Home ព័ត៌មានអន្តរជាតិ ច្បាប់ហាមជក់បារីនៅទីសាធារណៈនៅទីក្រុង Milan បានអនុវត្តដំបូងគេនៅអឺរ៉ុបដើម្បីការពារបរិស្ថាន

ច្បាប់ហាមជក់បារីនៅទីសាធារណៈនៅទីក្រុង Milan បានអនុវត្តដំបូងគេនៅអឺរ៉ុបដើម្បីការពារបរិស្ថាន

80
0

ប្រទេសអ៊ីតាលី ៖ អាជ្ញាធរទីក្រុង Milan នឹងពិន័យជាប្រាក់ពលរដ្ឋណាជក់បារីនៅតាមផ្លូវ ឬទីសាធារណៈ ក្រោយពីប្រទេសអ៊ីតាលីចាប់ផ្តើមអនុវត្តច្បាប់ហាមជក់បារី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ។ ការហាមឃាត់ការជក់បារីនៅទីសាធារណៈ គឺជាការលើកកម្ពស់គុណភាពអាកាសធាតុ និងការពារផលប៉ះពាល់សុខភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipvY8rHtMYrBdoMUdBREYJ7XJcpxLqLMw01J_zSNPRzxEs-4iTGLG-T6TrhBLYL6GSGi9gOm3yPI5zQHnG7SAF9Z0IKuGyOon444TRXtWqeImWJwVQMaJEn89Vo-boeHFTXuM1AGjorvBPmRrCcv8vkNwDxujbQ0bPdK1u9pbOSLGeeqeowwqPkJvZFpKY/s1000/image_2025-01-03_11-02-46%20(2).png

កាលពីថ្ងៃទី២ ខែមករា កន្លងមក សារព័ត៌មាន AFP រាយការណ៍ថា ទីក្រុង Milan នឹងអនុវត្តច្បាប់ហាមជក់បារីយ៉ាងតឹងរ៉ឹង ហើយអ្នកល្មើសច្បាប់នឹងត្រូវបង់ប្រាក់ពិន័យ ចាប់ពី៤១ដុល្លារ ទៅ២៥០ដុល្លារអាមេរិក ពីព្រោះទីក្រុង Milan ផ្តោតសំខាន់លើគុណភាពអាកាសធាតុ និងផលប៉ះពាល់សុខភាពពលរដ្ឋ ។ កាលពីឆ្នាំ២០២០ ទីក្រុងនេះបានរឹតបន្តឹងការជក់បារីកាន់តែខ្លាំង រហូតដល់ឆ្នាំ២០២១ ទីក្រុងនេះក៏ប្រកាសហាមជក់បារីនៅទីសាធារណៈ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ និងលើរថយន្តក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfSfjHYoD5vP5HAaLm8tQQ27jIUSiM_fUqlN16L7qjj_WFgL58P3HEajUXWwOTRCy-ZxLCmj4wycZ1bpjJOAECVMDrrrY5WAyDqg5D1tw6El7vKJF8r62i_XRCaFqqtE28igTXRmPSj5LdyNhccrS4I21Rp-wvHDgDU2SQYuF-h2Ch9RUW5US2VngLxTia/s1280/image_2025-01-03_11-02-46.png

ច្បាប់ថ្មីហាមឃាត់ការជក់បារី គឺគ្របដណ្តប់នៅទីសាធារណៈទាំងអស់ រួមទាំងផ្លូវនានាផងដែរ លើកលែងតែបរិវេណនៅឆ្ងាយពីមនុស្សម្នា យ៉ាងហោចណាស់ ១០ម៉ែត្រ ។ អាជ្ញាធរនិយាយថា ការអនុវត្តច្បាប់នេះមានគោលបំណងកែលម្អគុណភាពអាកាសធាតុក្នុងទីក្រុង Milan ដែលមានខ្យល់កខ្វក់បំផុតក្នុងតំបន់អឺរ៉ុប ព្រមទាំងការពារការប៉ះពាល់សុខភាពពលរដ្ឋ ជាពិសេស ការពារក្មេងតូចៗកុំឱ្យហិតផ្សែងបារី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOWy-QRiM6j3HPnHuMk16WppAICYVucLxNM9lUsvhoG18gFQoydWiPB7LfSSdj9BopRqWDROvOdrPJ4NColXaYJluUO6Tq_QaF7hwkqWYHFQ8wg2zRs4ZgL4tfJLO6RY-la8cPxxIB4yev3V00p5Dy3Da35LD8lKHNJO3ETj2t5ZLLu05Lvez0_O1zpE82/s1440/image_2025-01-03_11-02-47%20(2).png
ចំណែកលោក Emmanuele Marinoni ម្ចាស់ហាងលក់បារីមួយកន្លែងក្នុងទីក្រុង Milan និយាយថា ការអនុវត្តច្បាប់ថ្មីធ្វើឱ្យអាជីវកម្មពាក់ព័ន្ធនឹងបារីធ្លាក់ចុះ ចាប់ពី២០% ទៅ៣០% បើទោះជាច្បាប់ពុំនេះបានហាមឃាត់បារីអេឡិចត្រូនិកក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qvraSoUMzYYwW7u5Mw5KKY-3uFgCl_K8jh2EcEt-ibYMh2fCpwN1jw5ib3Wko1tEfpH2kdTE0fDpOgyO0JZKVpYCB9chaMHNt1CBU42gWtLHJImHb9LsyAm0UlWF63uvE-bwyFUGr1FMkR9Gmx9uQNrWRR6aDvCWCZnvlh2rGH9zE753e878Jf-Ac8Qt/s1440/image_2025-01-03_11-02-47.png

គួរបញ្ជាក់ថា អ៊ីតាលីបានបង្កើតច្បាប់ហាមជក់បារីលើកដំបូង នៅឆ្នាំ១៩៧៥ គឺហាមជក់បារីនៅផ្លូវដឹកជញ្ជូនសាធារណៈ សាលារៀន និងតំបន់មួយចំនួន ។ នៅឆ្នាំ១៩៩៥ ច្បាប់នេះ ក៏បានពង្រីកតំបន់ហាមឃាត់បន្ថែមទៀត និងនៅឆ្នាំ២០០៥ ច្បាប់ក៏បានហាមឃាត់ការជក់បារីនៅទីសាធារណៈទាំងអស់ ហើយគេចាត់ទុកថា គឺជាច្បាប់ហាមជក់បារីដំបូងគេនៅតំបន់អឺរ៉ុបពេលនោះ ៕