Home Blog Page 750

ក្តៅៗ! មិនដឹងមានរឿងអ្វី ដេត ស្រីនាឌ ពហិ.កាមិនចូលប្រកួត Miss Planet international 2024

0

ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបវរកញ្ញា ដេត ស្រីនាឌ តំណាងកម្ពុជាពហិ.កាមិនចូលរួមក្នុងការប្រកួត Miss Planet international 2024 ទាំងដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្របាត់ទៅហើយ។ ស្រីនាឌ មិនបានផ្តល់មូលហេតុជាក់លាក់ក្នុងការសម្រេចចិត្តធ្វើបែបនេះភ្លាមៗទេខណៈទស្សនិកជនថា«មិនមែនជារឿងតូចតាច» ទើបឈានដល់តំណាក់កាលនេះចំណែកអ្នកខ្លះថានាងគ្មានទំនួលខុសត្រូវគួរគិតមុខមាត់ប្រទេសជាធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf0AGN3ox5QIeVtsuCS74MDeTs2hcD7V3N49UQpqMZEmHB0pLtHc9tTOrE9ykZcvk2Cq8RLyn8gOHVgxLUtEjC0Ip_2mthkqL9_UIrwGgQSTOlFXlBh1ZUXujMvNA7SZvh4_HTj0TTMq-1CXRNo2Nbdu7cj1N292IXGI1Yq9ekeothyphenhyphenypsdP4Gq4qzBytI/s2048/image_2024-11-27_10-53-04.png

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់ ដេត ស្រីនាឌ បានប្រកាសថា «ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាឌ ជាបវរកញ្ញាភពផែនដីប្រចាំប្រទេសកម្ពុជា Miss Planet Cambodia 2024 បានសម្រេចចិត្តថា ធ្វើពហិកាមិនចូលរួមប្រកួត Miss Planet lnternational 2024 នេះបន្តទៀតទេ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រលាញ់ទាំងអស់ ដែលតែងតែ គាំទ្រ និងផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំ តាំងពីដើមរហូតមកដល់ចំណុចមួយនេះ
នាងខ្ញុំសូមគោរពអរគុណប្រជាជនកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbHhrqYAJiKm5Lp92Vfp1MYSm4IvCqcyS2kehQiQXQtiAY3psMK73gYassQntwFalDfWWkCbqvFFYkDYNiwkPBFZGEQhGpNRTKc99JPzk5hWhYgo0mEZ4FF5NIuTAMeS_-9VZjhxylRPTt3MozLORrVp4ay-QQWnoUPuaNTb5Ts2OwFbKs-I-4wEqSq8d/s2048/image_2024-11-27_10-53-05.png

ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈនៅថ្ងៃផ្តាច់ព្រ័ត្រគឺនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា នេះហើយបែរជានាងដកខ្លួនបែបនេះទៅវិញដោយមិនដឹងថាមានមូលហេតុអ្វីនៅពីក្រោយខ្នងទើប ដេត ស្រីនាឌ សម្រេចចិត្តធ្វើបែបនេះ។ អ្នកខ្លះបានបញ្ចេញមតិថាមិនមែនជារឿងតូចតាចនោះទេទើបសម្រេចចិត្តពហិកាឡើងមក។ អ្នកខ្លះ ថា២ដង ហើយនាឌ ឱ្យតែតំណាងប្រទេស គឺមិនដែល ធ្វើឱ្យចប់សោះ ម៉េចចឹង? ជាម្ចាស់ផ្ទះផងគួរតែគិតមុខមាត់ប្រទេសជាតិជាធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhssrC0fXSNAH2BDMGLwf1_j9M3abHjbiUYBVcFsmChfTpY6ogIosvlX0ysUhEoAefc6aZ7xlwQysEejGhRdYQPNWBVpowcZcPnKv6J9Cv5q5YyJBJygUFxNIadBC8aWMvAJfg9UoGQJ3_79b5_imEeVf9hxXBNsU8kEAUjkhhZ400uxLg7XhBFJQalCVju/s2048/image_2024-11-27_10-53-10.png

កម្មវិធីជប់លៀងអាហារពេលល្ងាចនាយប់ថ្ងៃទី២៥ វិច្ឆិកា ដេត ស្រីនាឌ Miss Planet Cambodia 2024 គឺមានភាពរីករាយនៅឡើយជាមួយនឹងការរាំលេងកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរនិងបាននាំបេក្ខភាពមួយចំនួនសាកល្បងរាំរបាំគោះអង្រែទៀតផង។ កាលពីយប់ថ្ងៃទី២៦ ដេត ស្រីនាឌ ក៏បានទៅសមឆាកសម្រាប់រាត្រីផ្តាច់ព្រ័ត្រដូចគ្នា។ នាងគឺជាអតីត Miss Grand Cambodia 2019 ប៉ុន្តែនាងត្រូវខកខានតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិដែលប្រទេសវេណេហ្សូអេឡា ធ្វើជាម្ចាស់ផ្ទះ៕

តើអ្នកណាជាជើងខ្លាំងទៅ ក្នុងកម្មវិធីប្រកួតឡើងដើមដូងលឿនបំផុតដោយគ្មានឧបករណ៍ជំនួយនៅប្រទេសចិននេះ?

0

ប្រទេសចិន ៖ ប្រទេសចិនបានរៀបចំពិធីប្រកួតឡើងដើមដូងលឿនបំផុតក្នុងទីក្រុងសាន់យ៉ា ដែលជាទីក្រុងឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់ខេត្តហៃណាន ។ វាជាផ្នែកមួយនៃការប្រកួតកីឡាក្នុងស្រុក លើកទី១២ ហើយកីឡាករទទួលបានជ័យជម្នះក្នុងការប្រកួតនេះ គឺសុទ្ធតែមានស្រុកកំណើតនៅខេត្តហៃណាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguVB2WEl6qpOAiwegmFO74DEX_WhVM7DNvWZynOV1orIGx3JslUW8NT_uRSTdA5-MRcY_lLXX9ZY669QXR3Owqa6mZGbceWvQ88SvWnaYqtQ9o0io1a-bwRNikVIWoE8q09kunxAolPQm1y2uqxVzrxmu00ZC5-ZNl86_WGTc4Q1eGc2Op28m-IFw9CAgF/s1280/image_2024-11-27_11-43-06%20(2).png

បើកីឡាកររូបណាអាចឡើងដល់ចុងដូងលឿនបំផុត គឺជាអ្នកឈ្នះ ហើយពួកគេត្រូវតែប្រើប្រាស់ដៃរបស់ខ្លួនឡើងដើមដូង និងគ្មានឧបករណ៍ជំនួយ ។ គណៈកម្មការប្រកួតអនុញ្ញាតឱ្យកីឡាករគ្រប់រូបពាក់ខ្សែការពារសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ឬករណីកីឡាករភ្លាត់ស្នៀតធ្លាក់ចុះក្រោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4f8-GRFxscbf4ZKVP-0B_E-LaEy_9Pyvg-npmvN1P3VwbClXOyATT1MDwcN_mZFKxIcVSMaS6GDvqbdCUaXy9zG1496vVRnzLSzM5wTTbbj3CrTu3WpfcjUmzPmuzHu2r-vurZ2MyMkSOMS71zoJYahbdfeFEtf6G3eHPcSAIDAN3-O1Ormlr_BDHudGd/s885/image_2024-11-27_11-43-06.png

