Home Blog Page 760

ដួង ម៉ានិច ពីតារាស្រីស្លៀកពាក់ស៊ិ.ចស៊ីប្រើជីវិតរស់នៅយ៉ាងស្ងប់សុខនិងជ្រះថ្លាជាមួយ ព្រះធម៌

0

អ្នកនាង ដួង ម៉ានិច ត្រូវបានចាត់ទុកថាជាតារាស្រីស៊ិចស៊ីមួយរូបក្នុងអាជីពសិល្បៈ។ ទោះយ៉ាងណាបន្ទាប់ពីរយាលពីវិស័យសម្តែងនិងបានសាងជីវិតគ្រួសារមកតារាស្រីរូបនេះត្រូវបានអ្នកគាំទ្រសង្កេតឃើញថាជាមនុស្សស្រីស្រគត់ស្រគុំប្រើជីវិតរស់នៅទីជនបទយ៉ាងសាមញ្ញាជាមួយនឹងស្វាមីថែមទាំងជ្រះថ្លាជាមួយនឹងព្រះធម៌ទៀត។ លើសពីនេះ ដួង ម៉ានិច បានបង្ហាញអារម្មណ៍រំភើបចិត្តបន្ទាប់ពីស្វាមីសម្រេចបំណងដោយបានកោរសក់ចូលសាងផ្នួស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQHkj-QO3P39UzTTfawGHb-wpJ9LpzNYwe28tWPJWNXZSgu-KtHy0WAkRRAyCnTexFw0-eAFKvgirJA1mbohtPiwqZQtYlFYpYx-DLTWqlGMNTLIx3j0hnBRUCQcQanlfjtRFpzRKxWmDgO5s_U91d3WepzClh8z11dShYqOmNjA6-biDvuL8xlc2Nh53F/s1440/image_2024-12-21_15-20-20.png
ចាប់តាំងពីរៀបការរួចកាលពីខែមេសា អ្នកគាំទ្របានឃើញសកម្មភាពរបស់តារាស្រីដួង ម៉ានិច និងស្វាមីវ័យក្មេង ហ៊ាឆាត បានប្រើជីវិតរស់នៅជនបទយ៉ាងមានក្តីសុខជាមួយគ្នានៅឯផ្ទះលំហែរបស់ខ្លួន។ អ្នកទាំងពីរបានបង្ហាញនៅក្នុងវីដេអូពីជីវិតប្រចាំថ្ងៃរបស់ពួកគេដោយបាននាំគ្នាដាំបន្លែបង្ការ ធ្វើម្ហូបជាមួយគ្នាសាកល្បងជីវិតដែលអ្នកទាំងពីរពុំធ្លាប់បានធ្វើកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះប្តីប្រពន្ធមួយគូនេះគឺមានចិត្តជ្រះថ្លាក្នុងវិស័យពុទ្ធសាសនានិងបានសិក្សារៀនសូត្រធម៌ព្រះអភិធម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWwUYyO-0blYqVfnQHRl1OPXPPXDkmyBONAG8vrB9KGTvy34fATf0SuwYw6nX7CHLIItxFTNJiUMkBKm3qsTXYS1gw5cY6JmTtKazzSXTQqJHdj4ci8nN-Dbw2P006WW0NONnJp8vMe4jm95E5VqiRH63zFl6HbnD55GQtVXk4AdR33qbB7hJg_y9KeOCW/s1440/image_2024-12-21_15-20-22.png

សកម្មភាពដែលធ្លាប់តែរស់នៅទីក្រុងប្រឡូកអាជីពសិល្បៈប៉ុន្តែបែរជាតារាស្រី ដួង ម៉ានិច និងស្វាមី ទៅប្រើជីវិតយ៉ាងសាមញ្ញបែបនេះគឺមានទស្សនិកជនជាច្រើនគឺបានសម្តែងការកោតសរសើរទៅកាន់ពួកគេផងដែរ។ ក្នុងនោះអ្នកគាំទ្រមួយចំនួនក៏បានរំលេចពី ដួង ម៉ានិច ដែលធ្លាប់ត្រូវបានទស្សនិកជនដាក់ឈ្មោះឱ្យថាជាតារាស៊ិចស៊ី ប៉ុន្តែពេលនេះ ដួង ម៉ានិច បែរជារស់នៅយ៉ាងស្រគំស្រគុំនិងមានចិត្តជ្រះថ្លាជាមួយនឹងព្រះធម៌គួរឱ្យគោរព។
លើសពីនេះទៅទៀត ថ្មីៗនេះ ដួង ម៉ានិច ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តមានសេចក្តីសោមនស្សចំពោះស្វាមីរបស់ខ្លួនបានសម្រេចបំណងដែលធ្លាប់តាំងចិត្តមកយូរហើយក្នុងការបួសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg41NkbQHYts3neQTfq6ArRdEUB6AyxEEn99UOmnX2RRrbgA8-NgdbsxjHzOfdvb6lSOtUslH398rDeywYV0QcmtS4b9z0ZWUrrPtlK9nZzHoouQw-lTlzJ3S8-MWE6KBLh6MUWTEhNULZkOShQrv1KZHhbMhvFtUKfV_8Xa9dlfEKOmPirI2XfCWK9nCc0/s1440/image_2024-12-21_15-20-19.png
អ្នកនាង ដួង ម៉ានិច បានបញ្ជាក់នៅលើបណ្តាញសង្គមថាស្វាមីរបស់ខ្លួនគឺ វ៉ន លីពុទ្ធិឆាត បានចូលសាងផ្នួសនៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ក្នុងរយៈពេលខ្លី ប្រសិនបើមានឱកាសក្រោយទៀតអាចនឹងយូរជាងនេះ៕

ភាពយន្តថៃមួយនេះជាប់ក្នុងបញ្ជីសម្រាំងសម្រាប់ការតែងតាំងពានរង្វាន់អូស្ការ២០២៥

0

ភាពយន្ត « How to Make Millions before Grandma Dies» ឬចំណងជើងជាភាសាខ្មែរ «ចៅយាយ» បានជាប់បញ្ជីសម្រាំងសម្រាប់ការតែងតាំងអូស្ការប្រកួតប្រជែងជាមួយនឹងស្នាដៃចំនួន ១៤ មកពីប្រទេសប្រេស៊ីល កាណាដា និងបារាំង ក្នុងពានរង្វាន់ Oscar 2025 Best International Film។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiitrgQ9xVkM2-nMSPPzJMahHLX4kfhX-RCcyyvGnivpm9h4XS9tThGKNvP8cq-NLzEid70R7rZ9T0zwcf01vA_2Jsad-Uuaj62UJx_1CQtbjVKKzx8_te_1orzuR5AvFNPG_LujzDpLk95wUhVsbaMe0jmyahhBvjLuxGj2HiLtGrm_1auTZbdLFxD10EB/s680/image_2024-12-18_16-11-39%20(3).png

