Home Blog Page 759

ក្តៅៗ! រកឃើញទីតាំងលាក់.ឈើខុ.សច្បាប់ចំនួន ៣ កប់ដីយ៉ាងជ្រៅ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី

0

ថ្មីៗនេះ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋានមបានរកឃើញទីតាំងលាក់ឈើខុ.សច្បាប់ចំនួន០៣ន្លែង ដែលជនស.ង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2e9z1U0ey0VH08jxU1pqxhHQpSmqotDhgcL_ojF9Cf1fwFtiQHqJAKTix9iryUcGXCPuJ0aayn-g20027Th6VSfb0cwJS6XYdsS28FLvY2z0pYRcd8GX8vImDIF8rMpzrQIRkF58fT6WwqFcKW7Pkl6oFTL6i_OAYQOMOVqRnIR_DHRWbcw61FbRDQERV/s1280/470174199_908289471492539_4346531504548696224_n.jpg
យោងតាមការដាក់បង្ហោះរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២០ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការលួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLay66lSPu0_890tPiw7Paoah_glTj9IuET78mOh0UEeH1OYnes2HGaeiJt6cuKEyM7ntW1SwY-3TPZkvmYqV2g7rj79wEHpCp-G7LPwC0yBixfa6i0aakXoavhTHjgBm4ytdLXOZHIInSZhmgzxC9X5grOT1cvd7Aof_jChopJsy_lCQSv8VYJ0vAS1QO/s1280/470481169_908289361492550_6872848012374595625_n.jpg
សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូង ថាជនល្មើសអាចកប់ចោលឈើក្នុងដី ក្នុងកំឡុងពេលដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥។ ជាលទ្ធផលក្រុមការងារបានបង្ក្រាបនិងដកហូតឈើដូចខាងក្រោម៖
ទី១៖ ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើមូលប្រភេទឈ្លីជ ចំនួន ១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០%-២៥%។

ទី២៖ ទីតាំងខាងលើជាអតីតរោងស្នាក់នៅរបស់កម្មកររបស់អតីតក្រុមហ៊ុនសម្បទាន មានឈើអារប្រភេទសុក្រម ចំនួន ១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWwLXxSQ6BHfALMPNzEKRBNLqC8keaT0TifoYY6Fwr3antlgPeNfPKzF8HTWC1FH9Cxa_37ymFBM8y1BYL1sM6JAHoZosl-8-BwTZ6wl6pjaDoZr9HgDfpcoFvoJADLgnvf-ZaS1vqRL54iTHahOVv2OnETNxV0SmWOzsVYZ4PvpA5gakAXvYO3NMFKLIS/s1280/471207828_908289091492577_4157639250525485989_n.jpg

ទី៣៖ ទីតាំងដែលជនស្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន១៩កំណាត់ស្មើនឹង១,៣៨៣ម៉ែត្រគូប គុណភាពប្រមាណ២០%។

យោងតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងពេលចុះធ្វើប្រតិបត្តិការកម្លាំងសមត្ថកិច្ចពុំបានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុនោះ។ ក្រុមការងារបានប្រមូល វត្ថុតាង មករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3vZ3tGcfBTVOZ86ZUZGU1FSxRPZ605AISNuNvIBjWgocUtjwOmEI6t-6zxb_XktSohBaarhOTeWX5b2V1vOw10qqNgyqdjJq1Zly8vBHbGh5S3mR39gb425kwoQFt2W-_KP-C7iaC6z1Gz6UGUiGIL_j3ENQarnnwjRA5to4fOWu7CRl752xREqU4z9Px/s1280/470538543_908289421492544_2070897055313759167_n.jpg

ឆ្លងឆ្នាំសកលមិនដឹងទៅណាមែនទេ! វត្តនិគ្រោធវ័ន “គល់ទទឹង” មានរៀបចំកម្មវិធីសមាធិរយៈពេល២ថ្ងៃ ញាតិញោមពុទ្ធបរិស័ទអាចចូលរួមបាន

0

ជឿជាក់ថាញាតិញោមពុទ្ធបរិស័ទភាគច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ ព្រះតេជគុណ គូ សុភាព ដែលនាពេលកន្លងមក ព្រះតេជគុណ តែងចែករំលែកអំពីខ្លឹមសារល្អៗនៅលើបណ្តាញសង្គមទាក់ទងនឹងព្រះធម៌វិន័យ និងការអប់រំផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeGhyCeB6LIUJ8ip5pLDfBnbuYDpKjoHiaAzGMVTn94d3Rg37bprHwLbXrlqbuqQfJ5f4B9cBg5gO1zTSSr-nHqB8APDMOcJsfXWxEqTXIz-SrJBY9MkkC10xKcipA2j4i70l1RxcjHKShgRh9DYhjmaJBCpy0fE6DS1sF_Aooj1wyPXVAQBrFAVb84TJe/s1280/image_2024-12-23_11-15-59%20(2).png

យោងតាមគេហទំព័ររបស់ព្រះតេជគុណ គូ សុភាព នាពេលថ្មីៗនេះ បានជូនដំណឹងអំពីកម្មវិធីសមាធិឆ្លងឆ្នាំ ដែលនឹងប្រព្រឹត្តិទៅរយៈពេល ២ ថ្ងៃ ចន្លោះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcerS0fUnZUUahD1dRts-oXBalwji9o4-JFlIah8RLJ8uzn0c-OSDN0vwX3OwMLRmJY1tX7DlGqBmztPcA-PQE7m9Or0Z7QwmVGP0RHcS3VtUXY5mFtISGuID3mzlONepdZV2oLkNT6KG4fdMud1Tg-xLmFozw4lJ_yUGnMjZU2wCKXfCJt6UHy8cvPM_b/s1024/image_2024-12-23_11-15-59.png

ព្រះតេជគុណ គូ សុភាព បានមានសង្ឃដីកាថា សម្រាប់ញោមញាតិ ដែលមិនមានគម្រោងទៅណា អាចចូលរួមតាមសេចក្តីជ្រះថ្លា។ ចំពោះទីតំាងនៃកម្មវីធីសមាធិនេះ នឹងប្រារព្ធឡើងនៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត ញាតិញោមពុទ្ធបរិស័ទ អាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០៨៧ ៩៩១ ៩៩០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAo51AI15XiHtRsF8qieI8kmMnNcmSMZYKTRvHYUzpIdMYvkg8-xD1XgniXTd7CQatkcDarNJ9upVMg8fRkm_Ol2cscOU8Ta1oQn0eQHOdDi_sPbEnHMlToILaDT_M_m3Q7qfQsI_JGxF0nd5_4k9O_ozTDEjmEWxqo5Te7Lfus_jZGstr1bCMWr7ec6zD/s1024/image_2024-12-23_11-16-00%20(2).png

