Home Blog Page 751

វឌ្ឍនៈ ប្រ៊ូវើរី ដាក់ដំណើរការស្រាបៀរដ្រាហ្គិនស៊ីលវើ កំប៉ុងសស្លីម កាន់តែប្រណិត ទឹកខ្មៅដដែល រសជាតិកាន់តែស្រាលស្រទន់

0

ម៉ាកសញ្ញា ដ្រាហ្គិន ដែលគេស្គាល់ថាជាប៊្រេនស្រាបៀរប្រណិតរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់សម្ពោធផលិតផលថ្មីឈ្មោះថា ដ្រាហ្គិន ស៊ីលវើ (Dragon Silver) កំប៉ុងស រាងស្លីម កាន់តែប្រណិតទាក់ទាញ ទឹកពណ៌ខ្មៅដដែល រក្សារសជាតិឈ្ងុយឆ្ងាញ់ និងសម្បូរបែបនៃស្រាបៀរដ្រាហ្គិនព្រីមៀមដាកបៀរ ប៉ុន្តែមានកម្រិតជាតិអាល់កុលទាបត្រឹមតែ ៤.២% កាឡូរីទាប កាន់តែស្រាលស្រទន់ ស្រស់ស្រាយ ងាយស្រួលទទួលទាន បំពេញតាមតម្រូវការអតិថិជនដែលនិយមស្រាបៀរដែលមានរសជាតិស្រាល សម្រាប់រាល់ការជួបជុំរីករាយបានកាន់តែយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwaRmYsa93zTUByKwnVYi-sHKiTezXSjcuAOky4E8p1Q7f3TN12SmfcY7iUU7xrtTXNGkkSjx3CChd6bXiaWUZmWxArps_0Ww1pCfb0Gosk6waGPtZ8ROiKmZlA83L-wcX57crqkHamcMaYAxDbP0ZbQ7ChudzJmpRzSoYJVB0GtRO1GCP3JWrK6tx6nt5/s1920/Pic%201.jpg

ក្រៅពីប្រណិតភាព រសជាតិ និងគុណភាពដែលត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាសចំនួន៩ បីឆ្នាំជាប់គ្នាពីស្ថាប័នអន្តរជាតិល្បីៗ ដ្រាហ្គិន ស៊ីលវើ បន្តផ្តល់សំណាងលើក្រវិលកំប៉ុងជូនអតិថិជនមានដូចជារថយន្តភីកអាប់ មាសសុទ្ធ ម៉ូតូស៊េរីទំនើប និងទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ហើយដ្រាហ្គិន ស៊ីលវើ ចាប់ផ្តើមមានលក់នៅតាមទីផ្សារហើយ ដូច្នេះលោកអ្នកអាចបន្តសប្បាយជាមួយរសជាតិ និងគុណភាពរបស់ដ្រាហ្គិន។ បន្តសប្បាយ បន្តគាស់ ឈ្នះរង្វាន់ជាមួយ ដ្រាហ្គិន!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXDhQDtwhX5v4vpUqayHSEzhtjBpNrobs2kVjycHACsrq9yfGQr7Eu31f5I52DT7mWAbXodr-jg51aH85WQ6oNbj7mZS9DmmbssNrRe7pWjuqCRzaoqJJd3DKX6Q4kHrKr3R4c2HfaiwRYBb_hiFTogb-h0sgzcVqGCCnD_QkBsfCbQS8lExtdzwmCyvn_/s7693/Pic%202.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfNxuLsr9pOmTGJTEfaYJm3bVXfRXKjmvdxmfvh1tWD7KgE8pQP4ytTc2ctdE64lyrAcSakg_YIYQ_W4feilvAdPjRXWO1IJZYY36x8vIiUFVz9iQqISeo2GL1h_pCPYEUV4zeC4-UifMPBhUYZwx2_sTxTwP4Z8gpWVQ_hA2lKqH4F7rkyqSFiKeprEc/s6866/Pic%203.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqDR9TDMUzswKOvnstZwJr9X87SDouQYi7_gYKfplANSU1F6a18isa1724uCjpmb0E5At6pPTVdCxBqij3_WkXqd0x52RzzpXFKUhJx8bknxak1J2eJtDsDUdnci_auGrXA2wTTaY9ezH75BqJ-jbc1MXab_1-Cl07_5gXITCFOhE_xsaYGLnJw-Rrw7-t/s4876/Pic%204.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVtfgBGg-kTocI_AkfaoTx3po6FPXPT2033qaxosz3Qg19L2F5tUnMZ88pqZKOLtS_sIv8ZyhLFt0-nPGDp5YFDWln0XTRvzRYBXKhxgPBFhKpj6QCW9mDiBclWqBNVaPnuHsqpnENXB-uuLEC_7LsYf0pDtdLpvrGs4vEZzlayRiARS5pGr-pjLz9WV3e/s7987/Pic%205.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaI-rz0zTzcCKBZXYpgT77iZvXb-fbP6Hm2GgFzmvKWE0l1bFVGV-gUimn0EC1i5PKkbTQBfc9iKxg4EIF0S_xUjrOXqRkWcKoVoi_EJMhh21N2gwA6uaxXXsdJpVy5fQ338qgUBaklWXBrBm5iOtoIsmaYD7WvGyat1LAQeu4_ga3jc4rLrpxd_zu-7ZN/s1702/Pic%206.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggiaVlwnX0GPoHigPIc9xDgiPzmx6anQcoFjxiSM3L_JW2CJTF0kdFDQXx0X68t30xpXnbXqU2koMitV4cSfYGBdg5PU93M1FkPdW9RBv8rk6JqFZ5s5fnWo6BKyEIlR-3zFYe73kaLEoCcBYqFZ080Juixx7qBP4gjnBslSs55yBrX7KOYOtPVnUXgypV/s6296/Pic%207.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFc8jWe9MWbfTtbb7fB10f21QsKBfjgfwXPgpiVlC60DsZkfBJOI1WVT-55QcGGbKovS5xdWfUioCvKQKG6Q4iowR7VtIEfBV8Tn8BM6RLoLQn-OMbz7tVgZLNUczlwuhiC1hxnzkjemvITlgbgAbObmANbwWqMADi4JegEYh0t8pFQmo3QPoS4Hqnf7O8/s6151/Pic%208.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMrcXoicdIp-Z-zK5F5PYc9gFj1Ek9C4b1HhD8mA-_On3xYUt8xtLDOLi1yM6sLtQeYUooRim2apd1_x-uun94MeznvMzTeqpM3OMwQe2QhWJKcnzcYwhAtsrpSOgv509EobMcH-5ZA6Dk3zMIPZZJHEvL9zZ8CLKS1AxMV09rUvBYgtIt0kEvHPb7VXYQ/s4608/VBL08361.jpg

សម្តេចធិបតី បង្ហើបពីគម្រោងបង្កើតក្រុងថ្មី

0

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបអំពីគម្រោងក្នុងការរៀបចំក្រុងថ្មី។

សម្ដេចធិបតី បានមានប្រសាសន៍ថា៖”ខ្ញុំតែងតែឱ្យគិតនៅពេលរៀបចំក្រុងថ្មី ត្រូវកំណត់កន្លែងណាជាតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ នៅពេលចេញអាជ្ញាប័ណ្ណចៀសវាងការយកបៀហ្គាឌិន ទៅដាក់កន្លែងតំបន់រស់នៅ ដោយកំណត់ទីតាំងច្បាស់លាស់នៅម្ដុំ ជៀសវាងបង្កើតបញ្ហា”។

ការបង្ហើបពីគម្រោងក្រុងថ្មីនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចធិបតីមើលឃើញថា៖”នៅពេលបច្ចុប្បន្ននេះ តំបន់ទាំងអស់នោះបានប្រមូលផ្ដុំគ្នា ដោយមិនមានការកំណត់ច្បាស់លាស់ ដូច្នេះក្នុងករណីក្រុងថ្មីត្រូវបានបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការមេក្នុងការកំណត់នេះ”។

