Home Blog Page 763

ការធ្វើដំណើរត្រឡប់ពេលវេលា! យន្តហោះនេះចេញដំណើរនៅឆ្នាំ២០២៥ បែរជាចុះចតឆ្នាំ២០២៤

0

ស្របពេលប្រទេសនានាលើពិភពលោក រួមគ្នាអបអរការឆ្លងឆ្នាំសកល ឆ្នាំ២០២៥ អ្នកដំណើរមួយចំនួនបានធ្វើដំណើរឆ្លងប្រទេស ប៉ុន្តែវាជាការធ្វើដំណើរត្រឡប់ពេលវេលា ។ អ្នកដំណើរទាំងអស់បានឡើងជិះយន្តហោះនៅប្រទេសដែលឈានចូលឆ្នាំ២០២៥ រួចហើយ បែរជាយន្តហោះចុះចតនៅប្រទេសពុំទាន់ឆ្លងឆ្នាំ គឺឆ្នាំ២០២៤ ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រ Hflight ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudvkXOmNQBSLtJG-rQdFDqbaIvSVSWCvWFNpUv9qGnZBNwI4YREp1Zff48VDFsFmeMdE47-ssdY8qpnLajUXYrO5tmRxZNr1OEFGLmtQFf4zqITOQYTNjXL_ULZ136xSFMatSAAu7E_jToQDRWPM6GuVimFoAavsWhDzjemNcl97fLkGxtLSLIYgJbUlP/s1024/photo_2025-01-02_10-53-50.jpg
គេហទំព័រ Hflight បានត្រួតពិនិត្យទិន្នន័យពីវែបសាយ Flightradar24 ឃើញថា យន្តហោះជើងហោះហើរ NH106 របស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ដែលចាកចេញពីអាកាសយានដ្ឋានហាណេតាក់ ទីក្រុងតូក្យូ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយអ្នកដំណើរបានឆ្លងឆ្នាំ (Countdown) នៅប្រទេសជប៉ុនរួចហើយ បែរជាពួកគេមកដល់គោលដៅនៅឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7qF2ndusLvT6g7P-NTBG1gBkhWjW-VBnFtzSZfhxg7C-7F9pD1RR9y6rdAEAUYwtyBwlsOeljcpG6yxgCAryZFt7X2pykpWLxeDsD4ok-LzGwXICXEp6BPm9dVLYUQbhR9GqF4DtIvkE-XmzLnktjmoz8tf07iZ6Ln_R4bMr_Y2WuThboWjIMRWnVBgd4/s1280/photo_2025-01-02_10-53-51.jpg
យន្តហោះនេះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឡូសអេនជឺឡេស សហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយធ្វើឱ្យអ្នកដំណើរឆ្លងឆ្នាំនៅសហរដ្ឋអាមេរិកម្តងទៀត ។ មូលហេតុដែលយន្តហោះធ្វើដំណើរត្រឡប់ពេលវេលាទៅកាន់ឆ្នាំ២០២៤ វិញ ដោយសារពេលវេលានៅទីក្រុងតូក្យូ លឿនជាងទីក្រុងឡូសអេនជឺឡេស រហូតដល់១៧ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1EghVJJs0lSah0pr1NELclInhq9DdxwxLYDaoZsoWWVdtAqOaOghI0wEV_wZglowFsnP6-oU7wVg1jYVh0pXVaJjnW9mFmFEBdvyy3J3xvdhS6mbBn0loQb08jWaxgb7mDeOqn8Hsjn4oG332Sm2QhmJ5YrecOGDHeGb5YVmyDYV5CHBR5uBHhMvcxmRf/s1280/photo_2025-01-02_10-53-50%20(2).jpg

ពេលយន្តហោះចាកចេញពីទីក្រុងតូក្យូ នៅវេលាម៉ោង១យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ គឺនៅទីក្រុងឡូសអេនជឺឡេស ទើបតែម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ ដូច្នេះ ការធ្វើដំណើររយៈពេល៩ម៉ោង គឺធ្វើឱ្យយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឡូសអេនជឺឡេស នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYatHOJDUrjDlDh_hssVEpuvorkstx9v7PXcy4_XuUeLxJ4Ae_DtTFRQtQOaEk8uF4ZU1UJGKbOIhpIfV46sQ9uzO8v-hbdRQJK0yVKhd-lPFxINyn-a3ARc98TUd00pAdkJloGAY684PUg1bcpkgIAtiit3dGq2mztFlXCA-o87qqjCYhn9DIQkWQrEev/s900/photo_2025-01-02_10-53-51%20(2).jpg

ដូចគ្នានេះ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ CATHAY PACIFIC ក៏បានធ្វើដំណើរត្រឡប់ពេលវេលាដែរ គឺយន្តហោះនេះចាកចេញពីទីក្រុងហុងកុង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយទៅដល់ទីក្រុងឡូសអេនជឺឡេស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ បុគ្គលិកអាកាសចរណ៍ប្រាប់ថា ពេលវេលារបស់ប្រទេសនីមួយៗពុំដូចគ្នាទេ គឺអាស្រ័យលើខ្សែកំណត់ពេលវេលា (International Date Line / IDL) ៕

ករណីបើករថយន្តសម្រុកចូលហ្វូងមនុស្សមកចូលរួមឆ្លងឆ្នាំនៅអាមេរិកកំពុងត្រូវបានស៊ើបអង្កេតរកជនបង្កហេតុ

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ជនល្មើ.ស បានបើករថយន្តភីកអាប់បុកហ្វូងមនុស្សដែលកំពុងចូលរួមអបអរឆ្លងឆ្នាំនៅតំបន់ French Quarter ដ៏ល្បីល្បាញក្នុងទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្សស្លា.ប់ ចំនួន១០នាក់ និងរងរបួស៣៥នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHgyw1mUrlJayIoMI7ieUA5vRrUC0-f9Lb1DqaBVpMRc1MgmY73Br1GgxjVwBF77gYNO_Z0rVyhCDid18nlrcCk2GtFU37j3smnXxKS6807HgxXGdRbpi8Jos80a9JQRlR-5pSJ2tVh8t9KQmgF1E1C5-Yrl1QF0ijnThT1cqbGGrp-1TMMjZpyCC88eUr/s1024/image_2025-01-02_10-21-35%20(2).png

ជនល្មើសស្លៀកពាក់ឯកសណ្ឋានយោធាបានបើករថយន្តក្នុងល្បឿនលឿនខ្លាំងទៅបុកហ្វូងមនុស្សដើរនៅតាមផ្លូវ រួចហើយ ជនល្មើសក៏ចុះពីរថយន្តមកបាញ់តទល់ជាមួយសមត្ថកិច្ចបណ្តាលឱ្យសមត្ថកិច្ច២នាក់រងរបួស រីឯជនល្មើសត្រូវបានសមត្ថកិច្ចបាញ់ស្លា.ប់ នៅនឹងកន្លែង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrvC9aIL-zLoGhyphenhyphenWNJB7kWtLfk4tBavBOSKYhPTl_OWB_x0jPgVnW1n9maQpL3HDn0PNMhv3F-eVs8d0D3PQKbS3hwt8O4X5L9EOLzTDNomoKIUx_WNJY3VnsKkO1cfm1PeIj45QMo5cxqjY91LT1TGmZlQP7exoBaFmQLo9cF-GTmwOMeMPGRIzQws09/s986/image_2025-01-02_10-21-35.png