កីឡាករ និងកីឡាការិនី ដែលទទួលបានជ័យជម្នះក្នុងការប្រកួតនេះ គឺជាពលរដ្ឋរស់នៅខេត្តហៃណាន ពីព្រោះពួកគេមានបទពិសោធន៍ឡើងដើមដូងស្ទើរគ្រប់ទីកន្លែងតាំងពីនៅក្មេង ។ ម្យ៉ាងទៀត ការឡើងដើមដូង គឺជាកីឡាមួយដែលខេត្តហៃណាន តែងតែរៀបចំការប្រកួតជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm7OK4zHB8KQEKc7sXPO9uQ2C9zppg0TaezVMsbp9tG1rkWnYh8gv-l3ko1OkTqXGXR9TlOOIuxS51ySyqFhf432iNg9IqmlGU6nkgGZLTOScuAGGjGk6QUTkilJGNg9ungwk4uex0UylQ6s6rOn6I7N-JubSSGrBUQ0QPACaXbt8WETury8XWjzpX9BBp/s1280/image_2024-11-27_11-43-07.png

កីឡាករទទួលជ័យជម្នះឡើងដើមដូងលឿនបំផុតផ្នែកបុរសបានចំណាយពេល៦.១៨វិនាទី រីឯផ្នែកនារី ចំណាយពេល៦.៦៦វិនាទី ។ ចិនបានរៀបចំប្រកួតកីឡាឡើងដើមដូងចាប់ពីឆ្នាំ១៩៥៣ និងរៀបចំរៀងរាល់៤ឆ្នាំម្តង ហើយនៅឆ្នាំ២០២៤ ការប្រកួតឡើងដើមដូងបានរៀបចំចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOK6Zg-O3JJcFHvPwxZH2p_xZ0GoP7ttxS4_VFWP6WUR2cAfI9CzvZ8RJh5aymjQJmjkHSiIqKZGDsIKfg6AhOyrQ1x0uIcJcKNxDIwbXmwTTbHuHx_1Nke3aIGo_qA4MUuqsFEv-r4Z9pJRbFmwOGkzJE6VDnNrG7zys2QHXjb6X9cwBgUv53CQNdg-fD/s2048/image_2024-11-27_11-43-08%20(2).png

ហៃណាន គឺជាខេត្តនៅជាប់ឆ្នេរសមុទ្រមានទេសភាពយ៉ាងស្រស់ស្អាត និងសម្បូរដើមដូងជាច្រើនដើម ។ ហេតុនេះ ទើបពលរដ្ឋរស់នៅខេត្តហៃណាន ពូកែឡើងដើមដូងដោយប្រើប្រាស់ដៃទទេ តាំងពីពួកគេនៅក្មេងម៉្លេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgReKX9lMaCXUZ6XC7ZXHWlJZ1SWDk8WQXBng__afock75DXywA3AR4-qdwpcGx_IOX6lW7-u1PxYHbKdKbGf65OltFTbs91-hwmX7dr4vT6k1MTWsK0UhMNp9erk9JODEAEIjhCf_GcV0btHqYOJE7_dJMG63ki5_BZKhRx-Rk0zRaAeOw4gQGvVg0j-bj/s1500/image_2024-11-27_11-43-08.png
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងមក ប្រទេសអង់គ្លេសបានរៀបចំការប្រកួតឡើងសសរឆាប់រហ័សបំផុតលំដាប់ពិភពលោក «World Pole Climbing Championship» ប្រចាំឆ្នាំ២០២៤ ដែលមានកម្ពស់២៥ម៉ែត្រ ។ ប៉ុន្តែកីឡាករអង់គ្លេសបានប្រើប្រាស់ឧបករណ៍ជំនួយឡើងសសរ ដែលខុសប្លែកពីកីឡាករឡើងដើមដូងរបស់ចិន ៕

ជឿតាម Google Maps ពេក! បុរសបីនាក់ជិះរថយន្តធ្លា.ក់ពីលើស្ពានដែលមិនទាន់សាងសង់រួច

0

ប្រទេសឥណ្ឌា៖ ហេតុការណ៍ដ៏រ.ន្ធត់ បុរសបីនាក់បានបា.ត់បង់ជីវិតនៅពេលដែលរថយន្តមួយគ្រឿងបានធ្លាក់ពីលើស្ពាន ដែលមិនទាន់សាងសង់រួចក្នុងទីក្រុង Bareilly រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXz0N7syVkPKk2vNOJ38pjzH6RpwUnkLHSpRp1b3GwxHY9olhyphenhyphengTugqxtR3hfvJY3lH3rOoo7UxahTThXeAv5EBPfY8nTaGKxuz3Mv3Ymw_5tVTq_xXNvuc5DbZcCINSEpCZqkHF0urLPrwd-yiNiv8fH_aJZSEKW_KiFQD0Zy1gkx58REi7NnJ0bswShA/s550/image_2024-11-27_11-31-27.png
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលជនរងគ្រោះចាកចេញពីតំបន់លំនៅដ្ឋាន Gurugram ហើយកំពុងធ្វើដំណើរទៅកាន់ Bareilly នៅពេលយប់ដើម្បីចូលរួមពិធីមង្គលការមួយ ដោយពួកគេពឹងផ្អែកទាំងស្រុងលើ Google Maps ដើម្បីទៅដល់ទីតាំងព្រឹត្តិការណ៍នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9yTlIOru7uZ5LzgUyt7Cm5FQluXk7Z5CHzswodc8l3JTCuNIhmnAQWYYX_XjmY-rND64RTTh7teLUTRzN1pFTe-t2KbEKJgYmVSCRfxlpo2XueF-2e74ru62PfqXDIrM9YyVBYn-hMcJ7fenaLcfOeiakfruuZ9aAGuImjWnyAV7gIcKi4B4cAq-_r2ms/s673/photo_2024-11-27_11-23-11.jpg

