Home Blog Page 760

ទីក្រុងប៉េកាំងអនុញ្ញាតឱ្យរថយន្តក្រុង និងតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិដឹកអ្នកដំណើរចាប់ពីខែមេសានេះ

0

ប្រទេសចិន ៖ ទីក្រុងប៉េកាំង ប្រទេសចិន បានអនុញ្ញាតឱ្យផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរថយន្តក្រុងសាធារណៈ និងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ ដើម្បីលើកកម្ពស់បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិឱ្យកាន់តែទូលំទូលាយ និងឈានមុខគេលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJZ2dmGJn5ujA9IGJbb5G3-cIna9rlsl_Fhy0-pI-bfTATPRYPP_SqFTr83sWgC2utgPyduZVOOngCv5JczULQ6S1nsdVN2QHy4ETrk8VKm2RFrKclEvOb1dzzRpcOUyA04-7LTS62oYu9z3GZZDD3u7yy2igH9AcFpzB6ZLS6EJWock92Kj7-pNVA91r9/s2500/image_2025-01-03_13-46-52.png
កាលពីដើមខែមករា ឆ្នាំ២០២៥ កាសែត Beijing Deli រាយការណ៍ថា រថយន្តបើកបរដោយស្វ័យប្រវត្តិដែលបានសាកល្បងបើកបរតាមផ្លូវ និងឆ្លងកាត់ការវាយតម្លៃសុវត្ថិភាព គឺអាចដឹកអ្នកដំណើរនៅទីក្រុងប៉េកាំងបាន ។ នៅខែសីហា ឆ្នាំ២០២៤ កន្លងមក ប្រទេសចិនបានអនុញ្ញាតឱ្យក្រុមហ៊ុននានាសាកល្បងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់រថយន្តក្រុង និងរថយន្តតាក់ស៊ី នៅទីក្រុងចំនួន១៩ មុនពេលដឹកអ្នកដំណើរជាក់ស្តែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_Sn9fLT5kAevO2mgKsteFq_wlSfe0UmZ3ltvKCo7vMShoBJobCtZo0ihrV12MtFg3fpucgRXHIQuBHog43JKRf04qzXZVEg-ARscyHte_-uyxWuFMHMirY0nRQpsAJ7ezX8lQudJkd1tT40AiupBXAB9JJ9N6-kKTwmdzPzp6xkMgCyIUeYlvck78CS8/s1920/image_2025-01-03_13-46-54.png
ក្រុមហ៊ុនដែលមានរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិច្រើនជាងគេនៅចិន គឺក្រុមហ៊ុន Apollo Go ជាសាខារបស់ Baidu ដែលជាក្រុមហ៊ុនមានបច្ចេកវិទ្យានាំមុខ ។ ក្រុមហ៊ុន Apollo Go មានគម្រោងផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ចំនួន១,០០០គ្រឿង នៅទីក្រុងអ៊ូហាន់ នៅឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc2TL7KZL84OF6JpyxjJZ5_R9AP2HvapdPnjbQp6Kx_hGF1BRdCx3_3Az50cFj9rOA9L0pvYKRym7WP87EZhB7YxvnUmFcmpxVOiB1PloYeD2LA2m4HcuLm3Lnk5_orsVu7-iWTe6zeKuhilZYl6GzrD47PrWheUxZ91ng2a_br2xfeF-OZoJP7eSIba_o/s1200/image_2025-01-03_13-46-56.png

ចំណែកក្រុមហ៊ុន Pony ដែលបានចុះបញ្ជីនៅទីផ្សារសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ មានគម្រោងពង្រីកការដឹកអ្នកដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅទូទាំងប្រទេសចិន ចាប់ពី២៥០គ្រឿង នៅឆ្នាំ២០២៥ រហូតដល់ជាង១,០០០គ្រឿងនៅឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibadhO23iG5pUiBOATeHp5IlUoJEOUC5hjimrWrQtOqlgfS40abxRLhN5mUEOlxpXVkiSqQVkzaa4Sy3P81-dB61mnVP1u2F1gC5NPHTLKmC4lh2GPPwnOQqe8i0szvtVNhS7qCbBiRwQ1z7hhRo-280AW670G_wx8o5g8Vfpbq6RM49neMJoii9rhwkie/s864/image_2025-01-03_13-46-57.png

ក្រុមហ៊ុនផ្សេងៗ ដូចជា ៖ ក្រុមហ៊ុន WeRide, AutoX និង SAIC Motor ក៏បានស្វែងរកឱកាសផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅទីក្រុងប៉េកាំងផងដែរ ។ រីឯ Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់អាមេរិកបានកំណត់គោលដៅផ្តល់សេវាកម្មរថយន្តបើកបរស្វ័យប្រវត្តិនៅចិន ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ហើយ Tesla នឹងចាប់ផ្តើមផលិតរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ នៅឆ្នាំ២០២៦ ៕

ធ្លាប់តែធ្វើវីដេអូឱ្យគេសើច Yuro Mong មានបញ្ហាតម្រងនោមនិងជំងឺជាច្រើនកំពុងត្រូវការថវិកាព្យាបាល

0

អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីស្ងាត់មួយរយៈស្រាប់តែអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម Yuro Mong ដែលធ្វើឱ្យទស្សនិកជនសើចសប្បាយតាមរយៈកាយវិការប្លែកៗធ្លាក់ខ្លួនឈឺកំពុងត្រូវការថវិកាព្យាបាល។ តាមការចែករំលែកបានបញ្ជាក់ថា Yuro Mong មានជំងឺខូចតម្រងនោមដោយមានបំណងចង់ទៅព្យាបាលនៅស្រុកក្រៅ។ យ៉ាងណារូបគេបានចេញមកបញ្ជាក់ថា តម្រងនោមរបស់ខ្លួនមានបញ្ហាមិនទាន់ឈានដល់ខូចនោះទេ ប៉ុន្តែមានជំងឺជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZNk4ks6hJuw1klxgaETR8MWVeUtSvLn_yaTBlk4S9mP0T97VkOh0EDwKjS4wRUB5oAAGX0hzL1Ot3r6HJdZRaKf86kt3PGOY4b6g8IPFyY-xZJACUMWKi3dpyEJ3HUryy7I3M3mhXWrteYQUj9lTLg1BtWAw9eWKEH7muYziirhPrG1CChfAAiEOMn2Uu/s1600/298904787_1894957307562455_9084823572419596418_n.jpg
យប់ថ្ងៃទី២ មករា គណនីហ្វេកប៊ុកមួយឈ្មោះថា « Da Līn » បានបង្ហោះថា «ក្នុងនាមខ្ញុំជាfan ម្នាក់និង ចូលចិត្តរាល់នៅវីដេអូ របស់បងប្រុសYuro Mong បងៗប្រាកដជាឆ្ងល់ហើយថាមួយរយៈធំក្រោយមកនេះបាត់មុខគាត់ទៅណាយូរម្ល៉េះមិចមិនឃើញ នាងខ្ញុំសូមមកប្រាប់បងៗឱ្យបានដឹងថាបង yuro គាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរណាស់ ចង់បានជំនួយខ្លាំង គាត់មានជំងឺ (ខូចតម្រងនោម ) គាត់មើលខ្លួនគាត់នៅស្រុកខ្មែរឡើងអស់លទ្ធភាពមើលហើយ គឺចង់ទៅមើលនៅស្រុកគេម្តង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVyYnE-SYjiZBzZWIV1Dc_dimIxteQq40D1smJ8m9HCCFR9groeiH4Hr7aQ3X3uZE57kJTGJe0olbcGIpxftoBhE_G64tKI3WrMpifQuIjlXVTUY0yaMr3mSANrhmUnHFYoiTPARe_e_mIqJYfSndZs2BCvW1UN2NhxaWI1agvqvjydrlgYtN0QOaM-6fk/s2048/417442766_2286054925119356_6525739439274621454_n.jpg