សូមជម្រាបថា ថ្នាក់ព្រះធម៌ និងសមាធិរបស់ព្រះតេជគុណ គូ សុភាព គង់វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹងនេះ បានបង្កើតឡើងតំាងពីដើមឆ្នាំ ២០១៨ មកម្លេះ ដោយសារតែមើលឃើញថា ពលរដ្ឋខ្មែរភាគច្រើនកំពុងតែកើតវិបត្តិផ្លូវនិងធ្លាក់ចូលទៅក្នុងភាពតានតឹង។ សមាធិគឺមានន័យថា ជាការគ្រប់គ្រងលើផ្លូវដង្ហើម ក៏ដូចជាមានឥទ្ធិពលទៅលើការគ្រប់គ្រងអារម្មណ៍របស់យើងទាំងស្រុង។ «នៅពេលដែលយើងមកធ្វើសមាធិ គឺយើងនឹងរៀនអំពីប្រព័ន្ធនៃការគិត ឲ្យយើងស្ថិតនៅក្នុងចំណុចវិជ្ជមាន គិតនៅក្នុងផ្លូវកុសល គិតអំពីសេចក្តីសុខចម្រើន ដែលបានមកពីអារម្មណ៍និងដំណកដង្ហើមរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfJqjDVwWVOcamGhAmdRFJoUPO8WJhX4GFArNc9Vc5xeBFXdIQ5ic3c4QImK-G0fN16xCu_pLILaq45rKzN-vsVUPEqUTeRCHnVj0d93YjdXiE3oLGMtMhwOaz9wbfqWA2swXde1611YfxotFpNYnPwT2kCPCVttspYqR29lzGQleg2IpIeV4oPP7sB8Gh/s960/image_2024-12-23_11-16-00.png

ទន្ទឹមនឹងនោះ ព្រះតេជគុណ គូ សុភាព ក៏តែងដាក់ផ្សាយវីដេអូអប់រំផ្លូវចិត្ត នៅលើបណ្តាញសង្គមជាប្រចំាផងដែរ ខណៈដ៏ទទួលបានញាតិញោមចូលទស្សនាកាន់តែច្រើនឡើងៗ។ អ្នកដែលបានទស្សនាហើយភាគច្រើន សុទ្ធទទួលបាននូវថាមពលផ្លូវចិត្តពីព្រះអង្គ និងធូរស្បើយពីកេលេសតណ្ហានានាផងដែរ៕

ស្ងាត់ៗ! មហាសេដ្ឋី Jeff Bezos និងគូស្នេហ៍គ្រោងចូលរោងការក្នុងពេលឆាប់ៗនេះ

0

សហរដ្ឋអាមេរិក៖ ផ្អែមល្ហែមណាស់បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៥ ឆ្នាំមហាសេដ្ឋី Jeff Bezos និងគូស្នេហ៍គ្រោងចូលរោងការជាមួយគ្នានៅចុងឆ្នាំនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស New York Post បានឱ្យដឹងថា មហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិក Amazon ទំនងនឹងចំណាយប្រាក់ដល់ទៅ ៦០០ លានដុល្លារ ដើម្បីរៀបចំពិធីមង្គលការដ៏ប្រណីតជាមួយគូស្នេហ៍របស់លោកគឺ Lauren Sanchez នៅថ្ងៃទី ២៨ ខែធ្នូខាងមុខនេះក្នុងទីក្រុង Aspen រដ្ឋ Colorado សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgqSx1UIAdRbOcfQZwrkCHnGuknrhyphenhyphen6_bZb7rVgZWrnfXV6JTHG-Dao4DnD2TJRsKjiP0fs1OOJlHc5lAAFIRAIEDMpsUA5B97qV-AhXkQPW0-vh1EYN3F3Bljej72RQgWtNHF0eF3PuukeIUiL5_cgzqDc3SrGAdpahdgBj6BzJ24J_x0VaqwQaz-BrRg/s1024/image_2024-12-23_10-44-58%20(2).png

ពិធីមង្គលការនេះត្រូវចំណាយរហូតដល់ទៅ ៦០០ លានដុល្លារអាមេរិក ហើយនឹងអញ្ជើញតារាល្បីៗជាច្រើនមកចូលរួម ។ យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នសណ្ឋាគារលំដាប់ផ្កាយ ៥ នៅ Aspen ត្រូវបានកក់ទុក ដើម្បីរៀបចំ និងចាប់ផ្តើមទទួលភ្ញៀវអាពាហ៍ពិពាហ៍ក្រោយបុណ្យណូអែល។ លើសពីនេះមហាសេដ្ឋី Bezos ក៏ហាក់ដូចជាកក់ទុកនៅវីឡាជុំវិញទីក្រុង Aspen សម្រាប់ភ្ញៀវកិត្តិយសផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw1Hb5iO7mVZPbFS__fBoCVZCR-taenIhoTy5mKgj05gqmFv2Yt9swkXRNbdaZPi0FSPSMFo0Z-fCOCxhQpUXI8O8W8VKDQPLtNNbeGsyiWDCFGnlkvREpn98WtAjTnOXaplGzGoR_ScaaFjrs_bpTIOOhtOq0B6SAGm23JNmQSuOgpSwG-PPt2-EKtuNk/s960/image_2024-12-23_10-44-58.png
កាលពីមុនអ្នកស្រី Sanchez ដែលជាគូស្នេហ៍មហាសេដ្ឋី Bezos ក៏ធ្លាប់បានបង្ហាញព័ត៌មានខ្លះៗអំពីរ៉ូបអាពាហ៍ពិពាហ៍ក្នុងកម្មវិធី Today Show របស់ទូរទស្សន៍ NBC ប៉ុន្តែអ្នកទាំងពីររក្សាគម្រោងរៀបការជាឯកជន។ ទោះជាយ៉ាងណាឥឡូវនេះអ្នកទាំងពីក៏បានបង្ហាញគម្រោងរៀបការជាមួយគ្នាយ៉ាងអធិកអធមនៅចុងឆ្នាំនេះ។ គួរបញ្ជាក់ដែរថា មហាសេដ្ឋី Bezos និងគូស្នេហ៍របស់លោកបានធ្វើពិធីភ្ជាប់ពាក្យរួចហើយនៅប្រទេសអ៊ីតាលីដោយមានការចូលរួមពីបុគ្គលល្បីៗដូចជាមហាសេដ្ឋី Bill Gates តារាសម្តែង Leonardo DiCaprio និងម្ចាស់ក្សត្រី Jordan ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDJqPfvN4-VyJZ0SWk8dgxJTXZny1pW5EaN2JWI2oyDSDVgL8zwDpJbApuQqW9tuQiYGFh3Zp1MJ5_zC20XVH3XvdWnxqRxwbb88OkCm0E606sCaCMfhIqiNChVcQcfMK2QHIWlgrtyQG6gDFFtYKMpLN1O90dPy6z8otiwizqtJnq4nAt6FDYieUuzWUl/s1242/image_2024-12-23_10-44-59.png

មហាសេដ្ឋី Bezos អាយុ ៦០ ឆ្នាំ និងគូដណ្តឹងអាយុ ៥៤ ឆ្នាំរបស់លោកបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាក្នុងឆ្នាំ ២០១៩ គិតមកដល់ពេលនេះគឺ ៥ ឆ្នាំហើយ។ យោងតាមទស្សនាវដ្ដី Forbes ស្ថាបនិក Amazon គឺជាមហាសេដ្ឋីទីពីរនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិច្រើនជាង ២៣៨ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីមហាសេដ្ឋី Elon Musk៕

ការធ្លាក់យន្តហោះផ្ទួនៗគ្នាក្នុងថ្ងៃតែមួយ តែ៣ប្រទេសផ្សេងគ្នា ពិតជានឹកស្មានមិនដល់សោះ

