Home Blog Page 716

មកស្គាល់ប្រទេសមានជាងគេលើពិភពលោក រហូតដល់ថ្នាក់បាចលុយតាមផ្លូវ

0

នេះជាប្រទេសតែមួយគត់ក្នុងលោកដែលគ្មានប្រជាជនក្រីក្រទាល់តែសោះ ពោលប្រជាជននៅទីនេះ ៩៩% សុទ្ធតែជាអ្នកមាន រហូតដល់ថ្នាក់បាចលុយតាមផ្លូវទៀតផង ដែលប្រទេសនោះគឺជាប្រទេសកាតា។ ប្រជាជនកាតាធ្វើការត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយពួកគេធ្វើការគ្រាន់តែជាការកម្សាន្ត ទោះបីជាពេលខ្លះប្រជាជនក្នុងប្រទេសនេះគ្មានការងារធ្វើក៏ដោយ ក៏ប្រជាជនគ្រប់រូបនៅតែមានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលរហូតដល់ ២ ពាន់ដុល្លារអាមេរិកជារៀងរាល់ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc3KvFMW9zcM7ZCrp9CzisLZ_VwFEuurX28eXLOkv_OrNgdt55LP0ixHMRss8VVHxmC7fiM0smii-XS8V9F9_J1Xr-GHVcXoxg29NygUitdFPR_gSY1bbQ5ANZttldf4uFLsnoPVrWZ6kGY-Rf3UN0oPB8inAzKPDOksoYibknQ1pc6CTTiviOkVvvLiVZ/s1280/image_2024-12-13_13-43-38.png

ប្រទេសកាតាមានផ្ទៃដីត្រឹមតែ ១១,៥៨១ ម៉ែត្រការ៉េជាមួយប្រជាជនជាង ២,៧ លាននាក់ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច មានព្រំដែនគោកតែមួយគត់ជាប់ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង ចំណែកឯទឹកដីទាំងប៉ុន្មានរបស់វាត្រូវបានហ៊ុព័ទ្ធដោយឈូងសមុទ្រពែក្ស។ ដោយសារប្រជាជនតិច បូករួមនឹងអំណោយផលប្រេងពីធម្មជាតិ និងធនធានដ៏សម្បូរបែប ទើបប្រជាជននៅទីនេះភាគច្រើនសុទ្ធតែជាអ្នកមាន និងជាបុគ្គលល្បីល្បាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi18BHLPSjIqjG5CC6AVY-28mUSj9HCEho0cMBN99HEUyg0uzANWzAWjLfodSrH5329bsbFSvndbzo__4DDGM41LH3G1t_UFCOsDvAZfPZ80bOHiUc2x3Us0NK4voN7gOAmWqUZwmWzTV42ptibUsR2P6tMWikf2wJZuibHC8GEDh0FwDksaS57SDTUpeYZ/s1200/image_2024-12-13_13-43-39%20(2).png

ពលរដ្ឋនៅទីនេះមានលុយច្រើនៗណាស់ រហូតដល់ពេលខ្លះពួកគេបាចលុយតាមផ្លូវទៀតផង។ ប្រាកខែជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៧ រយពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយតាំងពីកើតមករហូតដល់ចាស់ ពួកគេមិនចាំបាច់ចំណាយលុយលើវិស័យអប់រំ ការថែទាំសុខភាព និងការចូលនិវត្តន៍នោះទេ ដោយសាររដ្ឋាភិបាលបានយកចិត្តទុកលើប្រជាជនទាំងអស់គ្រប់វិស័យតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6mHicwfrlgiU6ZAe0REaIiOzrH6VMZ9ANlmBkR2OLIXlRD8kNFVsHlUe7jSwwJhloM7krOGeN-fBNULB7LDFdVq5NblUGLLH6b6j0fRwQZHhP7O3zi4MEobPk7i8iySt_u1DRFGLPWwsniODdiZfLzBNs1MK718c5EAuFGR816131y1_qPREiu6QiJWsY/s1200/image_2024-12-13_13-43-39.png