នាថ្ងៃទី១៧ ខែធ្នូ បណ្ឌិតសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្តអាម៉េរិកបានប្រកាសបញ្ជីសម្រាំងនៃប្រភេទ Oscar ចំនួន ១០។ យោងតាមរបាយការបានធ្វើឱ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីភាពយន្ត «ចៅយាយ» បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តអន្តរជាតិល្អបំផុតទាំង ១៥ ។ ការងារនេះមិនបានចូលរួមនៅក្នុងមហោស្រពភាពយន្តធំៗទេ ប៉ុន្តែបានក្លាយជាបាតុភូតនិយាយផ្ទាល់មាត់នៅទូទាំងអាស៊ី ដោយរកចំណូលបានជាង ៥០លានដុល្លារនៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg635xgb7H3XlOHcZcGBgOkLrvlQhg2Svz5Zw1utAfVmsKH-462KSZbfULhRpqPgpjpF06w7CQ7nhC7WtKkCXW_hQp2GGGciTSTGkzoCmb3TUHqXeAzxzjstL2IPr-ekCWDODL9hs2G5yPrXsPzXB873UuYGF_AU_KKdZxee_cw-vWmC9Ul84UwvaYaFQK4/s680/image_2024-12-18_16-11-39.png

គម្រោងនេះត្រូវបានដឹកនាំដោយលោក ប៉ាត ប៊ុននីតិផាត Pat Boonnitipat និពន្ធដោយ ធុដសាផន ធីបទិនណាខន Thodsapon Thiptinnakorn ខ្លឹមសារនិយាយអំពីបុរសអត់ការងារធ្វើម្នាក់ឈ្មោះ M (សម្តែងដោយ ប៊ីលគីន ពុទ្ធីផុង Billkin Putthipong) ចំណែកឯជីដូនមានជំងឺមហារីកដំណាក់កាលចុងក្រោយ។ ប្រធានបទសំខាន់នៃខ្សែភាពយន្តនេះរួមបញ្ចូលគ្នានូវរឿងរ៉ាវនៃមហិច្ឆតាផ្ទាល់ខ្លួន និងស្នេហាគ្រួសារ។ ដំបូងឡើយ នៅពេលដែល M មកមើលថែយាយរបស់ខ្លួន តួអង្គសំខាន់ទាំងពីរមិនស៊ីគ្នាចង្វាក់គ្នា និងការរស់នៅមិនស្របគ្នាទេ ដែលនាំឱ្យមានស្ថានភាពគួរឱ្យអស់សំណើច និងសោកសៅ។ រឿងនេះបានចេញផ្សាយដំបូងនៅប្រទេសថៃកាលពីដើមខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5EIDiGa-XhfcJULOjRkvJxC-Nv26wiSMQbMbsZdsw2qJAmoVE-6j-as8ykOMuCbYNWXNSPuOw-twBudDLzIvSZU0Os0wUSu9OsUo3WZFw0jvQOc3YF4I0pK8icUKURlAgeBJUabXRFHBo1kt3feLx4jNmwS8NxXMF1XgQdY-O9bElDNDJ0i7042c98LF0/s680/image_2024-12-18_16-11-39%20(2).png

ពានរង្វាន់ប្រចាំឆ្នាំរបស់ American Academy of Motion Picture Arts and Sciences គឺជាព្រឹត្តិការណ៍ភាពយន្តដ៏ល្បី និងមានកិត្យានុភាពបំផុតមួយនៅក្នុងពិភពលោក។ ការបោះឆ្នោតសម្រាប់ការតែងតាំងពានរង្វាន់នៅឆ្នាំ២០២៥នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥។ កំពូលទាំង៥ នឹងត្រូវប្រកាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ការបោះឆ្នោតចុងក្រោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ ដល់ថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០២៥៕

ធ្លាប់តែ live លក់ពេជ្រដល់ live លក់ខោអាវអ្នកជំនួញ ទ្រី ដាណា រងនូវសម្តីផ្លែ.ផ្កា

0

អ្នកជំនួញអនឡាញល្បីឈ្មោះលោកស្រី ទ្រី ដាណា ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិផ្លែផ្កាបន្ទាប់ពី live លក់សំលៀកបំពាក់ខណៈរាល់ដងឃើញ Live លក់ផលិតផលឬគ្រឿងពេជ្រ។ ឃើញមតិផ្លែផ្កាដូចនេះអ្នកជំនួញរូបនេះថាការលក់ខោអាវគឺលក់រាប់ឆ្នាំមកហើយគ្រាន់តែមិនសូវមានពេល ខណៈបានបញ្ជាក់ទៀតថាឱ្យមានលេខបូកគឺធ្វើទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl1V652nSaC4Q7CJPs9a14ShAdMXMUGN3gGyEjT1JloxfYMQ46yUDrHlEQnvW3xUH0zEmuNqje_vfKpBhYY03XMliayTH-VAf1BKPJMCRXp9SKP-GF4JTv-FmqHlxaK4JZvVFnKKXv_1vNJjbyf-7mjHS2fMBWq2MFFVJYlvyrrGUZo9uQVH5bX5gfkFNQ/s2048/image_2024-12-20_13-41-30.png
ព្រឹកថ្ងៃទី២០ ខែធ្នូ នេះលោកស្រី ទ្រី ដាណា បានចេញវីដេអូឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមដែលបានបញ្ចេញមតិចំពោះខ្លួនបន្ទាប់ពីបានឃើញការ Live លក់សំលៀកបំពាក់។ អ្នកជំនួញរូបនេះបានឆ្លើយតបថាការលក់ខោអាវនេះគឺលោកស្រីលក់មករាប់ឆ្នាំមកហើយគ្រាន់តែមិនសូវមានពេលLive។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjaGz7KSjTPPpgpVMpDiJNtL5WyEEf8sj5V0lE3XhGXT275jb8lrAWWPooTrWSApohlAvqBO6vR7IGniFho7nobb_Fpt3iDVx_w1qZmBILF_XPv_Aj4qoAzag-ZrHMptk8vZgNRJhl98Xcrxvj8V6lolgE1oyaw_jh-rvPj04_c74H8mAvchBGZntoVxKq/s2048/image_2024-12-20_13-41-32.png

