Home Blog Page 717

អស្ចារ្យមែន! Elon Musk ជាមនុស្សទី១លើពិភពលោក ដែលមានទ្រព្យសម្បត្តិ៤០០ពាន់លានដុល្លារ

0

សហរដ្ឋអាមេរិក៖ Elon Musk បានបង្កើតប្រវត្តិសាស្ត្រថ្មី ក្លាយជាមនុស្សដំបូងគេក្នុងពិភពលោក ដែលមានទ្រព្យសម្បត្តិរហូតដល់ ៤០០ ពាន់លានដុល្លារអាមេរិក។
យោងតាម CNN ឥឡូវនេះទ្រពសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Elon Musk គឺបានឡើងដល់ ៤៤៧ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យមហាសេដ្ឋីរូបនេះ ក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រពិភពលោក មានន័យថា គ្មាននរណាម្នាក់ធ្លាប់មានទ្រពសម្បត្តិច្រើនមហាសាលដូច Elon Musk នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6fYk0tG1wnjyfS3vKMgOyBJhQv8Q7BbU5RBlAzCXirFDibhaCtzsGH9PeIbhbthhrA4zCOnA99IRIENwlraUb58Om3CZqtMRpWJYLdqCoxVKYaUKxljHTCBfu3Rbp4V4o0ZYzNJ7JM2gIzfFzLZTAEOnsXU_gs9rbvVo4RBo9eDtNbh3NDd8dnCNqImZF/s3000/image_2024-12-13_09-27-05.png

ជាការពិតណាស់ ចាប់តាំងពីលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមក ទ្រព្យសម្បត្តិសុទ្ធរបស់ Musk បានកើនឡើងយ៉ាងខ្លាំងឥតឈប់ឈរគួរឱ្យកត់សម្គាល់។ លោក Musk បានគាំទ្រលោក Trump ជាសាធារណៈកាលពីខែកក្កដា ហើយបន្ទាប់មកបានចំណាយប្រាក់រាប់រយលានដុល្លារដើម្បីគាំទ្របេក្ខជនគណបក្សសាធារណរដ្ឋក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត។ កាលពីដើមខែនេះប្រធានាធិបតីជាប់ឆ្នោត Trump បានតែងតាំង Musk និងអ្នកជំនួញ Vivek Ramaswamy ឱ្យដឹកនាំនាយកដ្ឋានការអនុវត្តរដ្ឋាភិបាល (DOGE) ជាមួយនឹងមហិច្ឆតានៃការកែទម្រង់ឧបករណ៍រដ្ឋាភិបាលសហព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmYS4BInhg2F2mABHQjBcrxJb0Egx0yLpNAhWWOWpvFpu6iyo18G5yq6SdrfW895lGBL8O0fAA8J0-rIiQWWco49jAoQ87EMAEpifR0WLNI-q2swWlaYoztBq1_je_ySYesCyq0dqz7whuqA-78q-Y0PcLve5mqtosdazEeYi1HaPVih7H4K_Yshs0bFNy/s1480/image_2024-12-13_09-27-08.png

មិនយូរប៉ុន្មានភាគហ៊ុន Tesla ស្រាប់តែបានឈានដល់កម្រិតកំណត់ត្រា ៤២៤.៧៧ ដុល្លារ កើនឡើងរហូតដល់ ៦៧%។ លើសពីនេះការចាប់ផ្តើមបង្កើតបញ្ញាសិប្បនិមិត្ត xAI របស់ Musk ក៏បានបង្កើនតម្លៃរបស់វាទ្វេដងដល់ ៥០ ពាន់លានដុល្លារបន្ទាប់ពីការផ្តល់មូលនិធិថ្មីផងដែរ។ កាលពីថ្ងៃទី១០ ខែធ្នូ ទ្រពសម្បត្តិរបស់លោកក៏បានកើនឡើង ៣៥០ ពាន់លានដុល្លារ បន្ទាប់ពីកិច្ចព្រមព្រៀងជំរុញតម្លៃនៃសាជីវកម្ម SpaceX។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZXsPUgZN0Z5PR2YZxEqqPZruoBMvjveZFdRD0Eif-NdIuw3DoGG38sLvh_tcMLtJMYVFY9CPOQWdpWNocavSYcn1arYQFhjKJ4hTUb3JKuwlWTMEkqmWvTmCNdsIqwpLlLLh3m4g6ZgnE-U07QsANWF6baoOoWibVDghOfScaRcYUs-I55DyzTB5uLqNX/s768/image_2024-12-13_09-27-07.png
បច្ចុប្បន្នមហាសេដ្ឋីដែលមានជាងគេនៅលើភពផែនដីយើងនេះ នៅតែជា Elon Musk ជាមួយទ្រពសម្បត្តិជាង ៤០០ ពាន់លានដុល្លារអាមេរិក ខណៈ Jeff Bezos ស្ថាបនិកអាម៉ាហ្សូនមាន ២៤៩ ពាន់លានដុល្លារ គឺជាមហាសេដ្ឋីលំដាប់ទីពីរនៅលើពិភពលោក។ រីឯនាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក៏មិនធម្មតាដែរ មានទ្រពសម្បត្តិសុទ្ធប្រមាណ ២១៥ ពាន់លានដុល្លារ គឺជាមហាសេដ្ឋីលំដាប់ទីបីនៅលើភពផែនដី៕

តើមានវិធីណាខ្លះជួយកាត់បន្ថយការចុកពោះពេលមករដូវ?

0

បញ្ហាមួយតែងតែកើតឡើងចំពោះនារីភាគច្រើន គឺចុកពោះខ្លាំងពេលមករដូវ រហូតប៉ះពាល់ដល់ការសម្រាក និងធ្វើការលែងកើត ខណៈអ្នកខ្លះបានសុំច្បាប់សម្រាកពីការងារពេលមករដូវម្តងៗ ។ សារព័ត៌មាន KBN សូមបង្ហាញនូវ៊វិធីកាត់បន្ថយការចុកពោះពេលមករដូវ និងវិធីសង្កេតអាការៈខុសធម្មតា ដើម្បីព្យាបាលទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_20spu1y3gM0Ck7TUgDODlX11E1XtmHCmEg4id44H1CaE2tDl1zvg5jgJwi07JRo8tSGQFWwnmIc_FcFSSwmXbgWkWkX-YUjVlNW_G1akjjTj1fSRZxicL8gOOnzV7tumw0GcrizVC9JWajOlCGGyPz_-6HBvCmEMABWZEQW9QnPnXhA0P_cZ6TiyFgXm/s1125/image_2024-12-13_08-50-03.png

ជាទូទៅ នារីៗនឹងចុកពោះមុនពេលមករដូវ ចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ ហើយនឹងចុកពោះខ្លាំងក្នុងថ្ងៃមករដូវដំបូង ។ ក្រៅពីនេះ ក៏មានអាការៈផ្សេងៗ ដូចជា ៖ ឈឺខ្នងផ្នែកខាងក្រោម, ក្អួតចង្អោរ, បើកញើស, ហើមពោះ និងឈឺក្បាល វិលមុខ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGTW04ZMi0hyphenhyphendFqr8ZEHn3XrVsHNS72Slkc1Li4WX5uz_UpJVZcyh5opfwjfu51sniQF0dS6dmvvmZrhn4MMn9zL-i4-dSszPghU6aTdOAllFECaYFmBmbVxgLnyNRsh_qivyGQ-u1iEmkjKswMcATDkS9PfvpNLtOwAqutgyqbzVoaoqzNwtgnNxVVNvy/s1200/image_2024-12-13_08-50-04%20(2).png

ការចុកពោះខ្លាំងពេលមករដូវ ក្រៅពីធ្វើឱ្យនារីៗអស់កម្លាំងល្ហិតល្ហៃ ឬពុំចង់ធ្វើការងារហើយ ថែមទាំងធ្វើឱ្យពួកនាងពិបាកសម្រាកទៀតផង ។ បើមានអាការៈទាំងនេះ ចូរសាកល្បងអនុវត្តតាមវិធីចំនួន៥ ដូចខាងក្រោម ៖

