ថ្មីៗនេះ នៅលើបណ្តាញសង្គម មហាជនភាគច្រើនហាក់ប្រតិ.កម្មយ៉ាងខ្លាំងទៅលើពាក្យសម្តីបស់បណ្ឌិតមួយរូបដែលនិយាយអំពី«ខ្លឹមសារសមាធិ» រហូតដល់មានការវិភាគនិងវែកញែកពេញពិភពអ៊ីធើណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdQk4PCXQPMEt9VZ0KRkfTbcai0albmsbqZsm5BQd58kjtDq5aAw_OxEpKQyiWfTb-mGu4f-X2TE0lV78ok36R5k7u9OQSklA-Mr3p3OY20xJwxCwbkZ0K-C5La4gY08oYFjBv4P5kpMvWYQhpjaBIp1dFPdTk8up8CwS0liLLwD5QIB_oicMbfs7CVXms/s1200/image_2025-01-03_13-24-58.png

លោកបណ្ឌិតសុខ ទូច បានមានប្រសាសន៍ថា«ក្មេងៗសម័យនេះបែរជាទៅសមាធិ? វ័យនេះមិនមែនជាវ័យសមាធិទេ តែជាវ័យប្រយុទ្ធ»។ លោកបានសង្កត់ធ្ងន់ទៀតថា«ការអប់រំទៅវិញទេ អានសៀវភៅឲ្យច្រើន យកចំណេះដឹងនិងគំនិតទៅប្រើ ទើបជាការប្រសើរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKPSjsRjVE4WTJAbShMP7BTDzBza4u516xs-N6hHiLfzFzHY9fNdanrVhNqjYdrgtMhnvJukU3Zi3LsZgrhHss9BSw2c-jQhbq-b-Xo8TPhLL8bpyu777BHa85WQU3OmJLeDo-_0YMBRkmncuvL56nnwVLBdJ8_JyTWTOuEo1mwxEvBIgYOjY1TJu0yDI/s1280/IMG_0836.JPG

យ៉ាងណា ត្រឹមពាក្យសម្តីរបស់លោកបណ្ឌិតត្រឹមប៉ុណ្ណេះ ក៏បានបណ្តាលឲ្យអ្នកលេងបណ្តាញសង្គមវិភាគព្រោងព្រាត ដោយមានទាំងអ្នកពេញចិត្តនិងអ្នកមិនពេញចិត្ត ដោយមតិខ្លះបានលើកឡើងថា«ប្រយុទ្ធត្រង់នេះប្រហែលគាត់ចង់សម្ដៅថាយុវជនគួរខិតខំរៀនសូត្រនិងប្រឹងធ្វើការ។ ដូច្នេះ ប្រសិនបើបានខំរៀនហើយចំណាយពេលសមាធិព្យាបាលផ្នត់គំនិតបន្ថែមទៀត គឺល្អទាំងព្រមតែម្ដង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw4QiBxOthba3XhkMGYP339JYoYxOWWpw4az9Fy6Mxl-XPbPn8CtfOvzdNqrgMmZofBP_liuNj6BuYiDNzfzPhKEXrqAPMFLbQnLNqEZogt0a4kud0x4psnMCG7poNYIMCDDcjFzCqZlOoAXAWQXC2FDIyMSHpmfMvnZjBz-CBSELbZNU2vV-qqx81NPks/s1500/IMG_0838.JPG
«គាត់និយាយត្រង់ហ្នឹងពិតជាមានន័យអីចឹងហើយ! គ្រាន់តែឆ្ងល់ថា រៀនក៏ល្អ សមាធិក៏ល្អ ហេតុអ្វីត្រូវបោះបង់ចោលមួយ? ម្យ៉ាងទៀត គេមិនមែនអង្គុយតែសមាធិទេ ដែលនេះក៏មិនខុសអីពីជីវិតប្រចាំថ្ងៃ រវល់ខ្លះ ទំនេរខ្លះហ្នឹងឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS_NISDwfwUFBBQXHICoShXCMUFQjpUvVUMAY3Oa9urSm9AytcAh5ZJwLR9pYP54DFtDo3l8kH-QNoxghee6T01_4yLKmr1rbTQkPlE_jKrUB81nflrplfalp-So0naRIhyphenhyphen9RP3LwVylspdIynT2VCTsWwP5nSl10zeswDuPdFXRyMBv-6w3KPpPJAVNSj/s1200/IMG_0839.JPG

«សមាធិក៏ជាមេរៀនជីវិតមួយដ៏សំខាន់ដែរ គឺអប់រំហ្នឹងហើយ ហើយក៏មិនមែនទៅសមាធិ ភ្លេចការភ្លេចងារ ភ្លេចរៀនសូត្រចំណេះដឹងផ្សេងៗដែរ គេមានពេលមានវេលាគេដែរតើ»។«ការបង្រៀនក្មេងឲ្យធ្វើសមាធិនិងអប់រំផ្លូវចិត្តតំាងពីក្មេង ធ្វើឲ្យគាត់មិនដើរផ្លូវខុស»។ «ព្រះបាទជ័យវរ្ម័នទី៧ មុននឹងយាងទៅធ្វើចម្បាំងក៏ទ្រង់ធ្វើសមាធិដែរ! ព្រោះកាលណាចិត្តមានសមាធិល្អហើយ ធ្វើកិច្ចអ្វីក៏សម្រេចបានគ្រប់យ៉ាង មិនថាការសិក្សា របរទទួលទាន»៕