0

បរទេស៖ កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញនេះមានឧបទ្ទវហេតុដ៏រន្ធ.ត់មួយបានកើតឡើងផ្ទួនៗគ្នា គឺករណីធ្លាក់យន្តហោះចូលមន្ទីពេទ្យនៅប្រទេសទួរគី ការធ្លាក់យន្តហោះចូលហាងលក់គ្រឿងសង្ហារឹមនៅប្រទេសប្រេស៊ីល និងការធ្លាក់យន្តហោះចូលផ្ទះពលរដ្ឋក្នុងប្រទេសអាហ្សង់ទីន បណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស និងស្លា..ប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKKMA7Rf4m5IYQicZtDR6Tdc9muPCl54uF3mF_PWeqCUJJ68Fo8djXafkTFAUGyJ9oetR2PLkNYljzmSgHXgZQcVf-hk450XQmybQxEzSNQa3dExswBYB4F2Lhu_4C0doErWmwbL8kAIAImODXFem1WXnDiz_5q55hu33zpvP94kXkEMrnfQ7Pzly3Qjf8/s1920/image_2024-12-23_10-10-51.png

យោងតាមរបាយការណ៍ប្រទេសទាំង ៣ នេះបានជួបហេតុការណ៍ធ្លាក់យន្តហោះដូចគ្នាក្នុងថ្ងៃតែមួយ ដោយឧបទ្ទវហេតុធ្លាក់យន្តហោះចូលមន្ទីពេទ្យក្នុងប្រទេសទួរគីគឺបានកើតឡើងនៅម៉ោងប្រហែល ១០ ព្រឹកនាថ្ងៃទី២២ ខែធ្នូបណ្តាលឱ្យមនុស្ស ៤ នាក់បាត់បង់ជីវិត ក្នុងនោះមានអាកាសយានិក ២ នាក់ វេជ្ជបណ្ឌិតម្នាក់ និងគ្រូពេទ្យម្នាក់។ មូលហេតុនៃការធ្លាក់យន្តហោះគឺទំនងជាបណ្តាលមកពីអ័ព្ទក្រាស់ ដែលធ្វើឱ្យអ្នកបើកយន្តហោះមើលមិនឃើញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghP-WCtcNU5aoRC-ihIe4wqa5UP60jvvAJEdC3oMRwbXbUpoUmaVfu5ILYqpn25EkLKV4OftMZOvmobQFTd_sm1erGzBS-oyDcYDu7TRJMSTttypcfRufjEWqFiX0t5M4Yrju6jtwpyD8xxXXae9-Ma_EkkHY5gZDQ28Mz4JQXKuj1NlmIOLcX9A7BTAoC/s1080/image_2024-12-23_10-10-49.png

នៅថ្ងៃដដែលនោះ ពោលគឺថ្ងៃទី២២ ខែធ្នូក៏មានយន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់ចូលក្នុងហាងលក់គ្រឿងសង្ហារឹមក្នុងទីក្រុង Gramado ប្រទេសប្រេស៊ីល ដោយបានសម្លាប់មនុស្ស ១០ នាក់ក្នុងគ្រួសារមួយ និងជាច្រើននាក់ទៀតរងរបួស។ មូលហេតុគឺមិនទាន់ដឹងនៅឡើយទេ ខណៈបច្ចុប្បន្នកងកម្លាំងអាកាសនៃប្រទេសប្រេស៊ីលកំពុងស៊ើបអង្កេតឱ្យបានឆាប់តាមដែលអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE74JY2eChcY7ZCsoJh-BSnisVuz1Cc4WvvmPxtU0BeVe14Hye9G5ZDjTrkcyzsoby__msE6rJNJBA223VkIjrCZDEtfVsYhLWnH1yAZvn5xc2D7_OZnp3d3eQxNcjcBS5FnaZ6PWyC6jm7bm9qEH9mzmyRrdSLHinK2JyjhsfgLi9IICCVXNikVZgPDKu/s1160/image_2024-12-23_10-10-50%20(2).png

រីប្រទេសអាហ្សង់ទីនវិញក៏បានជួបឧបទ្ទវហេតុដ៏សោកសៅមួយគឺការធ្លាក់យន្តហោះឯកជនចូលក្នុងផ្ទះពលរដ្ឋតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅទីក្រុង San Fernando បណ្តាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិត។ ក្នុងនោះជនរងគ្រោះទាំងពីរត្រូវបានគេស្គាល់ថាជាអ្នកបើកយន្តហោះឈ្មោះ Martín Fernández Loza អាយុ ៤៤ ឆ្នាំ និងសហអ្នកបើកបរ Agustín Oforte អាយុ ៣៥ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMxkrG6s57BbqBDWS-QGWDPsCYlTOdATVehaD9Q47BxTQ-Y-Fspv5w52nPWQ_Gpaa4PQGTIhWm-IPeLUIPjtBi6D5dbwVSsLl2-e2tOdvQAGAmmFYhg6GWzWpQXpXIJXfE5OYwpWXM5pXaLfPIyMItcKqBVg0n8-nGybEtdt6Dxckc1PrHMUQSX_T3OiGy/s1280/image_2024-12-23_10-10-50.png

អ្នកនាំពាក្យប៉ូលិសសន្តិសុខអាកាសយានដ្ឋានអាហ្សង់ទីន (PSA) លោក Julio César Bono បានបញ្ជាក់ថា “យន្តហោះបានបុកផ្ទះនៅខាងក្រៅបរិវេណអាកាសយានដ្ឋាន ដោយបានសម្លាប់អ្នកបើកបរពីរនាក់ ប៉ុន្តែជាសំណាងល្អមិនមាននរណាផ្សេងទៀតរងរបួសឡើយ ដោយសារមិនមាននរណាម្នាក់នៅក្នុងផ្ទះនោះទេ។ ទោះជាយ៉ាងណាសម្រាប់មូលហេតុនៃការធ្លាក់យន្តហោះគឺដោយសារប្រព័ន្ធហ្វ្រាំងរបស់យន្តហោះមានបញ្ហា។ ដូច្នេះហើយសរុបមកវិញ កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញនេះគឺមានករណីធ្លាក់យន្តហោះផ្ទួនៗគ្នានៅប្រទេសអឺរ៉ុបចំនួន ៣ តើនេះជារឿងចៃដន្យឬយ៉ាងណា?

ថៃបិទព្រំដែនជាប់មីយ៉ាន់ម៉ារយៈពេល១ខែក្រោយពីជំងឺអាសន្នរោគឆ្លងខ្លាំង

0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា ថៃបានបិទព្រំដែនជាប់មីយ៉ាន់ម៉ារយៈពេល១ខែ ក្រោយពីជំងឺអាសន្នរោគឆ្លងខ្លាំងនៅទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា ។ រហូតមកដល់ថ្ងៃទី២០ ខែធ្នូ មានពលរដ្ឋមីយ៉ាន់ម៉ាឆ្លងជំងឺនេះរហូតដល់៣០០នាក់ និងស្លា.ប់ ២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg7vZ4SVD2pAOVEwVp4aoCk5vrARj-x7PhpnMGG8waLuzjF_LeZ0Ev-X5q3jn63apzJdD7gwV2kw8O-P0V0Mpu46jl8lp6gNukH55Nd4XDBeGfWMVYU7etXm0_61uTo7z1VhQun7eJnWCPArMQ3cI6Rs4FFoPbAjHE7kFw4fWrLy7gBIL46RetqmCS7pqx/s770/image_2024-12-23_09-59-02.png