កាតាត្រូវបានអង្គការសហប្រជាជាតិចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍន៍មនុស្សខ្ពស់បំផុតទីបីនៅក្នុងពិភពអារ៉ាប់។ វាជាប្រទេសសេដ្ឋកិច្ចប្រាក់ចំណូលខ្ពស់ ដោយមានឧស្ម័នធម្មជាតិបម្រុង និងប្រេងបម្រុងធំជាងគេទីបីនៅលើពិភពលោក។ ក្រៅពីភាពសម្បូរសប្បាយចាយលុយមិនអស់ ប្រទេសនេះក៏មានប្រជាជនអាយុវែងៗជាងគេផងដែរ។ បើនិយាយពីទេសភាពក្នុងប្រទេសកាតាវិញ ក៏មិនធម្មតាដែរ ប្រទេសនេះមានទេសភាពស្រស់ស្អាតខ្លាំងណាស់មិនចាញ់បណ្តាប្រទេសនានានៅលើពិភពលោកនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJylSZ3VoYRj-wsIukyePZ-UsbazDXb6aJjwK732EyQWLh_vJSXgXZFP7gtYKiljO4b_BK-3DfMaQx-WjHK03shhaqejmtCO1li9XkD1OXWMqmDlHx1KD-opNU-T2ivaMYJMq01rh5DvtgLMeN_pcE2eYzyioiqsZu2FPFk3sVlfPoGzJzBcs2EdIPiZbu/s1767/image_2024-12-13_13-43-40.png

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសកាតាត្រូវបានគ្រប់គ្រងដោយព្រះអង្គម្ចាស់ Sheikh Tamim bin Hamad al-Thani ដោយព្រះអង្គម្ចាស់ទទួលបានការអប់រំពីចក្រភពអង់គ្លេស។ ព្រះអង្គបានទៅសិក្សានៅសាលា Sherborne, Dorset និង Sandhurst ដែលសុទ្ធសឹងតែជាសាលាយោធារបស់អង់គ្លេស។ ព្រះអង្គម្ចាស់ Sheikh Tamim បានយកការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាតិ ជាទិសដៅអាទិភាពមួយ។ ព្រះអង្គបានលើកកម្ពស់វិស័យកីឡា ដែលជាផ្នែកមួយនៃការប្រកួតប្រជែងរបស់កាតា ក្នុងការលើកកម្ពស់មុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioZXgXmgSTDDagDcuEiM3C9dia8wpsV418jPEI_TjanVz8gWXNC2pvdUerE0FPRU6JU47quzKHyWWe2X9dgB6Oi7O38VtsqRXt5f9gLwmzFN6QQDeTCHHh5Ki45yEInt2tMjfJzA8PZ3i4z5ThyKV_FaY-NldA8AoN1ahRSII8PBEuSZvBrlM4SJjLObkV/s3000/image_2024-12-13_13-43-41.png

អូស្ត្រាលីប្រកាសអាសន្នពីអាកាសធាតុក្តៅខ្លាំង និងស្នើពលរដ្ឋប្រយ័ត្នសុខភាព

0

ប្រទេសអូស្ត្រាលី ៖ អូស្ត្រាលីបានស្នើឱ្យពលរដ្ឋទាំងអស់មិនស្ថិតនៅក្រោមកំដៅថ្ងៃ និងមិនចេញពីផ្ទះបើគ្មានការងារចាំបាច់ ដើម្បីចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាល ក្រោយពីតំបន់ជាច្រើនរបស់អូស្ត្រាលីគ្របដណ្តប់ដោយអាកាសធាតុក្តៅខ្លាំង និងសីតុណ្ហភាពកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ73nPvTUlN9bxsMNyKFBKynJMmRLyZJ9-syt9SaC3txs87ijFNiD4EQ7yH2ntEEN2VkIGLPVGD7aJTSkssSCfA_2Llb5B_nfncDAq0AwSixFAS6hCX-XN8yRuVcy64JlBhOS_ihkf7BobuP1dPxi7kZRX1BzMFtpcWLYoKt8gr8As6aHLZqcUlSg9hLbD/s862/image_2024-12-13_13-37-31.png

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យឧតុនិយមអូស្ត្រាលីបានប្រកាសអាសន្នពីអាកាសធាតុក្តៅខ្លាំងគ្របដណ្តប់តំបន់ជាច្រើន ដែលធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ ជាពិសេស តំបន់ភាគខាងកើត និងភាគខាងលិចប្រទេស ។ ហេតុនេះ សូមពលរដ្ឋគ្រប់រូបនៅតែក្នុងផ្ទះ ដើម្បីចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxfxeodnPMoXiVPysgl8jpV4NOjDjSdeJHB_MqbIEhrEjO_Un96xxZgL7k82O6whavWUcYtIZpHPqOm8VoNIpw7KEPKe4oy_xPAR_Bt2LUokGWU7p3McKm-DqGdrKvbPkdPM6MVKeOsMVCgv_zE1Jgf0TFGkinMIx7kzt-q1W1PJ-BMu4ZdroYpa_Z7mK7/s1280/image_2024-12-13_13-37-32%20(2).png