ចំពោះការខម្មិនទី២ដែលលើកឡើងថាលក់ពេជ្ររាប់លានដុល្លារមកយកកាកលុយនេះ លោកស្រី ទ្រី ដាណា ថាចំពោះខ្លួនឱ្យតែមានលេខបូកគឺខ្លួនលោកស្រីធ្វើទាំងអស់ហើយចំពោះខោអាវនេះគឺជាដើមកំណើតរបស់ខ្លួនតែម្តង មានដើមកំណើតដោយសារតែការលក់ខោអាវ។ លោកស្រី ទ្រី ដាណា បានរម្លឹកទៀតថា កាលពីអតីតកាលមានដើមទុន៨ម៉ឺនរៀលដូច្នេះរបរនេះមិនចោលនោះទេហើយមិនត្រឹមតែលក់ខោអាវគឺមានលក់របស់ជាច្រើនទៀតឱ្យមុខរបររកស៊ីគឺមិនថោកទាបទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMkATfs5K166Fj20l7ygdyaMu2R2sk5vouaE3nnBdRJEFeCV_KSSmrGC6O8j8n8446ln11LimQjDZjMGE4G-dOZaC0E930JOrny8u3heqfx7qEA68IqImtDrvTqJ-YmeHQjAxnGhq3vYUsUyv__2kwaClG85hQdI8Kf7OmERfYl2NousIkR1b8YcVkymMO/s2048/image_2024-12-20_13-41-35.png

អ្នកជំនួញល្បីឈ្មោះរូបនេះបានបន្តទៀតថាខ្លួនមិនមែនជាមនុស្សយន្តប៉ុន្តែធ្វើបានគ្រប់យ៉ាងទាំងអស់ឱ្យតែបានលុយ ហើយលុយនោះមិនមានផលប៉ះពាល់ជិះជាន់អ្នកដទៃបានដោយកម្លាំងញើសឈាមខ្លួនឯង។ លោកស្រី ទ្រី ដាណា មនុស្សដូចជាខ្លួនមិនសូវទុកពេលឱ្យទំនេរទេមិនថាពេលមានលុយឬអត់លុយក៏ដោយ៕

អ្នកគាំទ្របង្ហោះដ្រូនចំនួន ១០០០ គ្រឿងអបអរថ្ងៃខួបកំណើតតារាសម្ដែងចិន Dylan Wang

0

តារាសម្ដែងល្បីឈ្មោះ Dylan Wang ត្រូវបានអ្នកគាំទ្រនៅក្នុងប្រទេសចិនបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួន ១០០០គ្រឿងជាមួយនឹងរូបភាពជាច្រើនដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់តារាសម្តែងរូបនេះដែលឈានចូលដល់វ័យ២៦ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxeG950qoeThZHKYXQSOE111Zv2ITj4qi7tcsCUBYn7KYsZ2bDCJs18ohXwAuE_S-hYTUZVhCIM10Jm0o97Wiubyu8GVLO6_Oc4meYepIgQTXu25ExNhnoI4jWjAMbdwutITiVNisw27SZStFNxoSOsVgFEqB-s-hYBXTHubYWTqM3rFa-bLkfp4EaQmhb/s1620/image_2024-12-21_09-42-22.png

កាលពីថ្ងៃទី ១៩ ខែធ្នូ ស្ទូឌីយ៉ូផ្ទាល់ខ្លួនរបស់ Dylan Wang បានបង្ហោះនៅលើ Weibo នូវវីដេអូ នៃការបង្ហាញយន្តហោះគ្មានមនុស្សបើកដែលថតចេញពីបង្អួចបន្ទប់សណ្ឋាគារ នៅទីក្រុង Hengdian ប្រទេសចិនដោយមានចំណងជើងថា «ទាយមើលអ្នកណាយករបស់ទាំងនេះមក»។ ការបង្ហាញដ្រូនអបអរនេះគឺមុនមួយថ្ងៃនៃខួបកំណើតរបស់ Dylan Wang នៅថ្ងៃទី២០ ខែធ្នូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF_OvbpRDsO3xrcf95ed4pw1DwsPejvINgHH8u-HhwsQEOA8e-XSpvgOf-msy2VDhKcpJTyG4XiTidZAHg4Upoar0_rKXCLbS4RvwrZBc4AzPfhIZydc6cJXebgv9H4Fh0pRGzCCdDwzGpIg3wNb6ZnXH478X7Bm_E77cv8yed0pS29u1MI5_7RwFRriKW/s1620/image_2024-12-21_09-42-23.png
នៅក្នុងវីដេអូដែលថតដោយអ្នកគាំទ្រ ការបង្ហាញរបស់ដ្រូននេះមានរយៈពេលជិត ១០ នាទី។ វាបានចាប់ផ្តើមជាមួយនឹងរូបភាពនៃសត្វក្រៀលដែលជាឆ្នាំកំណើតរបស់តារាសម្តែងរូបនេះនៅជាប់នឹងរូបភាពលេខពីឆ្នាំកំណើត១៩៩៨ ដែលរាប់រហូតដល់ឆ្នាំ ២០២៤។ Dylan Wang ដែលមានឈ្មោះចិនថា Wang Hedi មានតួអក្សរចិនសម្រាប់សត្វក្រៀលនៅក្នុងឈ្មោះរបស់លោក។ បន្ទាប់មកដ្រូនបើកបង្ហាញ Dylan Wang លេងបាល់បោះជាមួយនឹងរូបភាពផ្សេងៗ អមជាមួយពាក្យស្លោក ជូនពរ និងពាក្យស្រលាញ់ពីអ្នកគាំទ្ររបស់លោកដូចជា “D family, we are family” និងអត្ថន័យជាច្រើនទៀតបើទោះបីជាពេលវេលានឹងកន្លងផុតទៅ ប៉ុន្តែសេចក្តីស្រឡាញ់របស់អ្នកគាំទ្រចំពោះ Dylan Wnag នឹងមិនរលត់ឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidEFWXiOSh7XfKJB9epU2N5YYmoSFSM1AUJxtAjDVcNom7P-2d7B_xPBaxxOvVoZHfqK0uuuogTebI45CNKnwIjpN7aLmFi4jIcdW4TG-RDSgcYFE5Mpp81Yf16cxfYrQbnXayi66NIYw2Jp8nwOoNgj4lsPPY4mcFXcyUZcXYJ9ROJMHfPIn15kbsIEUV/s1440/image_2024-12-21_09-42-23%20(2).png

