Home Blog Page 771

ស៊ឹម ច័ន្ទពន្លឺ និង ប៉ៃ ដាវីឌ បកស្រាយបទចម្រៀង ព្រះយេស៊ូ តែមានអ្នករិះគន់ទៅវិញ

0

ភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមបានចាប់ផ្តើមមានការវែកញែកបន្ទាប់ពីមានវីដេអូមួយរបស់តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ និង ប៉ៃ ដាវីឌ បានច្រៀងចម្រៀងអំពីព្រះយេស៊ូគ្រិស្ត ហើយត្រូវបានអ្នកមួយចំនួនបញ្ចេញមតិមិនសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfhcWh1rri3eInDcHw-o9_puEDEx_IoJ5IvSu50hROvRDOsua0FQv4sxaEaPBU-vcbQHcOCoeiW-j-ndMMIFdKUpVuWuSJH9ZC66K_phiKGdolQzJzdqj6BxNNz9jlmfUPjDXaADUFeJxPZ4G3K2pntUKQqmX8v_rDmOnRqT4qwQk6EV_LHYka2cZEN35M/s2048/image_2024-11-08_15-18-05.png
វីដេអូរបស់ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ និង ប៉ៃ ដាវីឌ ដែលជាអ្នកចម្រៀងវ័យក្មេងកំពុងឡើងកូដ និងសមាជិកផ្សេងទៀតបានបកស្រាយពី« កុំឱ្យមានភាពអៀនខ្មាស ក្នុងការសសើរនិងថ្វាយបង្គំព្រះយេស៊ូ»។ វីដេអូនេះគឺបានបង្ហោះកាលពីយប់ថ្ងៃទី៤ វិច្ឆិកា ហើយបាននិងកំពុងមានការពិភាក្សាយ៉ាងច្រើននាពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX62yHZRExeNXCBGRifeUI1DlQ_V5VslmAe8MLosJIIsq8sYM7iizYW2S_XcK48HkdZYbVSbdGDhwcC2kfmLZnlMBOlvKsJJfHIrPSsAW4u2FFTYetaCl-Lld4o4PwWQswyOibYvsU1ml2x-iBrjiKuTgOMzaZP5rKH6DuZqSGstH7yTPAp60XSJKvtBwr/s2048/image_2024-11-08_15-18-09.png

ភាពចម្រូងចម្រាសបានកើតឡើងទៅលើតារាចម្រៀងទាំងពីរដួងបន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅខម្មិនបញ្ចេញមតិរិះគន់បែបនេះ បែបនោះ បង្ហាញពីការកាន់សាសនាផ្សេងៗ។ អ្នកខ្លះក៏បង្ហាញការហួសចិត្តទៅដល់អ្នកប្រើពាក្យមិនសមរម្យមិនគោរពសិទ្ធិអ្នកដទៃទោះជាកាន់សាសនាណាក៏ដោយក៏បង្រៀនមនុស្សឱ្យធ្វើទង្វើល្អ មិនបៀតបៀនអ្នកដទៃដែរ។ សួន សុវណ្ណចន្នី TOP4 The Voice Cambodia រដូវកាលទី៣ បានបង្ហាញថាលោកមានការទើសភ្នែកជាខ្លាំង ទោះជាគេកាន់សាសនាអ្វីក៏កាន់ទៅហេតុអ្វីត្រូវជេរគេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguT2CV_ZcKijJiDoqP8M7T1bxrrVuKNUbkmNK6G56y1-_BcUigDtkrAoy3MApn4xTrQLnMw6jBD6Ys2dIt7mhsiZkVhrJehyphenhyphenoFg-0Xy6Ht8UPu4CVerqmOVHW9Xs00ahB_OFn6RIcZZ6bddr6KN1RtZ0MGoMaM4QPkE-E-vTVcbjOnB1lvTDCUOyDaDYrz/s2048/image_2024-11-08_15-18-07.png

    គួរបញ្ជាក់ថា ចំពោះសិល្បករ សិល្បការិនី ដែលបានប្រកាសប្រាប់មហាជនថាខ្លួនគោរពសាសនា យេស៊ូគ្រិស្ត មិនមែនមានតែ ស៊ឹម ច័ន្ទពន្លឺ និង ប៉ៃ ដាវីឌ ប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀង ពេជ្រ សោភា ខេម ជាដើមក៏ជាអ្នកគោរពសាសនាគ្រិស្តដូចគ្នា រួមទាំងមានអ្នកនិងដទៃជាច្រើនទៀតព្រោះនេះគឺជាសិទ្ធិរបស់បុគ្គលក្នុងការជ្រើសរើសគោរព ប្រតិបត្តិសាសនាដែលខ្លួនពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8I4wX_Sx2jDjW70DqtcoJ41TU5H0HFpCYutIKfJvC6d8qAYJtEqtBXyyHU2ye1GPa2CoWGCYbViYmTnIlSPh6MauWWxMJHUvW9Cr6GVWWNblefKlk_T3tcw2kIK2oiTFyAjEfgy78w3U2AizKxV9fjjtU5rlMedUcoPcBpwJGPtrbn-fSBTlsd9_bPVka/s2048/image_2024-11-08_15-18-16.png

    ប៉ៃ ដាវីឌ គឺអតីតបេក្ខភាព Beat The Best រដូវកាលទី២។ ទោះបីជាបរាជ័យមិនសូវមានអ្នកគាំទ្រច្រើនអំឡុងពេលប្រកួតក្តី ប៉ុន្តែពេលនេះ ដាវីឌ កំពុងសាងប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីជោគជ័យក្នុងការ Cover ស្នេហ៍១ពាន់ឆ្នាំ អ្នកចម្រៀងតាម Pub រូបនេះបានចេញបទចម្រៀងផ្ទាល់ខ្លួនមានចំណងជើងថា «ល្ងង់បំផុត» ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕

តារាសម្តែងហុងកុង Jacky ពាក់អាវរោមសត្វរបស់ម្តាយដើរលើកម្រាលព្រំក្រហមនៅចិនបង្កឱ្យមានការវែ.កញែ.ក

0

តារាសម្តែងហុងកុង Jacky Heung វ័យ ៤០ ឆ្នាំ ជាកូនប្រុសរបស់ផលិតករភាពយន្ត Charles Heung និង Tiffany Chen បានដើរលើកម្រាលព្រំក្រហមនៃកម្មវិធី Weibo TV & Internet Video Summit នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើនជាមួយនឹងសម្លៀកបំពាក់របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcEQlT775gF89gNxOlW_COBAEw-S4LsY24gTNS881SHxDORzuxt5FHA5gJdkv_miVIBUp1skV7P-i0B7xYtLtcvNyUaSpIZ3mkqSKsVcSvCOx6oJxs6W8JVU1qaIqI-KneAOQXObTkBre2j_iiav-w5rW5t_GsSiXLouUs04K162f2nLRdJQogbCdhxbY8/s1920/image_2024-11-09_13-28-24%20(2).png