ពាក់ព័ន្ធនឹងទីក្រុងថ្មីនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ថានឹងត្រូវធ្វើនៅតំបន់ណានោះទេ ក៏ប៉ុន្តែមានពាក្យចចាអារ៉ាមថាអាចនឹងយកតំបន់ល្វាឯមបង្កើតជាទីក្រុងថ្មីមួយដែលហៅថា “ក្រុងល្វាឯម” ដែលសម្តេចតេជោហ៊ុន សែន ធ្លាប់បង្ហើបម្តងកាលពីឆ្នាំ២០២២កន្លងទៅ៕

 

 

អ្នកបើករថយន្តអគ្គិសនីអាចនឹងដឹងពីហេតុការណ៍ភ្លើងឆេះរថយន្តជាមុនតាមរយៈបច្ចេកវិទ្យា AI មួយនេះ

0

សហរដ្ឋអាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវមកពី National Institute of Standards and Technology (NIST) របស់អាមេរិកបានបង្កើតប្រព័ន្ធ AI ដ៏ទំនើបបំផុត ដែលមានតួនាទីជូនដំណឹងមុនពេលកើតហេតុភ្លើងឆេះរថយន្តអគ្គិសនី ។ បច្ចេកវិទ្យានេះនឹងអាចជួយការពារគ្រោះថ្នា.ក់ ដោយសារការផ្ទុះថ្ម (lithium-ion battery) ក្នុងរថយន្ត ហើយអ្នកបើកបរអាចគេចខ្លួនទាន់ពេលវេលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheG8UgnDkV_Y6b1rdqmssjAaC5xj3OCHT_0kNFusLN0BjXEOT7mtrhxH0K-bAUtDtXIZyDhPDlq-3E3Q_AHJAC7-mpugHotkH5bB4ZHNMrNdJ4IK9BKcvSAv_yllidQXRcrqybxs-HwME8p2r4PkE6GtuUmsoogUhMkTuzyRBTHq77ZPPcnw0obmEufBM-/s2119/image_2024-11-27_10-03-19.png
ចំណុចចាប់ផ្តើមរបស់ការស្រាវជ្រាវនេះ គឺអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថាន NIST បានឮសំឡេងប្លែកក្នុងវីដេអូផ្ទុះថ្មមុនពេលភ្លើងឆេះ ដែលសំឡេងនេះមានប្រភពពីសន្ទះសុវត្ថិភាពត្រូវបានរចនាឡើងដើម្បីបញ្ចេញសម្ពាធក្នុងថ្មរឹង ពេលប្រតិកម្មគីមីកើតឡើងនៅផ្នែកខាងក្នុង ។ ចាប់ពីពេលនោះមក អ្នកស្រាវជ្រាវក៏ចាប់ផ្តើមយកបច្ចេកវិទ្យា AI មកប្រើប្រាស់ចាប់សំឡេងដើម្បីដោះស្រាយបញ្ហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9PxxYHhD1u5y-4EZTUZb8NQkbaxCTmQyYvKTrM3qqLL32YLU7WPqkvAulJbgkTM_4iMAONiYSB-KmWcqHX2iSWdYKYJTTEIKtIs21y8VYj7cSvXQCRWevdYE1JnJQBsucrsGMgUJI6KoRN3qUW5DTahv15MV063g7YRTJ-J3lN42GfEggu0uvU5a-1CwD/s1900/image_2024-11-27_10-03-20.png
មូលហេតុដែលត្រូវប្រើប្រាស់បច្ចេកវិទ្យា AI ពីព្រោះសំឡេងលើពិភពលោក មានច្រើនខុសៗគ្នា ហើយសំឡេងខ្លះស្រដៀងនឹងសំឡេងសន្ទះសុវត្ថិភាព ដូចជា ៖ សំឡេងបើកគំរបដបភេសជ្ជៈ និងកឹបក្រដាស ជាដើម ។ ហេតុនេះ ទើបអ្នកជំនាញប្រើប្រាស់ AI ដើម្បីបែងចែកសំឡេង ហើយវានឹងជូនដំណឹងជាមុនអំពីគ្រោះថ្នាក់កើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhafbtAaXZKacHKzbBWRr39yJAJ-K74_SzaV0HwKJYcSDi3BcAjZyw5TgQb3ZDhQYkCV21KCcRUehK1lHTBTyIrJpYwSKl_G51Tq_103HHTbg6YY4BItwxwVUkxI1iEvAKurKDsI6jCscSCK_WZUOeXG9Y63JFcFBRdYedDC4RtrMB1bPl2Z2aU_ufd6YvE/s1200/image_2024-11-27_10-03-18.png

សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានសាកល្បងបំផ្ទុះថ្មក្នុងបន្ទប់ ចំនួន៣៨ដុំ និងថតសំឡេងផ្ទុះថ្មនីមួយៗ ។ បន្ទាប់មក ពួកគេក៏កែតម្រូវល្បឿន និងកម្រិតសំឡេង រហូតបង្កើតបានសំឡេងជាង១,០០០ប្រភេទ ដើម្បីឱ្យ AI ចងចាំសំឡេងបន្ទះសុវត្ថិភាពយ៉ាងត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4hlQ0Ic7khcYKA3tZ0hkIyXqvAIyPBb4NhuKxB33EprzvU6ihVkuxgSEgv5fJ-UyXRRuEuj8sAWHbYavEZwlhDjw4wyNyzavWXRnpp0L2GblBvMg6yNPRAnnvT4iLnQafamWhfT3cDLrk_PVDenm2a9OjXnG_4dJgiN-90ahZ9peP1_V9LZNQvN6hSW0l/s1920/image_2024-11-27_10-03-18%20(2).png

លទ្ធផលការសាកល្បងបង្ហាញថា Algorithm AI នឹងអាចចាប់សំឡេងបន្ទះសុវត្ថិភាពត្រឹមត្រូវរហូតដល់៩៤% ហើយមានតែសំឡេងតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យ AI យល់ច្រឡំ ។ ជាទូទៅ បន្ទះសុវត្ថិភាពនឹងដាច់រហែកមុនពេលថ្មរថយន្តអគ្គិសនីផ្ទុះប្រមាណ២នាទី ដែលវាជាពេលវេលាសំខាន់បំផុតសម្រាប់អ្នកបើកបររថយន្តមានពេលវេលារត់គេចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-oxDFqyS9F89yJKitTC89JC4Dk3R0nZMXtF8kWlJxU7glJUBjus9CFS4yaUYI_czj3BpnpFZfVcpNaDWcc4n2ZhkcJTD03G18Ke3BOm2Pm8cWgsshGCRVx4j9BH_xYFgqGqt_MhPasOMfSrOiOR4MRoqSb0zZLe7C1ixhOO_1gVEXetxDk9F_pRSQshqO/s1100/image_2024-11-27_10-03-21.png

ក្រោយពីអ្នកស្រាវជ្រាវអាមេរិកបង្ហាញលទ្ធផលសាកល្បង ក៏មានមតិផ្សេងៗលើកឡើងថា តើយើងអាចការពារគ្រោះថ្នាក់ដូចម្តេច ឬវាគ្រាន់តែជាឧបករណ៍ប្រាប់ឱ្យយើងគេចខ្លួនមុនពេលផ្ទុះថ្មឆេះរថយន្តអគ្គិសនី ៕

សម្រស់ទេសភាពភ្នំវាលធំ នាចុងរដូវវស្សា បានកំពុងឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិ

0

ភ្នំវាលធំ គឺជាតំបន់ធម្មជាតិដែលគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីដ៏ធំល្វើងល្វើយនូវរដូវវស្សា និងពណ៌មាសភ្លឺចែងចាំងនូវរដូវប្រាំង មានទំហំ ៣៣២ ៥០០ ហិកតា។ តំបន់នេះមានទីតាំងស្ថិតនៅឧទ្យានជាតិវីរៈជ័យ ភាគឦសានប្រទេសកម្ពុជាលាតសន្ធឹងគ្របដណ្តប់ខេត្តរតនៈគិរី និងស្ទឹងត្រែង។ តំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យ មានទេសភាពស្រស់ស្អាតខ្លាំងណាស់ ប្រៀបដូចជាឋានសួគ៌ពិតៗ ដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់ទៅលេងកម្សាន្ត ហើយបើអ្នកណាបានទៅលេងហើយ ធានាថាមិនចង់ត្រឡប់ទៅវិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg1O2U7lxYGEL20NAmjp8fHqe47CWGiEvuyiSl0EdUCA8LPYlVcsXRvusYiINh8VRqFTH90pk24tfK3_0YTR0iDM_KNKB8AQecCVJU6yWzHh8TDEajXk7kxFLoTqtg1NISbt1SocWBKZcGkoImx32NVT6iXcM2DRb1G0FVsJLDWO-Izt6kkbu34Xk9rJYh/s800/image_2024-11-27_09-32-01%20(2).png

ភ្នំវាលធំនៃឧទ្យានជាតិវីរៈជ័យគឺសម្បូរទៅដោយធនជាតិធម្មជាតិ និងជីវចម្រុះយ៉ាងច្រើនសម្បូរបែប។ ក្រៅតែពីទេសភាពជួរភ្នំដ៏ស្រស់ត្រកាល ព្រៃឈើខៀវស្រងាត់ និងទឹកធ្លាក់ជាដើម ឧទ្យានជាតិវីរៈជ័យ ក៏ជាតំបន់អភិរក្សមួយកន្លែង ដែលមានសត្វព្រៃច្រើនប្រភេទកំពុងរស់នៅផងដែរ។ នៅពេលទៅដល់ទីនោះ លោកអ្នកនឹងបានឃើញ ទេសភាពព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ អាចគយគន់មើលថ្ងៃលិច ថ្ងៃរះនិងសម្រាកបោះតង់ ជួបជុំគ្រួសារ មិត្តភក្តិ ធ្វើអាហារញ៉ាំជុំគ្នា យ៉ាងមានសេចក្តីសុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwmJKr_oMpFadcNUnzGvxk3ElMBe7_27TIAjJgebUWs3icI776ijt3vgjSmI8idprxzoUGPimjHGQsOI6X86RVat7Ivci8cVZho_UquFVfAIvHj9XudIOEWseZrIXda5-oavPClpooiLTfVKiIk36Rr0_ClNRsWyAHQCNT1spW5DIB5zWBIoGpxFk4G1EM/s2016/image_2024-11-27_09-32-01%20(3).png

ដើម្បីទៅដល់តំបន់នោះ ភ្ញៀវទេសចរត្រូវតែទាក់ទងមន្ទីរបរិស្ថានខេត្តរតនគីរីដើម្បីចុះឈ្មោះនិងបង់ថ្លៃសេវាចូលឧទ្យានជាតិ និងទាក់ទងសហគមន៍ដើម្បីជួលម៉ូតូ។ ទិដ្ឋភាពចម្រុះរបស់ឧទ្យានជាតិនេះ ក៏បង្កប់ផងដែរនូវតំបន់ទំនាបលិចទឹក វាលស្មៅ ព្រៃឫស្សី ព្រៃចម្រុះ និងព្រៃជ្រុះស្លឹកសុទ្ធ។ ឧទ្យានជាតិនេះអាចជាដែនជម្រកព្រៃឈើនៅសល់ចុងក្រោយគេបំផុតដែល មានរុក្ខជាតិ ប្រចាំតំបន់ចាំបាច់ត្រូវការពារ។ ឧទ្យានជាតិនេះក៏មានទីតាំងជាប់ទន្លេធំៗពីរ គឺទន្លេសេសាននៅភាគខាងត្បូង និងទន្លេសេកុងផងដែរ។ តំបន់មួយនេះ ក៏តំបន់ការពារធម្មជាតិដ៏សំខាន់បំផុតមួយដែលផ្ដល់នូវចំណូល ជួយទ្រទ្រង់ដល់ជីវភាពរបស់សហគមន៍ជាមូលដ្ឋានទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqP4duG5i6dNzv4KJdWUP-2N6qNvEs-jMytaBl84FPmpePdRLHX8XplifqSmB5r3ZG7JeOPaQOza3g4sueMekKEZYweVcXHFz_O6NOSlJ9HkHe_yv7H-ecc2K1pHTqKiAeYbN-2X2CRk7r6G3pp8Ku5wPxfl5SR04gyKyrkDMopA8ScexuxHABQ6Av2IHv/s990/image_2024-11-27_09-32-01.png
គួរបញ្ជាក់ដែរថា ក្រៅពីឧទ្យានជាតិវីរៈជ័យ កម្ពុជាក៏មានឧទ្យានជាតិចំនួន ៦ ផ្សេងទៀតដែរដូចជា៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិមុនីវង្សបូកគោ ឧទ្យានជាតិកែប ឧទ្យានជាតិព្រះសីហនុរាម និងឧទ្យានជាតិភ្នំគូលែន។ បច្ចុប្បន្នកម្ពុជាមានតំបន់ការពារធម្មជាតិកំពុងអភិរក្សចំនួន ៦៩ កន្លែង មានផ្ទៃដីសរុបចំនួន ៧,៣ លានហិកតា ហើយបែងចែកជាតំបន់ឧទ្យានជាតិ តំបន់ការពារទេសភាព ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ និងរបៀងជីរចម្រុះជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8D2_VCVs3YJYBAHsSf0yqAh7C5xo-zIpop5bqSLV5cQ9pi-Ifr6wRvpqhavRrEYNT54rNTGHJ0ePNR-C_El8EJVcdy2ojeUwkfytzP8zK9dC4C3TDD_qQSDnxmeI40Q_-w8qYlYskok2a5LN76lztusH19WjvACfo5XJNp4QOGF6O1iiiKD8sjm9XbkPn/s1280/image_2024-11-27_09-32-03.png

តើរថយន្តប្រើហ្គាស អាចបង្កឱ្យមានការឆាប.ឆេះ បណ្តាលឱ្យមានគ្រោះ.ថ្នាក់ច្រើនជាងរថយន្តប្រើសាំងមែនដែរឬទេ?

