Home Blog Page 764

តើយើងគួរតែធ្វើខ្លួនបែបណាខ្លះនៅថ្ងៃឆ្លងឆ្នាំ?

0

មនុស្សគ្រប់គ្នាបានទន្ទឹងរង់ចាំថ្ងៃឆ្លងឆ្នាំមកដល់ដើម្បីជួបជុំក្រុមគ្រួសារ បរិភោគអាហារជុំគ្នាយ៉ាងសប្បាយរីករាយ ឬដើរកម្សាន្តទៅកាន់ទីជិតឆ្ងាយ ហើយវាក៏ជាថ្ងៃចាប់ផ្តើមជីវិតថ្មីសម្រាប់មនុស្សមួយចំនួនផងដែរ ក្រោយពីបានបំពេញការងារនឿយហត់ពេញមួយឆ្នាំ ។ ក្រៅពីការជួបជុំគ្នានៅផ្ទះ តើយើងគួរតែធ្វើខ្លួនបែបណាខ្លះនៅថ្ងៃឆ្លងឆ្នាំ?

ខាងក្រោមនេះ គឺជាទម្លាប់ល្អៗមួយចំនួនដែលគួរអនុវត្ត ៖

១-ពិនិត្យរឿងរ៉ាវកើតឡើងក្នុងឆ្នាំចាស់ និងកំណត់គោលដៅឆ្នាំថ្មី ៖ ចូរសរសេររឿងរ៉ាវផ្សេងៗដែលបានកើតឡើងក្នុងឆ្នាំចាស់ និងកំណត់គោលដៅឆ្នាំថ្មីថា តើមានគម្រោងធ្វើអ្វីខ្លះ ដូចជា ៖ សន្សំប្រាក់ទិញលំនៅឋាន, រថយន្ត និងទិញសម្ភារៈធំៗសម្រាប់ជារង្វាន់ឱ្យខ្លួនឯងធ្វើការនឿយហត់ពេញមួយឆ្នាំ ។ ចូរកំណត់គោលដៅឆ្នាំថ្មី និងកុំខ្លាចខុស គ្រាន់តែទៅឱ្យដល់គោលដៅនោះ គឺចាត់ទុកថា យើងទទួលបានជោគជ័យ ។

២-ធ្វើបុណ្យ និងធ្វើអ្វីមានប្រយោជន៍ដល់សង្គម ៖ ចូររកពេលធ្វើបុណ្យ រាប់បាត្រព្រះសង្ឃ និងស្តាប់ធម៌ ហើយយើងអាចសូត្រធម៌នៅថ្ងៃឆ្លងឆ្នាំ និងអង្គុយសមាធិ ។ ក្រៅពីនេះ ចូរធ្វើអ្វីមានប្រយោជន៍ដល់សង្គម ដូចជា ៖ បរិច្ចាគសម្ភារៈផ្សេងៗឱ្យអ្នកខ្សត់ខ្សោយ និងបោសសម្អាតទីធ្លាវត្ត ។

៣-ក្រាបសុំពរពីចាស់ទុំ ៖ ក្រៅពីការថ្វាយបង្គំព្រះសង្ឃក្នុងវត្តហើយ កុំភ្លេចក្រាបសំពះជីដូន-ជីតា ឪពុក-ម្តាយ និងសាច់ញាច់ចាស់ទុំក្នុងផ្ទះដើម្បីសុំពរឆ្នាំថ្មី ដែលយើងចាត់ទុកថា ជាអ្នកមានគុណរបស់ខ្លួន ។

៤-ក្រោកពីព្រឹកព្រលឹមនៅថ្ងៃដើមឆ្នាំ ៖ ចូរក្រោកពីព្រឹកព្រលឹមនៅថ្ងៃដើមឆ្នាំដើម្បីចាប់ផ្តើមជីវិតថ្មីប្រកបដោយភាពស្រស់បំព្រង និងទទួលយកអ្វីថ្មីៗចូលក្នុងជីវិត ។ រីឯអ្នកកំណត់គោលដៅក្លាយជាមនុស្សថ្មី ក៏អាចចាប់ផ្តើមដោយការក្រោកពីព្រលឹមផងដែរដើម្បីផ្លាស់ប្តូរខ្លួនឯង ។

៥-ផ្លាស់ប្តូរការគិត ៖ ចូរគិតបែបវិជ្ជមាន មើលពិភពលោកក្នុងផ្លូវល្អ និងផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនឱ្យល្អប្រសើរឡើង ។ យើងអាចព្យាយាមញញឹមឱ្យបានច្រើន សើចញឹកញាប់ និងជាមនុស្សមានសេចក្តីសុខរាល់ថ្ងៃ ហើយបោះចោលបញ្ហាណាមិនសំខាន់ ឈប់គិតពីវានាំតែតានតឹងផ្លូវចិត្ត ឬដាក់សម្ពាធខ្លួនឯង ។

គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែមករា យើងគួរចៀសវាងការងារបោកគក់ និងបោសជូតផ្ទះ ពីព្រោះចាស់បុរាណជឿថា គឺជាការបណ្តេញលាភសំណាងចេញពីផ្ទះ ប៉ុន្តែគួរធ្វើអ្វីៗឱ្យរួចរាល់នៅថ្ងៃចុងឆ្នាំ ។ ក្រៅពីនេះ ពុំគួរកាត់សក់, កក់សក់, ពុំដើរលេងរហូតបាត់បង់ស្មារតី, ប្រយ័ត្នពាក្យសម្តី, កុំសម្លាប់សត្វ និងប្រយ័ត្នពេលដើរកុំឱ្យជំពប់ជើងដួល ពីព្រោះវាបង្ហាញពីឧបសគ្គក្នុងឆ្នាំថ្មី ៕

