Home ព័ត៌មានអន្តរជាតិ ករណីបើករថយន្តសម្រុកចូលហ្វូងមនុស្សមកចូលរួមឆ្លងឆ្នាំនៅអាមេរិកកំពុងត្រូវបានស៊ើបអង្កេតរកជនបង្កហេតុ

ករណីបើករថយន្តសម្រុកចូលហ្វូងមនុស្សមកចូលរួមឆ្លងឆ្នាំនៅអាមេរិកកំពុងត្រូវបានស៊ើបអង្កេតរកជនបង្កហេតុ

76
0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ជនល្មើ.ស បានបើករថយន្តភីកអាប់បុកហ្វូងមនុស្សដែលកំពុងចូលរួមអបអរឆ្លងឆ្នាំនៅតំបន់ French Quarter ដ៏ល្បីល្បាញក្នុងទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្សស្លា.ប់ ចំនួន១០នាក់ និងរងរបួស៣៥នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHgyw1mUrlJayIoMI7ieUA5vRrUC0-f9Lb1DqaBVpMRc1MgmY73Br1GgxjVwBF77gYNO_Z0rVyhCDid18nlrcCk2GtFU37j3smnXxKS6807HgxXGdRbpi8Jos80a9JQRlR-5pSJ2tVh8t9KQmgF1E1C5-Yrl1QF0ijnThT1cqbGGrp-1TMMjZpyCC88eUr/s1024/image_2025-01-02_10-21-35%20(2).png

ជនល្មើសស្លៀកពាក់ឯកសណ្ឋានយោធាបានបើករថយន្តក្នុងល្បឿនលឿនខ្លាំងទៅបុកហ្វូងមនុស្សដើរនៅតាមផ្លូវ រួចហើយ ជនល្មើសក៏ចុះពីរថយន្តមកបាញ់តទល់ជាមួយសមត្ថកិច្ចបណ្តាលឱ្យសមត្ថកិច្ច២នាក់រងរបួស រីឯជនល្មើសត្រូវបានសមត្ថកិច្ចបាញ់ស្លា.ប់ នៅនឹងកន្លែង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrvC9aIL-zLoGhyphenhyphenWNJB7kWtLfk4tBavBOSKYhPTl_OWB_x0jPgVnW1n9maQpL3HDn0PNMhv3F-eVs8d0D3PQKbS3hwt8O4X5L9EOLzTDNomoKIUx_WNJY3VnsKkO1cfm1PeIj45QMo5cxqjY91LT1TGmZlQP7exoBaFmQLo9cF-GTmwOMeMPGRIzQws09/s986/image_2025-01-02_10-21-35.png

ស្នងការប៉ូលិសនៅទីក្រុង New Orleans លោកស្រី Anne Kirkpatrick និយាយថា បុរសម្នាក់ព្យាយាមបើករថយន្តបុកមនុស្សឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។ នៅថ្ងៃកើតហេតុ មនុស្សម្នាបានដើរតាមផ្លូវដើម្បីអបអរឆ្លងឆ្នាំក្នុងតំបន់ French Quarter ដែលសម្បូរក្លិបរាត្រី និងភោជនីយដ្ឋាន ។ បុរសនេះបានតាំងចិត្តធ្វើឱ្យមនុស្សស្លាប់តាមផ្លូវច្រើនបំផុត និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEVzNZ4X_ObuHPE0_UMQDmu4WqxjgIKA3uepJPnDmCuYoLDtvRoYUM01Jpqr-YGer2LDh2OIlClB6oOiOdlx5WURsjMYUmqdNIIwbTfPOdCEO1Ds34us0szkeq902juHpnzDX_BGYZSfkVziSjpmblRMaG1SF6TbvXn7O1OIyIoZw10_2OEdogyI786AEu/s960/image_2025-01-02_10-21-37%20(2).png

ក្រោយពីបាញ់ជនល្មើសស្លាប់នៅហ្នឹងកន្លែង សមត្ថកិច្ចបានស៊ើបអង្កេតរកមូលហេតុដែលធ្វើឱ្យជនល្មើសហ៊ានប្រព្រឹត្តបែបនេះ ។ ប៉ុន្តែសមត្ថកិច្ចពុំបានបញ្ជាក់ពីអត្តសញ្ញាណលម្អិតរបស់ជនល្មើសទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtU3cBcXgMIv4ZYfEPvvg3UkHR3lsphMXU8PAHM3PcvRfuSfj1RlT-SoB-N-nlN94dF7aRMX4bnBj4Yc1JSESgR06IrK0QwkVtTUYmva37eOEJfyY6cvqZ4YriLwaRxOhzFU8z3j-IEI94n2aLLmqXIhACBnWMfOfWp3-Kt_Yo3Ll9KlgomyBwz-6URtB8/s1200/image_2025-01-02_10-21-36.png
មន្ត្រីនាំពាក្យការិយាល័យស៊ើបអង្កេត (FBI) បញ្ជាក់ថា ពួកគេនឹងស៊ើបអង្កេតករណីករណីភេរវកម្មនេះបន្តទៀត ពីព្រោះជនល្មើសជាក្រុមប្រដាប់អាវុធរដ្ឋអិស្លាម (ISIS) ដោយសារមានគ្រឿងផ្ទុះលើរថយន្ត ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពលរដ្ឋអាមេរិក២នាក់បានស្លាប់ និងរងរបួស១០នាក់ ដោយសារការបាញ់ក្បួនដង្ហែរនៅទីក្រុង New Orleans ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi26PkOkX3szoSJjRMAuwRYMkujQ0v6B4JJHcy5oXPCL-4yyDtRPYF9Wj2bwoakOiycfqihErax4AajfmTdyEx3DoA57kdJK9CiOebjLTyjr0QIfdbYEomkR6Q05yxSRvl6C8n-jdrvyN6Ymfq8qPPopwBNk-gx36Eb8ZygwYGK4f48dt7FiA6jnBkkODkg/s660/image_2025-01-02_10-21-37.png

ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធសហការគ្នាស៊ើបអង្កេតរកមូលហេតុពិតប្រាកដឱ្យបានឆាប់រហ័សបំផុត និងត្រូវតែធានាសុវត្ថិភាពជូនពលរដ្ឋឱ្យចៀសផុតពីការគំរាមកំហែងនានា ៕