ទោះជាយ៉ាងណាក៏ដោយ Jacky បានបង្ហោះរូបភាពសម្លៀកបំពាក់របស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនពេលដែលលោកបង្ហាញខ្លួននៅលើកំរាលព្រំក្រហម។ លោកបានបង្ហាញថាលោកស្លៀកសម្លៀកបំពាក់ម្តាយខ្លួនហើយធ្វើឱ្យកំប្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkb_ElEKFXWkbIzRe1fH2P5k2YyF4P76eTMC7TiMIKVhRhApPVla6wvPkynP6JuEN4ia1KYR4YBMdpakvyCyPEh-CMJd0MKefmn0sDU0M9Pv24Kqc3VflnmzyUAgy96QMNKr13DjxRr_xr5pgDEYktB5_ijCvmt8-ITzzg1xWImYHc7NWC9cBjcq97raE/s1080/image_2024-11-09_13-28-24.png

រូបភាពបានបង្ហាញឱ្យឃើញតារាសម្តែងរូបនេះនៅក្នុងអាវរោមសត្វវែងដែលមានប្រភេទក អក្សរ V នៅផ្នែកខាងក្រោយខ្នងលោកក៏ចេញសាច់ផងដែរ។ អ្នកនិយមលេងអ៊ីនធឺណិតត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឈុតក្រៅឆាករបស់តារាសម្តែង Jacky ដោយមានម្នាក់ថតរូប Godzilla ស្លៀកពាក់អាវរោមពណ៌ផ្កាឈូក ដែលធ្វើឱ្យក្លាយទៅជាប្រធានបទមួយដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅលើ Weibo ។ មិនត្រឹមតែស្លៀកឈុតរោមសត្វនេះចូលរួមប៉ុណ្ណោះទេតែលោកក៏បានតុបតែងមុខបែបឌិតៗនិងលេងស្ទាយម៉ូតសក់រួញតាមបែបនារីទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeWM3WxTa5iI40ZyfHQ-FhDe1eSuud_L_Ix0bijsum6R8tU81tbxu-SLgCs4tK0be2mlZepl2_5Kas5i6R_IKwOJmv8nVO2cVOyyoXCH8AQdM8VxX5cjeJqH2ZNvajAbEx0zIl4YeaHFuvkYuPoC1HcNKAZvQc-21xV0akMw_oGJey0paQ6-CbpdDFS4yC/s528/image_2024-11-09_13-28-26.png

ប្រតិកម្មពីអ្នកលេងបណ្តាញសង្គមបានណែនាំថាសម្លៀកបំពាក់របស់ Jacky គឺជានារីហួសហេតុពេក ហើយថែមទាំងមិនសមរម្យសម្រាប់ព្រឹត្តិការណ៍ដែលពោរពេញទៅដោយតារាល្បីៗ។ ថ្វីដ្បិតតតែមានប្រតិកម្មចម្រុះ ប៉ុន្តែរូបរាងរបស់លោកបានធ្វើឱ្យលោកក្លាយជាតារាល្បីបំផុតនៅក្នុងព្រឹត្តិការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqRXD6EpHKzhcH774MB-rBdGO2zjtfvR3JVaIJcp8dBioCJxdVTA8YGIl1TuFVK8UHmspV5rC-RPKVas6u2glEqrfM9Nasquq2X-cuRHU-AWfgcU4m3aAaUIAGrepk-VplV3rGc1XOOAWE4h8XBl4fJJHQQKaWQx7ZZZj4o1dlD5vgLimD9HW8iFyIDwVg/s1126/image_2024-11-09_13-28-26%20(2).png

គួរបញ្ជាក់ថា Jacky ទទួលបានការគាំទ្រយ៉ាងច្រើននៅពេលលោកចូលឧស្សាហកម្មកម្សាន្ត ដែលអនុញ្ញាតឱ្យតារាសម្តែងរូបនេះសហការគ្នាជាមួយតារាក្នុងបញ្ជី A ដូចជា Jet Li, Tony Leung, Fan Bingbing, Huang Xiaoming, Angelababy និង Louis Koo ជាដើម៕

មនុស្សបីនាក់ត្រូវបានចោ.ទប្រកាន់ចំនួនពីរករណីពាក់ព័ន្ធនឹងការស្លា.ប់របស់ Liam Payne

0

យោងតាមប្រភពពី Variety ប៉ូលិសសអាហ្សង់ទីនបានចាប់ខ្លួនបុគ្គលិកពីរនាក់នៃសណ្ឋាគារដែល Liam Payne បានធ្លាក់ពីលើជាន់ទីបីរហូតដល់ស្លាប់កាលពីថ្ងៃទី១៦ ខែតុលា និងមិត្តភក្តិរបស់តារាចម្រៀងម្នាក់ទៀតពីបទជាប់ពាក់ព័ន្ធក្នុងការស្លាប់របស់តារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWLf8BYWnyqu5QsaRB1-n1ShPa8R4N5Xfz9Zy_oUZO7kX4igf2fYvyE6cUz8_ojc4ZrsMpWmUWPRfpJ685n1PGlEonsQvsZpp5uzU5GgTLHgIsHm_r9Gjt3cpucxK54SSSR660cq1OxcpUQaLzHy9oS6UNfdWPAP0FDzsXV5qZxH7AeComonbqi5-ocfK8/s1024/image_2024-11-09_13-24-12%20(2).png

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ប្រភពព័ត៌មានបានឱ្យដឹងថា អត្តសញ្ញាណមិត្តរបស់ Liam Payne ថាជាអ្នកជំនួញ ដោយឈរឈ្មោះជាអ្នកគ្រប់គ្រងរបស់លោក។ ជននេះត្រូវបានគេចោទប្រកាន់ថាបានបោះបង់ចោលជនរងគ្រោះមុនពេលធ្លាក់ពីលើយ៉របន្ទាប់ពីលេបថ្នាំ។ អ្នកទាំងពីរបានជួបគ្នាជាទៀងទាត់ក្នុងអំឡុងពេលស្នាក់នៅពីរសប្តាហ៍របស់ Liam Payne នៅក្នុងទីក្រុង។ ប៉ូលិសបាននិយាយថា មនុស្សពីរនាក់ដែលនៅសេសសល់បានផ្គត់ផ្គង់ថ្នាំញៀនដល់លោក។ អាជ្ញាធរបានឆ្មក់ចូលផ្ទះ៨ខ្នងដែលទាក់ទងនឹងមនុស្សបីនាក់នេះដោយ ប៉ូលិសបានរឹបអូសបានទូរស័ព្ទដៃ៩គ្រឿង កុំព្យូទ័រ៣គ្រឿង រួមទាំងកញ្ឆាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5tTgZgdieY1GsBTv_tee7JfEkLWq9-WSLuDz2qQT0873RtNIHXVg3ev0btFW9rM1U2T_Knd8AYKRMjcOTkAPMgf7ObHDM-tDjZPqstXn2V39ztEUjFB9_k8weewLbNOj63p_Ba5qm3uIt3XvNLcX34dXrJZw0WXQ3yC1btmFuEOtAAtXdQmuV18At_ho/s1581/image_2024-11-09_13-24-12.png

