Home តារាជាតិ បវរកញ្ញាល្បីៗ៤រូបបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ

បវរកញ្ញាល្បីៗ៤រូបបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ

11
0

នេះគឺជារូបភាពដ៏កម្រក្នុងវិស័យបវរកញ្ញាបន្ទាប់ពីបវរកញ្ញាល្បីឈ្មោះ៤រូបរួមមាន ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា និង ហុក សារិតុលា បានបង្ហាញវត្តមានរួមគ្នា ជាពិសេសថែមទាំងថតប្រម៉ូតពីស្បៃខ្មែរទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ9vUvy8xvNeWNxNV5uFv06dyMMtB9mswA8_8EAO9GqtbBuB8aX0nvSvlx7kKpSBXRmYc1SkPRkFcPbxZkXHLJBzmdpysbUaJUkupQIPQG1ClZxpK8mA6ILgtcyEFnsFy_N7gwKg8jds_mkQj3sVigOa2Frhyphenhyphen_ORqEacaTIVSgtw4OqzcJZqz214_2gbfk/s2048/image_2026-02-19_15-19-18.png
នៅថ្ងៃទី១៩ ខែកុម្ភៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូសាបៗមួយដែលចុះពីឡានជាមួយនឹងការបួងសក់តម្រង់ទៅរកកន្លែងញុំាអាហារពេលព្រឹក។ ហុក សារិតុលា Miss Intercontinental Cambodia 2025 បានចុះពីឡានមុនគេបន្ទាប់មកគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី និងចុងក្រោយគេគឺ ចន សុទីម៉ា Miss Universe Cambodia 2023 ។ វីដេអូមួយនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រភ្លាមៗពីព្រោះនេះគឺជាទិដ្ឋភាពកម្រនៅក្នុងវិស័យបវរកញ្ញាដែលអ្នកទាំង៤បានបង្ហាញខ្លួនរួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvAnUQ-CHdGoFnqrgk6Pw-x3bgBdaGQDVV0FJ9aFFuAmpMO3pGBPaUOUy5MG39_WCiqxkrQkXSYJCOSDrCPe9r-Brk9LC4oYLeuOq3WQ-jH4wRho0wbA8Tz8iOzf4yFGVi7H1BjDMQE2C8G9cUm3_7yJpWmcb5jVVCxLPC4-u8v9jrpyQn2xmKwu8G6uMC/s2048/image_2026-02-19_15-22-36.png

សញ្ញាម៉ូតសក់របស់បវរកញ្ញាទាំង៤គឺបានបង្ហាញថាពួកគេនឹងបង្ហាញពីវប្បធម៌ខ្មែរស្លៀកពាក់ប្រពៃណី ខណៈ ចន សុទីម៉ា និង ប៊ី សុធារី បានបង្ហាញវីដេអូតែម្តងថាពួកគេកំពុងតែថតប្រម៉ូតស្បៃខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjin3-9CZJ7f9yj5hqlCz1xIIlD7Eg7JeQgx4sdVqdY_MVKDAUnhdypNpwIO2cBBHE5QCjxFnRsgq5Au5FHF67flFel3ImNMonvIyva967sVn1jv5jpkwlp0w_zGSN0L7FqZW6sph-u1ErNGa2beqG5oXaTmPVYXltJ7c3gQdtqmiWFJD02Wzd6Z6hDPJar/s2048/image_2026-02-20_10-11-43.png
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣ កន្លងមកនេះនៅក្នុងកម្មវិធីជប់លៀងខួបកំណើតមួយបន្ទាប់ពីគេបានឃើញបវរកញ្ញាមកពីស្ថាប័នផ្សេងៗគ្នាមកដើរម៉ូតជុំគ្នាមានដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី , សំណាង អេលីណា, ប៊ី សុធារី , ភឹម ស្រីនោ និងសៃ ហ្វុន ហើយនេះគឺជាទិដ្ឋភាពកម្រមួយដែលអ្នកគាំទ្រពុំបានឃើញពីមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSxZqPniA6nsTyz1Jcf4xRKSLrwZzqaHuqASRj6he_NdxYkM6I0IkOiQ7VEZgjjEq-gebnmoKAlxBKXQG6Ic_LYMC3_XlGV1sP5PAZm65Soj2sJ9cbacrvIYwITLMZt2_kbRVQHy6R4lDXyNTrDuVXK83X4WIPeuOl0TwnScC04uF6GKvqJtTn_8B-ydL7/s1689/image_2026-02-20_10-11-44.png

នេះកាន់តែបញ្ជាក់ថាដ្បិតតែប្រកួតប្រជែងក្នុងកម្មវិធីបវរកញ្ញាផ្សេងៗគ្នាក្តីប៉ុន្តែបវរកញ្ញាមួយចំនួនពិតជាមានមិត្តភាពល្អណាស់មិនកាច់កុងឈ្លោះគ្នានោះទេ៕