0

ទោះបីជាបច្ចុប្បន្ននេះរថយន្តអគ្គិសនី និងរថយន្តកូនកាត់កំពុងនាំមុខគេក្នុងពិភពលោក មានការពេញនិយមខ្លាំងក៏ដោយ ក៏រថយន្តប្រើហ្គាស និងរថយន្តប្រើសាំងនៅតែមានប្រជាប្រិយភាពដដែល។ ទោះជាយ៉ាងណា មានការជជែកវែកញែកថា ការប្រើប្រាស់រថយន្តប្រភេទហ្គាស (LPG) អាចបង្កឱ្យមានការឆាបឆេះ បណ្តាលឱ្យមានគ្រោះ.ថ្នាក់ច្រើនជាងរថយន្តប្រើសាំង។ ដូច្នេះហើយតើការលើកឡើងទាំងនេះជាការពិតដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHfhj1rV3RE5bfrIStDqUhWenrR6Pv-BwWuaNYhNvgOSQgLZCMuUgEDwj1x51ZuND_lEmgeqNTth_1HC6PfwNuE37p8wPgeZc1x2kDLsiLRGg1uVyO9UYgigxCjLVyORv-O6rTveYxKDSyxnW7FVDulUVfT4DkV-GJQS87Xi63qe0q0W-h8YrJFWw501ly/s1600/image_2024-11-27_08-59-45%20(2).png
សម្រាប់ចម្លើយនោះគឺ “មិនពិតនោះទេ” នេះបើផ្អែកតាមបទពិសោធន៍អ្នកប្រើប្រាស់ និងតាមបច្ចេកទេសរបស់យានយន្តដែលប្រើហ្គាស បានលើកឡើងថា រថយន្តដែលប្រើហ្គាសគឺមិនអាចបង្កឱ្យមានការឆាបឆេះ ឬបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ឡើយ។ ផ្ទុយទៅវិញរថយន្តប្រើហ្គាសអាចល្អជាងរថយន្តប្រើសាំងទៅទៀត នេះក៏ដោយសារធុងផ្ទុកហ្គាស LPG ផលិតពីដែកសុទ្ធដែលមានដង់ស៊ីតេខ្ពស់ អាចទ្រាំទ្រនឹងសម្ពាធខ្ពស់បានយ៉ាងល្អបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkApka-GdowxDGhYUlBaLP1AezzghmtF8kUJj1ZclMeziRtfggMUqgl-P6S39MZNVd8hwk6DJMssFpYaWD8AvhwN3FzYDb75-meEczKA417sNYd0K0Qqc0TBQLJwJIzjiXjXpBDuVG50fdfKk13LF7or2vgUeK29Du9UVjyklifxK6re86HZYO9jUlW5Eb/s1200/image_2024-11-27_08-59-45.png

ជាទូទៅធុងផ្ទុកហ្គាសមានកម្រាស់ពី ៣ ម.ម ទៅ ៦ ម.ម ដែលអាចប្រើប្រាស់សម្រាប់ផ្ទុកហ្គាសបានយ៉ាងមានប្រសិទ្ធភាព ហើយវាមិនងាយរងការខូចខាត និងលេចធ្លាយនោះទេ ទោះបីជាមានការប៉ះទង្គិចធ្ងន់ធ្ងរក៏ដោយ ក៏ធុងហ្គាសនៅតែភាពរឹងមាំ។ លើសពីនេះប្រព័ន្ធការពារពីការចាក់ហៀរ ធុងហ្គាសសម្រាប់យានយន្ត ក៏ត្រូវបានភ្ជាប់មកនូវជាមួយប្រព័ន្ធ Automatic Fill Limiter (AFL) ដែលនឹងផ្ដាច់ការបញ្ចូលហ្គាសភ្លាមៗ មិនឱ្យមានការបញ្ចូលច្រើនហួសកម្រិតពេកទេ ដែលនេះធ្វើឱ្យរថយន្តប្រើហ្គាសកាន់តែមានសុវត្ថិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcGh8cMXOpjoBBBXMv5gpshK2-2mO4XTa6ze1y2gD4KUTSt0FiRL-Dy2Pfj5ondVDaaBT6Ruu89-eeOm2Q-QD6wB9OTstux0NM83O6SXbxgYz1PFhfjGTPaR4YVNHp1P6pDVX2YW1feIFzsyZlbknwQXaLTU0ZZRVHt-FyULnSfT_LH1C2mRCo74GBHtpq/s1280/image_2024-11-27_08-59-47.png

ម៉្យាងទៀតបើប្រៀបធៀបជាមួយនឹងធុងសាំងវិញ បើយើងចាក់សាំងហៀរបន្តិចបន្តួច សាំងនឹងហូរចេញមកក្រៅ អាចប៉ះពាល់ថ្នាំរថយន្ត និងអាចឆាបឆេះបានលឿនទៀតផង ខុសពីហ្គាសប្រសិនបើចាក់លើស វានឹងហើរចេញទៅបាត់មិនបន្សល់ស្លាកស្នាមឡើយ។ ទន្ទឹមនឹងនេះ ធុងហ្គាសសម្រាប់យានយន្តក៏មានប្រព័ន្ធភ្លើងសុវត្ថិភាពសម្រាប់បិទការបង្ហូរហ្គាសដោយស្វ័យប្រវត្តិទៅក្នុងម៉ាស៊ីន ពេលវាលែងដំណើរការផងដែរ។ ការផលិតរថយន្តប្រើហ្គាសគឺដើម្បីទប់ទល់នឹងស្ថានភាពលំបាក ដូច្នេះវាមិនអាចអាចបង្កឱ្យមានការឆាបឆេះ ឬបណ្តាលឱ្យមានគ្រោះ.ថ្នាក់ដល់អ្នកប្រើប្រាស់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBgl5kCNpvlRZxHtlkml708b8MYJTPIp45fDNI_e3DFdn0wTh1My_VgM5CWrU_UUb4H4RQPOByBI1l0_xbivqlkACjV9o6VAMNhY8EPw6t0sn_lZ9huJp9xzofF_Uia15PU9IxFH1KB5_1JbckijzvpM8HCLaP-7O750uM5uP2CVdufZI7tYGc09ETCPWO/s1200/image_2024-11-27_08-59-46.png

សរុបមកវិញ រថយន្តដែលប្រើហ្គាសគឺមិនងាយនឹងឆាបឆេះដូចរថយន្តដែលប្រើសាំងនោះទេ។ បើតាមការពិសោធនោះ រថយន្តដែលប្រើសាំងឆាប់ឆេះដោយឯកឯងនៅសីតុណ្ហភាពចាប់ពី ២៤៦ អង្សារសេ ខណៈពេលដែលរថយន្តប្រើហ្គាស LPG ឆាបឆេះដោយឯកឯងនៅសីតុណ្ហភាពចាប់ពី ៤៧០ អង្សារសេឯណោះ។ នេះសបញ្ជាក់ឱ្យឃើញថា សាំងពិតជាងាយឆាបឆេះជាងហ្គាស LPG ទ្វេដង ដូច្នេះលោកអ្នកមិនចាំបាច់ភ័យបារម្ភអំពីសុវត្ថិភាពរបស់រថយន្តប្រើហ្គាសឡើយ ការជ្រើសរើសរថយន្តប្រើហ្គាសគឺល្អបំផុត៕

កុមារីម្នាក់ទទួលបានការសរសើរយ៉ាងច្រើនបន្ទាប់ពីច្រៀងបទ «វីរៈនារី» របស់ ទេព បូព្រឹក្ស

0

កុមារី លីស៊ាង ពោរពេញដោយទេពកោសល្យសិល្បៈត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការសរសើរយ៉ាងខ្លាំងពីសមត្ថភាពរបស់កុមារីរូបនេះបន្ទាប់ពីបកស្រាយបទ «វីរៈនារី» របស់ ទេព បូព្រឹក្ស ដល់ថ្នាក់មនុស្សធំមួយចំនួនសុំខ្មាសតែម្តង។ លើសពីនេះម្ចាស់បទផ្ទាល់គឺតារាចម្រៀង ទេព បូព្រឹក្ស ក៏បានចែករំលែកបន្ត (Reposted ) នៅលើបណ្តាញសង្គមទិកតុកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIIJmFxN8vUi6g667gG4ASh8n2ZtXKd_Z6r_0iJpZ1hd8j8HC8lLsI1uxWVDqJlE5xoWb1AXWbdX6gUh4U3ikuuFYSeN6Gro8_63knPZcWsX8IyK_PR64aII_NjNlPcqzHGYGLIPNnWhyaUFzxL6EqMakEfoLuDgi4dEsRVSRsov6SoMfc-RfVNnnJ0aEH/s2048/image_2024-11-26_10-25-41.png