១-ស្អំទឹកក្តៅលើពោះ ៖ នេះជាវីធីងាយស្រួលបំផុតដើម្បីបំបាត់ការចុកពោះ ដោយគ្រាន់តែស្អំទឹកក្តៅលើពោះដើម្បីឱ្យកំដៅជួយពង្រីកសរសៃឈាម និងធ្វើឱ្យសរសៃឈាមរត់ល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnU78ICPybB5JBqebAWYtdF2q32-I-DVH8VJgY1QJ8OUTANzaduHzDTVyDyXeh8TAQy23Tu_f7vWZpfBRJ96jsDtvfj7k2l3vVt171JLQMF5pGLpJpVvpsgKq0DXpmXm9qTBT_6edyLJaSvWXqrfA39vYf71ju6Le8q2fldvNvq_OZzzfLs-Qw3GwsLhL8/s724/image_2024-12-13_08-50-05.png
២-ផឹកទឹកតែ ៖ ការស្រាវជ្រាវបញ្ជាក់ថា ស្លឹកតែជាច្រើនប្រភេទអាចជួយកាត់បន្ថយការឈឺចាប់បាន ឬអាចផឹកទឹកក្តៅឧណ្ឌៗលាយទឹកឃ្មុំ និងក្រូចឆ្មារ ឬខ្ញី ។ ប៉ុន្តែគួរផឹកក្នុងបរិមាណសមល្មម គឺមិនផឹកច្រើនពេក ពីព្រោះនឹងធ្វើឱ្យឈឺបត់ជើងតូចញឹកញាប់ ហើយចុកពោះកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHVWZvYVOa7dSs4PdEgGfVXPLCD-HJRIt5NrToPAhS3Fp0osGHSYs1JkJsSZq7YHYGXgTkY_c2h5_-x6jrHIm3L_N0sFsX8KWpgX1-K64idmEgVbieVlgZGwG0jjOVSNSJeF0SoC_L4IWdnBMtp6IGLaZ5ScWY_YaXGuCKyTVHx_0LpvY2KSZABrwd72Pl/s1100/image_2024-12-13_08-50-05%20(2).png

៣-បរិភោគបន្លែ និងចៀសវាងអាហារខ្លាញ់ ៖ ការបរិភោគអាហារសម្បូរខ្លាញ់នឹងធ្វើឱ្យពិបាករំលាយអាហារ និងកាន់តែមិនស្រួលខ្លួនខ្លាំងឡើង ។ បើពុំអាចចៀសវាងអាហារខ្លាញ់ គួរជ្រើសរើសប្រេងអូលីវមកចម្អិនអាហារ ហើយបរិភោគបន្លែ ផ្លែឈើ ដើម្បីបញ្ចុះកាកសំណល់ក្នុងខ្លួន ព្រមទាំងជួយឱ្យឈាមរត់ល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4q9Zg7JFyqc-XEWWENH6Hnu9OV7FwGyfqQ1-6BaMtFQIP33nB3unUrcRClb64AgSAW9gVuOwnz3llRGeAl7tTUJ6rv1LPO3pxx5oLrJLDV1Z4qzZDF1VGuQc89ZC7mLu1L8tgt1HKVIplkHSA00Akb9THZ0O1W1K0IU1JHiJd0eMJAq2yEpJxNMndTgOR/s1280/image_2024-12-13_08-50-05%20(3).png

៤-ហាត់ប្រាណ ៖ ចូរហាត់ប្រាណយ៉ាងហោចណាស់ ចំនួន៣លើកក្នុង១សប្តាហ៍ ហើយក្នុង១លើក ចាប់ពី៤០នាទី ទៅ៦០នាទី ដើម្បីកាត់បន្ថយការចុកពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu4pQ7w8rwK2T2qZB-mVPy_PVZ7SkyelTG5ioXlO0BIx9_BCezEPC4URcoALERm3mlbV8Ko1KbBK71wYiJE0nRi-gMjq3vu5T25VfGjdyvqSVuuXAHN21cNjMOqn2w7TH5DL7IblE4xaNEvNvlxlkh6FOqsSjPRl_FqvlflM5QK63SeY-EkdDTB-S3wA-k/s960/image_2024-12-13_08-50-06.png

៥-ធ្វើសមាធិ ឬហាត់ Yoga ៖ វិធីនេះក៏អាចជួយឱ្យបាត់ចុកពោះផងដែរ ពីព្រោះការធ្វើសមាធិនឹងអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្ត រីឯការហាត់ Yoga នឹងធ្វើឱ្យសាច់ដុំរឹងមាំ និងបង្កើតភាពបត់បែនក្នុងរាងកាយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyJq78F-3nE1eMfXMGfM-gbNQTG4lujAhUtodUqhJg13i1F96isZrxtOblriUV9ySWgpl7O5RYZjNfZ8WnJXa7IHeZWwcYAKGU-l8SOe2QHEdGwKSn_z7z-HpzKs68pqeUzDyYsgiHEPkobCemKGpxA_FqAGQg0VcXRDiCPfJyDU5I18SNe8kYKoeV-YiW/s1000/image_2024-12-13_08-50-06%20(2).png

ប៉ុន្តែបើយើងអនុវត្តតាមវិធីទាំងនេះហើយនៅតែពុំធូរស្រាល គួរទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីរកមូលហេតុច្បាស់លាស់ ជាពិសេស អ្នកមានអាការៈដូចខាងក្រោម ៖

-ពេលមករដូវ ចុកពោះកាន់តែខ្លាំងឡើងពីមួយខែទៅមួយខែ
-លេបថ្នាំបំបាត់ការឈឺចាប់ហើយនៅតែមិនធូរស្រាល ហើយឈឺកាន់តែខ្លាំង
-ចុកពោះខ្លាំងរហូតពិបាកធ្វើការ
-អស់រដូវហើយនៅតែចុកពោះ
-មករដូវច្រើនជាងធម្មតា
-ចុកពោះខ្លាំងរហូតក្អួតចង្អោរ ឈឺក្បាល បែកញើស គ្រុនក្តៅ និងរាគរូស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqL10aIWTi0xzAwBu4_gQwamwIII10hYMYpHWPSupovKQuN4PUdOWTByg7bKVeprV5nDxon-fgOhDY25iDeg7JYFuS49-JtiQyf7NV8oafJVqOfCPGetanutzS9n_8EDNlleb8QlQfo8BM3xsr4-sACkumLTcip5eHVAdr-7saXrhBbXSbhLX9I4Wy512S/s724/image_2024-12-13_08-50-04.png

បំបាត់ក្លិនស្អុយ និងឆ្អេះក្នុងបន្ទប់ទឹកដោយវិធីនេះ

0

តើលោកអ្នកធ្លាប់ឈឺក្បាលដែរឬទេ នៅពេលចូលបន្ទប់ទឹកម្តងៗហើយធុំក្លិនស្អុយ ជាពិសេស បន្ទប់ទឹកសាធារណៈមួយចំនួនដែលខ្វះការលាងសម្អាត ។ សារព័ត៌មាន KBN សូមបង្ហាញនូវវិធីមួយចំនួនដើម្បីបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹកយ៉ាងមានប្រសិទ្ធភាព ដោយការប្រើប្រាស់គ្រឿងផ្សំក្នុងផ្ទះបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuHhC3_Qundj2gRoL5dAAO7Kavwi4EQN8z1HvZHAUrZ7BsT3t2fV6uWPOiT9EF1iyn3RbKkCx9ebC6OHDc1TwfE9gHSsZBd7Erz0rgjvdemVQZb-vkblMZZcE38LtmVZAEKfsVRTIjGoCLk5c2df0s6awMTT7OeoMMMMMzJpMDypy85uGbBxu8HD4jQTkk/s1000/image_2024-12-13_08-45-05.png