ក្រោយពីជំងឺអាសន្នរោគឆ្លងខ្លាំងនៅមីយ៉ាន់ម៉ា ទាហានការពារព្រំដែនថៃស្នើឱ្យពលរដ្ឋទាំង២ប្រទេសផ្អាកឆ្លងដែនរយៈពេល១ខែ ឬរហូតដល់ស្ថានការណ៍ធូរស្រាលវិញ ។ រីឯមន្ត្រីរាជការ និងអ្នកដឹកជញ្ជូនទំនិញឆ្លងព្រំដែនត្រូវពាក់ម៉ាស់, ស្រោមដៃ, លាងដៃក្រោយប៉ះពាល់សម្ភារៈ ព្រមទាំងរក្សាអនាម័យក្នុងការបរិភោគអាហារ ឬទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFM9C7Mftd8XbVUHDQh_NrNjWWrUH2qOVHAPAiMgOdRsKkad-ucVfPZVP3wwCXTfWhXhlvcw9EBLrvWznTF90MzudsRkXN381wM2pi3FClA2gBWHSBJRn3cxIdsSK-np_UzYoC7OlFkRZcrpte-g-hLeckDYrh8hUWfCppKmODlzLa5SyNv7Q1jDW6U8Wt/s1200/image_2024-12-23_09-59-43.png

កាលពីថ្ងៃទី២១ ខែធ្នូ កន្លងមក នៅបរិវេណព្រំដែនស្រុកមេស៊ត និងស្រុកមេរ៉ាណាត ខេត្តតាក មានសភាពស្ងប់ស្ងាត់ ក្រោយពីទាហានការពារព្រំដែនស្រុកមេស៊ត រឹតបន្តឹងតាមព្រំដែនដើម្បីការពារការលួចឆ្លងដែនខុសច្បាប់ ។ ការបិទព្រំដែនក្រោយទទួលសេចក្តីរាយកាណ៍ថា ជំងឺអាសន្នរោគឆ្លងខ្លាំងនៅទីក្រុង Myawaddy នៅទល់មុខភូមិវាំងផា ឃុំមេចាក់រៅ ស្រុកមេរ៉ាណាត ខេត្តតាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeVVc1pwr3RIFPwt6ksZIb9xJkUQ-DxTUVG1Nyap_8mwN_xPBD83O0-bPqGNv718zFpBThVB5CkYR9MoQ3uhtwIrk3h7cY220NEleOVTzhOg3CM2xbhs9k1sesqN02rCGyukxLrgRApgzJAyqmiOs7VkRhKAn7Y9DiPpE5LmSGe4BgPjK7qe3tBqGxC6bl/s1280/photo_2024-12-23_09-33-04.jpg
មីយ៉ាន់ម៉ាបានបញ្ជូនពលរដ្ឋឆ្លងជំងឺអាសន្នរោគជាង៣០០នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យទីក្រុង Myawaddy ក្នុងនោះមានអ្នកជំងឺធ្ងន់៥៦នាក់ និងស្លាប់២នាក់ ។ ប៉ុន្តែចំនួនអ្នកឆ្លងបានកើនឡើងជាបន្តបន្ទាប់ ទើបគ្រូពេទ្យនៅទីក្រុង Myawaddy ស្នើបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យមេរ៉ាណាត ប្រទេសថៃ ឬឱ្យថៃជួយផ្តល់ថ្នាំ និងគ្រឿងបរិក្ខារពេទ្យព្យាបាលអ្នកជំងឺ និងការពារការឆ្លងក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn2duM7lEtLDjR3DxXjHAkgP2gtu8l8X-YawKSt35RyU1asKnd3dMsIO-j3lAq6BcnJmzXGOa82n9MvB-9l1yRB8a97QnKBW4oIgonXj7apWdw3uP5DsNo7Fk6OYRX7MGKURUSGfkL3Tx5uFEIKv0PqSyEjya8mtglr7xJXNlhmzinI9UCvlfOwZQmMH1l/s1280/photo_2024-12-23_09-33-05.jpg

មន្ទីរពេទ្យមេរ៉ាណាត ក៏បានផ្តល់ថ្នាំ និងគ្រឿងបរិក្ខារពេទ្យមួយចំនួនសម្រាប់ជួយសង្គ្រោះអ្នកជំងឺ ។ ក្រៅពីនេះ ភ្នាក់ងារគ្រប់ជំងឺនៅស្រុកមេរ៉ាណាត និងគ្រូពេទ្យខេត្តតាក បានចុះត្រួតពិនិត្យក្នុងតំបន់ដើម្បីទប់ស្កាត់ជំងឺអាសន្នរោគឆ្លងនៅថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqBKKL_IaIETrfI-JE8TPdiVePEcOzbIjtyFh4IvMxv-QLqG7c70QcnoIu2yOfUCOwHTToozLmZdM7_KiBIuQs_V_fvC07TRquDk43OhljOTq4SVvcEBvVNlV8P3LV2esXeT5rgdbYXq0riH4VEkesndr3DOlzhpOVjjDwOz9bD4yTNPCIp2W94UOsE3ox/s1280/photo_2024-12-23_09-33-07%20(2).jpg
មន្ត្រីក្រសួងសុខាភិបាលស្រុក លោក សុផាឆូក វេឆាផាន់ផេសាត់ និយាយថា ជំងឺអាសន្នរោគនឹងឆ្លងខ្លាំងនៅមីយ៉ាន់ម៉ា បើគ្មានវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ។ ហេតុនេះ សូមមន្ត្រីធ្វើការនៅព្រំដែន និងពលរដ្ឋអនុវត្តតាមវិធានការអនាម័យ បើមានអាការៈខុសធម្មតា ដូចជា រាគរូស សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីព្យាបាលទាន់ពេលវេលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTfucvDFdDB7IVEOgNyvoe986dCEKXErDnvV-14jJ_q6jIjODaXvKE3HQjrXnyGWQ8ZkwO9V-AezG_HbQMDGaUu5dldsjD78Yz-AyWOsPxTT6tozEkX3efgxbKWczolxKwg71O-vE_r7fDxmJv8vZWU-5qbZYrUW8Ki1xjCjuIy0WCm1EypNInYLdxrI18/s1280/photo_2024-12-23_09-33-07.jpg
អាសន្នរោគឆ្លងតាមអាហារ ជាពិសេស ទឹកមិនស្អាត ដែលបណ្តាលឱ្យរាគរូសខ្លាំងជាច្រើនដង និងក្អួតខ្លាំង ។ អ្នកជំងឺនឹងខ្វះជាតិទឹកពីក្នុងខ្លួនអាចស្លាប់បាន បើព្យាបាលមិនទាន់ពេល ។ ដូច្នេះ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានអនាម័យ គឺអាចការពារខ្លួនពីជំងឺនេះ ៕

មកស្គាល់សត្វ ៧ ប្រភេទដែលមានពណ៌ផ្កាឈូកស្អាតប្លែកខុសគេ

0

ជាការពិតណាស់ មិនថាសត្វកម្រ ឬសត្វទូទៅនោះទេភាគច្រើនមិនសូវជាមានពណ៌ផ្កាឈូកឡើយ ដោយជាធម្មតាសម្បូរមានតែពណ៌ខ្មៅ ត្នោត បៃតង ខៀវ ឬពណ៌សជាដើម។ ខណៈសត្វដែលមានពណ៌ផ្កាឈូកគឺមិនសូវមាននោះទេ ទោះជាយ៉ាងណាអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់សត្វ ៧ ប្រភេទដែលមានពណ៌ផ្កាឈូកគួរជាទីប្លែកភ្នែក៖

