Home ព័ត៌មានអន្តរជាតិ គំនិតថ្មី! បើរៀនភាសាបរទេសជាមួយគ្រូមិនចេះ អាចសាកល្បងរៀនតាមកម្មវិធី ChatGPT ដូចយុវជនជប៉ុនបាន

គំនិតថ្មី! បើរៀនភាសាបរទេសជាមួយគ្រូមិនចេះ អាចសាកល្បងរៀនតាមកម្មវិធី ChatGPT ដូចយុវជនជប៉ុនបាន

38
0

ប្រទេសជប៉ុន ៖ Duolingo គឺជា App រៀនភាសាបរទេសដ៏ល្បីល្បាញបានស្ទង់មតិពលរដ្ឋជប៉ុនតាមអនឡាញ ចំនួន៤,៧០០នាក់ ដែលមានអាយុចាប់ពី១៥ឆ្នាំ ទៅ៥៩ឆ្នាំ ពាក់ព័ន្ធនឹងការរៀនភាសាបរទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញថា ពលរដ្ឋជប៉ុនចូលចិត្តរៀនភាសាតាមកម្មវិធី ChatGPT ច្រើនជាងរៀនជាមួយគ្រូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgybZc1SUeSCgr6uBb9zyvY019FPkLNB-KQ2PT_fP2GyJ-6hOQYzqQQRC4PFAmVGEl4kri28h9CSddO9-6wKleruZ-M131hDRqtMfTm6ycGKIWAuo0pjHGWsjurIMw148mmIcqlq9Th7m8DsfOrdnPBbCSR3sGl_6b8N0eZNtDeMZU3fVEC6IuTk3M68u5/s750/image_2024-12-23_08-49-21%20(2).png

លទ្ធផលការស្ទង់មតិបញ្ជាក់ថា អ្នកឆ្លើយតបការស្ទង់មតិស្មើ៥៨.៣% បានរៀនភាសាបរទេសតាម App ខណៈអ្នករៀនភាសាតាម YouTube ស្មើ៣៧% ។ អ្នកឆ្លើយតប៣៥.៦% ប្រាប់ថា រៀនតាមសៀវភៅ រីឯអ្នករៀនតាមអនឡាញស្មើ១៥.៦% ហើយមានតែ១៣.៨% ប៉ុណ្ណោះ ដែលរៀនជាមួយគ្រូផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOkM2zRwEZCV1ZrKmLOtpwoTHVlrAKZ_0eDa-IWAzIJ2p0ELvBcmmqkg5NSZZOfqQZjh1jCLzHRK0IiGYIcQ0UAFVfj1jrMoKX7IOHdkIW9SmM_MRrWSX0MOgO5LwlGz_jJPkAMzADwfebd95tQW2-y0VRiIPctZ-NQYOsbnpAXwt5XFGD3EtT5YOKE2Tu/s4030/image_2024-12-23_08-49-21%20(3).png

ChatGPT គឺជាកម្មវិធីដែលពលរដ្ឋជប៉ុនជ្រើសរើសសម្រាប់រៀនភាសាបរទេសច្រើនបំផុត ក្នុងនោះអ្នកឆ្លើយតបការស្ទង់មតិស្មើ១០.៩% រៀនភាសាតាម ChatGPT កាលពីឆ្នាំ២០២២ ។ ការរៀនភាសាតាមកម្មវិធីនេះបានកើនឡើងរហូតដល់ជិត២ដង នៅឆ្នាំ២០២៣ ហើយយុវជនជប៉ុនអាយុពី២០ឆ្នាំ ទៅ៣០ឆ្នាំ និយមរៀនភាសាតាមកម្មវិធីនេះច្រើនជាងរៀនជាមួយគ្រូ និងតាមវិទ្យុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih0kP-yFKeJgtN7D14JOoEXxKSD6ju8wQppKVMt8-YLQa4lFTiES7c6w6MKrTagHzkQkkitI6y-0QP9PGUcu2cMB0xyU7kFXaBNb3M0EEwfH71GAMUiyoM2D_KajcWvw2ZJR4tvJn9JIcCdOgxtSz4wFknQdME-AnPJjE_KYpoRc1CbEmBxgM7O30LqNa1/s1536/image_2024-12-23_08-49-21.png
ក្រៅពីនេះ អ្នកឆ្លើយតបការស្ទង់មតិ២៧.៨% មានអាយុពី១៥ឆ្នាំ ទៅ១៩ឆ្នាំ ព្រមទាំងអ្នកឆ្លើយតបការស្ទង់មតិ១៥% មានអាយុពី២០ឆ្នាំ ទៅ២៩ឆ្នាំ ឆ្លើយថា ពួកគេធ្លាប់ប្រើប្រាស់កម្មវិធី AI Chatbot សម្រាប់រៀនភាសាបរទេស ។ នេះបញ្ជាក់ថា បច្ចេកវិទ្យានេះជាជម្រើសថ្មីសម្រាប់ការរៀនសូត្ររបស់យុវជនជប៉ុន ពីព្រោះពួកគេយកចិត្តទុកដាក់ខ្លាំងលើប្រសិទ្ធភាពពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKCQtpLU4ONnfqonNEvUsbKHLL4rlFIDzE7qdSMUZaUrO92DewH4GS4i71IZ813EQV6RlN2g70Za8I5wNFNRhW4VbTpY5o0TVV47VsWXz804d4tnNft5g6noIO9-8EXHmYK0_gt-oa-RktEARua0TE5f0tCH0kIrYoyo23rIpX5rCoEgv8VKJQZexphKxH/s800/image_2024-12-23_08-49-28.png

ចំណែកភាសាបរទេសដែលពលរដ្ឋជប៉ុនបានរៀនច្រើនបំផុត គឺភាសាអង់គ្លេស ដោយសារមានតម្រូវការប្រើប្រាស់ក្នុងការងារ ។ បន្ទាប់មក ភាសាកូរ៉េពេញនិយមសម្រាប់ក្រុមយុវជន ពីព្រោះពួកគេចូលចិត្តតារាសម្តែងកូរ៉េខាងត្បូងល្បីៗ និងក្រុម K-pop ៕