ប្រភពដដែលបានបញ្ជាក់ទៀតថា «ខ្ញុំស្គាល់បងyuroយូរហើយបងៗខ្ញុំដឹងចរិតគាត់ មនុស្សគាត់មិនងាយនិងសូមជំនួយពីអ្នកណាទេ មនុស្សក្រែងចិត្តគេ ខ្លាចចិត្ត មួយរយៈក្រោយដែលគាត់បាត់មុខនេះគាត់ ឈឺ មានសម្ពាធច្រើន ការងារក៏ត្រូវគេផ្តាច់ ថតក៏លែងបានថតដូចមុន ចំណូលក៏លែងមាន សូម្បីតែផុសគាត់មិនហ៊ានផុសសូមជំនួយផង គាត់ថាគាត់ធ្លាប់តែធ្វើវីឌីអូឱ្យគេសើច ដល់សុខៗមកសូមជំនួយពីគេវាមិនសម តែខ្ញុំចិត្តមិនដាច់ទេបងៗអឺយជួយឱ្យគាត់បានថវិការទៅមើលជំងឺគាត់ផងចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibRAT1aFgjJcYNp-Hi54bT_nLGYEJ1klTxwWYv62nVxbDHpyu_shhfnZXK9rinxvW5zoZp4ctgAr8fEccldZUQ3K-PzeL8Y4lWNMZnwSSicdT0sWaV3bsRCdHmhJHv7sy_UPmNGCT514Ld-GzIQd4zeGuItszH6CqcTne3QmBcMrLK_ZuzTnV0rTu2-nix/s1600/image_2024-05-15_11-02-58.png

ការបង្ហោះនេះបានធ្វើឱ្យសាធារណជនជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីដឹងដំណឹងថា អ្នកបង្កើតមាតិការូបនេះធ្លាក់ខ្លួនឈឺយ៉ាងដូច្នេះ ខណៈមានអ្នកក្នុងចង្កោមបង្កើតមាតិកា អ្នកសិល្បៈមួយចំនួនបានជួយចែករំលែកខ្លឹមសារខាងលើនេះនិងបានផ្តល់ថវិកាទៅដល់ Yuro Mong ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJiSexeSScu6dbHhigncjaVZZKDNxCi1zSRNeW5oxsL81J5x_N-xfhcm7kpoTtZVghoshlWUTBYCtFGx2zUyLXDUHoB0APUlskO_9ne1oMLu-Yv8mGuGiNGnmMW-JL05NoNVUFLHURysaUS5toc1I5jEZb71uMhEupaSayE1O12tjZ90ZSnIKcJOG8uiJq/s2048/image_2024-05-15_11-02-59.png

នៅលើបណ្តាញសង្គមរបស់ Yuro Mong ផ្ទាល់នាព្រឹកថ្ងៃទី៣ មករា បានបង្ហោះយ៉ាងដូច្នេះថា «ខ្ញុំធ្វើ Video បែបកំភ្លុកកំប្លែងពាក្យសម្ដីនិងចរិតឆ្កួតៗកាយវិការចម្លែកៗឱ្យគេសើចបានប្រហែល ៩ ឆ្នាំដែរហើយ អ៊ីចឹងខ្ញុំគិតថាខ្ញុំល្មមសម្រាកហើយ»។ ខ្លឹមសារនេះបានធ្វើឱ្យអ្នកគាំទ្រលោកជាច្រើនចូលទៅលើកទឹកចិត្តនិងឱ្យរូបគេសម្រាកព្យាបាលជំងឺដើម្បីមកធ្វើវីដេអូចែករំលែកនៅលើបណ្តាញសង្គមឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYI5PTro5oj-1-mjjimxVOOUWWGiQAFtS0kpUSkAOAkRxQ7aw61qNkSqsm-aMtC_1rAbXBgVfNxAKihTL-HcX3-ke28WFmUWq5vDAaq6I9_tc99oGKkp9q531fuUefVVRp8FAbEyKPTh5-n-WT4gHQE2zQLWJpBSiokUTshwAkmmWHfuj-ZqVrYmS3YvR9/s960/image_2024-05-15_11-03-01.png
ក្នុងនោះដែរ Yuro បានបញ្ជាក់ស្ថានភាពជំងឺរបស់ខ្លួនថា «តម្រងនោមរបស់ខ្ញុំដែលហៅថា ក្រលៀនហ្នឹងវាមានបញ្ហាតែវាអត់ទាន់ ខូចទេណាបងប្អូនកុំយល់ច្រឡំ គ្រាន់តែពេលនេះខ្ញុំមានជំងឺបន្ថែមពីលើ ហ្នឹងទៀត សញ្ញាអកមនរបស់ខ្ញុំឡើងខ្ពស់ឈាមស ធ្លាក់ ថ្លើមរលាក ជាតិស្ករឡើង រលាកក្រពះពោះវៀន បញ្ហាគ្រាប់ឈាមខុសប្រក្រតី ហើយនិងឈឺក្រលៀនទាំងសងខាង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIItgUNTHRxMvfE0yrAvXNs3krZ9vjalTH8hyFZm174M_rip1Y4gvQjG96uScNKTcJS5yJ6Bylpa-9nUctyG04n__V0yd6pDvFoRKQZHs58A9mWN8AoS6ItRLzwLe_m4S8ImSien9T4q79JZ5LbLt91CNjgN7vW9JuLvZo5vkQuCSMPpmgDlkY6dcdzK4L/s640/image_2024-05-15_11-03-00.png

បន្ទាប់ពីវិលត្រឡប់មកកាន់ការបង្កើតមាតិកាឡើងវិញវីដេអូដែល Yuro បានបញ្ចេញទស្សនៈរបស់ខ្លួនថាពេលឪពុកម្តាយប្រើពាក្យ «ដុះស្លាបហើយឡូវ?»ទៅកាន់កូនៗមិនដែលប្រើពេលកូនដើរទៅរកផ្លូវល្អនោះទេ ហើយឪពុកម្តាយព្រួយបារម្ភពីយើងខ្លាចដើរលើផ្លូវខុសទើបគាត់ប្រើពាក្យនេះផ្ទុះការគាំទ្រខ្លាំង។ ក្នុងនោះតារាកំប្លែង នាយពាក់មី ក៏គាំទ្រមតិនេះដែរ៕

តួឯកប្រុស When the Phone Rings វ័យ៤០ឆ្នាំ បេះដូងនៅទំនេរ រស់នៅតំបន់អ្នកមាន និងមានទ្រព្យរាប់សិបលានដុល្លារ