១-ផ្លែក្រូចសើច ៖ ផ្លែក្រូចសើច គឺស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក ពីព្រោះវាជាឱសថធម្មជាតិមានក្លិនក្រអូប និងគ្មានគ្រោះថ្នាក់ដល់សុខភាព ។ ចូរពុះវាជា២ផ្នែក រួចហើយយកទៅដាក់នៅតាមចំណុចផ្សេងៗក្នុងបន្ទប់ទឹក ហើយសំបកក្រូចសើចនឹងបញ្ចេញក្លិនក្រអូប បង្កើតអារម្មណ៍ស្រស់ស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWUVjXVHyzVvVJmq7c6j-7HVQVMMMXGBlxlXFBvwM7g17rvx8qAglPfKjciKt4qDNR7sxc3xykYea6XBOk1qEkoo0UHUm3YZ-C0Z_yOV9tfUlIXTTLW2peUiLgi-Dg3kP2xasIiuzHHQ_oem6QJZw0mwU5S6qzeTvKr4oiiWlNhCFhgCWKo7xuCDS8OUe2/s512/image_2024-12-13_08-45-06%20(5).png

២-សាប៊ូលាងចាន ៖ យកសាប៊ូលាងចានមកលាយជាមួយទឹកធម្មតា និងចាក់វាចូលក្នុងដបមានគំរបសម្រាប់បាញ់ ។ យើងអាចបាញ់សាប៊ូលាងចាននៅលើចានបង្គន់ដើម្បីដុសសម្អាត និងលាងចេញដោយទឹកស្អាតដើម្បីបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHzpS9E6FhIGOVArXpXx0fZr8ViQRMX-BF6jNlifpXewNpTynpqRkaDMtdI8y6P0tahTDw3kWPupvHz-w2eFzvgUOkqgNPHjQk6vd4W5v9jzR5daVIH8DtHov6dns7UgY-pSH4ZnCe8RWaPJkUKapCFuzGIMPJ-95-PQNU8gmi1GkpyDIioeC82-ugI3A7/s776/image_2024-12-13_08-45-06%20(3).png

៣-ទឹកក្រូចឆ្មារលាយម្សៅ Baking Soda ៖ យកទឹកក្រូចឆ្មារមកលាយជាមួយម្សៅ Baking Soda រួចហើយចាក់វានៅលើចានបង្គន់ ។ បន្ទាប់មក ដុសសម្អាតចានបង្គន់ឱ្យស្អាតដើម្បីបំបាត់ក្លិនមិនល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV0ZWLGNrEdgojvCimpZ1ELaMXQXmY79XyqRPZKHWxi3C40igz7Q8AzBD_U85ya2ONhp7ozdFPkWwOwvRG5fzWB_2N4o5n5-6OYeKgMLvqycRrcIATp8iai1TEO4MKb1ouLp9XEAald59_x4wYpGTe1Qmkw2V-HjGJo_0pW2UQQ6Kum3460fzLNVWJci_D/s732/image_2024-12-13_08-45-06%20(4).png
៤-អំបិល ៖ អំបិលក៏អាចបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹកបានដែរ ដោយគ្រាន់តែយកវាមកលាយជាមួយទឹក បន្ទាប់មក យកទឹកអំបិលទៅចាក់ក្នុងចានបង្គន់ និងទុកវាចោលពី២០នាទី ទៅ៣០នាទី ទើបចុចទឹកបង្គន់ ។ ការធ្វើបែបនេះដើម្បីឱ្យអំបិលកម្ចាត់មេរោគដែលជាមូលហេតុបណ្តាលឱ្យបង្គន់ស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Yn-Sz_Hl0dyTdLMLZpsAcqLcJhvaV97j04kQh2FNaZrp_18-TFs3ocwRLwmcflr4QbUKakAbkPFzXMcoRXBDBOsnCFs_-IG2uW-o2T6ZLbF156V7I-f6kL13rLLSR3AOxVVXG73RUByCKZ-bnCXk06zsgjAfqxEe2WmnR0BsEwgQlIAcpM0m_bqCFQRW/s600/image_2024-12-13_08-45-06%20(2).png

៥-ផ្កាក្រៀម ឬប្រេងក្រអូប ៖ យើងយកប្រើប្រាស់ផ្កាក្រៀម និងប្រេងក្រអូបមានក្លិនក្រូច, ផ្កាឡាវេនឌឺ និងផ្កាកុលាប មកដាក់ក្នុងថូរកែវព្យួរក្នុងបន្ទប់ទឹក ។ បើគ្មានផ្កាក្រៀម គឺអាចប្រើប្រាស់ឈើអែម ឬផ្កាក្លាំពូ ឬបន្តក់ប្រេងក្រអូបលើក្រដាសអនាម័យក្នុងបន្ទប់ទឹក ដើម្បីឱ្យវាសាយភាយក្លិនចេញក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGk88sLJjIvsZFKl4WIZjrC8fOTSfm3kDRlcshs64CmjunNLu9Mw91iwjNiFS0IDesFuhnGNhjNJ5w4bx8XafbC6kFL60b0fI7yGIpf9j4JAAx3zfkQ8Yz23GHn8FtLBgWtXRY65rT2biXBxQPOslOuCVEgo0goB2mHgQL5Iz9fM4n-vYa_5QFUZeaZyQQ/s1000/image_2024-12-13_08-45-06.png

៦-បោកគក់កម្រាលជូតជើង ៖ កុំភ្លេចបោកគក់កម្រាលជូតជើងក្នុងបន្ទប់ទឹកឱ្យបានញឹកញាប់ ពីព្រោះវាជាប្រភពមេរោគ និងបណ្តាលឱ្យមានក្លិនស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr8I2yqXX07lK3QiNgsF_7t2mn0nTdyoxn4rM6aqZ9YZRknKgwFPOLA0_wDur1JLURrISZqEZjsmqGn6ZhPIYBFSCHhrlhB2KxYUCRpNZe-rvGSMMwhH7al4m54pj52ry_uVKll7ngqm8RMhUZUmXyvaxsp8kVXeTmKolh74nZ831ceziCI8S6CzujdjlS/s1500/image_2024-12-13_08-45-07.png

សរុបមក អ្វីៗនៅជុំវិញខ្លួនយើងសុទ្ធតែមានប្រយោជន៍ទាំងអស់ ហើយកុំភ្លេចអនុវត្តតាមវិធីទាំងនេះផង ដើម្បីធ្វើឱ្យបន្ទប់ទឹកមានក្លិនក្រអូប ជាពិសេស នៅពេលមានភ្ញៀវមកលេងផ្ទះ ៕

ចង់បានជីវិតសុខសាន្តត្រូវកាត់ផ្តាច់ទំនាក់ទំនងជាមួយមនុស្ស ៥ ប្រភេទនេះ!

