Home ព័ត៌មានអន្តរជាតិ មិនធម្មតាមែន! មុនដាក់ឱ្យប្រើប្រាស់ចិនបានធ្វើតេស្តសុវត្ថិភាពទ្រទម្ងន់លើស្ពានថ្មីជាក់ស្តែងតែម្តង

មិនធម្មតាមែន! មុនដាក់ឱ្យប្រើប្រាស់ចិនបានធ្វើតេស្តសុវត្ថិភាពទ្រទម្ងន់លើស្ពានថ្មីជាក់ស្តែងតែម្តង

58
0

ប្រទេសចិន ៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ចិនធ្វើឱ្យប្រទេសនានាលើពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីចិនយករថយន្តដឹកទំនិញធំៗចំនួន៧២គ្រឿង ដែលរថយន្តដឹកទំនិញមានទម្ងន់សរុបប្រមាណ២,៥២០តោន មកបើកបរសាកល្បងភាពរឹងមាំរបស់ស្ពានថ្មីឆ្លងកាត់ទន្លេចាងខឺ ខេត្តហ្គីចូវ ស្ថិតនៅភាគនិរតីប្រទេសចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqmmTEPnwbC_73q3374tl_SC43HC8h3thmqe_xPPa2uyP62ZKzl96tgzs6pjkSy-rvds6_7XNxpvypHkrRUw3KCaVo2CrWHCuDwBGq6yJTHslLbI65iJFRD-kU5wItYBw7f1xSBd0LlLjBogwxBL2ZCXbPj39bCdVggNmbQDLJv2h1XWX8nyAApyWXUSaQ/s900/image_2025-01-03_08-48-18%20(2).png
ការសាកល្បងដោយប្រើប្រាស់រថយន្តដឹកទំនិញធំៗជាច្រើនគ្រឿងនេះ គឺជាការសាកល្បងភាពរឹងមាំរបស់ស្ពានថ្មីលើកចុងក្រោយ មុនពេលអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាផ្លូវការ ។ លទ្ធផលការសាកល្បងបង្ហាញថា ស្ពានថ្មីឆ្លងកាត់ទន្លេចាងខឺ មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងអាចទ្រទ្រង់ទម្ងន់រថយន្តដឹកទំនិញទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipNyd3Fml5h5VKKymK0xrIrovlqEwOOy9cFE8sCwVtcdukEfE9s0e0QZtf5oUNz0QR6Q8hVinUj1NBqJfddYS0wnpbiKaVVuuUHopFdaxcBkJxRZyKm9R9ddqY0h7gcQ7K6dn8Fi6MzzvVlBPogmdhJMVfpZP1Y3b9ne_g6XN4WdQvAIIQGx8Faq68YpYH/s900/image_2025-01-03_08-48-18%20(3).png

ការសាងសង់ស្ពានឆ្លងកាត់ទន្លេចាងខឺ គឺក្នុងគោលបំណងបង្កើតផ្លូវធ្វើដំណើរថ្មីដើម្បីឱ្យពលរដ្ឋចំណាយពេលតិច និងឆាប់រហ័សជាងមុន ។ ស្ពាននេះមានប្រវែងសរុបស្មើនឹង១,៨៤៩ម៉ែត្រ និងកម្ពស់៣៨០ម៉ែត្រ ដែលតភ្ជាប់រវាងស្រុកណាយុង និងស្រុកឈីងលុង ខេត្តហ្គីចូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM8YbL3YjNStdbz1Nco45Rh6b3GdUyA8YjmBAcXdjEACO9p5Xpq85Ea_ob_vJJhAsCq53sF1q909o6Rrm3qJkBcrA3PQW96L5hqKesKK6S5xV-iqQokVv7ebyb1DvVm-Dhwl8EnU2vvMXkxUmZAUWyxDKAitFVGbjVsfAkZ1s9VJFUODSMq9jEB8n0U4lr/s900/image_2025-01-03_08-48-18.png
គួរបញ្ជាក់ថា ផ្ទៃដីខេត្តហ្គីចូវ ជាង៩០% គឺគ្របដណ្តប់ទៅដោយភ្នំ និងជ្រលងភ្នំយ៉ាងច្រើនរាប់ពុំអស់ ហើយធ្វើឱ្យចិនពិបាកអភិវឌ្ឍន៍ផ្លូវដឹកជញ្ជូន និងសេដ្ឋកិច្ចក្នុងខេត្តនេះយ៉ាងខ្លាំង ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តហ្គីចូវ ត្រូវបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវរថភ្លើង ផ្លូវទឹក និងផ្លូវអាកាស ។ រីឯស្ពានតភ្ជាប់ជ្រលងភ្នំក្នុងខេត្តហ្គីចូវ គឺស្មើ២៨,០២៣កន្លែង ដែលរដ្ឋាភិបាលបានសាងសង់សម្រាប់ឱ្យពលរដ្ឋរស់នៅជនបទ ជាង១៧លាននាក់ ងាយស្រួលធ្វើដំណើរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ1EdHW9lYjUWdnDW1ZLLlQaLCUJhjvdpMi3eg_SfkT1GKGB_bQLCz7lqIo6c6I2EHoAMIAIeZtyRJNqusoD1bdzrx0dDZZPZd76k4N2c393nsnK-_xmJ3f5HsfyVuhyphenhyphenA5appsCAvKWcPZF0Db_uf0F36lqx8B4gott224Fxx7hTCVeC52HuA5TEORe63W/s900/image_2025-01-03_08-48-19.png
គេពុំនឹកស្មានថា ហ្គីចូវ គឺជាខេត្តក្រីក្រ និងគ្មានការអភិវឌ្ឍ បែរជាអាចប្រើប្រាស់បច្ចេកវិទ្យាយកឈ្នះលើលក្ខខណ្ឌធម្មជាតិ ដោយការសាងសង់ស្ពានជាច្រើនកន្លែងដើម្បីទំនាក់ទំនងជាមួយពិភពខាងក្រៅ ។ ហេតុនេះ ការសាងសង់ស្ពានថ្មី មិនត្រឹមតែបង្កើតកេរ្តិ៍ឈ្មោះផ្នែកវិស្វកម្មសំណង់ទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យខេត្តហ្គីចូវ អាចតភ្ជាប់ជាមួយបណ្តាខេត្តនានាដើម្បីអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ ៕