១.កណ្ដូបអ័រគីដេ ឬ Grasshopper Orchid៖ គឺជាសត្វមួយប្រភេទដែលមានពណ៌ផ្កាឈូកដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយរូបរាងស្រដៀងផ្កា មានសមត្ថភាពទាក់ទាញសត្វល្អិតជាងផ្កាទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQgMnD41JJ7ow1eKeO4igI7m4gdaYJ-W7C6vZkg3MXMxg-fMrN-iYY7dG5C4AXneDo4W78B2sTtE0s70UqLkimQGSDq4AwyiO7zFD6patgjuMA9N5vZW-PRME5OIGwy85XwkxjoDjaB53z2vc9SZoKY-mRaa_AN9wgBcMZ5zz95gPpqa-SDEHW7uv9X9hl/s920/photo_2024-12-21_14-33-48.jpg

២.ផ្កាយសមុទ្រ៖ នៅលើពិភពលោកយើងនេះមានផ្កាយសមុទ្រសរុបប្រមាណ ២០០០ប្រភេទ ដែលមានច្រើនពណ៌បូករួមទាំងពណ៌ផ្កាឈូកផងដែរ ផ្កាយសមុទ្រពណ៌ផ្កាឈូកជួយបណ្ដេញសត្រូវនិងលាក់ខ្លួនយ៉ាងមានប្រសិទ្ធិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEXUlxYk4layY56ZhkTpIMFjLSuONu53zRl8M93bvBH1VE4QjyaX2ghzV0wWaLg20oxcwLY5vCmTjmOm6yudSP-2Qa4Tfwm9F6unJM04JLUlU-TiXfejVxDOu_xdtHMs6pqpymzqsscHampjcg8TtzP963MU4ZPSOuvpTJ_TbUiUl2S5RfI0FpSGgb_Vif/s1280/photo_2024-12-21_14-33-49.jpg

៣.បង្កងពណ៌ផ្កាឈូក ឬ Pink lobster៖ គឺជាប្រភេទសត្វបង្កងដែលមានឆ្អឹងខ្នង ដោយវាត្រូវបានគេរកឃើញនៅក្នុងទឹកជ្រៅនៃមហាសមុទ្រអាត្លង់ទិក និងសមុទ្រមេឌីទែរ៉ាណេ។ បង្កងពណ៌ផ្កាឈូកអាចឈានដល់អាយុយ៉ាងហោចណាស់ ២១ ឆ្នាំ ជាមួយសមត្ថភាពលាក់ខ្លួនក្នុង giant barrel sponges ដែលជាផ្ទះរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjsG6Cy0KBMgWdfXJLLrvXzRSWwdlXMONX1t_Aaj2HyUS33J1OLuTHQWq42g8KcXB6vlASZbKFurquK6kv4NFBKvrw5BKlrkWLIDCiaAPkjfbn0tibC-sOEE_bIwmb5sR0zbBN2eeKrowsadlp6T5MGqIggntOA6vOQHxxITI6ulEojO7HUn9u6ZWX0oOL/s933/photo_2024-12-21_14-33-49%20(2).jpg

៤.Roseate Spoonbill៖ សត្វបក្សីនេះបានពណ៌ផ្កាឈូកពីអាហារប្រចាំថ្ងៃរបស់វាគឺ (ក្ដាមនិងបង្គា) ប៉ុន្តែសម្រស់ពណ៌ផ្កាឈូកមិនបានផ្ដល់ផលល្អដល់សត្វបក្សីនោះឡើយ ក្នុងកំឡុងពេលឆ្នាំ១៩០០ គេយកវាធ្វើជាផ្លិតសម្រាប់មនុស្សស្រីប្រើប្រាស់។ នាពេលបច្ចុប្បន្ន សត្វបក្សីនេះត្រូវទទួលការការពារយ៉ាងពេញលេញនិងមានសុវត្ថិភាពនៅក្នុងរដ្ឋផ្លរីដា ដោយគ្មានក្ដីបារម្ភចំពោះរឿងដាច់ពូជ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilC0tEwz8TWIr5OCA-0kvCnLaWkUPwIvliOKASt1Jsw5R8SqtrKl_V1KNwSaqs0UjnOnTdPkJBrLovDhBx-yR8FJMVcwK69ebrsj3Qon-PMGcVe-xw907guNpybxpbsMDn6ka9w08XGmdyYLPAbEgzOWHQOzOoPuB06ExsRqV9GFxC93eFtWOdX0o5sYta/s720/photo_2024-12-21_14-33-50.jpg
៥.សេះសមុទ្រ Bargibant’s Pygmy៖ គឺជាសត្វមួយប្រភេទដែលរស់នៅលើស្លាបផ្កាថ្ម និងជាសត្វពូកែលាក់ខ្លួនបន្លំជាមួយផ្កាថ្ម។ វាត្រូវបានគេរកឃើញពេលកំពុងសិក្សាពីផ្កាថ្មក្នុងឡាបូពិសោធន៍មួយ សេះនោះគឺជាពូជ Syngnathidae មានប្រវែងពីកន្លះទៅមួយអ៊ីញប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPaU0et0-JUZT-ZzJ5EKczWYcYZXXY9VAtkiYomVOlXUhHkVv3mVaS-w_kPmjT3RlnbZBuka9EuHwZrqd7fk5068wiNpwkLBb3j9xTReFjic3AoPF2CzbotCu_uNdts-HHaBtCy_wTse7xzgr_L4Vmlumn7hNOYDqfyzVxO4lCNUDeA1DpdMjtKcjBBD1b/s850/photo_2024-12-21_14-33-50%20(2).jpg

៦.ដូហ្វីនពណ៌ផ្កាឈូក៖ ត្រីដូហ្វីនពណ៌ផ្កាឈូក គឺជាប្រភេទត្រីដ៏កម្រមួយរបស់ពិភពលោក ដែលបានចុះបញ្ជីក្រហម IUCN (DD) ជាសត្វជិតផុតពូជ។ សព្វថ្ងៃនេះវាត្រូវបានរកឃើញតាមប្រទេស និងតំបន់មួយចំនួនប៉ុណ្ណោះ ក្នុងនោះកម្ពុជាយើងក៏មានពពួកត្រីទាំងនេះរស់នៅផងដែរ។ ជាមួយពណ៌ផ្កាឈូក ត្រីនេះមានលក្ខណៈពិសេសជាច្រើនដូចជាអាចបង្វិលក្បាលបាន ៩០ ដឺក្រេ អាចសម្របខ្លួនបានក្នុងអំឡុងពេលទឹកជំនន់ និងមានអារម្មណ៍ចេះឈឺចាប់ដូចមនុស្សដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmur0USyvRwrMYQys6oMKQ26n3y2v517_DvOa3IVwUpPNt6MrRAXuc1CxhSQK49UH6MoVsfgDrynqx8FLXfdmR-5EfcYwGphyz-9nHVFHjtNP2anctZaVh3MIoSfr0gw86Kuh8uG6H84-x5bzSQ_1gFxE1EXiKDCRzkNXi39mizT_iVl1n_N3kF7Y5EeA6/s981/photo_2024-12-21_14-33-50%20(3).jpg