0

ជិវិតមនុស្សយើងជោគជ័យ ឬបរាជ័យគឺអាស្រ័យទៅលើបុគ្គលដែលយើងកំពុងតែសេពគប់។ ដូច្នេះយើងគួរតែជ្រើសរើសសេពគប់មនុស្សដែលធ្វើឱ្យជីវិតមានភាពរីកចម្រើន និងសុខសាន្ត មិនមែនសេពគប់ហើយធ្វើឱ្យយើងកាន់តែស្មុគស្មាញជួបប្រទះតែភាពបរាជ័យនៅក្នុងជីវិតនោះទេ។ ខាងក្រោមនេះគឺជាមនុស្ស ៥ ប្រភេទដែលអ្នកគួរផ្តាច់ទំនាក់ទំនង ប្រសិនបើចង់ឱ្យជីវិតអ្នកប្រសើរឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxY2T4b85Sr_GSSVVPSeNxUBmbPWFVgtyBvfac_im4lVH3f-f10eFv6Mjl8AH7tNxNXbwdSVZgV32UwyJon1Rjds8GEg2xjJfBJQt2y2JBs_JsY-TH1gBZZv8JKwQT8zFNpSAT77k4Z0MMTE75m7NPH_DfAI0asELkO4RSSWn-ET81_GbKryI02Oa1vxqQ/s2300/image_2024-12-13_08-40-42%20(2).png
១.មនុស្សអាត្មានិយម៖ មនុស្សអាត្មានិយមមើលឃើញតែផលប្រយោជន៍របស់យើងនោះទេ ទោះបីអ្នកធ្វើអំពើល្អ ជួយយកអាសាជាច្រើនដងក៏ដោយ ក៏គេមិនចាំដែរ ហើយអ្វីដែលគេចាំនោះគឺពេលដែលយើងមិនបានជួយគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdQErZ8Bi0AbGfAmnsCV9Nih-LzzvH_GxJ48bkdNZ5l6x9Oid5_U140IAnD3cXv-DhWFhyv_zVsrgG_3ZlqZCRw-Fjf62VMi-xpnKgDZaewQxPKE8-Z2OiMbK-fk_t5gEqrpxWYoXhU3Ra69WwiCwlMpijIDAKFDY4nBf_IoV2xh69GAmmKgN34rNlKyl2/s1200/image_2024-12-13_08-40-42.png
២.មនុស្សចាស់តែចរិតក្មេង៖ មនុស្សដែលធ្វើអត្តចរិតដូចកូនក្មេងយកតែចិត្ត គិតតែអារម្មណ៍ខ្លួនឯង មិនមានហេតុផល មិនមានភាពចាស់ទុំ មនុស្សបែបនេះនៅរួមសង្គមជាមួយនរណាបានមិនយូរទេ បើនៅជិតកាន់តែយូរកាន់តែមានផលវិបាកដល់យើងកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwD04doGSE-49UcxA7jlChZiCfuCNN7deqn9i1Yz1rCVyDx1Jssj2FyBVYG2E5UxpfMv4l8dhRZcVhz2QEJ4EW4utym4ZR2UgZtrkuT4xqAbnV4joJkCgUeLmx7A6fQE4bxrjUdTqAZhJYlKVOgNjjMdfTnpEFGF_KyD1n4hyYau3giYlX-ux1F9K48JFr/s1000/image_2024-12-13_08-40-43.png

៣.មនុស្សគិតខ្លី៖ មនុស្សដែលខ្ជិល ព្រងើយកន្តើយ មិនខ្វល់ពីអនាគត មិនមានគោលដៅច្បាស់លាស់ រកបានប៉ិនណា ហូបប៉ិននឹង ពេលសេពគប់យូរៗទៅអ្នកនឹងក្លាយទៅជាមនុស្សដូចគេ ដូច្នេះគួរគម្បីនៅឱ្យឆ្ងាយល្អជាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisNxFi5jZC7Yhj3b2EzeWA9LQUa3LshtfzUhkDIcwD3p4RLna9geIOv5_yGeIoqF-Grwu24ju03cGws1SpP5xIKlVAqfoWJkKvw0FItnT_aZxLTcdtCjQuxuNgVoQJxXxkdYwJTKOyKko4-s874qN9G57h-nCmj4zbXI56UxelygnHvGmtYhKIzCsS8ZHS/s1000/image_2024-12-13_08-40-44%20(2).png
៤.មនុស្សមិនស្មោះត្រង់៖ អ្នកធ្លាប់មានអារម្មណ៍បែបនេះជាមួយនរណាម្នាក់ទេ មិនថាសេពគប់មកយូរប៉ុណ្ណា ក៏មិនដែលមានអារម្មណ៍ថាទុកចិត្តគេឡើយ ព្រោះថាគេចូលចិត្តនិយាយរឿងអាថ៌កំបាំងរបស់អ្នកដទៃអោយអ្នកស្តាប់ជាញឹកញយ ឬនិន្ទានរណាម្នាក់អោយអ្នកស្តាប់រហូត បើជួបមនុស្សបែបនេះនៅឆ្ងាយវាជាជម្រើសល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgak8d9gbvp3aTBIXEenQUV4M0ebHj5bdhPOtQS9r01f__g76wDuvwYnE5rhTHKWSThk1Gnqtc1C3rOoepPt2hkibvjtvUL7P_Acpai_t4dJgFJ_pTNKViukEKs7uqqK2EoFN9wtQL9wsQiebyEmjlCx6L9eiriJxo1gWzO4vNF4j6H1CjfFi5WTw-cIRDt/s1234/image_2024-12-13_08-40-44.png

៥.មនុស្សចិត្តចង្អៀត ពូកែគុំគួន៖ មនុស្សដែលមានគំនិតគំនំគុំគួន មានអ្វីតិចតួចក៏យកមកគិត ខឹង មិនពេញចិត្ត ព្យាបាទ មិននិយាយត្រង់ៗ មនុស្សបែបនេះអ្នកគួរតែនៅឆ្ងាយជីវិតរបស់អ្នកល្អជាង បើនៅក្បែអ្នកនឹងមិនមានក្តីសុខទេ៕

ផ្អើលអស់អ្នកចូលចិត្តទឹកប្រហុក! ប្រទះឃើញសា.កស.ព មនុស្ស៥នាក់ក្នុងអាងធ្វើប្រហុកនៅថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា គេបានប្រទះឃើញសា.កស.ព មនុស្សចំនួន៥នាក់ ក្នុងអាងធ្វើប្រហុកមួយកន្លែងនៅខេត្តពេជ្រឆាប៊ូន ប្រទេសថៃ ក្រោយពីម្ចាស់អាជីវកម្មប្រាប់ឱ្យកម្មករលាងសម្អាតអាងប្រហុកដើម្បីត្រៀមធ្វើប្រហុកថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUfS7anzdiWBUxlCLfsLCl-4PQULvjEZyhBXnCgKCpaIL0O77nNSI6d1z2OEms4axZZCdDL1bD8Aru_uky8hzbkjx3DpiTiA9I1ZJarNmcbVTVb0axqmb03cTXVIhDstV1cSwOpsl5Gaq7voMUHBvFQr6hSN7aJvTwPsXFfaCPT8bQxsBpcl89a2lqJz28/s696/image_2024-12-13_08-33-34%20(2).png

អភិបាលខេត្តពេជ្រឆាប៊ូន លោក សារ៉ាន់យូ មីថងខាំ បានបញ្ជាឱ្យលោក ផាស៊ុក ស៊ុគ្រីវ៉ាក់ មន្ត្រីឧស្សាហកម្មខេត្តចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ដែលមានសាកសពមនុស្ស៥នាក់ ក្នុងអាងប្រហុករបស់រោងចក្រផលិតប្រហុក ស្ថិតនៅឃុំណងខ្វាយ ស្រុកឡមសាក់ ខេត្តពេជ្រឆាប៊ូន ។

ក្រោយការពិនិត្យរបស់មន្ត្រីឧស្សាហកម្មខេត្តឃើញថា ការធ្វើប្រហុកនៅទីនេះពុំបានប្រើប្រាស់ម៉ាស៊ីនទេ និងមានកម្មករតែ៦នាក់ប៉ុណ្ណោះ ។ ដូច្នេះ ទីតាំងមិនចាត់ទុកជារោងចក្រប្រហុកទេ ពីព្រោះបើតាមច្បាប់ គឺរោងចក្រត្រូវតែមានកម្មករចាប់ពី៥០នាក់ឡើងទៅ ឬប្រើប្រាស់ម៉ាស៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWtfJepwxdUM971Dpcq8j5KdB1E-zLOks4hw-WUKAUrlQ9904sbyhFf6RSH_OQlHuFm7kZbnVHUDrgl0f7KbkwsIxukoqditfYSguxfX8zxYw2mWB1i7AudZUFf9wc_2x9oDcebLVuxuP3MReXJdfH903IGpSADedxIhnQqdZQin1Rmpd3ouYG2FJwU3Be/s696/image_2024-12-13_08-33-34%20(3).png

កាលពីមុន ទីតាំងធ្វើប្រហុកនេះជាកន្លែងចិញ្ចឹមមាន់ ហើយក្រោយមក ម្ចាស់អាជីវកម្មក៏បានកែច្នៃជាកន្លែងផលិតទឹកប្រហុក ។ អភិបាលខេត្តពេជ្រឆាប៊ូន បានបញ្ជាឱ្យអាជ្ញាធរនៅឃុំណងខ្វាយ ពិនិត្យមើលថា តើទីតាំងនេះបានសុំការអនុញ្ញាតផលិតទឹកប្រហុកស្របច្បាប់ដែរឬទេ? ព្រមទាំងឱ្យមន្ទីរសុខាភិបាលខេត្ត និងស្រុកពិនិត្យថា តើការផលិតទឹកប្រហុកមានអនាម័យដែរឬអត់?