ថ្មីៗកន្លងមកនេះទស្សនិកជនមានការចាប់អារម្មណ៍ទៅលើកុមារីម្នាក់មានឈ្មោះថា លី ស៊ាង ដែលមានភាពក្លាហានឡើងឆាកបញ្ចេញសំឡេងដ៏ទាក់ទាញចាំយ៉ាងស្ទាត់ពីប៉ារ៉ូលចម្រៀង ច្រៀងត្រូវភ្លេង បានយ៉ាងល្អ។ លើសពីនេះទៅទៀត ទស្សនិកជនបានចាប់អារម្មណ៍ដែរថា កុមារីរូបនេះបានបកស្រាយបទ វីរៈនារី របស់ ទេព បូព្រឹក្ស បានយ៉ាងល្អដូចគ្នាដែលជាបទដ៏ល្បីល្បាញមានទាំងការរ៉េប លាយភាសាអង់គ្លេស ជាដើមដែលមនុស្សធំមួយចំនួនសឹងតែមិនអាចបកស្រាយបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV4D9VldJ9Tq6oeHU3HXvzJ9ABqkJ34cHUONfuSUy7PeDSK2_q2trsvYK_AG6_1E5JYOMe0tceeQ7UQErOl-vpFvecFFwEkYb3NkpdajFlheBrK8RKAv4nDNJUHLydaZrJRatwFM9Lai_NyY48Bf6ZE8Mz4P4BM52hyxG007n5r_4MlP_slKYW14_uhhVm/s2048/image_2024-11-26_10-25-44.png

វីដេអូដែលកុមារី លីស៊ាង ច្រៀងបទ វីរៈនារី របស់ម្ចាស់ដើម ទេព បូព្រឹក្ស ជាង៣នាទីទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមានការចូលមើលនៅលើបណ្តាញសង្គមទិកតុកជិត៩០០K ក្នុងរយៈពេល៥ថ្ងៃ ជាមួយនឹងមតិរាប់ពាន់និងការចុច Like រាប់ម៉ឺននាក់។ នៅក្នុងផ្នែកខម្មិន អ្នកលេងបណ្តាញសង្គមបានសរសើរថា ក្មេងស្រីនេះពូកែ និងមានភាពក្លាហាន។ អ្នកមួយចំនួនបានបញ្ចេញមតិសុំខ្មាសកុមារី លីស៊ាង ព្រោះតែមនុស្សធំដូចជាគេមិនអាចច្រៀងបានដូចជាក្មេងស្រីរូបនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYCpfWvgAn4eBsyHUIfr-Z2-GkubbktDKm-ZiRS7NN8TTioCvetizZDBC3C6iTW0zaYMrLXcsXz0CfdOuB1qRDnp3bvjEekVYUekFWtUCFHXIhFpneCu88rFmMzqBlDfAmDSrD-JWWRMppo1zP0A4gaSzRmXsxAnO2OK1s6yG_nnNrCbeIO1OF091tAaGE/s1622/image_2024-11-26_11-35-06%20(2).png
ទស្សនិកជនមួយផ្នែកទៀតបានជំរុញលើកទឹកចិត្តអាណាព្យាបាលកុមារី លីស៊ាង ឱ្យដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រលងចម្រៀងកុមារផងដែរ។ វីដេអូដ៏គួរឱ្យចាប់អារម្មណ៍នេះ ម្ចាស់បទផ្ទាល់គឺអ្នកនាង ទេព បូព្រឹក្ស ក៏បានចែករំលែកបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh51bFJNxU0zccQ7y36Z6hXEl_ogXixOnsv7V83RcGbLLawaoKCZ1YVwnD3iVslM5GVHcP2J8MXMyZPxsiH5oLbXv-tt9pTJzi_bTX8Z5cGFNUWCRV2o1tuWUhphGFnPahyY9wxy-49Zj1aFWGwN2p8FnvQVXkwJAplxPro6E1W8RfDMBJLOOi7FlDIJFzO/s2048/image_2024-11-26_11-35-08.png

មិនត្រឹមតែបទនេះប៉ុណ្ណោះទេតែកុមារី លីស៊ាង ក៏អាចបកស្រាយបទកំពុងល្បីរបស់ ទេព បូព្រឹក្ស «Drama Queen »ដូចគ្នានិងមានបទល្បីៗជាច្រើនទៀតកុមារីរូបនេះគឺអាចបកស្រាយបានដូចគ្នា៕

ទន់ភ្លន់ណាស់! ពេជ្រ វត្តីសារ៉ាវឌ្ឍី សំពះសុំអនុញ្ញាត ព្រះនាង ជេនណា សិនទើបហ៊ានធ្វើរឿងនេះ

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ដែលជាបវរកញ្ញាល្បីល្បាញប្រចាំប្រទេសកម្ពុជាមួយរូបធ្វើឱ្យអ្នកគាំទ្របង្ហាញការស្រលាញ់ទ្វេដងទោះបីជានាងប្រឈមនឹងរឿងអាស្រូវច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDNoTkDn3ifRyqZyvKWdN3e8YxXJHlgelYSG9c8jXXYzw07MHnK93U5yv1iFBWnUkO4PFI8HMO8c7m6qHPmS0j00y9Chyphenhypheng9rwY2XL085PLBex02j0scnoVC11c744nWbUV-8c98TJyJDJ21yVvD6NKDZIovJ0IzERzidXR-bRtdtV2rlx12IJBDVd5nbm0/s2048/image_2024-11-26_14-04-14.pngថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីការយកចិត្តទុកដាក់មនុស្សជុំវិញខ្លួនជាមួយកាយវិការទន់ភ្លន់សំពះសុំអនុញ្ញាតព្រះនាង នរោត្តម ជេនណា ជាមុនសិនមុននឹងជួយសម្រួលព្រះកេសារបស់ព្រះនាងតូច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL92gQva4WW7OR3n1CJ9B-HSM-r6nAQRSaFtwhfv4dU43f9aA71441ksLulwvnT_dQiAll6X98B8lauQapZ7iJoER4EreltHFsDBnrdL2dFYoiL80kEkFcrcgOxsx8rb46pLYcOK3C4mt4GSCj-KEr5nxO2WAHbEHtOO0UZIxWeuMJU3osENDa3lWHVabb/s2048/image_2024-11-26_14-04-12.png
ទោះបីជាប្រឈមនឹងព្យុះភ្លៀងយ៉ាងណា ទីផ្សារការងាររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនស្រាកស្រាន្តនោះទេមានការងារហូរចូលជាបន្តបន្ទាប់ ហើយនាងនៅតែទទួលបានការស្រលាញ់យ៉ាងពិតប្រាកដពីអ្នកគាំទ្រនាងដដែល។ រាល់ពេលមានរឿងអាស្រូវពីវិស័យបវរកញ្ញាម្តងៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺទទួលបានការរិះគន់ច្រើនពីអ្នកលេងបណ្តាញសង្គម ខណៈរឿងមួយចំនួនដែលមិនជាប់ពាក់ព័ន្ធជាមួយនឹងនាង នាងក៏មានឈ្មោះត្រូវគេយកទៅធ្វើជាប្រធានបទមិនលើកឡើងសូម្បីតែការបង្ហោះអបអរបវរកញ្ញាដាណឺម៉ាកជាម្ចាស់មកុដបវរកញ្ញាចក្រវាល២០២៤ ហៅថាមិត្តភក្តិក៏ត្រូវបានគេរិះគន់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIbWxnxRoffvD9W1PKI0l3FMMZETfPEbRRk45Y8C3ZoDlfG1Wng2ZLEdBMThKHuIqZ7IN2s3L3GIx9MXRXXoDLmkDhfXkNzI8-IgQAjheCciwAMMvg87pL6NZ4XSuJhUixQjA_WQy2UKUcgpnvBAqlIPAXTmQXAFNkqWKvevr-aUgtWS4PduUZsW0Oq3x9/s2048/image_2024-11-26_14-47-34.png