ស្នងការប៉ូលិសនៅទីក្រុង New Orleans លោកស្រី Anne Kirkpatrick និយាយថា បុរសម្នាក់ព្យាយាមបើករថយន្តបុកមនុស្សឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។ នៅថ្ងៃកើតហេតុ មនុស្សម្នាបានដើរតាមផ្លូវដើម្បីអបអរឆ្លងឆ្នាំក្នុងតំបន់ French Quarter ដែលសម្បូរក្លិបរាត្រី និងភោជនីយដ្ឋាន ។ បុរសនេះបានតាំងចិត្តធ្វើឱ្យមនុស្សស្លាប់តាមផ្លូវច្រើនបំផុត និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEVzNZ4X_ObuHPE0_UMQDmu4WqxjgIKA3uepJPnDmCuYoLDtvRoYUM01Jpqr-YGer2LDh2OIlClB6oOiOdlx5WURsjMYUmqdNIIwbTfPOdCEO1Ds34us0szkeq902juHpnzDX_BGYZSfkVziSjpmblRMaG1SF6TbvXn7O1OIyIoZw10_2OEdogyI786AEu/s960/image_2025-01-02_10-21-37%20(2).png

ក្រោយពីបាញ់ជនល្មើសស្លាប់នៅហ្នឹងកន្លែង សមត្ថកិច្ចបានស៊ើបអង្កេតរកមូលហេតុដែលធ្វើឱ្យជនល្មើសហ៊ានប្រព្រឹត្តបែបនេះ ។ ប៉ុន្តែសមត្ថកិច្ចពុំបានបញ្ជាក់ពីអត្តសញ្ញាណលម្អិតរបស់ជនល្មើសទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtU3cBcXgMIv4ZYfEPvvg3UkHR3lsphMXU8PAHM3PcvRfuSfj1RlT-SoB-N-nlN94dF7aRMX4bnBj4Yc1JSESgR06IrK0QwkVtTUYmva37eOEJfyY6cvqZ4YriLwaRxOhzFU8z3j-IEI94n2aLLmqXIhACBnWMfOfWp3-Kt_Yo3Ll9KlgomyBwz-6URtB8/s1200/image_2025-01-02_10-21-36.png
មន្ត្រីនាំពាក្យការិយាល័យស៊ើបអង្កេត (FBI) បញ្ជាក់ថា ពួកគេនឹងស៊ើបអង្កេតករណីករណីភេរវកម្មនេះបន្តទៀត ពីព្រោះជនល្មើសជាក្រុមប្រដាប់អាវុធរដ្ឋអិស្លាម (ISIS) ដោយសារមានគ្រឿងផ្ទុះលើរថយន្ត ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពលរដ្ឋអាមេរិក២នាក់បានស្លាប់ និងរងរបួស១០នាក់ ដោយសារការបាញ់ក្បួនដង្ហែរនៅទីក្រុង New Orleans ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi26PkOkX3szoSJjRMAuwRYMkujQ0v6B4JJHcy5oXPCL-4yyDtRPYF9Wj2bwoakOiycfqihErax4AajfmTdyEx3DoA57kdJK9CiOebjLTyjr0QIfdbYEomkR6Q05yxSRvl6C8n-jdrvyN6Ymfq8qPPopwBNk-gx36Eb8ZygwYGK4f48dt7FiA6jnBkkODkg/s660/image_2025-01-02_10-21-37.png

ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធសហការគ្នាស៊ើបអង្កេតរកមូលហេតុពិតប្រាកដឱ្យបានឆាប់រហ័សបំផុត និងត្រូវតែធានាសុវត្ថិភាពជូនពលរដ្ឋឱ្យចៀសផុតពីការគំរាមកំហែងនានា ៕

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុនី បង្ហាញព្រះភក្រ្តយ៉ាងស្រស់សង្ហារនិងព្រះសូរសៀងយ៉ាងពីរោះរណ្តំ លើឆាកតន្ត្រីសាទរកម្ពុជា!

0

ព្រះវត្តមានរបស់អ្នកអង្គម្ចាស់នរោត្តម រស្មីខែមុនី នៅលើឆាកប្រគុំតន្រ្តីសាទរកម្ពុជាកាលពីពេលកន្លងទៅ បានធ្វើឲ្យមហាជនគ្រប់ៗរូបរំភើបចិត្តឥតឧបមា ព្រោះតែព្រះភក្រ្តដ៏ស្រស់សង្ហារ និងការបង្ហើរព្រះសូរសៀងយ៉ាងពីរោះរណ្តំរបស់ទ្រង់ រហូតដ៏មានការចែករំលែកពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlZ_pomq79HTs3Rj19yl0xJ20QhWHFyF32Fpi27ni5JINE1xkBLvYfo2PH4GqH9frdq_oS5HEbtFoV8CCN-dNil5JUDXTPXHfxv5HuIYX4sU2yVZE_8bLa4ce1GbOJpJ9f1zkIYSjKRW44ImQNx4kqxCC9_icr_S3ReQk_rBB-jICZ0T_FH1QQflVCzKSp/s2048/471918271_1045543997615658_5634253980260046498_n.jpg

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុនី ក្នុងឆ្នាំនេះទើបតែមានព្រះជន្ម ២៧ ព្រះវស្សា ដែលទ្រង់សព្វព្រះទ័យយ៉ាងខ្លាំងនិងមានទេពកោសល្យលើវិស័យសិល្បៈ ជាពិសេសភាពយន្តនិងតន្រ្តី។ នៅលើគណនីផ្លូវការរបស់ទ្រង់តែងដាក់បង្ហោះខ្លឹមសារជាច្រើនដែលទាក់ទងនឹងតូរ្យតន្រ្តី ខណៈពេលកន្លងទៅ ភាពយន្ត Hollywood ដ៏ល្បីមួយក្រោមចំណោមជើងថា «១៦០០ VINE» ដែលមានស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយអ្នកអង្គម្ចាស់ផ្ទាល់ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRqYYCF3LJXIk9v0iF37k1CcnuEGmolC4a7qq2EfkTRLuGQaYQRqN92iVF7eIWRMJYO1qoJoNOfOXF0MPCBfmwXm2lAGEQ4GDUxR1k2-rO9XuY8XB3HzBtUy1qtOWi2Qhgc1rR9QyrnmmyVbc2yNWxQ8CFVJfHI46KemoRagQfxKCvUsqduc1WVKfMR0b/s2048/472097516_1045544004282324_2162287198262412650_n.jpg
យ៉ាងណា បើក្រឡេកទៅកាន់ឆាកតន្រ្តីសាទរកម្ពុជា នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ អ្នកអង្គម្ចាស់បានធ្វើឲ្យសាធារជនទូទៅចាប់ភ្លឹកយ៉ាងខ្លាំង តាមរយៈការបង្ហើរសំនៀងច្រៀងជាភាសាបរទេស និងព្រះកាយវិការយ៉ាងរស់រវើកលើឆាកតន្ត្រី។ ទ្រង់បានបង្ហាញព្រះវត្តមានយ៉ាងសាមញ្ញព្រមជាមួយនឹងភាពរួសរាយទាក់ ខណៈក៏ទទួលបានការកោតសរសើរពីមហាជនមិនដាច់ពីមាត់គ្រប់ៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlPaaVGPDiEBjCqdO5GgWW9IUZaijS5Zs7C4K1h1caEr3aRYRfJ4DposI2pXu2oysgqM8PouA62VbC0dpXxtRBi5H7T6w2xgfJf1d-XXWGo6nV6xOjKF5nK2XkXp54vbnTpToHjB390vkQlscL3PWcHXu1flzk80NwCsPkUyfuvS2P3NIvIlNq8TA96W22/s2048/472132195_1045544184282306_6336140169495028830_n.jpg
សូមជម្រាបថា អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុនី ជាព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ពោលទ្រង់គឺជា ព្រះបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្ដម កែវ ពុធរស្មី។ កាលអ្នកអង្គម្ចាស់នៅវ័យកុមារ ក៏ត្រូវបានសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចនរោត្ដមសីហនុ សព្វព្រះរាជហរទ័យជាខ្លាំង ទៅលើទេពកោសល្យផ្នែកតន្ត្រីរបស់ទ្រង់ផងដែរ៕

