Home Blog Page 759

ចាប់អារម្មណ៍លើ ព្រះនាងតូចនរោត្តម ជេនណា មានបន្ទូលជាភាសាចិនបានយ៉ាងពីរោះ នៅក្នុងការសម្តែងមួយ!

0

ការសម្តែងទស្សនីយភាពសិល្បៈដ៏កម្រមួយ ក្រោមចំណងជើងថា”លោក ជីវ តាក្វាន់ បានជួបនគរចេនឡា” ដែលបានប្រព្រឹត្តិទៅនៅឯសាលមហោស្រពចតុមុខ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បានបង្កឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសជាមួយនឹងព្រះរាជវត្តមានសម្តែងផ្ទាល់ពីព្រះនាងតូច នរោត្តម ជេនណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4uET6TVSzL0MkvxG_WE6hWd6jrq0YCjPHtPBTchU84RnBHlNM-jsshw9opPlODawU5Wm-8uL8B4LEGfH6gYb3U9OwTziaeV9f-f8CsB5dKYoKAj12_AsJ4R_XQnIYX9gZtD2sRRuHqk2leVX_9XVN431bjvRlWQIJ_k-pUDVulvl1Dn4sBO8we-CxYc1z/s2048/470206460_1130392238451086_594407673142468637_n.jpg

«លោក ជីវ តាក្វាន់ បានជួបនគរចេនឡា» ជាកំណត់ត្រាចិនដ៏ល្បីអំឡុងសតវត្សទី ១៣ ដែលពិពណ៌នាអំពីវប្បធម៌ អរិយធម៌នាសម័យអង្គរដ៏រុងរឿងរបស់ខ្មែរ។ ការសម្តែងនេះបានបង្ហាញអំពីដំណើរប្រវត្តិសាស្ត្ររបស់អ្នកការទូតចិន ជីវ តាក្វាន់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងសតវត្សទី ១៣។ ដំណើរនៃសាច់រឿងនេះបាននាំឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍តាមរយៈការសម្តែង ការរាំ ការច្រៀង ក៏ដូចជារបាំបុរាណ ពីសំណាក់សិល្បៈករ និងសិល្បៈការីទាំងចិននិងខ្មែរយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7LtzQT089CK-qHwNG6BNDNFmUlUt_Fu7qf3DqZStRZpiQ-Dp690ABNVn88cJoyUzOVdpcqrnmAJ2cOAcI-NMnRAHww6As1qiLvmZNDHrTAfW93XGKqqTYX7BuJUmqsq78Ee0rpYP4_avoWKp69tiv1sdc2_DJmZ1J5YDOThEK57Gc44hoALJ6Ov5E2Fd/s2048/471735443_986592243281090_6091889667479718342_n.jpg

យ៉ាងណា ទស្សនីយភាពសិល្បៈដ៏ធំលើកនេះ ក៏រួមព្រះវត្តមានសម្តែងពីព្រះនាងតូចនរោត្តមជេនណាផងដែរ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍លើព្រះនាងតូចនោះ តាមរយៈការសម្តែងគឺទ្រង់អាចមានបន្ទូលទាំងជាភាសាជាតិផង និងជាភាសាចិនផង ដែលឆ្លុះបញ្ចាំងអំពីការលាយបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រនិងវប្បធម៌ខ្មែរ-ចិន នាសម័យបុរាណកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFx9ksgIrzvc27EXmZBy8bUc_IRWSbz2v-uGRBnIRIz5iFfA9w8RnXaU7q49llhy66iOYul94kZn4WuMDtqSN8uLPSW8pUjs9WJy5KgEfNeqv4BwpN8dSJzmdMI7tA8eTbc3jGKL2srS6J93x-rTyNCtntqsbVDsNRgNPDezeF0JSVz7i3RC3BD7ckTYXD/s2048/471630283_986592216614426_2972757014894642410_n.jpg

បន្ថែមពីនេះ តាមរយៈសាច់រឿងគេក៏បានប្រទះឃើញ ព្រះនាងតូចសម្តែងរបាំបុរាណខ្មែរ ក្នុងព្រះកាយវិការយ៉ាងទន់ភ្លន់ល្វត់ល្វន់ និងស្រស់ស្អាតខ្លាំង រហូតដល់មហាជនកោតស្ញប់ស្ញែងគ្រប់ៗគ្នាផងដែរ៕

រមណីយដ្ឋានភ្នំទឹកធំ ជាតំបន់ធម្មជាតិដ៏ស្រស់បំព្រងនាខេត្តកំពត

0

រមណីយដ្ឋានភ្នំទឹកធំ គឺជាកន្លែងទេសចរណ៍ថ្មីមួយដ៏ទាក់ទាញ និងស្រស់ស្អាតបំផុត ស្ថិតនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានទីតាំងនៅក្នុងភូមិអន្លង់ថ្ងាន់ ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅទីនេះមានបរិយាកាសស្ងប់ស្ងាត់ បូករួមនឹងខ្យល់ត្រជាក់បក់រំភើយៗ ទេសភាពបៃតងស្រស់បំព្រង មានទឹកព័ទ្ធជុំវិញ មានសត្វស្លាបជាច្រើនហោះព្រោងព្រាតពេញផ្ទៃមេឃ បង្កើតបានជាទិដ្ឋភាពដែលមិនអាចបំភ្លេចបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwTYg9sNNmVxVADVqfcBaaLZkP5o1eyj-CuUomPXAxPZqLD26fXA5QM_LTu5-EI4GxYFwF5I_1hdLDvwPPC8oab9zNxkygChfJiqbQoWhRdgQ9O4yzXwSHY8TgacGszNkOZdokIhZn3telVzm3vS6lOnPMvv1ZJ1jyJfBPtYTeGvYBI-6x4U45NWGfgkk1/s2048/467591241_556765477289494_5107104887410418316_n.jpg
ដើម្បីទៅកាន់រមណីយដ្ឋានភ្នំទឹកធំ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ច្រកព្រំដែនព្រែកចាក ដោយបត់ឆ្វេងជិះតាមផ្លូវលំក្បែរព្រំដែន ចម្ងាយត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះនឹងបានទៅដល់គោលដៅហើយ។ នៅពេលទៅដល់លោកអ្នកអាចជិះទូកលេងតាមរអាងភ្នំឆ្លងពីម្ខាងទៅម្ខាងដែលជាចំណីអារម្មណ៍ថ្មីប្លែក ក៏ដូចជាដើរលើស្ពានគយគន់សម្រស់ផ្ទាំងថ្មធម្មជាតិ និងឡើងទៅលើកំពូលភ្នំមើលសត្វប្រចៀវជាច្រើន ហើយក៏អាចទស្សនាសម្រស់ទិដ្ឋភាពនៅជុំវិញតំបន់ ៣៦០ ដឺក្រេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5wwS8QvFPlcJowqmOKbHvG5CdGHGYyjzrMDAE3EPw36r1FxPDntsDiACjl8vSh0emlv1mpwYEaMlU8g5yaE8KN77RTjEDQa-BcSKSxOSqy6qHzfVfgE_pjlh4AmdF2FGB8PIuDSCa497JUXx0ZFIJC0k6m-m8FUXB9LraoUJ4IhHi3IUCuaVATnahmFK4/s2048/468022813_556765540622821_5541883898452836494_n.jpg