ដ្រូន១០០០គ្រឿងក៏បានសរសេរឈ្មោះតួអង្គដែល Dylan Wang បានសម្តែងលើកដំបូងក្នុងឆ្នាំ២០១៨ និងតួអង្គដែលជាម្ចាស់បិសាចក្នុងរឿង Love Between Fairy And Devil
ជាមួយនឹងតួអង្គសម្រាប់រឿងភាគនាពេលខាងមុខរបស់លោកដូចគ្នា។ ការបង្ហោះដ្រូននេះបានបញ្ចប់ដោយរូបភាពនៃនំខួបកំណើតនិងពាក្យថា «រីករាយថ្ងៃកំណើត Dylan Wang»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe6aeKN2eTNLa1cF6Zg_pszCvuottjB_muJ_RvGds9GQD0kUQF8meou1v4MRLUuw9ILt_rqPjHlEoxPjppA6u6fRydZC2rZcIXzYVxNYLbL99q1EF6usrcpepVXTzVW7K6dKpzaqsDsRI9TfIngOZA_tkRWvC9748aLe3KQzxTjB05IV7oVDc5Rozp4cEP/s1440/image_2024-12-21_09-42-24.png
Dylan Wang បានបង្ហោះរូបថតជាច្រើនសន្លឹកកាលពីថ្ងៃទី២០ ខែធ្នូ អរគុណទៅដល់អ្នកគាំទ្រផងដែរ។ លោកគឺជាតារាល្បីបំផុតក្នុងជំនាន់របស់ខ្លួននៅប្រទេសចិនដែលមានអ្នកតាមដានច្រើនជាង ២១លាននាក់នៅលើ Weibo និងជាទូតសុឆ្ឆន្ទៈសម្រាប់ម៉ាកប្រណីតអន្តរជាតិដូចជា LV ជាដើម៕

លោកជំទាវ ហ៊ុន ស៊ីណាត បន្ថែមយោបល់បន្ទាប់ពី អាចារ្យធំ និយាយលើការស្លៀកពាក់របស់ ឡូរីន

0

ថ្មីៗនេះទស្សនិកជនជ្រាបមកហើយថារូបភាពរបស់ ឡូរីន សង្សារតារាចម្រៀងរ៉េប វណ្ណដា បានទទួលនូវមតិប្រតិកម្មចម្រុះយ៉ាងខ្លាំងជាពិសេសគឺរវាងនាងនិងអាចារ្យធំតែម្តង។ រឿងរ៉ាវផ្ទុះប៉ុន្មានថ្ងៃនេះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបន្ថែមទាក់ទងនឹងបញ្ហានេះហើយរូបភាពដែលបញ្ចេញភាពស៊ិចស៊ីគឺបានជះឥទ្ធិពលព្រោះតែក្មេងជាច្រើនបានលេងហ្វេកប៊ុកទិកតុក។ ក្នុងនោះលោកជំទាវបានមានប្រសាសន៍ទៀតថាកាលណាប្រៀបធៀបជាមួយនឹងប្រទេសគេធ្វើឱ្យតម្លៃវប្បធម៌ធ្លាក់ចុះនិងស្នើឱ្យក្រសួងវប្បធម៌ពិនិត្យហៅអប់រំខ្លះអ្នកដែលថតសម្ញែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2odYf-n40tpdlT1_VAeAqIgmUM6UIA-X-SqpwyKDkhFE99eIqPbVEY0ZG-z92e81l8nVvOVCgj8OI8BK3BsyCoBrUgLHNUGue1pcW-xftBA6xJczEqUU8T3-_S5K5Oo9fgRQ8PvIrEu869r6rS4icTOPkz1YBr3uWHyuLndG49ljyTaA7W7LSvMEkbYBs/s1493/image_2024-12-21_11-26-43%20(2).png

កាលពីថ្ងៃទី២០ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុកទាក់ទងនឹងបញ្ហាជាច្រើននៅក្នុងសង្គមដែលមានរយៈពេលជិត១ម៉ោង។ លោកជំទាវបាននិយាយពីអ្នកមានគោរម្យងារឧកញ៉ា ប៉ុន្តែមានការ Live លក់ផលិតផលហែកហួរគ្នានាំឱ្យតម្លៃនៃគោរម្យងារឧកញ៉ា ត្រូវបានធ្លាក់ចុះដោយសារតែមនុស្សមួយចំនួន។ ជាមួយនឹងរឿងផ្សេងៗទៀតលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ក៏បាននិយាយពីរឿងមនុស្សស្រីស្លៀកពាក់ស៊ិចស៊ីសម្ញែងនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsrPpYx3rnyddE50yy6_oFsXkO0Fu7xqmadXnqAYBkV8HEabKTlP1C4ONUhoFk8tEQRrmRdfUIqDOx_TBCQlHBrI0-c6LyiXNgVI8yu4oaPP-NBkAjM39vw0fpy4EmEt5xSXoQ0znajVaomVmktoLc3oUaZWK5_F9JH_GSE-PU5XbALiUvsHkkK7gNDolZ/s1760/image_2024-12-21_11-26-45.png

លោកជំទាវ បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃមកនេះមានរូបថតបញ្ចេញគូទឃើញ អាចារ្យធំ បានដាក់ដែរដោយនាងបានបកស្រាយទៅអាចារ្យធំវិញថាប្រទេសគេដល់ណាហើយ ។ លោកជំទាវថា កុំនិយាយពាក្យនេះហើយកុំបញ្ចេញបែបនេះដោយសារតែករណីរំលោភគឺដោយសារតែភាពជ្រួលជ្រើមអ៊ីចឹង។ លោកជំទាវ ថាអ្នកខ្លះអាងខ្លួនឯងគូទស្អាតថតចេញមកដោយកុំភ្លេចថាមានកូនក្មេងមើល ហើយមានក្មេងច្រើនណាស់ដែលមើលទាំងហ្វេកប៊ុកនិងទិកតុកសម័យនេះមិនមែនសម័យសរសេរនាំសារនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rpBKyTngT6jjQogoUXUWcUbS-QVpK2dXJucXeS-H1tcR5jydjdnq3YiQk7ha3dV2wp6RP34ztdCDMQfsv0ULE0nO73yN8wvi7K7jDjGFf51i2DxIDFKSNAk01KHIIjeMG-JNXT4k4u-GctfWB7dVCnCWc4P2p9YnG5pzjS4Fefu0tHXgb3WKG21z_Yhj/s1926/image_2024-12-18_10-59-07.png

