Home Blog Page 761

នេះបានហៅថាពិតជាចំមែនហើយ! ធ្លាក់យន្តហោះចំដំបូលឃ្លាំងបណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់

0

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី២ ខែមករាថ្មីៗនេះ មានយន្តហោះខ្នាតតូចមួយធ្លាក់ចំដំបូលឃ្លាំងនៃរដ្ឋ Fullerton សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សពីរនាក់ស្លា.ប់ និង ១៨ នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅប្រហែលម៉ោង ២ រសៀលនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅជិតព្រលានយន្តហោះ Fullerton Municipal នៃរដ្ឋ Fullerton សហរដ្ឋអាមេរិក។ ប៉ូលិសបាននិយាយថា មានមនុស្សពីរនាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់ពីលើដំបូលឃ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSyPE2b1chA2qfN9scq1-kVVJ2NbMtT0wuHo-1412_aWWd_pxGf3jbZ7SEzhehLTgn39MI9FVUGuIPmYJqxGMGWel5Dqmx4J9TUCyCJolgjkXCmM693I1SFnz0up8erkD9RasvY5YKaCpzWOUFA4w80iJzN1Z_OIiL9lBBdKZH_U9Lsch2TasJcAMrx5Pj/s1920/image_2025-01-03_10-03-31.png
ភ្លាមនោះឃ្លាំងផ្ទុកទំនិញក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់ទៅក្នុងអាកាស ដែលអាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយរាប់គីឡូម៉ែត្រ។ ប៉ូលីស និងអ្នកពន្លត់អគ្គីភ័យក៏បានទៅដល់កន្លែងកើតហេតុ ដោយជម្លៀសកម្មកររាប់សិបនាក់ចេញពីអគារឃ្លាំងនោះ ក្រោយមកភ្លើងក៏ត្រូវបានពន្លត់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ABC7 ក្នុងចំណោមអ្នករបួស ១៨ នាក់ មាន ១០ នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ និង ៨ នាក់ទៀតត្រូវបានព្យាបាលទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkbjoC1u9KWltrEQll-vuHLT4cuBko84BYORwy35eR_ZgLDEXDJ56IciHXeM8qz5uUrAO4BLrGGC_cGh3b_1A5Ld9GI9Kz4ML1MVqSLnM6883RANdtT8WYBf8eOE4WsT8cekQLd9KjNEzLp0YladLZ9yOZP7m4417wfFygrzXB7pdZwIc7RTxjl0KohHlD/s1920/image_2025-01-03_10-03-32.png

ទោះជាយ៉ាងណាព័ត៌មានលម្អិតអំពីការស្លាប់ពីរនាក់ផ្សេងទៀតមិនត្រូវបានឱ្យដឹងភ្លាមៗនោះទេ។ ហើយសម្រាប់មូលហេតុនៃការធ្លាក់យន្តហោះក៏មិនទាន់មានរបាយការណ៍ច្បាស់លាស់នោះឡើយ ដោយប៉ូលីសកំពុងស៊ើបអង្កេតរឿងទាំងនេះបន្តទៀត។ គួរបញ្ជាក់ដែរថា ករណីធ្លាក់យន្តហោះចំដំបូលអគារ ឬដំបូលឃ្លាំងមិនមែនជាលើកទីមួយនោះទេ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងច្រើនដងហើយនៅតាមបណ្តាប្រទេសផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhshhQgAneNKrhtPfDBwxcy9efNH4vFwfBqaMbHt_oyXXzk0GXgq82DzDPYidugUW7ReQMrBnR7nYlu4DxCKbxZ19HkkW6-4gmvJKFtyp-53JjFhkJ0T8THusOxCaAo3WH9TJLNjXGZpPDfogFw3qFQSO82Q_btfq2Xf6vpyX4-Y-AvPuIRKQYFCU-hJ45w/s1920/image_2025-01-03_10-03-33%20(2).png
កាលពីឆ្នាំ ២០២៤ នៅអាមេរិកក៏មានយន្តហោះធុនស្រាលមួយគ្រឿងមានបញ្ហាម៉ាស៊ីន បានធ្លាក់ចូលទៅក្នុងផ្ទះមួយ បណ្តាលឱ្យមានការឆាបឆេះយ៉ាងខ្លាំង រីករាលដាលដល់ផ្ទះក្បែរនោះ ធ្វើឱ្យអ្នកបើកយន្តហោះ និងមនុស្សនៅក្នុងផ្ទះបានបាត់ជីវិតភ្លាមៗ រួមទាំងអ្នកជិតខាងក៏រងរបួសធ្ងន់ធ្ងរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcLEPtR_ldXj9808WjGMsB2xZiypWhjaSPhU05WnKPF-HVz92vE-5vYki3seMKJ8ORk8sqHw4jNrvix_eaN93iK0gN65xzQ34zNS5lC4OSV-YlWtSTvY10gQcFvo4WhaicO-xdkFhEhhz0oWmpcy68GQSkzMAvu_tWTLeTGL7f0pMo1TpPibJpjDblVsbP/s900/image_2025-01-03_10-03-33.png

សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ និងមានព្រៃកោងកាង

0

សហគមន៍នេសាទត្រពាំងសង្កែ គឺជាកន្លែងទេសចរណ៍ដែលមានភាពទាក់ទាញ និងល្បីល្បាញបំផុតមួយប្រចាំខេត្តកំពត ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ មានចម្ងាយត្រឹមតែ ៧ គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលទុរេន។ យោងតាមក្រសួងទេសចរណ៍ សហគមន៍មួយនេះធ្លាប់បានឈ្នះពានរង្វាន់ចំនួន ២ ពីសហគមន៍អាស៊ាន គឺពានរង្វាន់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ាន និងពានរង្វាន់ផ្ទះសំណាក់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ានក្នុងឆ្នាំ ២០២៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRI8xfFLqL0_yNGJ7eI9fwNmAB7P-NGTyP7Z-lgjVQCtttS66I9evYPKgoPbyVhHbbTCnY_VjbCfaXVnM6fRIDWyhfOLew9BOVmdzazKDUtCM_nmJn0AgMMrGdrFLYXbGtHpnIBFdS2eHgLhDgAsHKGqWGCOMGHT04-fkGiYdR3gGJpcgFDxKkFwebWAOt/s2048/470565563_1024643906374867_7400389404616378427_n.jpg

សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងកំសាន្តមួយដែលអភិរក្ស ហ៊ុមព័ទ្ធដោយព្រៃកោងកាងទំហំសរុប ៤៨ ហិចតាដុះលាតសន្ធឹងតាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ។ ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីទីរួមខេត្តកំពតតាមបណ្ដោយផ្លូវជាតិលេខ ៣៣ ឆ្ពោះទៅកាន់ខេត្តកែបចម្ងាយប្រហែល ៧ គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវបេតុងតូចមួយ ហើយបន្តដំណើរប្រហែល ៥០០ ម៉ែត្រទៀតនឹងបានទៅដល់ទីតាំងដ៏ស្រស់ស្អាតមួយកន្លែងនេះតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWlOrJHB2aYSyiPcSbLvDyimuHlATzyF75UK7COAA9tr38EtbbYzf3pU2STrO_Dql2YRsDcahuEm8Pm08wNullL4jjVdzq3Shf4qxoxTbPN5p6ty6Jf5iwDJFbIaNrICG3d7J08pWvVhNOgYpEOrzi0qHKj-8UGZjuuBdslSvgYuOZ8shyB2Q45Oc5-mAS/s2048/472145420_1034994195339838_6739772076494797268_n.jpg