ដោយឡែក សមត្ថកិច្ចបញ្ជាក់ថា កម្មករ៤នាក់នេះបានជួយគ្នាលាងសម្អាតអាងប្រហុក ប៉ុន្តែទឹកសម្រាប់លាងអាងផ្ទុកសារធាតុគីមីបង្កើតជាឧស្ម័នពុលយ៉ាងខ្លាំង រហូតដល់កម្មករសន្លប់លែងដឹងខ្លួន ។ រីឯលោក កុលឆាតិ ជាសាច់ញាតិរបស់ម្ចាស់អាជីវកម្មផលិតទឹកប្រហុក បានតាមរកកម្មករបាត់ខ្លួន ហើយឃើញកម្មករសន្លប់ លោកក៏ព្យាយាមជួយសង្គ្រោះ ។ ប៉ុន្តែលោកបានសន្លប់តាមដែរ និងស្លាប់ជាមួយកម្មករ គឺសរុបមានសាកសព៥នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4zZBQfX2M4uSlNIxspYPhMVZqwgBk9ibi3HFhyOL0rYdjeftFGyHdsTx2oKLiuwlN2zYSersAYrI9S9eFqUHlq3uv6TiB2h-bl00DLIRQirQucdQZZWm6vQuoV9ppCtH3O3ugMxGIlL6R3toPdoqfK3xON-ufuPVVK4yxP0InnAfsiSRo1QC9VT2p__O/s1024/image_2024-12-13_08-33-34%20(4).png
សាកសពទាំង៥នាក់ ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យខេត្តពេជ្រឆាប៊ូន ប៉ុន្តែរង់ចាំមួយរយៈ ដោយសារមានគ្រូពេទ្យតែម្នាក់ ។ ក្រៅពីនេះ ក៏មានការបញ្ជូនឈាមសាកសពទាំងអស់ទៅពិសោធន៍នៅមន្ទីរពេទ្យប៉ូលិសផងដែរ ដើម្បីរកមូលហេតុការស្លាប់ពិតប្រាកដ ។

រីឯលោក វិន័យ អាយុ៤៥ឆ្នាំ ជាកម្មករដែលបានប្រទះឃើញសាកសពមុនគេ និយាយថា ទីតាំងផលិតទឹកប្រហុកនេះមានកម្មកររួមទាំងលោកដែរ ចំនួន៦នាក់ ហើយនៅថ្ងៃកើតហេតុ លោក និងមិត្តភក្តិម្នាក់ទៀតបានបើករថយន្តដឹកប្រហុកទៅខេត្តឡឺយ ។ រីឯកម្មករ៤នាក់ដែលស្លាប់នេះបានជួយគ្នាសម្អាងអាងប្រហុក ត្រៀមធ្វើប្រហុកថ្មីនាថ្ងៃបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEa2NDAkA82uCbDdvdgVvKY489ojZMPXXP__0mqo5Kb-XVrJ4285e8ViieNF2XVmSJLfODsEXh1GvCezkHDGdQ7pMJJOM1SxS8HvK57L7pZCEudvwR4DBJzeNr4m-QlCsivMZSYM4D7aQMV3x1lbxfjE4I7kWvpwlVynVSJg4hLQcEPiljKt24RyTsY6uk/s696/image_2024-12-13_08-33-34.png

ពេលល្ងាច លោក និងមិត្តម្នាក់ទៀតបានត្រឡប់មកកន្លែងធ្វើប្រហុកវិញ ហើយគ្មានឃើញអ្នកណាសោះ លោកក៏ស្រែកហៅ ប៉ុន្តែគ្មានការឆ្លើយតប ។ ដូច្នេះ លោកក៏ដើរចូលទៅបន្ទប់ធ្វើប្រហុក និងប្រើពិលក្នុងទូរស័ព្ទដៃបញ្ចាំងមើល ស្រាប់តែឃើញសាកសពកម្មករទាំងអស់ រួមទាំងលោក កុលឆាតិ ជាសាច់ញាតិរបស់ចៅកែ ទើបលោកទូរស័ព្ទប្តឹងសមត្ថកិច្ច ។

ចុងក្រោយ មន្ត្រីនាយកដ្ឋានគ្រប់គ្រងការបំពុលខ្យល់បានយកឧបករណ៍មកវាស់ស្ទង់ការបំពុលនៅកន្លែងកើតហេតុ និងយកស័ង្កសីគ្របលើអាងប្រហុក ដើម្បីឱ្យខ្យល់ពុលមានបរិមាណប្រហែលគ្នានឹងថ្ងៃកើតហេតុ ទើបទទួលលទ្ធផលច្បាស់លាស់ថា តើខ្យល់ពុលមានបរិមាណខ្ពស់កម្រិតណា ទើបបណ្តាលឱ្យកម្មករស្លាប់ ៕

ថៃប្រឈមនឹងអត្រាកំណើតធ្លាក់ចុះរហូតដល់៨១% ហើយក៏ជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត១០០ឆ្នាំចុងក្រោយនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ថៃបានជាប់ចំណាត់ថ្នាក់ទី៣ គឺជាប្រទេសមានអត្រាកំណើតទាបបំផុតនៅលើពិភពលោក ក្រោយពីអត្រាកំណើតរបស់ថៃធ្លាក់ចុះខ្លាំងរហូតដល់៨១% ក្នុងរយៈពេល៧៤ឆ្នាំមកនេះ ។ រីឯចំណាត់ថ្នាក់លេខ១ បានទៅកូរ៉េខាងត្បូង, លេខ២ ចិន, លេខ៤ ជប៉ុន និងលេខ៥ អ៊ីរ៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBa0OK93bJ0bC2SfFXUfXjqUMeogNhs5ITqFs-x5qmkHZgE37fJyxwhtuEZ-hsgoOYk7Rtt1htfjpE7VBIOadKpbEqvTIR7yOKbzFz_hN-YF80Sv2dRWCuNFg9o4Hor2TUfkOdpf0icVX_R4OOhAiY3SdNWVNgamiKbLcHTQsZ_uVdufIvdy2b__TJ8zTD/s4240/image_2024-12-13_08-30-41.png
ប្រទេសនានាបានប្រឈមនឹងបញ្ហាចំនួនពលរដ្ឋធ្លាក់ចុះខ្លាំង ដោយសារតែវិបត្តិសេដ្ឋកិច្ច និងសង្គម ពុំអំណោយផលដល់ការបង្កើនអត្រាកំណើត ។ Global Statistics បានបង្ហាញទិន្នន័យកំណើតទារករបស់ប្រទេសនានាឃើញថា ថៃបានជាប់ចំណាត់ថ្នាក់លេខ៣ ផ្នែកអត្រាកំណើតទាបក្នុងចំណោមប្រទេសចំនួន៨០ លើពិភពលោក គឺអត្រាកំណើតថៃធ្លាក់ចុះរហូតដល់៨១% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJAS5Idp2ZRrHYUNhIBZRxuDy29xCbJkdM83h65COjNFdETBXwNfAvIOTNSDE6SBtqh6XEWDHEKqVV_UfxfFFMwy9-kFFsze2qc1IfisGqcZLV8AUd9Ielt8CXSJpBqJGvQ2sNYd7zgITyJ6kXVbrqEuFXNbl0QvkPhEuZSmy20gH3j8oydgaeFE9nJO-A/s770/image_2024-12-13_08-30-48%20(2).png