ទោះជាយ៉ាងណារថយន្តក៏បានបើកឆ្លងកាត់ស្ពាន ដែលជាស្ពានបាក់ពាក់កណ្តាល ហើយធ្លាក់ចូលទន្លេ Ramganga ដែលជាទន្លេស្ងួតពីកម្ពស់ប្រហែល ១៥ ម៉ែត្រ។ នៅព្រឹកថ្ងៃបន្ទាប់អ្នកស្រុកក៏បានប្រទះឃើញរថយន្តដែលរងការខូចខាត រួមជាមួយអ្នកស្លា.ប់ទាំងបីនាក់។ យោងតាមអាជ្ញាធរស្ពាននេះត្រូវបានគេបិទក្នុងរដូវវស្សា ព្រោះវាបាក់ពាក់កណ្តាល ប៉ុន្តែដោយសារស្ពានមិនមានរបាំង ឬផ្លាកសញ្ញាហាមយានយន្តឆ្លងកាត់ ចំពេលដែលអ្នកបើកបរពឹងផ្អែកតែ Google Maps ទើបបណ្តាលឱ្យជួបគ្រោះ.ថ្នាក់បែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcnE8CAgCQetRrW7NOO4sjGxEikv6kzJ1TdbnnsSrlqO9BVeSsddc-BqrhOyIQxvsBxKTjIcm9Yytdnl4QWFJkYNIbUluRVVV1bBBlcdeuT8bRGtVnJDHzTKSdBl2WyXI2yf8qxuVqLd4hziZ1kddIHzcEFjSLNToTL1K44el7r1fJdav5y4ZywpaurzE9/s720/image_2024-11-27_11-31-27%20(2).png

នៅពេលដំណឹងនេះត្រូវបានសារព័ត៌មានធំៗជាច្រើនចុះផ្សាយ ក្រុមហ៊ុន Google ក៏បានផ្ញើការរំលែកទុក្ខរបស់ខ្លួនទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ហើយបាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដើម្បីស៊ើបអង្កេតឧបទ្ទវ.ហេតុនេះ។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលមានគ្រោះ.ថ្នាក់ធ្ងន់.ធ្ងរបានកើតឡើងដោយសារអ្នកបើកបរដើរតាមទិសដៅ Google Maps។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheO4rko9eAAFV-LEawDS3Z0VJi5u7KTOy_DV1nH8g3WGqdG9_BKL_BRAiLI4dimJIV3QzC5P_HxwgiHTWQUgHoAjN8E9Fylr9oSccbqs4pDqc2YAsHFay5qhcUWd-v7lUVjYfdQGE387PL_zZujilh3v094F3OGlyeHDzqEAweAuPLsG1rBiLdn1mVG985/s1200/photo_2024-11-27_11-25-46.jpg

នៅប្រទេសឥណ្ឌា កាលពីឆ្នាំ ២០២១ មនុស្សពីរនាក់ក៏បានបាត់បង់ជីវិតផងដែរ នៅពេលពួកគេរវល់មើល Google Maps ហើយឆ្លងកាត់ផ្លូវខុសធ្វើឱ្យធ្លាក់ពីលើស្ពានបាក់បែកមួយ ខណៈស្ពាននៅប្រទេសឥណ្ឌាភាគច្រើនក៏មិនមានរបាំង ឬផ្លាកសញ្ញាហាមឃាត់ដែរ ទើបធ្វើឱ្យមានហេតុការណ៍នេះកើតឡើងជាញឹកញាប់។ សរុបមកវិញ មូលហេតុដែលបុរសបីនាក់ខាងលើស្លា.ប់ គឺដោយសារកំហុសរបស់អាជ្ញាធរដែលមិនបានបិទរបាំង ឬផ្លាកសញ្ញាហាមឃាត់ រួមទាំងដោយសារ Google Maps ផងដែរ៕

ប្រទេសទាំង ១០ ដែលញ៉ាំមីកញ្ចប់ច្រើនជាងគេបំផុតលើពិភពលោក

0

មីកញ្ចប់ គឺជាអាហារសម្រន់ដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ ដោយសារវាងាយស្រួលក្នុងការចម្អិន ក៏ដូចជាមានតម្លៃសមរម្យ ងាយស្រួលរក និងអាចរក្សាទុកបានយូរទៀតផង។ ដូច្នេះគិតត្រឹមឆ្នាំ ២០២៣ ពិភពលោកយើងបានប្រើប្រាស់មីកញ្ចប់ចំនួន ១២០ ពាន់លានកញ្ចប់ ក្នុងនោះចិនគឺជាប្រទេសដែលមានប្រជាជននិយមបរិភោគមីកញ្ចប់ច្រើនជាងគេក្នុងពិភពលោក រហូតដល់ ៤២.២០០ លានកញ្ចប់ក្នុងមួយឆ្នាំ។ នេះបើយោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ក្រៅពីប្រទេសចិន ក៏មានប្រទេស ៩ ផ្សេងទៀតក៏ជាប់ក្នុងបញ្ជីញ៉ាំមីកញ្ចប់ច្រើនជាងគេបំផុតលើពិភពលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQgxwjeQKnmnebcmy8CjDeZ6PiJ8DkdGTbRV9k14E0XZx235zRpAFiPl0-XHf09SIuzkqno-XUvsZDOTwI2p59qUMPtHHSl5WEowbd874BnDndMs6MaHKSnIogELEMo0CqRzL-DRvizD7k8lRaUpS4Au6DcGu_zI1-mDJJyGIlEJCkyFa9wunRhjn192Lb/s1440/image_2024-11-27_11-26-47.png

ខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលញ៉ាំមីកញ្ចប់ច្រើនជាងគេបំផុតនៅលើពិភពលោក៖
១. ប្រទេសចិន មានប្រជាជននិយមបរិភោគមីកញ្ចប់ចំនួន ៤២.២០០ លានកញ្ចប់ក្នុងមួយឆ្នាំ
២. ឥណ្ឌូនេស៊ី ១៤.៥០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៣. ឥណ្ឌា ៨.៧០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៤. វៀតណាម ៨.១០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៥. ប្រទេសជប៉ុន ៥.៨០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៦. សហរដ្ឋអាមេរិក ៥.១០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៧. ប្រទេសហ្វីលីពីន ៤.៤០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៨. កូរ៉េខាងត្បូង ៤.០០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៩. ប្រទេសថៃ ៤.០០០ លានកញ្ចប់ក្នុងមួយឆ្នាំ
១០. នីហ្សេរីយ៉ា ៣.០០០ លានកញ្ចប់ក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9lM5cgWZb_Ss45-Ry2a54Y44Tn8wKpkHMyw9mtN09XDw77R4U39kg3qtO1FPIws9JzyGeu3Fa1Sj6R0NUc9IAB3b_iHYDcxqxxsEuMDJ66wIOzdH0Lr2BD3CB-5G21-YvIEdMlVQ9SIjkZ9-HpxFvpMyHntaW4iskQXpUxfd91Yy5GXezUmO9vqS1tNjb/s1360/image_2024-11-27_11-26-48.png