0

តារាសម្តែង Yoo Yeon Seok តួឯកប្រុសក្នុងរឿង When the Phone Rings បានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនក្នុងនាមជាអ្នកនាំពាក្យរបស់ប្រធានាធិបតី ខណៈតារាសម្តែងរូបនេះរស់នៅតែម្នាក់ឯងក្នុងតំបន់អ្នកមានក្នុងប្រទេសកូរ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRDA35-CjjQh_vtAlGFmBkeYD2Xp0KUebA0MAYSK6DCbx-9SQ4dXVEE_3l5ltj_3oHCm6AxrRJUHcU61NapsLDvzqfBKsG9-bb0NV-25GaBkng7uqc42mCJwdX5yFL1bjTj05eC58fgPff1GoOiL35HM7Xg8AfDlBwtCJqm0hjHk5hdTtxzRGoRYoU3O2t/s1200/image_2025-01-02_16-04-11.png
ក្នុងតួនាទីជា Baek Sa Eon តារាសម្តែង Yoo Yeon Seok មានការគាំទ្រភ្លូកទឹកភ្លូកដី ក្នុងការសម្តែងដ៏ល្អមានទឹកមុខម៉ឺងម៉ាត់បង្ហាញភាពត្រជាក់របស់ខ្លួន ប៉ុន្តែស្រលាញ់មើលថែភរិយារបស់ខ្លួនអស់ពីពោះ។ តាមទ័ន្នន័យអនឡាញជាច្រើនបង្ហាញថា Yoo Yeon Seok បានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីតារាសម្ដែងដែលមានការចាប់អារម្មណ៍ និងពិភាក្សាច្រើនបំផុតក្នុងសប្តាហ៍ចុងក្រោយនៃខែធ្នូ ឆ្នាំ ២០២៤។ គេហទំព័រ Soompi បានបញ្ចេញមតិថា តួអង្គសំខាន់ទាំងពីរមានទំនាក់ទំនងល្អ និងមានមនោសញ្ចេតនាច្រើននៅឯកម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards ឆ្នាំ២០២៤ Yoo Yeon Seok និង Chae Soo Bin បានឈ្នះពានរង្វាន់ជាគូស្នេហ៍ដ៏ស្រស់ស្អាតបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVH0O1X1yzsJrBNLT6A1xge0IJfvWeGQ0XbGSh8gkZNdALCfEate4s7HibvLgqv_tnW-j8QFX_N74Z27BcLaaFx_WHU-QKGy-fu4CdM0d23DmXgBK5CmKm6KNbc9HH3aAg53HWkLqkycHrhiYbjxmz3QJGmYekYujRqgzdkvKkgNLI1Znlt7Ae8K9ZlYPw/s1350/image_2025-01-02_16-04-12.png
តារាសម្ដែងរូបនេះត្រូវបានគេស្គាល់ថាជាសិល្បករពហុជំនាញម្នាក់។ ក្រៅពីការសម្ដែង តារាសម្ដែងរូបនេះក៏ប្រឡូកក្នុងតន្ត្រី ធ្វើជាពិធីករ សម្ដែង MV និងធ្វើគម្រោងសហគមន៍។ បច្ចុប្បន្ន Yoo Yeon Seok កំពុងធ្វើការនៅក្នុងក្រុមហ៊ុនតែមួយជាមួយ Lee Dong Wook, Song Seung Hun និង Kim Bum។ លោកបានឈ្នះពានរង្វាន់ «តារាសម្តែងគាំទ្រល្អបំផុត» ម្តងហើយម្តងទៀតនៅ SBS Drama Awards, AAA, Golden Cinema Festival ។ នៅក្នុងបទសម្ភាសន៍ជាមួយក្នុងឆ្នាំ ២០២៣ តារាសម្តែងរូបនេះបាននិយាយថា «ខ្ញុំចង់សម្តែងរហូតដល់ខ្ញុំចាស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrMGGjk-fQGBS5mYAPw2yD19a6ZGB0FY07qFXnrbeVCfNCrOgJ5ClkWDi7nK9_iebJ4eNza1o5L7zC5j_9mzz2dlcm8U6Q6zRoUwuxPFcCDkEogFmf4i0EJTwpNdPJOox35L32t__QKhPGkW753trCOspspxURSCDdc9HlGO6R_Sq1i3sbG_A8eyRcW3R_/s1350/image_2025-01-02_16-04-13.png

បន្ទាប់ពីធ្វើការជាច្រើនឆ្នាំ លោកមានទ្រព្យសម្បត្តិដ៏គួរឱ្យចាប់អារម្មណ៍។ នៅឆ្នាំ ២០២១ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាទ្រព្យសម្បត្តិសុទ្ធរបស់ Yoo Yeon Seok មានប្រហែល ១០ លានដុល្លារ។ ក្នុងឆ្នាំដដែលនោះ តារាប្រុសរូបនេះបានទិញវីឡាមួយក្នុងតម្លៃ៣.៨ ពាន់លានវ៉ុន នៅក្នុងសង្កាត់ដែលមមាញឹកបំផុតក្នុងទីក្រុងសេអ៊ូលគឺ Itaewon ប្រទេសកូរ៉េខាងត្បូង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKrsUu1tfOWDlQhiLKu-47k7u3poMd8RyEkK771-b6gBhyQ5t_PAIIlzMzEzDH7J4V9XWnoUNnENmX7oEYbQgtju6D-V-jHGMQI0Hah9r1tHabxnXeuxz3hFDvL16fKlXZb64pAF0zkMm7EfUVu3HwrW-ugaF4GViQtTDUuE6GLPmsRg6qGA5Hel7AT_bb/s1350/image_2025-01-02_16-04-14%20(2).png

ស្ថិតនៅក្នុងវ័យ៤០ឆ្នាំតារាប្រុសរូបនេះមិនទាន់មានម្ចាស់បេះដូងឡើយ។ ទោះយ៉ាងណា ក្នុងតួនាទីចុងក្រោយនេះអ្នកគាំទ្រជាច្រើនបានជំរុញឱ្យលោកស្រលាញ់តួឯកស្រីនៅក្នុងជីវិតពិត៕

ស្តាយ៍ Review ថ្មី! និយាយប្រម៉ូតផលិតផលធម្មតាៗ តែយុវជនរូបនេះទទួលបានការគាំទ្រខ្លាំង

