Home ព័ត៌មានអន្តរជាតិ ថៃបិទព្រំដែនជាប់មីយ៉ាន់ម៉ារយៈពេល១ខែក្រោយពីជំងឺអាសន្នរោគឆ្លងខ្លាំង

ថៃបិទព្រំដែនជាប់មីយ៉ាន់ម៉ារយៈពេល១ខែក្រោយពីជំងឺអាសន្នរោគឆ្លងខ្លាំង

53
0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា ថៃបានបិទព្រំដែនជាប់មីយ៉ាន់ម៉ារយៈពេល១ខែ ក្រោយពីជំងឺអាសន្នរោគឆ្លងខ្លាំងនៅទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា ។ រហូតមកដល់ថ្ងៃទី២០ ខែធ្នូ មានពលរដ្ឋមីយ៉ាន់ម៉ាឆ្លងជំងឺនេះរហូតដល់៣០០នាក់ និងស្លា.ប់ ២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg7vZ4SVD2pAOVEwVp4aoCk5vrARj-x7PhpnMGG8waLuzjF_LeZ0Ev-X5q3jn63apzJdD7gwV2kw8O-P0V0Mpu46jl8lp6gNukH55Nd4XDBeGfWMVYU7etXm0_61uTo7z1VhQun7eJnWCPArMQ3cI6Rs4FFoPbAjHE7kFw4fWrLy7gBIL46RetqmCS7pqx/s770/image_2024-12-23_09-59-02.png

ក្រោយពីជំងឺអាសន្នរោគឆ្លងខ្លាំងនៅមីយ៉ាន់ម៉ា ទាហានការពារព្រំដែនថៃស្នើឱ្យពលរដ្ឋទាំង២ប្រទេសផ្អាកឆ្លងដែនរយៈពេល១ខែ ឬរហូតដល់ស្ថានការណ៍ធូរស្រាលវិញ ។ រីឯមន្ត្រីរាជការ និងអ្នកដឹកជញ្ជូនទំនិញឆ្លងព្រំដែនត្រូវពាក់ម៉ាស់, ស្រោមដៃ, លាងដៃក្រោយប៉ះពាល់សម្ភារៈ ព្រមទាំងរក្សាអនាម័យក្នុងការបរិភោគអាហារ ឬទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFM9C7Mftd8XbVUHDQh_NrNjWWrUH2qOVHAPAiMgOdRsKkad-ucVfPZVP3wwCXTfWhXhlvcw9EBLrvWznTF90MzudsRkXN381wM2pi3FClA2gBWHSBJRn3cxIdsSK-np_UzYoC7OlFkRZcrpte-g-hLeckDYrh8hUWfCppKmODlzLa5SyNv7Q1jDW6U8Wt/s1200/image_2024-12-23_09-59-43.png

កាលពីថ្ងៃទី២១ ខែធ្នូ កន្លងមក នៅបរិវេណព្រំដែនស្រុកមេស៊ត និងស្រុកមេរ៉ាណាត ខេត្តតាក មានសភាពស្ងប់ស្ងាត់ ក្រោយពីទាហានការពារព្រំដែនស្រុកមេស៊ត រឹតបន្តឹងតាមព្រំដែនដើម្បីការពារការលួចឆ្លងដែនខុសច្បាប់ ។ ការបិទព្រំដែនក្រោយទទួលសេចក្តីរាយកាណ៍ថា ជំងឺអាសន្នរោគឆ្លងខ្លាំងនៅទីក្រុង Myawaddy នៅទល់មុខភូមិវាំងផា ឃុំមេចាក់រៅ ស្រុកមេរ៉ាណាត ខេត្តតាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeVVc1pwr3RIFPwt6ksZIb9xJkUQ-DxTUVG1Nyap_8mwN_xPBD83O0-bPqGNv718zFpBThVB5CkYR9MoQ3uhtwIrk3h7cY220NEleOVTzhOg3CM2xbhs9k1sesqN02rCGyukxLrgRApgzJAyqmiOs7VkRhKAn7Y9DiPpE5LmSGe4BgPjK7qe3tBqGxC6bl/s1280/photo_2024-12-23_09-33-04.jpg
មីយ៉ាន់ម៉ាបានបញ្ជូនពលរដ្ឋឆ្លងជំងឺអាសន្នរោគជាង៣០០នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យទីក្រុង Myawaddy ក្នុងនោះមានអ្នកជំងឺធ្ងន់៥៦នាក់ និងស្លាប់២នាក់ ។ ប៉ុន្តែចំនួនអ្នកឆ្លងបានកើនឡើងជាបន្តបន្ទាប់ ទើបគ្រូពេទ្យនៅទីក្រុង Myawaddy ស្នើបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យមេរ៉ាណាត ប្រទេសថៃ ឬឱ្យថៃជួយផ្តល់ថ្នាំ និងគ្រឿងបរិក្ខារពេទ្យព្យាបាលអ្នកជំងឺ និងការពារការឆ្លងក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn2duM7lEtLDjR3DxXjHAkgP2gtu8l8X-YawKSt35RyU1asKnd3dMsIO-j3lAq6BcnJmzXGOa82n9MvB-9l1yRB8a97QnKBW4oIgonXj7apWdw3uP5DsNo7Fk6OYRX7MGKURUSGfkL3Tx5uFEIKv0PqSyEjya8mtglr7xJXNlhmzinI9UCvlfOwZQmMH1l/s1280/photo_2024-12-23_09-33-05.jpg