    លោកជំទាវ ហ៊ុន ស៊ីណាត ថាក្នុងសង្គមមួយនេះមិនអាចចេះតែបង្ហាញដល់ពេលគេនិយាយលើកពីស្រុកគេ កុំប្រៀបធៀបជាមួយស្រុកគេ ស្រុកយើងមានអរិយធម៌ វប្បធម៌ដ៏ផូរផង់ហើយធ្លាក់ចុះដោយសារតែមនុស្សមួយចំនួនបែបនេះ។ លោកជំទាវ ថាលោកជំទាវមិនមែនជាក្រសួងវប្បធម៌ទេតែឈឺជំនួស ដោយស្នើឱ្យក្រសួងពិនិត្យហៅអប់រំខ្លះកុំឱ្យសម្ញែងបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZmRfVvJVxni-CHzoAj-pzdgjoRzjr9tHdr-KV504i9U8lNMwua04h-4PUHpnQ2z7xfwsi36_xYrZAawdwK279Dck7t_GVsQMEXgUqrBkhV2ZYJ5-W6OyRB5Fy-Cihthjeb8A93t_ZQhYoyHQDFMev0Sb0ebOh_jR-NuRaGbIc2sQYAoz3b63u7DVzye_C/s1464/image_2024-12-17_10-16-38.png

    ក្នុងន័យជាសារដាស់តឿនកុំឱ្យនារីៗស្លៀកពាក់ស៊ិចស៊ីបង្ហោះនៅលើបណ្តាញសង្គមជះឥទ្ធិពលមិនល្អដល់ក្មេងៗនេះទស្សនិកជនជាច្រើនគឺបានបង្ហាញការគាំទ្រប្រសាសន៍លោកជំទាវ ហ៊ុន ស៊ីណាត៕

២០២៩នេះ កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ខណៈត្រៀមខ្លួនក្លាយជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០! តើកម្ពុជានឹងទទួលបានផលអ្វីខ្លះពីការចាកចេញពីចំណាត់ថា្នក់មួយនេះ?

0

រយៈពេល ៥ ឆ្នាំដ៏ឆាប់ខាងមុខនេះ កម្ពុជានឹងបោះជំហានឈានទៅមុខ ដោយនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs)។ នេះបើយោងតាមការគូសបញ្ជាក់ពីគេហទំព័រហេ្វសបុករបស់អង្គការសហប្រជាជាតិ ប្រចំាប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCqyCUXJQR-PC6ZAFajSaqASiXDgRSP6QGHjmbQoOKqDuIHltg0otZ1ZWk2FwGRZMT_ElsafIAGIqIzGdmhQWGGykOqbL0Cnxr0wMe24TQVDF-_EuuDJzNLvVcK8CuFEzmvqO0mhh7GQy8gOS02Re7oXrfF5EMCpaaf0ZWk6OSyBbZwuv3ISZ5C7O3PLfg/s720/image_2024-12-21_14-27-17.png
យោងតាមការចុះផ្សាយរបស់ UN នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច A/៧៩/L.៤៩ សម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs)។ ប្រទេសកម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ នេះគឺជាការជំហានដ៏សំខាន់ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghHkL19kTx5ednvkcyfcqrnUzHhu9sJgyx1ZrRNCvxFqMrdQEON1YVV6P1VIMn0ICKx3Zda8ckmWdhyphenhyphen0H1SxAlCvtd76c57EEJgQgzaP6h-Qqf3GqG4SN6iDIgBaRokD6MIzCGpXEYxdUBkvUjjGkL1Oxvf_DkdauioXkHRMKMtclzCXTFrE6ZH4WmlzCZ/s1600/image_2024-12-21_14-27-18%20(2).png
កន្លងទៅ បើយោងតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1gp645tVghJHgaOQJ6L9Qo5nKT9ambq6GWj_3eJPO1N7T41Hu97lloTdWgK9K-YJxVneNORs1f1FEEwyR3A0BVMm2VAk60Kx-ObsMh_tHcdf0SBcRWtT9JpIHKUxEvfweKlQvtfC2lKtam4fyvdDYPJUosjQ1A-oZc9CHQx3PCrfuSQnt4KDS3ABjFThA/s990/image_2024-12-21_14-27-18.png

ទោះជាយ៉ាងណា ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍតិចតួចនេះក៏ត្រូវតែមានការត្រៀមខ្លួន ចំពោះផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ដូចជាការបាត់បង់ការគាំទ្ររបស់អន្តរជាតិ ដែលទាក់ទងនឹងការបាត់បង់ការអនុគ្រោះទីផ្សារ និងការកាត់បន្ថយហិរញ្ញប្បទានសម្បទានផ្សេងៗ។ ការបាត់បង់នេះអាចមានផលប៉ះពាល់ទៅដល់វិស័យមួយចំនួនដូចជា ការនាំចេញពាណិជ្ជកម្មសំខាន់ៗ (ដូចជា សម្លៀកបំពាក់ អង្ករ និងកង់ ជាដើម) និងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជារួម។ ជាលទ្ធផល ប្រជាជនចំនួន ៤៣២.០០០ នាក់ អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើដំណោះស្រាយជាមូលដ្ឋានដ៏ត្រឹមត្រូវមិនត្រូវបានដាក់ចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4BovYWad-KfVe1lPSmqrtliEKpB9eGQ23-GCESlPYZOD3-gmHJhyqXq1mLR1POgJ5J-4dPmG2DwaS46mv6HGnojoXtdXyU28bQ3ZRH9C3vXDrPDv8K8XIDYSjooFY8DhA203gLTohEWCxNp6ZiydzOjkjHMMVxpitBxub8T9B0zdkW1PYojeRXVz2ypM4/s1366/image_2024-12-21_14-27-19.png