Global Statistics បានដកស្រង់ទិន្នន័យពី United Nations Population Division (UNPD) និងប្រមូលទិន្នន័យចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០២៤ និងបញ្ជាក់ថា អត្រាកំណើតទារកនៅប្រទេសថៃ បានធ្លាក់ចុះខ្លាំងក្នុងរយៈពេល៧៤ឆ្នាំចុងក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0oJFrrCyNeBqIWVi27FwlPqfyP3s8r_3U8A_bW70vsd8lO74CaAn6YJ3BIDb7La0uKn0JHDoVaDSuv1N4i7D1vQzhK_4NUXj3zHsBuh4x-DgkdVO1s4twO9llCml42IUdIUKxdWYaHJg719WiBDdPiOeDrHqK3dm04EOUFSgWZ7r8NpvLA5y0GOKgdChyphenhyphen/s800/image_2024-12-13_08-30-48.png

ខាងក្រោមនេះ គឺជាប្រទេសមានអត្រាកំណើតធ្លាក់ចុះខ្លាំងជាងគេ រួមមាន ៖
១-កូរ៉េខាងត្បូង ធ្លាក់ចុះ ៨៨%
២-ចិន ធ្លាក់ចុះ ៨៣%
៣-ថៃ ធ្លាក់ចុះ ៨១%
៤-ជប៉ុន ធ្លាក់ចុះ ៨០% និង
៥-អ៊ីរ៉ង់ ធ្លាក់ចុះ ៧៥%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKHjJBl524JdRP9o7lVpIcTdgX5K5BAiFA5jixGvBJoMSnjOxQd2I6zbWNDgBhbNwuKzQWdeUu5mT0-d8hAf3Velwq8-TDF6BPu9cbneSFAU5adVJqHHlBGzpENvp9FvmxJYldysfi_j6AMzxfzdQrpnLZ-C9EkZQg1znkgyrOGtam5MLE0sWy8BBjZQMP/s2000/image_2024-12-13_08-30-49.png

អ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថា អត្រាកំណើតធ្លាក់ចុះខ្លាំងនៅប្រទេសទាំង៥នេះ ដោយសារពួកគេឱ្យតម្លៃលើបុរសជាធំ និងដាក់សម្ពាធលើមនុស្សស្រី ។ ប្រទេសមួយចំនួនមានបញ្ហាសេដ្ឋកិច្ច និងសង្គម ព្រមទាំងការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ហើយវាក៏ពាក់ព័ន្ធនឹងបញ្ហាសុខភាពយុវវ័យផងដែរ ដែលរស់នៅជាមួយការបំពុលបរិស្ថាន និងបរិភោគអាហារគ្មានប្រយោជន៍ដល់រាងកាយ ៕

អីយ៉ាស់ស្ងាត់ៗ! Selena Gomez និងគូស្នេហ៍គ្រោងចូលរោងការឆាប់ៗនេះ

0

សហរដ្ឋអាមេរិក៖ បន្ទាប់ពីជួបស្នេហ៍មិនសមបំណងអស់រយៈពេលជាច្រើនឆ្នាំ ឥឡូវនេះ Selena បានជួបស្នេហ៍ពិតហើយ ដោយនាងនិងគូស្នេហ៍គ្រោងចូលរោងការឆាប់ៗនេះ បន្ទាប់ពីពួកគេទាក់ទងគ្នាអស់រយៈពេលជាង ១ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX6PIEffyImeDgM-MEI5Rqgy3ecOLVp4MscwDceO7yw4Mjyf-YGbMTWMEpN1QkmhEoChkdiI5Y8c7sOF2HnESa2OzXMaSSd6s00MB45r3XNTsFrjMnmTc6nD75mSw2RxUU3LyxWtj3QJ0Mi4hRVA83JMIGmSzxbI1h33guRo-5mJ8Wb0E7XXChlJyVGk3F/s1280/photo_2024-12-12_14-40-43.jpg
Selena Gomez និង Benny Blanco បានចាប់ផ្តើមទាក់ទងគ្នាក្នុងខែមិថុនា ឆ្នាំ ២០២៣ ដោយថ្មីៗនេះតារាចម្រៀង និងជាស្ថាបនិក Rare Beauty បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍នៅលើ Instagram ដោយបង្ហាញពីចិញ្ចៀនភ្ជាប់ពាក្យ ធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxWVXT14LydS-4IJqtNK9aSoUELNIX6_81vgmu8K9CA9agduOtFIuiSgT9_IUm8bmySC58u4GbHTVh8ESf0cBnJxEWepjCcZwr2WvFZ-GxYNcnFppdMkozt6d4vjzSB8BPZTac5M1M5feSJdckMKMuoDH_vITmqzIXh6CKlt_3-er32Mla6W6Icw2yOBrv/s956/photo_2024-12-12_14-45-11.jpg

នៅថ្ងៃទី១២ ខែធ្នូ Selena បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយគូស្នេហ៍ដោយភ្ជាប់ចំណងជើង “forever begins now” ដោយបង្ហោះត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ មានអ្នកចុច Like រហូតដល់ជាង ៥ លាននាក់។ ទោះបីកន្លងទៅលោក Benny Blanco ត្រូវបានមហាជនរិះគន់លោក ក្រោយនិយាយបំបាក់មុខ Selena ក៏ដោយ ក៏គូស្នេហ៍នេះនៅតែស្អិតរមួតនឹងគ្នាដូចស្រមោច និងស្ករ ហើយបានប្រកាសថា ពួកគេនឹងចូលរោងការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីពួកគេភ្ជាប់ពាក្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCzOV7j8DJ2BId5xRlBOuobRsv3wmC3AJnb7mtg2bHlLrIDUF74folvvuQiDp7y4D9j89aXbZJLS1LKOpR6vQKWJSII1M3GXuglxUGDJGIODxwt6k7zItJ8vcoy3AXQvLAIG4PgDpau0HjrS_dJDemF8gX6MJHMtSxwNlLSjpGeI-7aiFqeSQ0OcfP1EeC/s1014/photo_2024-12-12_14-45-10.jpg

តាមពិតទៅអ្នកទាំងពីរបានស្គាល់គ្នាជាច្រើនឆ្នាំមកហើយ ហើយក៏បានធ្វើការជាមួយគ្នាផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែមកនេះ Selena បានបើកចំហយ៉ាងខ្លាំងអំពីរបៀបដែល Blanco ធ្វើឱ្យនាងសប្បាយចិត្ត។ នាងតែងតែបង្ហាញពីភាពរ៉ូមេទិក និងភាពស្និតស្នាលឱ្យគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រជាច្រើនច្រណែននឹងស្នេហាដ៏ផ្អែមល្ហែមរបស់នាង មិនយូរប៉ុន្មាន Selena ក៏បានប្រកាសថា នាងនិងគូស្នេហ៍បានភ្ជាប់ពាក្យហើយ ដែលនេះរិតតែធ្វើឱ្យហ្វេនកាន់តែរំភើបចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibXNDa4u5LMSHPG0BZJroCyvrlmG1IfmKevmj_YiI14DbD1peadAYY_oj6h8w17MMWOpwqPLpA4hB09nWewA0ZHZajSeBVQKwurNfXs1jhrSHFUYyiVzOpl46voF8h0Z7XwliIcmCk9xy7YH1BhFmWeLBCWrOxE5V2P2gRIQIOjEa1SctJiQF7BoqQUc37/s1019/photo_2024-12-12_14-45-12.jpg

ទោះជាយ៉ាងណាយើងមិនទាន់ដឹងថា ពួកគេគ្រោងនឹងចូលរោងការនៅថ្ងៃណាឆ្នាំណានោះទេ គ្រាន់តែពេលនេះយើងដឹងថា Selena Gomez និង Benny Blanco បានភ្ជាប់ពាក្យជាផ្លូវការហើយ។ គួររំលឹកដែរថាកន្លងទៅ Selena ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ The Weeknd, Justin Bieber, Zedd, និង Nick Jonas ជាដើម។ Selena គឺជាតារាចម្រៀង តារាសម្តែង និងជាស្ថាបនិក Rare Beauty រីឯ Benny Blanco គឺជាផលិតករតន្ត្រីដ៏ល្បីល្បាញម្នាក់របស់អាមេរិក៕