ក្រៅពីតំបន់ធម្មជាតិដ៏ស្រស់បំព្រង រមណីយដ្ឋានភ្នំទឹកធំក៏ជាតំបន់ប្រវត្តិសាស្ត្រផងដែរ ដោយនៅទីនេះក៏មានពុទ្ធបដិមា ដែលទុកសម្រាប់ឱ្យបងប្អូនមកលេង ធ្វើការរំលឹកដល់គុណនិងបូជាចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋទៀតផង។ រមណីយដ្ឋានភ្នំទឹកធំក៏មានខ្ចុះសម្រាប់អង្គុយលេង ស្រូបយកខ្យល់អាកាសបរិសុទ្ធ មានលក់នូវម្ហូបអាហារ នំនែក និងភេសជ្ជៈជាច្រើន ដែលភ្ញៀវទេសចរអាចមកទស្សនាបាននាចុងសប្តាហ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0OA7IDUAt0JrEewJSICJdys6tzPDc42tdekmseIvf5NltUh8ps7Y7v6gzr0G8R0hkXuKUNHyiI7gi9i9HSqLIt-04fyKMZe1KNdL5Wqhhd31e0Lkl4EVa3D7tj0u0yr3cUjbVfOExYZM-_Euln_OLNrvl0QZ7lypQ-59hx8EODN-3Z1wZ_t2f98wZc1O/s2048/468055565_556765357289506_6815328545813686190_n.jpg
ទោះជាយ៉ាងណាអ្នកមកកម្សាន្តនៅរមណីយដ្ឋានភ្នំទឹកធំ ជួយថែរក្សាបរិស្ថាននិងជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវផង ដើម្បីឱ្យទីកន្លែងកម្សាន្តរបស់យើងពោរពេញទៅដោយអនាម័យខ្ពស់ និងសណ្តាប់ល្អ ជាគំរូដល់កូនចៅជំនាន់ក្រោយ។ គួរបញ្ជាក់ដែរថា រមណីយដ្ឋានភ្នំទឹកធំ គឺជារមណីយដ្ឋានធម្មជាតិមួយ ដែលបានបង្កើតឡើងដោយភិក្ខុ សុត ដាវី ព្រះចៅអធិការវត្តភ្នំរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnD1M6Bi1shOV1iitPoa4F7n1FNb4F-U5myZ4D-AyPxQjVkbd1xRwud2BExco1D1Nd597doxu2j2644y_zGviCwb9MVh5BhL-eJ37BseyX5BrNB5XJtSrMkn1Kz-w9uvb4r1DGefLGPP-gmFMg9136J3lyoLJHEVXqsg4WXM1SKdLus_bjrk8OBbJD5j9M/s2048/468186330_556765397289502_6723945167338828206_n.jpg

នៅពេលរមណីយដ្ឋាននេះត្រូវបានបង្កើតឡើងភ្លាមៗ មានភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ទៅកម្សាន្ដនៅទីនោះ ហើយបានបន្តមកជាហូរហែជាពិសេសនៅថ្ងៃបុណ្យ និងថ្ងៃចុងសប្តាហ៍ ដោយសារតែរមណីយដ្ឋានភ្នំទឹកធំ មានល្អាងដែលភ្ញៀវទេសចរអាចជិះទូកកម្សាន្ដបាន ខុសប្លែកពីតំបន់ទេសចរណ៍ដ៏ទៃទៀត៕

 

រូបភាព៖ KongKea PS

ស្មាតហ្វូនម៉ូដែលថ្មី HONOR X5b តម្លៃ 79$ និង HONOR X5b Plus តម្លៃ 89$ រ៉េម8ជី កាមេរ៉ា 50 មេហ្គាភិកស៊ែល មានមុខងារស្កេនមុខដោះសោរ កំពុងអង្រួនបេះដូងអ្នកគាំទ្រ

0

លើកនេះសមាជិកកូនភ្លោះ របស់ ហនណឺ (HONOR) គឺ (ហនណឺ អ៊ិច ប្រាំប៊ី ស៊េរី) HONOR X5b series ដែលមានតម្លៃត្រឹមតែ 79$ និង 89$ ប៉ុន្តែមានសមត្ថភាពក្បាលតាន់ ដូចគ្នាទៅហ្នឹងបងប្រុស អ៊ិចប្រាំមួយប៊ី (X6b) ដែរ។ ដែលបង្ហាញថា ហនណឺ (HONOR) គ្រប់ត្រកូលគឺពិតជាមានសមត្ថភាពពិសេសតាន់គ្រប់ស៊េរីតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5QrLdqlwNOza66DJWDsTQLQSDtmrCMjLB6NoRDZMHfGEm8iYBy9GtXSzUOlHa5PvfrpgrNnrVWrb8BPgY5i27NDMQ6yYV9QKwnz7C_9C7jDoW3AiQpQmCiODI6uUntSkMEw2YOfs9FZ-n2xMK3ZPssD72_s_BxrGvXj32j0TqKO0D-N0dK15utHFY8y4w/s4240/DSC07916.jpg
អតិថិជនចាប់អារម្មណ៍ អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 09 មករា 2025 នេះ នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស។

HONOR X5b (ហនណឺ អ៊ិច ប្រាំប៊ី) និង HONOR X5b Plus (ហនណឺ អ៊ិច ប្រាំប៊ី ផ្លាស់) មិនត្រឹមតែមានរហ័ស្សនាម កូនភ្លោះអេក្រង់តាន់ប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនសម្រិតសម្រាងបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និង លក្ខណៈពិសេសៗ សម្បូរបែបរួមមាន៖
1. បំពាក់នូវបន្ទៈឈីប អឹម ឌី ធី ជី ៣៦(MDT G36​) ប្រតិបត្តិការដោយប្រព័ន្ធ អូ អេស (OS) បច្ចេកវិទ្យាចុងក្រោយផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ រលូនឥតទាក់ជាមួយនឹង រ៉េមទំហំធំ 8ជី និង អង្គផ្ទុកទិន្នន័យ២ជម្រើសគឺ 64ជី និង 128ជីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGgWn9Rg7SaDDxI-Lxhla2u-qFXrkXjxUUY2eOFkNrPZERwalCPbjesaxVLJPQ7ovpitvZcyjYYfqV2NoCDHEg9Gyj15qupaq3BULykbBn-VCgfkPretuneR-jB7uqKAolIvzKz-ZeF3Y7g9Vppx2zBSP1Pi-LqjBKSfS8RZmz-TFoZkfyBuBPoF0iNfr0/s4240/DSC07949.jpg
2. មានបំពាក់មកជាមួយនឹង ម៉ាជីក ខេបសូល(Magic Capsule) ដែលអាចបង្ហាញនូវកម្មវិធីលាក់អេក្រង់បានយ៉ាងទំនើបដូចទៅហ្នឹងទូរស័ព្ទតម្លៃថ្លៃៗដូចគ្នា
3. កាមេរ៉ាទំហំធំ 50មេហ្គាភិកស៊ែល អាចថតរូបភាពបានយ៉ាងពេញចិត្ត និងវីដេអូកម្រិត 1080https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8z3YhHM-gS_Q4_S4xgZdh5MoszGyGrM7p-kIDpzfdEzW347TyKBepUE1gS4GF-yulFQ-wVQ9O1BnOKx7UEaNTSpJtWVW7s7j7pIFrwdVhaNuLlZIclcZVzQGDsUdQvaoJdWO0Wbeg_ZEaay5mMR7yrGFaFEnfsbEq-qw66S5p-bogdv5QP0ZkwX2zKe-g/s4240/DSC07950.jpg
4. មានទំហំថ្មធំ សាកម្តងលេង 2ថ្ងៃកន្លះ ​5200មីលីអំពែម៉ោង កំដរអ្នកលេង Facebook, TikTok ,និងមើល Youtube ម៉ាអែម ឥតបារម្ភរឿងអស់ថ្ម
5. មានមុខងារស្កេនមុខដោះសោរ​ សុវត្ថិភាពខ្ពស់ 100%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuA8dEYVpuBW72PuQOFF4n-vIbZLf3xPB5g2WV9hr1QGFj5Ze-v-zFgrrQGDHQg6gPKwu7UWKdIrpabSVnGK-vfmwWQGuAxdSMwEl3f1-gyB76w4A5genqDTPvcQGzaHENhc9zqGSQBWPFBjVQf-IWkZJR5_cyNq_RURD3Sy3l6S33Md2HcspWwB33KN45/s4240/DSC07951.jpg
6. បំពាក់មកជាមួយអេក្រង់ទំហំ 6.56អ៊ីញ មានកម្រិតល្បឿនអូសបានដល់ទៅ 90ហឺត និងអាចបើកបង្ហាញពន្លឺបានដល់ 450នីត
7. សេវាទូរសព្ទខ្លាំង ដូច្នេះអតិថិជនមិនថានៅទីក្រុង ទីប្រជុំជនកកកុញ ឬទីឆ្ងាយដាច់ស្រយាល ក៏លែងមានកង្វល់រឿងបញ្ហាទូរសព្ទអត់សេវាទៀតឡើយhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-XSnWIoI8LQUsMhKF7LhfhZBkldxB2cw8Q3T43YDKBucSt5LuR2dBx1iA6aCzHsm8wk2xn20eEKhBKN4wq88RJ20JYkbN5NHQGazaSK283Eav6hS4NW5joY-8SagtyggtMmqYae8wiXaUqtqIi0m_POu3tVwaSreaZyoTPRvXji-SIzKCQ4nYSFCyMNtN/s4032/DSC07960.jpg
និយាយជារួម សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់ទូរស័ព្ទចុចប៊ូតុង ទូរសព្ទមួយទឹក ឬក៏ អតិថិជនដែលចង់ឡើងស៊េរី ទូរសព្ទថ្មី គុណភាពខ្ពស់ ភ្ជាប់បច្ចេកវិទ្យាសម្បូរបែប មានការធានាត្រឹមត្រូវ ប៉ុន្តែមានតម្លៃល្អសមរម្យនោះគឺ ស្មានហ្វូនស៊េរីថ្មី កូនភ្លោះអេក្រង់តាន់​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqP_rvWVpzvpNJG9fKAHtVx6V_1jhGf7S2ss7AFla1RTmeN8lhqiW4KPa4bA9puNNyLQNDWuguxSAz78sPhxYcgFoq2Pco7oKhMwHvSx_mq6fURt50SIeuXx47WjoGaiiV_-0qoGShqTz2X-R5sXRw9NTX6W5rjKaHEWp3P3FIoH6S9AKZoD-uAn8XzrGB/s4032/DSC07965.jpg
HONOR X5b (ហនណឺ អ៊ិច ប្រាំប៊ី) តម្លៃ 79$ និង HONOR X5b Plus (ហនណឺ អ៊ិច ប្រាំប៊ី ផ្លាស់) តម្លៃ 89$ ជាជម្រើសដ៏ល្អបំផុត ព្រោះមានរ៉េមធំទំហំ ថ្មកាន់បានយូរ សាកម្តងប្រើប្រាស់ 2ថ្ងៃកន្លះ ល្បឿនអេក្រង់រលូនឥតទាក់ 90ហឺត អាចចាប់សេវាបានខ្លាំង និង មាន មុខងារស្កេនមុខដោះសោរ​ សុវត្ថិភាពខ្ពស់ 100% ។
សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 09 មករា ឆ្នាំ2025នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQheadDGmdGa7HdF8vGs3852oniyQ-45z8ZafWXpqXs1BCkFWDathkqARfjDiO7D8acYtJfKcEKmir173InRLPf9zHbJqJh59cWXbCqXdJvjMOT8W9AD3v-ZBlS26NF40j0lCTZaV0bIgOVnolCMxZWLsQbovVUfexGyqx2sqSD8DFAKjTqCAUVuXgU6gu/s4240/DSC07969.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFqMxUHFYFDwCu2FbOX-kuwj0kiE4H50u6gGSOLZYj8TyIWApk6DUS6C5rzu0UT_evYf8NZRwP-WMSbYkh8pNgBDzJreruWbJMdmab9qVJQNhG83r1K7asigGfC-A9LF6EPdlZ7-h1LprF4C-p3jRzqkiG-Y9nYZMckImUekUtvPSPHiHmSJXZlnHpoM0n/s4240/DSC07971.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLrcH_c9UurHwnxu3k6dwsERi2Bg1M7sSVSHYNA_l2La33UoThVQBxZvUqZtF-1oOxYa5CQn2TD-OreBxMcTeqzRTuynQ9fUUoyyixRNn6SDGJUHqZkPHKlsWhu7h7O1aRt581X5OA8ura5nL7mEj1TTf9IZn9G4a_4_gPGq5viJYSdu2pfSry3Pi96rcr/s4240/DSC07973.jpg