Park Sung hoon រងការរិះគ.ន់ចាស់ដៃព្រោះបង្ហោះរូបមិនបានពិនិត្យចេញរូបភាពមិនសមរម្យ

0

នៅថ្ងៃទី៣០ ខែធ្នូ ប្រធានបទរបស់តារាសម្តែង Park Sung-hoon បានល្បីល្បាញពេញប្រព័ន្ធអ៊ីនធឺណិតប៉ុន្តែមិនមែនជារឿងល្អនោះទេពោលគឺតារាសម្តែងដែលទើបលេចមុខក្នុង ភាពយន្ត «Squid Game» រដូវកាលទី២ រងការរិះគន់ចាស់ដៃព្រោះតែបង្ហោះរូបមិនបានពិនិត្យចែករំលែករឿងអាសអាភាសយកលំនាំ «Squid Game»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRqqxoVl92sDlzaX2p7ADR1Jb_0IgXUNMc_jMXUYK1C635dUTpHRKvu1yFDgGYi_wNjsVar-hAjtKGXR2780sH7aL85LrR04kyT6lwIO-oB0S-UfNjj2-BEYjLvpxJXqW7VWBMhMm_d2OUmLa4NRMAoJd9CUGpDuLPZnRKtUKokg3CypaFtjKw8DZQW4WU/s2048/image_2024-12-31_14-33-08.png
យោងតាមការបង្ហោះនោះ Park Sung-hoon បានបង្ហោះរូបភាព Cover «Squid Game» AV (វីដេអូ១៨បូក) នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនតែ លុបវាចោលភ្លាមៗ។ រូបភាពនោះបានលាតត្រដាងបង្ហាញពីតួស្រី AV ជនជាតិជប៉ុនមានរូបអាក្រាតដែលមានរូបភាពដូចទៅនឹង «Squid Game» របស់ Netflix ។ តារាប្រុសរូបនេះ បានបង្ហោះរូបភាពដែលមិនបានពិនិត្យឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs3ecVAoLNWECncRZFhzEnfw7sXuDYKC_Cf8EPNcsP5g-LDJ-hCRk6isG4HTh634GkBg5xAlrc_nDbXbiZX9umhBp_o25E-nvEaQPWjDnAtarSJMnO073P2MMmqnX9rKyrKCpzV5-8Ioik62cySWUshz7VuQLDlw7uhK60Ix9w-n_01bXozcQr994HJLfv/s1067/Snapinsta_app_464982988_554788600497412_2001431636825120609_n_1080.jpg
ការបង្ហោះនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានមតិភាគច្រើនរិះគន់ទង្វើរបស់តារារូបនេះបានបានលើកឡើងថា Park Sung-hoon ល្អមួយរយៈចុងក្រោយនេះ ប៉ុន្តែឥឡូវត្រូវខូចមុខមាត់អាប់កិត្តិយសដោយសារការធ្វេសប្រហែលមួយពេល។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpcxObKm2Q_HjKciDhQTkSfY7PruMujMVm3wo260EtMMx845hQ9qXc68qPI3iyHDhWHaa0gZwyhg_8dOTE_2sOeuk3XymyeH3CfTwco06Ky_Xwhp6ms1z7hGRpdZFppNECzLsFh_EAKlarlR1XGpsVBz4P0A78LdT16CJ8PDcRBBWNd9cCPeP0njNAixWH/s1350/Snapinsta_app_471848295_8976958139065485_4232275428979194804_n_1080.jpg
    ក្រោយមកនៅថ្ងៃដដែលនោះ ទីភ្នាក់ងាររបស់ Park Sung-hoon បានចេញការឆ្លើយតបជាផ្លូវការចំពោះភាពចម្រូងចម្រាសនេះ ដោយបញ្ជាក់ថា «ខណៈពេលដែលកំពុងពិនិត្យមើលសារផ្ទាល់ជាច្រើន (DMs) Park Sung-hoon បានចុចខុសអ្វីមួយ ដែលបណ្តាលឱ្យរូបភាពត្រូវបានបង្ហោះទៅ Story របស់លោក តារាសម្ដែងភ្ញាក់ផ្អើល ហើយលុបចោលភ្លាម។ បច្ចុប្បន្ននេះលោកកំពុងតែឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្លួន»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQovGX0yAD1jWDGmspBjhPN2jZa-Ok5NahgCq0trlZG5hajKfKfX70LQdrqh0akyFKxe_bgBIUyvquPLovnMeeT3swcQMJN_sv1hjKjy5OrOoWRx0DMGh94TIFU_oPT77ixdMjSbCXeQQ8LdBbdJ1ltWVwNoC7325HLqFzfivnQ51Pv4_42oKs0JMwUdfF/s1350/image_2024-12-31_14-33-11.png
    Park Sung-hoon ថ្មីៗនេះបានបង្ហាញខ្លួនជា «Player 120» ជាស្ត្រីកែភេទដែលកំពុងស្វែងរកប្រាក់សម្រាប់ការវះកាត់របស់នាងនៅក្នុងស៊េរី Netflix «Squid Game Season 2»។ ជាមួយនឹងការសម្តែងដ៏ល្អរបស់ Park Sung-hoon ទទួលបានការសរសើរយ៉ាងច្រើន។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពថ្មីៗរបស់លោកបានធ្វើឱ្យមានប្រតិកម្មមិនល្អកើតឡើង៕

Peypey Dy និង ចែតាបារាំង បង្ហោះសំណេរយ៉ាងក្តៅគគុក

0

ផ្ទុះរឿងក្តៅគគុកសម្រាប់ចុងឆ្នាំ២០២៤ បន្ទាប់ពីមានគណនីបណ្តាញសង្គមមួយ
បង្ហោះរូបភាពនិងវីដេអូរបស់អ្នកលក់អនឡាញល្បីឈ្មោះម្នាក់ជំពាក់ប្រាក់រហូតដល់ទៅ២០ម៉ឺនដុល្លារ។ ស្របពេលមានរឿងរសើបនេះទស្សនិកជនបានឃើញបុគ្គលល្បីឈ្មោះ Peypey dy និង alex conan real ឬចែតាបារាំង បានបង្ហោះសារយ៉ាងក្តៅគគុកមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmRltpG8u-XeS2W_PA7TzahA_37LE9HmGkyTe2p7YsJKFqXdse7lB0aR6XkqyoBFOnfDGs5mqu2WULtuuhgZjexaU8zm0LPzx26HjK_IEu2me3tj7djqqCbX-XtWNXpJKxkPmSuXMTjv6nh1Ca77PY6thszVAmE7xCNaiaOHycTFu4uCVyVBK1jrF64dwu/s959/image_2023-12-13_11-16-07%20(2).png

ព្រឹកថ្ងៃទី៣១ ខែធ្នូ Peypey dy បានបង្ហោះថា «កម្មវាអត់ចាំជាតិក្រោយទេ ហាយសូរប្រហោងក្នុង តាំងពីពេលចរចារតម្លៃជាមួយខ្ញុំហើយគ្មានសមត្ថភាពយកខ្ញុំ ផុសរូបជាមួយខ្ញុំធ្វើទីផ្សារ ហើយដើរនិយាយអាក្រក់ពីខ្ញុំ ទាំងខ្ញុំមិនធ្លាប់បានធ្វើអាក្រក់ ឬបង្កបញ្ហាជាមួយសោះ ថាជាន់ក៏បានថាម៉េចក៏បានតាមបេះដូង»។ មិនត្រឹមតែ Peypey dy ប៉ុណ្ណោះទេដែលចេញមកបង្ហោះបែបនេះងាកទៅកាន់ ចែតាបារាំងវិញក៏បានបង្ហោះដែរថា «អ៊ីចឹងបានថាកុំស្បថ ទាន់ហន់ណាស់និយាយមែនកាដូមុនដាច់ឆ្នាំតាមទាន់អត់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1sxH1Y-EQZ6ehL1In6wastW9WaRpF8g0cQHpdqFxxnpAuAfyNrwQbmRtjxGeNHt4j_dYnJlKzIxEKanY-7NTm-9WxLmxR8naKJsFFmsgTrSdtZTQVA2b6QpVhqcEIjIkpgxDGy4y_jr6XPxrJ_oQyQTdhEHUh0IyVyv_5KN1E56AKWMwUE5iUipeL5eph/s960/image_2024-09-05_09-23-29.png

