Home ព័ត៌មានអន្តរជាតិ យប់នេះនឹងមានទេពច្យុតហោះកាត់លើមេឃដែលជាព្រឹត្តិការណ៍ដ៏កម្រមួយកើតឡើងតែម្តងគត់ក្នុងរយៈពេល ៧៨០ ថ្ងៃ

យប់នេះនឹងមានទេពច្យុតហោះកាត់លើមេឃដែលជាព្រឹត្តិការណ៍ដ៏កម្រមួយកើតឡើងតែម្តងគត់ក្នុងរយៈពេល ៧៨០ ថ្ងៃ

106
0

នៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០២៥ នេះលោកអ្នកនឹងអាចមើលឃើញទេពច្យុតហោះឆ្លងកាត់លើផ្ទៃមេឃនាពេលរាត្រីបានយ៉ាងច្បាស់ ដោយអាចមើលឃើញបានរហូតដល់ ១១០ អាចម៍ផ្កាយក្នុងមួយម៉ោងឯណោះ ដែលនេះគឺជាព្រឹត្តិការណ៍ដ៏កម្រមួយកើតឡើងតែម្តងគត់ក្នុងរយៈពេល ៧៨០ ថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFljo4c9S9z4MArgRbFTau-eorjmkoqGlS5LbO0Uqx53POhnnljcJT5bVy1NdSRNId01lTTzZVNZKsg6WNggKnZWkQZOX9_ViWV_6he_bF2PPt-1YTKDS11s5_jWtKVNx1DFJSJzj5OlnQZOOOx6z8gF5apGvyCh4NjuwMRPtc2xXgFInH91fXT4gdRhA5/s800/image_2025-01-03_10-28-08%20(2).png

ទេពច្យុត ឬអាចម៍ផ្កាយគឺជាបំណែកឬកម្ទេចកម្ទីដែលរសាត់អណ្តែតជុំវិញព្រះអាទិត្យ នៅពេលផែនដីគោចរកាត់កម្ទេចកម្ទីទាំងនេះ ពួកវាក៏ត្រូវធ្លាក់ចូលក្នុងស្រទាប់បរិយាកាសភពយើង ហើយកកិតឆេះក្នុងល្បឿនយ៉ាងលឿន ដែលបង្កើតទៅជាផ្កាយដុះកន្ទុយជាច្រើននៅលើផ្ទៃមេឃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHOQpE-uu4ki2xIBCPEXyj8t_41t3OoxCe6jtWrfFBQ5oXDfG5kHa-btJxDTJLpuZw_Aghi9ZS82Z50_Za4IVcQ6iVZm6PCOm-WnsFO-HoKgjI9gbPSWFSSTjCmLJWJ6S-bMPPJtNsp81h91Ki_wu_WW3W6Ry7goilNGQ4NtvjIF5WMhZ1m9huMVLPVDk4/s1530/image_2025-01-03_10-28-08.png

ដូច្នេះកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើងប្រហែលម៉ោង ៤ រសៀលដល់ម៉ោង ៧ យប់ដែលជាម៉ោងសកល។ ទោះជាយ៉ាងណាប្រសិនបើអ្នកខកខានមើលព្រឹត្តិការណ៍នេះ លោកអ្នកក៏អាចរង់ចាំទស្សនាព្រឹត្តិការណ៍តារាសាស្ត្រមួយផ្សេងទៀតគឺភពទាំង ៧ តម្រៀបគ្នាលើមេឃ ដែលនឹងលេចឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcOIYRmtiZYmT1BETgAIYibWQOZ2ThamGiur-4Tk9h8HxUN6qSAetL3kc4FUXeiH_aeExaSwdlUT6Pc3Yw_qm-jSPgAvSME6VqkqsVXZ47wCUEbXlgM_n1gmchxzPi3TLCa4zPq16Vxbk-9jpU3TFSd2ioHSwCsAlNnvQWGF6FVY_ovrmxkOigg4-wRC0H/s1694/image_2025-01-03_10-28-09.png
ភពទាំងនោះរួមមាន៖ ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន នឹងបង្ហាញខ្លួនក្នុងពេលតែមួយនៅលើមេឃ ដែលមនុស្សជុំវិញពិភពលោកអាចមើលឃើញដោយភ្នែកទទេបាន ដែលនេះគឺជាព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យបំផុតមួយមិនធ្លាប់មាន។ ព្រឹត្តិការណ៍នេះត្រូវាបានគេស្គាល់ថាជាបាតុភូតក្បួនដង្ហែរបស់ភព ដែលលោកអ្នកអាចមើលភពទាំងនេះបាន នៅម៉ោងប្រហែល ៨:៣០ នាទីយប់ចាប់ពីថ្ងៃទី២១ ខែមករាដល់ថ្ងៃទី ២១ ខែកុម្ភៈពេញមួយខែតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimTzY-i0m_fFkHHnWvdYMI9MOnuHDHO4swbq3udKpsvuNkUqQBl845kKJ6cNvzQIUhUiEzeU0MeucN0a9LqiwCoxQcpljYF2oxLf4BACySYJD84HxxXCbrqtreOXlqzjVISG0GJz7ZzngjIH4gudSiQRX4SyhIDmuVlHdvAg6swkMIw4q2h7iKfBBkg04S/s830/image_2025-01-03_10-28-10.png