កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ គេហទំព័រទេសចរណ៍ល្បីឈ្មោះ Agoda បានចុះផ្សាយថា រាជធានីភ្នំពេញ គឺជាគោលដៅទេសចរណ៍ដ៏សប្បាយបំផុត ថែមទាំងមានតម្លៃសមរម្យជាងគេនៅអាស៊ី សម្រាប់ការប្រារព្ធបុណ្យឆ្លងឆ្នាំសកល ២០២៥ តាមពីក្រោយដោយទីក្រុងហាណូយ និងទីក្រុងហ្សាកាតា(ឥណ្ឌូណេស៊ី)។ ខណៈដែលទីក្រុងបាំងកក (ថៃ) និងតូក្យូ(ជប៉ុន) គឺមានតម្លៃថ្លៃបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJbXf6ROyu4RAKxI5Ok7E4eTOYX7MHjJ6QbmHtD6xlfVNDpWLaZQjNnfOQR99q9Dm1jy6zGuhwoNHY3YnfT2AJtUfri2a3hzGVV9YGrEfvw2j8FmIX6GbgBnkgLBVVqzNBBPEjoc0WAoS3PczPMyEXl3c5RSSYCKNC4TDCX2h86J1T7zU35mZUo1gH2QCK/s2048/471626805_122124059222584605_8447907356764817192_n.jpg

រាជធានីភ្នំពេញ ដែលជាទីក្រុងដ៏ទំនើបស៊ីវិស័យ ភ្ញៀវទេសចរមិនត្រឹមតែចំណាយតិចសម្រាប់ដំណើរកម្សាន្តប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវភាពសប្បាយរីករាយនឹងស្នាមញញឹមប្រឡប់ទៅវិញទៀត ដែលនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ភ្នំពេញបានរៀបចំព្រឹត្តិការណ៍ដ៏ធំសម្បើម«សាទរកម្ពុជា» ដែលប្រព្រឹត្តិទៅមុខព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf3TBmitxIFWJJIj1IQzfwkoPYttsDQeXgdwCMRnxPcVr6ncpqpenoRNAHeDJX-ZOKd-crTx_lDuJfR09vgmr4v2y_KfPFA_RE1Qv8QCsQ6iLUjFUSi5ldUTgCv78EHCgVbYz9auBFu5V_6vs4HA7Em4Fr-QIH2apGyjVXCf_iTiqU7zC-PosenuWtUstb/s2048/471629973_122124113144584605_4048313725306234975_n.jpg

តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឲ្យពិភពលោកកត់សម្គាល់ រហូតធ្វើឲ្យគេហទំព័របរទេសចុះផ្សាយអំពីការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល កក្រើករាជធានីភ្នំពេញ ជាមួយនឹងក្បួនដង្ហើរវប្បធម៌ ទស្សនីយភាពចម្រុះ ក៏ដូចជាការបាញ់កាំជ្រួចអបអរសាទរតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង ដែលជាទីតំាងប្រវត្តិសាស្រ្តខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7DpawGsSp5QMbS5CKvd4EaEnLEoe48fVpmQDPM4EvKODPjsXD0R0ItfxKnZQxReGFsz_X-jB5o1JP6Vc4kpcorVJM2mMmLTCTKs7pUhlhQTeY1FgRv0F8LR1_aTa5CvPbbjdUdqHkxvcyrLSRCXyy3NeK65DdHDAVnAwoZFpL2VEEzAsE1yjFVmqMBqp/s2048/471917907_122124163436584605_3863137662377177640_n.jpg

បើក្រឡេកទីកាន់ទីក្រុងហាណូយ ត្រូវបានគេហទំព័រ Agoda ចុះផ្សាយថាជាទីតំាងឆ្លងឆ្នាំ ដែលមានតម្លៃសមរម្យជាងគេទី ២ នៅអាស៊ី បន្ទាប់ពីកម្ពុជា។ កាលពីរាត្រីថ្ងៃឆ្លងឆ្នាំ ទីក្រុងដ៏ចំណាស់មួយនេះក៏បានរៀបចំនូវព្រឹត្តិការណ៍ពិសេសៗ ដែលរួមមានការប្រារព្ធពិធីនៅមាត់បឹង Hoan Kiem ការសម្តែងសិល្បៈប្រពៃណី ការតាំងពិពណ៍ផ្សេងៗ ដែលឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នារវាងទំនើបកម្មនិងវប្បធម៌ប្រពៃណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9w9EbsEVpzerR6e9G2hIMwPfOBTiY5QljM_cSgj4erm54xcG6sGx0CVkrZ945yFjjVvhv2TGshxDvoE2qtC7Cvfilp5Ncc98lryU8hhrRRC94zyg1Aq_HoGuUQajAo0FsGzVAV1Nu1ieeY4M_jffA-G5ER2IvmwJjCCMe4LuO3BixW5Mtsa0eMU296Fz/s2048/471972796_122124112868584605_2860882498254669065_n.jpg
មិនខុសគ្នាប៉ុន្មានទេ ហ្សាកាតា ដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌូណេស៊ី ក៏មានរៀបចំអបអរពិធីបុណ្យឆ្លងឆ្នាំដូចគ្នាដែរ ដោយរួមទាំងការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចនៅទូទាំងទីក្រុង បានក្លាយជាទីតាំងដ៏អស្ចារ្យ ទាក់ទាញ ថែមទាំងមានតម្លៃសមរម្យទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8SN4u2F3oc9WM70rjbFih4B3m6bTo3Ji_vY-deWM24nHM33EDq12eqTeNp7M7dLJctbsjq5geCbGq5HSWvVmXY10t3ALJlhHpgS8HtU0ZySUzcTlZLuM8yKWpNx9zXKFt7aXxYif_DD73J-bCkqoe9lcDPAwMFugBndOSdEbA4RIiaWXNcrJLlmQwr5Ef/s2048/472134205_122124163592584605_3929438403783406607_n.jpg

គេហទំព័រ Agoda បានគូសបញ្ជាក់ទៀតថា នៅភ្នំពេញ ទីក្រុងដ៏ទំនើប បន្ទប់សណ្ឋាគារមួយយប់ត្រឹមតែ ៦៧ ដុល្លារប៉ុណ្ណោះ។ ខណៈប្រទេសវៀតណាម ៧៩ ដុល្លារ និងហ្សាកាតា (ឥណ្ឌូណេស៊ី) ៩២ ដុល្លារ៕