រូបភាព៖ Nakhim Chry

ធ្លាប់ឆ្ងល់អត់! ហេតុអ្វីបានជាជនជាតិជប៉ុនមិនចូលចិត្តជីវិតបែបអភិជន ឬសម្ភារនិយម ?

0

នៅប្រទេសជប៉ុនអ្នកមានៗគឺកម្រអួ.តសម្ភារៈនិយមណាស់ មានន័យថាពួកគេច្រើនរស់នៅក្នុងជីវិតសាមញ្ញ មិនជិះឡានទំនើប មិនប្រើប្រាស់របស់របរថ្លៃៗនោះទេ ខណៈអ្នកមាន ឬសេដ្ឋីនៅបណ្តាប្រទេសផ្សេងៗទៀតតែងតែចូលចិត្តរស់នៅក្នុងជីវិតហៃសូ ជិះឡានទំនើប ប្រើប្រាស់វត្ថុមានតម្លៃរាប់លានដុល្លារ។ ចុះហេតុអ្វីបានជាអ្នកមានៗនៅប្រទេសជប៉ុនវិញមិនប្រើជីវិតហៃសូដូចគេទៅ ខណៈប្រទេសនេះក៏ជាប្រទេសសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោកដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvMMYRgtXZPhyjJFkFtNVgmX3u6Dyy-pVoRQDPB19sLB00_mS2P_XIddDJ34uMyHAzo0SpYX_2c8vp78q3cME7Bkojk7h57j7Ap9JNnqaTSc3BCrC8EHN2VKUYM5KaXobN39-JIG6GLYuC7glGK5fK3A97kO9yUMr4hLuXZZ_09ApeoVupfOUidNiNNjwS/s1024/image_2025-01-02_09-43-10%20(2).png

សម្រាប់ចម្លើយនោះគឺជនជាតិជប៉ុនមានគំនិតប្លែក និងទស្សនៈខុសគេ ពួកគេគិតថាការបង្អួតសម្ភារៈនិយមនឹងធ្វើឱ្យបាត់បង់ការអាណិតអាសូរពីមិត្តរួមការងារ ឬមនុស្សជុំវិញខ្លួន ថែមទាំងប៉ះពាល់ដល់អាជីពការងាររបស់ពួកគេផងដែរ។ ការបង្ហាញពីជីវិតរស់នៅហៃសូហួសហេតុ តែងតែធ្វើឱ្យអ្នកដទៃមានការសង្ស័យ ក៏ដូចជានាំមកនូវបញ្ហាសន្តិសុខជាច្រើន។ ហេតុនេះហើយនៅតាមដងផ្លូវរបស់ប្រទេសជប៉ុន គឺយើងតែងតែឃើញរថយន្តធុនតូច និងរថយន្តក្រុងប៉ុណ្ណោះ ដែលបង្ហាញថានៅក្នុងសង្គមជប៉ុន មនុស្សភាគច្រើនតែងតែជ្រើសរើសរស់នៅដោយសមរម្យ និងស្ងប់ស្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtj6p0rZ_pmefE6KjDNkQkwpfhJTJeYNnBt_DT2NXaARMtZLwW1qHJ_GoIFgcQPkdNsOlVEF1HFZCtj4iuOwVYV1uIC8zLJSrSKFtNud2Jupkyv3Zt32M-0FhGJQUQfpvbTTOofOChCcDu8wJXW9lU_TagfVYKncW2vuuo3Vgy6Z4JiWS5_Nez1Hh2Xx8J/s1024/image_2025-01-02_09-43-10.png

លើសពីនេះការប្រើប្រាស់សម្ភារៈនិយមដូចជាឡានទំនើប ក៏មិនត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃឋានៈ ឬទ្រព្យសម្បត្តិឡើយ សូម្បីតែអ្នកមិនមានឡានក៏មិនអាចមើលស្រាលបានដែរ ព្រោះប្រទេសនេះប្រកាន់ភ្ជាប់នៅវប្បធម៌ខ្លាំងណាស់ មិនមានប្រជាជនណាមើលងាយគ្នានោះទេ។ យើងដឹងហើយថាប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានវប្បធម៌ល្អសូម្បីដើរ ដេក ឈរ អង្គុយក៏មានរបៀបរៀបរយ និងត្រឹមត្រូវដែរ។ ដូច្នេះវប្បធម៌ជប៉ុនមិនត្រឹមតែជួយរក្សាស្ថិរភាពក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសុខដុមរមនា និងការគោរពគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiocdIcwxaEYoCViN59BJ1h_E46N30kcqqKh6KzOBTYp1dDxVtvP6s6Ck1sZ635iVWMDV32KtcJ67XHElbVPtwm2oAySeKdcuaNfxb-NLV_YRBHIOqc_59-OLUSB2dRaR8xQckzu_JrHReF5IJHIMNSUCjreTkOdVrQ88M_dXfu6Z5_ka1mJWS6gY-iGO2N/s1568/image_2025-01-02_09-43-11.png
ហេតុផលសំខាន់មួយទៀតដែលប្រជាជនជប៉ុនជាច្រើនមិនមានរថយន្តទំនើប គឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈទំនើបហើយ។ នៅក្នុងទីក្រុងធំៗដូចជាតូក្យូ ឬអូសាកា ប្រព័ន្ធរថភ្លើងក្រោមដី និងឡានក្រុងត្រូវបានរចនាឡើងយ៉ាងងាយស្រួល ដែលជួយមនុស្សផ្លាស់ទីបានយ៉ាងងាយស្រួលដោយមិនចាំបាច់ត្រូវការឡានផ្ទាល់ខ្លួននោះទេ។ លើសពីនេះការធ្វើជាម្ចាស់រថយន្តនៅក្នុងប្រទេសជប៉ុនគឺថ្លៃខ្លាំងណាស់ ដោយសារវារួមបញ្ចូលទាំងថ្លៃចំណត ការថែទាំ និងពន្ធផងដែរ ដែលពិបាកក្នុងការប្រើប្រាស់រថយនផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFnVRL9sgKHxFKDpYFn4PereHysrcdAPCHYDJDM4gVhamuGwO6K9uM71oRggY6d77qZ58jFBJqKDkvppZooV_OEGdsukl4uGbxxbf8sHeVjZV9PM-EYRAmhDqN7PZW3xKmOylVJ0aWlX91JaNSAR4-Zo0m8TWlUNE0fPUAeO_P-l3vBJUhz2i0U67L6eGk/s1000/image_2025-01-02_09-43-12.png