នៅពេលទៅដល់លោកអ្នកនឹងបានឃើញទិដ្ឋភាពព្រៃឈើពណ៌បៃតងយ៉ាងសម្បូរបែប ផ្ទះបឹងហ្គាឡូ បណ្ណាល័យ អាហារដ្ឋាន ទូកទេសចរណ៍ និងថ្នាលបណ្តុះកូនកោងកាងទៀតផង។ លើសពីនេះភ្ញៀវក៏អាចរដាំកូនកោងកាងទុកជាអនុស្សាវរីយ៌នៅក្នុងសហគមន៍ ក៏ដូចជាជិះទូកមើលព្រៃកោងកាងនៅជាប់មាត់សមុទ្រ ស្វែងយល់ពីជីវៈចម្រុះក្នុងព្រៃលិចទឹក ដើរលើស្ពានឈើ មើលទេសភាពថ្ងៃលិច ថតរូបលេង ស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ផឹកកាហ្វេ ទទួលទានអាហារឆ្ងាញ់ៗនៅកញ្ចុះជួបជុំគ្រួសារ បងប្អូន និងមិត្តភក្តិយ៉ាងសប្បាយរីករាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW5dU42XL7wwqRVgjJGC_TJO2h8Fmkfqb8jwoj1F0G5VyxniUIsmxDYitTx0M2zdBHWG9n6K8wtxCIO3GiXx8SeHKHaP4j5arZd-G0prxyCkdxOJzEm9VbBx5E-4VPKv1azURsy8tx8YBLzhOdaGjfgyVq-ppCT3lcRKPwKVbizFFjcwaq7nZZ8dgPrWyy/s960/image_2025-01-03_09-01-41.png

គួរបញ្ជាក់ដែរថា ដើមកោងកាងគឺជាប្រភេទរុក្ខជាតិសមុទ្រ ដែលដុះនៅតាមបណ្តោយឆ្នេរមានភក់ល្បាប់ មានទឹកជោរនាច ធន់នឹងកំហាប់អំបិលខ្ពស់ ហើយមានឫសជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្រមិនឱ្យបោកបក់បំផ្លាញដំណាំនិងផ្ទះនៅតំបន់ឆ្នេរឡើយ។ ដើមកោងកាង ១ ហិកតាអាចស្រូបឧស្ម័នពុលពីបរិយាកាសបាន១តោន និងបញ្ចេញឧស្ម័នអុកស៊ីសែនបាន ១ តោនដូចគ្នា។ លើសពីនេះដើមកោងកាងក៏ជាជំរកដ៏សំខាន់របស់ជីវចម្រុះ ត្រី ខ្ចង ក្តាមគ្រប់ប្រភេទ និងក៏ជាកន្លែងសម្រាប់ឱ្យត្រីជ្រកពង ក្នុងរដូវត្រីពងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3olNX_DzLimsC2La7FQSVji7CR82wzveanK4l8trZV09-KQLPvAJRujeq1jMJ3hK1KYNk4yh9W4bYCZNLOWsIOUgWB1fOwvlb-tCy81PleVRhSfPWSAdT-Yp8esCyceL-Q_t54WryJ_iYi3C6KxdSv7XJIztVUcyh4TohySqkpSKLF9GScdonszvI2yrp/s1280/image_2025-01-03_09-01-41%20(2).png

មកដឹងពីរបៀបស្ប៉ាដោយខ្លួនឯង ដើម្បីបានស្បែកស្អាត និងកាត់បន្ថយភាពតានតឹង

0

ការស្ប៉ាជួយឱ្យស្បែកស្អាត រាងកាយទាំងមូលមានសុខភាពល្អ និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយទៀតផង។ លើសពីនេះវាក៏ជួយបញ្ចូលថាមពលរាងកាយឱ្យប្រសើរឡើង ក៏ដូចជាជួយសន្សំសំចៃ ដោយមិនចាំបាច់ខ្ជះខ្ជាយលុយ និងពេលវេលាច្រើនសម្រាប់ការស្ប៉ានៅខាងក្រៅផ្ទះនោះទេ។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗក្នុងការស្ប៉ាដោយខ្លួនឯង៖

១.ស្ប៉ាក្នុងទឹកក្តៅឧណ្ឌៗ៖ ការស្ប៉ារាងកាយគឺល្អបំផុតជាពិសេសនៅពេលអ្នកត្រាំក្នុងទឹកក្តៅ ដែលមានសីតុណ្ហភាពប្រហែល ៣៧-៣៨ ដឺក្រេ ត្រូវបានគេចាត់ទុកថាជាសីតុណ្ហភាពទឹកដែលមិនធ្វើឱ្យស្បែកបាត់បង់ជាតិសំណើម ហើយវាក៏ជួយជំរុញឱ្យឈាមរត់បានល្អ ក៏ដូចជាជួយបង្កើនភាពធូរស្រាលនៃស្បែក និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លាជាងមុនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx_8beEKKx-bSTilD99Z0cJpog86HCwiZRTPVrVm4-leoDjvj7HwftYXCqYYG2y2CXvehjSUt751imqDEI3-TK1TXILQLZY9odfLr_SR2J8QP6KVQJp0N8KlNtjyJ4RrR8CEXmRLsdfeqbVWl8hIp-B5SEnXbjUYHm4SyrmZwiMhiWifjFejGkylDTIE_i/s1000/image_2025-01-03_08-56-34.png
២.ជ្រើសរើសទៀនក្រអូប៖ ដើម្បីធ្វើឱ្យអារម្មណ៍ធូរស្រាលជាងមុន និងចិត្តស្ងប់បន្ទាប់ពីត្រាំក្នុងទឹកក្តៅគឺត្រូវជ្រើសរើសទៀនក្រអូប ដែលប្រើពិសេសក្នុងការស្ប៉ា ដោយវានឹងបង្កើតបរិយាកាសតាមរយៈក្លិនក្រអូបដែលអ្នកចូលចិត្ត ហើយវានឹងជួយកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព ដូច្នេះធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងរយៈពេលយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgToBNtzUyjpFveudxpdgDeViB80h3LzcrnVHO-FzFp3a-gLhKIoK_i2_lswOb9SrktNnlXUjkYcmNVH5ssAOuX0O_tKYGL0TDfHU1cRCKaw9OuzEvIJmoELzOCo5Avk0FuVbJB1Y0p_AHqykzCfFJjUl78b2wTUm4RCjw_IpqYBg-thOcTKatGDCpW-g92/s1240/image_2025-01-03_08-56-35.png

៣.រៀបចំប្រេងបំប៉នធម្មជាតិ៖ ប្រេងបំប៉នធម្មជាតិ ដែលអាចប្រើបានទាំងសក់ និងរាងកាយ វានឹងក្លាយជាជំនួយការដ៏អស្ចារ្យមួយដែលធ្វើឱ្យស្បែករលោង ទន់ មានសំណើម គ្មានភាពរដុប និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ដូច្នេះអ្នកគួរជ្រើសរើសប្រើប្រេងធម្មជាតិសុទ្ធ ដូចជាប្រេងអាល់ម៉ុន និងប្រេងដូង ដែលជាប្រេងសំខាន់ៗមានក្លិនក្រអូបស្រស់ អាចប្រើបានទាំងសក់ និងស្បែក។ វានឹងជួយទាំងការម៉ាស្សា និងការចិញ្ចឹម ក៏ដូចជាកាត់បន្ថយស្បែកដែលស្រអាប់ ដោយមិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ឬទុកសារធាតុណាមួយនៅលើស្បែកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIwCMjhN5VmJbe7YcPR8rqU5SGaOMc-XMVuQqowwWK9uCq6u1nHNh5a7N2RZxzqboAGcsO_cr1WS7Y-gsDexDe5HePYwOBInTZhCVmXB9grBCswzu022YK_cd1RWdJcRehTrLyxfyDM5pEUp0Oq1q3H918hGdi-SWsGSjsSwP1R6V6RBva4DHpJ_IqgcyA/s1200/image_2025-01-03_08-57-59.png