មិនធម្មតា! ស្បែកជើង Moon Star មានតម្លៃខ្ពស់បំផុតលើពិភពលោករហូតដល់ជិត ២០លានដុល្លារ ក្នុងមួយគូ

0

ស្បែកជើងគឺជារបស់ប្រើប្រាស់ដ៏ចាំបាច់បំផុតមួយដែលមិនអាចខ្វះបាន ព្រោះវាអាចជួយការពារកម្តៅថ្ងៃ និងភាពកខ្វក់ដែលមកប៉ះពាល់ជើងរបស់យើង។ ស្បែកជើងមានសារៈសំខាន់ណាស់ និងមានតម្លៃខុសៗគ្នាទៅតាមម៉ូដនីមួយៗ ដោយស្បែកជើងមួយគូនេះមានតម្លៃរហូតដល់ ១៩.៩ លានដុល្លារអាមេរិក ត្រូវបានគេចាត់ទុកថា ជាស្បែកជើងថ្លៃជាងគេបំផុតនៅលើពិភពលោក។ ដូច្នេះហើយតើវាមានលក្ខណៈពិសេសបែបណា ទើបស្បែកជើងមួយគូនេះមានតម្លៃខ្ពស់ខ្លាំងបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi710OT2wCzdudDclncAzJmPTnRKhB5jGEbjjuGMI5qyxgXeHl-nyi4FGSoWnKta8g0Ilf3A_9imqXN1onE065ZIpWI6wO-ko-XFVE1HN87WeqSWmCcTeWTRk4Uyk7dP-29k4nSi85RuIK_GuNN36CcnV_ILJ336sWFZWctT96kHt9aFMW8P1E4CH9uWcWM/s1200/image_2025-01-04_08-30-24.png
«Moon Star Shoes» ដែលជាស្បែកជើងថ្លៃជាងគេបំផុតក្នុងពិភពលោក ត្រូវបានដាក់តាំងបង្ហាញនៅឯកម្មវិធី MIDE (Made in Italy, Designed in Emirates) Fashion Week ដែលប្រារព្ធឡើងនៅលើទូកកម្សាន្តក្នុងទីក្រុងឌូបៃ កាលពីឆ្នាំ ២០១៩។ រហូតមកបច្ចុប្បន្ននេះស្បែកជើង Moon Star នៅតែជាប់កំណត់ត្រាជាស្បែកជើងថ្លៃជាងគេបំផុតរបស់ពិភពលោក ដោយមិនមានស្បែកជើងណាអាចប្រជែងបានឡើយ។ មូលហេតុដែលស្បែកជើងកែងមួយគូនេះមានតម្លៃខ្ពស់ គឺដោយសារវាត្រូវបានផលិតចេញពីមាសដ៏រឹងមាំ និងតុបតែងដោយត្បូងពេជ្រ ៣០ ការ៉ាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS2UWQuPpYsBpIJpro_TBW_qQ25eikffoUCQYKVUa3f88o3zG5xRMh2bYRjgrOzXjwXmr1fBqfzTf7_GltxH4pUgugHZzGXPyBJFVzHJ_Zy4h_prTNYfPtnSINZPJYo52dOqUgFRiIB3kWAQdO0iD7LnYD0AKeYJyrMIzt7SHJeziQ5hmpjFhZx43fYHy0/s1024/image_2025-01-04_08-30-25%20(2).png
បន្ថែមពីលើនេះវាក៏រួមបញ្ចូលនូវសម្ភារៈពិសេស និងកម្រមួយចំនួនផងដែរ ដូចជាបំណែកនៃអាចម៍ផ្កាយមកពីប្រទេសអាហ្សង់ទីន ដែលមានអាយុកាលតាំងពីឆ្នាំ ១៥៧៦ មកម្លេះ។ ស្បែកជើង Moon Star រចនាឡើងដោយ Antonio Vietri លក់ក្នុងតម្លៃ ១៩.៩ លានដុល្លារ។ Vietri ត្រូវបានគេស្គាល់ថាជាអ្នកផលិតស្បែកជើងមាស ២៤k ដំបូងបង្អស់របស់ពិភពលោកក្នុងឆ្នាំ ២០១៧ ហើយបន្តផលិតស្បែកមាសជាបន្តបន្ទាប់ដោយបានបំបែកកំណត់ត្រាច្រើនជាងគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYloVLfVR7F2HEZzmElLamh94Qfm-7BQZbQiUELAtiX5LzCO8AmKg9euJXMQKi_w-jPLFgGP6tL9fK0a26Q9UIr1ROva8Tt4s_uoKAxKLSW24RxWG8wFuadLK59E1i8N4qx9aLK17P-NgmT0Z-5yVE4OaBPPP4f6lq3cbu5rLbdvFjQ3d0Ud22owYLHcQn/s1200/image_2025-01-04_08-30-25.png
ក្រៅពីស្បែកជើង Moon Star ស្បែកជើង Jada Dubai ក៏ជាប់ឈ្មោះជាស្បែកជើងថ្លៃជាងគេទីពីរនៅលើពិភពលោកផងដែរ។ ជាមួយតម្លៃជាង ៧ លានដុល្លារអាមេរិកស្បែកជើង Jada Dubai ត្រូវបានផលិតឡើងដោយវត្ថុធាតុដើមដ៏ប្រណិតដែលប្រើប្រាស់ក្នុងការបង្កើតវាឡើងចេញពីមាសពិត និងតុបតែងដោយត្បូងពេជ្រជិត ២៤០គ្រាប់ រួមទាំងពេជ្រ ១៥ ការ៉ាត់ D-flawless ចំនួនពីរដែលលេចធ្លោនៅម្រាមជើង។ ស្បែកជើងនេះត្រូវបានបង្ហាញជាលើកដំបូងនៅ Burj Al Arab ដែលជាសណ្ឋាគារលំដាប់ផ្កាយ ៧ តែមួយគត់នៅលើពិភពលោក៕

ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់សង្គ្រា.ម ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងអាណត្តិ Trump

0

ប្រទេសចិន ៖ នៅដើមឆ្នាំ២០២៥ រដ្ឋាភិបាលចិនបានប្រកាសដំឡើងប្រាក់ខែមន្ត្រីរាជការដើម្បីជំរុញសេដ្ឋកិច្ច, បង្កើនការចាយវាយក្នុងប្រទេស និងត្រៀមខ្លួនទប់ទល់សង្គ្រា.ម ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងអាណត្តិលោក Donald Trump ក្លាយជាប្រធានាធិបតី ។ ប៉ុន្តែមន្ត្រីរាជការភាគច្រើននិយាយថា រដ្ឋាភិបាលដំឡើងប្រាក់ខែតិចពេក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglmTpy27H9fTy_WjtF5kZZrH5VhnxeXu9-NSrgKmLZzfVSAtC1YoIC6HHO_Wt0-VAzzggQS8zFL62lVtlfKyt_OboVc4TQvdUvdyY2FeNRmy-xXGX19PQ-SC0KEkM9yf1HqOkK41w4VyC8Fz-EBJ-1B_IiGcqSvWuEtxj8HP9S4a81XZHRA9dIQo7FMfkl/s1600/image_2025-01-04_08-24-44.png
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន Bloomberg រាយការណ៍ថា ចិនបានដំឡើងប្រាក់ខែ៦៩ដុល្លារអាមេរិក ឱ្យគ្រូបង្រៀន សមត្ថកិច្ច និងមន្ត្រីរាជការទូទៅ ប្រមាណ១,៤០០លាននាក់នៅដើមឆ្នាំ២០២៥ ដោយគិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ ហើយការដំឡើងប្រាក់ខែមន្ត្រីរាជការពុំស្មើគ្នាទេ និងអាស្រ័យលើប្រាក់ខែគោល ។ រដ្ឋាភិបាលធ្លាប់ដំឡើងប្រាក់ខែមន្ត្រីរាជការជាទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៥ បន្ទាប់មក នៅឆ្នាំ២០១៨ និងឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4TNepleqet3c3OZTzLx05xNWOw34bcvjbKI5x8RAiju9wVHF8eGgxxjB6_Tz5ILCWceOvGJx-6PNnfdLca6ojDWH43DDGozDyYBMcjGDk-VbgGtaVM2DE3DWDUYzFcSTR6qTIv92yNk-6A-xg0U3ybKavI7YIxEH7WbyUxGkBZJyYbdzSx1ppEEuqwNqQ/s1200/image_2025-01-04_08-24-46.png

ការជំរុញការចំណាយក្នុងស្រុក គឺជាគោលនយោបាយសំខាន់សម្រាប់ឆ្នាំ២០២៥ របស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចអូសបន្លាយតាំងពីឆ្នាំ១៩៩៩ ។ ក្រៅពីនេះ រដ្ឋាភិបាលបានកាត់បន្ថយអត្រាការប្រាក់, កំណត់វិធានការជំរុញវិស័យអចលនទ្រព្យ និងចែកប្រាក់ឱ្យពលរដ្ឋ ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFZMSUIWCWbTRToyrGsKQ9WsHIF6bJBbXp6Oqu6w7pvWYzih8e3yJ_DftojUMu8LChR2j3r01SbSmZyL2kvgaFK40kTG4dGqu8ZIjslbQnCn98ynE9qoxsL84W5Ou4SUZtl0Dy4P6lSsFMRjt5UCKfr0wvb2QYNSG4zadcujkEMPtAHTkBARVrJAtJCauu/s2000/image_2025-01-04_08-24-47.png
រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារពលរដ្ឋមានប្រាក់ចំណូលទាបដើម្បីស្ថិរភាពសង្គម ដោយសារការដាក់សម្ពាធសេដ្ឋកិច្ចពេញមួយឆ្នាំ ។ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់ដល់គ្រួសារមានកូនច្រើន និងស្នើឱ្យអាជ្ញាធរមូលដ្ឋានចែកប្រាក់ដល់ពលរដ្ឋក្រីក្រក្នុងឆ្នាំថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFW8I4WA1YIZHB1OGx6GGeoc3qYJ45PPgklJiF3FhLdw4vv07v66JVJoQBPgPv1Jcm-AjDTcVPLHB2I1lxpfjvSLKDrXTIB1VI3UGOTB11sXmNk47LAXjt1HCmRo5iNRogjCAzvNqqqwqRzG9Hk-XTugqtPvlExTI6Zt58emRMtgb_gA0MD2PddZjN1S9/s1200/image_2025-01-04_08-24-50.png

ប៉ុន្តែគ្រូបង្រៀនម្នាក់រស់នៅភាគខាងកើតប្រទេសចិននិយាយថា ប្រាក់ខែដែលរដ្ឋាភិបាលដំឡើងឱ្យនេះ គឺតិចជាងប្រាក់ Bonus ដែលរដ្ឋាភិបាលបានកាត់បន្ថយក្នុងរយៈពេលជាច្រើនឆ្នាំ ។ រីឯមន្ត្រីរាជការម្នាក់ទៀតប្រាប់ថា ការដំឡើងប្រាក់ខែ គឺតិចជាងប្រាក់ខែរបស់ខ្លួនដែលត្រូវបានកាត់បន្ថយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWjzlq2D0z7mNewisarGcQ-YtgIEDw-56ae4UOcbA0HhQbNb2QMZCQSaaZ32GBN_jr_AVkVs2FwxvBrY5c2DKnfDIH2pa6Ur52nTOVAPtTmqLS6WhuV5eVipwyBYQN2oiQkXC0NHQfgh4TVPe7-9FQupMTp1lyeXs-0VnFYeV-1GKLVmQDh8e08mSrLJJm/s2048/image_2025-01-04_08-24-43.png

កាលពីខែធ្នូ ឆ្នាំ២០២៤ គណៈកម្មការគណបក្សកុម្មុយនិស្តចិនឱ្យដឹងថា ការដំឡើងប្រាក់ខែមន្ត្រីរាជការ មិនត្រឹមតែជំរុញការចាយវាយក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារសេដ្ឋកិច្ចឡើងវិញ ។ លើសពីនេះ វាជាការត្រៀមខ្លួនរបស់ចិនពេលលោក Trump ត្រឡប់មកកាន់តំណែងប្រធានាធិបតីអាមេរិក ដែលលោកតាំងចិត្តដំឡើងពន្ធទំនិញចិននាំចូលអាមេរិក ៕

ហ្សេដេស នៅមិនទាន់បាត់ខឹងចំពោះ LOMA ទោះបីចេញសូមទោសហើយក៏ដោយ

0

ហ្សេដេស ម្ចាស់បទ «ក្រឡុក» បានបង្ហាញថាលោកនៅមិនទាន់បាត់ខឹងចំពោះ LOMA ទោះបីជាធ្លាប់ចេញមុខសូមទោសក្តីទើបនៅបន្តការ Diss ទៅកាន់បេក្ខជនរូបនេះ។ ហ្សេដេស ថាការសូមទោសរបស់ Loma នៅតែលើហ្វេកប៊ុកភ្នែកក្រឡេកក្រឡាប់ហើយបានអ្វីមកវិញបើបទលោកខិតខំធ្វើដល់ទៅ៤ឆ្នាំយកពាក្យទ័លច្រកមកដាក់មុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifKwxuZC2RVjOzH4XXceDp85DaUUHoP9Iu5_Tvv4zo0C48DaIDj5wP4N7_bB-w_qg16y6Z8Fo01-b3t1thzaSpqZ8JWTl_aIAXWWwmkfTe0w5PUn_25ZKbrkMPlRLgln8aGgkm7fk6SsJAm1rH7RAyqsWEw5x40qUsyldpxCzNX2ws9PKZD7hcyXs4kTnk/s960/458713674_122164131698123098_8689860290971587750_n.jpg