៧.Axolotl៖ គឺជាត្រីម៉ិចស៊ិកចេះដើរ ក្រៅពីពណ៌ផ្កាឈូកពួកវាក៏មានពណ៌ស ខ្មៅ លឿង និងបៃតងផងដែរ។ មិនត្រឹមតែគួរឱ្យស្រលាញ់ប៉ុណ្ណោះទេ ពួកវាក៏មានសមត្ថភាពបង្កើតនិងព្យាបាលអវៈយវៈដែលបាត់បង់ទៅបានទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBCLV5emY8BnQBdHRKMb2a5RI-qR8K2Gz9eL8JBHdnr_GjNoXAfZFIa7CfImcbtD59AKdPbBrIMMCDBvlUMbjhkjqQv3_7rXpsfqtDFVMuw2RWM2plo85LZXGmW26fKg7QYrOklvNjh7J6Xl9aWxHLJrCBDkEB9p5Vx1DHGttdAyx1Q3YS6PLtUn6f49rG/s720/photo_2024-12-21_14-33-50%20(4).jpg

ទម្លាប់ល្អៗប្រចាំថ្ងៃដែលជួយដល់សុខភាព និងវិធីសាស្ត្រថែរក្សាសម្រស់របស់តារាថៃជួរមុខ Yaya Urassaya

0

ការសម្អាតស្បែកគឺជាជំហានដ៏សំខាន់មួយដើម្បីជួយឱ្យតារាសម្តែងថៃជួរមុខ Urassaya Sperbund មានសម្រស់ស្រស់ស្អាត និងរាងស៊ិចស៊ី។ Yaya គឺជាតារាសម្តែង និងជាតារាចម្រៀងដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសថៃ រួមទាំងជាទូតសុច្ឆទៈតំណាងឱ្យម៉ាកល្បីៗជាច្រើនទៀតនៅលើពិភពលោកផងដែរ។ ក្រៅពីស្ទីលដ៏ទាក់ទាញរបស់នាង Yaya ក៏ត្រូវបានគេសរសើរថាមានរូបរាងស្អាតនិងស៊ិចស៊ីផងដែរ។ ដូច្នេះដើម្បីបានរាងស្អាត និងស្បែកស្រស់ថ្លាលោកអ្នកអាចអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Q3x4sdK0N-dJe8SA012rbDBqq1iWEUaynBHPH25A03m4WwI4wQrcFWlwPtF52KE8QcmRkVfzxyh5dFPYRcy0ixkBNUNFoQQyssBYpoVA7w6ffEgalEqR7xf6CntS2LV3m8Tq5jmyIfcqWc9OFCSdL07G688k16hrVNR_BBoOwQoMOEmZ2NEkNZBaCdFw/s836/photo_2024-12-21_16-38-44.jpg

១.លាងសម្អាតស្បែកជាមួយអំបិល៖ ដើម្បីបានស្បែកសភ្លឺរលោង តារាវ័យ ៣១ ឆ្នាំរូបនេះតែងដាក់អំបិលបន្តិចចូលទៅក្នុងទឹកដើម្បីកម្ចាត់ស្បែកងាប់ និងធ្វើឱ្យស្បែកមានភាពក្មេងជាងវ័យ។ បន្ទាប់ពីងូតទឹករួច តារាសម្តែងស្រីរូបនេះក៏លាបក្រែមផ្តល់សំណើមដើម្បីធ្វើឱ្យស្បែករបស់នាងសល្អឥតខ្ចោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkw4Glx1cHva6lnEuJ33JFCGLGMGT9-WQIKH38_viiznQnaW400DXm7HfE3wdI34NTuMUFJ8xOJq9WoEvYRwpytnYqPNF2R9ZUM4jFETIJrSwkg0BLnUyQgVg947IBKHnFz0umVp-Rm_y9GWuw-k4lbzTWWJe5YqJ6P8gQvCbeOD1xmR6MKmAxDpPuJD6I/s920/photo_2024-12-21_16-38-45.jpg

២.សម្អាតមុខដោយប្រើទឹកកក៖ ជារៀងរាល់ថ្ងៃ Yaya តែងតែលាងសម្អាតមុខរបស់នាងដោយទឹកកក ដើម្បីធ្វើឱ្យស្បែកមុខតឹងណែន កាត់បន្ថយការហើម និងក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV2r1bnxLKF4xYNdvCxEpFj9XlAY8mpjYVCsnhdCFNeOOyF2jsLOtmjS0HJWIW9hRug7S77esP1rhOBqFk7qFBffLdqfjnxBgUQ74Gw92HR7dkC93iXeGPFndZi_ou8zzx9URiZzb9aXmCz5Hht3ubpMERb8XEyPZuNcSRdbion1sVUFWbhXsBZV03Lb5F/s919/photo_2024-12-21_16-38-46.jpg

៣.ញ៉ាំអាហារបំប៉នសុខភាព៖ ជារឿយៗតារាថៃជួរមុខចាប់ផ្តើមទទួលទានទឹកក្រឡុកដើម្បីបន្សាបជាតិពុលក្នុងរាងកាយ ក៏ដូចជាផ្លែឈើស្រស់ៗជាច្រើនមុខទៀត និងញ៉ាំស៊ុបជើងមាន់ដែលសម្បូរទៅដោយជាតិខូឡាជែន ដើម្បីឱ្យរាងកាយរឹងមាំ ស្បែករលោង ស និងក្មេងជាងវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvsvCLpPnCpGc8uVBlMD3Un61R2YRhn5gcEr3Np1t7EC1wHQ8Qa6pVU7v77PV7uLuTG3_P-1EAF91WZCTxFOt268hgwaa9dbMaGWcJykmNEc1ffvDW4PL4175Ilt7AlNQVYfZvcHg-YsaoCRpQgt0lwaA8Stnt1ztwIQo2-4m4tFOuMWSs5hDY866o8OuL/s736/photo_2024-12-21_16-38-44%20(2).jpg

៤.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ ទោះរវល់យ៉ាងណា Yaya ក៏មិនភ្លេចធ្វើលំហាត់ប្រាណដែរ ព្រោះនាងយល់ថា ការហាត់ប្រាណនាំមកនូវអត្ថប្រយោជន៍រាប់មិនអស់បន្ថែមពីលើរាងកាយដែលមានទម្ងន់។ ការចូលរួមក្នុងសកម្មភាពរាងកាយដូចជាការហាត់ប្រាណ មិនត្រឹមតែធ្វើឱ្យឈាមរត់បានប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអារម្មណ៍ល្អផងដែរ៕

គំនិតថ្មី! បើរៀនភាសាបរទេសជាមួយគ្រូមិនចេះ អាចសាកល្បងរៀនតាមកម្មវិធី ChatGPT ដូចយុវជនជប៉ុនបាន

0

ប្រទេសជប៉ុន ៖ Duolingo គឺជា App រៀនភាសាបរទេសដ៏ល្បីល្បាញបានស្ទង់មតិពលរដ្ឋជប៉ុនតាមអនឡាញ ចំនួន៤,៧០០នាក់ ដែលមានអាយុចាប់ពី១៥ឆ្នាំ ទៅ៥៩ឆ្នាំ ពាក់ព័ន្ធនឹងការរៀនភាសាបរទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញថា ពលរដ្ឋជប៉ុនចូលចិត្តរៀនភាសាតាមកម្មវិធី ChatGPT ច្រើនជាងរៀនជាមួយគ្រូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgybZc1SUeSCgr6uBb9zyvY019FPkLNB-KQ2PT_fP2GyJ-6hOQYzqQQRC4PFAmVGEl4kri28h9CSddO9-6wKleruZ-M131hDRqtMfTm6ycGKIWAuo0pjHGWsjurIMw148mmIcqlq9Th7m8DsfOrdnPBbCSR3sGl_6b8N0eZNtDeMZU3fVEC6IuTk3M68u5/s750/image_2024-12-23_08-49-21%20(2).png