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ មានអ្នកជំនួញអនឡាញប៉ុន្មានរូបបានឈ្លោះល្បីផ្អើលប្រទេសឈានដល់នាំគ្នាទៅស្បថស្បែនៅមុខព្រះអង្គដងកើជាមួយពាក្យសម្តីសាហាវៗឡើងផ្អើលអស់មនុស្សម្នាទៅមើលពួកគេទាំងពាក់កណ្តាលយប់។ ក្រោយមានជម្លោះស្បថស្បែរួច Peypey Dy និង ចែតា ចេញមកហែក ម៉ាដាម ដា ជាម្ចាស់ប្រ៊េនមិនសមជាអ្នកដឹកនាំ ក្រុមហ៊ុនគ្មានសមត្ថភាពយកពួកគេជាអ្នកតំណាងផលិតផលបែរជានិយាយតម្លៃខ្លួនគេទៅប្រាប់អ្នកផ្សេងទៅវិញ និងនិយាយមិនល្អពីតួទៀតថាធ្វើខ្លួនមិនស្អាតបាត សក់មិនទាំងចង់សិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL1-0Yc3rxs-ffdTx80DgwLaVPyXCnpvuf8NKVslxLsYSLfJeeF1PEXXPaweeJ-k9ik0p4qdZW9-A3D6fJPfSLt6ZXBMuieQrEwZmv1APtCy7USg-74fQuissd9x-U0nK6z3q1B5xeCQihPTuxrA-GkwMGz8E3aeLcUdmvDZsHn293rfaL0Qxg6yBOrThw/s320/image_2023-12-13_11-16-07.png

យ៉ាងណាមិញ បន្ទាប់ពីរឿង BA ផ្ទុះខ្លាំងពេកអ្នកនាង សៀន សូលីដា ហៅ ម៉ាដាម ដា ចេញលិខិតជូនដំណឹងពីមេធាវីជាផ្លូវការដើម្បីមានបំណងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនក្រោយពីមានក្រុមបុគ្គលមួយចំនួន បានធ្វើរាល់សកម្មភាពមានចេតនា និយាយបង្កាច់បង្អួចដើម្បី ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ៕

 

 

មួយករណីទៀត! យន្តហោះកាណាដា បង្ខំចិត្តចុះចតជាបន្ទាន់ ប្រព័ន្ធឧបករណ៍ចុះចតជួបបញ្ហា

0

យន្តហោះរបស់ Air Canada មួយត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីជួបបញ្ហាជាមួយប្រព័ន្ធឧបករណ៍ចុះចត។

ជើងហោះហើរ AC2259 ដែលចេញដំណើរពីទីក្រុង St. John’s មានបញ្ហាក្នុងការចុះចតនៅម៉ោងប្រមាណ៨:៣០នាទី ដោយសុំចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Halifax Stanfield។

មុនពេលកើតហេតុយន្តហោះចាប់ផ្តើមបត់ឆ្វេងប្រហែល២០ដឺក្រេ ហើយស្លាប និងម៉ាសុីរបស់យន្តហោះចាប់ផ្តើមរអិលលើផ្លូវរត់។

ឧបទ្ទវហេតុនេះបណ្តាលឱ្យយន្តហោះរអិលធ្លាក់ចេញពីផ្លូវរត់ ហើយម៉ាស៊ីនមួយបានឆេះ បង្ខំឱ្យក្រុមជួយសង្គ្រោះជួយអន្តរាគមន៍ភ្លាមៗដើម្បីធានាសុវត្ថិភាពអ្នកដំណើរទាំងអស់។

យន្តហោះនេះផ្ទុកមនុស្សប្រមានណជា៨០នាក់ ដោយក្នុងឧបទ្ទវហេតុនេះមិនបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសនោះទេ៕

 

Trump សុំឱ្យតុលាការកំពូលអាមេរិកពន្យារពេលហាមឃាត់ការប្រើប្រាស់ TikTok

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បានស្នើឱ្យតុលាការកំពូលអាមេរិកពន្យារពេលហាមឃាត់ការប្រើប្រាស់ TikTok ដែលកំណត់ថា ពលរដ្ឋអាមេរិកអាចប្រើប្រាស់ TikTok ត្រឹមដើមឆ្នាំ២០២៥ ។ ការពន្យារពេលនេះ ដើម្បីឱ្យមានពេលវេលាដោះស្រាយបញ្ហាពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK3i3Pf7vZOlkgACo3bWgXAqguaDJPLyrAgGusLpUWM4wp82TR6jETC5btXCaV9hmmQuFqK6m9Uslak8bU_ucZjoa6S0DN_uXdZHCsqmWONWVuKCeIfSWgcfxYh0dZYFyO7Ai9qztRfdISUIzXmYKU2I2Z-evIrNT7PIqu1Z7nIYO6oDMw3FnDolHFTvYJ/s1216/image_2024-12-31_13-37-13.png
លោក Trump បានអំពាវនាវឱ្យតុលាការកំពូលអាមេរិកផ្អាកអនុវត្តច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok នៅអាមេរិក ដែលជាបណ្តាញសង្គមចែករំលែកវីដេអូខ្លីដ៏ពេញនិយមរបស់ចិន ឬឈប់បង្ខំឱ្យ TikTok លក់កម្មវិធីនេះ ដែលអាមេរិកមានអ្នកប្រើប្រាស់រហូតដល់ជាង១៧០លាននាក់ ។ លោកលើកហេតុផលថា គួរតែមានពេលវេលាដោះស្រាយបញ្ហានេះក្រោយឡើងកាន់តំណែង ខណៈតុលាការកំពូលគ្រោងបើកសវនាការពិចារណាករណីនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឬមុនពេលលោក Trump កាន់តំណែង ១០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiDi3wVO20gCJKI2rY5WmM0vq4_LilpwfPEA1WNvuzL_BhHBBiGRttjse6CXjjBE3M1wcmTgSIkeFI8MHeEAE9u8WAO2vQpT08gSzOUKfEcv5_J5L9ECFckYdzsohIVHAzsTzNtcEHjT_L7OH9m-cPbFV3_zBWVH0nyGMbJ0remNjSeyUf-laAdBMFOob_/s1800/image_2024-12-31_13-37-14.png

ច្បាប់អាមេរិកបានកំណត់ឱ្យក្រុមហ៊ុនចិន ByteDance ជាម្ចាស់របស់ TikTok ត្រូវតែលក់បណ្តាញសង្គមដ៏ពេញនិយមឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមនេះ ។ កាលពីខែមេសា ឆ្នាំ២០២៤ សភាអាមេរិកបានអនុម័តច្បាប់ហាមឃាត់ TikTok លុះត្រាតែ ByteDance លក់បណ្តាញសង្គម ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilieNFLjnbamTj2ZOOd-DSBwE1ZU03MnzHG3ijeUachyphenhyphenNq10ywFeDevDgvNvm9_Rf6Cf4TJ0x1oM0NUZYcvQJ9rYteHPCz8IocJbbmJjumWIrkCSCljWYquZEMFWkX1Auw_lwRigkSqpuAXIH9hndIN3mXypREswSPwE1kMXvcekVmvI5omWLf_Olq2jY-/s1500/image_2024-12-31_13-37-13%20(2).png