៤.ការស្ប៉ាមុខ៖ ស្ប៉ាមុខ គឺជាជំហានមួយដែលទាមទារការប្រុងប្រយ័ត្ន ដោយសារតែស្បែកមុខគឺស្តើងជាងស្បែកដងខ្លួន។ ដូច្នេះអ្នកគួរចាប់ផ្តើមដោយការលាងមុខរបស់អ្នកជាធម្មតា នៅពេលសម្អាតរួចរាល់ ជូតមុខរបស់អ្នកថ្នមៗដោយក្រណាត់ទន់ បន្ទាប់មកបិទម៉ាសមុខ ដូចនេះវានឹងជួយស្តារមុខរបស់អ្នកឱ្យសស្អាតម៉ត់ខៃ ធ្វើឱ្យស្បែករបស់អ្នកមានផាសុកភាពជាងមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwX5AB1mqFM2n6oPV3priK_pZqAhhwa4RiqS25iXsCPG7bFbBBM44df8IbDJ-lEtCl66eL5HZjmRMfaWGTNlqhhFVERIPrOBrzahdm9YUDFszERNo8KD1azJmSrxqaXovGcKgYjC4thwyZnwY7Y4Y87Dx48lqnNrEVNTeQWFlOgPT8IfejcmiQeLTSbFXT/s2560/image_2025-01-03_08-57-59%20(2).png

ពិន័យប្រាក់ដល់ក្រុមហ៊ុន TikTok ដែលបានអនុញ្ញាតឱ្យចែកចាយវីដេអូរហូតដល់មានអ្នកធ្វើត្រាប់តាមវីដេអូនោះបង្កគ្រោះថ្នា.ក់ ដល់បាត់បង់ ជីវិត!

0

ប្រទេសវ៉េណេស៊ុយអេឡា ៖ តុលាការនៅប្រទេសវ៉េណេស៊ុយអេឡា បានសម្រេចពិន័យ TikTok ស្មើទឹកប្រាក់១០លានដុល្លារអាមេរិក ដោយសារបណ្តាញសង្គមនេះបណ្តោយឱ្យមានការចែកចាយវីដេអូមានខ្លឹមសារគ្រោះថ្នា.ក់ គឺបង្ហាញពីការហិតក្លិនសារធាតុគីមី ។ ក្រោយពីវីដេអូត្រូវបានចែកចាយធ្វើឱ្យយុវវ័យមួយចំនួនធ្វើត្រាប់តាមរហូតដល់បាត់បង់ជីវិត និងយុវវ័យជាច្រើននាក់ទៀតប៉ះពាល់សុខភាពខ្លាំងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq9ed8fQouzadmJFSwxyKk7GEk1ENRpgQUQjuBffJLuaL5P0EonfcZdaW8fDcoZyH9crJYRQAb0VpMw-GSsrsqAIiAtQK99st9jw9Tm_3Yyct-kNNuqthHXiVE8XgmH9r3eZEMipcYHSWLY7duNolENVtIVaqbd0r-hCQK-GHJx38OlF8kw7ZOvFioU8xs/s1480/image_2025-01-03_08-52-59.png
យុវ័យ៣នាក់បានស្លាប់ ក្រោយពីពួកគេធ្វើតាមវីដេអូហិតក្លិនសារធាតុគីមីនេះ ហើយមានយុវវ័យរហូតដល់ជាង២០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ។ រដ្ឋាភិបាលនឹងយកប្រាក់បានពីការពិន័យ TikTok ផ្តល់ឱ្យក្រុមគ្រួសារសាកសព និងយុវវ័យដែលត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ដោយរដ្ឋាភិបាលទុកពេលឱ្យ TikTok បង់ប្រាក់ពិន័យមិនឱ្យលើសពី៨ថ្ងៃ ក្រោយការប្រកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTyQXmZ_toCY6rP50N-d8I5c7wNfQ5U85tUnBEbPwoz_cnXEIeddpF4COuv_tm2GmT9eiZ6dQHB2vD7z36KavTJaou6wzu5R4xKnfQOA-XMYl4lNBsASzWirx7w3nHzODzZsMgeEiE972RvmRX_3cHuSWRu88mBQ-NAk1hqbw4gPV6vP1pO-GmzDUIpLni/s888/image_2025-01-03_08-53-00%20(2).png

ប្រសិនបើ TikTok ពុំព្រមបង់ប្រាក់ពិន័យ ឬបង់ប្រាក់ពិន័យមិនត្រឹមត្រូវតាមពេលកំណត់ទេនោះ រដ្ឋាភិបាលនឹងចាត់វិធានការបន្តទៀត ។ ប៉ុន្តែតុលាការវ៉េណេស៊ុយអេឡាពុំបានបញ្ជាក់ថា វិធានការបន្ទាប់ជាអ្វីទេ ។

ប្រទេសជាច្រើនបានរឹតបន្តឹងការប្រើប្រាស់ TikTok ពីព្រោះសង្ស័យថា បណ្តាញសង្គមនេះពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន គឺការបញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅក្រៅប្រទេសទៅឱ្យរដ្ឋាភិបាលចិន ។ TikTok បានបណ្តោយឱ្យមានការចែកចាយវីដេអូគ្រោះថ្នាក់ និងធ្វើឱ្យប្រទេសនានាបារម្ភយ៉ាងខ្លាំងពីការខុសសីលធម៌ ដោយសារអ្នកប្រើប្រាស់ភាគច្រើនជាក្រុមយុវវ័យឈាមរាវ ពុំសូវចេះគិតវែងឆ្ងាយនាំគ្នាធ្វើតាមវីដេអូរហូតដល់បាត់បង់ជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi72x9vMdCsYcvFRwiocV9IGeK2QPbn6viCYooPkvUnLY4n1SitejEJnG7FnMWeUalEINPyg7BljJQh50YU9ASRwzIk04f1VQmiilL2Sto_pKT7BiKCpdlh19fSGGFUwqRke4D7GXUs2xOUIhI79KAtp84i87x8RLzMtmXuR1h6k2lsUqelHwdmwQtLQJJE/s1024/image_2025-01-03_08-53-00%20(3).png
ជាក់ស្តែង យុវវ័យរស់នៅប្រទេសជាច្រើនបានធ្វើតាមវីដេអូក្នុង TikTok គឺការច្របាច់កអ្នកដទៃរហូតដល់បាត់បង់ស្មារតី ទើបលែងដៃវិញ ។ ប្រទេសនានាចាត់ទុកថា វីដេអូបែបនេះគ្រោះថ្នាក់ខ្លាំងណាស់ដែលមានយុវវ័យធ្វើតាម ហើយស្លាប់អស់ជាច្រើននាក់ ។ ក្រៅពីនេះ ក៏មានវីដេអូលេបថ្នាំហួសកម្រិតត្រូវបានចែកចាយក្នុងបណ្តាញសង្គមនេះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpYmyytYigGWWIwOqiFM4kRM80UQSontDxRsYlaf84z6w0hgtDXtHOsCr_DlIjRqCe00o7K3YtqnUO0UfwbbWXeNpDmbiOjVUZclFPQsNJhj543bYAYkemb9nVLqxc3sc7L3W3PvUI_l2M2ptGCE0Sb4NxbnFhOxtotJVyKXaZ1ydmWv3pqQYwmMlbv6hb/s1280/image_2025-01-03_08-53-00.png

ចំណែកអ្នកនាំពាក្យរបស់ TikTok បញ្ជាក់ថា ពួកគេព្យាយាមគ្រប់គ្រងការចែកចាយវីដេអូមានគ្រោះថ្នាក់យ៉ាងតឹងរ៉ឹង ហើយបានវិនិយោគប្រាក់យ៉ាងច្រើនបង្កើតប្រព័ន្ធការពារមិនឱ្យចែកចាយខ្លឹមសារគ្រោះថ្នាក់ ។ លើសពីនេះ TikTok ក៏បានដាស់តឿនពីវីដេអូគ្រោះថ្នាក់, កំណត់អាយុអ្នកប្រើប្រាស់ ហើយយុវវ័យអាចមើលឃើញតែវីដេអូណាដែលបង្ហាញខ្លឹមសារតាមអាយុពួកគេប៉ុណ្ណោះ ៕