យ៉ាងណា ទន្ទឹមនឹងបញ្ហាប្រឈម “ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក៏នាំមកនូវឱកាសដល់កម្ពុជាផងដែរ ព្រោះវាគឺជាកិច្ចខិតខំប្រឹងប្រែងរួមដែលលើសពីវិស័យពាណិជ្ជកម្ម ដែលទាមទារឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីទាញយកឱកាស និងសាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើង។ វានឹងជួយគាំទ្រដល់ការពន្លឿនការអភិវឌ្ឍមនុស្ស ការលើកកម្ពស់ការប្រកួតប្រជែងនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតងសម្រាប់កំណើនប្រកបដោយភាពធន់ និងការផ្លាស់ប្តូរពីការទទួលជំនួយហិរញ្ញប្បទានទៅជាការកៀរគរហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលបានចែងនៅក្នុងឯកសារកម្មវិធីប្រចាំប្រទេសរបស់យូអិនឌីភី (២០២៤-២០២៨)៕

អាជ្ញាធរថៃប្រកាសហាមភ្ញៀវទេសចរ និងពលរដ្ឋចុះលេងទឹកសមុទ្រនៅក្នុងតំបន់មាត់សមុទ្រខាងក្រោមនេះ

0

ប្រទេសថៃ ៖ អាជ្ញាធរខេត្តសុងក្លាបានប្រកាសហាមឃាត់ភ្ញៀវទេសចរបរទស និងពលរដ្ឋចុះលេងទឹកសមុទ្រជាដាច់ខាត នៅចុងខែធ្នូ ឆ្នាំ២០២៤ ពីព្រោះបារម្ភពីហេតុការណ៍មនុស្សជាច្រើននាក់ស្លា.ប់ នាពេលកន្លងមក ដោយសារទឹករលកសមុទ្របោកបក់មកលើឆ្នេរអាចនឹងកើតឡើងម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz8AiUCecEklwStaR1gtnmPijlYMSjBoeu4Wn-pkbrnXvd12VzSrBRQKje1FoammRKmv1qsjU4ppYAmNIFSy2U2mkUQHa9BwYh82vgB1oHaB0nyhkGhqDQ98SXzV1DIQTpZbcLA-EmfEWY2gHgXqBT4qhiYkRz3ScABoSA82VOqsbfcqBj8L8ibOK-trzz/s800/image_2024-12-21_14-21-06%20(2).png

កាលពីថ្ងៃទី២០ ខែធ្នូ កន្លងមក សារព័ត៌មានថៃរាយការណ៍ថា អាជ្ញាធរខេត្តសុងក្លាបានដោតទង់ក្រហមនៅតាមឆ្នេរសមុទ្រ Chalathat និងឆ្នេរ Samila ហាមភ្ញៀវទេសចរលេងទឹកសមុទ្រក្នុងអំឡុងពេលនេះ ដោយសារទឹករលកសមុទ្របោកបក់មកលេងឆ្នេរមានកម្លាំងខ្លាំង ។ កន្លងមក មនុស្សជាច្រើននាក់បានស្លាប់ដោយសារទឹករលកខ្លាំង រីឯភ្នាក់ងារសង្គ្រោះដែលបានចុះទៅជួយក៏បានស្លាប់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ4yv57IQJ6kFaTiOjopUQYKPH7hv5BUKPZG5Os95gvZagd6CsPHaHPLFhugc4VrWrY3IfwRA8lDvSXppyxIJtPh8ow8TcaBZEHL4PTMOhYj_8fpNsjSJw7ogrFmEW5tZQmuX95buRLZAUU1OoCOgfp1zsAnV4ni3iiFR379TIUEDfnnXV4w7x16oPq50P/s800/image_2024-12-21_14-21-06%20(3).png

អាជ្ញាធរខេត្តសុងក្លាបានត្រៀមខ្លួនការពារសុវត្ថិភាពភ្ញៀវទេសចរ និងពលរដ្ឋ ក្នុងអំឡុងពេលបរិវេណឆ្នេរសមុទ្រទាំង២កន្លែងមានទឹករលកខ្លាំង និងដាស់តឿនភ្ញៀវទេសចរដែលមកលេងឆ្នេរសមុទ្រឱ្យប្រុងប្រយ័ត្នខ្លួន ។ ខ្យល់នៅឈូងសមុទ្រថៃមានកម្លាំងខ្លាំង និងរលកសមុទ្រមានកម្ពស់ចាប់ពី២ម៉ែត្រ ទៅ៣ម៉ែត្រ ដោយសារឥទ្ធិពលខ្យល់មូសុងឦសានបានបោកបក់លើឈូងសមុទ្រថៃ និងបណ្តាខេត្តភាគខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVNxY1jVoH3u8NQHdkfz-aew543p9AwMSA7ttF_MZiUMkaTAnVfZPJNSxL1jqi1NOYGypD_x327hXIiv3tyMNj9D8SFoFHzS5ZpWBLiGzdcn4GYVGz_2Xc48YL73S_J60s_eaX0oOXlL1CQkRraqa_ZF2A9v9fQxT87p1NOBFSRc4YuApFKGapv19PY-Fn/s800/image_2024-12-21_14-21-06%20(4).png
ក្រៅពីនេះ នឹងមានអាកាសធាតុត្រជាក់នៅពេលព្រឹក និងភ្លៀងធ្លាក់ ផ្គររន្ទះក្នុងតំបន់មួយចំនួន ។ ដូច្នេះ សូមពលរដ្ឋខេត្តភាគខាងត្បូង ជាពិសេស ខេត្តសុងក្លា ប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់កន្ត្រាក់ ដែលខ្យល់ពីល្បឿនពី២០គីឡូម៉ែត្រ ទៅ៣៥គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm9DrqxCTmoFJytmgPRB_m9JL7O5irlQQqI7ppSkQTgyS92Fip6RJY3EdmFo8TK8d0Yc14FpEqA3qgJc0kEDX5Hp5pRzNw3qcUMZOGEI3XrjcOCFW-Ix75oqbEZ8IOMKi8F_IGpoQjz8-P1yEwc2FpG8s-BhcoqzPfs2KzKVGk009sqaXGhk8haRsGd2-_/s1080/image_2024-12-21_14-21-06.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កុមារម្នាក់អាយុ១០ឆ្នាំ បានមកលេងឆ្នេរសមុទ្រ Chalathat នៅខេត្តសុងក្លា ត្រូវបានរលកសមុទ្របោកបក់រហូតដល់ស្លាប់ ។ រីឯភ្នាក់ងារជួយសង្គ្រោះចំនួន២នាក់ក៏បានស្លាប់ដែរ ដោយសារខ្យល់បក់ខ្លាំង ៕