ព្រះរាជអាជ្ញាអាហ្សង់ទីនទទួលបន្ទុកលើករណីនេះ បានចោទប្រកាន់ជនសង្ស័យទាំងបីនាក់ពីបទ «ទុកជនរងគ្រោះឱ្យស្លាប់» និង «ផ្តល់ និងសម្រួលដល់ការប្រើប្រាស់ថ្នាំញៀនរបស់តារាចម្រៀង Liam Payne ។ ទោះយ៉ាងណា សមត្ថកិច្ចមិនបានប្រកាសពីអត្តសញ្ញាណមនុស្សទាំងនេះទេ។ បន្ថែមពីលើមូលហេតុនៃការស្លាប់ដោយសាររបួសជាច្រើន ការហូរឈាមខាងក្នុង និងខាងក្រៅ លទ្ធផលធ្វើកោសល្យវិច័យនាពេលថ្មីៗនេះ បានបង្ហាញថា រាងកាយរបស់ Liam Payne មានដាននៃជាតិអាល់កុល កូកាអ៊ីន និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តតាមវេជ្ជបញ្ជា។ ពីមុន កោសល្យវិច្ច័យបាននិយាយថាតារាចម្រៀងរូបនេះបានប្រើសារធាតុរំញោច និងថ្នាំងងុយគេងជាច្រើនរួមទាំង កូកាអ៊ីនពណ៌ផ្កាឈូក មុនពេលលោកស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic5-zdpz1n_oWokTPpOpAc5W1NxvvGO8OFWu7VsE4RH6b4gpu8ota857vhPKpSE4FepMtbxcrS7bAeJq5hSMvFyRTKu9N2VZRmd5YZlFSNSzgeECOs8kR95DApjklEotxRY7X-omkF_9DZzISnIYAuLDjVmx5zdmMaTXVsrs4zlXTMqR8CARUiI66gE1kU/s1100/image_2024-11-09_13-24-13.png

នៅក្នុងរបាយការណ៍ ព្រះរាជអាជ្ញាបានច្រានចោលនូវលទ្ធភាពដែល Liam Payne អតីតសមាជិកក្រុម One Direction ធ្វើអត្តឃាត និងត្រូវបានប៉ះពាល់រាងកាយដោយភាគីទីបី។ ពួកគេបាននិយាយថា៖ «ជនរងគ្រោះខ្វះការការពារខ្លួននៅពេលដួល បូកផ្សំនឹងទិន្នន័យដែលទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀន ពួកយើងសន្និដ្ឋានថា Liam Payne មិនទាន់ដឹងខ្លួនទាំងស្រុង ឬកំពុងស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្ត ឬបាត់បង់ស្មារតីយ៉ាងខ្លាំង» ក្នុងពេលវេលាដែលមានរឿង។ តំណាងរដ្ឋាភិបាលបានបញ្ជាក់ថា សាកសពរបស់ Liam Payne ត្រូវបានបញ្ជូនទៅកាន់ចក្រភពអង់គ្លេសវិញ បន្ទាប់ពីការពិនិត្យជាច្រើនសប្តាហ៍៕

ភីហ្សាទុរេនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ ទុរេនគឺជាផ្លែឈើមួយប្រភេទដែលប្រជាជនចិនភាគច្រើនចូលចិត្តបំផុតដោយសារតែវាមានរសជាតិឆ្ងាញ់ ផ្អែមមុត និងក្លិនឈ្ងុយ ធ្វើឱ្យហាងមួយចំនួនយកផ្លែនេះមកធ្វើជាភីហ្សា កំពុងទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSAKQ7kcN1ozy1Pb-_kCyqlTJ7xxiBMCUDjVBg5-BxS2OGohoXHuxocvQkNB5VMgEPrde1EV4SoRUMn4U0qk6gDCQbge3s6T2zKBzcde-jiSIjpUUfLwPcgu9QKyJHyFcs3HqwsSSVIXM1LLzrvOZ6ntDDOvLClSOcl7ipuIyR9YIMC5a1lGoxQzI203QJ/s1024/image_2024-11-09_13-19-02.png
លោក Joey Wat នាយកប្រតិបត្តិ Yum China ដែលជាក្រុមហ៊ុនភោជនីយដ្ឋានអាហាររហ័សចិនបាននិយាយថា ភីហ្សាទុរេនរបស់ខ្លួន បច្ចុប្បន្នគឺបានជាប់ចំណាត់ថ្នាក់លេខ ១ ក្លាយជាភីហ្សាលំដាប់កំពូលទូទាំងប្រទេសហើយ ដូច្នេះគិតមកដល់ពេលនេះ យើងលក់ភីហ្សាទុរេនបានជិត ៣០ លាន ដោយរកចំណូលបានរាប់ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqVbHKOHy26tnmdeIhNSRUEvMlLsmwzPM0rstcibGi4fGe_Qq5wbVPKOIPejorepLadEWCjbXcPVgqoAL6SKRbU5VGh0mLxzI7QUG6MkOt8cc3FaMjt1VkvmvyHtIVOX_IRLVrc1GkEBhDUpIHNjfekEqxcJPsb_0ru3xjNxYvMXgxrOK7VOxMle_ucuay/s1706/image_2024-11-09_13-19-03.png

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនគឺបានក្លាយជាអ្នកប្រើប្រាស់ទុរេននាំមុខគេនៅអាស៊ី និងជាប្រទេសនាំចូលទុរេនធំជាងគេលើពិភពលោក ដោយបាននាំចូលទុរេនចំនួន ១.៤ លានតោនក្នុងឆ្នាំ ២០២៣ ដោយប្រទេសនេះបានបង្កើតនូវការកើនឡើង ៤០០% នៃតម្រូវការទុរេនទូទាំងពិភពលោក។ ទុរេនត្រូវបានគេចាត់ទុកថាជាអាហារប្រណីតនៅក្នុងប្រទេសចិន ដោយសារមនុស្សភាគច្រើននៅទីនោះពួកគេចូលចិត្តញ៉ាំផ្លែទុរេនណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏មានមនុស្សមួយចំនួនតូចមិនចូលចិត្តផ្លែនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdF1rwxjDhm0Z2s5IbzDxE_vkZOmmN5Bh36yxrPDHmIHBzANpQPmoxUgWEG6aRKeJ5T1L5rm_NgjPqylTOkbJLciHN9LsMSSbilkKininTr0cSlRFT_46e6pms0YQbFMB6gR-J58_7bG7gIECZ7TBEannjgxpzRf0Wfhs_SNDZOn4-LHwQNsFMN6lpuwow/s1280/image_2024-11-09_13-19-04.png