គួរបញ្ជាក់ដែរថា ការញ៉ាំមីកញ្ចប់ច្រើនពេកគឺមិនល្អចំពោះសុខភាពរាងកាយរបស់យើងឡើយ។ ការស្រាវជ្រាវបានឱ្យដឹងថា សម្រាប់អ្នកដែលបរិភោគមីកញ្ចប់ ឬមីកំប៉ុងច្រើនពេកនឹងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ អាចធ្វើឱ្យស្លាប់មុនអាយុផងដែរ។ ផលប៉ះពាល់ដែលបណ្ដាលមកពីការបរិភោគមីច្រើនមានដូចជា៖ សម្ពាធឈាមឡើងខ្ពស់, ជាតិស្ករក្នុងឈាមឡើងខ្ពស់, លើសជាតិខ្លាញ់ត្រង់ចង្កេះ, កម្រិតកូឡេស្តេរ៉ុលខុសធម្មតាដែលអាចបង្កទៅជាជំងឺទឹកនោមផ្អែម គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលជាដើម។ ដូច្នេះ អ្នកគួរតែទទួលទានមីកញ្ចប់ ឬមីកំប៉ុង ក្នុងបរិមាណសមល្មមបានហើយ ដើម្បីបង្ការការប្រឈមបញ្ហាសុខភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSOdrdFiZO68vSwEB2SHKkUn1iHEnQIw0buOoCHLlTJZWeW-nE2URobyJIN0Gp2-iGfFp4Oa5-mYZuw44yFWUu8Us-R4ddIB0LXjqL0wHM6vjrY3FK___y1y4dUJy9bLILfIiQ80vOtKtMWv16YtCeKDhY4tZ-eMmvNYtXoZXTYQlXaJo6mEqO5lbsW9Ci/s1000/image_2024-11-27_11-26-49.png

Taeyeon បង្ហើបគន្លឹះសំខាន់ៗ ៤ យ៉ាងដើម្បីទទួលបានសម្រស់ស្រស់ស្អាតដូចទេពធីតា

0

តារាចម្រៀង K-pop ជំនាន់ទី ២ ដ៏ល្បីល្បាញរបស់កូរ៉េគឺ Taeyeon មេក្រុម Girls’ Generation បានប្រាប់ពីវិធីសាស្ត្រថែរក្សាសម្រស់ឱ្យមានភាពស្រស់ស្អាតដូចទេពធីតានូវគន្លឹះងាយៗទាំងនេះ ដោយនាងតែងតែអនុវត្តជារៀងរាល់ថ្ងៃ។ Taeyeon បាននិយាយថា ដើម្បីទទួលបានស្បែកសភ្លឺចែងចាំង គ្មានមុន គ្មានស្នាម និងរាងស្អាត ដងខ្លួនស្រឡូន គឺនាងបានអនុវត្តនៅអាថ៌កំបាំងដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwXqy7Q-BcpAnk4chgY0Rqyk3HOvPwhyphenhyphenMPc0SX-74WljNI1N64Q6YZsv2uO8ir5xwp5gQeH03rHY-CfjqMAoH8KIwXiyLpYguO0c59l1Sl1752i8Vm1Znt7kuVXoCJ5GEvKyzTQ8L2RqPvBTp-ySRH-5eREyDUootmi7PoszJZBt1RFBXazNo0lc7g9A1Q/s728/image_2024-11-27_11-24-17.png

១.រក្សារបៀបរស់នៅដែលមានសុខភាពល្អ៖ តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះតែងតែយកចិត្តទុកដាក់បន្ថែមលើផ្លែឈើស្រស់ៗ ផឹកទឹកឱ្យបានច្រើន និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនសុខភាពស្បែកពីខាងក្នុង។ យោងតាម Taeyeon របបអាហារគ្មានតុល្យភាព និងការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពស្បែក ដែលធ្វើឱ្យវាងាយនឹងមានបញ្ហាដូចជាមុន ស្នាមអុចខ្មៅ និងស្នាមជាំកន្ទួលជាដើម។ លើសពីនេះនាងក៏តែងតែយកចិត្តទុកដាក់ក្នុងការរក្សាស្មារតីឱ្យល្អ ជៀសវាងទុកឱ្យខ្លួនឯងព្រួយបារម្ភ ឬគិតច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9EQZznOBygHIpyuzPgu4V_Fqx75ZwXOHkdHA-Ffln_J7j7G3Xev4CpcSZHI2vP6viaiU8KNBzTz_O_MGekPQ36gpEOCI-CJ9Tphd8vwsxWxNe4epXebbjZYgS0AGqm6OnHA_OdAhoEssEfixmPbLKCS8GDVuit35AGgpYcJR7njEpzQuahumux0xXqgvA/s2000/image_2024-11-27_11-24-18.png

២.ប្រើផលិតផលថែរក្សាស្បែក៖ នៅថ្ងៃដែលស្បែកស្ងួត មេក្រុម Girls’ Generation នឹងប្រើសេរ៉ូមតិច ហើយប្រើក្រែមច្រើន ដោយបន្ថែមប្រេងលើមុខបន្តិច។ តារាចម្រៀងស្រីរូបនេះបាននិយាយថា ការលាបសារធាតុសំខាន់ៗមុនចូលគេងជួយឱ្យស្បែករបស់នាងមានសុខភាពល្អពីខាងក្នុង។ ចាប់តាំងពីនាងបានចូលវិស័យសិល្បៈមក Taeyeon បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រើប្រាស់សេរ៉ូមប្រឆាំងភាពចាស់ ដោយជារឿយៗនាងជ្រើសរើសផលិតផលដែលមានធាតុផ្សំពិសេស ដើម្បីជួយកាត់បន្ថយ និងពង្រឹងការបង្កើតឡើងវិញនៃស្បែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOpNXGGYBJ-b0hnH4BITs7xThRd3L_aso_lPD1ndn_lI_TxfaJPyrRKUeHzDb0pCdvv2fZQJnHTa0UbYCYIQj08S2SwuhyphenhyphenbYiKy3UJX1WW7qzDwf3IpS0Tf2TG_Q8ObtCxr12oySkpQpB-LfW20NfhrCZPjy1HL16Te7kUaCJoC_LOBTrhQCHj4kb-LfZQ/s1920/image_2024-11-27_11-24-19.png

៣.ការពារកំដៅថ្ងៃសម្រាប់ស្បែក៖ តារាចម្រៀងរូបនេះតែងរក្សាទម្លាប់លាបឡេការពារកម្ដៅថ្ងៃជានិច្ចក្នុងកម្រិតមធ្យមមុនពេលផាត់មុខ។ វិធីនេះជួយស្បែករបស់នាងការពារកម្តៅថ្ងៃ ភាពចាស់មុនអាយុ និងចំណុចខ្មៅ។ ដូច្នេះស្ត្រីគួរតែផ្តល់អាទិភាពដល់ផលិតផលឡេការពារកម្តៅថ្ងៃដែលមានសភាពរលោង និងស្ងួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtqTcbDDmgN8T_4ja9wVgGMyl_ijYDrBqEFl3ayV06sfpJi3NjvoWxXLaW4KNcPdOc0Hwf6kE4HPiq_h4LjLkTkyHGoqjbjcXs-pgdEAL3rXT4nxFk_oL-IlLR_Ng6rXb_VaaGL8pL9gSbzCXG7WqhZPRPoRgZLcp9CsD7GBUxt23BgRU1l2qdci5kgVll/s1024/image_2024-11-27_11-24-20.png