មិនធម្មតាមែន! មុនដាក់ឱ្យប្រើប្រាស់ចិនបានធ្វើតេស្តសុវត្ថិភាពទ្រទម្ងន់លើស្ពានថ្មីជាក់ស្តែងតែម្តង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ចិនធ្វើឱ្យប្រទេសនានាលើពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីចិនយករថយន្តដឹកទំនិញធំៗចំនួន៧២គ្រឿង ដែលរថយន្តដឹកទំនិញមានទម្ងន់សរុបប្រមាណ២,៥២០តោន មកបើកបរសាកល្បងភាពរឹងមាំរបស់ស្ពានថ្មីឆ្លងកាត់ទន្លេចាងខឺ ខេត្តហ្គីចូវ ស្ថិតនៅភាគនិរតីប្រទេសចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqmmTEPnwbC_73q3374tl_SC43HC8h3thmqe_xPPa2uyP62ZKzl96tgzs6pjkSy-rvds6_7XNxpvypHkrRUw3KCaVo2CrWHCuDwBGq6yJTHslLbI65iJFRD-kU5wItYBw7f1xSBd0LlLjBogwxBL2ZCXbPj39bCdVggNmbQDLJv2h1XWX8nyAApyWXUSaQ/s900/image_2025-01-03_08-48-18%20(2).png
ការសាកល្បងដោយប្រើប្រាស់រថយន្តដឹកទំនិញធំៗជាច្រើនគ្រឿងនេះ គឺជាការសាកល្បងភាពរឹងមាំរបស់ស្ពានថ្មីលើកចុងក្រោយ មុនពេលអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាផ្លូវការ ។ លទ្ធផលការសាកល្បងបង្ហាញថា ស្ពានថ្មីឆ្លងកាត់ទន្លេចាងខឺ មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងអាចទ្រទ្រង់ទម្ងន់រថយន្តដឹកទំនិញទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipNyd3Fml5h5VKKymK0xrIrovlqEwOOy9cFE8sCwVtcdukEfE9s0e0QZtf5oUNz0QR6Q8hVinUj1NBqJfddYS0wnpbiKaVVuuUHopFdaxcBkJxRZyKm9R9ddqY0h7gcQ7K6dn8Fi6MzzvVlBPogmdhJMVfpZP1Y3b9ne_g6XN4WdQvAIIQGx8Faq68YpYH/s900/image_2025-01-03_08-48-18%20(3).png

ការសាងសង់ស្ពានឆ្លងកាត់ទន្លេចាងខឺ គឺក្នុងគោលបំណងបង្កើតផ្លូវធ្វើដំណើរថ្មីដើម្បីឱ្យពលរដ្ឋចំណាយពេលតិច និងឆាប់រហ័សជាងមុន ។ ស្ពាននេះមានប្រវែងសរុបស្មើនឹង១,៨៤៩ម៉ែត្រ និងកម្ពស់៣៨០ម៉ែត្រ ដែលតភ្ជាប់រវាងស្រុកណាយុង និងស្រុកឈីងលុង ខេត្តហ្គីចូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM8YbL3YjNStdbz1Nco45Rh6b3GdUyA8YjmBAcXdjEACO9p5Xpq85Ea_ob_vJJhAsCq53sF1q909o6Rrm3qJkBcrA3PQW96L5hqKesKK6S5xV-iqQokVv7ebyb1DvVm-Dhwl8EnU2vvMXkxUmZAUWyxDKAitFVGbjVsfAkZ1s9VJFUODSMq9jEB8n0U4lr/s900/image_2025-01-03_08-48-18.png
គួរបញ្ជាក់ថា ផ្ទៃដីខេត្តហ្គីចូវ ជាង៩០% គឺគ្របដណ្តប់ទៅដោយភ្នំ និងជ្រលងភ្នំយ៉ាងច្រើនរាប់ពុំអស់ ហើយធ្វើឱ្យចិនពិបាកអភិវឌ្ឍន៍ផ្លូវដឹកជញ្ជូន និងសេដ្ឋកិច្ចក្នុងខេត្តនេះយ៉ាងខ្លាំង ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តហ្គីចូវ ត្រូវបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវរថភ្លើង ផ្លូវទឹក និងផ្លូវអាកាស ។ រីឯស្ពានតភ្ជាប់ជ្រលងភ្នំក្នុងខេត្តហ្គីចូវ គឺស្មើ២៨,០២៣កន្លែង ដែលរដ្ឋាភិបាលបានសាងសង់សម្រាប់ឱ្យពលរដ្ឋរស់នៅជនបទ ជាង១៧លាននាក់ ងាយស្រួលធ្វើដំណើរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ1EdHW9lYjUWdnDW1ZLLlQaLCUJhjvdpMi3eg_SfkT1GKGB_bQLCz7lqIo6c6I2EHoAMIAIeZtyRJNqusoD1bdzrx0dDZZPZd76k4N2c393nsnK-_xmJ3f5HsfyVuhyphenhyphenA5appsCAvKWcPZF0Db_uf0F36lqx8B4gott224Fxx7hTCVeC52HuA5TEORe63W/s900/image_2025-01-03_08-48-19.png
គេពុំនឹកស្មានថា ហ្គីចូវ គឺជាខេត្តក្រីក្រ និងគ្មានការអភិវឌ្ឍ បែរជាអាចប្រើប្រាស់បច្ចេកវិទ្យាយកឈ្នះលើលក្ខខណ្ឌធម្មជាតិ ដោយការសាងសង់ស្ពានជាច្រើនកន្លែងដើម្បីទំនាក់ទំនងជាមួយពិភពខាងក្រៅ ។ ហេតុនេះ ការសាងសង់ស្ពានថ្មី មិនត្រឹមតែបង្កើតកេរ្តិ៍ឈ្មោះផ្នែកវិស្វកម្មសំណង់ទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យខេត្តហ្គីចូវ អាចតភ្ជាប់ជាមួយបណ្តាខេត្តនានាដើម្បីអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ ៕

រថភ្លើងល្បឿនលឿនរបស់ចិនរត់ល្បឿន៤៥០គីឡូម៉ែត្រក្នុង១ម៉ោង នឹងបើកឱ្យដំណើរការនាពេលឆាប់ៗនេះ