ទោះយ៉ាងណាសម្រាប់ហ្វេនៗរបស់ ពេជ្រ វត្តីសាវ៉ាវឌ្ឍី នៅតែមើលឃើញពីភាពល្អរបស់នាងដែលចេញពីចិត្តបរិសុទ្ធ ជាក់ស្តែងដូចជាករណីថ្មីៗនេះជាដើម។ វីដេអូមួយត្រូវបានចែករំលែកនៅលើផេក Beauty Pageant Reviewer បង្ហាញពីព្រះនាង នរោត្តម ជេនណា រួមទាំង ពេជ្រ វត្តីសារ៉ាវឌ្ឍី មានវត្តមានក្នុងកម្មវិធីជាមួយគ្នានិងអង្គុយជិតគ្នាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw8WXmA3SmQlLOEMznK08-vjlGD4CNVlHCej85rHWu501gg1xBQyQgO_r1aTShwV44fOgu2ZhSCBXPlhNvKb2h4rI-YRW2lgafYZi8Px0c0cISgahakKF4NtrBPlHSZz6WY5qXdpO_1wusxQ3ZF83o8yZOwlE0E4oxUfDVsF0de1La6MjHP1nCC-SgGi4q/s2048/image_2024-11-26_14-47-36.pngក្នុងវីដេអូគេបានឃើញពីភាពទន់ភ្លន់របស់ លំដាប់រងទី៥ Miss Grand International 2022 រូបនេះដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា
«ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាមនុស្សបែបនេះ នាងតែងតែយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនជានិច្ច។ ចំពោះព្រះនាងតូច ជេនណា នាងមានការសំពះសុំអនុញ្ញាតជាមុនសិនដើម្បីជួយសម្រួលព្រះកេសារបស់ព្រះនាងមុនទ្រង់ឡើងឆាក ទង្វើល្អៗគឺកើតចេញពីបេះដូងបរិសុទ្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxBUUT3z4OhK1kkEvJ8VxKjNKMA5xEEnRzgqVu1o_OSyViLK0rsKyYfRPwP6uJvb4vGeofad50hC84t-ZcLXaaVzvrohOZ6bT1rgycn5skvbZgbNSez4Eiz1Iqvbqs6vAfmOmE2N72iYdJQ1uhpfN_CNslPb3aUwklNlslxe11FSpneQhh58ETwqP9UgHF/s2000/image_2024-11-26_14-47-37.png

ក្រោយឃើញសកម្មភាពបែបនេះហើយហ្វេនៗបង្ហាញពីការស្រលាញ់របស់ខ្លួនទៅកាន់ ពេជ្រ វត្តីសារ៉វឌ្ឍី ថានាងជាមនុស្សបែបនេះហើយទើបពួកគេស្រលាញ់នាងខ្លាំងបែបនេះ។ គួរបញ្ជាក់ថា ជាការកត់សម្គាល់ហ្វេនក្លិបរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនត្រឹមតែបង្ហាញក្តីស្រលាញ់ ការពារនាងពេលមានរឿងអាស្រូវប៉ុណ្ណោះទេ រាល់ពេល ពេជ្រ វត្តីសារ៉ាវឌ្ឍី មានកម្មវិធីផ្សេងៗគឺបានផ្តល់បាច់ផ្កាជាទឹកប្រាក់ផងដែរ៕

ខេត្ត Hung Yen មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឧស្សាហកម្ម និងសេដ្ឋកិច្ចវៀតណាម

0

ប្រទេសវៀតណាម ៖ ខេត្ត Hung Yen របស់វៀតណាមបានទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិនបរទេសយ៉ាងខ្លាំង ជាពិសេស វិនិយោគិនជប៉ុន, ចិន និងកូរ៉េខាងត្បូង ។ បច្ចុប្បន្ន មានគម្រោងវិនិយោគពីបរទេសក្នុងខេត្តនេះ ចំនួន៥៨៨គម្រោង និងទឹកប្រាក់វិនិយោគបានចុះបញ្ជីស្មើជាង៧,៦០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir7VlDFYO3H8kzUaPE_AeDvU43VTCMsn0oA78hgldargz5Mi0vDQNfyGprkBiRaygkH9cN-tWjCjGQeIKQTHYp_BeEAZHRAv1_aiA6uFSxmqJoK-4cml7J9di_yVo0PjWOpPr4bkhoouCoPjI15Y9XoChuS-ROx5BpAKegvvNsvCCfP2oBnR5qd6BnA7La/s1920/image_2024-11-27_08-24-45%20(2).png

កំណែទម្រង់រដ្ឋបាល គឺជាគោលការណ៍សំខាន់ដែលខេត្ត Hung Yen ផ្តល់ភាពសំខាន់ខ្លាំងបំផុតដើម្បីលើកកម្ពស់បរិយាកាសអាជីវកម្ម និងជំរុញសមត្ថភាពប្រកួតប្រជែងរបស់ខេត្ត ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ខេត្តនេះទទួលបានប្រាក់វិនិយោគពីក្រៅប្រទេស ស្មើនឹង១,៧០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOcDUM6iW2G3k7qQox7xe8mYO64bMrgC6UPD8DTmRdFtRlmuku5uScr33tQ5InaNLWf6uib6L1Lcap4dW2soizWWFoNnmMOnjMulrFajFEBI3UvdGM2cCmeVWkyiwzu0R3dRsrIkfF1jRUH4VohaFfCf8Yht9_Kb7KnSO6AZkYdiHtJyHSmxC4yVO_rS_Z/s1000/image_2024-11-27_08-24-45.png

វាជាចំនួនទឹកប្រាក់ច្រើនបំផុត ខណៈកាលពីឆ្នាំ២០២៣ ខេត្តទទួលបានប្រាក់វិនិយោគពីក្រៅប្រទេស ស្មើជាង១,០០០លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងនោះមានគម្រោងវិនិយោគរបស់ក្រុមហ៊ុនបរទេសជាច្រើន ដូចជា ៖ Toto Vietnam Co., Ltd., Hyundai Aluminium ViNa, Hoya Glass Disk Vietnam II Co., Ltd. និង Mektec Manufacturing Co., Ltd. (Vietnam) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDa2gK86tTHHZyhbYGQhXwpEJJbxmqGs6g2bXM49wnHDBdfwcp1UqOFMjrG7rt8d_stHf6Axm0hh4zuOqrYtlZJTc0OGCmg8McQg2pEEGeI3-IQmcMleMbzhxk5HFz_SK2Dr5JfNiRVGNbE_UIr9Ak8kW_pY0eCi-kSEKiTtVhde8_rWCfEFkbL9DYrQ51/s1018/image_2024-11-27_08-24-46%20(2).png

ខេត្តនេះមានទីតាំងស្ថិតនៅកណ្តាលដីសណ្តទន្លេក្រហម និងនៅឆ្ងាយពីទីក្រុងហាណូយ ប្រមាណ៦០គីឡូម៉ែត្រ ។ ទីតាំងរបស់ខេត្ត គឺមានប្រៀបផ្នែកភូមិសាស្ត្រជាងបណ្តាខេត្តផ្សេងៗ ហើយខេត្តក៏ទទួលបានប្រយោជន៍ដោយសារនៅជិតមជ្ឈមណ្ឌលឧស្សាហកម្ម ព្រមទាំងកំពង់ផែ និងអាកាសយានដ្ឋានអន្តរជាតិ ។ ដូច្នេះ ទីតាំងយុទ្ធសាស្ត្រនេះធ្វើឱ្យខេត្តមានអំណោយផលផ្នែកពាណិជ្ជកម្មយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVnRFJfyM5SdSLqgO5Wo4T3wJ-K20YB_z_5Q_F3A-34pT1lxK_rQZfTL8Yzko5zxJZSkUM-b7kXIF7idDuNI7Uhv8AIZFICB0joYNOY9GLlCS7pY3YpshGiLZMzEzvNrSoIa-r5nd5fJ0k6mBwKVUcUxhCDk4tOeBvHwCc1uqIqRR5a3pO_7moQW8YydxD/s1200/image_2024-11-27_08-24-46.png