៤.លាងសម្អាតមុខជានិច្ច៖ ការសម្អាតមុខពីរដងគឺជាវិធីរបស់ Taeyeon ក្នុងការថែរក្សាស្បែកស្អាត និងមានសុខភាពល្អ។ នាងលុបគ្រឿងសម្អាងដែលមិនជ្រាបទឹក និងឡេការពារកម្ដៅថ្ងៃចេញ ហើយទឹកសម្អាតមុខនឹងកម្ចាត់ជាតិខ្លាញ់លើសពីស្បែក។ នាងក៏ប្រើហ្វូមលាងមុខដើម្បីសំអាតរន្ធញើសយ៉ាងជ្រៅផងដែរ បន្ទាប់ពីលាងសម្អាតពីរដងរួច តារាស្រីរូបនេះក៏លាបម៉ាសមុខត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ ដើម្បីជួយឱ្យស្បែករបស់នាងស្អាត រលោង និងភ្លឺថ្លា៕

តើរវាងការដើរ និងរត់ហាត់ប្រាណ មួយណាផ្តល់ផលល្អសម្រាប់សុខភាពជាង?

0

ការដើរ និងរត់ គឺជាវិធីហាត់ប្រាណងាយស្រួលដែលអាចហាត់បាននៅគ្រប់ទីកន្លែង ប៉ុន្តែមនុស្សភាគច្រើនឆ្ងល់ថា តើរវាងការដើរនិងរត់ មួយណាផ្តល់ផលល្អសម្រាប់សុខភាពជាង ព្រមទាំងអាចបំផ្លា.ញ កាឡូរី និងសម្រកទម្ងន់? សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកនូវគុណសម្បត្តិរបស់ការដើរ និងរត់ ដូចខាងក្រោមនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWcYoOKY-a7trr2uMrEIidcBQJ5CK_6e9jBQ0CHaWNezdRZzpOyTQGa5nih4f07H6LP8VnwoVq_A304buGweiVaUKFStRO9qtkHQyVXtYVuiK4X-lde-rWwov_4kM9J_iU0c38PTRxcW2GdRu2QspjZJrp2bxb6A7SOKmO6BiD-LNXk52fytCyo788OHwQ/s1240/image_2024-11-27_11-20-05.png

១-តើការដើរហាត់ប្រាណស័ក្តិសមសម្រាប់មនុស្សណាខ្លះ? ការដើរជាវិធីហាត់ប្រាណបញ្ចេញកម្លាំងតិច និងស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ មិនថាប្រុស ឬស្រី ជាពិសេស អ្នកទើបចាប់ផ្តើមហាត់ប្រាណ, អ្នកមានបញ្ហាក្បាលជង្គង់ និងមនុស្សចាស់ ។ ការដើរផ្តល់ប្រយោជន៍ដល់ប្រព័ន្ធឈាមរត់, ជួយរក្សាតុល្យភាពសម្ពាធឈាម, កាត់បន្ថយភាពតានតឹង និងជំរុញការរំលាយអាហារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1zJmlIbVTHiCa8TCC5YgDe7di6YQLZfhGoDMwM0m-rgByfYu8_wcN6aFPQ4FPrRPk2ENsOYyWg38Gu_nN_2nSjpm25F1uSjNV5VrxCe_L8RhsVZ9wwkfrVjYK3OljET4mmiYASujxd5mv_J8CtFfa_9NLHjQYjGiBXP5Jw5AcfPGZyEpaZec0iWyN_fr4/s1500/image_2024-11-27_11-20-06%20(2).png
*គុណសម្បត្តិរបស់ការដើរ ៖
-បញ្ចេញកម្លាំងតិច ពីព្រោះការដើរប៉ះពាល់ដល់ក្បាលជង្គង់តិចជាងការរត់ និងស័ក្តិសមសម្រាប់អ្នកឈឺសន្លាក់
-ជួយឱ្យសុខភាពចិត្តធូរស្រាល ឬកាត់បន្ថយភាពតានតឹង
-ទោះជាការដើរចំណាយកាឡូរីតិចជាងការរត់ក្តី ប៉ុន្តែបើដើររយៈពេលយូរ ឬចាប់ពី១ម៉ោងឡើងទៅ វានឹងអាចកម្ចាត់ជាតិខ្លាញ់ពីរាងកាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUbmHHnlBOVYUmb5ix4Ny7EZtAHgZuJEzNcKN4Yf4PtnD6W1N011HYTxPQ-X-37JrK5irzHdokMQqeekb27JLMf0W0tOyZpHAu7AHiofHJzCUjlSmVt0gSnx_Pnt7UlqNVrU9PNBWdF9IHJkSrqm_YAVbtYD493Iur7e4Wgz5P6Nz_mSw7tPXZ2QDSbS8F/s1200/image_2024-11-27_11-20-06.png
*តើមនុស្សណាខ្លះគួរដើរហាត់ប្រាណ?
-អ្នកទើបចាប់ផ្តើមហាត់ប្រាណ
-មនុស្សចាស់ ឬអ្នកមានបញ្ហាក្បាលជង្គង់
-អ្នកត្រូវការហាត់ប្រាណស្រាលៗជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheVdg-nGNPsQ7J2Gp3ftxl1Ng3hRXuHmVf3Z-sS-VIM2HShiLv1__O63akUeSJ6IHjKwbNkWZX_VDcdRSSpF-Es3Xt38E2ryfauK7eEkB5fE-oC5FwWIJR47HkXiYlwUO3IHI3Pu2g5fVpJ9NjUCTm0yFAVgsqancJvtXX-vHCH7IJYgxxbNIZvZ9xzFpI/s1800/image_2024-11-27_11-20-07.png

២-តើការរត់ហាត់ប្រាណស័ក្តិសមសម្រាប់មនុស្សណាខ្លះ? ការរត់ហាត់ប្រាណបានបញ្ចេញកម្លាំងច្រើន និងស័ក្តិសមជាមួយអ្នកចង់សម្រកទម្ងន់ ឬកម្ចាត់ខ្លាញ់ក្នុងរយៈពេលខ្លី ។ ការរត់លឿនបានជួយបង្កើនភាពរឹងមាំក្នុងប្រព័ន្ធបេះដូង និងសរសៃឈាម ព្រមទាំងធ្វើឱ្យសាច់ដុំជើង និងត្រគាករឹងមាំល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUZZCvbHRqJEEeihHUIorVRZupIQa9y28-jLcqEDShJFIXUwe-Z7Una7NAtDRxQHUv6FLdqfzLya2Z6bHXxObvVuAFXrrImdO3xmZ01A2k_27tjypG9K9cpinZiLBjS6Mk4IpTorhvBzb6z0D5kpmVKltw82CB86dNMNWxWQqKHpdRkMspGaExLkYkpiVc/s1500/image_2024-11-27_11-20-08%20(2).png