0

ប្រទេសចិន ៖ ប្រទេសចិននឹងដំណើរការរថភ្លើងដឹកអ្នកដំណើររត់ក្នុងល្បឿនលឿនបំផុតលើពិភពលោក ប្រភេទ CR450 គឺស្មើ៤៥០គីឡូម៉ែត្រក្នុង១ម៉ោង នៅទីក្រុងប៉េកាំង ។ វាមានសុវត្ថិភាព និងសន្សំសំចៃថាមពលបានច្រើន ខណៈទូររថភ្លើងសម្រាប់អ្នកដំណើរមានទំហំធំទូលាយជាងរថភ្លើងផ្សេងៗ ហើយកន្លែងដាក់ឥវ៉ាន់ក៏មានទំហំធំដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis2dSgey2AA38CiXYcTWkNCxxwK2dg0VcjkZNwZalhhF0c8D9Kt0ktfVMvrZnlxXwSinPCNWYm1d6pLYiJVjrDnN2ocgJiTZBd8Nu_7ngJSy1_Y10_FPwY81uAjPCdrGaycBDADOQgJEQonMZQjS2yBxOZueFcbfzswEwpNYykxMRO8VqrQ0tKsFYkrXU4/s2560/image_2025-01-03_08-38-42.png
បច្ចុប្បន្ន ចិនមានរថភ្លើងដឹកអ្នកដំណើររត់ក្នុងល្បឿនលឿនបំផុតលើពិភពលោក គឺរថភ្លើងសៀងហៃ Maglev ដែលតភ្ជាប់អាកាសយានដ្ឋានជាមួយទីក្រុងសៀងហៃ ដែលរត់ក្នុងល្បឿន៤៣០គីឡូម៉ែត្រក្នុង១ម៉ោង ។ រីឯរថភ្លើងល្បឿនលឿនផ្សេងទៀតរបស់ចិន ក៏បានតភ្ជាប់ជាមួយទីក្រុងធំៗផងដែរ ដែលរត់ក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsMqTI1W-HxVyn_U-Op-t_7wmfxHGqXYHXvLG0fQxdtSWfuFCRrKcwEGSNrMxb62LPCG7IS6KG2HAD9PSsLPJH3YBRKtWucUuSNrMF3ncpRRlpfijy6Ot8XHP5tPHbmWZ2-ERXXnIvFm5Uj77E4Fmerw3kQdidl1PDH7UKSU2GNuE44VJ8H2M5FpoWD-KM/s1280/image_2025-01-03_08-38-44%20(2).png
ដោយឡែក រថភ្លើងលឿនលឿននៅប្រទេសជប៉ុនរត់ក្នុងល្បឿនលឿនបំផុតត្រឹមតែ៣២០គីឡូម៉ែត្រក្នុង១ម៉ោងប៉ុណ្ណោះ ។ រីឯរថភ្លើងល្បឿនលឿននៅតំបន់អឺរ៉ុប ដូចជា ៖ រថភ្លើង ICE 3 នៅអាល្លឺម៉ង់ រត់ក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDCPZbtgZnMxYw8g7lnAyOENcKwjsTJ7F_Foj-oaGa56h3PAp7StgUv9r1y2UxbHZIYgDMsVZlowE1vKCkMNCDqt8yfkUAxlXq3pRd_HFiiNtT1HSPEENktfjbYl8ANpsfTJHRAR9U4T7PgpMhW3-YvXMS4ouhdrzSIvCQrIFIa30WporZ0MDCqMoxfF1x/s4095/image_2025-01-03_08-38-44%20(3).png

រថភ្លើងនានានៅចិនបានដឹកអ្នកដំណើរក្នុងចម្ងាយផ្លូវសរុបស្មើជាង៤៣,៧០០គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងនៅទូទាំងប្រទេស ស្មើជាង៥៥០ទីក្រុង ។ នៅឆ្នាំ២០៣៥ ចិនមានគម្រោងពង្រីកផ្លូវដែករហូតដល់២សែនគីឡូម៉ែត្រ ក្នុងនោះសម្រាប់ដែកសម្រាប់រថភ្លើងល្បឿនលឿន ស្មើនឹង៧ម៉ឺនគីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWI483nYOwHPBA3VRMA8rS1Xla-qAdEFRkT8xfaaX3jlB61ZuF3KBb5LCgDYAvZdbf834jIZmeOar1r_B8ZGKR65DJ_Xvkg6LkJT1cxUXk-amwyXUkROOT5aJsZmYBl9W9QNvHpy9_59xnDYYGTW6uJ3DpIOEozs7pr0IO7XGuWK-dh_rurTqUW8FmZoru/s750/image_2025-01-03_08-38-44.png

ក្រុមហ៊ុនរថភ្លើងចិនបញ្ជាក់ថា ការដំណើរការរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ដែលរត់ក្នុងចម្ងាយ៤៥០គីឡូម៉ែត្រក្នុង១ម៉ោងនេះ គឺបង្ហាញពីការរីកចម្រើនផ្នែកបច្ចេកវិទ្យារថភ្លើងយ៉ាងឆាប់រហ័សរបស់ចិន ហើយក្រុមហ៊ុននឹងផ្តល់សេវាកម្មដឹកអ្នកដំណើរនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd7exCwfbFZ6q70EL9b79pIRcbquUHu5sId0NX8xnnxy0DzJN6Xy68BM3d7wNvqXo4j3q3kfnXFCfWp7fyytMBIvao5d8_ddIU0LpkL2RxflAWhhRTGRO71pgGioK0Ut-fol-EU4beDmiTxcAIy1K0OaBMImBenuWeYy5qZehyv80cKkJudSg-NAn4jQGl/s4160/image_2025-01-03_08-38-50.png

ចិនបានសាកល្បងរថភ្លើងល្បឿនលឿនរត់លើផ្លូវដែកអស់ជាង២០០ថ្ងៃ មុនពេលដំណើរការជាផ្លូវការ ហើយវាជាការបំពេញតម្រូវការរបស់ពលរដ្ឋដែលចង់ចំណាយពេលតិចក្នុងការធ្វើដំណើរ ។ រដ្ឋាភិបាលចិនបានអនុវត្តគម្រោងសាងសង់ផ្លូវដែកនៅទូទាំងអាស៊ី គឺតភ្ជាប់ទីក្រុងគុនមីង ជាមួយប្រទេសសិង្ហបុរី ដោយឆ្លងកាត់តាមឡាវ ថៃ និងម៉ាឡេស៊ី ៕

ទស្សនិកជនចាប់អារម្មណ៍ Lisa ជាមួយនឹងកូនប្រុសមហាសេដ្ឋីខ្លាំងជាងការសម្តែងរបស់នាង

0

ទស្សនិកជនជាអ្នកគាំទ្របានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Lisa សមាជិក BLACKPINK និងកូនប្រុសមហាសេដ្ឋីបង្ហាញខ្លួនជាមួយនឹងគ្រួសាររបស់នាងរួមទាំងអង្គុយទស្សនាការសម្តែងរបស់ Lisa។ រឿងនេះបានក្លាយជាការចាប់អារម្មណ៍របស់ទស្សនិកជនជាងការសម្តែងរបស់ Lisa ដែលសម្តែងជាច្រើនបទនៅក្នុងកម្មវិធីនេះទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjueyJC5Wc6kv0vX_DZnaLQABB26Uf2Qolt_LIVahwxgKxDmEQ8FNdA2nDnP1iA5Ev6RUJ0Fy4Owo8fd4R07SPwe569cDK7MG2P8pj_LtnQuuBUlzqySLqw96oOmS69ko_-BAaNi99KAzQGXqZr0y6FSTbSjg9P68B1ye-ATB8IuDlk6tbfJ-1RQwp2kTiM/s847/image_2025-01-02_09-50-57%20(2).png

យោងតាមប្រភពព័ត៌មានជាច្រើន ពាណិជ្ជករ Frédéric Arnault កូនប្រុសរបស់មហាសេដ្ឋី Bernard Arnault បានមកប្រទេសថៃដើម្បីគាំទ្រការសម្ដែងរបស់ Lisa ក្នុងកម្មវិធី Amazing Thailand Countdown 2025។ តាមការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយគេបានឃើញលោកឈរជាមួយម្តាយរបស់តារាចម្រៀង Lisa ។ បន្ទាប់មកអ្នកជំនួញបានទៅលេងហាងរបស់ក្រុមគ្រួសារនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបដែលជាកន្លែងដែលព្រឹត្តិការណ៍នេះបានរៀបចំឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVvK9oMVmH4ZOcPxsUwX8M1zDMJIRFG53fOUqJZHTp1CK3AxOUdQewTOa02MZaid5qeqd-OY6lBf3v911kzqr-vscg9c5eC_wfra0EH5BapoxVFgCDTb19zapUxvrqU296FyQncM-KuqP9-N1vYxg7n-y9JNM40hjgQrDVCrKgBQuv9Gx-k3Ue_bgemQJJ/s820/image_2025-01-02_09-50-58.png