គេចាត់ទុកថា នេះជាការផ្លាស់ប្តូរគោលជំហរយ៉ាងច្បាស់របស់លោក Trump ពីព្រោះកាលពីលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិមុន លោកបានប្រកាន់គោលជំហរយ៉ាងតឹងរ៉ឹងចំពោះ TikTok ។ កាលពីឆ្នាំ២០២០ លោកព្យាយាមបញ្ឈប់ការប្រើប្រាស់ TikTok នៅអាមេរិក និងបង្ខំឱ្យ ByteDance លក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqvzl3O1SNgZpx_KR4fL6T2ixXAGhltIMLnG0tPyQ9HjWzT_4pRjysyxmYgUSPKNImhihMOLr0UfOgxnhBV9havPXyLLtckwNXs-jhRRFPywfv0Sp3RR0EsZPS7wsenyKjBDSeknpGQCl0BNjgYaGPuvf667SbvwLLgmJGuUpKxghVO9bGtaQ6YtcXFkng/s2400/image_2024-12-31_13-37-16.png

ប៉ុន្តែក្រោយពីលោក Trump ជួបជាមួយលោក Shou Zi Chew ជា CEO របស់ TikTok នៅរដ្ឋផ្លរីដា ស្រាប់តែលោកប្រកាសពីមិត្តភាពជាមួយ TikTok ហើយប្រាប់ថា ចង់ឱ្យបណ្តាញសង្គមនេះដំណើរការនៅអាមេរិកមួយរយៈទៀត ។ លោកថែមទាំងនិយាយថា ចំនួនទស្សនាវីដេអូក្នុង TikTok របស់លោកក្នុងពេលរកសំឡេងឆ្នោត គឺស្មើរហូតដល់រាប់លានលើក ៕

ការរស់នៅរបស់ដំរីប៉ាគីស្ថាន ខាវ៉ាន ដ៏កម្សត់ និងឯកា ត្រូវបានផ្លាស់ប្តូរទាំងស្រុង ក្រោយមកដល់កម្ពុជា មិនតែប៉ុណ្ណោះមានប្រពន្ធដល់ទៅ២ទៀត

0

ជឿជាក់ថាប្រិយមិត្តភាគតិចណាស់ដែលបានដឹងអំពីរឿងរ៉ាវដ៏កម្សន្តរបស់ដំរីឈ្មោលមួយក្បាល ដែលមានឈ្មោះថា ខាវ៉ាន រស់នៅជើងជាប់.ច្រវ៉ាក់ ជាមួយនឹងគូរស្នេហ៍យ៉ាងវេទ.នា ក្នុងប្រទេសប៉ាគីស្ថាន ហើយក៏ត្រូវនាងលា.ចាកលោកចោលទៀត។ តែយ៉ាងណា ជីវិតវាបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីបានផ្លាស់ប្តូរមករស់នៅក្នុងប្រទេសកម្ពុជាវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLhotOzkzGp8VaoCHdKsjEgyCHUV7KqTx208S0Reev0u4Fdsk5uMsoeeWRivE6OtW4czEkI058bcmV_S3ci9hDpqD8zv8VFc1-Tw1DXSKBWmuPkoH2JP_ZDqjiAQVrpLT7TehudH0NVrhNFo2Wpoc4snMGy4Ed4VqeCpHiCKp1rRcCvtv_sfxNEdVk1z9H/s1080/IMG_0630.JPG
ខាវ៉ាន គឺជាពូជដំរីឈ្មោលអាស៊ីតែមួយគត់ ដែលរដ្ឋាភិបាលស្រីលង្ការប្រគល់ឲ្យមករស់នៅក្នុងប្រទេសប៉ាគីស្ថានអំឡុងឆ្នាំ ១៩៨៥។ លុះដល់ឆ្នាំ ១៩៩០ ទើបដំរីញីមួយក្បាលទៀតដែលមានឈ្មោះថា Saheli បាននាំយកមកពីប្រទេសបង់ក្លាដែស ដើម្បីឲ្យក្លាយជាដៃគូរបស់ខាវ៉ាន។ ដំរីទាំងពីរបានចំណាយពេល ២២ ឆ្នាំ រួមរស់នៅជាមួយគ្នា នៅឯសួនសត្វមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាន។ តែជាអកុសល ក្នុងឆ្នាំ ២០១២ នាងដំរីញី Saheli បានលាចាកលោកចោលនាយដំរីខាវ៉ានទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGnRUwiTCEiUOTzpmMPNmKbC5vDP8itVmmixuKLLADGwg1D2Kroe_UOwI5T_DOmmD5e2BBmJMisT2YHpvKgMe1xj0f3-_BKdBdtggaL63HhTqgchasHwyDZENG65wJii2WaGcH97NCrYv0jT3XJbqUEvgHhv2jG1poAw50LtK4o3HDoBJgwvjdwKOgZ7eG/s1080/IMG_0633.JPG

បន្ទាប់ពីនោះមក ខាវ៉ាន ត្រូវបានគេប្រសិទ្ធនាមថាដំរីដែលឯកកោបំផុតនៅលើពិភពលោក រស់នៅតែកណ្តោចកណ្តែង ក្នុងសួនសត្វ ដីទំហំមិនដល់មួយហិចតា ថែមទាំងជើងជាប់ច្រវ៉ាក់ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានបង្ខំឲ្យសំដែងទទួលភ្ញៀវទៀត។ ខណៈការស្លាប់របស់ដំរីញីសាហេលី ត្រូវបានគេឲ្យដឹងថា នាងឆ្លងមេរោគ ពីច្រវ៉ាក់ដែលបានដាក់នៅជាប់ជើងនាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0j2KhY6DpTMXFGHN0Vd4L8e-bqwdnlvu5zFPDWGURgaXeGFOeIqlT5RWWbabWoRQqdXnXNQmQqYpiW9PW652QnjLLQYjZ4t3yjBpTPyOnIOzJ5N_GhUScndtpuYX9rr1avO4s8Co_lZuLTNEi_oBchZwXqnhdLia3e9jbzjpFHk-TMhV2dpnPmSmoOyY_/s730/IMG_0638.JPG
ការរស់នៅទីនោះ ខាវ៉ានគឺមិនទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ និងមិនមានការមើលថែទាំដិតដល់ពីក្រុមកាងារនោះទេ។ ដំរីមួយមួយក្បាលនេះហាក់រងសម្ពាធយ៉ាងខ្លាំងពីកត្តាទាំងនេះ រហូតដល់ត្រូវបានអ្នកជំនាញអះអាងថា វាកើតមាននូវវិបត្តិផ្លូវចិត្ត ដែលជារឿយៗតែងបញ្ចេញនូវអាកប្បកិរិយាប្លែកៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-cNSLCMmMn4I6AKnqvaw-heysQ5gLLgUOcmii-AEqdG1nFdT2-cfaUBkplkMY_7hgqxtUev6SZNhEYMu7w7ITZEhox9rVChBywADuNR0dHrv7di89R7kSYEJgjaraeE-h-RT5A0mFKFGWvKpKnclt5whc1J9FJXeokV9pNwN7NieoV02vp-5K8i0vX3Tz/s800/IMG_0639.JPG