សក្តានុពលវិនិយោគរបស់ខេត្ត Hung Yen កើតឡើងដោយសារកត្តាជាច្រើន រួមមាន ៖ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ, ការចំណាយក្នុងអាជីវកម្មតិច, សម្បូរធនធានមនុស្ស, បរិយាកាសអាជីវកម្មអំណោយផលដល់ការវិនិយោគ និងតម្លាភាព ។ ខេត្តនេះបានវិនិយោគប្រាក់សាងសង់មជ្ឈមណ្ឌលឧស្សាហកម្មលំដាប់ពិភពលោកជាបន្តបន្ទាប់ ហើយបច្ចុប្បន្ន បានបញ្ចប់ការសាងសង់មជ្ឈមណ្ឌលឧស្សាហកម្ម ចំនួន១៧កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuaucWRAHWqFqubFBo8bX97eDrAsQsFqEgEMnre2W08huRJwdOWqPMQvgaIKNrbveSh-oRuWhnPqVSuj2KfzpSZG6aeMubLXxWjR9omvoThsF17oI3b3vSuoMMuQnEeftOwpUfYefDx1bO9wWK0_bOqPphIkN93IHDwpA_z1CIXOHr7kuxGO27yvNesHnG/s1920/image_2024-11-27_08-24-47%20(2).png

ខេត្តមិនត្រឹមតែផ្តោតលើការពង្រីកមជ្ឈមណ្ឌលឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញគុណភាព និងនិរន្តរភាពមជ្ឈមណ្ឌលឧស្សាហកម្មផងដែរ ។ ក្រៅពីនេះ ខេត្តក៏បានផ្តល់ភាពសំខាន់លើការទាក់ទាញឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមមាន ៖ អេឡិចត្រូនិក, ទូរគមនាគមន៍ និងការផលិត Semiconductor ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3M2hVd9hTko73wQcb2GX6X95evVTidCdRwvM4Ajxmfll5wmeAEvz6L0eaSdeYNnAM52PxGkboPI3TvIIqnviFJOyoMPsP7JhmwYNz_Zal0n43Oy8XU-Be3UAaSa1W26rk1YByJ2UIQeCvxZ5nLD6JdLgcsQDdu7iHrOprf9GGvdaYnDTDlLWwrRuObRBI/s888/image_2024-11-27_08-24-47.png

ហេតុនេះ ដោយសារខេត្តបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងកសាងមជ្ឈមណ្ឌលឧស្សាហកម្មជាច្រើនកន្លែងបានធ្វើឱ្យខេត្តមានតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើនផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ចវៀតណាម ៕

ក្រុមហ៊ុន Amazon ផលិតវ៉ែនតាទំនើបអាចបង្ហាញផែនទីផ្លូវដូចប្រព័ន្ធ GPS

0

វ៉ែនតាបានលក់ដាច់យ៉ាងខ្លាំងនៅលើពិភពលោក ដោយសារម៉ាកវ៉ែនតានីមួយៗត្រូវបានផលិតឱ្យកាន់តែទំនើប និងមានទំហំតូចជាងមុនដើម្បីឱ្យងាយស្រួលប្រើប្រាស់ ។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Amazon ក៏ផលិតវ៉ែនតាដែរ ហើយវ៉ែនតារបស់ Amazon បានបំពាក់ប្រព័ន្ធ GPS បង្ហាញផ្លូវ ជាពិសេស វាស័ក្តិសមជាមួយអ្នកប្រកបរបរដឹកជញ្ជូនទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmamsP9ttrRypDBtYjBOuGtDnrLdzKh0soPk0znX77DZJ8l6pApGljbAerlVNcv9yOETs0Ta2Cn4E9O-Fy6RnW4z5a0tILCCNaxk53k5lLZUJ80V8TAvuexAGn-2lqHdKfPx6VzrQvQPrOVevd4_PLwrrDThejKZK5FLCHS6Ae5uzdOgNcHP5KbYSQPRYF/s1000/image_2024-11-27_08-21-08.png

តាមប្រភពមិនបញ្ចេញឈ្មោះឱ្យដឹងថា Amazon បានផលិតវ៉ែនតាដ៏ទំនើបសម្រាប់អ្នកដឹកជញ្ជូន ដើម្បីឱ្យពួកគេអាចដឹកទំនិញទៅកាន់គោលដៅផ្សេងៗ ថែមទាំងចំណេញពេលជាច្រើននាទីពេលដឹកទំនិញឱ្យអតិថិជន១ជើង និងពុំចាំបាច់បើកមើលផែនទី ។ រីឯអ្នកមិនប្រកបមុខរបរដឹកជញ្ជូន ក៏អាចពាក់វ៉ែនតានេះបានដែរ ដោយវានឹងបង្ហាញផ្លូវបត់ពេលចេញពីជណ្តើរយន្ត និងចៀសវាងឧបសគ្គ ដូចជា ៖ ទ្វារដែក និងឆ្កែកាច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDlkhHQErKOgZk5i3GcpjGfw5GJLwz1aEHsHyiN9nabSmvUeJgVYp-LDM8F1scsY3DLY5N8U-IdGwzSjiv3Gj5vcFo3d4VZ3OayerCtUscF2eZhjfq2D0Urc0QV8_aT0XjFVkM_D6Q8Yn28oaZ-ESbtaLpPvb0-EhyJm2B-MJ4ss9xkVetheGBY69ZUjvE/s4032/image_2024-11-27_08-21-09%20(2).png
បើទោះជាអ្នកខ្លះគិតថា វាគ្មានប្រយោជន៍អ្វីច្រើន ប៉ុន្តែបើយើងត្រូវដឹកទំនិញជារៀងរាល់ថ្ងៃ វ៉ែនតានេះនឹងអាចជួយបានច្រើន ដោយពុំចាំបាច់បើកមើល GPS ហើយយើងនឹងអាចលើកទំនិញច្រើនជាងមុន ។ វ៉ែនតានេះត្រូវបានផលិតឡើង បន្ទាប់ពីវ៉ែនតាទំនើបម៉ាក Echo Frames របស់ Amazon ដែលអាចស្តាប់សំឡេង និងបញ្ជាដោយសំឡេងតាមប្រព័ន្ធ Alexa ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhilxJHyGbH36hhao_sItN8d8fPt8MFGrqGmbxXEgL24puxd9JerqoHKPnwOOj530o_b6wImFNFoUYCnDrmEjdwt06oW32hnF7Vo2HqXpnaP3ESTX8TMPR4k6E8GDHmBfY4gQtpoXaOQsw5_zigduWYhlamQy-33m8glQM8BHHrWTzS8u9msLWnT_dKDGl4/s1024/image_2024-11-27_08-21-09.png

បច្ចុប្បន្ន Amazon កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាវ៉ែនតា ប៉ុន្តែមានបញ្ហារឿងថ្មដែលត្រូវប្រើប្រាស់រយៈពេល៨ម៉ោង ហើយវ៉ែនតាត្រូវមានទម្ងន់ស្រាលងាយស្រួលពាក់ ។ ក្រៅពីនេះ ការប្រមូលទិន្នន័យសរុប ដូចជា ៖ លំនៅឋាន, ផ្លូវថ្មើរជើង, ផ្លូវធំ, ចិញ្ចើមផ្លូវ និងផ្លូវសម្រាប់រថយន្តបើកចូលផ្ទះនីមួយៗ គឺអាចចំណាយពេលជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Y3p7EyKBqAdfuTmbf2bFkGfYZ3sW_TmBRKA1C-9sVsCpxhVN8LID6xVZBKhWhqnSMOUwXoSGuT2XogDVvK775xBc1HfECzDokQMUx9pp9aU4eJ41M7HjRoT5xb7VRfW7Ob8Jb4FoTuJhW6dj2xbHDShV_5-QENrY5N_bP3Dj3sgEFKdBw2lExQ4ShiWp/s2000/image_2024-11-27_08-21-16.png