ក្នុងរាត្រីតន្ត្រីអបអរចូលឆ្នាំ២០២៥ នៅស្រុកកំណើត Lisa បានស្លៀកសម្លៀកបំពាក់ពណ៌ក្រហមដ៏សិចស៊ីបង្អួតចង្កេះស្ដើង ហើយសម្តែងបទចម្រៀងចំនួន ៥ បទគឺ Lalisa, Money, Moonlit Floor, New Woman, Rockstar។ អ្នកគាំទ្រមួយចំនួនបានថត Frédéric Arnault អង្គុយនៅក្នុងចំណោមទស្សនិកជនដោយយកចិត្តទុកដាក់មើលការសម្តែងរបស់តារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-9BLqL3HXvBy45j8Bi8Aoqzu5N_yTJWphqPvH0ZXjAFy4Y3Nd9iTcn9ZnwtQRB8A7CVGA-hqVXno5AT_wkVPM4SVJWN-KTEKd-iOEC5q_XC-82Bjy_pcF2NYAYw0QSmFP6G-zY9ROxRqhaTXh9J2Q1ShBo_0QKlILzmmIhu8XGHX70tZX-pRZyi0GHnzy/s1440/image_2025-01-02_09-50-58%20(2).png
ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ Lisa និង Frédéric Arnault បានបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ២០២៣ ក្នុងខែឧសភា ឆ្នាំ២០២៤ តារាចម្រៀងស្រីរូបនេះបានបញ្ជាក់យ៉ាងច្បាស់ តាមរយៈការបង្ហោះរូបថតដែលថតនៅកន្លែងដែលអ្នកទាំងពីរបានឃើញនៅប្រទេសបារាំង។ កាលពីខែសីហាកន្លងទៅ សារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយថា សម្រស់នារីវ័យ ២៧ ឆ្នាំរូបនេះបានទៅវិស្សមកាលជាមួយគ្រួសារមហាសេដ្ឋី។ មួយខែក្រោយមក Frederic ក៏ត្រូវបានគេសន្មត់ថាទៅប្រទេសថៃដើម្បីជួបឪពុកម្តាយរបស់ Lisa ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDbLsXzkC7cdGGSbz5TdxS24EQviYUXvqgnhRaIIPaSBvtDT-awx8Pj6Uyr81_ncp_6cCYTZ4xC7qTIPkDW9hyns8bipfe_Sf1Q1aiyd_E7VDR7oNH0ARGzivW9avOJgY1nA0eciI5gDugO3Aj8-VU0GSfTi-fx8l7LbpCYkeFMnW4TU6LeWRZ4EZ_TSJ0/s1440/image_2025-01-02_09-50-59.png

ទោះបីជាមានការចែករំលែកហើយអ្នកគាំទ្រចាប់បានថាអ្នកទាំងពីរទៅណាមកណាជាមួយគ្នាជាច្រើនកន្លែង មិនថា lisa ឬកូនប្រុសមហាសេដ្ឋីរូបនេះឡើយគឺនៅតែប្រកាន់ភ្ជាប់មិនចេញសេចក្តីថ្លែងការណ៍និយាយអ្វីទាំងអស់៕

ទប់ចិត្តមិនជាប់ កូនអាន ទៅជួបសត្វជ្រូក អាសំណាង ដោយផ្ទាល់នៅខេត្តសៀមរាប

0

ទស្សនិកជនមួយចំនួនធំជ្រាបមកហើយថាក្រៅពីកូនដំរី លំផាត់ ដែលទទួលបានការអាណិតស្រលាញ់មានប្រជាប្រិយភាពសត្វជ្រូក អាសំណាង ដែលចិញ្ចឹមដោយព្រះសង្ឃមួយអង្គស្ថិតក្នុងខេត្តសៀមរាបក៏ទទួលបាននូវការចាប់អារម្មណ៍មិនធម្មតា។ ភាពទាក់ទាញរបស់ អាសំណាង បានទាក់ទាញចិត្តស្រីស្អាត កូនអាន ទៅជួបដោយផ្ទាល់ថែមទិញអំណោយឱ្យទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDPFQ5121mwX-OPU6f_eUwqD0sq_rUmwVwL5CZ3kJ7RKkWIxrJhE3S1JcG83N1Ec33lh-YDdccHeCMn5tTdwTcmGHWNo_MKHmOaWGHOuQKIIhXqvcegxxGqpq8Auu2SerEtJD45qWE2jxx2XeBmaq6BwjzV1ggWaYq7y0g6mnCdg5q0Ca_0p3V0xvN77Ax/s1956/image_2025-01-02_14-53-00%20(2).png

ក្នុងរយៈពេលចុងក្រោយនេះសត្វចតុបាតចំនួនពីរប្រភេទកំពុងសាងភាពល្បីល្បាញជាងគេគឺកូនដំរី លំផាត់ ដែលកំពុងសម្រាកព្យាបាលមើលថែនៅសួនសត្វភ្នំតាម៉ៅ រួមជាមួយនឹងសត្វជ្រូកដែលហៅថា អាសំណាង ត្រូវបានចិញ្ចឹមដោយព្រះសង្ឃនៅខេត្តសៀមរាប។ សត្វទាំងពីរប្រភេទនេះគឺធ្វើឱ្យសាធារណជនចាប់អារម្មណ៍ជាងគេនិងទទួលបានការស្រលាញ់យ៉ាងច្រើននិងមានមនុស្សមិនតិចទេដែលចង់ទៅជួបផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBm_rpFSvSFTkoTrVO1spaPtkYZnRV01Jj6m7MLUAYQsywxhghxtXFZftTy3QnWkraW2ss-4nQVAr2bu5LugvAndZKYV3vP-LZm2zvF4SEB3iN0ma8CGgvuR5IAUJ17d3tMSnNm7Tqx4r6BAA5A0iDsL2YHQlMXvNNjSajlderL5ZwFyQaZHzGCgc_JeVK/s2048/image_2025-01-02_14-53-01.png
ថ្មីៗនេះមានវីដេអូចែករំលែកដោយគេបានឃើញនាដការីល្បីឈ្មោះ សុគា គីមលាង ហៅកូនអាន បានទៅលេងអាសំណាងដោយផ្ទាល់។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើគណនីទិកតុកកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេបានឃើញ កូនអាន អង្អែល អាសំណាងដែលកំពុងតែដេកលើប៉ៅអ៊ី។ មិនត្រឹមតែប៉ុណ្ណោះ កូនអាន ថែមទាំងបានទិញតុក្កតាជ្រូករួមជាមួយនឹងប៉ៅអ៊ីថ្មីឱ្យ អាសំណាង ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgChGZ5kYR9Rux53jXDlZDVcqyv0azNhxNHcFzrD-KqPRhR4pOryJXvOxKCbFYUMnntnzsk-ZSaIMopTj6s-OJNgiteVLaoUddN28o_N5LYo16i_pq9h72OIpOK-voLGvZKAOBiQ3upIcBLp_TD924vZCf7Mp9kpCMkS3_0QpweQJkP1QX5ISpMvoZ29G0W/s2048/image_2025-01-02_14-53-07.png

តាមការសង្ឃដីការបស់តេជគុណ សុវណ្ណ ឆ័យ ចំពោះអ្នកដែលចង់ទៅលេងអាសំណាង ចង់ទិញរបស់ផ្ញើអាចទិញជាអង្ករ ឬជាសម្ភារៈសិក្សាក៏បានដើម្បីបានចែករំលែកទៅកាន់សិស្សខ្វះខាត រៀននៅក្នុងវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1yXOrBXRc-XG51ZZrwwAujsqudbe9HW5OAGnoDzhrVENpoJM9S0ifCp7v0wzNEC9QGrnazERz6MP2_bi3H2U5dGYFusvcyL5Q1x7z-v_U5XWfF4XNPUJ9OkqCNbIcdt1Ws0n2V9LCQdGRHMs3GwXHtWDRKxoRu-J-BrCluxC566kljs4zJs678Sk7-le/s2048/image_2025-01-02_14-53-09.png

អាសំណាង ត្រូវបានចែកចាយនៅលើបណ្តាញសង្គមតាមរយៈព្រះសង្ឃមួយអង្គគង់នៅ វត្តព្រះពុទ្ធសិរី ហៅវត្តគ្រៀលពង ភូមិគ្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងវីដេអូដែលបានផ្សព្វផ្សាយ អាសំណាង ត្រូវបានមើលថែចិញ្ចឹមដោយក្តីស្រលាញ់មានកន្លែងសម្រាប់ដេក ខ្នើយនិងភួយ ថែមទាំងជាសត្វជ្រូកដែលចេះស្តាប់បង្គាប់។ វីដេអូរបស់ អាសំណាង គឺមានទស្សនិកជនចូលរួមទស្សនារាប់ម៉ឺនដងនិងលានដង ជាមួយនឹងមតិសរសើរ ជាច្រើននិងសំណូមពរឱ្យថតអាសំណាងឱ្យបានច្រើនៗផងដែរ៕