ដោយមើលឃើញពីទុក្ខវេទនារបស់ដំរីខាវ៉ាន ទើបជំរុញឲ្យមានការស៊ូមតិផ្លូវច្បាប់ពីសកម្មជនល្បីៗ ក៏ដូចជាស្របតាមការសម្រេចរបស់តុលាការកំពូលប៉ាគីស្ថាន ខាវ៉ានត្រូវបានផ្លាស់ឲ្យមករស់នៅឯដែនជម្រកសត្វព្រៃធម្មជាតិក្នុងប្រទេសកម្ពុជាវិញ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxSrmCazpYCtMc4-L66HZct6pxUqFsbUJwuERBSfx2qbr78BvsuQCUcaFZ13gIil_CGBOXToWQszzQKsJxMz5rU_et6VUgca2freizWgr8RcSQtfgt39zut_W5A0suYJTqTV1H4Dlbw3tmxTeh6hl3FFk5oHWZyy8zMmo80-CbxGclptPWCZNg54By41I_/s4209/IMG_0636.JPG
សូមជាជម្រាបថា នាពេលបច្ចុប្បន្ន ដំរីខាវ៉ាន មានអាយុប្រមាណ ៤០ឆ្នាំហើយ កំពុងរស់នៅឯដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ។ នៅលើទឹកដីប្រទេសកម្ពុជា ខាវ៉ាន ត្រូវបានគេឲ្យដឹងថាមានសុខភាពល្អ មាំមួនណាស់ និងរីករាយជាមួយនឹងជីវិតដ៏មានសេរីភាពរបស់វាជាខ្លាំង។ ឥឡូវនេះ ខាវ៉ានលែងឯកោរទៀតហើយ ខណៈមានដំរីញី ២ក្បាល ជាដៃគូរផងដែរ គឺឈ្មោះ ស្រីអៀន និងជីប្លក់ (ដែលជាពូជដំរីអាស៊ីកម្ពុជា)។ តែដំរីខាវ៉ាន ហាក់ចាប់ចិត្តតែជាមួយស្រីអៀនប៉ុណ្ណោះ៕

មកជ្រាបអំពីព្រះប្រវត្តិរបស់ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី!

0

សែរាជវង្សខ្មែរមួយអង្គដែលចម្រើនវ័យជាមួយនឹងរូបរាងដ៏ស្រស់សង្ហារគឺ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី។ ក្នុងឆ្នាំនេះ អ្នកអង្គម្ចាស់មានព្រះជន្ម ២៧ ព្រះវស្សាហើយ ដែលទ្រង់សព្វព្រះទ័យយ៉ាងខ្លាំងនិងមានទេពកោសល្យលើវិស័យសិល្បៈ ជាពិសេសគឺការច្រៀងនិងការសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWkLBG84JfdEPyEzrFm-xohcMxPY88glKn4l3IODPtoVOokloP0QxK7usNxPfPD5jLY5uUdymoPNZG4xZCHUHGvGVQfaDNDT5X4kRaYlokLTHd8R3cJqphq_1_7Sp_lkFhaafUIvVoC0OmOFCBVBdjvEP5_RVHXOCBd8Cwzv8EREHeoDjC1IrZT4mWLX7U/s1168/IMG_0646.JPG

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ជាព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ពោលទ្រង់គឺជា ព្រះបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្ដម កែវ ពុធរស្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE2FR_YsbzYMKFJSB0UtWx0jSIcU47pqCb98rLnI_WOv0jIZCbN_sI5RqNcrQwXbblSZLXZ3DpHoI95hTUela8nOZKlU98OejJA0rGNXH4ffEc3iRuaRVErlS5ZMu9xJWISvvE66KTVE_pYYK9po3Np9-64WQQn-VjM6YZ5DXrc0rfKvglPVH6k42x4ac8/s1047/IMG_0647.JPG

បើក្រឡេកទៅកាន់គណនីផ្លូវការរបស់អ្នកអង្គម្ចាស់វិញ ទ្រង់តែងដាក់បង្ហោះព្រះឆាយាលក្ខណ៍និងវីដេអូជាច្រើនដែលមានខ្លឹមសារទាក់ទងនឹងតូរ្យតន្ត្រីនិងបទចម្រៀង។ នាពេលកន្លងមកនេះ ភាពយន្ត Hollywood ដ៏ល្បីមួយក្រោមចំណោមជើងថា «១៦០០ VINE» ដែលមានស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយអ្នកអង្គម្ចាស់ផ្ទាល់ទៀតផង។ សម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជា ដែលនឹងព្រឹត្តិឡើងនាថ្ងៃទី ៣១ ខែធ្នូនេះ ក៏រួមព្រះវត្តមានដ៏ខ្ពង់ខ្ពស់ពីអ្នកម្ចាស់ផងដែរ ដែលបានបង្កមហាជនខ្មែរភាគច្រើនមានការចាប់អារម្មណ៍ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiewmdIqeOpq7VHrf7bLbgORBT6CxJwO10S_n_Y3vT1ZZm8h0sn8U6ai578IKda1j0OaEy7U-6_BURMsWJ1u2PFe27wRk6gSM9He5sM9qKzgTFWMaAm5JOoyP2iHvw9Lag1D4MtSdR01yScCuxzjfRPm_1OFfpgOVP8Nlhdbg8uXXR5vOfdXC1TR6yxKuiF/s1800/IMG_0655.JPG

សូមជម្រាបថា អ្នកអង្គម្ចាស់ បានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៧ នៅឯ (American Academy of Dramatic Arts) នៅទីក្រុងLos Angeles។ ទ្រង់បានប្រសូតនៅទីក្រុងចាកាតា ពេលដែលព្រះបិតារបស់ទ្រង់បានធ្វើជាទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់មក អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី ក៏បានសិក្សានៅទីក្រុង Kuala Lumpur និងទីក្រុង ប៊ែកឡាំង។ ពេលទ្រង់យាងត្រឡប់មកកម្ពុជា ទ្រង់ក៏បានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាអន្តរជាតិភ្នំពេញ (ISPP) មុនពេលទ្រង់បានផ្លាស់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMobqkjYyq7_FnrQxASDccS3J-sKz9nOO3_OIMKmf3XWvvGE-1Pq6ejmZjcNdSIMQglanEtnGtUosnzmDnxN-50EmU0nvsvnQc2EOjgnGPAXioIGGVBeg7pgLDjw5oeQKXb3qOhc6Q_spjB0a1hde8e30yM9hfn9L1Q2fcWp8s2zN8wt-fcVa5bVnQatWk/s1536/IMG_0651.JPG
ទ្រង់បានទទួលគោរមងារជា អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ដែលត្រូវជាព្រះបិតុលារបស់ទ្រង់។ កាលទ្រង់នៅវ័យកុមារ ត្រូវបានសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចនរោត្ដមសីហនុ សព្វព្រះរាជហរទ័យជាខ្លាំង ទៅលើទេពកោសល្យផ្នែកតន្ត្រីរបស់ទ្រង់។ បើតាមការចុះផ្សាយរបស់ Royal du Cambodge នាពេលកន្លងទៅ៕