តាមរយៈវីដេអូខ្លីមួយដែលចែករំលែកនៅលើទិកតុកកាលពីពេលថ្មីៗនេះ ហ្សេដេស បានឆ្លើយតបចំពោះការលើកឡើងដែរថា Loma ចេញសូមទោសហើយហេតុអ្វីលោកនៅ Diss គេទៀត។ តារាចម្រៀងរ៉េបរូបនេះបាននិយាយថា គឺលោកមិនទាន់បាត់ខឹងផងឱ្យសូមទោសបាត់ខឹងយ៉ាងមិចសូមទោសក្នុងហ្វេកប៊ុក។ ហ្សេដេស ថាការសូមទោសរបស់ loma ភ្នែកក្រឡេកក្រឡាប់ហើយសូមទោសហើយលោកបានអ្វីមកវិញបទចម្រៀងរបស់លោក៤ឆ្នាំធ្វើហើយនិយាយថាគេទ័លច្រក ទឹកដល់ច្រមុះ ហើយលោកបានចោទសួរវិញថា ពេលទ័លច្រកត្រូវយករបស់គេឬយ៉ាងណា?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgITg922VXam3gVelGBNjjH66drAGoWzcx8G5a8zPMPDU5ff5o_1_YNc9O5JTouPqmLX2_BKtk9wb1NMljUN0tPs7qBtauUniR8KGxkeT-uaNwArbqyzcYgzlThVe8g-ZiOFOwimPUBJE35sxZeDWzn1n3T3KQUTltumcBrPg0tVJYX4uiQJOCRQefCFQAC/s2048/image_2025-01-03_14-06-20.png

តាមរយៈវីដេអូផ្សេងទៀត ហ្សេដេស បាននិយាយថា លោកបានស្គាល់ Loma ក្នុងឆ្នាំ២០១៨-២០១៩ ថែមទាំងមានបំណងចង់ធ្វើបទចម្រៀងជាមួយគ្នាទៀត បន្ទាប់មកក៏បានបែកគ្នានិងបានជួបគ្នានៅខេត្តកំពតហើយបាននិយាយទាក់ទងនឹងចម្រៀងមួយបទបើសិនជាមិនធ្វើទេឱ្យខ្លួនដោយមានការចាប់ដៃគ្នា។ ហ្សេដេស ក៏បានបង្ហាញដែរថា ដល់ពេលប្រកួត Rapper Fighter ប្រាប់ឱ្យមកប្រលងហើយក៏មកនៅជាមួយនឹងពួកម៉ាករបស់ខ្លួន រ៉ាស៊ីនី និងបានលើកទឹកចិត្តឱ្យមកលេងផ្ទះខ្លួន Free Style ដូចជាពួកម៉ាក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0_AekRTmuwc2mcixEQncV99N374QBecRkqh6avq1mcDToSh7x40UkRSPpjCYjpM5iX512TSlnB_Fvnwki4six44qo9vYGBBFVfcu53SbF58iyfLI-kwyUiasjuDanqoPSYxDCL5tH5drJlUvpkQ-hTAIq2fSUgTOkXtlTF8THRI3lshRU_JusdO9bEzku/s2048/image_2025-01-03_14-06-22.png

តារាចម្រៀងរ៉េប រូបនេះថា ជាក់ស្តែងពេល loma ជាប់វគ្គ១ បានមកលេងផ្ទះរបស់ខ្លួន ហើយត្រូវធ្វើបទសម្រាប់វគ្គបន្ទាប់មករីខតផ្ទះរបស់លោក ប៉ុន្តែ loma បានចេញប៉ារ៉ូលដែលមិនឱ្យយក មិនឱ្យប្រើប៉ារ៉ូលបទរបស់លោកហើយ រ៉ាស៊ីនី មិនឱ្យរីខត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Mw1G5DaQPNOQp-oaNlbZxFIUi0u1vQ84Eejpumtw7A7EE2p9xPQdK10i0wSqyOmdeIeK-oBmGP5akVVkxaAvMDi1nS7jkgV7xFLf3KFTVN55l6vJzzNu7dzA3fEEBdCExx5cGiSsXCJ-nrZEJT4h7bNjTxxgkJqVAu3672i6wxHLJG9xQlJ_qLBZxYty/s2048/image_2025-01-03_14-07-22%20(2).png

អតីត TOP3 ក្នុងកម្មវិធីប្រលងចម្រៀងរ៉េប បានបន្តទៀតថា ពេលមិនឱ្យរីខត loma បានផ្តាច់ចេញពីពួកម៉ាករបស់ខ្លួនហើយទៅនៅជាមួយអ្នកផ្សេង។ ហេតុផលមួយទៀតដែលលោកខឹង Loma ដំបូងគឺឆាតជាមួយពួកម៉ាកលោកហៅលោក «អាហ្សេដេស» ចំពោះបទចម្រៀងថាឱ្យលោកបែរជាឱ្យទៅអ្នកផ្សេងខណៈលោកមិនចូលចិត្តឱ្យអ្នកណាហៅខ្លួនថា អា នោះទេ លុះត្រាតែជាមនុស្សជិតសិ្នទ្ធ ឬជាគ្រូបង្វឹករបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6xscHf06wX9LJD4-JULKjR4YlJGOy9mw6ZYhhHh92k7MhexaqhUW1RxkpaGWlDZ9_liDRFUGZza1_72cCiLMXgDM_J_UeGtg88xzI78LIUk96KrtbIYWNR5h_tAA7i2K2aEdgA3soR_VmxlICiWg0HUebd2rRqHDO1Cw29KH1KNrvo2zbY-1TLMU-RmES/s2048/image_2025-01-03_14-07-22.png
កាលពីកន្លងមកនេះតារាចម្រៀងរ៉េប ហ្សេដេស បានចេញមុខប្រតិកម្មបេក្ខជនម្នាក់ឈ្មោះថា «LO MA»កូនក្រុមរបស់គ្រូបង្វឹក KingChi ដែលលួចយកប៉ារ៉ូលចម្រៀងលោកខំធ្វើអស់រយៈពេល៤ឆ្នាំទៅប្រកួតទាំងលោកមិនអនុញ្ញាត។ ក្រោយពីរងនូវមតិពីសាធារណជននិងហ្សេដេសផ្ទាល់បេក្ខជនរូបនេះបានចេញទទួលស្គាល់កំហុសនិងសូមទោសជាសាធារណៈ។ ក្នុងវគ្គមួយ Loma ត្រូវបានធ្លាក់ចេញពីកម្មវិធីក្រោយពីចាញ់ដៃគូម្ខាងទៀត ប៉ុន្តែត្រូវបានគ្រូបង្វឹក ពន្លឺ save យកមកធ្វើជាកូនក្រុមរបស់ខ្លួន៕

“អនាគត” គម្រោងទីក្រុងដ៏មហិមានៅខេត្តកោះកុង ចាយទុន៦០០ពាន់លានដុល្លារ

0

ស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃខេត្តកោះកុង គម្រោង AHNAKOT Smart City នឹងកែប្រែខេត្តកោះកុង ក្លាយជាខេត្តឆ្នេរសមុទ្រ ដ៏មានសក្តានុពលបំផុតមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjmj3tBbFgZrAbHMJm1k58V996l6jmha2XSjqxXp2_KkMN6EdxZjiRV95BW5nfXAXJ63amjDqtZbpIWVGR6yybDtTFqvvZh01QsDYx4pwsKexfgh6-H2drLSSCTnFvu7bdKrtuwOxKZrD77ERstVYKkXa5pQMntatwId5XB1_iQsi5R9kyyV20cVV6UQYL/s2048/image_2025-01-03_16-26-18%20(2).png

គម្រោងនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Bilderberg Group ដោយផ្តោតទៅលើការរស់នៅទីក្រុងដែលមានបច្ចេកវិទ្យាទំនើបមិនធ្លាប់មាននៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ9a1TgZYMXVNY7o4eWSt_SduWy4AjkifbiT4ng-uAe5uFwPohY-ceDBNp4En_n6Oa7cSNOXBAjI-6R-2P2nHJ96wNP2NbMV8BX9kuauVJY14O0JHJPhJrmjfqbKqkRJxQmEZv_lfVdKQL4dEIYTeeAWEPC3zUzB70pjqzmNW1KDdamH6y2krI4I0iqO4r/s1130/image_2025-01-03_16-26-18.png