*គុណសម្បត្តិរបស់ការរត់ ៖
-ការរត់អាចបំផ្លាញកាឡូរីច្រើនជាងការដើរក្នុងរយៈពេលដូចគ្នា និងស័ក្តិសមសម្រាប់អ្នកមានពេលវេលាតិច ហើយចង់កម្ចាត់ខ្លាញ់ឆាប់រហ័ស
-ការរត់ជួយឱ្យសាច់ដុំ និងប្រព័ន្ធបេះដូងរឹងមាំ
-ការរត់ជួយឱ្យសាច់ដុំជើង និងត្រគាតរឹងមាំ ជាពិសេស ការរត់នៅទីខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjerSaLsNFWxVx7aHhOfmI3uREGJfnRLSV1wIL77T2THrqouaKsk3JesRBhwblj45e276wsupZten9jrIa361HNQW0XXM4JQMJ6pB7BJ5CEgu3olPorTDLgT1Tp_xOpN0yRMzEj8s4jk872PGIXLJSkSau546Om0ANZ1ncWKhBR9cJ45Gmya-NoXxjcvDWq/s1000/image_2024-11-27_11-20-08.png

*តើមនុស្សណាខ្លះគួររត់ហាត់ប្រាណ?
-អ្នកចង់សម្រាកទម្ងន់រយៈពេលខ្លី
-អ្នកធ្លាប់ហាត់ប្រាណទៀងទាត់ និងចង់បង្កើនការហាត់ប្រាណ
-អ្នកគ្មានបញ្ហាឈឺក្បាលជង្គង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjARPynepPpFSHGZBAcDojUZl7EcBIN-dbQPmTV97_2iSV99fukpogpJ622UpABTKZfkHRzi-gNDuiAqpRNkFvSiK0gi39xg132aD8tVMtfcEywRKnvx9GfAR5SxMdwZ3LCUxK60rGhAdy1XF4xSude-HVPPiTl6LNuPJMIaFe-dhOTawa9DCeyGD6mfcBs/s3840/image_2024-11-27_11-20-09.png

គួរសម្រាក បើឈឺក្បាលជង្គង់ក្រោយពីហាត់ប្រាណរួច ពីព្រោះវាអាចឈឺកាន់តែធ្ងន់ ។ ការហាត់ប្រាណទៀងទាត់ មិនថាការដើរ ឬរត់ យ៉ាងហោចណាស់ ចាប់ពី៣ដង ទៅ៤ដងក្នុង១សប្តាហ៍ នឹងផ្តល់ប្រយោជន៍ដល់សុខភាព និងការសម្រកទម្ងន់ ។ រីឯយុវតីជ្រើសរើសការដើរ ឬរត់ គឺអាស្រ័យលើតម្រូវការ និងរាងកាយរបស់ខ្លួន ពីព្រោះវិធីហាត់ប្រាណទាំង២នេះផ្តល់ប្រយោជន៍ផ្សេងៗគ្នា ៕

វឌ្ឍនភាពនៃគម្រោងផ្លូវថ្មីពីភ្នំបូកគោ តភ្ជាប់មកផ្លូវជាតិលេខ៤

0

ផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោ ​ត្រង់​ចំណុច​ព្រះពុទ្ធ​ប្បដិមា​កម្ពស់​ ១០៨ម៉ែត្រ ក្នុង​តំបន់​វាលស្រែ​៥០០ ឆ្ពោះ​ទៅកាន់​ផ្លូវជាតិលេខ៤ ក្រោមការវិនិយោគរបស់ អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន សុខា អូតែល ​កំពុងដំណើរការបានយ៉ាងរលូន ដោយគ្រោងនឹងបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Z0eOPZb9cJAa5iADzcf7IHy-kNgb1cE1ehQgumzYN3ecroOTuVq0Hna50hapthyphenhyphenSkp_hQyaVQNC-4sms2EMXQj2GQImQApE10ouq4RRm6gN9ctLKaGEhZCRiSyw4mF9Iobm5uYYEMpeR-VEjcyncM9vaiXGaMpARZ1-wmSNJjTPGB0d5VCNQw3VeRdQ/s1280/a662e0b3d9956f84337064c8161c7311.jpeg

គម្រោងសាងសង់នេះ មានប្រវែង ៦១គីឡូម៉ែត្រ នឹងតភ្ជាប់ពីផ្លូវជាតិលេខ ៤ ម្តុំចម្ការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង រិទ្ធី ត្រង់គីឡូម៉ែត្រលេខ ១៥៨+២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើភ្នំបូកគោ ភ្ជាប់ជាមួយកំណាត់ផ្លូវវាលស្រែ ៥០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS07sUSEJNpxgLlVk_rgupJtIzXzdPnbv1cwPHUjXCO-qnnfzEl3rzCWDf5Jv8_N-EL2FM_svr7M5Mefg_PhTE239oV0RVcyaIsmmhzP0DEiVUU6UQyQqAh3yuKh64XK4WX9XCbaUzVgXQFS7aDYTj8DVVTUzije8ooLJMEkBABLfYms5pg4X53HPq94s/s1280/5767173e96e9c52cd8ef9bf79f0ee598.jpeg

ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង ដោយក្នុងមួយគីឡូម៉ែត្រ ចំណាយថវិការរហូតដល់៣លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjySc1wDIWBPYHS9sASh6YffgABFND50FzazTTJQ8gqEtqMJECaEk3od76d2mCPzK4BPz04TJMUdJjqhL0ENqmOqUmjshdeBLhmptlGtz7lIaVSWJELLRrH5TnhlFM4HFWrKBznV44WicP-jkLRa-vj85CBJTZwsErp7H4uBklLoFDAGv2nV6oWbsSPe8s/s1280/f1ca32c9d5d01430c6a8d9fd7b7f4561.jpeg

គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ​ មកផ្លូវជាតិលេខ៤ ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា ​អនុញ្ញាតឱ្យមាន​​កាល​សាងស់តាំងពីឆ្នាំ​២០២២ តែដោយសារវិបត្តិជំងឹឆ្លងកូវីដ១៩ ទើបគម្រោងនេះមានភាពយឺតយ៉ាវ៕May be an image of road

ចិនរឹតបន្តឹង និងទាមទារឱ្យកែសម្រួលឡើងវិញនៅខ្សែភាពយន្តដែលទាក់ទងនឹង “រឿងស្នេហាក្នុងកន្លែងធ្វើការ”