គួរបញ្ជាក់ដែរថា ភីហ្សាទុរេនមិនមែនជាម៉ឺនុយថ្មីនោះទេ ក្រុមហ៊ុន Yum China បានដាក់លក់ភីហ្សាទុរេនតាំងពីប្រាំបីឆ្នាំមុនមកម្លេះ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៣ ពួកគេបាននិយាយថា ម៉ឺនុយនេះបាននាំមកនូវប្រាក់ចំណូលយ៉ាងហោចណាស់ ១០០ លានដុល្លារចាប់តាំងពីពេលនោះមក។ កាលពីខែសីហា ប៊ឺហ្គឺសាច់គោដែលធ្វើពីម្សៅភីហ្សាដាក់ជាមួយទុរេន និងម្នាស់ក៏បានបង្ហាញខ្លួននៅលើមុខម្ហូប Pizza Hut នៅក្នុងប្រទេសចិនផងដែរ ហើយក្រុមហ៊ុនបាននិយាយថាវាលក់អស់យ៉ាងឆាប់រហ័សបន្ទាប់ពីការចេញលក់មានកំណត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrRkEikvZkUC__ETxxb86XIt-yLBDHk47mqucKPAT5oA1Id5xjsM2ehGDfWly1-RFb2hPSkAgHTPkuRQZjY0cVBqLZ6I4pRDsw0fGkB3BnwpfmHeQNfP9UNXfoVsT7QpAkl6MBPcZX6PU2D2PBkl-fybPP7vQa7rV9WEYIDOoASTmh2QlKlKzYsiRmvtUz/s1284/image_2024-11-09_13-19-05%20(2).png

ក្រុមហ៊ុនបច្ចុប្បន្នកំពុងព្យាយាមយ៉ាងសកម្មក្នុងការពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ថ្នាក់កណ្តាលរបស់ប្រទេស ដោយបានសាងសង់ហាង KFC និង Pizza Hut ថ្មីជិត ១,៧០០ នៅឆ្នាំ ២០២៣ និងគ្រោងបើកហាងបន្ថែមទៀតពី ១,៥០០ ទៅ ១,៧០០ នៅឆ្នាំក្រោយនេះ៕

ត្រីរាប់ពាន់ក្បាលលោតពេញទឹកសមុទ្រ ពលរដ្ឋហ្វីលីពីនបារម្ភពីគ្រោះធម្មជាតិ​

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ត្រីរាប់ពាន់ក្បាលបានលោតពេញទឹកសមុទ្រព្រមៗគ្នានៅប្រទេសហ្វីលីពីន ហើយពលរដ្ឋក៏នាំគ្នាមកចាប់ត្រីច្រកស្បោងយកទៅបរិភោគ ។ ប៉ុន្តែពលរដ្ឋខ្លះទៀតបែរជាបារម្ភពីគ្រោះធម្មជាតិអាចនឹងកើតឡើងនៅប្រទេសហ្វីលីពីន នាពេលឆាប់ៗ ។

ក្នុងវីដេអូ គេបានឃើញត្រីតូចៗរាប់ពាន់ក្បាលនៅកោះសេប៊ូ (Cebu) លោតពេញទឹកសមុទ្រ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋហ្វីលីពីន និងភ្ញៀវទេសចរ ។ អ្នកខ្លះបានរត់ទៅចាប់ត្រីក្នុងទឹក និងត្រីលើឆ្នេរសមុទ្រដែលត្រូវទឹករលកបោក ខណៈអ្នកខ្លះទៀតប្រើប្រាស់ឧបករណ៍ផ្សេងៗចាប់ត្រីយ៉ាងសប្បាយរីករាយ ។

ពលរដ្ឋរស់នៅក្នុងតំបន់និយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រប់គ្នាសប្បាយចិត្តណាស់ ដែលបានចាប់ត្រីយកទៅធ្វើម្ហូប ដោយពួកគេចាប់ត្រីបណ្តើរ ស្រែកហ៊ោបណ្តើរពេញឆ្នេរសមុទ្រ ។ ប៉ុន្តែអ្នកខ្លះទៀតបែរជាបារម្ភពីហេតុការណ៍នេះអាចកើតគ្រោះធម្មជាតិនៅលើពិភពលោក ឬជាប្រផ្នូលប្រាប់ពីហេតុការណ៍មិនល្អ ។

អ្នកជំនាញនិយាយថា គ្មានអ្វីត្រូវបារម្ភឡើយ ពីព្រោះវាតែងតែកើតឡើងតាមធម្មជាតិ ដោយសារការផ្លាស់ប្តូរអាកាសធាតុក្នុងសមុទ្រ ដូចជា ៖ ការផ្លាស់ប្តូរសីតុណ្ហភាព និងទិសដៅរលកសមុទ្រ ។ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ទើបតែមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងក្លា ហើយរលកសមុទ្រមានកម្លាំងខ្លាំង ឬទឹកសមុទ្រកើនឡើងខ្ពស់ ទើបរុញហ្វូងត្រីទាំងនេះមកកាន់ឆ្នេរសមុទ្រ ។ ពេលខ្លះ ត្រីនឹងជាប់ក្នុងទឹករាក់ ឬត្រូវរលកសមុទ្ររុញមកលើឆ្នេរខ្សាច់ ។

គួរបញ្ជាក់ថា ពលរដ្ឋហ្វីលីពីនហៅត្រីតូចៗទាំងនេះថា «Lupoy» ដែលតែងតែរស់នៅជាហ្វូងក្នុងសមុទ្រភាគខាងលិចប្រទេសហ្វីលីពីន ។ ក្រៅពីនេះ វាក៏បានរស់នៅកន្លែងផ្សេងទៀតផងដែរ ដែលភ្ញៀវទេសចរចូលចិត្តមកជ្រមុជទឹក ៕

 

 

ព្រៃក្លូនដ៏ធំបំផុតរបស់ពិភពលោកកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

0

ភ្ញៀវទេសចររាប់ពាន់គឺចូលចិត្តទៅទស្សនាព្រៃក្លូនដ៏ធំមួយនេះណាស់ ព្រោះវាមានលក្ខណៈពិសេសជាច្រើនដែលយើងគួរតែស្វែងយល់។ Pando aspen គឺជាព្រៃតែមួយគត់ដែលបង្កើតឡើងដោយដើមឈើក្លូនរាប់ម៉ឺនដើម លាតសន្ធឹងលើផ្ទៃដី ១០៦ ហិចតា ក្នុងរដ្ឋ Utah ប្រទេសអាមេរិក។ ដើមឈើក្លូននៅទីនេះមានប្រហែល ៤៧,០០០ ដើមដែលតភ្ជាប់ដោយប្រព័ន្ធឫសដ៏ធំ មើលទៅដូចជាព្រៃធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lknwykRfYl0htsh_tSsHFzgkBkEPoZH6GJgmviAGfXJNYzN_o9CDTgFVidMQSH38_WVizeXDVZ3Z4C2oTZp2JtPb6dOG5qF9jsCVq3PYfRnwTWnLFpWrgt42ODGPSHVgXIxgelH6Jp2Y4bCGmVTuZ9I7Q9dRryycK6af9q9N8mdR-a5KGmxd-e8vK_uR/s1920/image_2024-11-09_10-55-02.png

យោងតាមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានបញ្ជាក់ថាព្រៃ Pando aspen ក្នុងរដ្ឋ Utah មានអាយុកាល ១៦,០០០ ទៅ ៨០,០០០ ឆ្នាំហើយ គឺជាព្រៃក្លូនដ៏ធំមានតែមួយគត់ក្នុងលោក និងជាព្រៃមួយក្នុងចំណោមព្រៃចំណាស់ជាងគេបំផុតនៅលើភពផែនដី។ ក្លូនគឺជាបច្ចេកវិទ្យាដែលអ្នកវិទ្យសាស្រ្តប្រើដើម្បីបង្កើតសារពាង្គកាយមួយរឺច្រើនដែលមានព័ត៌មានសេនេទិច រឺលក្ខណៈដូចគ្នាបេះបិទទៅនឹងសារពាង្គកាយដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAwZ_NuEnhV7ShyphenhyphenVzF1w3rBFfJlUygWNkEaohhmHWY3mKGnW4pMI1_xcQzVU-JEOSPk9ixIoNgLa0v8YttiJLBgjGWzEHnWJR6nQta6sjvMKmnSfTjKk4O_rKrAkU0j-1LIJw8C1fkEVGSYWHtOYdpxiblweUGJ_mnAegb80utfajLyeLCzavF4VYSgd5-/s1200/image_2024-11-09_10-55-04.png

នេះមានន័យថាគេអាចក្លូនហ្សែន កោសិកា ឬជាលិកាដើមឈើណាដែលផុតពូជរាប់លានឆ្នាំ ឱ្យកើតឡើងជាថ្មីម្តងទៀត ដែលនេះហើយជាលក្ខណៈពិសេសរបស់វាបានកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់។ ដូច្នេះប្រសិនបើលោកអ្នកចង់ឃើញដើមឈើចំណាស់ៗ និងធំៗមានអាយុកាលរាប់ពាន់ឆ្នាំ អាចមកទស្សនាព្រៃ Pando aspen នេះបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt-tHuHzHQ9P36mA2VpYQQfhb2W0vqYNyBPZpnP8wpdC5ohibjFvRAqSIUMhncSX0QXOuJcVybSmVDEtIPOnCvPf1aPHcvJ23KlE5AjhY48BEvFjrrNvXAYIfUhX0yr4LzOHwg_MshQclp9iIZqrVfnqvVMesM7wCfcLe7mjTYXO9Uc0pl6L75Jj6n-oUb/s815/image_2024-11-09_10-55-06.png

នៅកំឡុងពេលរដូវក្តៅ អ្នកទស្សនាអាចដើរលេងក្នុងព្រៃ Pando aspen ជាមួយនឹងស្លឹកពណ៌បៃតងដ៏រស់រវើក ហើយនៅពេលរដូវរងារអ្នកទស្សនាអាចឃើញស្លឹកលឿងភ្លឺចែងចាំង បង្កើតឱ្យមានបទពិសោធន៍ដ៏ល្អឥតខ្ចោះដែលមិនអាចបំភ្លេចបាន។ បច្ចុប្បន្នព្រៃនេះគឺត្រូវបានគេថែទាំយ៉ាងដិតដល់បំផុត ដោយសារវាជាព្រៃក្លូនមានតែមួយគត់ក្នុងលោក ជាមួយលក្ខណៈពិសេស ប្លែកពីគេបានកំពុងទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកឱ្យមកទស្សនាតំបន់នេះឥតឈប់ឈរជារៀងរាល់ថ្ងៃ៕

ហាងនេះលក់កាហ្វេ១កែវរហូតដល់៥៦ដុល្លារ អតិថិជនផឹកហើយមានអារម្មណ៍ស្រៀវឆ្អឹងខ្នង

0

ប្រទេសចិន ៖ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ ហាងកាហ្វេ «Gushi Cliff Coffee» ស្ថិតនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន ប្រទេសចិន បានប្រកាសអញ្ជើញអតិថិជនដែលមិនខ្លា.ចទីខ្ពស់ មកទទួលយករសជាតិកាហ្វេនៅកណ្តាលច្រាំងថ្មភ្នំមានកម្ពស់ខ្ពស់ជាងអគារ២០ជាន់ ។ ប៉ុន្តែអតិថិជនមួយចំនួនពុំពេញចិត្តនឹងតម្លៃកាហ្វេរបស់ហាងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwmb-juNCGMceqNNWaZrtiiz0yELTJJtRq812xAB7K0jNRMiELYTMSg_srzBikJMfydc5Aftz-Yg6cwp_7ZLKtO9Lo3NVAMd1LwpefFRe9X0pQD4QxPxEa8t1_zJYG27OC890aahThIWpKHEhWI2PIRasQJGWd5O2NVi6impfqWJvpQSVwgUX6UqpamdsK/s1110/image_2024-11-09_10-49-52.png

រយៈពេល១ខែកន្លងមក ហាងកាហ្វេ «Gushi Cliff Coffee» បានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមចិន ដោយសារហាងនេះលក់កាហ្វេថ្លៃកប់ពពក និងស្ថិតនៅទីតាំងខ្ពស់បំផុត ។ អតិថិជនមកផឹកកាហ្វេនៅទីនេះនិយាយថា ពួកគេស្រៀវឆ្អឹងខ្នងខ្លាំងណាស់ ។ កាហ្វេ Americano ១កែវ មានតម្លៃរហូតដល់៥៦ដុល្លារអាមេរិក ហើយកែវកាហ្វេ និងកាហ្វេ គ្មានអ្វីពិសេសឡើយ ប៉ុន្តែអតិថិជនអាចគយគន់ទេសភាពនៅជុំវិញហាងដ៏ស្រស់ស្អាតពីទីខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3bX94z_4t6I7vcAhcWTpe0Fxm1VRZ9-R9-quWsgncmio0qAuanvLPV5OsWuflJjeOxQhI9hxUBKWPNq9Dy4R4e3UVc-0GANzpobEoYe3RACyzYDdBWodhpIrFKpEYvYCsvNNDTR1OWpfdqRslxAinkPZInZOqbyv0NZaCFveqpcv9oJxllFNj2H8MYFmn/s1200/image_2024-11-09_10-49-53.png
ហាងនេះស្ថិតនៅលើច្រាំងថ្មភ្នំកម្ពស់១៣០ម៉ែត្រ និងជាប់សមុទ្រ ហើយអតិថិជនអាចឡើងមកផឹកកាហ្វេតាមជណ្តើរដែក បន្ទាប់មក អង្គុយសំយ៉ុងជើងចុះក្រោមមើលទឹកសមុទ្រ ។ ភ្ញៀវទេសចរខ្លះអាចពេញចិត្តនឹងកាហ្វេតម្លៃខ្ពស់នេះ ពីព្រោះបានបានគយគន់ផ្ទៃទឹកសមុទ្រ និងឆ្នេរសមុទ្រពេលផឹកកាហ្វេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYqdf5ezZwTe7iiCdKLkLeiZB8HrmnStqKIichENEeJ8YL4sA3umZ34VMu_LqBvDZz0FR2vxmZzuPxYayNYd1J67QNJKsnqRWLKxeExx_ho3l6pHurSAqJUG6-YY4PmU99wZKIN2F65pJZLfdckF1vwmJJAlVxyPrQ095KxUk8F3gT8sGM1fG_XBlvRRNZ/s680/image_2024-11-09_10-49-54%20(2).png

