ថ្មីៗមកនេះទស្សនិកជនជ្រាបមកហើយជុំវិញ influencer ថៃម្នាក់ត្រូវបានបាត់បង់ជីវិតព្រោះតែការភ្នាល់ផឹកស្រាយករង្វាន់ចំនួន៣ម៉ឺនបាតប្រមាណជាង៨០០ដុល្លារអាម៉េរិកដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្វីកាន់តែខ្លោចចិត្តនោះ influencer ប៊ែង ឡេសស្ទ័រ សុខចិត្តទ្រាំធ្វើគោធ្វើសេះឱ្យអ្នកដទៃព្រោះតែត្រូវការរកលុយដើម្បីចិញ្ចឹមយាយ។ សោកនាដកម្មនេះបានជំរុញឱ្យ ប៉ូគឹមថេង សុតធីតា លើកឡើងយ៉ាងរំជួលចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQGW5qHqcsV_h1PjuWyVcOJC-b4yaVwMA7fOrMkm8-bXdKe6H5XJpBcr90g-KULh3R6_r13afWn-TVEZ9KHrksKdwKe5lY9YZH2PlZbTWninVxxBelkoxQje6h2veugrfbbKW4_j3fkxq6cBXAetDSs_qB7shDieqic3MusIJPLk7NTxtkh1vZ5zhLngc9/s968/image_2024-12-31_09-17-32.png
ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 បានសរសេរនៅលើ Story របស់ខ្លួនថា «អ្នកក្រមិនមែនជាតួកំប្លែងសម្រាប់អ្នកមាននោះទេ ឃើញហើយសែនក្តុកក្តួលអាណិតម៉ាក់យាយខ្លាំង តទៅតើឱ្យគាត់រំពឹងអ្នកណា បើចៅតែម្នាក់គត់របស់គាត់បានស្លាប់ដោយសារភាពសប្បាយរបស់មនុស្សមានលុយតែមិនមានសតិនិងភាពជាមនុស្សបាត់ទៅហើយ»។ តារាសម្តែងរូបនេះបន្តទៀតថា ឃើញស្នាមញញឹមទឹកភ្នែកខ្ញុំហូរ គ្នាញញឹមពោរពេញទៅដោយការឈឺចាប់ គ្នាទ្រាំព្រោះដឹងថាខ្លួនឯងមិនដល់គេគ្រប់គ្នា ប្រឹងព្រោះដើម្បីប្រាក់យកមកឱ្យជីដូនចាស់ដែលឈឺ សូមទោសខ្ញុំគេងមិនលក់ព្រោះពិតជាអាណិតក្មេងកម្សត់ម្នាក់នេះខ្លាំងណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_RfvUH9f1wA0aUMQO4zGa9xS0BfXYKeFu-LVLjHdGxbE5XygN77W3mpsYzeq5L36lDERORVX_ceYPqEV1E1RnJtvlYnz5j5bPN0ze52ZpmqU_RIr3Qxp1H23jWJHfnMviVjKYOZNoRN_sx4etKuldbF8bTU0_FVTbAByopeJuUli6Muk4vwDYW13Sjguz/s2048/image_2024-12-31_09-17-31.png
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះការស្លា.ប់ របស់ Influencer ដ៏ល្បីម្នាក់ឈ្មោះ ប៊ែង ឡេសស្ទ័រ អាយុ២១ឆ្នាំ ក្រោយពីបានផឹកស្រាអស់យ៉ាងច្រើនក្នុងរយៈពេលខ្លី ព្រោះតែចង់បានប្រាក់៣ម៉ឺនបាត ។ មុនពេលក្លាយជា Influencer ប៊ែង មានមុខរបរដើរលក់កម្រងផ្កាតាមផ្លូវដើម្បីចិញ្ចឹមលោកយាយរបស់ខ្លួនដែលមានអាយុ៨០ឆ្នាំ ហើយលោកត្រូវបានគេជួលឱ្យផឹកស្រា និងបង្កើតមាតិកាផ្សេងជាច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivZ1D_uK_aSYxF-reCBK7o0ey0ZtOCalwANd-HZ8lMuQGIF6zHGumb9acPMNvmMzQx5ZYyzfb8h8S0wgBXgKTsd2lczpGI9uZbWPNWAYLq1-UkHBsRB8FcZJ_6NQL95mOePDG5nx9eM_fZQY0frn9TpQlkqkwmy_2aD-RQl_F0xOuHzhOVUT0lpfM_9-4q/s1280/image_2024-12-31_09-17-27%20(2).png