Home តារាជាតិ ព្រះនាង ចេណ្ណា បង្ហាញព្រះភក្រ្តក្នុងកម្មវិធីមួយនិងបកស្រាយចម្រៀងជាភាសាចិន

ព្រះនាង ចេណ្ណា បង្ហាញព្រះភក្រ្តក្នុងកម្មវិធីមួយនិងបកស្រាយចម្រៀងជាភាសាចិន

12
0

បន្ទាប់ពីមហាជនបង្ហាញអារម្មណ៍រំភើបចិត្តមានមោទនភាពក្រោយទទួលដំណឹងថា ព្រះនាង ចេណ្ណា ចូលរួមសម្តែងខ្សែភាពយន្តចិនរបស់ IQIYI ពេលនេះទ្រង់បានចូលរួមកម្មវិធីបន្តទៀតនៅឯប្រទេសចិន។ លើសពីនេះព្រះនាង ចេណ្ណា បានបកស្រាយចម្រៀងជាភាសាចិនធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGNFs7DCuVtAz2N7vR5dXntpzYaM2Iq5BVQ9LmhcoRHX1tYDX6e60cB97aScLUvipWoKinVBaNEBIVfZRmsKIUb7FtpHrz4lYh9_FICXyTcFplOOTEd_bEkQU-O7vsTpc67gSLD8tYBN9EA0U3-blUKOmb_11AbCHUHU6EU3juTGBBD1D5Fi5PktV1B0uv/s1440/image_2026-02-20_08-36-58.png

នៅលើទំព័រហ្វេកប៊ុក ព្រះនាង ចេណ្ណា ដែលជាសិល្បការិនីមួយរូបរបស់កម្ពុជាបានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងការបញ្ជាក់ថា «នេះជាកិត្តិយសមួយ ដែលខ្ញុំបានចូលរួមសម្តែងនៅក្នុងរាត្រីដ៏មានន័យ និងពោរពេញដោយវប្បធម៌តន្ត្រី Hainan Spring Festival Gala ក្នុងខេត្តហៃណាន ប្រទេសចិន»។ ព្រះនាងបានបន្ថែមថាទ្រង់បានបកស្រាយចម្រៀងភាសាចិន «Who Doesn’t Say My Hometown Is Good» ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងមោទនភាពចំពោះស្រុកកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKdlvhbXF_sMbFrjyA0zHfRvK8gUoe5DymFJwbkyRHIk1OCRlHqsvmUbBRsbIs1Oqvm8BJR6d9lzgULn76dUM9har9o8uXGZGVfJIrmU9ntU6I2lekp-J6O8rZ0tOtvh6TVixE7UAF-A87vdXR5mKcXenV9F4QBpuky_w-yL_2VbkyL2EmFvIDXxhd2ykH/s1440/SnapInsta_to_620798596_18064852997648363_7233714977260258430_n.jpg

វីដេអូមួយនេះបានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័សនិងបានសាយភាយនៅលើអ៊ីនធឺណិតអមដោយមតិកោតសរសើរជាច្រើន។ គួរឱ្យដឹងថា ជារឿយៗព្រះនាង ចេណ្ណា តែងតែចូលរួមកម្មវិធីនានាជាច្រើននៅឯប្រទេសចិននិងបានកសាងប្រជាប្រិយភាពមានអ្នកគាំទ្រច្រើននៅទីនោះ។ ជាក់ស្តែងកន្លងមកមានហ្វេនៗជនជាតិចិនបានជូនបាច់ផ្កាឱ្យទ្រង់នៅពេលថតកម្មវិធីចប់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBRibxgl1KzhjteG58AKmdnfP5flZvMIEyydRKWLLxRwHjg6ql_dmTRBWg7doFV6n7RgL3wYdwKYmncP1BkO8ZeWhcYzk8EPoKHcIfdDDvsCeMDqGaz4wrWfjInVlMfiqyG7-oUw6-8ffWP6Lxtu47_7Nh8xrwC60cVBYFQgIhUGzMuuCqbqf-v0W6yvS/s1080/SnapInsta_to_629206482_18067210811648363_6479739156031460314_n.jpg
មិនត្រឹមតែមានកេរ្តិ៍ឈ្មោះនិងកំពុងកសាងមុខមាត់នៅប្រទេសចិនប៉ុណ្ណោះទេទស្សនិកជនក៏រំពឹងថានាថ្ងៃអនាគត ព្រះនាងចេណ្ណា កាន់តែរីកមុខរីកមាត់នៅលើឆាកអន្តរជាតិបន្ថែមទៀតតាមរយៈទេពកោសល្យរបស់ទ្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHvWRTj4SyajW0umWcrSQmBepzdF2eCGhkE0FBKFxv_yv8-znTkVGjBhflJNit0tyfvS7sIrd4Q8rxteaiIyzrlFNSG4SXI0_AvQNEVVEFFU_CJB-s6SUAGGH8dPn6wstRLnPv1vDxpU5YGATWSFjnuSqI7KniNF5IP9q78x_AMHB2Yua-L5gLpoo-ye5e/s1440/image_2026-02-20_08-36-57.png

គួរឱ្យដឹងថាបទថ្មីចុងក្រោយរបស់ ព្រះនាង ចេណ្ណា មានចំណងជើងថា «សារភាពគ្មានន័យ» ទទួលបានការគាំទ្រយ៉ាងខ្លាំងល្បីល្បាញនៅលើបណ្តាញសង្គមទិកតុកមានអ្នកចូលលេងយ៉ាងច្រើនកុះករ៕