អ្នកនាង យេ គុនគុន អាយុ៣០ឆ្នាំ ជាភ្ញៀវទេសចរ និយាយថា ៖ «បើចង់មកផឹកកាហ្វេនៅទីនេះ ត្រូវចុះពីលើច្រាំងថ្មភ្នំកម្ពស់១៣០ម៉ែត្រ ឬស្មើអគារ២០ជាន់ ដោយមានមគ្គុទ្ទេសក៍ទេសចរជួយប្រាប់ផ្លូវ ។ ពីដំបូង ខ្ញុំខ្លាចខ្លាំងណាស់ពេលឃើញច្រាំងថ្មភ្នំ តែខ្ញុំឈប់ភ័យដោយសារមានមគ្គុទ្ទេសក៍ទេសចរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRDEOrwPdthbsy9Q9_PiAMODNQyZcvk4000ZynDLSlxvgESOzLIHPi_6cLrwHgfBPWmz5kVYOzRYh6hDwkGdnT7N2uzI62CS-zW3MFOftS2iyjfW3KfQJMYGzIQnEkyT5A8iGTmpTUfNggJmrtLd5HDNesh3OyD4KSB8sGYDJYWR4rGyz40iXed-sWru5Z/s1130/image_2024-11-09_10-49-54%20(3).png

នាងបានចំណាយពេល៣០នាទី ទើបទៅដល់ហាងកាហ្វេនៅកណ្តាលច្រាំងថ្មភ្នំ ។ ហាងកាហ្វេ «Gushi Cliff Coffee» បើកកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ និងដាក់ឈ្មោះតាមទីក្រុងនៅក្បែរនេះ គឺទីក្រុង Gushi ។ កាលពីមុន គ្មានអ្នកណាស្គាល់ទីនេះទេ ពីព្រោះវាសម្បូរដោយថ្មនៅក្បែរឆ្នេរសមុទ្រ ប៉ុន្តែក្រោយមក ក៏មានហាងលក់ភេសជ្ជៈ និងកន្លែងបោះតង់ ហើយអាជ្ញាធរព្យាយាមជំរុញទីនេះឱ្យក្លាយជាតំបន់ទេសចរណ៍ ។

ក្រោយពីអ្នកនាង យេ បានរៀបរាប់ពីបទពិសោធន៍របស់ខ្លួនក្នុងបណ្តាញសង្គម អ្នកលេងបណ្តាញសង្គមផ្សេងទៀតចង់មកផឹកកាហ្វេនៅទីនេះដែរ ប៉ុន្តែអ្នកខ្លះពុំចង់ផឹកឡើយ ដោយសារទីតាំងគ្មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH_EFOkULaBLgnNKdAUwujrv1HxJJJzyh8kOTVz_BqHcaE2DwCzcZ5rbaWqND7ZTHG-ybuVx_kOXPQAa2AqsaI83XE2zicIHW74ZNcQykgTcV7_2GebGqJ2qnPTNKjBfi9konE8IOtMv9o1l_o_7JlqqT0BP35XTe6G6kakWT5-FHtDJ8g_xkUeLivyb89/s863/image_2024-11-09_10-49-54%20(4).png

ចំណែកម្ចាស់ហាងកាហ្វេនិយាយថា មានអតិថិជនប្រមាណ៥០នាក់មកផឹកកាហ្វេក្នុងថ្ងៃធម្មតា ហើយនៅថ្ងៃចុងសប្តាហ៍ មានអតិថិជនច្រើនជាងនេះទ្វេដង ប៉ុន្តែអតិថិជនត្រូវកក់១ថ្ងៃមុន ។ កាហ្វេមានតម្លៃរហូតដល់៥៦ដុល្លារអាមេរិក គឺអតិថិជននឹងទទួលបានការធានាសុវត្ថិភាព, ឧបករណ៍ការពារខ្លួន, ភេសជ្ជៈ, មគ្គុទ្ទេសក៍ទេសចរ និងបទពិសោធន៍ថ្មី ។ លើសពីនេះ អតិថិជននឹងអាចមើលឃើញច្រកសមុទ្រតៃវ៉ាន់ ដែលបែងចែកចិន និងតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLDglCsWAwPZVDezOuxCVAjwEdFTc9w3Lor8bHHIaKE0OeV_6B-ib75Grim3pP0EVJJHWJD55qXjYhvkaxU07TPqg2_qz9DicKbVu3j69x7JFYD65W6nCeVt3Q2_7PqJBwA9CQszx37j2u1sMGD-3yhAqmqZDlspKTFwZKn8Va6SqyA3QUZZE5owWO7zLs/s700/image_2024-11-09_10-49-54.png

អតិថិជនខ្លះបានមកជប់លៀង ឬមកសុំសង្សាររៀបការក៏មាន ហើយម្ចាស់ហាងសង្ឃឹមថា វានឹងជួយជំរុញភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ជនបទកាន់តែច្រើន ។ បើទោះជាមានមតិខ្លះរិះគន់ពីតម្លៃកាហ្វេក្តី ប៉ុន្តែម្ចាស់ហាងបញ្ជាក់ថា ហាងរបស់ខ្លួនផ្តល់នូវបទពិសោធន៍ខ្ពស់បំផុត និងអារម្មណ៍ប្លែកតែមួយគត់លើពិភពលោក ៕

រដ្ឋសម្រេចបង្កើតភូមិថ្មីមួយដាក់ឈ្មោះ “ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង”

0

តាមសំណើររបស់រដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចេញប្រកាសស្ដីពីការបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHbFt3KmNCgzz79fEnJO2dCT0u-8isVIxdJChYU3LD65m83G4v8oZGv6kaPipNGAqJnmTGrrFifq2661nPCM7XG2MOiY-TTj8j4qSOtFnhyphenhyphenKOQmEa-W6SDOL7Ae6iDDWjY6b-fBAdh2TxuVw8icfZwe2GY26_ePCIVsri58vcApcUX90yE1CsJ9IXdywlW/s990/image_2024-11-09_10-06-24.png

ភូមិនេះ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានបំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb0rs5UDfeEZ7l5jjUJ6Cjm_Y5wLMjxi-bOP7bY-n0ax4Oz0F7C4Q9_7VqGN1BBwtAslurUD4EYaunn2JvNBEvBHZHWt8xG8WoBD4WHCrwxd6CzM8lnC6-bjmbxlV1tUW2OjVicZwHRKwBdT7yUNrLJNIPDHkMD8YKDs1R3m8BTtzpVQHgVMkxkYMydCy5/s925/image_2024-11-09_10-06-24%20(4).png

    ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ដីសម្បទានសង្គមកិច្ចប្រមាណជាង ៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៦២៨គ្រួសារបានរស់នៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDhEMIetCS9-7_FYudZLo6LpZ-rsy0lJtHNLkiDUG4M-kvT952aseuRqxK-r6OkaVyKtiDBknLIFz_9oTkLJ7dZGEDrKrwQ245lpMkxry5T4CS8RfsHaq2LIGqNlylq4UKm82_DmhiW8RGg6cKD1V8EnDqkhIvm60lNGBFqQoqLNTfmsj7Ppf8TKmdDQaN/s927/image_2024-11-09_10-06-24%20(5).png

