តារាសម្តែង Yoo Yeon Seok និង Chae Soo Bin តួឯកក្នុងរឿងភាគដ៏ល្បីល្បាញ When the Phone Rings បានឈ្នះពានរង្វាន់ជាមួយគ្នាក្នុងកម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards 2024។ ទោះបីជាកម្មវិធីផ្សាយផ្ទាល់ត្រូវបានលុបចោលប៉ុន្តែបញ្ជីឈ្មោះអ្នកពានរង្វាន់ត្រូវបានបង្ហាញខណៈអ្នកទាំងពីរបានឈ្នះពានរង្វាន់ម្នាក់មួយផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPFgoA2FrH152BFe_NXRnC76zLUgt0J32ttELStozmNBDCDKRlawj86jSrpv135NKFfcha4Nxu0_UjGj0rtuD_Yl0mXn0L8PhS0sJkl7-eGZhe6QXvjGJS8i1fO4yZG_tImYQaDKlGDorkTMRbl-ElseVbDHyLQV0fHFmCGGUKVEK6ROoy2IVhbmXMFBXP/s640/image_2024-12-31_10-26-44%20(2).png
នៅថ្ងៃទី៣០ ខែធ្នូ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards 2024 ត្រូវបានលុបចោលការផ្សាយបន្តផ្ទាល់ដោយសារតែសោកនាដកម្មនៃការធ្លាក់យន្តហោះ Jeju Air កាលពីថ្ងៃទី២៩ ខែធ្នូ ដែលបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស១៧៩នាក់ និងមានមនុស្សពីរនាក់នៅមានជីវិត ខណៈប្រទេសកូរ៉េខាងត្បូងបានប្រកាសកាន់ទុក្ខរយៈពេល១សប្តាហ៍ជាហេតុកម្មវិធីមួយចំនួនត្រូវបានលុបចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRFmZxB0kzyZlG3wVgCHph3L6nAblg67ivvheISxyEQlio1ushKg-oDz_NGFs3fEUszbv6mlI2TuWqaGSP1pdELeym_wpw7lbMZ-_zpF3_Oh_Ul5pWtmyKG2XiVuppP-8WZvnNhR9r-ZGIddVhQ9ckvhf-gBPqcKC1GKlIvBcUvd2JCTFYOyO_hjZklabX/s640/image_2024-12-31_10-26-44.png
ទោះយ៉ាងណាបញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់ MBC Drama Awards ឆ្នាំ២០២៤ ត្រូវបានចែកចាយនៅថ្ងៃទី៣០ ខែធ្នូនេះដោយគេឃើញឈ្មោះតារាសម្តែង Yoo Yeon Seok និង Chae Soo Bin បានឈ្នះពានរង្វាន់ Best Couple នៅក្នុងរឿងភាគ «When the Phone Rings» ដែលអ្នកទាំងពីរបានដើរតួជា Baek Sa Eon និង Hong Hee Joo ជាប្តីប្រពន្ធនឹងគ្នាក្នុងសាច់រឿង។ បើតាមការចែករំលែកលើប្រព័ន្ធអ៊ីនធឺណិតតារាសម្តែង Chae Soo Bin ក៏បានប្រើភាសាសញ្ញាសម្រាប់អរគុណទស្សនិកជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja7njz81KoHwOlnUy8jjgx8S0YMQpNQ0TvCjfH0tbUz2_w8K9T_MVAUATYgotumQE4TdOWf6Nm1e2rJ-3-SatS83Pe8d8fgflMsPXIL5-ddKJ832ip5FAkxjjlB40rvskIFgRt8fDXjAC51bPwY-VY2rV8w1axGuMi0SLS2Tj8rdGnG0YaryGFJF2zum9f/s1280/image_2024-12-31_10-40-06.png

ក្រៅពីពានរង្វាន់គូស្នេហ៍ល្អផ្តាច់គេ Yoo Yeon Seok បានឈ្នះពានរង្វាន់ Top Excellence Award ចំណែកឯ Chae Soo Bin ក៏បានឈ្នះពានរង្វាន់ Excellence Award សម្រាប់តារាសម្តែងស្រី នៅក្នុងខ្សែភាពយន្តខាងលើផងដែរ។ ការឈ្នះពានរង្វាន់របស់តារាសម្តែងទាំងពីររូបបានធ្វើឱ្យអ្នកគាំទ្រសម្តែងនូវអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0GtHnw4LFow2Ka4JGB_K8pwBdXpGlo-zmLtN8bd96PFfturjUfVt66EP7zjRX-eHyEnsHIVrg_vhNkAeK6C2PArMWVSIiStYbBIifrzN1t7oIV0UQVu3NCTzyXWl2hAfo0lPwtWN4BAjY_96TaJ62t2iSw1osi3J1Hj9s329mKTXOapKFqPABZRsQzlCx/s1289/image_2024-12-31_10-40-07%20(2).png
គួរឱ្យកត់សម្គាល់ថា Yoo Yeon Seok និង Chae Soo Bin គឺជាគូនៅក្នុងរឿងភាគកូរ៉េដែលមានការសម្តែងស៊ីចង្វាក់គ្នាយ៉ាងខ្លាំងទាំងនៅក្នុងរឿងហើយនៅក្រៅរឿងក៏អ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នារហូតអ្នកគាំទ្រពេញចិត្តឱ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដផងដែរ៕