សម្តេចបតី បញ្ជាក់ច្បាស់ៗមិនឱ្យបាត់ដីខ្មែរមួយមីលីម៉ែត្រ ជុំវិញករណីកោះគុត

0

ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់ចាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនឹងមិនធ្វើឱ្យបាត់ដីខ្មែរ សូម្បីមួយមីលីម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKEGz9Yqqe-Hk39DyqbPKVQtLAc_SJqvNiWz1urJxrF4PD6VICwX6mzLeR78xxzFvmey_M4683akgn82CoJWvLJbhxm_Elh-qM7U4uq5M2b0_GBF1zssZ1nDtv3vTN3oNEM5_Ix6Odlv5gQSvn-L5eyh7pwWlfDdM1t5soeJH-_jy67AMXgLeTFqz1Ye56/s1280/image_2024-12-21_14-13-20.png

សម្ដេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា៖”បញ្ហាកោះគុត រដ្ឋាភិបាលរក្សាភាពស្ងប់ស្ងាត់ ក៏ព្រោះតែកំពុងពិភាក្សាជាមួយភាគីថៃតាមយន្តការច្បាប់ដែលមានស្រាប់ ដោយសន្តិវិធី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoXtvyecUf12wXbt1fDc0A77e9k6JqeXc7nekKK7QuQ4pWjLiINB9FQWOyw408lNqU9h_sU_DcbN8NDc-cCmEtvOA932uM3TfqA-JKeQq5qECn81fXWy8E6cz41-trVzC6Ghs6mTJL4sBy_ykZVOuCl_a745FOFgS8JDy2bMk_AlNX3zjDUanNHYZXfzlU/s1067/image_2024-12-21_14-12-41.png

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា៖” យើងនឹងការពារពិត ទឹកដី អធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជា សុំបងប្អូនប្រជាពលរដ្ឋជឿទុកចិត្ត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_nzp0_0tVHKzdq6krRs6IesOD8mAhhM_pLtxO6LjO6UadI7Ji0oK9CsWs_ubepaU96TVbNrXQU7R_8_Y3IBzWDJALNb3TEnfGDSyoqkdBjkP880_CCDbrrMi6UT5pzcJYtnrqB3HJYYs9KMWLu7GtNYbvszR4_1VAODEWfqMgg5CsTC0ZRb0dNjypUJrz/s1440/image_2024-12-21_14-12-39.png

បច្ចុប្បន្ននេះ មិនមានអំណះអំណាងអ្វីមកបញ្ជាក់ថាកោះគុត កាប់កាន់ដោយភាគីថៃនោះទេ ខណៈភាគីទាំង២កំពុងចរចាគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj3R4Vh1HJBJ_IaUYbILprc_9V8Wb7OqCYexvN_gjY8NSpOtvcCILYHQWw1jVg1wm50X5LpkPc0oX0wiqiqljVwjfi5lHCv20kzqMEkNq-da0xnl-8jdL7KCyEuFPg7b2fR4i4RadfI_r7_mEL4rQLANcwTxk2HYnLs4j0MHgjDrbDKGLuZBfVrhYNeEsd/s1125/image_2024-12-21_14-12-38.png

គួរបញ្ជាក់ថា បញ្ហាតំបន់ “ត្រួតស៊ីគ្នា” កោះគុត ត្រូវបានលើកជាប្រធានបទដ៏ក្តៅ ដោយភាគីថៃស្នើឱ្យកម្ពុជាធ្វើតាមក្របខ័ណ្ឌ អនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១៕

ពស់វែក ៤ ប្រភេទត្រូវបានដាក់ចូលក្នុងបញ្ជីក្រហមថាជាសត្វជិតផុតពូជ

0

ពស់វែកត្រូវបានគេស្គាល់ថាជាសត្វដែលមានពិសខ្លាំងបំផុតក្នុងពិភពលោក។ វាអាចបញ្ចេញពិសក្នុងបរិមាណដ៏ច្រើនពី ២០០ ទៅ ៥០០ មីលីក្រាមក្នុងការចឹកម្តង។ ពិសប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្តាល ធ្វើឱ្យភ្នែកស្រវាំងមើលមិនច្បាស់ វិលមុខ និងខ្វិន បន្ទាប់មកវាក៏រីករាលដាលដល់ប្រព័ន្ធសរសៃឈាមបេះដូង នៅទីបំផុតការបរាជ័យផ្លូវដង្ហើម អាចបណ្តាលឱ្យស្លា.ប់។ យោងតាមការសិក្សាមនុស្សដែលត្រូវបានពស់វៃកចឹក គឺមានភាគរយខ្ពស់បំផុតនៃការបាត់បង់.ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Q0XKLiUzttZF6_yUcFj0ZpiBoZkUcIKB_kcnv0NS_6c-2dka8MaVGLbn31wdkBSpmpSqdfnl_BjXIJ3KCud570ScIKJ0ivALtJ5f8m8h5omykp3xJbJhlevY0DjFJP2KpP29KHsoyFcmiCDqz97mZZyfUR0nslXr7fMw-oAo5WzXRZKCMOdrtvpo4fAB/s3072/image_2024-12-21_13-47-49.png

ជាការពិតណាស់ ពស់នៅលើភពផែនដីយើងនេះគឺមានច្រើនខ្លាំងណាស់ ទោះជាយ៉ាងណាក្នុងចំណោមពស់ទាំងអស់ ពស់វែក ៤ ប្រភេទនេះត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ចូលក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាពស់ដែលងាយរងគ្រោះជាងគេ មានន័យថា ពួកវាអាចប្រឈមហានិភ័យខ្ពស់បំផុតនៃការផុតពូជនៅក្នុងព្រៃនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSla7Vboxr_8vD3G3NTnHMZ8s4waq1ieyeIkmVN78WX0XJ6AD6aXvBsjcMstesRDup1YsfpSPz4bLq-1m_dXXcQwqsGrp7byfbRxUGHc9-867-DusXjKiI1d9W4OuEACVTBvolU_yraw0pdnD4bZ1ZqWP84WGas9aivnK7d3HT60zb8JP_IqrDMPZym0n-/s908/image_2024-12-21_13-47-54.png