AHNAKOT Smart City លាតសន្ធឹងលើផ្ទៃដី ១២ ម៉ឺនហិកតា ដោយចាយទឹកប្រាក់ប្រមាណ ៦០០ ពាន់លានដុល្លារក្នុងការសាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlsbOo0FSKBcgMojHOOjfDZ0_Llka68EsS8EQQsYC70cVkym8wrtp98Q8Ngxb_qbtbteMpA6bH9c-8oCOi5okyrbMM8TLM2nLNarW2TqMB21oYcHqbGFGGLAbUKXzSuqwKlYqPjhDn08zp828vcm5F3iP39SjB6duNrELMqG00l4_QqyPMb9Ue-MPYZrJe/s960/image_2025-01-03_16-26-19.png

ទីក្រុងនេះ អាចនុញ្ញាតឱ្យប្រជាជនរស់នៅបានចំនួនចន្លោះពី ៥ លានទៅ ៦ លាននាក់ និងជួយបង្កើតឱកាសការងារដល់ប្រជាជនចំនួន ៧០មុឺននាក់ រួមជាមួយការពង្រីកទីផ្សារក្នុងតំបន់ ជាពិសេសដោះស្រាយបញ្ហាចម្បងនៃការគ្មានទីផ្សារជូនប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSqHsbDPRlypTIoG1UIGhKjTaThrL85Rg0_vMLtDdHEAF7r93xflGPSYotKKt7xfKcy4r-W7AaUspdGEHf9AtrJHbo8gw3x4ofYZOWxdAo6WnvptOum3hPA8xYW6pAh3u-laYMylf0iRPSy7n_qaZXjuZxgIpJLCBmx2CcGplTVXB8nSjneqJjdjOi9-hb/s1000/image_2025-01-03_16-26-17.png

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបាន លោក DENIS GIGIL AHNAKOT ប្រធានក្រុមហ៊ុន Bilderberg Group ប៉ាន់ប្រមាណថា គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅក្នុងរយៈពេល៥ ទៅ៧ ឆ្នាំខាងមុខ ហើយនឹងបើកដាក់ឲ្យដំណើរការនៅតំបន់មួយជាជំហានៗផងដែរ៕

ល្អហួស រងមតិវែ.កញែ.កក្រោយចូលរួមប្រកួតបវរកញ្ញាវ័យក្មេងម្តងទៀត

0

មុននឹងឈានដល់ការដណ្តើមមកុដធំ ល្អហួស បានសម្រេចចិត្តចូលរួមប្រកួតបវរកញ្ញាវ័យក្មេងម្តងទៀតក្នុងកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 ។ ទោះជាយ៉ាងណា ការប្រកួតជាថ្មីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិវែកញែក អ្នកមួយចំនួនក៏គាំទ្រចំណែកឯអ្នកមួយចំនួនមិនគាំទ្រនោះទេថែមទាំងលើកឡើងថាគួរទុកឱកាសឱ្យអ្នកផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPF-G-Wt19L7aJ-gK54RATs-O5T04maQjl_2woWbHKDIWfBdSr8sU0VuXDeN5W1Dsx772_cPIx2BBugXTds6W_Lwr1WJ7hBu43Vm_4tW6-XJjU4UmUXEKk22JuBC5TX_g238MFA3q_v2gmkbotzIWqc88rA9QvX9ifTzjXTaxIbRnwYLCWlRRZNGGdQ0p/s2048/image_2025-01-03_09-44-15.png

កាដូឆ្នាំថ្មី ផេក Miss Tenn Cambodia បានប្រកាសថា ល្អហួស បានដាក់ពាក្យប្រកួតកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 ដែលនាងមានឈ្មោះពេញថា: ជូ រីល្អហួស អាយុ១៦ឆ្នាំ កម្ពស់១៦៧ cm ទម្ងន់៤២kg ទីកន្លែងកំណើតព្រះវិហារ និងមានទីលំនៅបច្ចុប្បន្នភ្នំពេញ។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខណៈដែលមានមតិទាំងគាំទ្រនិងមិនគាំទ្រឱ្យនាងចូលរួមប្រកួត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWhA3TTOmVb93QTI8KiMjEUGJUKYk6xmrYotducEzPD5mbIH3BTm8W595XSZoHlbeNoQk6rIKxv79wkZ5PmGm97dXKi3wJks_nAkxv-Iy7xa3ki1g18T0X0-2_S9v-6ZtD2NbR0HfvzvKy56JFOOKdRb0eEjSGkZFFSu8NukpmH4HcVuzQunXfF7v1LDuj/s2048/image_2025-01-03_09-44-18.png
មតិមួយចំនួនបានទស្សន៍ទាយថា ល្អហួស មកយកមកុដ ម្ចាស់មកុដច្បាស់ណាស់ ។ ចំណែកមួយផ្នែកទៀតបានបញ្ចេញមតិថា «ខ្ញុំអត់គាំទ្រទេ ព្រោះមិនប្រាកដទេថាគេនឹងឱ្យមកុដគាត់ម្តងទៀត គួរតែទុកឱកាសឲ្យអ្នកផ្សេងទៅ ក្មេងស្រីគួរតែត្រៀមសម្រាប់ Miss Universe ឬក៏ Miss ណាផ្សេងទៀតដែលមិនមែនជាក្រុមតែមួយដូច Miss teen Miss Preteen Miss teenicon …. វាហាក់ដូចជាការលេងហ្គេមមួយចឹង ,ល្អហួសបានទាំងព្រមមិនបាច់ប្រកួតក៏ឈ្នះ ខ្ញុំគិតថាគួរតែទុកឱកាសឱ្យអ្នកមិនទាន់ គ្រាន់តែឃើញល្អហួសដាក់ពាក្យគ្នាបាក់ទឹកចិត្តបាត់ទៅហើយ,រៀងឆ្ងល់តិច កម្មវិធីចាស់គាត់មិនទាន់ទាំងលាលែងតំណែងស្រួលបួលផង ប្រកាសចូលប្រកួតកម្មវិធីថ្មីបាត់…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpBjwfvsF1C40CLCTU9c0iqSj-_EQX6FnotzU5ZLZTtwaS4JGamoPTcBSdWqFEhODIUjWDuAKwOUPtrDAG0g0LGtj2X7Utk-9k9jqQLdOK7axfvoAKfvUb3jzYK7PmHti8EPBDsFOXbO6vHqujdvgLc9QiJbtM37JDUCAtd-HvJf6We-P2C8wNTA_Fj8ra/s2048/image_2025-01-03_09-44-21.png

បន្ទាប់ពីមានមតិចម្រុះពីសាធារណជនអំពីការចូលរួមប្រកួតនោះ ល្អហួស បាននិយាយនៅលើបណ្តាញសង្គមដែរថា ការដែលនាងមកប្រកួតលើកនេះគឺនាង មកយកបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីនាង ឈានចូលដល់កម្មវិធីធំៗ នៅថ្ងៃខាងមុខនេះ។ ល្អហួស បានបញ្ជាក់ថាកម្មវិធីសុក្រឹតមិនមែនជាការរៀបចំទុកមុន ខណៈនាងយកសមត្ថភាពនិងបទពិសោធន៍របស់ខ្លួនទៅប្រកួត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRWjYcIVqGcVRMdudx2JqulIN-ITIB5eu-VATkInSGqzFeubWAXsrA0nSIG92mEKhxXPgovIEHK6cRU6J3qOzltmoRRdx0LLUNm4Mce6kUA6yY6J7Rffys19CWqNYOa4Zz5SMqxSYvRHuJP5VnA7Kp28DvBVqC1Lz0cYbDEAqohhPP9RWU9x66-7gjcrzR/s2048/image_2025-01-03_09-44-23.png
ជាមួយគ្នានេះដែរ អ្នកនាង ដេននីក្វាន់ ម្តាយរបស់ ល្អហួស ក៏បានលើកឡើងដែរថា ល្អហួស ក៏មានឱកាសដូចជាអ្នកផ្សេងដូចគ្នាមិនមែនធ្លាប់ប្រកួតហើយត្រូវបិទមិនឱ្យចូលរួមប្រកួតទៀតនោះទេ។ អ្នកនាង បន្ថែមថា បើអ្នកដែលចូលប្រកួតគាត់មានសមត្ថភាពនឹងខ្លាំងពូកែជាង ល្អហួស ក៏គ្រងមកុដទៅមិនពិបាកនោះទេមិនថាប្រកួតកម្មវិធី Miss មួយណាទេ គឺត្រូវតែប្រើសមត្ថភាពពិតៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTz_oiigI5D1kMK419_m_88ntBhPtgMSzrSNOdkzdCyMcTqJ7btHkoAPc_vP-yg-LA7IazoTUqZT0WuTqKOhIBP9a7sJAKLEOGubVBI7CG5IdtmGTFZmBP32P_hcTm2mrh9cpCQUk9rqrihBIoLr3JHAb-uhfRMuvOZS495FPx-9MZqtwJfwo3ncGjUNzH/s2048/image_2025-01-03_09-44-25.png
ងាកទៅកាន់ លោក អ៊ិន វិចិត្រ អ្នកគ្រប់គ្រងកម្មវិធីវិញបានបង្ហាញដែរថា ល្អហួស មកប្រកួតជាបេក្ខជនដូចគេដូចឯង។ រឿងអ្វីៗក៏អាចកើតឡើងលើឆាក គណៈកម្មធិការនឹងឱ្យមកុដធំ ទៅអ្នកដែលស័ក្តសមបំផុត ល្អបំផុត ក្នុងរាត្រីចុងក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0rp2fpXmz9VAcr3Bseiw-cPQTea2wqMLeOLMtLbdBrmiQ4mhM1jBWMlJObBEMPxi9-7Ey1DZJyvuoGLnFXO9mns2MxfCL6J41yWIPpg9I1GkUcMpKfNxRwcnT9qG99TC8v1AkOfuAVAXMg-6do_cyneaSd-7sAmpqcmMgxaoGBuAFcqYz4dXt43Q-aAXK/s2048/image_2025-01-03_09-44-27.png