លទ្ធផលការស្ទង់មតិបញ្ជាក់ថា អ្នកឆ្លើយតបការស្ទង់មតិស្មើ៥៨.៣% បានរៀនភាសាបរទេសតាម App ខណៈអ្នករៀនភាសាតាម YouTube ស្មើ៣៧% ។ អ្នកឆ្លើយតប៣៥.៦% ប្រាប់ថា រៀនតាមសៀវភៅ រីឯអ្នករៀនតាមអនឡាញស្មើ១៥.៦% ហើយមានតែ១៣.៨% ប៉ុណ្ណោះ ដែលរៀនជាមួយគ្រូផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOkM2zRwEZCV1ZrKmLOtpwoTHVlrAKZ_0eDa-IWAzIJ2p0ELvBcmmqkg5NSZZOfqQZjh1jCLzHRK0IiGYIcQ0UAFVfj1jrMoKX7IOHdkIW9SmM_MRrWSX0MOgO5LwlGz_jJPkAMzADwfebd95tQW2-y0VRiIPctZ-NQYOsbnpAXwt5XFGD3EtT5YOKE2Tu/s4030/image_2024-12-23_08-49-21%20(3).png

ChatGPT គឺជាកម្មវិធីដែលពលរដ្ឋជប៉ុនជ្រើសរើសសម្រាប់រៀនភាសាបរទេសច្រើនបំផុត ក្នុងនោះអ្នកឆ្លើយតបការស្ទង់មតិស្មើ១០.៩% រៀនភាសាតាម ChatGPT កាលពីឆ្នាំ២០២២ ។ ការរៀនភាសាតាមកម្មវិធីនេះបានកើនឡើងរហូតដល់ជិត២ដង នៅឆ្នាំ២០២៣ ហើយយុវជនជប៉ុនអាយុពី២០ឆ្នាំ ទៅ៣០ឆ្នាំ និយមរៀនភាសាតាមកម្មវិធីនេះច្រើនជាងរៀនជាមួយគ្រូ និងតាមវិទ្យុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih0kP-yFKeJgtN7D14JOoEXxKSD6ju8wQppKVMt8-YLQa4lFTiES7c6w6MKrTagHzkQkkitI6y-0QP9PGUcu2cMB0xyU7kFXaBNb3M0EEwfH71GAMUiyoM2D_KajcWvw2ZJR4tvJn9JIcCdOgxtSz4wFknQdME-AnPJjE_KYpoRc1CbEmBxgM7O30LqNa1/s1536/image_2024-12-23_08-49-21.png
ក្រៅពីនេះ អ្នកឆ្លើយតបការស្ទង់មតិ២៧.៨% មានអាយុពី១៥ឆ្នាំ ទៅ១៩ឆ្នាំ ព្រមទាំងអ្នកឆ្លើយតបការស្ទង់មតិ១៥% មានអាយុពី២០ឆ្នាំ ទៅ២៩ឆ្នាំ ឆ្លើយថា ពួកគេធ្លាប់ប្រើប្រាស់កម្មវិធី AI Chatbot សម្រាប់រៀនភាសាបរទេស ។ នេះបញ្ជាក់ថា បច្ចេកវិទ្យានេះជាជម្រើសថ្មីសម្រាប់ការរៀនសូត្ររបស់យុវជនជប៉ុន ពីព្រោះពួកគេយកចិត្តទុកដាក់ខ្លាំងលើប្រសិទ្ធភាពពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKCQtpLU4ONnfqonNEvUsbKHLL4rlFIDzE7qdSMUZaUrO92DewH4GS4i71IZ813EQV6RlN2g70Za8I5wNFNRhW4VbTpY5o0TVV47VsWXz804d4tnNft5g6noIO9-8EXHmYK0_gt-oa-RktEARua0TE5f0tCH0kIrYoyo23rIpX5rCoEgv8VKJQZexphKxH/s800/image_2024-12-23_08-49-28.png

ចំណែកភាសាបរទេសដែលពលរដ្ឋជប៉ុនបានរៀនច្រើនបំផុត គឺភាសាអង់គ្លេស ដោយសារមានតម្រូវការប្រើប្រាស់ក្នុងការងារ ។ បន្ទាប់មក ភាសាកូរ៉េពេញនិយមសម្រាប់ក្រុមយុវជន ពីព្រោះពួកគេចូលចិត្តតារាសម្តែងកូរ៉េខាងត្បូងល្បីៗ និងក្រុម K-pop ៕

ប្រទេសថៃហាមនាំចូលសំរាមផ្លាស្ទិកនៅឆ្នាំ២០២៥នេះ ហើយថៃនឹងក្លាយជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានដោះស្រាយបញ្ហាសំណល់ផ្លាស្ទិក

0

ប្រទេសថៃ ៖ ក្នុង១ឆ្នាំៗ ពិភពលោកមានសំរាមផ្លាស្ទិករហូតដល់ជាង៣៥០លានតោន ក្នុងនោះសំរាមផ្លាស្ទិកជាង៧០% ត្រូវបានយកទៅកប់ក្នុងដី ឬដុតចោលនាំឱ្យប៉ះពាល់ដល់បរិស្ថាន ហើយមានតែសំរាមផ្លាស្ទិក១០% ប៉ុណ្ណោះបានកែច្នៃឡើងវិញ ។ បម្រែបម្រួលអាកាសធាតុបណ្តាលឱ្យពិភពលោកក្តៅខ្លាំង និងធ្វើឱ្យប្រទេសនានាគិតពីកាកសំណល់ផ្លាស្ទិកប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgzAKragb1Oqemo51H7ZJC-VV-G7_eiCo4QqmZfUvqpUOkyli0VDJTZqftLQoP_c65SMtz2K4iaoGpJYWEkJLLBKlUooneWo9CJ4jklim1TWoR7orcg9r-CcWn5E-xC8XpMJ_wFa6kSooY4feGB7WAFHng0XfmImIJmSRbD2JYt9bQk_1IrSR7lYj1GxHQ/s1500/image_2024-12-23_08-42-47.png

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ថៃនឹងហាមឃាត់ការនាំចូលកាកសំណល់ផ្លាស្ទិក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ក្រោយពីមានការអំពាវនាវតាំងពីឆ្នាំ២០១៨ ។ ក្រោយពីចិនហាមនាំចូលកាកសំណល់ផ្លាស្ទិកពីប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០១៧ បានធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងថៃ នាំចូលកាកសំណល់ផ្លាស្ទិកយ៉ាងច្រើនពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។ រីឯម៉ាឡេស៊ីបាននាំចូលកាកសំណល់ផ្លាស្ទិកពីសហភាពអឺរ៉ុបច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrJrb-ORCbRPa2hk9_bXYNspi9WQK951HD2wfxcUlJWlUthZZnGe15P3zys5z6-u9lck_dNv9tZE-geqoLdTUfv1G39h-NLMuOO7zDzhjo7nmTArPgje_aYrB3qirEnNOSH5TukS7KXbayKuH4AW06XAIJFHidHFOzExxVjmFskpMpX1PG1qFlkgOrooZ8/s800/image_2024-12-23_08-42-48%20(2).png