សម្រាប់មនុស្សជាច្រើន ជាពិសេសបុគ្គលិកការិយាល័យ ឬគ្រូបង្រៀន ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈមិនត្រឹមតែជួយសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេកាត់បន្ថយសម្ពាធក្នុងការស្វែងរកកន្លែងចតរថយន្តនៅកន្លែងដែលមានមនុស្សច្រើនផងដែរ។ នេះធ្វើឱ្យការទិញរថយន្តផ្ទាល់ខ្លួនជាជម្រើសដែលមិនចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនជប៉ុនក៏មានឡានទំនើបដែរ ដោយសារពួកគេត្រូវការឡានសម្រាប់ការធ្វើដំណើរ ឬចង់មានសេរីភាពក្នុងការធ្វើដំណើរគ្រប់ពេល៕

ក្រុមហ៊ុនបរទេសអាចបើកអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារនៅឥណ្ឌូណេស៊ីតាមការណែនាំនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនប្រកបអាជីវកម្មម្ហូបអាហារ ដោយសារមានកត្តាគាំទ្រជាច្រើន ដូចជា ៖ ចំនួនពលរដ្ឋច្រើន, កំណើនអ្នកមានជីវភាពធូរធា និងចំណង់ចំណូលចិត្តចម្អិនអាហាររបស់ពលរដ្ឋឥណ្ឌូណេស៊ី ។ ហេតុនេះ ក្រុមហ៊ុនបរទេសអាចបើកអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារនៅឥណ្ឌូណេស៊ី ដូចខាងក្រោមនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZThyphenhyphenZ7jQPRK1GF7wntmt8q6OBY3sE0ZRfhsPXXcuOjP-Rz9PzzmLZn7BmgJdSzV6dlfqe9o-LPOJQHihnHhpRMO7qYc8efClYOQwQ0sz04TFokg1dkQ98krK74rIMoElNociw_gkUR0smUzC-hm-FJnr0vBdR76N4qbU4Ijd4mZHXrzaYPfHS1-HBAEH6/s1283/image_2025-01-02_08-38-39%20(2).png
១-សេវាកម្មដឹកជញ្ជូនអាហារ ៖ ក្រុមហ៊ុនបរទេសអាចបើកសេវាកម្មដឹកជញ្ជូនអាហារ ដោយសហការជាមួយភោជនីយដ្ឋានក្នុងស្រុក ពីព្រោះសេវាកម្មនេះទទួលបានប្រាក់ចំណូលច្រើន ក្រោយពីពលរដ្ឋឥណ្ឌូណេស៊ីចូលចិត្តការដឹកជញ្ជូនអាហារមកដល់ទីកន្លែងកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKFrcagYl_Qj85CL3H1JdWmH6_ywnwEmFgMM3NuUOD-A-BHFK4DKSuMnRte1aFaR_cSkRE_KX78LcdhCxRumYpzCoDZw2Ak02nwvTNgizpsZLc4PZCmykD37Kx8EGh9M01MDrCj5iwtoHM-k1WtGUjB2A_9VvHtJQ6WCbA37Il-bw7t5JG6lsX1zFDIuvj/s944/image_2025-01-02_08-38-39.png

២-កសិដ្ឋានបន្លែគ្មានគីមី ៖ បច្ចុប្បន្ន ពលរដ្ឋឥណ្ឌូណេស៊ីមានតម្រូវការបរិភោគអាហារល្អសម្រាប់សុខភាព ហើយនេះជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសធ្វើកសិដ្ឋានដាំបន្លែ ឬផ្លែឈើពុំប្រើប្រាស់សារធាតុគីមី សម្រាប់លក់នៅប្រទេសនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpBAqFcZwrH9AdQxko6z8Dk34XebUgJCwWPWuxjXA9Hoa0UtEVBkDWeqHblfZkjQRRr4Oq3ekP6UaMLCKywjwYvJV3pFqVVjZRnVKSm6hN4fRx_zgvmPHvbMGVb8sy95ggp17sq-RpqjI-4PXXzmcEo_1ZQ5KM2EBRIG_y5ODWYN4QWCwciTbLsS0QPD2/s2560/image_2025-01-02_08-38-40.png

៣-អាហារប្រពៃណី ៖ ក្រុមហ៊ុនបរទេសអាចលក់ម្ហូបអាហារប្រពៃណី ពីព្រោះឥណ្ឌូណេស៊ីមានអាហារប្រពៃណីជាច្រើនមុខ ដូចជា ៖ បាយឆា, សាច់ដោតចង្កាក់ និងសម្លសាច់ ដើម្បីទាក់ទាញអតិថិជនក្នុងស្រុក និងភ្ញៀវទេសចរបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji0739zXwoHPwEmwRsmgq-4BiKYgnxFXCV2iWh3nQSadClZ5v3Fj-tF3E0yl-FYLYUI0y9JtsibLjgjJDPgbEqBYNWanf43YCcV5JN1SUKgGnFB4cx72OTlwLaoC2_DiIsvK9R9hU0ou8txpZt9Y9cD_g6JP59WK5WifVF6jDAI8CppdbCKwqFnoarQvvr/s1600/image_2025-01-02_08-38-43.png
៤-អាហារសុខភាព ៖ ការបើកភោជនីយដ្ឋានលក់អាហារជំនួយដល់សុខភាព គឺជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសដែលចង់បានអតិថិជនចាប់អារម្មណ៍នឹងការថែទាំសុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwvqES0bee9Z6xLdQ7xfEWzxxg630Cejto7LPrD_4YjsNu5vjXL_oGCu3ABF4p6Qbzz3oUqDwgLan7nSb0SFjj4DHfmGzBEyZPgOo3koHgTgsw1UGIYyMsdzBZXQxZ96dvZxgn9cq41pOkwyhOD_p-kWcmmZ2P7L3C3Y3Gi1zf0W03tESCxL_oyqKodhT/s1800/image_2025-01-02_08-38-44%20(2).png
៥-Franchise ៖ Franchise អាហារលំដាប់ពិភពលោក ត្រូវបានចាត់ទុកថា គឺជាអាជីវកម្មដ៏ទាក់ទាញមួយនៅឥណ្ឌូណេស៊ី ដោយសារពលរដ្ឋឥណ្ឌូណេស៊ីមានប្រាក់ចំណូលកើនឡើង ។