លើសពីនេះ ក៏ត្រូវពិចារណាពីការប្រើប្រាស់ផងដែរ ពីព្រោះពេលខ្លះ ការពាក់វ៉ែនតាងាយស្រួលក្តី ប៉ុន្តែបុគ្គលិកដឹកជញ្ជូនទំនិញមួយចំនួនអាចមិនចាប់អារម្មណ៍នឹងវ៉ែនតានេះ ដោយសារពួកគេគិតថា វាស្មុគស្មាញ ។ វាបានក្លាយជាបញ្ហាពិបាកដោះស្រាយ ហើយការលក់វ៉ែនតាទៅឱ្យអតិថិជននាពេលណានោះ គឺត្រូវរង់ចាំតាមដានបន្តទៀត ៕

ព្រឹត្តិការណ៍ជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក នៅប្រទេសក្រិក ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជា

0

ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវ៉ាត់ជើងឯកគ្រុឌគុនខ្មែរ នៅប្រទេសក្រិក បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាមហាកិត្តិយសមួយសម្រាប់ប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqD8rdV_-aOKFxIJ6FNiZZFxR71dPtHfAJ4y38RGcm-fNGIltc807JxKQ97mgDAzDMPAKdmqOiTxRXJesQrhxkyGq6mX0FCt0LqGKzHWbnc3OcjSIOGKy6iD53V2ug4ObKghfRi7vGrPfT0qm4DUE80qiJ5I7JtR_66pdE71NjGjaQybuskQyEMWS0uIwn/s5472/YS5A7632.jpgកម្មវិធីដ៏អស្ចារ្យនេះ រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយសហព័ន្ធប្រដាល់ក្រិកដែលទទួលបានការសហការជួយឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការលះបង់ទាំងពេលវេលា និងការចំណាយថវិកា ដើម្បីធ្វើយ៉ាងណាជម្រុញការផ្សព្វផ្សាយគុនខ្មែរ សិល្បៈ និងអត្តសញ្ញាណខ្មែរ ទៅកាន់ឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMtQFvQSripYR65xD6RO7-oseWWFR14wkUoamxq_J0EQfLOrOLdoSTVQzbd0cPEHnv_o5pFzh4qKvZOitZCggaMgX2csbnR-jqMhbB8vqoN7EachPKvubEnjUhckZjNln3ub_qmzLqqnzC7ycbq0ap3iwz_IWaXYcqMQUBSM5zk6mm0BHTmyBBcufyn6rL/s5472/YS5A7850.jpg

ជាមួយនឹងភាពជោគជ័យនៃព្រឹត្តិការណ៍ជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក “សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីឱ្យសហព័ន្ធប្រដាល់គុនខ្មែរ និងការរួចចំណែកពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ធ្វើយ៉ាងណាបន្តគំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ក្នុងការបញ្ជ្រាបគុនខ្មែរឱ្យកាន់រីកសុសសាយរិតតែខ្លាំងនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_X8ejXkhdi0qkb_-wBkiP2iNOlrIaK1kghusEtimVN6N6pbyNibb0f5RdOiQoSYtLe3KsEeFNTHu7k8g3mHU8VEzrHEiIhUNXatRHP1Ji97qjYar9XW7sB6cmCC_ujtgRBtnhyphenhyphenlfNBHNRBRqmKX5h5HyiGC15Rq6B4bo20viMM2O3aNaIGPz_2bfVVJ5z/s5472/YS5A7957.jpg សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើបណ្តាញសង្គមផ្លូវការផ្ទាល់របស់សម្តេចតេជោ ពីសារៈសំខាន់នៃការផ្សព្វផ្សាយគុនខ្មែរ ដែលជាសិល្បៈក្បាច់គុនបុរាណរបស់ខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់ពីក្បាច់គុនខ្មែរកាន់តែច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGXAGQPWOT4WdrHPj80AuFVN_c3wSLFSlgVbhmyfqYNuzXQrXPF-8qPh-ONKLxXLxx8ft0i9XrBego4dTBiX6gwA_uqClESR5z1bWBI5p9u2EAZI-7UifTpJ9CLZ1WyG3J_SXR1XxK12YtSyh5j6gOChma5j71xBv-DRTri4LCHvTpYLLNV6PFuT9rQgDp/s5472/YS5A7975.jpg

គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរ នៅប្រទេសក្រិក ដែលរៀបចំដោយ វឌ្ឍនៈ ប្រ៊ូវើរី នេះឡើង កម្ពុជា ទទួលបានខ្សែក្រវ៉ាត់ជើងឯកចំនួន ៤ ដែលបង្ហាញពីសមត្ថភាព និងការរីកចម្រើនរបស់កីឡាករគុនខ្មែរនៅលើឆាកអន្តរជាតិ។ ជោគជ័យនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការជម្រុញវិស័យកីឡាគុនខ្មែរ ឱ្យកាន់តែរីកចម្រើន និងទទួលបានការគាំទ្រទាំងក្នុង និងក្រៅប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKeV0mKWbKT2pkGJvJpdhYly7x70DSsW2GKTDAtAwQoYGvK8sCVpu3EnvriXWpX3AyMygm7wuChZycigP3EsdQw9hkx6RNzFBLaQzXC1zC3rh7v_awcZKjNrGLFB1jt5DGMX2AstSStBUeYZNZtsxIUdQO2zCpJNUxKyars3qt12vxZ7WTvG7QvjuSvPoq/s5472/YS5A8250.jpgក្រោមដំបូលសន្តិភាព និងស្មារតីខ្មែរតែមួយ! វឌ្ឍនៈ ប្រ៊ូវើរី បានប្តេជ្ញាចិត្តបន្តនាំគុនខ្មែរទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត ដើម្បីបង្កើតចំណងមិត្តភាព និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ និងប្រជាជនទាំងពីរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHndj92TNKT4x_Iq9WBIC7IsCmjnmAO3lBveiw4L-zwtlUUKb2T_myaMcyU1ENGhBZPAVBDLgxBh-sZ-UpGHjPfFwziDyUwLFd-AEcvCxCQcN1uF_cKclukZkryCz6dWEr8zzw8A1almy-oNSYCiAZaenjtDcbtloHeWhRSfegwqqz0pDDUMYvYnrMjqEM/s5472/YS5A8638.jpg

#គ្រុឌគុនខ្មែរថែអត្តសញ្ញាណខ្មែរនាំគុនខ្មែរល្បីលើឆាកអន្តរជាតិ

#គាំទ្រគុនខ្មែរជាមួយគ្រុឌ

#ទទួលយកថាមពលជាមួយគ្រុឌhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBmLC6NSZKzQ-Wxy85aphZ0_CDoJ9n3rkLNuEBJloFMfUrZwXZcX1zcV7OY4d_kNW8gfiEjLI6OQk5xRY5gH56_LpZo_Cns6lA7bJt_H9nBCIc07H0Bq-AvN5sgKaD-WunNbS7LzCvBZnvpnfZ9uwaTaBgoflS8n8WJhRCcV70_emaeVnvJfe28AdF7Hve/s5472/YS5A8679.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhojk1nBMV8Uvo9wqOFxfQ-BAtFyzg8twfbG3UV0hjLPvtzKZdBlRAZxyKlGYSbSQBcuU26mpLIrEOAIplrCHWrdzuUIQBKExmKccqr3WCwpUz4gyxSb-kCBcqhyUZaaNnGkSbex-pc8ANmvsdTw8QJX9izb4d3zf557NktUGINNGZ-kIfbkK0GK2vT67rN/s5472/YS5A8729.jpg