Home ព័ត៌មានអន្តរជាតិ Huawei ពិតជាខ្លាំងមែនបានទម្លាក់ Apple ចេញពីតំណែងទីផ្សារ Smartwatch របស់ពិភពលោក

Huawei ពិតជាខ្លាំងមែនបានទម្លាក់ Apple ចេញពីតំណែងទីផ្សារ Smartwatch របស់ពិភពលោក

31
0

អស់រយៈពេលជាច្រើនឆ្នាំមកហើយ Apple ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននាំមុខគេនៅក្នុងទីផ្សារនាឡិការឆ្លាតវៃរបស់ពិភពលោក ដោយមិនមានក្រុមហ៊ុនណាអាចប្រកួតប្រជែងជាមួយ Apple បានឡើយ។ ទោះជាយ៉ាងណាយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Tech Time នៅឆ្នាំ ២០២៤ នេះក្រុមបច្ចេកវិទ្យាអាមេរិកលែងស្ថិតក្នុងតំណែងលេខ ១ នៅលើទីផ្សារ Smartwatch របស់ពិភពលោកទៀតហើយ ដោយសារក្រុមហ៊ុន Huawei បាននាំចេញនាឡិការឆ្លាតវៃច្រើនជាងគេបំផុត ធ្វើឱ្យក្រុមហ៊ុនចិនមួយនេះបានទទួលតំណែងលេខ ១ ដោយវ៉ាដាច់ Apple ជាលើកដំបូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzN5k0oU3wRp0MxcshdJo953ortUCdmm-TjboVpQ72ERjtgs83vgBzJ3ajoeD56Z1y-yv_P1eXAXC1IJvQtH7tsR2WJXPiot8Se-V6MFZbu1XEedq839k6dfnLFMDAwaaBR2A-OCqfi_Z1j4wAbpJUsdIig0CaXwP7nQ0HYOsF8GGlP6uTJeX38ZVLvIhc/s1920/image_2024-12-23_08-38-36%20(2).png

ជាការពិតណាស់ទម្រាំទទួលបានភាពជោគជ័យម្តងៗ ប្រទេសចិន និងក្រុមហ៊ុន Huawei បានតស៊ូជាយូរមកហើយជាមួយនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ពួកគេ ដោយសារតែការដាក់ទណ្ឌកម្មដ៏ធំរបស់សហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុននៅតែអាចយកជ័យជំនះបាន។ នេះគឺកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យបំផុតរបស់ចិន ដែលបង្ហាញពីមហិច្ឆិតាក្នុងការក្លាយជាមហាអំណាចបច្ចេកវិទ្យារបស់ពិភពលោកនាពេលអនាគត។ បច្ចុប្បន្នក្រុមហ៊ុន Huawei របស់ប្រទេសចិនបានយកឈ្នះ Apple ក្នុងភាគហ៊ុន Global Smartwatch ដោយឈរនៅលំដាប់កំពូលជាទីផ្សារ Smartwatch ធំបំផុតរបស់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoJdZAEc-9mu3iFSJ1m3F7CGelKS212m4f8CEOip8pB5WrVYpPnGfDKh6je7qE59mujdOpwrttXFJC4ItFRRu6OBbEriI8MwLy8maFunmTxJpebJYlF7SuVPVZ2joutUTKWufwC2rKmVP_hizdLG8NfL4ffNk10Z-uMkcWw0kS-lr8_RF4kHI2fbnA6HSO/s640/image_2024-12-23_08-38-36.png
យោងតាមគេហទំព័រ Worldwide Wearables Quarterly Tracker បរិមាណនាំចេញរបស់ក្រុមហ៊ុន Huawei ចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ ឆ្នាំ ២០២៤ គឺមានសរុបចំនួន ២៣.៦ លានគ្រឿងជាមួយនឹងចំណែកទីផ្សារ ១៦.៩ ភាគរយ កើនឡើង ៤៤.៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈ Apple នាំចេញបានត្រឹមតែ ២២.៥ លានគ្រឿងប៉ុណ្ណោះចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ ឆ្នាំ ២០២៤ ជាមួយនឹងចំណែកទីផ្សារ ១៦.២ ភាគរយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ayeLublXmGNL8IgUlBxNPHR104JiBU35cCdJknbde5A-gfmlLzuKHcFdY-cBk4lha8w_Ubx5_M8EbfOauCkGyXsbqWOW7RDZsXvIBxzgfEEf_eFMeEWTC2Vrw9l_rxuDN6REKlqWATYrAKaRPU0_5_Wp3g9PQNCU4PI3ZynjFCrWaY8D9j9ZugrQMFBw/s900/image_2024-12-23_08-38-37.png

ហេតុនេះសរុបមកប្រទេសចិនបាននាំចេញនាឡិការឆ្លាតវៃ ៤៥.៨ លានគ្រឿងជាមួយនឹងការកើនឡើង ២០.១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្រុមហ៊ុនឈានមុខគេគឺ Huawei Technologies៕