៦-អាហារវេចខ្ចប់ និងភេសជ្ជៈ ៖ ការវិនិយោគលើអាហារវេចខ្ចប់ និងភេសជ្ជៈ ដែលមានរសជាតិតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋឥណ្ឌូណេស៊ី គឺចាត់ទុកថា ជាអាជីវកម្មគួរឱ្យចាប់អារម្មណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5v7KH1VwuvEVuzk_2xprP4mwfHoTIjmUo3Vm45DyEYkYr8aPwzbYAu_Bi9c-nEr6zgf-ocUvQYuSCG2yaR14_DXlRerJsrZNvP2jVV4J-9DunDgasZXQmW-NP-GxoJH-Kf-lvCHAbdy82SgNeVLTQxkccynUKmc_WDf394tXpV7CKs0R_jePuIbAe4nGa/s1024/image_2025-01-02_08-38-44.png
៧-លក់អាហារតាមអនឡាញ ៖ ការលក់អាហារតាមអនឡាញ និងបញ្ជូនឱ្យអតិថិជនដល់ដៃ គឺជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសដើម្បីបំពេញតម្រូវការកើនឡើងខ្លាំង ពីព្រោះពលរដ្ឋឥណ្ឌូណេស៊ីត្រូវការភាពងាយស្រួល និងការបញ្ជូនអាហារទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSzKro2lRyqH0ksgh8CRr4_7qziehgFodNoSKHFjLF6AumLEGOp3B-oaEwQaZpXFq8jtsHOt-9fYCX-k5x7jpx84OKpI_NqxJlShyphenhyphen6aMgsivNj94AaJJQCssEDpiSg8mN5tgYkOe6IIDa0i9YYg_GxuyAlMzkLcdygJ0zwFJdyP0g9mdGD2DwJYXT21m8Z/s1360/image_2025-01-02_08-38-46.png

សរុបមក ក្រុមហ៊ុនបរទេសអាចប្រកបអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារដូចខាងលើនេះនៅប្រទេសឥណ្ឌូណេស៊ី និងគួរតែសិក្សាពីទីផ្សារបន្ថែមទៀត ដើម្បីឱ្យអាជីវកម្មរីកចម្រើន និងមិនងាយដួលរលំ ៕

«ភ្នំត្បែង» ជាទីតាំងធម្មជាតិដ៏ទាក់ទាញសម្រាប់ដំណើរកំសាន្តចុងសប្តាហ៍

0

ភ្នំត្បែងគឺជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលផ្សារភ្ជាប់នូវប្រវត្តិសាស្ត្រ វប្បធម៌ និង សាសនា ដែលតំបន់នេះមានទីតាំងស្ថិតនៅខេត្តព្រះវិហារ។ ដោយសារតំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ មានទឹកធ្លាក់ជាច្រើនកន្លែង លាយឡំនឹងធម្មជាតិបៃតងស្រស់ស្អាតគ្រប់រដូវកាល តំបន់ភ្នំត្បែងបច្ចុប្បន្នគឺបានក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ និងជាតំបន់ដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅថ្ងៃអនាគត ជាពិសេសក៏ជាជម្រកសត្វព្រៃជាច្រើនប្រភេទផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCP_kL3kCrCbjU9Ws5N4dF8QeFV23EDT3qZZTQbf7KYkNAqZTKtwAGvlXibi6jwF6Bk75zdm9dBVe76MXqkYVt6KsiW5SCUe9HRo6OyuETnqm7TLHXB92T_cFVo1LcG5AJKAAdFijwNmJMUbbFZVBGO-LczIIurSq4vXOsnM6uqCj7TeVDnF3KpiOsdplR/s960/image_2025-01-02_08-33-26.png

លើសពីនេះតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មិនត្រឹមតែជាកន្លែងទស្សនាធម្មជាតិ ទស្សនាសត្វព្រៃ និងងូតទឹកធ្លាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងទីសក្ការៈបូជានិងជំនឿសាសនាដ៏ស័ក្តិសិទ្ធតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នផងដែរ។ ភ្ញៀវទេសចរដែលមកទស្សនាតំបន់នេះ អាចសម្រាកលំហែកាយ ឬជួបជុំបោះជំរុំ បង្កើនអនុស្សាវរីយ៍ ជាពិសេសនោះគឺបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងមនុស្សជំនាន់ក្រោយទៀតផង។ ដូច្នេះដើម្បីទៅដល់កំពូលភ្នំនេះ អ្នកទេសចរត្រូវធ្វើដំណើរតាមជម្រាលភ្នំ ដែលអមទៅដោយទេសភាពដំណាំចម្ការរបស់ប្រជាជនដាច់កន្ទុយភ្នែក ហើយអ្វីដែលសំខាន់នោះ គឺត្រូវឡើងភ្នំដែលមានកម្ពស់ជាង ៤០០ ម៉ែត្រ និងមានកាំជណ្តើរ ១៨០០កាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNfj80WCNude8ePwuMrBfUjpa9606_Ea8HzRYnLC6j7plHI6Qin81MaOPdl0G-wtboYnhoF2214ZfNcr8uSsDZJiaPXTp8AmhxyQzbN6LUPBAOoEtCZL-sB80fxW8WX1ax0-kxnfkyRrnLhsuDlmdBgfGgX7TpXiXxisg20_e7u9paEBn_2y6y3S8KRSIc/s1280/photo_2024-12-30_16-31-33.jpg

តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ គឺជាទីជម្រកធម្មជាតិដ៏សំខាន់បំផុតមួយនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ដែលលាតសន្ធឹងលើផ្ទៃដី ២,៥ ម៉ឺនហិកតា។ ហេតុនេះហើយតំបន់ភ្នំត្បែងគឺពិតជាមានធនធានធម្មជាតិដ៏ស្រស់អស្ចារ្យ ជាឋានសួគ៌របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនគួរមើលរំលងបានឡើយ។ គួរបញ្ជាក់ដែរថា ភ្នំត្បែងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលតំបន់បេតិកភណ្ឌភ្នំត្បែងនេះ បានគ្រប់ដណ្តប់ចំនួន៥ស្រុក គឺស្រុកគូលែន, សង្គមថ្មី, ត្បែងមានជ័យ, ក្រុងព្រះវិហារ និងស្រុករវៀង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyqjzhDW32OKO9N81rf941eYZjPcWqFOrD72NwpiQ03faIIYlam7I_SBq2jmvVy_4YLdTRiFSmqVMVpLrjfEwT0QNcNT66F6Ngg7yHlvCj2rLdtNiwDlydrfcPCyU-Xzs8unB49XD2TREVBW0RkwKQTnypBSd2v6z1-4k0ZC9Q4zbi3obmYlsQn_ahKuC5/s1280/image_2025-01-02_08-34-27.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfI0aZDyPzex02wztybDObWW7aFVqskYGcL3C2gqjIYTUL-iny-yxfwS5oiLXXtzi0dorcB8ZbNaKcK85CizjTY7_zHbFMSttS3I1W_wpft4nTgiaWLS9VpvpaOGqW2-mRQHPYWQGJtKUD8_8a05CjkPwnSjN2YmKe6DeneSHGLeWu9UkBO8ljiy65hPAO/s1920/image_2025-01-02_08-34-27%20(2).png

សុតធីតា អាណិតខ្លោចចិត្តចំពោះ influencer ថៃសុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីរកលុយចិញ្ចឹមយាយរហូតដល់អស់ជី.វិត