តារាសម្ដែង Zhao Lusi បង្ហាញថាមានជំងឺបាក់ទឹកចិត្តហើយកន្លងមកមិនបានអើពើព្យាបាល

0

តារាសម្ដែងចិន Zhao Lusi បាននិយាយជាលើកដំបូងថានាងមានជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែមិនបានយកចិត្តទុកដាក់ចំពោះស្ថានភាពសុខភាពរបស់ខ្លួនក្នុងការព្យាបាលហើយបន្តប្រឹងប្រែងលើការងារ។ ងាកទៅកាន់មិត្តភក្តិរបស់តារាស្រីរូបនេះវិញបានបង្ហាញថាក្នុងខែមេសា ឆ្នាំ២០១៩ នាងត្រូវបានបុគ្គលម្នាក់ប្រើហិង្សាពាក្យសម្តីជេរប្រមាថនាងចំពោះការខកខានក្នុងការទទួលបានតួនាទីក្នុងខ្សែភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-mLxoDgbOU3qwI63HcBNYuBwLxLLH0g7QFe9xquBkbipAvMtUvslMO1ce7ZypKAHvd-VhbOgdT4D8GPzvRUPczVH4H80zsT4nYUhorL4mzZGRBtUHvRoyE56qyabN0gO7k3OJ2AwzehFOsJbdcg4OD4wNGZrmGn51VDNV_1yvRhPneprBsnbjYWU-VaEL/s1349/image_2025-01-02_13-32-29.png
កន្លងមកនេះតារាសម្តែង Zhao Lusi បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់នាងបន្ទាប់ពីធ្លាយរូបភាពនាងអង្គុយលើរទេះរុញ ហើយបណ្តាញសង្គមចិន Weibo របស់នាងដែលមានអ្នកតាមដានជិត៣០លាននាក់ផ្អាកដំណើរការ។ យ៉ាងណាមិញនៅល្ងាចថ្ងៃទី១ ខែមករា នៅលើទំព័រផ្ទាល់ខ្លួន Zhao Lusi បានសរសេរអត្ថបទអំពីខ្លួននាងជាលើកដំបូង។ នាងបាននិយាយថានាងមិនដែលប្រើជំងឺរបស់នាងជា «ល្បិច» ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែត្រូវតែបង្ហាញជាសាធារណៈ ព្រោះមានពាក្យចចាមអារ៉ាមជាច្រើនដែលជះឥទ្ធិពលអវិជ្ជមានដល់ខ្លួនឯង និងគ្រួសាររបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTDt6J5-WCBHBhl9jGvcdZmjanPzE55X4h6O0iUSHV8kkkeZY4antYs3qnVO8Qv0YLS6HWSXVOmMDvcpR2Q-RtJ9a5w1b_2-tmoKD3aBLhugCbHPinPL6zoaLGcNnAi4rufPkiJOjf6zS-TPJK1c2bulmmf4Ba0rHUK7VcsaP0k94f7XOm-j5ExR77izSX/s952/image_2025-01-02_13-32-30%20(2).png
តារាស្រីរូបនេះបាននិយាយថា កាលនាងនៅក្មេង គ្រប់គ្នាតែងតែនិយាយថានាងជា «ថូផ្កាគ្មានប្រយោជន៍» ហើយតែងតែត្រូវគេជេរប្រមាថលុះពេលធំឡើងនាងគិតថាត្រូវគេប្រព្រឹត្តអាក្រក់ព្រោះនាងមិនពូកែ។ នាងមិនបានស្វែងរកជំនួយទេ ប៉ុន្តែបានដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯង។ នាងត្រូវស៊ូទ្រាំនឹងពាក្យចចាមអារ៉ាមមិនពិតជាច្រើនដូចជាការកែសម្ផស្ស និងការគំរាមកំហែងពីសហសេវិករបស់នាង។ នៅពេលដែលនាងទទួលបានជោគជ័យជាមួយនឹងគម្រោងភាពយន្តរបស់នាង នាងបានចាកចេញពីក្រុមហ៊ុនគ្រប់គ្រង ដោយបង់ថ្លៃបំពានកិច្ចសន្យា ប៉ុន្តែនៅតែទទួលបានមតិអវិជ្ជមានជាច្រើនរាល់ពេលនាងជាប់គាំងផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdZt3HiWhTYWizRyMd02SXQieu0TMgrmXJBuMIcLwXLYI0gAub9nHWdmkUI8VPmGG711VGUglqsYKoottkRAfCATzof4P__vfWrKKmr0BLHO6eoF9POFnEvLDY1AtdAVNU09_bWk4UWeAX4JqC180h3aCP2nR4ew0FQIKTXt2l1t1fwhjLtyTstabW-RBN/s952/image_2025-01-02_13-32-30%20(3).png
កាលពី៦ឆ្នាំមុន Zhao Lusi បានបង្ហាញសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ នៅពេលនោះមនុស្សជាច្រើននៅជុំវិញនាងបានប្រាប់នាងថា «កុំធ្វើវាឱ្យលើស» «គិតឱ្យច្បាស់ហើយអ្វីៗនឹងល្អ» ។ ឮដូច្នេះ តារារូបនេះបានចាត់ទុកខ្លួនឯងទន់ខ្សោយ ហើយមិនអើពើនឹងបញ្ហាផ្លូវចិត្តរបស់ខ្លួន។ នៅឆ្នាំ ២០២១ ស្ថានភាពសុខភាពរបស់នាងកាន់តែធ្ងន់ធ្ងរនៅពេលដែលនាងមានអារម្មណ៍ថាដូចជាមានម្ជុល ឬសត្វល្អិតវារលើរាងកាយរបស់នាង រួមជាមួយនឹងរោគសញ្ញាអាឡែស៊ី។ ទោះបីជានាងបានទៅជួបគ្រូពេទ្យ និងទទួលថ្នាំក៏ដោយ ក៏ស្ថានភាពរបស់នាងមិនប្រសើរឡើងដែរ។ បន្ទាប់មក Zhao Lusi បានទៅជួបអ្នកចិត្តសាស្រ្ត ហើយបានទទួលការព្យាបាលដើម្បីកាត់បន្ថយភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpqQ4sCoU2Nlr5WxT-0gD5gUYBy0P3-mH3wb7SOfu4h2t5rPOaMZbpx3QL9eceG8ydHGCsGUi4CR5XjLO06NnEzR23XnUyOdC6RLwMKDchWMYKa825BZdNy1R3HKVyu-w2qeNN_WLEHYbtgnHlfpSlcTsXRzt2ibGJOiXfOKUS4pM4_w6-OSZbwfxYIK6B/s1200/image_2025-01-02_13-32-32.png

ពីរឆ្នាំក្រោយមក Zhao Lusi បានទទួលរងនូវជំងឺជាច្រើនដូចជា រលាកសួត ស្ទះសួត ហៀរសំបោរ បែកញើសពេលយប់ ភ្ញាក់ពីដំណេកដោយភ័យខ្លាច បូករួមទាំងការស្លាប់របស់ញាតិសន្ដានរបស់នាង ដែលទាំងអស់នេះកើតឡើងក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែដោយសារគាត់គ្រោងនឹងចូលរួមក្នុងកម្មវិធីធំៗ Zhao Lusi មិនខ្វល់ពីអារម្មណ៍ខ្លួនឯងទេ។ នៅឆ្នាំ ២០២៤ នាងបានទទួលរងនូវរោគសញ្ញានៃការក្អួតស្ងួត វិលមុខ ឈឺសន្លាក់ ឈឺក និងអាឡែស៊ីញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_vIqdMhPY-ONEscbcaxUrjC1gGOg1RahVciJOq5cpcwBUOm3fyExavMAUG4qofObWVBPKq-Jbz8k3fiJvBfHn7WD0oQluRujdsHyTv4D__ND5hd7AAy-ts2UHOzXzpeuwLTfQAjsSLK2HXsc_u68fCth-FTs3wb_FDDtYn32xtK6WLNsWeDio7briX52a/s1726/image_2025-01-02_13-32-33.png

