុប្បន្នកាន់ដោយលោកស្រី Louise Mushikiwabo។ អគ្គលេខាធិការត្រូវចាត់តាំងអ្នករដ្ឋបាលម្នាក់ [Administrator] ដើម្បីទទួលខុសត្រូវលើកិច្ចសហប្រតិបត្តិការរបស់អង្គការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6CdQpEcnx-rdDmGVnasfNyz_Qe5QvwMe2EOH-SutzXX68z8prRo2YIPcJM-yA7qaVFoZxWOgoGgBDZjkP028c1_5jEJ5GonMlReSmnYi6ynA-B3OuH9KCTKoAq1nuGVLorREVjvTIxZjz8VOKsb6lUA5IKhz8xJw_3gP4k69AiFUIhlgWVoQsu-p041TE/s800/photo_2026-02-19_14-30-44%20(6).jpg

តាមតួលេខបច្ចុប្បន្នរបស់ OIF រដ្ឋ និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី មានចំនួន ៨៨ រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ (ដោយមានសមាជិកពេញសិទ្ធិ៥៤, មិនពេញសិទ្ធិ៧ និងអ្នកសង្កេតការណ៍២៧)។ កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិចាប់តាំងពីឆ្នាំ ១៩៩៣ ក្រោយឆ្លងកាត់ជាសមាជិកសង្កេតការណ៍រយៈពេល ២ឆ្នាំ៕