0

ប្រទេសចិន៖ និយតករចិនទាមទារឱ្យកែសម្រួលខ្សែភាពយន្តជាបន្តបន្ទាប់ដែលទាក់ទងអំពីម្ចាស់ក្រុមហ៊ុនធ្លាក់ក្នុងអន្លង់ស្នេហ៍បុគ្គលិក ដោយសារភាពយន្តនេះអាចប៉ះពាល់ដល់ជីវិតពិត រួមទាំងជះឥទ្ធិពលអវិជ្ជមានដល់រូបភាពជាក់ស្តែងនៃអាជីវកម្ម ធ្វើឱ្យខូចមុខមាត់អាជីវកម្មនៅក្នុងក្រសែភ្នែកសាធារណៈជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYyvyaXZM9MfuRdo5_nB7zCfYT2KsbBaegZbbBy8En77BgncDOkjahZOGu7An88Aa4tLejiNTX3qY8gjjPkDyyWzjy9zv-bhSsfzyhhukV-KpskoIpfhmd_UBi9Un8l22ZiZz9BTSD1NWWnEX5wMx9AX8T0mLZZ-Ad90s21xGsceH-5WNG6sf3rVl5W3V/s900/image_2024-11-27_10-59-10.png

យោងតាមរដ្ឋបាលទូទៅនៃវិទ្យុ និងទូរទស្សន៍ចិនបានកត់សម្គាល់ឃើញថា បច្ចុប្បន្នចំនួនភាពយន្តដែលនិយាយអំពីស្នេហាក្នុងកន្លែងធ្វើការ គឺកំពុងកើនឡើងខ្លាំងឥតឈប់ឈរ ដែលភាពយន្តទាំងនេះទាក់ទាញការទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខ្លឹមសារនៃខ្សែភាពយន្តទាំងនេះគឺភាគច្រើននិយាយអំពីម្ចាស់ក្រុមហ៊ុនដែលមានទ្រពសម្បត្តិស្តុកស្តម្ភ លង់ស្រឡាញ់មនុស្សសាមញ្ញធម្មតានៅកន្លែងធ្វើការ ហើយមិនធ្វើអ្វីសោះគិតពីញ៉ែញង់ឥតប្រយោជន៍ គឺជាខ្សែភាពយន្តមានលក្ខណៈស្រើបស្រាល មនោសញ្ចេតនា និងបែបកំប្លែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-y3Ai5aBsYAXD9SImD9tYMgcQNMO4P3pRx7hTCVh-sr8zRGNcRncSzXFNR96-B6ZxgO3i2iHdQj9gWho5vOmgDm1aiwAyXeeQXvAAYM1aWpODvwWxd2mmkaidW7Er0vvZrR1DWynbN9vAfY-vmSFwaC9UGE8uyaOCBiSQ5xXtpqCqgS_i84LNBtH6JirS/s3120/image_2024-11-27_10-59-11%20(2).png

ទោះជាយ៉ាងណាអាជ្ញាធរតម្រូវឱ្យអង្គភាពផលិតមាតិកាឌីជីថល ពង្រឹងការគ្រប់គ្រងភាពយន្តទាំងនេះ ដោយកាត់បន្ថយបរិមាណ កែលម្អគុណភាព និងមិនដាក់ឈ្មោះភាពយន្តទាក់ទងនឹង “រឿងស្នេហាក្នុងកន្លែងធ្វើការ” ទៀតនោះទេ ក្នុងគោលបំណងការពារអាជីវកម្មក្នុងជីវិតពិត។ យោងតាមអាជ្ញាធរ ប្រសិនបើរឿងនេះកាន់តែកើនឡើង វានឹងអាចជះឥទ្ធិពលអវិជ្ជមានដល់រូបភាពជាក់ស្តែងនៃអាជីវកម្ម ធ្វើឱ្យខូចមុខមាត់អាជីវកម្មនៅក្នុងក្រសែភ្នែកសាធារណៈជន ដូច្នេះយើងត្រូវរឹតបន្តឹង និងទាមទារឱ្យកែសម្រួលឡើងវិញនៅខ្សែភាពយន្ត ក៏ដូចជាកាត់បន្ថយបរិមាណនៃរឿងទាំងនេះកុំឱ្យមានច្រើនហួសហេតុពេក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj62tgCyxop4D2ZsQcoIY5pGAnzkX24vCTtN19ZiS2mfLC9iFG1-2MyXfZWYmmBW0TEvF8ySPOgSI9-9Jkchsvx9Msygovq6zKErnorJ0kWnpIhaDZdKnIiWON1atnJobkpnHPKbxFL66TF1kBanzsQikzvkukYSiqdIw4izBTYapeKB4Ei7Dut4vwPtN4p/s1200/image_2024-11-27_10-59-11.png

ភ្នាក់ងារគ្រប់គ្រងក៏ទាមទារឱ្យមានវេទិកាវីដេអូខ្លីៗ ដើម្បីពង្រឹងការគ្រប់គ្រងផ្ទៃក្នុង កែលម្អសមត្ថភាពត្រួតពិនិត្យខ្លឹមសារឱ្យបានត្រឹមត្រូវឡើងវិញ និងលើកទឹកចិត្តដល់ភាពយន្តដែល “បង្ហាញពីទ្រព្យសម្បត្តិ និងអំណាច” ប៉ុន្តែត្រូវបង្កើតខ្លឹមសារដែល “តម្រង់ទិសទៅល្អ និងមានប្រយោជន៍ដល់សង្គម”។ អាស្រ័យហេតុនេះ អ្នកផលិតភាពយន្តខ្នាតខ្លីៗក៏ត្រូវស្រាវជ្រាវ និងស្វែងយល់អំពីអ្នកដឹកនាំក្រុមហ៊ុន សាជីវកម្ម និងដំណើរចាប់ផ្តើមអាជីវកម្មដ៏លំបាកនៃអាជីវកម្មវរជនផងដែរ៕

វឌ្ឍនៈ ប្រ៊ូវើរី ដាក់ដំណើរការស្រាបៀរដ្រាហ្គិនស៊ីលវើ កំប៉ុងសស្លីម កាន់តែប្រណិត ទឹកខ្មៅដដែល រសជាតិកាន់តែស្រាលស្រទន់

0

ម៉ាកសញ្ញា ដ្រាហ្គិន ដែលគេស្គាល់ថាជាប៊្រេនស្រាបៀរប្រណិតរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់សម្ពោធផលិតផលថ្មីឈ្មោះថា ដ្រាហ្គិន ស៊ីលវើ (Dragon Silver) កំប៉ុងស រាងស្លីម កាន់តែប្រណិតទាក់ទាញ ទឹកពណ៌ខ្មៅដដែល រក្សារសជាតិឈ្ងុយឆ្ងាញ់ និងសម្បូរបែបនៃស្រាបៀរដ្រាហ្គិនព្រីមៀមដាកបៀរ ប៉ុន្តែមានកម្រិតជាតិអាល់កុលទាបត្រឹមតែ ៤.២% កាឡូរីទាប កាន់តែស្រាលស្រទន់ ស្រស់ស្រាយ ងាយស្រួលទទួលទាន បំពេញតាមតម្រូវការអតិថិជនដែលនិយមស្រាបៀរដែលមានរសជាតិស្រាល សម្រាប់រាល់ការជួបជុំរីករាយបានកាន់តែយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwaRmYsa93zTUByKwnVYi-sHKiTezXSjcuAOky4E8p1Q7f3TN12SmfcY7iUU7xrtTXNGkkSjx3CChd6bXiaWUZmWxArps_0Ww1pCfb0Gosk6waGPtZ8ROiKmZlA83L-wcX57crqkHamcMaYAxDbP0ZbQ7ChudzJmpRzSoYJVB0GtRO1GCP3JWrK6tx6nt5/s1920/Pic%201.jpg

