ការសម្អាតស្បែកគឺជាជំហានដ៏សំខាន់មួយដើម្បីជួយឱ្យតារាសម្តែងថៃជួរមុខ Urassaya Sperbund មានសម្រស់ស្រស់ស្អាត និងរាងស៊ិចស៊ី។ Yaya គឺជាតារាសម្តែង និងជាតារាចម្រៀងដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសថៃ រួមទាំងជាទូតសុច្ឆទៈតំណាងឱ្យម៉ាកល្បីៗជាច្រើនទៀតនៅលើពិភពលោកផងដែរ។ ក្រៅពីស្ទីលដ៏ទាក់ទាញរបស់នាង Yaya ក៏ត្រូវបានគេសរសើរថាមានរូបរាងស្អាតនិងស៊ិចស៊ីផងដែរ។ ដូច្នេះដើម្បីបានរាងស្អាត និងស្បែកស្រស់ថ្លាលោកអ្នកអាចអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
១.លាងសម្អាតស្បែកជាមួយអំបិល៖ ដើម្បីបានស្បែកសភ្លឺរលោង តារាវ័យ ៣១ ឆ្នាំរូបនេះតែងដាក់អំបិលបន្តិចចូលទៅក្នុងទឹកដើម្បីកម្ចាត់ស្បែកងាប់ និងធ្វើឱ្យស្បែកមានភាពក្មេងជាងវ័យ។ បន្ទាប់ពីងូតទឹករួច តារាសម្តែងស្រីរូបនេះក៏លាបក្រែមផ្តល់សំណើមដើម្បីធ្វើឱ្យស្បែករបស់នាងសល្អឥតខ្ចោះផងដែរ។

២.សម្អាតមុខដោយប្រើទឹកកក៖ ជារៀងរាល់ថ្ងៃ Yaya តែងតែលាងសម្អាតមុខរបស់នាងដោយទឹកកក ដើម្បីធ្វើឱ្យស្បែកមុខតឹងណែន កាត់បន្ថយការហើម និងក្រហម។
៣.ញ៉ាំអាហារបំប៉នសុខភាព៖ ជារឿយៗតារាថៃជួរមុខចាប់ផ្តើមទទួលទានទឹកក្រឡុកដើម្បីបន្សាបជាតិពុលក្នុងរាងកាយ ក៏ដូចជាផ្លែឈើស្រស់ៗជាច្រើនមុខទៀត និងញ៉ាំស៊ុបជើងមាន់ដែលសម្បូរទៅដោយជាតិខូឡាជែន ដើម្បីឱ្យរាងកាយរឹងមាំ ស្បែករលោង ស និងក្មេងជាងវ័យ។
៤.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ ទោះរវល់យ៉ាងណា Yaya ក៏មិនភ្លេចធ្វើលំហាត់ប្រាណដែរ ព្រោះនាងយល់ថា ការហាត់ប្រាណនាំមកនូវអត្ថប្រយោជន៍រាប់មិនអស់បន្ថែមពីលើរាងកាយដែលមានទម្ងន់។ ការចូលរួមក្នុងសកម្មភាពរាងកាយដូចជាការហាត់ប្រាណ មិនត្រឹមតែធ្វើឱ្យឈាមរត់បានប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអារម្មណ៍ល្អផងដែរ៕