នៅចុងបញ្ចប់នៃការបង្ហោះ Zhao Lusi សង្ឃឹមថាគ្រប់គ្នានឹងដឹងថា ជំងឺធ្លាក់ទឹកចិត្តមិនអាចដោះស្រាយបានដោយគ្រាន់តែគិតវិជ្ជមាន ឬបញ្ចេញនូវអ្វីគ្រប់យ៉ាងដែលអ្នកចង់និយាយនោះទេ។ តារាសម្ដែងរូបនេះបានសរសេរថា៖ «កុំបណ្តោយខ្លួនឱ្យជាប់ក្នុងអន្លង់អន្លោចនៃមតិសាធារណៈ តែមិនអាចសង្គ្រោះខ្លួនឯងបាន ស្វែងយល់ពីជំងឺផ្លូវចិត្ត ផ្តោតលើការព្យាបាល នេះពិតជាសំខាន់ខ្លាំងណាស់។ គិតថាវាជាពេលវេលាដើម្បីបំបែកជម្លោះនៅក្នុង បេះដូងរបស់ខ្ញុំ និងបង្កើតខ្លួនឯងឡើងវិញ សូមអរគុណចំពោះសេចក្តីស្រឡាញ់របស់មនុស្សគ្រប់គ្នា ខ្ញុំអាចរស់ឡើងវិញបាន សូមជូនពរអ្នកទាំងអស់គ្នាឱ្យជួបតែសេចក្តីសុខ សុភមង្គល ជារៀងរាល់ថ្ងៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0zFcZixxdfriQZtJkMyObYnDnrth7YIjBW2x96TiNKSVdRPGWcw06Q7qB5lS6qmIMCto4cN6h3m9jIcEKcpRfea-DcSqjmapT3NhiCQVryliXRg9KaK0YhbHprxCfKjNCmy9YfAiKMd750zHhvtUHQ2YeEXZECkaiyAWKWXbkP6mXSTPISXqJCa38oKYq/s1080/image_2025-01-02_13-32-34.png
បន្ទាប់ពីតារាសម្តែង Zhao Lusi បានបង្ហាញពីជំងឺធ្លាក់ទឹកចិត្តរបស់ខ្លួនជាសាធារណៈរឿងនេះបានធ្វើឱ្យជាប់ចំណាត់ថ្នាក់កំពូលនៃប្រធានបទដែលចាប់អារម្មណ៍នៅលើ Weibo ជាមួយនឹងសារលើកទឹកចិត្តយ៉ាងច្រើនពីទស្សនិកជន។ នៅល្ងាចថ្ងៃដដែលនេះ តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្ដែងរូបនេះបាននិយាយថា ខ្លួនបានព្យាយាមជួយ Zhao Lusi ដោះស្រាយបញ្ហានេះ។ មិត្តជិតស្និទ្ធរបស់ Zhao Lusi បានធ្វើបច្ចុប្បន្នភាពស្ថានភាពរបស់ Zhao Lusi នៅលើទំព័រផ្ទាល់ខ្លួនរបស់ខ្លួនដោយតារាសម្ដែងរូបនេះមានការលំបាកក្នុងការហូបចុក ហើយត្រូវបានមិត្តភ័ក្ដិជួយឱ្យចូលគេង និងរៀនដើរ។ ទស្សនិកជនជាច្រើនបានរិះគន់ក្រុមហ៊ុនគ្រប់គ្រង និងក្រុមការងារភាពយន្តដែលនាងបានចូលរួមពីបទកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ Zhao Lusi គ្មានពេលសម្រាក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEdKYSmVCmZsIR9iWlR5fnKIYwmzyAaxxYiF730Ihr2HtePF6AbGzgaqdpa5K4bZ3m2eyX3KGSKFb9MFlKxH4usAb_Tw4HOSyeOfiiRn6uzU-KW9mFCfZpj22jyE13UZoaNSWpfBxMPcnWukxMrCL_H6VMdhtpzvZUyJ3So1eQxfvgwe9JknbpMERS4pwb/s1523/image_2025-01-02_13-32-35.png

ងាកទៅកាន់មិត្តភក្តិរបស់តារាស្រីវ័យ២៦ឆ្នាំរូបនេះបានទម្លាយថាកាលពីខែមេសា ឆ្នាំ២០១៩ Zhao Lusi ធ្លាប់ត្រូវបានបុគ្គលម្នាក់បង្ខំឱ្យចូលទៅក្នុងបន្ទប់ទឹកស្តីបន្ទោសនាងដល់ទៅ២ម៉ោង។ បុគ្គលម្នាក់នោះបានរិះគន់ទម្ងន់ ជំនាញ និងរូបរាង និងមើលងាយសមត្ថភាពរបស់នាងបើធៀបនឹងតារាស្រីដទៃទៀត ជាហេតុធ្វើឱ្យនាងតូចចិត្តឃុំខ្លួនឯងនៅក្នុងបន្ទប់ងងឹត៕

ក្រសួងសេដ្ឋកិច្ច លើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកផ្ទេរកម្មសិទ្ធិ និងទិញផ្ទះលើកដំបូង

0

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ដូចខាងក្រោម៖

ក. ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូមុនឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ២០២៥ ត្រូវទទួលបានលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ២១ម៉ឺនដុល្លារអាមេរិក និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស២១ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន២១ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះសម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន៧ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។

ខ. ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៥ ដែលមិនទាន់ ទទួលបានការលើកលែងនិងអនុគ្រោះពន្ធដូចក្នុងចំណុច (ក) ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារ អាមេរិក, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២១ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ សម្រាប់ លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញ ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៧ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាននោះ។

គ. ការទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ដូចមានចែងក្នុងចំណុច (ក) និង (ខ) ត្រូវទិញពីក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជីនៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឬនៅមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត ទោះបីជានៅលើបណ្ណកម្មសិទ្ធិជាឈ្មោះក្រុមហ៊ុន ឬឈ្មោះរូបវន្តបុគ្គលដែលជាម្ចាស់គម្រោងឬ ជាអ្នកតំណាងក្រុមហ៊ុនឬម្ចាស់គម្រោងក៏ដោយ និង

ឃ. ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារ ជាក់ស្តែង និងត្រូវបញ្ជូនកិច្ចសន្យាទិញ-លក់ មករដ្ឋបាលសារពើពន្ធមុន ឬនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់លំនៅឋាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwGxtRK5SrRLc6YtAxic14znbW7DIPRdcehNOJUOmJtFCQHU0fABJZhx_yvZqohClSqe8lPQzDNyBpjx-367snEY2hQ7vxmZJXY__fF1PjFVrA69KKaBD2vx3WtrIDED1bu5d3oSDJrhO3lIIGZo7zYEWq75CNOz6DXsG6JWYpyHoH9_3nEHoGVA3kO8wv/s2048/471634817_1023511763154047_1722566288074192976_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOi1Qdwj_DrFRlVqXQefYqVvyw9QmK18fUAwr5_d8GuFSL5RVOJLeU3sIvux14jiOeG695YjdFvgzsX1Von_XXp5bH72_hYvUUf0WiQ3UzHGjJg6t_GzZDzYmAKnoQdCxSdXYDYLT-aZswgCg-Zu9N267FtKBsaCOUnEzmu42c6RXVelObZf4brVV9nHRz/s2048/472262907_1023511746487382_1442553338956956285_n.jpg