ម៉ាដូណា ធ្វើឱ្យទស្សនិកជនកោតសរសើរក្រោយធ្វើទង្វើមួយនេះដាក់ភ្ញៀវទេសចរបរទេស

0

តារាកំប្លែង ម៉ាដូណា ដែលពោរពេញដោយវោហាសព្ទឱ្យទស្សនិកជនសើចសប្បាយពិតជាធ្វើជាឱ្យអ្នកគាំទ្រអត់សរសើរមិនបានបន្ទាប់ពីមានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមអំពីលោកនិងមិត្តភក្តិផ្សេងទៀតបានច្រៀងបទមរតកដើម រាំវង់អង្គរ ខណៈមានភ្ញៀវបរទេសជាច្រើនបញ្ចេញទឹកមុខសប្បាយរីករាយទាញទូរសព្ទដៃមកថតគ្រប់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaL7Pq8Z1CGy73JZlKhmT1JIwqbHojWqf1kPW93x1sFj262oEyj2xoXPIT-Hbn5IzWwXAdciAcnkx9M9Fo-13nebsz_CcNTfLJCE1FX8WZE3iKktuRq4dHwM0lcsSvTKDyeoKP6E7hqN8GzL8DdUlzsNfpt6Ct4spE_Z9CbNBv6BVt3RhFQyHzeA7mUjA9/s960/image_2024-12-12_09-49-44.png
នៅល្ងាចថ្ងៃទី១១ ខែធ្នូ តារាកំប្លែង ម៉ាដូណា បានបង្ហោះរូបនៅលើបណ្តាញសង្គម ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «មកថ្វាយបង្គំ លាបំណន់ លោកតារាជ ព្រះអង្គចេកព្រះអង្គចម នឹងលោកយាយទេព»។ ជាមួយនឹងបញ្ជាក់ថារូបលោកស្ថិតនៅខេត្តសៀមរាបនៅលើបណ្តាញសង្គមទិកតិកវិញទស្សនិកជនមានការចាប់អារម្មណ៍ជាមួយនឹងវីដេអូមួយរបស់ ម៉ាដូណា រួមទាំងមិត្តភក្តិដទៃទៀតបានផ្តល់ភាពសប្បាយរីករាយដល់ទេសចរបរទេសដែលកំពុងទស្សនាប្រាង្គប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihfv0GWnNt9rrbUp243M2JFYDq-ivMtsZlC7vyPIcQ0zclQsuKZAuro0sZ3LxoopApe_EvCD7uIMUPs6dZE44s8SiUI6qL6u_QNpUC6cjxWAudbBsQv90ie_XY3jJSs95UZ0FIHDKVqqE53C7bLPcIUTlcPxjee3_uPon5lRiJgTXlzCqceNRrOQjM24o9/s960/image_2024-12-12_09-49-45%20(3).png

បង្ហោះចេញពីគណនីទិកតុក MC FU គេបានឃើញតារាកំប្លែង ម៉ាដូណា និងមិត្តភក្តិ បានច្រៀងបទមរតកដើម «រាំវង់់អង្គរ» ជាមួយនឹងបរិយាកាសយ៉ាងសប្បាយរីករាយច្រៀងបណ្តើររាំកម្សាន្ត និងទះដៃបណ្តើរ។ ចំណែកឯភ្លៀវបរទេសវិញគឺពោរពេញដោយភាពរីករាយយ៉ាងខ្លាំងចំពោះទង្វើរបស់ ម៉ាដូណា ដែលញុំាងឱ្យការកម្សាន្តនៅទីនោះកាន់តែមានភាពសប្បាយរីករាយទ្វេដងជាមួយនឹងអនុស្សាវរីយ៍ដ៏ពិសេសមិនអាចកាត់ថ្លៃបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxP0-LrmMMktr6Uo3t3kXOeFXRWKl2oeufflMvWw1qK0Y_6Gak86o1g0OMHS4c5EavkOfLkiuWWIlqVFMRkIn8muqlvpHKInorwO_y47trhUWIPmFh7fB_TIjNwgCLgnD4KMc_l5SI8Ebm-0iJz3CyiWeirD3KaUhmCF_FXm_2DX7aboVkUExrp70K06G2/s2048/image_2024-12-12_09-49-47.png
លើសពីនេះទៀត គេបានឃើញទេសចរបរទេសបានទាញទូរសព្ទដៃថត ម៉ាដូណា ព្រោងព្រាតនិងបញ្ចេញកាយវិការពេញចិត្តចំពោះសកម្មភាពរបស់ពួកគេ។ ចំណែកទេសចរមួយចំនួនគឺបានរាំតាមបទចម្រៀងដែលជាចង្វាក់ប្រជាប្រិយខ្មែររាំវង់តែម្តង៕

រ៉ូស ចូលប្រកួតកម្មវិធីបវរកញ្ញាខណៈអ្នកមួយចំនួនថាកុំមើ.លស្រា.លបេក្ខនារីល្មមៗអាចខ្ចប់របស់នាង

0

ទស្សនិកជនមួយចំនួនដែលតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា អាណា រ៉ូស ល្បីថាចេះច្រើនភាសាសម្រេចចិត្តដាក់ពាក្យចូលរួមកម្មវិធីប្រលងបវរកញ្ញាដើម្បីបំពេញក្តីស្រមៃខ្លួនឯងដោយមិនខ្លាចនឹងពាក្យពេបជ្រាបរបស់អ្នកដទៃ។ ទោះយ៉ាងណា បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី Miss Supranational Cambodia ជាមួយនឹងការចុះកុងត្រាម្ចាស់ Sponsor ទស្សនិកជនមួយចំនួនថាបេក្ខនារីផ្សេងទៀតកុំប្រហែសជាមួយ រ៉ូស ឱ្យសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvmO6XyAYKcY0Kv8NwuZTR1JVL2Z0p7fTf4PmziS-5O4TReR6ecpPWk1dioIDfuoaUhy6f8oPnjiZqgwCulHLt8-zAcjvWoArGD9D1Bjj344oUzQPpqNtDSdWCDuVhB9bTEEaBEJRUpIlRrsZaMB3ixSRsHeph5UNl30Qw1FYxDEdWJNzZh8UcKjnv87cz/s1280/285053380_174793371616178_6382380925806965414_n.jpg

កាលពីដើមខែធ្នូ កន្លងមកទស្សនិកជនមានការភ្ញាក់ផ្អើលមិនតិចនោះទេនៅពេលកម្មវិធី Miss Supranational Cambodia 2025 ក្រោមការដឹកនាំថ្មីរបស់លោក ភួង វណ្ណា បានប្រកាសអំពីបេក្ខភាពដែលជាប់វគ្គជម្រុះតាមរយៈរូបថត online លើកដំបូងគឺជា អាណា រ៉ូស ដែលសម្បូរទៅដោយរឿងអាស្រូវជាច្រើននៅលើបណ្តាញសង្គមដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញា។ ក្នុងការបង្ហាញ រ៉ូស មានវ័យ២៥ឆ្នាំ កម្ពស់ ១.៦៥ ម៉ែត្រ ចេះ៤ភាសាគឺ ភាសាខ្មែរ ចិន វៀតណាម និងអង់គ្លេស ដែលមានទេពកោសល្យ ច្រៀង សម្តែង និងដើរម៉ូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Ii_vx3b3_AbzRAwmpoBF1SoRYa0D9kaR2rAUdgxlTRnrWVjx1Y01WeQvvOUFhGh57-HQHroJZbQxUy0OUlpufrlFtVHvfrFQx9kZM2nv9K4CGLSR5DK27VxIjb-_8zSmU040LF7Zf7j6O3WnfFcj5Tl4ondLubZ6E_aBhe_39uRpi6KIBBicKPrMdzAA/s1364/290957743_180795874349261_2079406483682011358_n.jpg