គួរបញ្ជាក់ផងដែរថា ល្អហួស គឺជាអតីតម្ចាស់មកុដ Miss Preteen Cambodia 2023 និងបានតំណាងកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងប្រទេសថៃហើយបានឈ្នះមកុដ Miss Preteen Junior Idol World 2024 ៕

 

 

 

មកស្គាល់ពេជ្រថ្លៃបំផុតទាំង ៥ នៅលើពិភពលោក!

0

ពេជ្រគឺជាវត្ថុដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក ដោយសារវាជារបស់កម្រ មិនមែនចេះតែរកឃើញរហូតនោះទេ។ ត្បូងពេជ្រផ្តល់នូវចំនុចប្រសព្វតែមួយគត់នៃភាពស្រស់ស្អាត ភាពទាក់ទាញ ជាមួយពន្លឺភ្លឺចែងចាំង និងការវិនិយោគដ៏មានសក្តានុពល។ ត្បូងពេជ្រគឺមានតម្លៃថ្លៃខ្លាំងណាស់ បើធៀបនឹងមាស ទោះជាយ៉ាងណាពេជ្រទាំង ៥ នេះគឺមានតម្លៃថ្លៃជាងពេជ្រផ្សេងៗទៅទៀត ដោយសារតែត្បូងខ្លះ ត្រូវការចំណាយពេលយូរក្នុងការស្រាវជ្រាវ និងជាវត្ថុកម្រ ក៏ដូចជាត្រូវការអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ ដើម្បធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងក្នុងការកសាងបណ្តុំ ដែលធានាទាំងភាពស្រស់ស្អាត និងហិរញ្ញវត្ថុ ទើបត្បូងពេជ្រទាំង ៥ នេះត្រូវបានគេចាត់ទុកថា ជាពេជ្រថ្លៃបំផុតនៅលើពិភពលោក។

១.ត្បូងពេជ្រ Kohinoor៖ គឺជាត្បូងដែលមិនអាចកាត់ថ្លៃបាន ជាមួយនឹងប្រវត្តិសាស្រ្តដ៏សម្បូរបែប ដែលមានរយៈពេលរាប់សតវត្សមកហើយ។ ដើមឡើយត្បូងពេជ្រនេះមានទម្ងន់ ៧៩៣ ការ៉ាត់ ប៉ុន្តែវាត្រូវបានកាត់ និងប៉ូលាទៅជាទម្រង់ ១០៥.៦ ការ៉ាត់វិញ។ បច្ចុប្បន្នពេជ្រមួយនេះមានតម្លៃជាង ៥០០ លានដុល្លារ កំពុងស្ថិតនៅក្នុងមកុដរបស់ម្ចាស់ក្សត្រីអង់គ្លេស Elizabeth គឺជានិមិត្តសញ្ញានៃអំណាច ភាពវៃឆ្លាត និងភាពរុងរឿងដែលមិនអាចប្រៀបផ្ទឹមបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaflG7OB0BDBv658TiKYFKYGIJ9uKIgzfwpBif3qDaxHP5P45GV4W13mlwK_fJnxa3yDN9wllB7VRQ2BeV8M0Fqf43PAmj7InmNI0_Vp65gZ5X52fPXUY7Z9sBb74_ctWV9lDR8K6iHa4dyyJIxOEIz8M6etIVLIoXganG79jodvqwC8M4fp3cicPoft5I/s782/photo_2025-01-03_13-55-22.jpg

២.ត្បូងពេជ្រ Cullinan៖ គឺជាពេជ្ររដុបធំបំផុតមិនធ្លាប់មាន ដែលត្រូវបានគេជីកយកនៅអាហ្រ្វិកខាងត្បូងក្នុងឆ្នាំ ១៩០៥ ជាមួយទម្ងន់ ៣,១០៦ ការ៉ាត់។ បច្ចុប្បន្នពេជ្រនេះមានតម្លៃ ៤០០ លានដុល្លារ ត្រូវបានគេស្គាល់ថា ‘The Great Star of Africa’ ដែលជាពេជ្រដាក់នៅលើដំបងរបស់ស្តេចអង់គ្លេស Charles III និងជាផ្នែកមួយនៃគ្រឿងអលង្ការផ្ទាល់ខ្លួនរបស់ម្ចាស់ក្សត្រី Elizabeth II គឺជានិមិត្តសញ្ញានៃឋានៈខ្ពង់ខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv7vKOuBksU3PIR3fJTx0UM1_AZSz2ktpnOGV1XHAzhNtXFGXiwnOsRV-cB8nTXB8XXGxb3m8x__1Z9duWsdvkd7r8_w0c0jyOloh6wfRByyDsMJWWQkRAww-tB_5Ya2pkZY8yppvnVSw-5TyRpTmIehRtq1LG_N56jCxke8bBHF9csBJAh37Q_KmNN2S0/s1280/photo_2025-01-03_13-55-30.jpg
៣.The Hope Diamond៖ គឺជាពេជ្រដែលមានភាពល្បីល្បាញដោយសារពណ៌ខៀវល្អឥតខ្ចោះ និងជាពេជ្រថ្លៃបំផុតមួយរបស់ពិភពលោក ដែលមានតម្លៃប៉ាន់ស្មានពី ២៥០ ទៅ ៣៥០ លានដុល្លារអាមេរិក។ បច្ចុប្បន្នពេជ្រនេះគឺជាគ្រឿងអលង្ការដ៏អស្ចារ្យបំផុតរបស់ស្តេចអង់គ្លេស ជាមួយប្រវត្តិដ៏សម្បូរបែប ពណ៌ដ៏កម្រ និងរឿងព្រេងរបស់វារួមចំណែកដល់ការទាក់ទាញ និងតម្លៃពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm5hYxosoEyxIdtx8MvYxC8Fvl6wP0-AzRWEXKe9066hAKgire5XKIwOPlTsMcf7YTZxlnBmCrni1eXXREHMbajFdc7sYdgsozUUDPz7NdJbqhEkdxL7DyRC6DdSnjsCb_8MvZPkh7bvcvq82GuUNCOSKKrrVB3KBhEoCJDtro97fLvTGIis2IGJNXqwwQ/s600/photo_2025-01-03_13-55-35.jpg

៤.De Beers Centenary Diamond៖ គឺជាពេជ្រមួយក្នុងចំណោមពេជ្រថ្លៃបំផុតរបស់ពិភពលោក ដែលត្រូវបានរកឃើញក្នុងឆ្នាំ ១៩៨៦ នៅ Premier Mine របស់អាហ្វ្រិកខាងត្បូង។ ពេជ្ររដុប ៥៩៩ ការ៉ាត់នេះត្រូវបានអ្នកជំនាញកាត់ចូលទៅក្នុងត្បូងដែលមានរាងដូចបេះដូងទំហំ ២៧៣.៨៥ ការ៉ាត់ ជាមួយតម្លៃជាង ១០០ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyfopa2vyU7MqNlXbM5TSe7AwmbuV-3MGItidXkxTAN8jnApVxot_dA55vKHG9HmgfC1NFuGK5z-7biwpEh-WeP5nHdE2M4_HvXdpoA9edwiHFFHyj5i1MeDNZm8ZQeLwurBOyZQrYpY_sx90TeC0Br7NX85XJ0e04YxKmd91VMvd1OvzKBM_K0P-b01e/s736/photo_2025-01-03_13-55-39.jpg