ក្រៅពីប្រណិតភាព រសជាតិ និងគុណភាពដែលត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាសចំនួន៩ បីឆ្នាំជាប់គ្នាពីស្ថាប័នអន្តរជាតិល្បីៗ ដ្រាហ្គិន ស៊ីលវើ បន្តផ្តល់សំណាងលើក្រវិលកំប៉ុងជូនអតិថិជនមានដូចជារថយន្តភីកអាប់ មាសសុទ្ធ ម៉ូតូស៊េរីទំនើប និងទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ហើយដ្រាហ្គិន ស៊ីលវើ ចាប់ផ្តើមមានលក់នៅតាមទីផ្សារហើយ ដូច្នេះលោកអ្នកអាចបន្តសប្បាយជាមួយរសជាតិ និងគុណភាពរបស់ដ្រាហ្គិន។ បន្តសប្បាយ បន្តគាស់ ឈ្នះរង្វាន់ជាមួយ ដ្រាហ្គិន!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXDhQDtwhX5v4vpUqayHSEzhtjBpNrobs2kVjycHACsrq9yfGQr7Eu31f5I52DT7mWAbXodr-jg51aH85WQ6oNbj7mZS9DmmbssNrRe7pWjuqCRzaoqJJd3DKX6Q4kHrKr3R4c2HfaiwRYBb_hiFTogb-h0sgzcVqGCCnD_QkBsfCbQS8lExtdzwmCyvn_/s7693/Pic%202.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfNxuLsr9pOmTGJTEfaYJm3bVXfRXKjmvdxmfvh1tWD7KgE8pQP4ytTc2ctdE64lyrAcSakg_YIYQ_W4feilvAdPjRXWO1IJZYY36x8vIiUFVz9iQqISeo2GL1h_pCPYEUV4zeC4-UifMPBhUYZwx2_sTxTwP4Z8gpWVQ_hA2lKqH4F7rkyqSFiKeprEc/s6866/Pic%203.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqDR9TDMUzswKOvnstZwJr9X87SDouQYi7_gYKfplANSU1F6a18isa1724uCjpmb0E5At6pPTVdCxBqij3_WkXqd0x52RzzpXFKUhJx8bknxak1J2eJtDsDUdnci_auGrXA2wTTaY9ezH75BqJ-jbc1MXab_1-Cl07_5gXITCFOhE_xsaYGLnJw-Rrw7-t/s4876/Pic%204.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVtfgBGg-kTocI_AkfaoTx3po6FPXPT2033qaxosz3Qg19L2F5tUnMZ88pqZKOLtS_sIv8ZyhLFt0-nPGDp5YFDWln0XTRvzRYBXKhxgPBFhKpj6QCW9mDiBclWqBNVaPnuHsqpnENXB-uuLEC_7LsYf0pDtdLpvrGs4vEZzlayRiARS5pGr-pjLz9WV3e/s7987/Pic%205.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaI-rz0zTzcCKBZXYpgT77iZvXb-fbP6Hm2GgFzmvKWE0l1bFVGV-gUimn0EC1i5PKkbTQBfc9iKxg4EIF0S_xUjrOXqRkWcKoVoi_EJMhh21N2gwA6uaxXXsdJpVy5fQ338qgUBaklWXBrBm5iOtoIsmaYD7WvGyat1LAQeu4_ga3jc4rLrpxd_zu-7ZN/s1702/Pic%206.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggiaVlwnX0GPoHigPIc9xDgiPzmx6anQcoFjxiSM3L_JW2CJTF0kdFDQXx0X68t30xpXnbXqU2koMitV4cSfYGBdg5PU93M1FkPdW9RBv8rk6JqFZ5s5fnWo6BKyEIlR-3zFYe73kaLEoCcBYqFZ080Juixx7qBP4gjnBslSs55yBrX7KOYOtPVnUXgypV/s6296/Pic%207.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFc8jWe9MWbfTtbb7fB10f21QsKBfjgfwXPgpiVlC60DsZkfBJOI1WVT-55QcGGbKovS5xdWfUioCvKQKG6Q4iowR7VtIEfBV8Tn8BM6RLoLQn-OMbz7tVgZLNUczlwuhiC1hxnzkjemvITlgbgAbObmANbwWqMADi4JegEYh0t8pFQmo3QPoS4Hqnf7O8/s6151/Pic%208.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMrcXoicdIp-Z-zK5F5PYc9gFj1Ek9C4b1HhD8mA-_On3xYUt8xtLDOLi1yM6sLtQeYUooRim2apd1_x-uun94MeznvMzTeqpM3OMwQe2QhWJKcnzcYwhAtsrpSOgv509EobMcH-5ZA6Dk3zMIPZZJHEvL9zZ8CLKS1AxMV09rUvBYgtIt0kEvHPb7VXYQ/s4608/VBL08361.jpg

សម្តេចធិបតី បង្ហើបពីគម្រោងបង្កើតក្រុងថ្មី

0

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបអំពីគម្រោងក្នុងការរៀបចំក្រុងថ្មី។

សម្ដេចធិបតី បានមានប្រសាសន៍ថា៖”ខ្ញុំតែងតែឱ្យគិតនៅពេលរៀបចំក្រុងថ្មី ត្រូវកំណត់កន្លែងណាជាតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ នៅពេលចេញអាជ្ញាប័ណ្ណចៀសវាងការយកបៀហ្គាឌិន ទៅដាក់កន្លែងតំបន់រស់នៅ ដោយកំណត់ទីតាំងច្បាស់លាស់នៅម្ដុំ ជៀសវាងបង្កើតបញ្ហា”។

ការបង្ហើបពីគម្រោងក្រុងថ្មីនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចធិបតីមើលឃើញថា៖”នៅពេលបច្ចុប្បន្ននេះ តំបន់ទាំងអស់នោះបានប្រមូលផ្ដុំគ្នា ដោយមិនមានការកំណត់ច្បាស់លាស់ ដូច្នេះក្នុងករណីក្រុងថ្មីត្រូវបានបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការមេក្នុងការកំណត់នេះ”។

ពាក់ព័ន្ធនឹងទីក្រុងថ្មីនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ថានឹងត្រូវធ្វើនៅតំបន់ណានោះទេ ក៏ប៉ុន្តែមានពាក្យចចាអារ៉ាមថាអាចនឹងយកតំបន់ល្វាឯមបង្កើតជាទីក្រុងថ្មីមួយដែលហៅថា “ក្រុងល្វាឯម” ដែលសម្តេចតេជោហ៊ុន សែន ធ្លាប់បង្ហើបម្តងកាលពីឆ្នាំ២០២២កន្លងទៅ៕