មុខរបររាំជូនពរក្នុងពិធីខួបកំណើត និងកម្មវិធីផ្សេងៗកំពុងពេញនិយមខ្លាំងនៅអាហ្វ្រិក
វីដេអូយុវជនអាហ្វ្រិកមួយក្រុមមានសាច់ដុំធំៗនាំគ្នាច្រៀងផង និងរាំផង ត្រូវបានអ្នកលេងបណ្តាញសង្គមបរទេសចែកចាយយ៉ាងច្រើន ពីព្រោះយុវជនទាំងនេះពុំបានរាំសម្រាប់ថតបទចម្រៀងលក់ទេ ប៉ុន្តែពួកគេរាំដើម្បីអបអរសាទរ និងជូនពរក្នុងពិធីខួបកំណើត និងកម្មវិធីផ្សេងៗ ។ ម្ចាស់ខួបកំណើតដែលចង់បង្កើតបរិយាកាសឱ្យកាន់តែសប្បាយរីករាយ គឺអាចជួលពួកគេមករាំបាន ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅទ្វីបអាហ្វ្រិកមានមុខរបររាំជូនពរក្នុងពិធីខួបកំណើត និងកាន់តែពេញនិយមខ្លាំងឡើងនាពេលបច្ចុប្បន្ន ។ ក្រៅពីការរាំជូនពរពិធីខួបកំណើត ក៏មានមុខរបររាំក្នុងថ្ងៃក្តីស្រឡាញ់ (Valentine’s Day), រាំជូនពរឆ្នាំថ្មី ឬពេលសារភាពសុំស្រឡាញ់នារីណាម្នាក់ គឺអាចទាក់ទងពួកគេមករាំ-ច្រៀងបាន ។ លើសពីនេះ បើអតិថិជនចង់ផ្តាច់ទំនាក់ទំនងពីសង្សាររបស់ខ្លួន ក៏អាចទាក់ទងក្រុមរាំបានដែរ ។
អតិថិជនអាចទំនាក់ទំនងក្រុមរាំជាច្រើនក្រុមតាមរយៈគេហទំព័រ ហើយអាចជ្រើសរើសប្រភេទរាំយ៉ាងច្រើនខុសៗគ្នា ដូចជា ៖
-រាំបែបប្រដាល់ (Africa Boxing Team)
-រាំស្លៀកខោផ្កា និងពាក់ខ្សែកធំៗ (Africa Gold Warrior)
-រាំស្លៀកខោពណ៌ទឹកក្រូច (Afica Sunnyboy)
-រាំស្លៀកខោពណ៌ស និងពាក់វ៉ែនតា (Afica White Tiger)
-រាំស្លៀកខោពណ៌ផ្កាឈូក ដែលអ្នករាំមានសាច់ដុំធំៗ (Pink Panther) និង
-រាំស្លៀកខោពណ៌លឿង (Yellow Bee) ។
លើសពីនេះ ក៏មានក្រុមរាំ-ច្រៀងជាយុវតីផងដែរ ហើយពួកនាងនឹងទៅរាំតាមកម្មវិធីនានាដែលត្រូវការបង្កើនបរិយាកាសឱ្យកាន់តែអធិកអធមថែមទៀត ។ អតិថិជនអាចជ្រើសរើសឱ្យពួកនាងរាំស្ទាយខុសៗគ្នាបានតាមតម្រូវការ ដូចជា ៖ រាំបែបហាត់ប្រាណ និងរាំស្លៀកខ្លី ជាដើម ។ រីឯតម្លៃរាំវិញសមរម្យ គឺចាប់ពី២៧ដុល្លារ ទៅ៣០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១លើក ។
ការរាំជូនពរក្នុងកម្មវិធីផ្សេងៗកាន់តែទទួលបានការគាំទ្រខ្លាំងឡើងពីអតិថិជនៅអាហ្វ្រិក ទើបមុខរបររាំនេះបានកើនឡើងកាន់តែច្រើនជាងមុន មានទាំងក្រុមយុវជន និងយុវតី ហើយពួកគេក៏ទទួលអតិថិជននៅក្រៅប្រទេសផងដែរ ។ យុវជនម្នាក់និយាយថា ខ្លួនស្ម័គ្រចិត្តចូលរួមក្នុងក្រុមរាំតាមកម្មវិធីផ្សេងៗដើម្បីរកប្រាក់បន្ថែមទៀតជួយផ្គត់ផ្គង់គ្រួសារ ខណៈយុវជនខ្លះទៀតយកការរាំជាមុខរបរបន្ថែម ក្រៅពីការបំពេញការងារ ៕







ព័ត៌មាននេះបានទាក់ទាញអ្នកចូលមើលជាង ៥០០ លានដង និងការបញ្ចេញមតិរាប់ម៉ឺននាក់នៅលើ Weibo ។ មនុស្សរាប់ម៉ឺននាក់បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាមួយនឹងចំនួនទឹកប្រាក់ដែលត្រូវបានគេនិយាយថាជា “ថ្លៃស្នេហា” របស់ Huang Xiaoming ។ មនុស្សជាច្រើនបានបញ្ចេញមតិលើការបង្ហោះនៅលើគណនី Weibo របស់តារាសម្តែងរូបនេះ និងគណនីរបស់ក្រុមហ៊ុនគ្រប់គ្រងអំពីឧបទ្ទវហេតុនេះ ប៉ុន្តែ Xiaoming រក្សាភាពស្ងៀមស្ងាត់។









.png)



.png)



.png)






.png)


.jpg)

.jpg)

.jpg)







