ការស្ប៉ាជួយឱ្យស្បែកស្អាត រាងកាយទាំងមូលមានសុខភាពល្អ និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយទៀតផង។ លើសពីនេះវាក៏ជួយបញ្ចូលថាមពលរាងកាយឱ្យប្រសើរឡើង ក៏ដូចជាជួយសន្សំសំចៃ ដោយមិនចាំបាច់ខ្ជះខ្ជាយលុយ និងពេលវេលាច្រើនសម្រាប់ការស្ប៉ានៅខាងក្រៅផ្ទះនោះទេ។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗក្នុងការស្ប៉ាដោយខ្លួនឯង៖

១.ស្ប៉ាក្នុងទឹកក្តៅឧណ្ឌៗ៖ ការស្ប៉ារាងកាយគឺល្អបំផុតជាពិសេសនៅពេលអ្នកត្រាំក្នុងទឹកក្តៅ ដែលមានសីតុណ្ហភាពប្រហែល ៣៧-៣៨ ដឺក្រេ ត្រូវបានគេចាត់ទុកថាជាសីតុណ្ហភាពទឹកដែលមិនធ្វើឱ្យស្បែកបាត់បង់ជាតិសំណើម ហើយវាក៏ជួយជំរុញឱ្យឈាមរត់បានល្អ ក៏ដូចជាជួយបង្កើនភាពធូរស្រាលនៃស្បែក និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លាជាងមុនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx_8beEKKx-bSTilD99Z0cJpog86HCwiZRTPVrVm4-leoDjvj7HwftYXCqYYG2y2CXvehjSUt751imqDEI3-TK1TXILQLZY9odfLr_SR2J8QP6KVQJp0N8KlNtjyJ4RrR8CEXmRLsdfeqbVWl8hIp-B5SEnXbjUYHm4SyrmZwiMhiWifjFejGkylDTIE_i/s1000/image_2025-01-03_08-56-34.png
២.ជ្រើសរើសទៀនក្រអូប៖ ដើម្បីធ្វើឱ្យអារម្មណ៍ធូរស្រាលជាងមុន និងចិត្តស្ងប់បន្ទាប់ពីត្រាំក្នុងទឹកក្តៅគឺត្រូវជ្រើសរើសទៀនក្រអូប ដែលប្រើពិសេសក្នុងការស្ប៉ា ដោយវានឹងបង្កើតបរិយាកាសតាមរយៈក្លិនក្រអូបដែលអ្នកចូលចិត្ត ហើយវានឹងជួយកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព ដូច្នេះធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងរយៈពេលយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgToBNtzUyjpFveudxpdgDeViB80h3LzcrnVHO-FzFp3a-gLhKIoK_i2_lswOb9SrktNnlXUjkYcmNVH5ssAOuX0O_tKYGL0TDfHU1cRCKaw9OuzEvIJmoELzOCo5Avk0FuVbJB1Y0p_AHqykzCfFJjUl78b2wTUm4RCjw_IpqYBg-thOcTKatGDCpW-g92/s1240/image_2025-01-03_08-56-35.png

៣.រៀបចំប្រេងបំប៉នធម្មជាតិ៖ ប្រេងបំប៉នធម្មជាតិ ដែលអាចប្រើបានទាំងសក់ និងរាងកាយ វានឹងក្លាយជាជំនួយការដ៏អស្ចារ្យមួយដែលធ្វើឱ្យស្បែករលោង ទន់ មានសំណើម គ្មានភាពរដុប និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ដូច្នេះអ្នកគួរជ្រើសរើសប្រើប្រេងធម្មជាតិសុទ្ធ ដូចជាប្រេងអាល់ម៉ុន និងប្រេងដូង ដែលជាប្រេងសំខាន់ៗមានក្លិនក្រអូបស្រស់ អាចប្រើបានទាំងសក់ និងស្បែក។ វានឹងជួយទាំងការម៉ាស្សា និងការចិញ្ចឹម ក៏ដូចជាកាត់បន្ថយស្បែកដែលស្រអាប់ ដោយមិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ឬទុកសារធាតុណាមួយនៅលើស្បែកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIwCMjhN5VmJbe7YcPR8rqU5SGaOMc-XMVuQqowwWK9uCq6u1nHNh5a7N2RZxzqboAGcsO_cr1WS7Y-gsDexDe5HePYwOBInTZhCVmXB9grBCswzu022YK_cd1RWdJcRehTrLyxfyDM5pEUp0Oq1q3H918hGdi-SWsGSjsSwP1R6V6RBva4DHpJ_IqgcyA/s1200/image_2025-01-03_08-57-59.png

៤.ការស្ប៉ាមុខ៖ ស្ប៉ាមុខ គឺជាជំហានមួយដែលទាមទារការប្រុងប្រយ័ត្ន ដោយសារតែស្បែកមុខគឺស្តើងជាងស្បែកដងខ្លួន។ ដូច្នេះអ្នកគួរចាប់ផ្តើមដោយការលាងមុខរបស់អ្នកជាធម្មតា នៅពេលសម្អាតរួចរាល់ ជូតមុខរបស់អ្នកថ្នមៗដោយក្រណាត់ទន់ បន្ទាប់មកបិទម៉ាសមុខ ដូចនេះវានឹងជួយស្តារមុខរបស់អ្នកឱ្យសស្អាតម៉ត់ខៃ ធ្វើឱ្យស្បែករបស់អ្នកមានផាសុកភាពជាងមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwX5AB1mqFM2n6oPV3priK_pZqAhhwa4RiqS25iXsCPG7bFbBBM44df8IbDJ-lEtCl66eL5HZjmRMfaWGTNlqhhFVERIPrOBrzahdm9YUDFszERNo8KD1azJmSrxqaXovGcKgYjC4thwyZnwY7Y4Y87Dx48lqnNrEVNTeQWFlOgPT8IfejcmiQeLTSbFXT/s2560/image_2025-01-03_08-57-59%20(2).png