បរទេស៖ កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញនេះមានឧបទ្ទវហេតុដ៏រន្ធ.ត់មួយបានកើតឡើងផ្ទួនៗគ្នា គឺករណីធ្លាក់យន្តហោះចូលមន្ទីពេទ្យនៅប្រទេសទួរគី ការធ្លាក់យន្តហោះចូលហាងលក់គ្រឿងសង្ហារឹមនៅប្រទេសប្រេស៊ីល និងការធ្លាក់យន្តហោះចូលផ្ទះពលរដ្ឋក្នុងប្រទេសអាហ្សង់ទីន បណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស និងស្លា..ប់។
យោងតាមរបាយការណ៍ប្រទេសទាំង ៣ នេះបានជួបហេតុការណ៍ធ្លាក់យន្តហោះដូចគ្នាក្នុងថ្ងៃតែមួយ ដោយឧបទ្ទវហេតុធ្លាក់យន្តហោះចូលមន្ទីពេទ្យក្នុងប្រទេសទួរគីគឺបានកើតឡើងនៅម៉ោងប្រហែល ១០ ព្រឹកនាថ្ងៃទី២២ ខែធ្នូបណ្តាលឱ្យមនុស្ស ៤ នាក់បាត់បង់ជីវិត ក្នុងនោះមានអាកាសយានិក ២ នាក់ វេជ្ជបណ្ឌិតម្នាក់ និងគ្រូពេទ្យម្នាក់។ មូលហេតុនៃការធ្លាក់យន្តហោះគឺទំនងជាបណ្តាលមកពីអ័ព្ទក្រាស់ ដែលធ្វើឱ្យអ្នកបើកយន្តហោះមើលមិនឃើញ។ 
នៅថ្ងៃដដែលនោះ ពោលគឺថ្ងៃទី២២ ខែធ្នូក៏មានយន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់ចូលក្នុងហាងលក់គ្រឿងសង្ហារឹមក្នុងទីក្រុង Gramado ប្រទេសប្រេស៊ីល ដោយបានសម្លាប់មនុស្ស ១០ នាក់ក្នុងគ្រួសារមួយ និងជាច្រើននាក់ទៀតរងរបួស។ មូលហេតុគឺមិនទាន់ដឹងនៅឡើយទេ ខណៈបច្ចុប្បន្នកងកម្លាំងអាកាសនៃប្រទេសប្រេស៊ីលកំពុងស៊ើបអង្កេតឱ្យបានឆាប់តាមដែលអាចធ្វើបាន។.png)
រីប្រទេសអាហ្សង់ទីនវិញក៏បានជួបឧបទ្ទវហេតុដ៏សោកសៅមួយគឺការធ្លាក់យន្តហោះឯកជនចូលក្នុងផ្ទះពលរដ្ឋតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅទីក្រុង San Fernando បណ្តាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិត។ ក្នុងនោះជនរងគ្រោះទាំងពីរត្រូវបានគេស្គាល់ថាជាអ្នកបើកយន្តហោះឈ្មោះ Martín Fernández Loza អាយុ ៤៤ ឆ្នាំ និងសហអ្នកបើកបរ Agustín Oforte អាយុ ៣៥ ឆ្នាំ។
អ្នកនាំពាក្យប៉ូលិសសន្តិសុខអាកាសយានដ្ឋានអាហ្សង់ទីន (PSA) លោក Julio César Bono បានបញ្ជាក់ថា “យន្តហោះបានបុកផ្ទះនៅខាងក្រៅបរិវេណអាកាសយានដ្ឋាន ដោយបានសម្លាប់អ្នកបើកបរពីរនាក់ ប៉ុន្តែជាសំណាងល្អមិនមាននរណាផ្សេងទៀតរងរបួសឡើយ ដោយសារមិនមាននរណាម្នាក់នៅក្នុងផ្ទះនោះទេ។ ទោះជាយ៉ាងណាសម្រាប់មូលហេតុនៃការធ្លាក់យន្តហោះគឺដោយសារប្រព័ន្ធហ្វ្រាំងរបស់យន្តហោះមានបញ្ហា។ ដូច្នេះហើយសរុបមកវិញ កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញនេះគឺមានករណីធ្លាក់យន្តហោះផ្ទួនៗគ្នានៅប្រទេសអឺរ៉ុបចំនួន ៣ តើនេះជារឿងចៃដន្យឬយ៉ាងណា?










