Home ព័ត៌មានជាតិ សម្ដេចធិបតី បន្តលាតត្រដាងនូវទង្វើអសីលធម៌របស់ថៃដល់សារព័ត៌មានអន្តរជាតិដ៏ធំមួយទៀត

សម្ដេចធិបតី បន្តលាតត្រដាងនូវទង្វើអសីលធម៌របស់ថៃដល់សារព័ត៌មានអន្តរជាតិដ៏ធំមួយទៀត

25
0

បន្ទាប់ពីទើបត្រូវមួយដំបងរបស់សម្ដេចធិបតីតាមរយៈបទសម្ភាសន៍ជាមួយកាសែត Reuters មិនទាន់បាត់ឈឺស្រួលបួលផង ឥឡូវនេះប្រទេសថៃបានត្រូវថែមមួយដំបងទៀត ក្រោយកិច្ចសម្ភាសន៍រវាងសម្ដេចជាមួយទីភ្នាក់ Fox News របស់អាមេរិកត្រូវបានចេញផ្សាយ។ ការណ៍នេះកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_Rzp43whcfgXWicgaDdTkPSVfV1qNyuUTwlsth0EQvGsWU5JErAb-GetcJALVQKZgNs53TJ55G8yzD3vjC6QVJD_0XV4ieizjd9udRM7TlI0CPUzk1A7SXfMbCkvpWGYNaWgiYoyMtcC8hCYuz2deLzGPrXLjV1O9Ibz81tIYnKTxRZMx1zobALEnIh7/s1280/photo_2026-02-20_09-31-25.jpg
ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការទៅដល់ទឹកដីសហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រើពាក្យសម្ដីជាអាវុ.ធវា.យប្រហា.រលើមុខមាត់ប្រទេសថៃផ្ទួនៗជាប់គ្នា ជាមួយនឹងការបើកបង្ហាញប្រាប់ពិភពលោកអំពីបញ្ហាដែលកំពុងកើតមានលើប្រទេសកម្ពុជា និងប្រជាជនស្លូតត្រង់របស់កម្ពុជា បង្កឡើងដោយសកម្មភាពកាន់កាប់ដោយខុសច្បាប់ រំលោ.ភបំពានដែនអធិបតេយ្យ និងការប្រើប្រាស់កម្លាំងគំរា.មកំហែ.ងពីសំណាក់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6o-YECV-fRAfe7pYUms9VHX6s5kaGUpXyvTps6UtgQ1WekCHgwtG24dzjM9_65M_nlbBVn52vnprKocGusOHmArap8ItDqkSzR4EIWr0IiRF5uE_YhmN0Urm6ngZchqGIoNawoHaZCMlm8I0PoRyoyg9I0E8JyNKrIbxfsiemSTneqa1a9bvHE8qaSHc7/s1280/photo_2026-02-20_09-31-25%20(3).jpg

តាមរយៈបទសម្ភាសន៍ជាមួយទីភ្នាក់ងារ Fox News នាថ្ងៃព្រហស្បត្តិ៍ ទី១៩ កុម្ភៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្រាប់ការពិតរឿងធំៗចំនួន៣ទៅកាន់ពិភពលោក ដោយទី១៖ អំពីរឿងកងទ័ពថៃ ចូលឈ្លានពានកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ ទី២៖ អំពីរឿងកំពង់ផែរាម មិនមែនផ្តាច់មុខសម្រាប់ប្រទេសណាមួយនោះទេ ទី៣៖ អំពីការបង្រ្កាបបទល្មើសអនឡាញនៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigKy2Trlrbl5PhG8UprR8Mb9Yq9-lsr44lFhe1H2sSLEaYrdIC2mHzXywGjLCH1yufG6KdjnALIxhrayndvwKMycqd_ZBeB2lPXe7hgfUZNkX7kH7GI2ZmrSlzbfbxlVxFvQJYbO0Sx9Pq3-l2zycmk4ITXLJwRxVbg1wpE0_i5LRxdBUtsu1d59L6a1ab/s1280/photo_2026-02-20_09-31-25%20(2).jpg
នៅពេលត្រូវបានសួរថា «ប្រសិនបើវត្តមានរបស់ថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើក្នុងកាលៈទេសៈណាដែលបទឈប់បាញ់នឹងមិនអាចទ្រទ្រង់បាន?» សម្ដេចធិបតីបានមានប្រសាសន៍ថា «ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ពីព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាមគឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើសុំឱ្យប្រទេសថៃ ត្រលប់ទៅរកកិច្ចព្រមព្រៀងដែលយើងមានវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6veD3bUaInZlTfnVAqdAC3PTLpmv04HXomo88eDVD1hxOw0xNC6JmfpMdZbvVxUeB3SOwaGlVLOF7STWQHVdQRNQp3o2E8FCsfv57qSITktdtU8yQBkh9YjwR-HAuatskdTrLPj9vpcZbGGOnLm52kO3-SLVLsvalaLMHWSdHGug6ArEtd4Yl1jNRUxDg/s1280/photo_2026-02-20_09-31-25%20(4).jpg

យើងបានដឹងរួចមកហើយថា ប្រាំមួយខែកន្លងមកនេះ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់លើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏មានការចូលរួមពីប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី Anwar។ ដូច្នេះខ្ញុំគិតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់មានគោលដៅផ្ទាល់ខ្លួនរបស់គាត់គឺចង់ឃើញសន្តិភាព និងស្ថិរភាព។ ខ្ញុំបាននិយាយជាមួយគាត់ គាត់តែងតែនិយាយថា ជីវិតរបស់ប្រជាជនគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះការបញ្ឈប់សង្គ្រាមគឺជាអាណត្តិផ្ទាល់ខ្លួនរបស់គាត់។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK8C6p8nkYF-mp3j0uFlGSC4TmsRK4cVwltheqGQQZLIBdFsGeXdSfToBNNd_IKKZ8XgKzwGSBJJKYdnxQ8M-8QVT3m-bBQF0z361UOOMWIJFcddUZqlVS_R0c4lG3K2C8r72a-yr0wk12hLz-jCXTthvH3p92vWLJnQfB6NbdGj9HVRX-xjgAgyiJcE8Q/s1280/photo_2026-02-20_09-31-26.jpg

ការថ្លែងរបស់សម្ដេចដូចខាងលើបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជ្រើសរើសយន្តការការទូត និងគោរពតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ធ្វើឲ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីចេតនាពិតប្រាកដរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះទឹកដីជាមួយភាគីថៃ។ ដូច្នេះចង់ឬមិនចង់ក៏ដោយ ប្រទេសថៃត្រូវប្រឈមនឹងភាពអាម៉ាស ព្រមទាំងការគិតអវិជ្ជមានពីសហគមន៍អន្តរជាតិ ជុំវិញសកម្មភាពដែលយោធាខ្លួនបានប្រព្រឹត្ត៕