0

ថ្មីៗនេះលើបណ្តាញសង្គម មហាជនភាគច្រើនហាក់មានការចាប់អាម្មណ៍ខ្លាំងលើយុវជនមួយរូប ដែលជាអ្នក Review ផលិតផល និយាយស្តីបែបធម្មតាៗ តែកំប្លែងស្ងួត ខណៈទទួលបានសន្ទុះនូវការគាំទ្រកាន់តែខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGDSHivJ9o6K1tV7wJttwbuTFRGrXtCgGm3DlPazQ2q8IOyImRBqCvOwKkjvdqD6fdtMV2WHXUjryBjlrLwR-DBhQ90Ug5sKkjUddd4EpGuwSK24SMVPkhQ9ylINmH1UkSxRxW-rmCF10xR_G6cHOxexWpYt0PwuH0BPd4jd_Z4mfo2ZT6kEiTExyTXBp4/s960/464241629_122114677286544393_8595058619594805618_n.jpg
Reviewer ឬអ្នក Review ជាទូទៅ ត្រូវបានស្គាល់ថាជាមនុស្សពោរពេញដោយទេពកោសល្យក្នុងការនិយាយប្រម៉ូតអំពីផលិតផលអ្វីមួយ តាមវិធីសាស្រ្តពួកគេរៀងៗខ្លួន ដើម្បីទទួលបានភាពទាក់ទាញពីអ្នកទស្សនា។ យ៉ាងណា បើក្រឡេកទៅកាន់យុវជនមួយរូប ដែលមានឈ្មោះថា Chen Ra Dee នេះវិញហាក់ខុសប្លែកពីអ្នក Review ឯទៀតណាស់ ដែលស្ទើរតែគ្មាននរណាអាចធ្វើដូចទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjim6tuuqxmZZC9k-l6kcnsgS3EmFEi0Wv5BW17290i6QGCppbucZls5WMWG12hS1ucQcIJaAvGxJX0NhAIPmldGVADQAUjTqiZfGeOBhD-sy9fCxEd8XckQC62Vh5DXp65GpGft-qF0A7R-JMKWEWYF8L1Etf8LUw_iGOCkLJB3k5k-QOIicQpuZDuwt_/s1799/469600828_18033858479375399_8724297315025297023_n.jpg

នៅលើបណ្តាញសង្គមរបស់យុវជនរូបនេះ តែងដាក់បង្ហោះនូវវីដេអូប្រម៉ូតផលិតផលយ៉ាងច្រើនសម្បូរបែប តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺទៅលើស្តាយ៍ Review របស់គាត់, និយាយប្រម៉ូតផលិតផលធម្មតាៗ តែពាក្យពេចន៍របស់គាត់បែរជាពោរពេញដោយភាពកំប្លែងយ៉ាងខ្លាំង រហូតធ្វើឲ្យអ្នកទាំងអស់គ្នាសើចដោយមិនដឹងខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAAB7MFjSLZXTly1c_qBOHblnAWQfwervzJwG7w4YUXjPI-5P-jUVGBWKaNc6W5XBh3Bm2c7ixsI9SoXINODDpm09-JWhpl6NEbuzNRX2IHf3xCiecA1fx_pKYK3qbs2mKF4sVQi61eicQ-RXp0Lft8HhXoI65hVv4UPId3dBj9deJLzBVfXGukj70IkiK/s2048/471159889_122127512912544393_8843726019415686379_n.jpg

ជារឿយៗ យុវជនរូបនេះ តែងនិយាយចំអន់បែបលេងសើច និងនិយាយចំៗលើផលិតផល មិនចេះលើកជើងសរសើរ (មិនចេះប្រើក៏ប្រាប់ថាមិនចេះប្រើ មិនស្អាតក៏ប្រាប់ថាមិនស្អាតជាដើម)។ យ៉ាងណា គាត់បានទាញយកចំណាប់អារម្មណ៍ពីមហាជនតាមស្តាយ៍របស់គាត់ ខណៈដែលវីដេអូនីមួយៗទទួលបានអ្នកទស្សនារហូតដល់រាប់សែន រាប់លាននាក់ផងដែរ៕

«វ័យនេះមិនមែនជាវ័យសមាធិទេ តែជាវ័យប្រ.យុទ្ធ» សម្តីមួយឃ្លារងនូវមតិវែក..ញែកពីមហាជន!

0

ថ្មីៗនេះ នៅលើបណ្តាញសង្គម មហាជនភាគច្រើនហាក់ប្រតិ.កម្មយ៉ាងខ្លាំងទៅលើពាក្យសម្តីបស់បណ្ឌិតមួយរូបដែលនិយាយអំពី«ខ្លឹមសារសមាធិ» រហូតដល់មានការវិភាគនិងវែកញែកពេញពិភពអ៊ីធើណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdQk4PCXQPMEt9VZ0KRkfTbcai0albmsbqZsm5BQd58kjtDq5aAw_OxEpKQyiWfTb-mGu4f-X2TE0lV78ok36R5k7u9OQSklA-Mr3p3OY20xJwxCwbkZ0K-C5La4gY08oYFjBv4P5kpMvWYQhpjaBIp1dFPdTk8up8CwS0liLLwD5QIB_oicMbfs7CVXms/s1200/image_2025-01-03_13-24-58.png

លោកបណ្ឌិតសុខ ទូច បានមានប្រសាសន៍ថា«ក្មេងៗសម័យនេះបែរជាទៅសមាធិ? វ័យនេះមិនមែនជាវ័យសមាធិទេ តែជាវ័យប្រយុទ្ធ»។ លោកបានសង្កត់ធ្ងន់ទៀតថា«ការអប់រំទៅវិញទេ អានសៀវភៅឲ្យច្រើន យកចំណេះដឹងនិងគំនិតទៅប្រើ ទើបជាការប្រសើរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKPSjsRjVE4WTJAbShMP7BTDzBza4u516xs-N6hHiLfzFzHY9fNdanrVhNqjYdrgtMhnvJukU3Zi3LsZgrhHss9BSw2c-jQhbq-b-Xo8TPhLL8bpyu777BHa85WQU3OmJLeDo-_0YMBRkmncuvL56nnwVLBdJ8_JyTWTOuEo1mwxEvBIgYOjY1TJu0yDI/s1280/IMG_0836.JPG

យ៉ាងណា ត្រឹមពាក្យសម្តីរបស់លោកបណ្ឌិតត្រឹមប៉ុណ្ណេះ ក៏បានបណ្តាលឲ្យអ្នកលេងបណ្តាញសង្គមវិភាគព្រោងព្រាត ដោយមានទាំងអ្នកពេញចិត្តនិងអ្នកមិនពេញចិត្ត ដោយមតិខ្លះបានលើកឡើងថា«ប្រយុទ្ធត្រង់នេះប្រហែលគាត់ចង់សម្ដៅថាយុវជនគួរខិតខំរៀនសូត្រនិងប្រឹងធ្វើការ។ ដូច្នេះ ប្រសិនបើបានខំរៀនហើយចំណាយពេលសមាធិព្យាបាលផ្នត់គំនិតបន្ថែមទៀត គឺល្អទាំងព្រមតែម្ដង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw4QiBxOthba3XhkMGYP339JYoYxOWWpw4az9Fy6Mxl-XPbPn8CtfOvzdNqrgMmZofBP_liuNj6BuYiDNzfzPhKEXrqAPMFLbQnLNqEZogt0a4kud0x4psnMCG7poNYIMCDDcjFzCqZlOoAXAWQXC2FDIyMSHpmfMvnZjBz-CBSELbZNU2vV-qqx81NPks/s1500/IMG_0838.JPG
«គាត់និយាយត្រង់ហ្នឹងពិតជាមានន័យអីចឹងហើយ! គ្រាន់តែឆ្ងល់ថា រៀនក៏ល្អ សមាធិក៏ល្អ ហេតុអ្វីត្រូវបោះបង់ចោលមួយ? ម្យ៉ាងទៀត គេមិនមែនអង្គុយតែសមាធិទេ ដែលនេះក៏មិនខុសអីពីជីវិតប្រចាំថ្ងៃ រវល់ខ្លះ ទំនេរខ្លះហ្នឹងឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS_NISDwfwUFBBQXHICoShXCMUFQjpUvVUMAY3Oa9urSm9AytcAh5ZJwLR9pYP54DFtDo3l8kH-QNoxghee6T01_4yLKmr1rbTQkPlE_jKrUB81nflrplfalp-So0naRIhyphenhyphen9RP3LwVylspdIynT2VCTsWwP5nSl10zeswDuPdFXRyMBv-6w3KPpPJAVNSj/s1200/IMG_0839.JPG