ធ្លាយដំណឹងថា Zhao Wei លែងលះស្វាមីសេដ្ឋីដែលរងប.ណ្តឹងជាង៩៧លានដុល្លារយូរឆ្នាំមកហើយ

0

នៅរសៀលថ្ងៃទី ២៨ ខែធ្នូ តារាសម្តែងចិនស្ថិតក្នុងបញ្ជីខ្មៅ Zhao Wei បានធ្វើឱ្យឧស្សាហកម្មកម្សាន្តចិនមានការភ្ញាក់ផ្អើលជាខ្លាំងដោយបញ្ជាក់ជាផ្លូវការថានាងបានលែងលះជាមួយមហាសេដ្ឋី Huang Youlong ជាច្រើនឆ្នាំមកហើយ។ តារាសម្តែងក្នុងរឿង My Fair Princess ឬព្រះនាងត្រចៀកាំ បានធ្វើសេចក្តីប្រកាសនេះចំពេលលោក Huang Youlong ប្រឈមមុខនឹងការប្តឹងផ្តល់ជុំវិញបំណុលចំនួន ៧៥៣ លានដុល្លារហុងកុងឬជាង៩៧លានដុល្លារ។ មិនយូរប៉ុន្មាន អ្នកសរសេរប្លុកកម្សាន្តម្នាក់បានបង្ហាញពីព័ត៌មានលម្អិតដ៏គួរឱ្យចាប់អារម្មណ៍អំពីការលែងលះដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2qBtbjLbo72qp4ruaVSaSwP35slml2GRh0k8bwHQUlgXsc81mj2fxQoAspyPLSMpdIavJafonOkFdU-8CMgSFbLMgrPcx8A3VAIqYw99q6WOx_aYwyXblE5izJ3oI0YT0TVv5yD2BNTUF2X_vbgAdWlOmBonxIuLEnZG0cgQ9kaO9Eq1pFRySr20Tv_X_/s1080/Snapinsta_app_122409473_1057241134699656_8087218203606672355_n_1080.jpg

បើតាមអ្នកសរសេរប្លុក ខណៈពេលដែលគូស្នេហ៍មួយគូនេះ អះអាងថា បានចែកផ្លូវគ្នាដោយអាពាហ៍ពិពាហ៍របស់ពួកគេមិនបានបញ្ចប់ដោយរលូននោះទេ ការប្រេះឆាក្នុងទំនាក់ទំនងរបស់ពួកគេត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមបន្ទាប់ពីទាំង Zhao Wei និងលោក Huang Youlong មានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពាក់ព័ន្ធនឹងការក្លែងបន្លំព័ត៌មានមិនពិត និងឧបាយកលទីផ្សារភាគហ៊ុននៅក្នុងប្រទេសចិនកាលពីឆ្នាំ ២០១៧។ នៅពេលនោះ ប្តីប្រពន្ធនេះមានជម្លោះយ៉ាងខ្លាំងហើយ Zhao Wei មានការខកចិត្តយ៉ាងខ្លាំងដែលនាងបានផ្លាស់ទៅប្រទេសបារាំងជាមួយកូនស្រីរបស់ពួកគេដើម្បីជៀសវាងការជួបប្តីរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibc4WFdIEke3PgxM76sqR5LFKOWo_c2hyphenhyphenvcfT8PIJO7Bh1xBlNx0ptXDjQxEjAr2C5_DOfh0e2eayj0zE0uU3Aj_wV7J4C_CcnJAHr399qDfDYVXDKsDjt905lxlyXaqnp9TajeDwMrOa5rnj9uWgEBu3AYE4CC6R4XDvT9ai2qVPoHRDdk-HXBUq9nbkJ/s640/image_2024-12-30_13-50-32%20(2).png
ក្នុងឆ្នាំ ២០១៩ Zhao Wei និង Huang Youlong ប្រឈមមុខនឹងការប្តឹងផ្តល់ពីអ្នកវិនិយោគជាង ៥០០។ តារាស្រីក្នុងបញ្ជី A ត្រូវបានចុះបញ្ជីជាអ្នកសមគំនិតនឹង Huang Youlong ហើយត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ។ ដោយអស់កម្លាំងដោយការតស៊ូផ្លូវច្បាប់ឥតឈប់ឈរ និងជម្លោះអាពាហ៍ពិពាហ៍មិនចេះចប់ Zhao Wei បានប្តឹងលែងលះ។ ទោះជាយ៉ាងណាក៏ដោយ ដំបូងឡើយ Huang Youlong បានបដិសេធមិនយល់ព្រម ដោយប្រកាន់ភ្ជាប់នូវអាពាហ៍ពិពាហ៍នេះ ដោយសារតែលោកជឿថាមានតែ Zhao Wei ដែលជាតារាល្បីម្នាក់ប៉ុណ្ណោះ ដែលអាចជួយគាត់ឱ្យសងបំណុលដែលកើនឡើងរបស់ខ្លួន។ យោងតាមអ្នកសរសេរប្លុក Zhao Wei មានការខកចិត្តជាខ្លាំងដែលនាងបានបង្ហើបប្រាប់ជាសាធារណៈអំពីអាពាហ៍ពិពាហ៍ដែលបែកបាក់របស់ពួកគេដោយលុបរូបថតស្វាមីរបស់នាងទាំងអស់ចេញពីគណនីបណ្តាញសង្គមរបស់នាង ហើយអនុញ្ញាតឱ្យ paparazzi ថតរូបភាពនាងណាត់ជួបបុរសផ្សេងទៀតដែលជាមរតកនៃគ្រួសារអ្នកមាន។ លុះដល់ឆ្នាំ២០២១ Huang Youlong ទីបំផុតបានយល់ព្រមអនុញ្ញាតឱ្យ Zhao Wei ចេញទៅ បន្ទាប់ពីនាងត្រូវបានដាក់ក្នុងបញ្ជីខ្មៅ និងហាមឃាត់ពីសកម្មភាពកម្សាន្តនៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-pfvLSGr32gkDvUUdCpY2GCR76SWdenNz4s5Of8L_4KwjHifaimmheCDZEMQ0HSJki7k25V_hSu7PSUyvXs-YlS1DWF72m8jmL_w0cpybst8-6eVZW40LOVSrJxV5q0m7uDiNmiK1Bc8Iub23ielNH3R6DR1UhzzJRWA6I6BudKm7h_lJ5E7BWhEQC5H5/s645/image_2024-12-30_13-50-32.png