មន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី អារ៉ាដា ហ្វឿងថង ឱ្យដឹងថា កន្លងមក ថៃមានបញ្ហាការនាំលួចនាំចូលកាកសំណល់អេឡិចត្រូនិកលាយឡំជាមួយផ្លាស្ទិក ហើយធ្វើឱ្យផ្លាស្ទិកនៅថៃកើនឡើងយ៉ាងច្រើន ។ ហេតុនេះ គណៈរដ្ឋមន្ត្រីបានអនុម័តការគ្រប់គ្រងការនាំចូលកាកសំណល់ផ្លាស្ទិក តាមការស្នើរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUww0V35LlXdF-MWzjmEtUTHXpJPTW4kPPfHDFxC6f8FwcQSWQRaNYegtfe_gZHwWm_0pTMnVuLfjjiVOvQmAFszljTCBzn3WduuQ2-rEuuRc-NobwhivCgAPSWxtDRJDQmfBF9ePYdjpM9Z6Vz_WhSuR0eGkd2XGQJrLGOE7v9jBsv6qgdPVqE0d_J1RT/s800/image_2024-12-23_08-42-48%20(3).png
ការនាំចូលកាកសំណល់ផ្លាស្ទិកបានបង្កើនចំនួនរោងចក្រកែច្នៃផ្លាស្ទិកជាច្រើននៅថៃ ហើយភាគច្រើនជារោងចក្រខុសច្បាប់ ។ រោងចក្រទាំងនេះពុំបានគិតពីផលប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋទេ ។ ប៉ុន្តែពេលថៃហាមនាំចូលកាកសំណល់ផ្លាស្ទិកនៅឆ្នាំ២០២៥ ថៃនឹងក្លាយជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានដោះស្រាយបញ្ហាផ្លាស្ទិក ហើយថៃនឹងរឹតបន្តឹងការលក់ផ្លាស្ទិកនៅតាមព្រំដែនក្នុងតំបន់ និងពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqFC4kL963segHi2KlJDkNwRudgZMFGmYGZDyJTwyMk0TIK7AvOGuy7ktBJ8-btvcsHGX7Mg7xUTa_sFCHGI05zEOra5eMa54RnQVLkWM3vETEcJxV_ycCJdCrv1AZBGzhfCzXFjjMbCs5tC5luQTunUN7xpBQnbDRvjj7noZbDB-ayhSkeTCol0ONK7ZV/s960/image_2024-12-23_08-42-48.png
គួរបញ្ជាក់ថា កាកសំណល់ផ្លាស្ទិកនាំចូលប្រទេសថៃភាគច្រើន គឺសម្រាប់កែច្នៃធ្វើជាវត្ថុធាតុដើមក្នុងរោងចក្រឧស្សាហកម្ម ហើយថៃបាននាំចូលកាកសំណល់ផ្លាស្ទិកច្រើនបំផុតពីជប៉ុន សហរដ្ឋអាមេរិក និងចិន ។ រោងចក្រថៃបានជ្រើសរើសកាកសំណល់ផ្លាស្ទិកនាំចូលពីក្រៅប្រទេស ដោយសារវាតម្លៃថោកជាងផ្លាស្ទិកក្នុងស្រុក ៕

Huawei ពិតជាខ្លាំងមែនបានទម្លាក់ Apple ចេញពីតំណែងទីផ្សារ Smartwatch របស់ពិភពលោក

0

អស់រយៈពេលជាច្រើនឆ្នាំមកហើយ Apple ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននាំមុខគេនៅក្នុងទីផ្សារនាឡិការឆ្លាតវៃរបស់ពិភពលោក ដោយមិនមានក្រុមហ៊ុនណាអាចប្រកួតប្រជែងជាមួយ Apple បានឡើយ។ ទោះជាយ៉ាងណាយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Tech Time នៅឆ្នាំ ២០២៤ នេះក្រុមបច្ចេកវិទ្យាអាមេរិកលែងស្ថិតក្នុងតំណែងលេខ ១ នៅលើទីផ្សារ Smartwatch របស់ពិភពលោកទៀតហើយ ដោយសារក្រុមហ៊ុន Huawei បាននាំចេញនាឡិការឆ្លាតវៃច្រើនជាងគេបំផុត ធ្វើឱ្យក្រុមហ៊ុនចិនមួយនេះបានទទួលតំណែងលេខ ១ ដោយវ៉ាដាច់ Apple ជាលើកដំបូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzN5k0oU3wRp0MxcshdJo953ortUCdmm-TjboVpQ72ERjtgs83vgBzJ3ajoeD56Z1y-yv_P1eXAXC1IJvQtH7tsR2WJXPiot8Se-V6MFZbu1XEedq839k6dfnLFMDAwaaBR2A-OCqfi_Z1j4wAbpJUsdIig0CaXwP7nQ0HYOsF8GGlP6uTJeX38ZVLvIhc/s1920/image_2024-12-23_08-38-36%20(2).png

ជាការពិតណាស់ទម្រាំទទួលបានភាពជោគជ័យម្តងៗ ប្រទេសចិន និងក្រុមហ៊ុន Huawei បានតស៊ូជាយូរមកហើយជាមួយនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ពួកគេ ដោយសារតែការដាក់ទណ្ឌកម្មដ៏ធំរបស់សហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុននៅតែអាចយកជ័យជំនះបាន។ នេះគឺកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យបំផុតរបស់ចិន ដែលបង្ហាញពីមហិច្ឆិតាក្នុងការក្លាយជាមហាអំណាចបច្ចេកវិទ្យារបស់ពិភពលោកនាពេលអនាគត។ បច្ចុប្បន្នក្រុមហ៊ុន Huawei របស់ប្រទេសចិនបានយកឈ្នះ Apple ក្នុងភាគហ៊ុន Global Smartwatch ដោយឈរនៅលំដាប់កំពូលជាទីផ្សារ Smartwatch ធំបំផុតរបស់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoJdZAEc-9mu3iFSJ1m3F7CGelKS212m4f8CEOip8pB5WrVYpPnGfDKh6je7qE59mujdOpwrttXFJC4ItFRRu6OBbEriI8MwLy8maFunmTxJpebJYlF7SuVPVZ2joutUTKWufwC2rKmVP_hizdLG8NfL4ffNk10Z-uMkcWw0kS-lr8_RF4kHI2fbnA6HSO/s640/image_2024-12-23_08-38-36.png
យោងតាមគេហទំព័រ Worldwide Wearables Quarterly Tracker បរិមាណនាំចេញរបស់ក្រុមហ៊ុន Huawei ចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ ឆ្នាំ ២០២៤ គឺមានសរុបចំនួន ២៣.៦ លានគ្រឿងជាមួយនឹងចំណែកទីផ្សារ ១៦.៩ ភាគរយ កើនឡើង ៤៤.៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈ Apple នាំចេញបានត្រឹមតែ ២២.៥ លានគ្រឿងប៉ុណ្ណោះចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ ឆ្នាំ ២០២៤ ជាមួយនឹងចំណែកទីផ្សារ ១៦.២ ភាគរយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ayeLublXmGNL8IgUlBxNPHR104JiBU35cCdJknbde5A-gfmlLzuKHcFdY-cBk4lha8w_Ubx5_M8EbfOauCkGyXsbqWOW7RDZsXvIBxzgfEEf_eFMeEWTC2Vrw9l_rxuDN6REKlqWATYrAKaRPU0_5_Wp3g9PQNCU4PI3ZynjFCrWaY8D9j9ZugrQMFBw/s900/image_2024-12-23_08-38-37.png

ហេតុនេះសរុបមកប្រទេសចិនបាននាំចេញនាឡិការឆ្លាតវៃ ៤៥.៨ លានគ្រឿងជាមួយនឹងការកើនឡើង ២០.១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្រុមហ៊ុនឈានមុខគេគឺ Huawei Technologies៕