ការប្រកាសនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកមួយចំនួនបានបញ្ចេញមតិវែកញែកអំពីអាយុរបស់ រ៉ូស ដែលទើបមានវ័យ២៥ឆ្នាំជាមួយនឹងការមិនជឿជាក់ចំពោះតួលេខនេះ។ ការសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញា រ៉ូស ថានាងធ្វើតាមក្តីស្រមៃខ្លួនឯងមិនខ្លាចនឹងពាក្យគេពេបជ្រាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTmrkIpk5zoXRzSJkKGIjaaWEwh6I069hFanpkc22jtbNwyVscQi2vfLYgQAdpy5-ocmT9F5m7EZ5LWySkNyUkJZLtXZNW8nHdO__sgEZrZWyMugl5lResY0-6VNoGNci4kCw_4cmZWiFGhAbpKGxlGKqHeloULg15zfxXjVoD6RhUasOpPx9Jlavre3q8/s2048/image_2024-12-12_08-44-29.png

ជាមួយនឹងការភ្ញាក់ផ្អើល រ៉ូស ចូលប្រកួតកម្មវិធីបវរកញ្ញា ថ្មីៗនេះកម្មវិធី Miss Supranational Cambodia បានចុះកុងត្រាជាមួយនឹងម្ចាស់ Sponsor ដោយគេសង្កេតឃើញថា រ៉ូស ក៏បានមកចូលរួមផងដែរចំណែកឯបេក្ខភាព ឈុំ ចាន់ដារ៉ា ក៏មានវត្តមានក្នុងកម្មវិធីតែមួយដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibnuLijXWXD_R2GnS7lCS_SisoqiOfQM4mcJFdmTR2kWnHNtZaV_su4qxlQSnEbzf-QUa7gJQ0IxDJUCPKlv-vV_Zu7rxP8mcEzA5Kdhfwv1UiQWN8hfyCxI-uIDjR4NuO8DHDr1Nif9FvaDpfmBoL8T2PDLtMtPpw3CiA18SsiHuEIFHtOIODo137CwGE/s2048/image_2024-12-12_08-44-31.png

ការបង្ហាញខ្លួនរបស់ រ៉ូស លើកដំបូងបន្ទាប់ពីប្រកាសពីវត្តមាននៅលើបណ្តាញសង្គមបានធ្វើឱ្យមានមតិលើកឡើងថា នាងប្លែក រៀបចំខ្លួនបានល្អ និងថាកុំលេងសើចជាមួយនឹង រ៉ូស ជួនកាលបេក្ខនារីល្មមៗអាចចាញ់រ៉ូសក៏ថាបាន។ ទោះបីជាមានការលើកឡើងយ៉ាងនេះក្តី អ្នកលេងបណ្តាញសង្គមមួយចំនួននៅចិញ្ចឹមចិត្តថា ការចូលរួមប្រកួតរបស់ រ៉ូស គឺគ្រាន់តែជាភាពទាក់ទាញនៅក្នុងកម្មវិធី ខណៈភាគច្រើនដឹងស្រាប់ហើយថា រ៉ូស គឺពោរពេញដោយរឿងអាស្រូវនៅលើបណ្តាញសង្គមមានការមិនពេញចិត្តច្រើនទៅកាន់នាង៕

ពិធីមង្គលការកក្រើកចុងឆ្នាំ២០២៤! តើកូនកំលោះនិងកូនក្រមុំគឺជានរណា?

0

កាលពីម្សិលមិញនេះគឺជាពិធីរៀបអាពាហ៍ពិពាហ៍ធំជាងគេមួយនៅស្រុកខ្មែរ និងជាមង្គលការត្រកូលអភិជនដ៏កក្រើកនាចុងឆ្នាំ២០២៤។ ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍ និងចង់ដឹងទៅលើសាវតារបស់កូនកំលោះនិងកូនក្រមុំ ដែលជាគូរដ៏សាកសមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo03V8TLVPtuE9ABXdV_6RSckwTTl8JplW-4wq7GmFBMK4D28b8mpHD_n9TJuUEKpUuiQMVRLgIZHRJSBeH7KVy9id7Q1KeVXUEXkQOiG_v1gtfqTlSTmK85IQKylU-bpczJrr2yPJ4T5CBRnenK-eKThk3RphKGwFY485r744RXZLC1qMnjprGgmPBAxX/s1280/469903229_883490247290468_8221850407869214432_n.jpg

ពិធីមង្គលការអភិជន ដែលបានរៀបចំឡើងកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤នេះ បង្កឲ្យមហាជនខ្មែរទូទាំងប្រទេសមានការស្ងើចសរសើរទាំងទៅលើការរៀបចំកម្មវិធីដ៏ប្រណិត ក៏ដូចជាភាពសាកសមគ្នានិងរូបសម្បត្តិល្អឥតទាស់របស់កូនកំលោះនិងកូនក្រមុំ រហូតដល់មានការចែកចាយពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilPp3mv3y_FB94eyCd7ON3biKgfOwm8dQR6Qq5k4BFgG-xrhzCD4QoZggJaL1yr3rlwDvU4uN_TrqbK1A_aWo9inARj1r6QeK8hba80xgaU9L71Q_3m6CQsZUsTpVSMmUGyt34LrWxBn3JxnGrU8bECMBJhSEXJ7rAlXLObmYpMBgkBzfax2CCB5RQgMXS/s1280/469992640_883490237290469_9202744108446889546_n.jpg

ជាការពិតណាស់ កូនកំលោះនិងកូនក្រមុំគឺជាកូនរបស់រដ្ឋមន្ត្រីចំនួន ២រូបនៃប្រទេសកម្ពុជា។កូនក្រមុំនាម អូន ព័ន្ធមណីលក្ស្មី ដែលត្រូវជាកូនស្រី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ អ៊ឹម ប៉ូលីកា។ចំណែកកូនកំលោះមាននាម ឡាំ ជុងហាវ គឺជាកូនប្រុសរបស់ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ស៊ឹម ជួង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFORiEn48UPmJIFpEX0xyLELo6Kez1unZ5D9seu1wZ7A0jgEMUkwsOD1MzChyphenhyphenrC2nzQ9JuF_tII7UEwZCw7UhaMgHB2vXFQcONFnT31YuQZw7TGyzCraFz2JTH58kYFLJ-eSOdXlE294e6YYHhlWWIHweJaebGvIlJTRcgJZE5QVdLAbc2idrfZhNOeiLP/s2048/470064387_1137117907771243_1271183784400110395_n.jpg

សូមជម្រាបថា អ្នកទាំងពីរបានភ្ជាប់ពាក្យ ភ្ជាប់និស្ស័យជាមួយគ្នាតាំងពីឆ្នាំ ២០២០ មកម្លេះ ដែលនេះគឺមានរយៈពេល ៥ ឆ្នាំហើយ ដែលពួកគេសម្រេចឈានចូលរោងជ័យជាមួយគ្នានាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ទោះយ៉ាងណា តាមរយៈពិធីមង្គលការនិងភាពសាកសមគ្នានេះ ហាក់អង្រួនបេះដូងមហាជនជាច្រើនមានការស្ញើចសរសើរនិងចែករំលែកពេញបណ្តាញសង្គមអំពីរូបថតអនុស្សាវរីយរបស់អ្នកទាំងពីរជាហូរហែរ បើទោះបីជាកម្មវិធីបញ្ចប់ទៅដោយរលូនហើយក្តី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJHxIBb2VYDvnWgdEL2ccvYycDYc_rDvAM39qO2R-F0VtuCjoCkDg07AQQM7Gz97qL8eNvZrE-9zSz8QEJfuu6MRSB8Rxoqf76bo_GY-9QlKFfPkYkgPG4eAMY6BzYLUd0B2yEon4FrtqO0ed1kpZAPQeH4KxlftXTVlDsGEtFk_N_N25WjkjRlpBb_tqY/s1619/470077206_9050188708366984_924812018510240818_n.jpg