«សមាធិក៏ជាមេរៀនជីវិតមួយដ៏សំខាន់ដែរ គឺអប់រំហ្នឹងហើយ ហើយក៏មិនមែនទៅសមាធិ ភ្លេចការភ្លេចងារ ភ្លេចរៀនសូត្រចំណេះដឹងផ្សេងៗដែរ គេមានពេលមានវេលាគេដែរតើ»។«ការបង្រៀនក្មេងឲ្យធ្វើសមាធិនិងអប់រំផ្លូវចិត្តតំាងពីក្មេង ធ្វើឲ្យគាត់មិនដើរផ្លូវខុស»។ «ព្រះបាទជ័យវរ្ម័នទី៧ មុននឹងយាងទៅធ្វើចម្បាំងក៏ទ្រង់ធ្វើសមាធិដែរ! ព្រោះកាលណាចិត្តមានសមាធិល្អហើយ ធ្វើកិច្ចអ្វីក៏សម្រេចបានគ្រប់យ៉ាង មិនថាការសិក្សា របរទទួលទាន»៕

BA ថ្មីប្រចាំភ្នំតាម៉ៅ! «អូនលំផាត់»ជាប់ឈ្មោះជាកូនដំរីនាំសំណាង មនុស្សម្នាភ្លុកទឹកភ្លុកដីទៅកម្សាន្ត

0

មួយរយៈក្រោយនេះ កូនដំរីញីមួយក្បាលដែលត្រូវបានគេស្គាល់ថាជា«អូនលំផាត់» កំពុងតែទាញយកចំណាប់អារម្មណ៍ពីមហាជន ភ្លុកទឹកភ្លុកដីទៅទស្សនាកម្សាន្តជាបន្តបន្ទាប់ នៅឯសួនសត្វភ្នំតាម៉ៅ លើទឹកដីខេត្តតាកែវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuYMMoJl6hLlM1MmX9lQnePBiVP5I8RD1Kd8bc0UZ2KZorvFTbS70oo80umJtcoCG-PJTkT7TASAJpqTaAC9MK_rfRWTP0Bc-AzF9RGBO8dBxNXrN9XAUr0Q1L2zpcWdSXtV1bSkDAVEUMQTq5k8J-ZtOXWvo4zpfPVwnk0UUCL4FWmUPZtMmLP9FPaMD2/s1280/470007056_591536319909264_6954340693588058325_n.jpg
ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញអំពីផ្ទាំងតូចល្មមមួយ ដែលជាតារាពេលវេលាដើម្បីជួបជាមួយអូនលំផាត់។ តាមការគូសបញ្ជាក់ អូនលំផាត់ គឺបើកឲ្យភ្ញៀវចូលទស្សនាជារៀងរាល់ថ្ងៃតែម្តង ដោយនៅពេលព្រឹក ចន្លោះម៉ោង ៩៖៣០-៩៖៥០នាទី និង ម៉ោង១០៖៣០-១០៖៥០នាទី។ នៅពេលរសៀលវិញ គឺនៅចន្លោះម៉ោង ១៖៣០-១៖៥០នាទី និង ម៉ោង ៣៖៣០-៣៖៥០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGeG7o2CxgUWRPsWYIjzLfowke92bnv9BFD_zT9hb4qLW15Um_gLb8142IvoVm4KLCW2kOQEv38Ujf9ylvrV94DOUEvWU37AlVdIEAJQnHI9QC0o4F1hcOm8G2m_f_Uosw7ySLd2xgc-LxHh1L7SGU91jGQ4vl1voew4gRVMRQ-XOFTUQSArX39ePs5Ei7/s978/472133413_8993306137426524_4257646904277680053_n.jpg
សូមជម្រាបថា អូនលំផាត់ ជាកូនដំរីញីមួយក្បាល មានអាយុប្រហែល ៦ខែ និងមានទំងន់១៣៨គីឡូក្រាម ដោយបច្ចុប្បន្ន កំពុងតែទទួលការសង្គ្រោះនិងព្យាបាលនៅឯសួនសត្វភ្នំតាម៉ៅ។ ភាពល្បីល្បាញរបស់អូនលំផាត់ ដោយសារតែភាពឆ្លាតវៃ រូបរាងដ៏ខ្ជូតគួរឲ្យស្រលាញ់ និងប្រវត្តិដ៏ជូរចត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbyH9BsK4T430nnwuRb204s9l8oIvhU_1VFPEPEX0L83ZLcFHy68AtZTuaxKlRgwrc12R7sPr59zZfT-P8lIJg9-6PaP93rztb3xgMNw3kJ4zkGqK-TZkP5xd_7JXaxWr_zvE0MMKRYMltbi969b25OA_-mx7MUZtsqPDVubiLRN-R8nwhjTFeCSCI3bgw/s971/472022123_8993306084093196_3525962394095374148_n.jpg

មុនពេលដែលកូនដំរីមួយក្បាលនេះមកដល់សួនសត្វភ្នំតាម៉ៅ គឺមានរបួសជើងមុខខាងស្តាំដោយសារការដាក់អន្ទាក់របស់ព្រានព្រៃ។ អូនលំផាត់ ត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះភ្នំតាម៉ៅ កាលពីអំឡុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ យ៉ាងណា ដោយសារតែមានរបួសជើងមុខខាងស្តាំនោះធ្ងន់ធ្ងរ គឺត្រូវការពេលវេលាព្យាបាលយូរទៀត ខណៈវាក៏មិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវនោះទេ។ ដូច្នេះហើយ នាងតូចដំរីញីមួយក្បាលនេះក៏ត្រូវតែមានការថែទាំឲ្យបានដិតដល់ពីក្រុមការងារ នៅឯសួនសត្វនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgffHYk__hHfKFc-pYr9kdgVoIFV6FMeayerdvvzedtaPmU9DjT-HrBLvM6HQyDgZYuQYguPvmPFomA71zwiISUmBYVvv3D2CTdsCwa1sjS6-iiJqnX8xFL7GYF1fvyepMSnv2a0zTNc8uSQbnMG2BvhSVmIs-cAgiSliN42qSMJ88dah0iIGvx3OiEhmPa/s2048/IMG_0858.JPG

បើក្រឡេកទៅកាន់បណ្តាញសង្គមវិញ ទាំងនៅលើ Tik Tok និងហ្វេសបុក នាងតូចលំផាត់ហាក់មានភាពល្បីល្បាញខ្លាំង ដោយមានការដាក់បង្ហោះនិងចែករំលែកជាបន្តបន្ទាប់ ខណៈក៏មានសប្បុរសជននានាឧបត្ថម្ភជាថវិកាផង និងជូនជាទឹកដោះគោរជូនផងដែរ។ អ្នកលេងបណ្តាញសសង្គមភាគច្រើនបានហៅនាងតូចលំផាត់ថាជា កូនដំរីនាំសំណាង ត្រូវតែទៅលេងឲ្យបានម្តងក្នុងមួយឆាកជីវិត៕