0

ថ្មីៗមកនេះទស្សនិកជនជ្រាបមកហើយជុំវិញ influencer ថៃម្នាក់ត្រូវបានបាត់បង់ជីវិតព្រោះតែការភ្នាល់ផឹកស្រាយករង្វាន់ចំនួន៣ម៉ឺនបាតប្រមាណជាង៨០០ដុល្លារអាម៉េរិកដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្វីកាន់តែខ្លោចចិត្តនោះ influencer ប៊ែង ឡេសស្ទ័រ សុខចិត្តទ្រាំធ្វើគោធ្វើសេះឱ្យអ្នកដទៃព្រោះតែត្រូវការរកលុយដើម្បីចិញ្ចឹមយាយ។ សោកនាដកម្មនេះបានជំរុញឱ្យ ប៉ូគឹមថេង សុតធីតា លើកឡើងយ៉ាងរំជួលចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQGW5qHqcsV_h1PjuWyVcOJC-b4yaVwMA7fOrMkm8-bXdKe6H5XJpBcr90g-KULh3R6_r13afWn-TVEZ9KHrksKdwKe5lY9YZH2PlZbTWninVxxBelkoxQje6h2veugrfbbKW4_j3fkxq6cBXAetDSs_qB7shDieqic3MusIJPLk7NTxtkh1vZ5zhLngc9/s968/image_2024-12-31_09-17-32.png
ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 បានសរសេរនៅលើ Story របស់ខ្លួនថា «អ្នកក្រមិនមែនជាតួកំប្លែងសម្រាប់អ្នកមាននោះទេ ឃើញហើយសែនក្តុកក្តួលអាណិតម៉ាក់យាយខ្លាំង តទៅតើឱ្យគាត់រំពឹងអ្នកណា បើចៅតែម្នាក់គត់របស់គាត់បានស្លាប់ដោយសារភាពសប្បាយរបស់មនុស្សមានលុយតែមិនមានសតិនិងភាពជាមនុស្សបាត់ទៅហើយ»។ តារាសម្តែងរូបនេះបន្តទៀតថា ឃើញស្នាមញញឹមទឹកភ្នែកខ្ញុំហូរ គ្នាញញឹមពោរពេញទៅដោយការឈឺចាប់ គ្នាទ្រាំព្រោះដឹងថាខ្លួនឯងមិនដល់គេគ្រប់គ្នា ប្រឹងព្រោះដើម្បីប្រាក់យកមកឱ្យជីដូនចាស់ដែលឈឺ សូមទោសខ្ញុំគេងមិនលក់ព្រោះពិតជាអាណិតក្មេងកម្សត់ម្នាក់នេះខ្លាំងណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_RfvUH9f1wA0aUMQO4zGa9xS0BfXYKeFu-LVLjHdGxbE5XygN77W3mpsYzeq5L36lDERORVX_ceYPqEV1E1RnJtvlYnz5j5bPN0ze52ZpmqU_RIr3Qxp1H23jWJHfnMviVjKYOZNoRN_sx4etKuldbF8bTU0_FVTbAByopeJuUli6Muk4vwDYW13Sjguz/s2048/image_2024-12-31_09-17-31.png
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះការស្លា.ប់ របស់ Influencer ដ៏ល្បីម្នាក់ឈ្មោះ ប៊ែង ឡេសស្ទ័រ អាយុ២១ឆ្នាំ ក្រោយពីបានផឹកស្រាអស់យ៉ាងច្រើនក្នុងរយៈពេលខ្លី ព្រោះតែចង់បានប្រាក់៣ម៉ឺនបាត ។ មុនពេលក្លាយជា Influencer ប៊ែង មានមុខរបរដើរលក់កម្រងផ្កាតាមផ្លូវដើម្បីចិញ្ចឹមលោកយាយរបស់ខ្លួនដែលមានអាយុ៨០ឆ្នាំ ហើយលោកត្រូវបានគេជួលឱ្យផឹកស្រា និងបង្កើតមាតិកាផ្សេងជាច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivZ1D_uK_aSYxF-reCBK7o0ey0ZtOCalwANd-HZ8lMuQGIF6zHGumb9acPMNvmMzQx5ZYyzfb8h8S0wgBXgKTsd2lczpGI9uZbWPNWAYLq1-UkHBsRB8FcZJ_6NQL95mOePDG5nx9eM_fZQY0frn9TpQlkqkwmy_2aD-RQl_F0xOuHzhOVUT0lpfM_9-4q/s1280/image_2024-12-31_09-17-27%20(2).png

Yoo Yeon Seok និង Chae Soo Bin ឈ្នះពានរង្វាន់ Best Couple និងពានរង្វាន់ផ្សេងទៀតម្នាក់មួយ

0

តារាសម្តែង Yoo Yeon Seok និង Chae Soo Bin តួឯកក្នុងរឿងភាគដ៏ល្បីល្បាញ When the Phone Rings បានឈ្នះពានរង្វាន់ជាមួយគ្នាក្នុងកម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards 2024។ ទោះបីជាកម្មវិធីផ្សាយផ្ទាល់ត្រូវបានលុបចោលប៉ុន្តែបញ្ជីឈ្មោះអ្នកពានរង្វាន់ត្រូវបានបង្ហាញខណៈអ្នកទាំងពីរបានឈ្នះពានរង្វាន់ម្នាក់មួយផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPFgoA2FrH152BFe_NXRnC76zLUgt0J32ttELStozmNBDCDKRlawj86jSrpv135NKFfcha4Nxu0_UjGj0rtuD_Yl0mXn0L8PhS0sJkl7-eGZhe6QXvjGJS8i1fO4yZG_tImYQaDKlGDorkTMRbl-ElseVbDHyLQV0fHFmCGGUKVEK6ROoy2IVhbmXMFBXP/s640/image_2024-12-31_10-26-44%20(2).png
នៅថ្ងៃទី៣០ ខែធ្នូ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards 2024 ត្រូវបានលុបចោលការផ្សាយបន្តផ្ទាល់ដោយសារតែសោកនាដកម្មនៃការធ្លាក់យន្តហោះ Jeju Air កាលពីថ្ងៃទី២៩ ខែធ្នូ ដែលបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស១៧៩នាក់ និងមានមនុស្សពីរនាក់នៅមានជីវិត ខណៈប្រទេសកូរ៉េខាងត្បូងបានប្រកាសកាន់ទុក្ខរយៈពេល១សប្តាហ៍ជាហេតុកម្មវិធីមួយចំនួនត្រូវបានលុបចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRFmZxB0kzyZlG3wVgCHph3L6nAblg67ivvheISxyEQlio1ushKg-oDz_NGFs3fEUszbv6mlI2TuWqaGSP1pdELeym_wpw7lbMZ-_zpF3_Oh_Ul5pWtmyKG2XiVuppP-8WZvnNhR9r-ZGIddVhQ9ckvhf-gBPqcKC1GKlIvBcUvd2JCTFYOyO_hjZklabX/s640/image_2024-12-31_10-26-44.png
ទោះយ៉ាងណាបញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់ MBC Drama Awards ឆ្នាំ២០២៤ ត្រូវបានចែកចាយនៅថ្ងៃទី៣០ ខែធ្នូនេះដោយគេឃើញឈ្មោះតារាសម្តែង Yoo Yeon Seok និង Chae Soo Bin បានឈ្នះពានរង្វាន់ Best Couple នៅក្នុងរឿងភាគ «When the Phone Rings» ដែលអ្នកទាំងពីរបានដើរតួជា Baek Sa Eon និង Hong Hee Joo ជាប្តីប្រពន្ធនឹងគ្នាក្នុងសាច់រឿង។ បើតាមការចែករំលែកលើប្រព័ន្ធអ៊ីនធឺណិតតារាសម្តែង Chae Soo Bin ក៏បានប្រើភាសាសញ្ញាសម្រាប់អរគុណទស្សនិកជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja7njz81KoHwOlnUy8jjgx8S0YMQpNQ0TvCjfH0tbUz2_w8K9T_MVAUATYgotumQE4TdOWf6Nm1e2rJ-3-SatS83Pe8d8fgflMsPXIL5-ddKJ832ip5FAkxjjlB40rvskIFgRt8fDXjAC51bPwY-VY2rV8w1axGuMi0SLS2Tj8rdGnG0YaryGFJF2zum9f/s1280/image_2024-12-31_10-40-06.png

