Home ព័ត៌មានអន្តរជាតិ ប្រទេសថៃហាមនាំចូលសំរាមផ្លាស្ទិកនៅឆ្នាំ២០២៥នេះ ហើយថៃនឹងក្លាយជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានដោះស្រាយបញ្ហាសំណល់ផ្លាស្ទិក

ប្រទេសថៃហាមនាំចូលសំរាមផ្លាស្ទិកនៅឆ្នាំ២០២៥នេះ ហើយថៃនឹងក្លាយជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានដោះស្រាយបញ្ហាសំណល់ផ្លាស្ទិក

52
0

ប្រទេសថៃ ៖ ក្នុង១ឆ្នាំៗ ពិភពលោកមានសំរាមផ្លាស្ទិករហូតដល់ជាង៣៥០លានតោន ក្នុងនោះសំរាមផ្លាស្ទិកជាង៧០% ត្រូវបានយកទៅកប់ក្នុងដី ឬដុតចោលនាំឱ្យប៉ះពាល់ដល់បរិស្ថាន ហើយមានតែសំរាមផ្លាស្ទិក១០% ប៉ុណ្ណោះបានកែច្នៃឡើងវិញ ។ បម្រែបម្រួលអាកាសធាតុបណ្តាលឱ្យពិភពលោកក្តៅខ្លាំង និងធ្វើឱ្យប្រទេសនានាគិតពីកាកសំណល់ផ្លាស្ទិកប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgzAKragb1Oqemo51H7ZJC-VV-G7_eiCo4QqmZfUvqpUOkyli0VDJTZqftLQoP_c65SMtz2K4iaoGpJYWEkJLLBKlUooneWo9CJ4jklim1TWoR7orcg9r-CcWn5E-xC8XpMJ_wFa6kSooY4feGB7WAFHng0XfmImIJmSRbD2JYt9bQk_1IrSR7lYj1GxHQ/s1500/image_2024-12-23_08-42-47.png

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ថៃនឹងហាមឃាត់ការនាំចូលកាកសំណល់ផ្លាស្ទិក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ក្រោយពីមានការអំពាវនាវតាំងពីឆ្នាំ២០១៨ ។ ក្រោយពីចិនហាមនាំចូលកាកសំណល់ផ្លាស្ទិកពីប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០១៧ បានធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងថៃ នាំចូលកាកសំណល់ផ្លាស្ទិកយ៉ាងច្រើនពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។ រីឯម៉ាឡេស៊ីបាននាំចូលកាកសំណល់ផ្លាស្ទិកពីសហភាពអឺរ៉ុបច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrJrb-ORCbRPa2hk9_bXYNspi9WQK951HD2wfxcUlJWlUthZZnGe15P3zys5z6-u9lck_dNv9tZE-geqoLdTUfv1G39h-NLMuOO7zDzhjo7nmTArPgje_aYrB3qirEnNOSH5TukS7KXbayKuH4AW06XAIJFHidHFOzExxVjmFskpMpX1PG1qFlkgOrooZ8/s800/image_2024-12-23_08-42-48%20(2).png

មន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី អារ៉ាដា ហ្វឿងថង ឱ្យដឹងថា កន្លងមក ថៃមានបញ្ហាការនាំលួចនាំចូលកាកសំណល់អេឡិចត្រូនិកលាយឡំជាមួយផ្លាស្ទិក ហើយធ្វើឱ្យផ្លាស្ទិកនៅថៃកើនឡើងយ៉ាងច្រើន ។ ហេតុនេះ គណៈរដ្ឋមន្ត្រីបានអនុម័តការគ្រប់គ្រងការនាំចូលកាកសំណល់ផ្លាស្ទិក តាមការស្នើរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUww0V35LlXdF-MWzjmEtUTHXpJPTW4kPPfHDFxC6f8FwcQSWQRaNYegtfe_gZHwWm_0pTMnVuLfjjiVOvQmAFszljTCBzn3WduuQ2-rEuuRc-NobwhivCgAPSWxtDRJDQmfBF9ePYdjpM9Z6Vz_WhSuR0eGkd2XGQJrLGOE7v9jBsv6qgdPVqE0d_J1RT/s800/image_2024-12-23_08-42-48%20(3).png
ការនាំចូលកាកសំណល់ផ្លាស្ទិកបានបង្កើនចំនួនរោងចក្រកែច្នៃផ្លាស្ទិកជាច្រើននៅថៃ ហើយភាគច្រើនជារោងចក្រខុសច្បាប់ ។ រោងចក្រទាំងនេះពុំបានគិតពីផលប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋទេ ។ ប៉ុន្តែពេលថៃហាមនាំចូលកាកសំណល់ផ្លាស្ទិកនៅឆ្នាំ២០២៥ ថៃនឹងក្លាយជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានដោះស្រាយបញ្ហាផ្លាស្ទិក ហើយថៃនឹងរឹតបន្តឹងការលក់ផ្លាស្ទិកនៅតាមព្រំដែនក្នុងតំបន់ និងពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqFC4kL963segHi2KlJDkNwRudgZMFGmYGZDyJTwyMk0TIK7AvOGuy7ktBJ8-btvcsHGX7Mg7xUTa_sFCHGI05zEOra5eMa54RnQVLkWM3vETEcJxV_ycCJdCrv1AZBGzhfCzXFjjMbCs5tC5luQTunUN7xpBQnbDRvjj7noZbDB-ayhSkeTCol0ONK7ZV/s960/image_2024-12-23_08-42-48.png
គួរបញ្ជាក់ថា កាកសំណល់ផ្លាស្ទិកនាំចូលប្រទេសថៃភាគច្រើន គឺសម្រាប់កែច្នៃធ្វើជាវត្ថុធាតុដើមក្នុងរោងចក្រឧស្សាហកម្ម ហើយថៃបាននាំចូលកាកសំណល់ផ្លាស្ទិកច្រើនបំផុតពីជប៉ុន សហរដ្ឋអាមេរិក និងចិន ។ រោងចក្រថៃបានជ្រើសរើសកាកសំណល់ផ្លាស្ទិកនាំចូលពីក្រៅប្រទេស ដោយសារវាតម្លៃថោកជាងផ្លាស្ទិកក្នុងស្រុក ៕