កាត់ឆុង ២០២៥! វិហារអ្នកតាព្រះចៅ វត្តភ្នំ ជាទីដ៏ស័ក្តិសិទ្ធរបស់ខ្សែស្រឡាយចិន សម្រុកធ្វើពិធី

0

ពិធីបុណ្យចូលឆ្នាំចិននឹងឈានចូលមកដល់នាថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥នេះ ដោយសង្កេតឃើញថាប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិនមួយចំនួនបានសម្រុងទៅធ្វើពិធីកាត់ឆុងជាបណ្តើរៗហើយ មុននឹងថ្ងៃចូលឆ្នាំចិនមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9aYFCC527vCNlDRUinu-UqYUxUwWqUTHJjJkLLL8gTj9UsB1aPJRZ44dZxmBcvggo_qRSJTHmfcNNG9ciDYvNp_0Lo-zBtWcUGdQ68NiiqBD8BhZioJOzKx80kVHDKXOI3qiFIQG83KUoHiovuBe0k6KfQRGWXopOBjs0TCuO80oWEd4UhIcaHL9iOhOO/s1280/image_2025-01-03_13-17-12.png

សម្រាប់អ្នកដែលរស់នៅរាជធានីភ្នំពេញភាគច្រើនតែងទៅធ្វើពិធីសែនកាត់ឆុងនៅឯវិហារអ្នកតាព្រះចៅ វត្តភ្នំ ដោយនាំយកនូវសំណែនពិសេស២យ៉ាង ដូចជា ស៊ុតឆៅ ៣គ្រាប់ និងសាច់ជ្រូក ៣ ជាន់មួយដុំទៅដាក់ក្នុងមាត់ទេវតាខ្លាទីនោះ។ បន្ថែមពីនេះ ក៏មានភ្ជាប់មកជាមួយនឹងក្រដាសសែន ផ្លែឈើ ទាន ធូបជាដើម ដើម្បីធ្វើជាដង្វាយ ព្រមជាមួយនឹងការបន់ស្រន់ផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBf_rgZiPYVJJ6S-35LgVwyuzPbc4A5EE1i7sMUJflvwyMgcjnjp4S_PU609wsnfuIk9Iqnl_5mHJpJJLtr4N8PG6Gf0Vnft3RBs_FyL11Liuth6j9YxGb1-AYHqK5sgLEWIWU2d5OAbSmEOXse9nMrFfjN3owT8hbz_pNi7NFw1yKDjs_3jQMibPF0OAy/s1024/IMG_0824.JPG
ពួកគេមានជំនឿថា ការកាត់ឆុង គឺធ្វើឡើងក្នុងគោលបំណងកាត់គ្រោះចង្រៃចេញឲ្យអស់ និងនាំមកវិញនូវលាភសំណាង។ ការកាត់ឆុងនេះ អ្នកខ្លះក៏បានធ្វើឡើងតាំងពីចុងឆ្នាំចាស់ (មុននឹងឈានចូលឆ្នាំថ្មី) ហើយអ្នកខ្លះទៀតធ្វើឡើងនូវកៀកថ្ងៃចូលឆ្នាំចូលចិន ឬក្រោយចូលឆ្នាំចិនហើយ គឺអាស្រ័យលើពេលវេលាទំនេររបស់បុគ្គលម្នាក់ៗ ក៏ដូចជាស្របតាមក្បួនចិនសែរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYEcKoaRdc2mc17e7ujuBsng_q_hiNSFbGlec3LHrG7KaIRWDOrYFaO0F1oDZ6nJVs7qbl7jQnJAe4XpB4_-vSGR-zaaRQD8F1s-qQvPj1JiyxpYv9vZoVgzLVRJcHTDMd7XxPK2eDAJfAYLW5qMhhXdCQvJwMo0ah3u1TaUKzxEyfSNLkCYCj91Ez32H_/s2048/IMG_0826.JPG

សូមជម្រាបថា ទាំងនេះគឺជាអបិយជំនឿរបស់ជនជាតិចិននិងខ្សែស្រឡាយកាត់ចិន តែទោះជាយ៉ាងណា អ្នកកាន់ប្រពៃណីចិនមួយចំនួនទៀត ក៏មិនបានជឿលើជំនឿនេះទេ បើស្របតាមសម័យបច្ចេកវិទ្យា៕

ច្បាប់ហាមជក់បារីនៅទីសាធារណៈនៅទីក្រុង Milan បានអនុវត្តដំបូងគេនៅអឺរ៉ុបដើម្បីការពារបរិស្ថាន

0

ប្រទេសអ៊ីតាលី ៖ អាជ្ញាធរទីក្រុង Milan នឹងពិន័យជាប្រាក់ពលរដ្ឋណាជក់បារីនៅតាមផ្លូវ ឬទីសាធារណៈ ក្រោយពីប្រទេសអ៊ីតាលីចាប់ផ្តើមអនុវត្តច្បាប់ហាមជក់បារី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ។ ការហាមឃាត់ការជក់បារីនៅទីសាធារណៈ គឺជាការលើកកម្ពស់គុណភាពអាកាសធាតុ និងការពារផលប៉ះពាល់សុខភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipvY8rHtMYrBdoMUdBREYJ7XJcpxLqLMw01J_zSNPRzxEs-4iTGLG-T6TrhBLYL6GSGi9gOm3yPI5zQHnG7SAF9Z0IKuGyOon444TRXtWqeImWJwVQMaJEn89Vo-boeHFTXuM1AGjorvBPmRrCcv8vkNwDxujbQ0bPdK1u9pbOSLGeeqeowwqPkJvZFpKY/s1000/image_2025-01-03_11-02-46%20(2).png

កាលពីថ្ងៃទី២ ខែមករា កន្លងមក សារព័ត៌មាន AFP រាយការណ៍ថា ទីក្រុង Milan នឹងអនុវត្តច្បាប់ហាមជក់បារីយ៉ាងតឹងរ៉ឹង ហើយអ្នកល្មើសច្បាប់នឹងត្រូវបង់ប្រាក់ពិន័យ ចាប់ពី៤១ដុល្លារ ទៅ២៥០ដុល្លារអាមេរិក ពីព្រោះទីក្រុង Milan ផ្តោតសំខាន់លើគុណភាពអាកាសធាតុ និងផលប៉ះពាល់សុខភាពពលរដ្ឋ ។ កាលពីឆ្នាំ២០២០ ទីក្រុងនេះបានរឹតបន្តឹងការជក់បារីកាន់តែខ្លាំង រហូតដល់ឆ្នាំ២០២១ ទីក្រុងនេះក៏ប្រកាសហាមជក់បារីនៅទីសាធារណៈ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ និងលើរថយន្តក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfSfjHYoD5vP5HAaLm8tQQ27jIUSiM_fUqlN16L7qjj_WFgL58P3HEajUXWwOTRCy-ZxLCmj4wycZ1bpjJOAECVMDrrrY5WAyDqg5D1tw6El7vKJF8r62i_XRCaFqqtE28igTXRmPSj5LdyNhccrS4I21Rp-wvHDgDU2SQYuF-h2Ch9RUW5US2VngLxTia/s1280/image_2025-01-03_11-02-46.png