ដើម្បីទទួលបានការលែងលះយ៉ាងរលូន និងឆាប់រហ័ស Zhao Wei ត្រូវបានគេរាយការណ៍ថាត្រូវផ្តល់ជាថ្នូរនឹងផ្ទះល្វែងដ៏ប្រណីតមួយនៅក្នុងទីក្រុងហុងកុង។ លើសពីនេះ Zhao Wei ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យ Huang Yiming កូនចុងរបស់នាងចូលរួមក្នុងសកម្មភាពអាជីវកម្ម និងក្លាយជាអ្នកតំណាងហាងស្រានៅប្រទេសបារាំង ដែលជាទ្រព្យសម្បត្តិរួមអាពាហ៍ពិពាហ៍របស់ Zhao Wei និង Huang Youlong ។ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងនេះ គូស្នេហ៍មួយគូនេះបានបញ្ចប់ការលែងលះរបស់ពួកគេនៅពាក់កណ្តាលឆ្នាំ ២០២១៕

រ៉ាប៊ី ប្រតិកម្ម Poster និងថាឡើងតាមខ្សែមិនឱ្យតម្លៃនាង

0

ផ្អើលទាំងរាត្រីបន្ទាប់ពីតារាចម្រៀង រ៉ាប៊ី បានបង្ហោះសំណេរយ៉ាងក្តៅគគុកមួយនៅលើបណ្តាញសង្គមប្រតិកម្មចំពោះ Poster ដែលឡើងតាមខ្សែមើលងាយនាង។ ទោះបីជាមិនបានដាក់ចំៗថាជា Poster អ្វីទស្សនិកជនបានសម្តៅទៅដល់ Poster សាទរកម្ពុជា ដែលមានឌីហ្សាញបញ្ចូលគ្នាចំពោះសិល្បករសិល្បការិនីដែលបានចូលរួម ខណៈ រ៉ាប៊ី ស្ថិតនៅជួរទី៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Q-U_lz-fu9flaO_FVaiDdT2_RhTRVbg4LQj-7JKO4_61cFTt_vwdyzjkDGBw-46eTndCsDag-E0H6Eldccatj18Z2b0MWUUYeONoBaOgZ8q5bL_vMRlBCqPyScU07geo17yedN65GazPSIfqMCFTnzKY4qAMHDlk47tUUHAJ0sOASzzF2hRLHvMpHbCY/s1616/image_2024-11-20_10-18-44.png
យប់ថ្ងៃទី៣០ ខែធ្នូ រ៉ាប៊ី បានបង្ហោះថា «Poster តាមខ្សែលើកក្រោយមិនបាច់ហៅច្រៀងទេ បើមើលងាយចឹង ខាតលុយកាត់រ៉ូប»។ ការបង្ហោះសំណេរនេះបានធ្វើឱ្យមានមតិវែកញែកយ៉ាងខ្លាំងខណៈអ្នកលេងបណ្តាញសង្គមបានតម្រង់មុខព្រួញចំពោះ Poster របស់កម្មវិធី សាទរកម្ពុជា ដែលបង្ហោះនៅក្នុងយប់តែមួយ។ មតិមួយចំនួនក៏បានប្រតិកម្មដែរថាការឌីហ្សាញរូបភាពនៅមានភាពខ្វះចន្លោះ ចំណែកឯមួយផ្នែកទៀតថាកុំប្រកាន់ច្រើនពេកព្រោះមានសិល្បករសិល្បការិនីច្រើន ហើយការដាក់សែរាជ្សនិងរៀមច្បងបែបនេះគឺជារឿងត្រឹមត្រូវហើយនិងបានលើកឡើងថាកុំឱ្យ រ៉ាប៊ី ក្រអើតក្រទមពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkpg2G7Fk3R4orT-Rpmxcfe3BnT9oM1nHsIctar3VqhybkyXtCwOEHIyDnFtGX_jIkGeufuCfL0279mVxzoayk7C4Jwg0c_05LNFuymz3QPAulsqY0x1MGPSiu6wamnuSTdolaumZC2-G9hLaaJqwRZ8DtnknEwckE0sIncdKgG8lX_IccmEjRB7qEStYt/s1920/image_2024-11-20_10-18-48.png

ក្នុងរូបភាព Poster តារាចម្រៀង រ៉ាប៊ី ស្ថិតនៅជួរទី៣ ជិតតារាចម្រៀង សាយ ដែលនៅចំគន្តាល ខណៈជួរទី២ក្នុងរូបភាពរាប់ពីឆ្វេងមកស្តាំមានដូចជា សុគន្ធថេរ៉ាយុ វណ្ណថាន បាន មុន្នីល័ក្ខ រ៉ក់ស្ស៊ី សុខ សម្បត្តិ កេសរ ហ្សូណូ ករុណា ពេជ្រ និង ពូឃ្លាំង។ ចំណែកឯជួរលើគេ រាប់ពីឆ្វេងមកស្តាំមានដូចជាអ្នកនាង មាស សុខ សោភា វណ្ណដា ឱក សុគន្ធកញ្ញា អ្នកអង្គម្ចាស់ នរោត្តម រស្មីខេមុនី ព្រះនាង នរោត្តម ជេនណា អ្នកនាង ម៉េង កែវពេជ្ជតា សុគន្ធ និសា និង ពេជ្រ សោភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA-ic1Rs7bWyKmzz7lEJFMGAV1247eVYrDfxzcgbHdGlj5xfuRZM7mrQ7l6Rf9IVWyZXZHJEYunGlqe4NWoGiFZbNmT71sYmH1hg8dZeZ6TkzScJcj3JW3p3ocOsUrsaimHCRpxlLjLRGkRUf-UqdSCg5HP-GHrFb8Y9KOZEUmbPrLbNcHBtmRLDr782We/s1920/image_2024-11-20_10-18-50.png

ទោះយ៉ាងណា ការបង្ហោះសំណេររបស់ រ៉ាប៊ី ដែលនាំឱ្យមានប្រធានបទក្តៅគគុកចំពោះ Poster ត្រូវបាននាងលុបឬលាក់ លែងឃើញមានជាបន្តទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipy-Iz5UtDuECdhVJuCBPDtuyekuK9gH8GDQvB6nBeubKGp-r3bFmp2Ghmjle5eNdm-E9BlVGUAqHrdHaYR6hPftfZlomoMieAQWQoJKLx8tttisSLFZVv4GKyFZsAOhUvs53Hk3555PBGH1_McIn6hsWTBO36ksbtesApmsQ8pf-yGBluFQtdGRs_Xjl3/s2025/image_2024-12-31_08-39-41.png