ក្រៅពីពានរង្វាន់គូស្នេហ៍ល្អផ្តាច់គេ Yoo Yeon Seok បានឈ្នះពានរង្វាន់ Top Excellence Award ចំណែកឯ Chae Soo Bin ក៏បានឈ្នះពានរង្វាន់ Excellence Award សម្រាប់តារាសម្តែងស្រី នៅក្នុងខ្សែភាពយន្តខាងលើផងដែរ។ ការឈ្នះពានរង្វាន់របស់តារាសម្តែងទាំងពីររូបបានធ្វើឱ្យអ្នកគាំទ្រសម្តែងនូវអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0GtHnw4LFow2Ka4JGB_K8pwBdXpGlo-zmLtN8bd96PFfturjUfVt66EP7zjRX-eHyEnsHIVrg_vhNkAeK6C2PArMWVSIiStYbBIifrzN1t7oIV0UQVu3NCTzyXWl2hAfo0lPwtWN4BAjY_96TaJ62t2iSw1osi3J1Hj9s329mKTXOapKFqPABZRsQzlCx/s1289/image_2024-12-31_10-40-07%20(2).png
គួរឱ្យកត់សម្គាល់ថា Yoo Yeon Seok និង Chae Soo Bin គឺជាគូនៅក្នុងរឿងភាគកូរ៉េដែលមានការសម្តែងស៊ីចង្វាក់គ្នាយ៉ាងខ្លាំងទាំងនៅក្នុងរឿងហើយនៅក្រៅរឿងក៏អ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នារហូតអ្នកគាំទ្រពេញចិត្តឱ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដផងដែរ៕

រូបភាពកាលពី Liu Yifei មានអាយុ១២ឆ្នាំ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតភ្ញាក់ផ្អើល

0

Liu Yifei ជាតារាស្រីម្នាក់ក្នុងអាជីពសិល្បៈចិនអស់រយៈពេល២០ឆ្នាំមកហើយ។ តារាស្រីរូបនេះជារឿយៗត្រូវបានអ្នកគាំទ្រតែងតែការពារពីសំណាក់មហាជនដោយសារតែរូបសម្រស់ស្រស់ស្អាតរបស់នាង។ ថ្មីៗនេះ សម្រស់ធម្មជាតិរបស់តារាស្រីរូបនេះត្រូវបានបញ្ជាក់បន្ថែម នៅពេលដែលរូបថតដ៏កម្រកាលពីសិក្សានៅអាម៉េរិកចែកចាយលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ3Vcwg6JnkclbSunxh2ayo_jDy2jG5NL0yGM08c_DTFppAR5tcOcCZ4JBsM5wn19N-8kGKdl7LbLA1XgzMcGQv2RYqpaGsSkPjasGwyw9e4ydpwo5um0a1R-u_jnBOf-2Tiq_1c64fFIkV4lgteIvmVnWkz4yqz0rlImN1tBArgHMkPVIl7a-rt5zL2wh/s1250/image_2024-12-28_11-59-22.png
យោងតាម QQ អតីតមិត្តរួមថ្នាក់របស់ Liu Yifei បានចែករំលែករូបថតមួយកាលលពីនាងអាយុ ១២ ឆ្នាំ។ រូបថតនេះត្រូវបានគេរាយការណ៍ថាថតនៅខែតុលា ឆ្នាំ១៩៩៩ នៅសហរដ្ឋអាម៉េរិក នៅពេលនោះ Liu Yifei មានភាពស្រស់ស្អាតរួចទៅហើយ ដោយគ្រូរបស់នាងបានពេញចិត្តនាងដោយដាក់នាងនៅចំកណ្តាលសម្រាប់រូបថតក្នុងថ្នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ មិត្តរួមថ្នាក់របស់នាងក៏បានទម្លាយថា Liu Yifei មិនត្រឹមតែជាតារាក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតារាប្រចាំសាលាតាំងពីមធ្យមសិក្សាផងដែរ។ រូបថតនិងព័ត៌មានដែលពីមុនមិនបានផ្សព្វផ្សាយអំឡុងពេល Liu Yifei នៅសហរដ្ឋអាម៉េរិក បានសាយភាយពេញបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4qMyK1jo8pdWUud7WoOg9LNf0zCStdrQpCLz6EXH_r-j2ojNKERu7psaKIfgH7AddcnqmlzlWGxY6jmSYyCOA2e8yFvjbZhoo6mJPBPesp0JNqJLshe3v8s_u446w4SctRT0vLNEWNQNCt-qW4IBYIa62DdZZFrbO2TT3fzDVSd0lD1Dlqa1WeYvoEr5k/s1283/image_2024-12-28_11-59-23.png
អ្នកនិយមលេងអ៊ីនធឺណិតសរសើរពីភាពទាក់ទាញរបស់តារារូបនេះតាំងពីក្មេង។ Liu Yifei បានផ្លាស់ទៅរស់នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីឪពុកម្តាយរបស់នាងបានលែងលះគ្នា។ ម្ដាយរបស់នាងបានរៀបការជាមួយមេធាវីជនជាតិអាម៉េរិកដើមកំណើតចិនដ៏មានស្ដុកស្ដម្ភម្នាក់ ដែលបានចាត់ទុកនាងដូចជាកូនស្រីរបស់ខ្លួន។ លោកបានចុះឈ្មោះ Liu Yifei នៅក្នុងសាលាល្អបំផុត ថែមទាំងជួលសិស្សនៅ Harvard ឱ្យបង្រៀននាងជាភាសាអង់គ្លេសទៀតផង។ ឪពុកទី២របស់តារាស្រីនេះក៏បានគាំទ្រនាងក្នុងការស្វែងរកទេពកោសល្យដូចជាព្យាណូ និងរាំរបាំបាឡេ។ ក្នុងឆ្នាំ ២០០២ Liu Yifei បានត្រឡប់មកប្រទេសចិនវិញ ហើយចូលប្រឡូកក្នុងអាជីពសិល្បៈដោយមានការគាំទ្រពីមហាសេដ្ឋី Chen Jinfei ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNOnia6OiGmK5Fje35EZxvSw7xfYL-qhAmBhOn5AMB-WsKzfwKq02Q9GqYephYjSEwDo6bKvZXzHJzIXsoFAV2A7CbS00cAMNRrNSoWRj6Rk71_bVCHjpaud8JotHH_MycfEvCxyd5t-0D2eelJvdKmX0PhRO0zAIA3_vgLi4PC8h96qVd2VXMM2lv-CUX/s480/image_2024-12-28_11-59-22%20(3).png