៥.The Pink Star Diamond៖ គឺជាត្បូងដ៏អស្ចារ្យទំហំ ៥៩.៦០ ការ៉ាត់ ដែលមានភាពទាក់ទាញជាមួយនឹងទំហំដ៏ស្រឡូន ពណ៌ផ្កាឈូករស់រវើក និងភាពច្បាស់ឥតខ្ចោះរបស់វា។ ត្បូងដ៏ល្អឯកនេះត្រូវបានគេជីកយកក្នុងឆ្នាំ ១៩៩៩ នៅទ្វីបអាហ្វ្រិកជាមួយទម្ងន់ ១៣២.៥ ការ៉ាត់។ នៅក្នុងខែមេសា ឆ្នាំ ២០១៧ Pink Star ត្រូវបានគេដេញថ្លៃរហូតដល់ ៧១.៥ លានដុល្លារក្នុងទីក្រុងហុងកុង ដែលបង្ហាញភាពស្រស់ស្អាត និងកម្រមាន ធ្វើឱ្យវាក្លាយជាពេជ្រថ្លៃបំផុតដែលមិនធ្លាប់មានលក់នៅឯការដេញថ្លៃរបស់ពិភពលោក និងជាពេជ្រដែលមិនអាចប្រៀបផ្ទឹមបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWHE2ydx-pGi21aLRG81aSl2Phe1Nr7wB9XTqmfLNOz1vd3tdQvKQOznMctgXRpBggPGEyIgNoF12ReW_fidAgoU0ngBQwhIUbj9OxE7cSxBXwnCC8-z__5B-cPlAk5skS9V9sa_ruaHyT7nyKgWx2VEm1u6WYmoI7S9sHID0bDXz6CavaBjQHVbAG5noI/s735/photo_2025-01-03_13-55-44.jpg

ក្រុងភ្នំពេញ ជាប់ជាគោលដៅឆ្លងឆ្នាំដ៏សប្បាយនិងមានតម្លៃសមរម្យបំផុតនៅអាស៊ី!

0

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ គេហទំព័រទេសចរណ៍ល្បីឈ្មោះ Agoda បានចុះផ្សាយថា រាជធានីភ្នំពេញ គឺជាគោលដៅទេសចរណ៍ដ៏សប្បាយបំផុត ថែមទាំងមានតម្លៃសមរម្យជាងគេនៅអាស៊ី សម្រាប់ការប្រារព្ធបុណ្យឆ្លងឆ្នាំសកល ២០២៥ តាមពីក្រោយដោយទីក្រុងហាណូយ និងទីក្រុងហ្សាកាតា(ឥណ្ឌូណេស៊ី)។ ខណៈដែលទីក្រុងបាំងកក (ថៃ) និងតូក្យូ(ជប៉ុន) គឺមានតម្លៃថ្លៃបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJbXf6ROyu4RAKxI5Ok7E4eTOYX7MHjJ6QbmHtD6xlfVNDpWLaZQjNnfOQR99q9Dm1jy6zGuhwoNHY3YnfT2AJtUfri2a3hzGVV9YGrEfvw2j8FmIX6GbgBnkgLBVVqzNBBPEjoc0WAoS3PczPMyEXl3c5RSSYCKNC4TDCX2h86J1T7zU35mZUo1gH2QCK/s2048/471626805_122124059222584605_8447907356764817192_n.jpg

រាជធានីភ្នំពេញ ដែលជាទីក្រុងដ៏ទំនើបស៊ីវិស័យ ភ្ញៀវទេសចរមិនត្រឹមតែចំណាយតិចសម្រាប់ដំណើរកម្សាន្តប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវភាពសប្បាយរីករាយនឹងស្នាមញញឹមប្រឡប់ទៅវិញទៀត ដែលនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ភ្នំពេញបានរៀបចំព្រឹត្តិការណ៍ដ៏ធំសម្បើម«សាទរកម្ពុជា» ដែលប្រព្រឹត្តិទៅមុខព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf3TBmitxIFWJJIj1IQzfwkoPYttsDQeXgdwCMRnxPcVr6ncpqpenoRNAHeDJX-ZOKd-crTx_lDuJfR09vgmr4v2y_KfPFA_RE1Qv8QCsQ6iLUjFUSi5ldUTgCv78EHCgVbYz9auBFu5V_6vs4HA7Em4Fr-QIH2apGyjVXCf_iTiqU7zC-PosenuWtUstb/s2048/471629973_122124113144584605_4048313725306234975_n.jpg

តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឲ្យពិភពលោកកត់សម្គាល់ រហូតធ្វើឲ្យគេហទំព័របរទេសចុះផ្សាយអំពីការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល កក្រើករាជធានីភ្នំពេញ ជាមួយនឹងក្បួនដង្ហើរវប្បធម៌ ទស្សនីយភាពចម្រុះ ក៏ដូចជាការបាញ់កាំជ្រួចអបអរសាទរតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង ដែលជាទីតំាងប្រវត្តិសាស្រ្តខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7DpawGsSp5QMbS5CKvd4EaEnLEoe48fVpmQDPM4EvKODPjsXD0R0ItfxKnZQxReGFsz_X-jB5o1JP6Vc4kpcorVJM2mMmLTCTKs7pUhlhQTeY1FgRv0F8LR1_aTa5CvPbbjdUdqHkxvcyrLSRCXyy3NeK65DdHDAVnAwoZFpL2VEEzAsE1yjFVmqMBqp/s2048/471917907_122124163436584605_3863137662377177640_n.jpg

បើក្រឡេកទីកាន់ទីក្រុងហាណូយ ត្រូវបានគេហទំព័រ Agoda ចុះផ្សាយថាជាទីតំាងឆ្លងឆ្នាំ ដែលមានតម្លៃសមរម្យជាងគេទី ២ នៅអាស៊ី បន្ទាប់ពីកម្ពុជា។ កាលពីរាត្រីថ្ងៃឆ្លងឆ្នាំ ទីក្រុងដ៏ចំណាស់មួយនេះក៏បានរៀបចំនូវព្រឹត្តិការណ៍ពិសេសៗ ដែលរួមមានការប្រារព្ធពិធីនៅមាត់បឹង Hoan Kiem ការសម្តែងសិល្បៈប្រពៃណី ការតាំងពិពណ៍ផ្សេងៗ ដែលឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នារវាងទំនើបកម្មនិងវប្បធម៌ប្រពៃណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9w9EbsEVpzerR6e9G2hIMwPfOBTiY5QljM_cSgj4erm54xcG6sGx0CVkrZ945yFjjVvhv2TGshxDvoE2qtC7Cvfilp5Ncc98lryU8hhrRRC94zyg1Aq_HoGuUQajAo0FsGzVAV1Nu1ieeY4M_jffA-G5ER2IvmwJjCCMe4LuO3BixW5Mtsa0eMU296Fz/s2048/471972796_122124112868584605_2860882498254669065_n.jpg
មិនខុសគ្នាប៉ុន្មានទេ ហ្សាកាតា ដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌូណេស៊ី ក៏មានរៀបចំអបអរពិធីបុណ្យឆ្លងឆ្នាំដូចគ្នាដែរ ដោយរួមទាំងការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចនៅទូទាំងទីក្រុង បានក្លាយជាទីតាំងដ៏អស្ចារ្យ ទាក់ទាញ ថែមទាំងមានតម្លៃសមរម្យទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8SN4u2F3oc9WM70rjbFih4B3m6bTo3Ji_vY-deWM24nHM33EDq12eqTeNp7M7dLJctbsjq5geCbGq5HSWvVmXY10t3ALJlhHpgS8HtU0ZySUzcTlZLuM8yKWpNx9zXKFt7aXxYif_DD73J-bCkqoe9lcDPAwMFugBndOSdEbA4RIiaWXNcrJLlmQwr5Ef/s2048/472134205_122124163592584605_3929438403783406607_n.jpg

គេហទំព័រ Agoda បានគូសបញ្ជាក់ទៀតថា នៅភ្នំពេញ ទីក្រុងដ៏ទំនើប បន្ទប់សណ្ឋាគារមួយយប់ត្រឹមតែ ៦៧ ដុល្លារប៉ុណ្ណោះ។ ខណៈប្រទេសវៀតណាម ៧៩ ដុល្លារ និងហ្សាកាតា (ឥណ្ឌូណេស៊ី) ៩២ ដុល្លារ៕