មន្ទីរពេទ្យមេរ៉ាណាត ក៏បានផ្តល់ថ្នាំ និងគ្រឿងបរិក្ខារពេទ្យមួយចំនួនសម្រាប់ជួយសង្គ្រោះអ្នកជំងឺ ។ ក្រៅពីនេះ ភ្នាក់ងារគ្រប់ជំងឺនៅស្រុកមេរ៉ាណាត និងគ្រូពេទ្យខេត្តតាក បានចុះត្រួតពិនិត្យក្នុងតំបន់ដើម្បីទប់ស្កាត់ជំងឺអាសន្នរោគឆ្លងនៅថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqBKKL_IaIETrfI-JE8TPdiVePEcOzbIjtyFh4IvMxv-QLqG7c70QcnoIu2yOfUCOwHTToozLmZdM7_KiBIuQs_V_fvC07TRquDk43OhljOTq4SVvcEBvVNlV8P3LV2esXeT5rgdbYXq0riH4VEkesndr3DOlzhpOVjjDwOz9bD4yTNPCIp2W94UOsE3ox/s1280/photo_2024-12-23_09-33-07%20(2).jpg
មន្ត្រីក្រសួងសុខាភិបាលស្រុក លោក សុផាឆូក វេឆាផាន់ផេសាត់ និយាយថា ជំងឺអាសន្នរោគនឹងឆ្លងខ្លាំងនៅមីយ៉ាន់ម៉ា បើគ្មានវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ។ ហេតុនេះ សូមមន្ត្រីធ្វើការនៅព្រំដែន និងពលរដ្ឋអនុវត្តតាមវិធានការអនាម័យ បើមានអាការៈខុសធម្មតា ដូចជា រាគរូស សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីព្យាបាលទាន់ពេលវេលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTfucvDFdDB7IVEOgNyvoe986dCEKXErDnvV-14jJ_q6jIjODaXvKE3HQjrXnyGWQ8ZkwO9V-AezG_HbQMDGaUu5dldsjD78Yz-AyWOsPxTT6tozEkX3efgxbKWczolxKwg71O-vE_r7fDxmJv8vZWU-5qbZYrUW8Ki1xjCjuIy0WCm1EypNInYLdxrI18/s1280/photo_2024-12-23_09-33-07.jpg
អាសន្នរោគឆ្លងតាមអាហារ ជាពិសេស ទឹកមិនស្អាត ដែលបណ្តាលឱ្យរាគរូសខ្លាំងជាច្រើនដង និងក្អួតខ្លាំង ។ អ្នកជំងឺនឹងខ្វះជាតិទឹកពីក្នុងខ្លួនអាចស្លាប់បាន បើព្យាបាលមិនទាន់ពេល ។ ដូច្នេះ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានអនាម័យ គឺអាចការពារខ្លួនពីជំងឺនេះ ៕