ច្បាប់ថ្មីហាមឃាត់ការជក់បារី គឺគ្របដណ្តប់នៅទីសាធារណៈទាំងអស់ រួមទាំងផ្លូវនានាផងដែរ លើកលែងតែបរិវេណនៅឆ្ងាយពីមនុស្សម្នា យ៉ាងហោចណាស់ ១០ម៉ែត្រ ។ អាជ្ញាធរនិយាយថា ការអនុវត្តច្បាប់នេះមានគោលបំណងកែលម្អគុណភាពអាកាសធាតុក្នុងទីក្រុង Milan ដែលមានខ្យល់កខ្វក់បំផុតក្នុងតំបន់អឺរ៉ុប ព្រមទាំងការពារការប៉ះពាល់សុខភាពពលរដ្ឋ ជាពិសេស ការពារក្មេងតូចៗកុំឱ្យហិតផ្សែងបារី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOWy-QRiM6j3HPnHuMk16WppAICYVucLxNM9lUsvhoG18gFQoydWiPB7LfSSdj9BopRqWDROvOdrPJ4NColXaYJluUO6Tq_QaF7hwkqWYHFQ8wg2zRs4ZgL4tfJLO6RY-la8cPxxIB4yev3V00p5Dy3Da35LD8lKHNJO3ETj2t5ZLLu05Lvez0_O1zpE82/s1440/image_2025-01-03_11-02-47%20(2).png
ចំណែកលោក Emmanuele Marinoni ម្ចាស់ហាងលក់បារីមួយកន្លែងក្នុងទីក្រុង Milan និយាយថា ការអនុវត្តច្បាប់ថ្មីធ្វើឱ្យអាជីវកម្មពាក់ព័ន្ធនឹងបារីធ្លាក់ចុះ ចាប់ពី២០% ទៅ៣០% បើទោះជាច្បាប់ពុំនេះបានហាមឃាត់បារីអេឡិចត្រូនិកក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qvraSoUMzYYwW7u5Mw5KKY-3uFgCl_K8jh2EcEt-ibYMh2fCpwN1jw5ib3Wko1tEfpH2kdTE0fDpOgyO0JZKVpYCB9chaMHNt1CBU42gWtLHJImHb9LsyAm0UlWF63uvE-bwyFUGr1FMkR9Gmx9uQNrWRR6aDvCWCZnvlh2rGH9zE753e878Jf-Ac8Qt/s1440/image_2025-01-03_11-02-47.png

គួរបញ្ជាក់ថា អ៊ីតាលីបានបង្កើតច្បាប់ហាមជក់បារីលើកដំបូង នៅឆ្នាំ១៩៧៥ គឺហាមជក់បារីនៅផ្លូវដឹកជញ្ជូនសាធារណៈ សាលារៀន និងតំបន់មួយចំនួន ។ នៅឆ្នាំ១៩៩៥ ច្បាប់នេះ ក៏បានពង្រីកតំបន់ហាមឃាត់បន្ថែមទៀត និងនៅឆ្នាំ២០០៥ ច្បាប់ក៏បានហាមឃាត់ការជក់បារីនៅទីសាធារណៈទាំងអស់ ហើយគេចាត់ទុកថា គឺជាច្បាប់ហាមជក់បារីដំបូងគេនៅតំបន់អឺរ៉ុបពេលនោះ ៕

ច្បាប់ហាមជក់បារីនៅទីសាធារណៈនៅទីក្រុង Milan បានអនុវត្តដំបូងគេនៅអឺរ៉ុបដើម្បីការពារបរិស្ថាន

0

ប្រទេសអ៊ីតាលី ៖ អាជ្ញាធរទីក្រុង Milan នឹងពិន័យជាប្រាក់ពលរដ្ឋណាជក់បារីនៅតាមផ្លូវ ឬទីសាធារណៈ ក្រោយពីប្រទេសអ៊ីតាលីចាប់ផ្តើមអនុវត្តច្បាប់ហាមជក់បារី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ។ ការហាមឃាត់ការជក់បារីនៅទីសាធារណៈ គឺជាការលើកកម្ពស់គុណភាពអាកាសធាតុ និងការពារផលប៉ះពាល់សុខភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipvY8rHtMYrBdoMUdBREYJ7XJcpxLqLMw01J_zSNPRzxEs-4iTGLG-T6TrhBLYL6GSGi9gOm3yPI5zQHnG7SAF9Z0IKuGyOon444TRXtWqeImWJwVQMaJEn89Vo-boeHFTXuM1AGjorvBPmRrCcv8vkNwDxujbQ0bPdK1u9pbOSLGeeqeowwqPkJvZFpKY/s1000/image_2025-01-03_11-02-46%20(2).png

កាលពីថ្ងៃទី២ ខែមករា កន្លងមក សារព័ត៌មាន AFP រាយការណ៍ថា ទីក្រុង Milan នឹងអនុវត្តច្បាប់ហាមជក់បារីយ៉ាងតឹងរ៉ឹង ហើយអ្នកល្មើសច្បាប់នឹងត្រូវបង់ប្រាក់ពិន័យ ចាប់ពី៤១ដុល្លារ ទៅ២៥០ដុល្លារអាមេរិក ពីព្រោះទីក្រុង Milan ផ្តោតសំខាន់លើគុណភាពអាកាសធាតុ និងផលប៉ះពាល់សុខភាពពលរដ្ឋ ។ កាលពីឆ្នាំ២០២០ ទីក្រុងនេះបានរឹតបន្តឹងការជក់បារីកាន់តែខ្លាំង រហូតដល់ឆ្នាំ២០២១ ទីក្រុងនេះក៏ប្រកាសហាមជក់បារីនៅទីសាធារណៈ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ និងលើរថយន្តក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfSfjHYoD5vP5HAaLm8tQQ27jIUSiM_fUqlN16L7qjj_WFgL58P3HEajUXWwOTRCy-ZxLCmj4wycZ1bpjJOAECVMDrrrY5WAyDqg5D1tw6El7vKJF8r62i_XRCaFqqtE28igTXRmPSj5LdyNhccrS4I21Rp-wvHDgDU2SQYuF-h2Ch9RUW5US2VngLxTia/s1280/image_2025-01-03_11-02-46.png