សព្វថ្ងៃនេះ Liu Yifei គឺជាឈ្មោះដ៏ពេញនិយមបំផុតមួយនៅក្នុងទូរទស្សន៍ចិន។ នាងមានរឿងភាគល្បីៗជាច្រើនក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះដូចជា «Meet Yourself» និង «The Tale of Rose»។ នៅឯកម្មវិធី Tencent White Book Entertainment Awards នៅថ្ងៃទី២៥ ខែធ្នូ ការសំដែងរបស់ Liu Yifei ជាតួអង្គ Huang Yimei ក្នុងរឿង “The Tale of Rose” បានជាប់ចំណាត់ថ្នាក់កំពូលតារាងសម្រាប់តារាសម្តែង និងរឿងភាគទូរទស្សន៍ដែលពេញនិយមបំផុតក្នុងឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiadi-7pT9CX6qJ01SS6UKIxI91cYHJ3owt4VdZ76HCSjnQqmDuPq1GS_K5HF1l7fb4gcxQ0qvRuha3VVlD2CM0B8Zqj5KGNJ5DY0Z2sf9NUoAr7ICnzZlVlHdhAir_0oGEVS-QDOC6gDlJyOv82nzDHD0IXlFnJ_AeeOX-f6D7yT9stScM4w15kdnml2XV/s1440/image_2024-12-28_11-59-21%20(2).png

ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់នាង Liu Yifei មានពាក្យចចាមអារ៉ាមថាកំពុងមានទំនាក់ទំនងស្នេហាជាមួយ Li Xian ដែលជាតួឯកប្រុសក្នុងរឿង «Meet Yourself»។ ថ្មីៗនេះ អ្នកទាំងពីរបានធ្វើឱ្យមានការរំជើបរំជួលដោយចូលរួមក្នុងកម្មវិធីខួបកំណើតកូនស្រីរបស់ Li Xiang ។ ចំពេលមានពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហា អ្នកទាំងពីរមិនបានធ្វើអត្ថាធិប្បាយលើរឿងនេះឡើយ៕

លោក យុត្ថារា ឆានី និងអតីតភរិយា ចន ច័ន្ទលក្ខិណា ផ្តល់ស្នាមញញឹមដល់កូនក្នុងឱកាសគម្រប់ខួប១៨ឆ្នាំ

0

ទោះបីជាជីវិតអាពាហ៍ពិពាហ៍បានបញ្ចប់និងបានកសាងគ្រួសារថ្មីរៀងៗខ្លួនប៉ុន្តែលោក យុត្ថារា ឆានី ជាអតីតតារាសម្តែងនិងអតីតភរិយា ចន ច័ន្ទលក្ខិណា នៅតែបំពេញតួនាទីយ៉ាងល្អបំផុតសម្រាប់កូនស្រីរបស់ខ្លួន ជាពិសេសក្នុងឆ្នាំនេះឈានដល់អាយុ១៨ឆ្នាំបានថតរូបជុំគ្រួសារផ្តល់ស្នាមថើបដល់កូនជាទីស្រលាញ់។ សកម្មភាពរបស់អ្នកទាំងពីរបានធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvuBsf3ov7K_SMVtNmuOZFKxQx7tDKfKLaEqi_zUCPo36m3kwUt5JfGsXMlTPMUGYOC_3mMYFxND6gfzAgVII2A_b4Ucl64HfSc-XZuBSCluLiaHThs15AENlrQJ1ZMLGikkl3Pob_KjfuSaUQQ_zyCtlDFZnBj6Q8nGQMcLZxNQ9EDo0qYGdTdnsa4XjS/s2048/image_2024-12-31_13-31-52.png
នៅថ្ងៃទី២៩ ខែធ្នូ លោក យុត្ថារា ឆានី បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គមអមជាមួយពាក្យពេចន៍ជូនពរទៅកាន់កូនស្រី ថា «រីករាយថ្ងៃខួបកំណើតកូនស្រីបណ្តូលចិត្តប៉ា ចម្រើនវ័យចូល ១៨ ឆ្នាំ ប៉ាជូនពរកូនស្រី ជួបតែសេចក្តីសុខ ប្រាជ្ញាឈ្លាសវៃ មានសំណាងល្អពេញមួយជីវិត Daddy love you»។ ក្នុងថ្ងៃដដែលនេះជំទាវ ចន ច័ន្ទលក្ខិណា ក៏បានចែករំលែករូបកំណើតកូនស្រីជាមួយនឹងពាក្យខ្លីតែមានភាពកក់ក្តៅថា «ប៉ា ម៉ាក់ ស្រលាញ់កូនជារៀងរហូត» ដោយបានTag គណនីលោក យុត្ថារា ឆានី ជាអតីតស្វាមីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjwMq_lUgdTNoasa5oLBGFsc0fE7Knn1cuhi5Vsmy7P6b4Ong-1-QwcaOCWvuQUaY2s_roqCzGHNehIF4OKFaVoCJJG7qKVCqcVcVmsy29odSl_xjnI90Hbb3xDdowIYKyDiDtewwgugxJ3uxsonLPTMWaIX6kjNrqhm4h4_Q4V2KJqmiaJR10HzT3PabW/s2048/image_2024-12-31_13-31-54.png

សកម្មភាពរបស់អតីតគូស្វាមីក្នុងអាជីពសិល្បៈនេះទទួលបានការសរសើរយ៉ាងខ្លាំងពីស្រទាប់មហាជនទោះបីជាអ្នកទាំងពីរចែកផ្លូវគ្នាហើយក្តីប៉ុន្តែនៅតែរាប់អានគ្នាបំពេញតួនាទីតាមដែលអាចធ្វើទៅបានសម្រាប់កូនរបស់អ្នកទាំងពីរ។ បច្ចុប្បន្ន ទាំងជំទាវ ចន ច័ន្ទលក្ខិណា និងលោក យុត្ថារា ឆានី សុទ្ធតែមានគ្រួសារថ្មីរៀងៗខ្លួនពោរពេញដោយសុភមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUiA01-jtcm5tQnIPn1bN9xV28wp3I15J4DI4VEE9rH2PMvU27hEsxZNfJsW-BFYTlnSpTOih-1s-UVTvajoXbf_jPzRC6Tm3z8yKTrEVjEwUIFB-kWpKihxi4XFj17QTNPaUJmDfL8l6kjLniGp5rfKObrUwpPp9KywVCqxWP13UnVF4KKv8ZE3-E2J9_/s2048/image_2024-12-31_13-31-56.png

បច្ចុប្បន្នលោក យុត្ថារា ឆានី បានឃ្លាតឆ្ងាយពីវិថីសិល្បៈដោយមិនមានបំណងចង់ចូលប្រឡូកក្នុងអាជីពនេះឡើយ ចំណែកឯ ជំទាវ ចន ច័ន្ទលក្ខិណា នៅបន្តអាជីពសិល្បៈសម្តែងក្នុងខ្សែភាពយន្តខ្មែរខ្នាតធំ អប្សរាមហាអង្គរ ដែលទើបបញ្ចប់ការថត ព្រមទាំងជាអ្នកតំណាងផលិតផល និងលក់សំលៀកបំពាក់តាមអនឡាញផងដែរ រួមទាំងឆ្នាំ២០២៥ចូលរួមចាត់ចែងក្នុងកម្មវិធីបវរកញ្ញាមួយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgziUFLkANke-gsKwbRrBLrHSF-kjMU9r_JmTjOvs3w-_oZmozPuTOq1YPZ_MAEnrX7wvs7x3GokTrnsZG_RnfuYyqn_tzsARJHoSw6SbSYGIaPZZEqo3EULbHcqCLuZAYBm389GJ5X8KZ2rvSQXEBDLvhZy4vJrp4ZN4C2_WzYKVfaab8lV07epZCq-3wl/s2048/image_2024-12-31_13-32-00.png