១.ពស់វែកខាងជើង (Ophiophagus hannah) ដែលត្រូវបានរកឃើញនៅប្រទេសប៉ាគីស្ថាន ឥណ្ឌា និងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk6Zix5qKPaBSD8pChrgtf5bzhCUyTVNRKu_pf2kj46xkMBqS3FuFGniQmwkB8TzBPyLP-TEGAWCbe71aWKxhypzMbgJzu97qZF-W60F9VcKe7dB_I-rWgwpiYxBECpADWR0EUD5FWNgfZ-30X4sWH4FZylFKs8AFNxAzv5iiT8c53R7rxIVkZbd2jvIvt/s1500/image_2024-12-21_13-48-14.png
២.ពស់វែក Sunda (Ophiophagus bungarus) រស់នៅក្នុងតំបន់ Sunda Shelf រួមទាំងឧបទ្វីបម៉ាឡេ កោះ Greater Sunda និងផ្នែកខ្លះនៃភាគខាងត្បូងហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_T4bkS87dfGjeXuLrCTYKHgJD4Fygxy4DP7N1Jf2wi8x1S0jtLBlkcFpGjFG3qn0vu4o7hVNLNFBcjcp0W0f2IB_JOYc52IuO4cEs66ZEnVoJR2D8yZBXAqIMbLzuKz4HRKK-_ZOgCrSc1EE4ZY8hxCCOKYjPBd6qob4QTh3inPvhewpJdXF9zCVQ99X/s1786/image_2024-12-21_13-49-05.png
៣.ពស់វែកខាងលិច Ghats (Ophiophagus kaalinga) គឺឆ្លងទៅជួរភ្នំ Ghats ខាងលិច ត្រូវបានគេស្គាល់ផងដែរថាជាភ្នំ Sahyadri នៅភាគនិរតីនៃប្រទេសឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcADJiuXauJIqxI0blZm2aL7YgeNGieYboNi3gSPaJ27szC9Bgo1oXIsOfMdBUA6YryG_YnrkcFDHOt1LnFEJo84_0_DwC7BCjF7ANuaZtLSdQU39t8fBkB9li7qUGiY_tbcBgfwd4zAb2f5-zQJxjI9noo6wqXd4cXDHgRfdHXPK4su0bMeG0Yr2AdC9z/s1200/image_2024-12-21_13-50-01.png
៤.ពស់វែក Luzon King (Ophiophagus salvatana) ត្រូវបានរកឃើញតែនៅលើកោះ Luzon ប្រទេសហ្វីលីពីនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwhPiRY_yr4hxFNvGiDDWf66aN6Lml30-9JwprGwyCDkoJ4ZqrfEYN2FbfLH_HD-UwO3qhfHcyCTRtjIrXBBn_0JpLJ2VmP-Mf-d2XURmk3XhUjHLI8zo55cZGXbWltt6zeKKhZldHV4RsZ0k13drJ7yKWDclRy-Yv_VmmtBfyjwZI9Cvq1RpPIYL_eoPW/s2000/image_2024-12-21_13-50-27.png

ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថាការរកឃើញរបស់ពួកគេនឹងរួមចំណែកដល់ការអភិរក្សក្រុមពស់វែកដែលត្រូវបានចុះបញ្ជីដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាងាយរងគ្រោះដោយសារតែជម្រករបស់ពួកវាត្រូវបានគំរាមកំហែងយ៉ាងទូលំទូលាយ។ ពស់វែកមានឈ្មោះវិទ្យាសាស្ត្រថា Ophiophagus ច្រើនរស់នៅដីគោក ក្នុងព្រៃខ្ពស់ក្រាស់ ព្រៃចំហរ និងវាលស្មៅក្បែរដងទឹក ដែលសត្វទាំង ៤ ប្រភេទនេះក៏ត្រូវបានគេចាត់ទុកថាជាពស់ពិសធំបំផុតក្នុងពិភពលោកផងដែរ ជាមួយប្រវែងជិត ៥ ម៉ែត្រ៕

បារាំង ជួយកម្ពុជា៩៥លានដុល្លារ ស្តារអាងស្ទឹងស្វាយចេក

0

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ៩៥លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីស្តារអាងស្តុកទឹកស្ទឹងស្វាយចេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvJhXTLsgwqlsIwVfulHjJbfmai3TFe1kErWhlfyyTmz3sfLqBnFcLJo0PhbZGuyGhBH9ooz9cqCcSbqM_FfTtDRFnIba7DQo3z3ut3w6x5fUNLlCOMktWmT2UxfHR5_u-uaF6f9S_5qit6Ul-NLGnQg2p0ibxclhofg2DhShvoMsKQOOUYr6xjRGpF-8/s1440/image_2024-12-21_13-40-18.png

កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញនូវអាងស្ទឹងស្វាយចេក មានទឹកប្រាក់ឥណទានប្រមាណ ៩៥.៦លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6khM5NRoH5TGnRcxZu8bv0NsPS1JMUqQLx9IOsdkCoYR5Dvv-9JaeCN1Kc7NsC6fUjhPkqhl1xMcbIfQZS5I4pHXRbF6CJVTa9QM1OE_9lhrnXthnOD6BW0X9S4H5ZpmRMdWy65nRr5iEXoKuC_0vXK2PDhWheutz1YSYJXtfyHIE9oIMI6WnRAj4NID/s2048/image_2024-12-21_13-40-21.png

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiqf_Z_9_ovwA4EwYCLOUgW5ItUmenO2C1D96iBZ0e2huB3Xq6aTbB9MgI02eS9gXDsp-Wh8n1Z-B7p6l6FHRby7_jQvkxy3_w9muwvpE_cS4SO1K2fRzfRLYVrPTbW0jSS0EWYOm8XZVgCzEKSx2lhHTwRXVTI1UuJbFjyWPJyYWb29gr-hsfSxiBen7H/s2048/image_2024-12-21_13-40-15.png

គម្រោងនេះ មានគោលបំណងស្តារឡើងវិញនូវស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNvzXHo_tMPRsT1eWdmpxgfKvZ3n11X-Zo0SxqAYRhRR1Txx59_OEEfSpgIcZcdWp_vEfz6kuevz0bJx24iAB3QfOTpEPxQ2W-yy6OKx1nJp3yAkaZbkp6ahyXr2lKdCnroREI-adq__ravVTSUXEuT-gcMi2OVdiVP4fbNaoK0i5-EtyARF1D-lyPg0ri/s2048/image_2024-12-21_13-40-25.png
លើសពីនេះទៅទៀត គម្រោងនេះ ក៏នឹងជួយគាំទ្រដល់ការពង្រឹងដល់ការគ្រប់គ្រងធនធាន ទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រង និងរៀបចំយន្តការ តាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង៕