ច្បាប់ថ្មីហាមឃាត់ការជក់បារី គឺគ្របដណ្តប់នៅទីសាធារណៈទាំងអស់ រួមទាំងផ្លូវនានាផងដែរ លើកលែងតែបរិវេណនៅឆ្ងាយពីមនុស្សម្នា យ៉ាងហោចណាស់ ១០ម៉ែត្រ ។ អាជ្ញាធរនិយាយថា ការអនុវត្តច្បាប់នេះមានគោលបំណងកែលម្អគុណភាពអាកាសធាតុក្នុងទីក្រុង Milan ដែលមានខ្យល់កខ្វក់បំផុតក្នុងតំបន់អឺរ៉ុប ព្រមទាំងការពារការប៉ះពាល់សុខភាពពលរដ្ឋ ជាពិសេស ការពារក្មេងតូចៗកុំឱ្យហិតផ្សែងបារី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOWy-QRiM6j3HPnHuMk16WppAICYVucLxNM9lUsvhoG18gFQoydWiPB7LfSSdj9BopRqWDROvOdrPJ4NColXaYJluUO6Tq_QaF7hwkqWYHFQ8wg2zRs4ZgL4tfJLO6RY-la8cPxxIB4yev3V00p5Dy3Da35LD8lKHNJO3ETj2t5ZLLu05Lvez0_O1zpE82/s1440/image_2025-01-03_11-02-47%20(2).png
ចំណែកលោក Emmanuele Marinoni ម្ចាស់ហាងលក់បារីមួយកន្លែងក្នុងទីក្រុង Milan និយាយថា ការអនុវត្តច្បាប់ថ្មីធ្វើឱ្យអាជីវកម្មពាក់ព័ន្ធនឹងបារីធ្លាក់ចុះ ចាប់ពី២០% ទៅ៣០% បើទោះជាច្បាប់ពុំនេះបានហាមឃាត់បារីអេឡិចត្រូនិកក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qvraSoUMzYYwW7u5Mw5KKY-3uFgCl_K8jh2EcEt-ibYMh2fCpwN1jw5ib3Wko1tEfpH2kdTE0fDpOgyO0JZKVpYCB9chaMHNt1CBU42gWtLHJImHb9LsyAm0UlWF63uvE-bwyFUGr1FMkR9Gmx9uQNrWRR6aDvCWCZnvlh2rGH9zE753e878Jf-Ac8Qt/s1440/image_2025-01-03_11-02-47.png

គួរបញ្ជាក់ថា អ៊ីតាលីបានបង្កើតច្បាប់ហាមជក់បារីលើកដំបូង នៅឆ្នាំ១៩៧៥ គឺហាមជក់បារីនៅផ្លូវដឹកជញ្ជូនសាធារណៈ សាលារៀន និងតំបន់មួយចំនួន ។ នៅឆ្នាំ១៩៩៥ ច្បាប់នេះ ក៏បានពង្រីកតំបន់ហាមឃាត់បន្ថែមទៀត និងនៅឆ្នាំ២០០៥ ច្បាប់ក៏បានហាមឃាត់ការជក់បារីនៅទីសាធារណៈទាំងអស់ ហើយគេចាត់ទុកថា គឺជាច្បាប់ហាមជក់បារីដំបូងគេនៅតំបន់អឺរ៉ុបពេលនោះ ៕

យប់នេះនឹងមានទេពច្យុតហោះកាត់លើមេឃដែលជាព្រឹត្តិការណ៍ដ៏កម្រមួយកើតឡើងតែម្តងគត់ក្នុងរយៈពេល ៧៨០ ថ្ងៃ

0

នៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០២៥ នេះលោកអ្នកនឹងអាចមើលឃើញទេពច្យុតហោះឆ្លងកាត់លើផ្ទៃមេឃនាពេលរាត្រីបានយ៉ាងច្បាស់ ដោយអាចមើលឃើញបានរហូតដល់ ១១០ អាចម៍ផ្កាយក្នុងមួយម៉ោងឯណោះ ដែលនេះគឺជាព្រឹត្តិការណ៍ដ៏កម្រមួយកើតឡើងតែម្តងគត់ក្នុងរយៈពេល ៧៨០ ថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFljo4c9S9z4MArgRbFTau-eorjmkoqGlS5LbO0Uqx53POhnnljcJT5bVy1NdSRNId01lTTzZVNZKsg6WNggKnZWkQZOX9_ViWV_6he_bF2PPt-1YTKDS11s5_jWtKVNx1DFJSJzj5OlnQZOOOx6z8gF5apGvyCh4NjuwMRPtc2xXgFInH91fXT4gdRhA5/s800/image_2025-01-03_10-28-08%20(2).png

ទេពច្យុត ឬអាចម៍ផ្កាយគឺជាបំណែកឬកម្ទេចកម្ទីដែលរសាត់អណ្តែតជុំវិញព្រះអាទិត្យ នៅពេលផែនដីគោចរកាត់កម្ទេចកម្ទីទាំងនេះ ពួកវាក៏ត្រូវធ្លាក់ចូលក្នុងស្រទាប់បរិយាកាសភពយើង ហើយកកិតឆេះក្នុងល្បឿនយ៉ាងលឿន ដែលបង្កើតទៅជាផ្កាយដុះកន្ទុយជាច្រើននៅលើផ្ទៃមេឃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHOQpE-uu4ki2xIBCPEXyj8t_41t3OoxCe6jtWrfFBQ5oXDfG5kHa-btJxDTJLpuZw_Aghi9ZS82Z50_Za4IVcQ6iVZm6PCOm-WnsFO-HoKgjI9gbPSWFSSTjCmLJWJ6S-bMPPJtNsp81h91Ki_wu_WW3W6Ry7goilNGQ4NtvjIF5WMhZ1m9huMVLPVDk4/s1530/image_2025-01-03_10-28-08.png

ដូច្នេះកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើងប្រហែលម៉ោង ៤ រសៀលដល់ម៉ោង ៧ យប់ដែលជាម៉ោងសកល។ ទោះជាយ៉ាងណាប្រសិនបើអ្នកខកខានមើលព្រឹត្តិការណ៍នេះ លោកអ្នកក៏អាចរង់ចាំទស្សនាព្រឹត្តិការណ៍តារាសាស្ត្រមួយផ្សេងទៀតគឺភពទាំង ៧ តម្រៀបគ្នាលើមេឃ ដែលនឹងលេចឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcOIYRmtiZYmT1BETgAIYibWQOZ2ThamGiur-4Tk9h8HxUN6qSAetL3kc4FUXeiH_aeExaSwdlUT6Pc3Yw_qm-jSPgAvSME6VqkqsVXZ47wCUEbXlgM_n1gmchxzPi3TLCa4zPq16Vxbk-9jpU3TFSd2ioHSwCsAlNnvQWGF6FVY_ovrmxkOigg4-wRC0H/s1694/image_2025-01-03_10-28-09.png
ភពទាំងនោះរួមមាន៖ ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន នឹងបង្ហាញខ្លួនក្នុងពេលតែមួយនៅលើមេឃ ដែលមនុស្សជុំវិញពិភពលោកអាចមើលឃើញដោយភ្នែកទទេបាន ដែលនេះគឺជាព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យបំផុតមួយមិនធ្លាប់មាន។ ព្រឹត្តិការណ៍នេះត្រូវាបានគេស្គាល់ថាជាបាតុភូតក្បួនដង្ហែរបស់ភព ដែលលោកអ្នកអាចមើលភពទាំងនេះបាន នៅម៉ោងប្រហែល ៨:៣០ នាទីយប់ចាប់ពីថ្ងៃទី២១ ខែមករាដល់ថ្ងៃទី ២១ ខែកុម្ភៈពេញមួយខែតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimTzY-i0m_fFkHHnWvdYMI9MOnuHDHO4swbq3udKpsvuNkUqQBl845kKJ6cNvzQIUhUiEzeU0MeucN0a9LqiwCoxQcpljYF2oxLf4BACySYJD84HxxXCbrqtreOXlqzjVISG0GJz7ZzngjIH4gudSiQRX4SyhIDmuVlHdvAg6swkMIw4q2h7iKfBBkg04S/s830/image_2025-01-03_10-28-10.png