    ភូមិនេះ មានលក្ខណៈអំណោយផលក្នុងការរស់នៅ ដោយមានខ្សែទឹកធម្មជាតិចំនួន ៨ខ្សែ ហូរធ្លាក់ពីតំបន់ភ្នំនៅជុំវិញ ដែលគ្រប់គ្រាន់សម្រាប់ប្រជាជនប្រើប្រាស់ជាប្រចាំ។

    គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរាជធានីខេត្តចំនួន២៥, ស្រុក ក្រុង ខណ្ឌសរុបចំនួន២០៩, ឃុំ សង្កាត់ចំនួន១៦៥២ និងភូមិសរុបចំនួន១៤៥៧៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1UBNSrfHiGsSQ-dBmZUrBElYO-_cQMXnoJiApL1c3M4PQHrgaVjs1INeCEC4CyA9b2WyD_iI0o-Mgi3wcoL3D3qMmxNQGjbBqcUbA4TFCRNyZeECxD0xwHzLAikdS6lUxBpNSFYtmH34Y8SHSdlqQ8XVdhozgLnoxpXCT8ff_Qgu9xqGdWXmHyZKmhJja/s1247/image_2024-11-09_10-06-24%20(3).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3EH7r31aDofX44hwSfImbaTyZlGoa7eYOuXZXnSEDy4hbOxaL1Rlye_1DSnJOltaPtpYJ6NsUdOI2T_KKh8bxaLueDLW4lnIxGrTVRj_7UNOV1ylcZyEmcXow60JjiQ4hVVd1MzYostbXUIiG5lHyDcRl0Z48dAWpSnLVhifh08vRn27N355ScC4Fsbvi/s1238/image_2024-11-09_10-06-24%20(2).png

ប្រេស៊ីលមានការព្រួយបារម្ភពីកំណើននៃសត្វខ្យាដំរីដែលមិនធ្លាប់មាន

0

ប្រទេសប្រេស៊ីល៖ សត្វខ្យាដំរីជាច្រើនក្បាលបានកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសប្រេស៊ីល ដែលបង្កឱ្យមានការព្រួយបារម្ភ និងបង្កគ្រោះ.ថ្នាក់ដល់មនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7B2Ka1OJ2OpRFYN7D4JvLX6WAmm_USQXtVjLJglGYqrkBo3m0hMefK_LLCYFCQnou2PNB86V7lElVyRnwWvFPvW6RNygvUUIGmvB1ygl__cF7feL4NA12y3JZ4zCdgPl0iW_tv8u7A874BQ9fjh28bIeJzGYMaYFAtWKicILGz1el0lttIbod9DEd2VPJ/s860/image_2024-11-09_09-48-17.png

យោងតាម Yahoo News ខ្យាដំរីគឺជាសត្វពិសដ៏សាហាវបំផុតកំពុងគំរា.មកំហែ.ងប្រទេសប្រេស៊ីល ដែលបង្ខំឱ្យប្រទេសនេះត្រូវផលិតថ្នាំជាបន្ទាន់ និងបង្កើនតម្រូវការថ្នាំបន្សាបយ៉ាងឆាប់រហ័សបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN1JTrUbHe1JWnTEmGPRBo4xz9IePe8sqpGgaoAWw-CFrDtdqKoG6vf3ZjZ-e70c8Ck3Of82_1WhG1KG9hWVykTLcALYMtapKmEIP0pC9trLSy8u9BtWR9XvB4yP5TB_GZuIAKdJxJatZRwYtfegj9ErEhuGH2RgF_FFK7_ElJIzRBpo4VG2IpyNQdGMtV/s1280/image_2024-11-09_09-48-16.png

Thiago Chiariello អ្នកសម្របសម្រួលផលិតកម្មនៅនាយកដ្ឋានពិសោធន៍ថ្នាំខ្យាដំរីនៅវិទ្យាស្ថាន Butantan ក្នុងទីក្រុង Sao Paulo បាននិយាយថា មូលហេតុដែលសត្វខ្យាដំរីកើនឡើងគឺដោយសារបរិយាកាសក្តៅ ដូច្នេះការរំលាយអាហាររបស់សារពាង្គកាយទាំងនេះក៏កើនឡើង ធ្វើឱ្យពួកវាកាន់តែសកម្ម បរិភោគកាន់តែច្រើន និងបន្តពូជឥតឈប់ឈរ។ លើសពីនេះ ទីក្រុងក៏បង្កើនចំនួនសត្វកន្លាតដើម្បីកាត់បន្ថយសត្វមួយចំនួន ខណៈពេលដែលសត្វនេះគឺជាអាហារឆ្ងាញ់សម្រាប់ខ្យាដំរី ដែលនេះធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGT0cWAqasjHepzXmyKs-1Ac7lAUUSJw4yXKXDQIW9ZS5M9gsNUHbkrxRMmc7tjmCurAirpJTNf5buuCer_eBchaAp3p2Kcc3UFeYxd4RFpMx3Mxnh5DNGPxk0sShhdqPv6asN2DVClR_nFAmAfeEEY3kuuSAKvjmRutWnET-8RrRjgeRkG6lJVrmsF_10/s1711/image_2024-11-09_09-48-15.png

ទន្ទឹមនឹងនេះទីក្រុងក៏បង្កើនកាកសំណល់ ធ្វើឱ្យខ្យាដំរីមានឱកាសក្នុងការរីករាលដាលខ្លាំង ដែលបង្កគ្រោះថ្នាក់កាន់តែច្រើនដល់មនុស្ស។ កាលពីឆ្នាំមុន មានអ្នកស្លាប់ចំនួន ១៥២ នាក់ដោយសារខ្យាដំរីខាំនៅក្នុងប្រទេសប្រេស៊ីល ខណៈដែលចំនួនពស់ចឹកមានចំនួន ១៤០ ក្បាល។ ហើយក្នុងឆ្នាំ ២០១៩ ក៏មានអ្នកស្លាប់ដោយសារខ្យាដំរីខាំដែរ ប៉ុន្តែមានត្រឹមតែ ៩៥ នាក់ប៉ុណ្ណោះ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល សត្វខ្យាដំរីសរុបចំនួនជាង ២០០,០០០ ក្បាលត្រូវបានកត់ត្រាកាលពីឆ្នាំមុន ពោលគឺកើនឡើង ២៥០% ធៀបនឹងទសវត្សរ៍មុន។ ដូច្នេះជាមធ្យមពួកវាកើនឡើងជិត ៥៥០ ក្បាលក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHTwoxZs_Q_Fpml_pJkvEwGeJfvSeh79yo-SMp2yT82UazU2YLDGSRBLX9jK5tKGBw_UegiyPWtp0EfrA-GQU2s7BYHBexR40b73As4v2aD-8v09qcH_Pt_USwj2jbsKc1QybnMTmUrFCCzZ2OU5VeNoBxg8m-GEqoO8DcJyF8ZNGEd8Ew_VeLzbZ9oo_9/s1200/image_2024-11-09_09-48-14.png

