ថ្មីៗនេះលើបណ្តាញសង្គម មហាជនភាគច្រើនហាក់មានការចាប់អាម្មណ៍ខ្លាំងលើយុវជនមួយរូប ដែលជាអ្នក Review ផលិតផល និយាយស្តីបែបធម្មតាៗ តែកំប្លែងស្ងួត ខណៈទទួលបានសន្ទុះនូវការគាំទ្រកាន់តែខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGDSHivJ9o6K1tV7wJttwbuTFRGrXtCgGm3DlPazQ2q8IOyImRBqCvOwKkjvdqD6fdtMV2WHXUjryBjlrLwR-DBhQ90Ug5sKkjUddd4EpGuwSK24SMVPkhQ9ylINmH1UkSxRxW-rmCF10xR_G6cHOxexWpYt0PwuH0BPd4jd_Z4mfo2ZT6kEiTExyTXBp4/s960/464241629_122114677286544393_8595058619594805618_n.jpg
Reviewer ឬអ្នក Review ជាទូទៅ ត្រូវបានស្គាល់ថាជាមនុស្សពោរពេញដោយទេពកោសល្យក្នុងការនិយាយប្រម៉ូតអំពីផលិតផលអ្វីមួយ តាមវិធីសាស្រ្តពួកគេរៀងៗខ្លួន ដើម្បីទទួលបានភាពទាក់ទាញពីអ្នកទស្សនា។ យ៉ាងណា បើក្រឡេកទៅកាន់យុវជនមួយរូប ដែលមានឈ្មោះថា Chen Ra Dee នេះវិញហាក់ខុសប្លែកពីអ្នក Review ឯទៀតណាស់ ដែលស្ទើរតែគ្មាននរណាអាចធ្វើដូចទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjim6tuuqxmZZC9k-l6kcnsgS3EmFEi0Wv5BW17290i6QGCppbucZls5WMWG12hS1ucQcIJaAvGxJX0NhAIPmldGVADQAUjTqiZfGeOBhD-sy9fCxEd8XckQC62Vh5DXp65GpGft-qF0A7R-JMKWEWYF8L1Etf8LUw_iGOCkLJB3k5k-QOIicQpuZDuwt_/s1799/469600828_18033858479375399_8724297315025297023_n.jpg

នៅលើបណ្តាញសង្គមរបស់យុវជនរូបនេះ តែងដាក់បង្ហោះនូវវីដេអូប្រម៉ូតផលិតផលយ៉ាងច្រើនសម្បូរបែប តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺទៅលើស្តាយ៍ Review របស់គាត់, និយាយប្រម៉ូតផលិតផលធម្មតាៗ តែពាក្យពេចន៍របស់គាត់បែរជាពោរពេញដោយភាពកំប្លែងយ៉ាងខ្លាំង រហូតធ្វើឲ្យអ្នកទាំងអស់គ្នាសើចដោយមិនដឹងខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAAB7MFjSLZXTly1c_qBOHblnAWQfwervzJwG7w4YUXjPI-5P-jUVGBWKaNc6W5XBh3Bm2c7ixsI9SoXINODDpm09-JWhpl6NEbuzNRX2IHf3xCiecA1fx_pKYK3qbs2mKF4sVQi61eicQ-RXp0Lft8HhXoI65hVv4UPId3dBj9deJLzBVfXGukj70IkiK/s2048/471159889_122127512912544393_8843726019415686379_n.jpg

ជារឿយៗ យុវជនរូបនេះ តែងនិយាយចំអន់បែបលេងសើច និងនិយាយចំៗលើផលិតផល មិនចេះលើកជើងសរសើរ (មិនចេះប្រើក៏ប្រាប់ថាមិនចេះប្រើ មិនស្អាតក៏ប្រាប់ថាមិនស្អាតជាដើម)។ យ៉ាងណា គាត់បានទាញយកចំណាប់អារម្មណ៍ពីមហាជនតាមស្តាយ៍របស់គាត់ ខណៈដែលវីដេអូនីមួយៗទទួលបានអ្នកទស្សនារហូតដល់រាប់សែន រាប់លាននាក់ផងដែរ៕