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជាក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។ កម្មវិធីពិសេសនេះគឺព្រឹត្តិទៅថ្ងៃទី៣១ ធ្នូ ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ នៅមុខព្រះបរមរាជវាំង៕

ប្លែកមែន! មិនធ្លាប់រៀនភាសាអ៊ីតាលីសោះ ក្រោយវះកាត់ខួរក្បាលស្ត្រីម្នាក់នេះអាចនិយាយភាសាអ៊ីតាលីដូចជ.នជាតិដើម

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានចុះផ្សាយពីស្ត្រីអង់គ្លេសម្នាក់មានអាការៈខុសប្លែកខ្លាំងក្រោយពីវះកាត់ខួរក្បាលនៅមន្ទីរពេទ្យរួច គឺស្ត្រីរូបនេះអាចនិយាយភាសាអ៊ីតាលីច្បាស់ៗ និងផ្លាស់ប្តូរសំឡេងដើមទាំងស្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAggFKdMlU5X4uHhxu_5TrhUXcN4vkPPI9WYVapkfemyr0942sEjr3ibMzJyyQmzg2I8mpx8z6zfMoQuQovn18fSIAyXAHkPYYJ9vZAkfdgst1K_DkNIY1XGaFgfOguujzpP3n3XJNWbC9kwNRxfMb3HY911oYH9Cg17cfe8xGpm1WDrUnZ8p5Uwkajgpi/s787/image_2024-12-31_13-15-54%20(2).png
អ្នកស្រី Althia Bryden បានប្រាប់ពីភាពខុសប្លែករបស់ខ្លួន ដែលអាចនិយាយភាសាអ៊ីតាលីដូចជ.នជាតិដើម ក្រោយការវះកាត់ ។ អ្នកស្រីបានកើតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយពុំធ្លាប់ធ្វើដំណើរទៅប្រទេសអ៊ីតាលី ពីមុនទេ ប៉ុន្តែហេតុអ្វីអ្នកស្រីចេះនិយាយភាសាអ៊ីតាលី ថែមទាំងមានកាយវិការដូចគ្នាទៀត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRFq6m76CTIvbGEiayCu6AUWIcOFCL0RoGLR6Uo432LGF96-LFmItEP1rQ5Cf94_kzGqVDqijpT_A_nuvljGxkL1a5-7zHOF2Xs8yoIESi1w610OXmfqy1BjMqsp1zVuoH6RBjVfVGvHAkxRiZX6FuakT-tXAyZHJoWK4gBe2RAZTVPA7xLJRkb_Ipb7eY/s967/image_2024-12-31_13-15-54.png

អ្នកស្រីមានអាយុ៥៨ឆ្នាំ បានចូលនិវត្តន៍ពីការងារ ហើយបច្ចុប្បន្ន អ្នកស្រីរស់នៅទីក្រុងឡុងដ៍ ជាមួយស្វាមីឈ្មោះ Winston អាយុ៦៣ឆ្នាំ ដែលបានជួយថែទាំអ្នកស្រីរហូតរមក ។ អ្នកស្រីមានជំងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ពេលនោះ អ្នកស្រីពុំអាចនិយាយបានទេ ហើយរាងកាយផ្នែកខាងលើគ្មានចលនាអស់រយៈពេល៣ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1K9VTGgTuWoiCKCObcIvuwsMGBWYqWqJMzUaBfTKKbExZU4uTI805xppB-bcnqpIFmsIYdK971uKfISOKjKYV0x3gNCSy5L1sUCVfEDmZ3HAgA7iqzmEoPEWe-xoVw6KN7KFUMDYnpl9YxUXLzH_gUHxZjAF2pqLRUpZg38En7-COKbhQFTmoG6lsWidG/s660/photo_2024-12-31_11-36-31%20(2).jpg

បន្ទាប់ពីបានទទួលការវះកាត់ខួរក្បាល នៅខែសីហា ឆ្នាំ២០២៤ ស្រាប់តែអ្នកស្រីអាចនិយាយបានវិញ ប៉ុន្តែបែរជានិយាយភាសាអ៊ីតាលីយ៉ាងច្បាស់ បើទោះជាពុំធ្លាប់ទៅប្រទេសអ៊ីតាលីក្តី ។ លើសពីនេះ អ្នកស្រីថែមទាំងបង្ហាញកាយវិការដូចជនជាតិអ៊ីតាលីទៀតផង ដែលធ្វើឱ្យគ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSKODdfdTKgw21SrJ_gZHaj9-EAb2N6rLAqmGqEVlihTZhW2ANUSxAwjmFhJMDuQXnhcsBwITdmzdVr0bMaMS-hORCKZutqNsTsHCVRPBxOR-FSY4_3nc-dJmB_JdgQNcrsVFtgX16rePoz9tytJ2rW-rEFbDWZrNDOrjt8j8hnZ3t57EyaxxfrNRKJMVH/s1280/photo_2024-12-31_11-36-31.jpg

ពីដំបូង អ្នកស្រីពុំជឿថា ខ្លួនអាចនិយាយភាសាអ៊ីតាលីបានទេ និងពុំចាំសំឡេងខ្លួនឯង ។ ក្រុមគ្រូពេទ្យបានពិនិត្យអាការៈអ្នកស្រី ប៉ុន្តែពួកគេឈរស្រឡាំងកាំង ពេលឮអ្នកស្រីនិយាយកាន់តែច្រើន និងបញ្ចេញសំឡេងច្បាស់ ។ គ្រូពេទ្យសួរថា តើអ្នកស្រីធ្លាប់និយាយភាសាអ៊ីតាលីឬក៏អត់ មុនកើតជំងឺដាច់សរសៃឈាមខួរក្បាល? វាគួរឱ្យបារម្ភខ្លាំងណាស់ដែលមានប្លែកៗបែបនេះ ហើយសូម្បីតែសំឡេងសើច ក៏ពុំដូចមុនដែរ ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0El218AYJPnovTUM52176lj7ULHiaoiBofzgcTwT9kJFUnH0YKq1bzFDZIZgkHVVsu69KX_yTBDc6pr_zKBRDeeQUtizAngOtK9jGyhrYRSRcjJCeebV35U6pnE_uiCNwNBwAClLLFA6wtDLCMGGtGxPfzthBu7BHMm1Dkcdn65ntVZpfSJI0r5KmgM78/s1280/photo_2024-12-31_11-36-32.jpg
គ្រូពេទ្យជំនាញការនិយាយ បញ្ជាក់ថា អ្នកស្រី Bryden បានកើតជំងឺកម្រមួយ ឬការបញ្ចេញសំឡេងបែបជនបរទេស ទើបធ្វើឱ្យសំឡេងដើមផ្លាស់ប្តូរទាំងស្រុង ។ វាបណ្តាលមកពីការខូចខួរក្បាល ហើយអ្នកជំងឺបាត់បង់ការទំនាក់ទំនងផ្នែកភាសា ឬពិបាកប្រើប្រាស់ភាសា ៕