គួរបញ្ជាក់ដែរថា នៅពេលខ្យាដំរីខាំមនុស្សពេញវ័យដែលមានសុខភាពល្អអាចជួបប្រទះនឹងរោគសញ្ញាស្រាលទៅមធ្យម រួមទាំងការឈឺចាប់ ក្អួត បែកញើសខ្លាំង និងញ័រ។ ប៉ុន្តែមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះទៀត ដូចជាការប្រកាច់ ការប្រមូលផ្តុំសារធាតុរាវនៅក្នុងសួត ជំងឺខ្សោយបេះដូង និងគាំងបេះដូង ដែលអាចបណ្តាលឱ្យស្លាប់បាន ជាពិសេសចំពោះកុមារ និងមនុស្សចាស់។ ទោះជាយ៉ាងណា បច្ចុប្បន្នប្រទេសនេះកំពុងផលិតថ្នាំបន្សាបហើយ ដើម្បីកាត់បន្ថយអត្រាមនុស្សស្លាប់៕

ឡាវរំពឹងថា នឹងអាចនាំចេញទុរេនទៅប្រទេសចិននាពេលឆាប់ៗនេះ

0

ប្រទេសឡាវ ៖ ការដាំដំណាំទុរេននៅប្រទេសឡាវបានទទួលជោគជ័យហើយនៅឆ្នាំ២០២៤ ក្រោយពីបានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។ បច្ចុប្បន្ន ឡាវកំពុងតែស្វែងរកឱកាសនាំចេញទុរេនទៅប្រទេសចិន ដែលជាទីផ្សារមានតម្រូវការទុរេនច្រើនបំផុតលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiePBdSTFWHi9QFyv1uejl30rUjpn8sTe_77dvborfvgE_K9G3QhXWtygDT1pKrVBCODG9UfyxV1nbW2pRbYZsdYlCTyljIYO9eliV_0ZjPSpfALnkVNqhTo4Ia8tYH5Q0F5MTotdGoHrvZOcPcyrGFa3eJbRwOBHvrZYb-OBV2ac4r8BbzlNXy-vGbdKly/s900/image_2024-11-09_09-18-11.png
បើទោះជាការដាំដុះ និងការនាំចេញទុរេនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ក្តី ប៉ុន្តែប្រទេសឡាវទើបតែចាប់ផ្តើមដាំទុរេនក្នុងចម្ការធំៗកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោក Bounthieng Latthanavong នាយកសមាគមធុរកិច្ចកសិកម្មឡាវ បានថ្លែងក្នុងអំឡុងពេលប្រជុំរវាងសមាគមជាមួយអ្នកតំណាងកសិករដាំទុរេន និងអ្នកតំណាងនាំចូលទិន្នផលកសិកម្មចិន កាលពីខែសីហា ឆ្នាំ២០២៤ ថា ការដាំទុរេននៅប្រទេសឡាវ គឺអនុវត្តតាមជំនាញបច្ចេកទេសច្រើនជាងមុន ។ ហេតុនេះ ឡាវកំណត់គោលដៅថា នឹងជំរុញឱ្យទុរេនឡាវអាចនាំចេញទៅកាន់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8tsoni5YuZjfNxpICJO9ZUVEwi309YGktv-uiy68KVNTxLYmCF-mXGq5lWB_GJncfcytw6HwpF96BBqWgEfUrYjI33RWDc10ybQOjC7OOOdFXO9gKUdgSh1oK-llW3jBYsQLIL2W5asKJcKVN1-q69D6495xQ5HPxYoEDYoyFFTVLz4jSNwQ5RBeaZAbv/s790/image_2024-11-09_09-18-07.png

បើទោះជាការដាំទុរេននៅឡាវអនុវត្តតាមបច្ចេកទេស និងរីកចម្រើនជាងមុនក្តី ប៉ុន្តែឡាវពុំទាន់ទទួលបានការអនុញ្ញាតឱ្យនាំចេញទុរេនទៅចិននៅឡើយទេ ។ ទោះយ៉ាងណា ឡាវជឿជាក់ថា គោលដៅរបស់ខ្លួននៅមិនឆ្ងាយ គឺឡាវនឹងអាចនាំចេញទុរេនទៅចិន នាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7zdzpO6i4Q0_Qqqx1sLTvcFxkvdFk4wsDlo-y0bVYCdtet2fm6keHR1hyphenhyphenkXusEFTd0BW0CVselfuyoKn0RWob8KRVM4t87mv7C4Y3tNS-Cpgrw5Lpo8rrkIr7C7dgJCpxjID_CtmGnF-zsLhQ8RChvYIRZY9eApPA6IhDp3RJDhc6DksGPdljyGvUBlFv/s3121/image_2024-11-09_09-18-07%20(2).png

លោក Bounchanh Kombounyasith មន្ត្រីអគ្គនាយកដ្ឋានកសិកម្មឡាវនិយាយថា ឯកសារសុំការអនុញ្ញាតនាំចេញទុរេនទៅក្រៅប្រទេស គឺយើងបានត្រៀមរួចរាល់អស់ហើយ មិនយូរទេ ទុរេនឡាវនឹងបាននាំចេញទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJprkbmDDmqGdqppo-m3cUaTClh85hT3z77shQ77R3dwIPOxOngZSk7jd6SqzAbquuCopPJizmLZl1ZiV8Upc3djZKvX7C-LTvDhJUWGsW-HOqmiiqm60jyvzcdoDw2cU7T3GVA3hpMjFbWRcOQ_cQBEP6wKZU4lIY032XVl9WccNcqG1Dj2gym3tcKHwk/s900/image_2024-11-09_09-18-06.png

ចិនជាប្រទេសនាំចូលទុរេនច្រើនបំផុតលើពិភពលោក បានកុម្ម៉ង់ទិញទុរេនរហូតដល់១លាន៤សែនតោន ស្មើទឹកប្រាក់៦ពាន់៧រយលានដុល្លារអាមេរិកកាលពីឆ្នាំ២០២៣ ហើយប្រទេសលក់ទុរេនឱ្យចិនច្រើនបំផុត គឺថៃ និងវៀតណាម ។ នៅត្រីមាសទី២ ឆ្នាំ២០២៤ ចិនបានទិញទុរេនថៃរហូតដល់៧៥% ខណៈទុរេន២៥% ទៀត ជារបស់វៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz3OJNfWagN5z7Kehhb-78mHXfqdslQngbaHA-sGPMs65_KpIYjBP4cu1228UyEm-Rp1D5WACpo3SF5MyGi_fsFCqBXiWJZDpn2dMRZl-LXSU_F9hIlkoeDVye164b8CHNmT3JYiBQhKPkGaF2eGVnCA76O6px2bN2_qNb4ZNyktrDWgx9uyAypy74A4vC/s1786/image_2024-11-09_09-18-05.png

តម្រូវការទុរេនកាន់តែច្រើនរបស់ចិនបានជួយជំរុញដល់ការដាំដុះទុរេននៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះកសិករវៀតណាម និងថៃ កំពុងតែបើកប្រាក់ពីមុខរបរដាំទុរេនលក់ឱ្យចិន ។ ដូចគ្នានេះ វានឹងជួយជំរុញដល់ការដាំទុរេននៅឡាវក្នុងទ្រង់ទ្រាយធំផងដែរ ដើម្បីជួយដល់សេដ្ឋកិច្ចឡាវ នាថ្ងៃអនាគត ៕