អាជ្ញាធរអូស្ត្រាលីឱ្យដឹងថា នៅភាគកណ្តាល និងខាងកើតតំបន់ Queensland មានអាកាសធាតុក្តៅជាងតំបន់ផ្សេង ហើយអាជ្ញាធរបានណែនាំពលរដ្ឋផឹកទឹកឱ្យគ្រប់គ្រាន់, ស្ថិតនៅអគារមានម៉ាស៊ីនត្រជាក់ និងចៀសវាងស្ថិតក្រោមកំដៅថ្ងៃ ។ អាកាសធាតុក្តៅខ្លាំងអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើន ជាពិសេស មនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ស្ត្រីផ្តល់ទឹកដោះឱ្យកូន និងអ្នកជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJahFoVOoWJTDkQc3TXyQBhKklxgTRSQU0bynJzrqNTu52wKyZYS_Lzi7iFl416KuRtFMzlM6PF4vI5rR7_VWxbuB6QENc5O5C18m-g-XPDJvNMY_zXjK93jdzzGFzTgH-jAph365JGknH4as18VBWAs-z8QZkiw3JloqPyZxDKGajBK2ilbD-sqNVaBPV/s1280/image_2024-12-13_13-37-32%20(3).png

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជាច្រើនលើកនាពេលកន្លងមក ដែលពេលខ្លះ សីតុណ្ហភាពបានកើនឡើងរហូតដល់ជាង៤០អង្សារសេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisNoXiP6tdXfalsvnLtDwFV-17z_JyfMiz5hLVCYzGieqx3f-yMLC20RE5nN5A22vXPS0Ff-BLcOUwQOk0aTuNVTI0QnkLC4C1i8jdHy2zNjTWDE_JgAQy_rcsRjJweflZF_UbQgRERF2QNBezlLUj5qo1EvYP5RFSiAIFuLg6CX0Y1KPZ9A2myREIrDhZ/s900/image_2024-12-13_13-37-32.png

អ្នកជំនាញមកពីក្រុមហ៊ុនស្រាវជ្រាវ Risk Frontiers និយាយថា រលកកំដៅ គឺជាគ្រោះធម្មជាតិដ៏គ្រោះថ្នាក់បំផុតក្នុងរដូវក្តៅរបស់អូស្ត្រាលី ដោយសារយើងពុំអាចមើលឃើញដោយភ្នែកទទេដូចភ្លើងឆេះព្រៃ ដែលធ្វើឱ្យមនុស្សភាគច្រើនគិតថា អាកាសធាតុក្តៅគ្មានផលប៉ះពាល់ ។ ពេលភ្លើងឆេះព្រៃនៅទីក្រុង Melbourne កាលពីឆ្នាំ២០០៩ មនុស្សបានស្លាប់យ៉ាងច្រើនដោយសាររលកកំដៅនៅជុំវិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9_RzEyPuAAfmam2y01ykGdPHm26xz8BUkP7PFOgk86o8n5ah8wGjcMzKVlQuCwLcZkpVbOjrzKGhGArG3JK2b-QYQYXyBsvIzpTaqxtzVGHwDvXZFjHxIbBeozZs-C6vBkogpTuV2pHalBuEUT0fIJCyrMSbml4Qb8UNn7ODOAVKlf6AhlZk1zmX3jma9/s1280/image_2024-12-13_13-37-33.png

រីឯភ្នាក់ងារវិទ្យាសាស្ត្រ និងអាកាសធាតុបញ្ជាក់ថា អូស្ត្រាលីមានសីតុណ្ហភាពកើនឡើងជាមធ្យម ស្មើនឹង១.៤អង្សារសេ គិតចាប់ពីអូស្ត្រាលីបានកត់ត្រាកាលពីឆ្នាំ១៩១០ ។ អាកាសធាតុក្តៅខ្លាំងមិនត្រឹមតែបណ្តាលឱ្យភ្លើងឆេះព្រៃប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់សុខភាពពលរដ្ឋផងដែរ ៕

ផ្ទុះជំងឺអាថ៌កំបាំងមួយក្នុងប្រទេសកុងហ្គោ បណ្តាប្រទេសជាច្រើនកំពុងតែបារម្ភបំផុត

0

ប្រទេសជប៉ុន ហុងកុង ថៃ និងអ៊ីតាលីបានបង្កើនការគ្រប់គ្រងនៅអាកាសយានដ្ឋាន និងប្រកាសឱ្យប្រជាជនការពារខ្លួន ឬផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នទៅកាន់ប្រទេសកុហ្គោ ដោយសារប្រទេសនេះកំពុងផ្ទុះជំងឺអាថ៌កំបាំងមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_07amSW73KJ-ffzejL2eAfjTNP0b9IAASQ5mKw45ivRx2llFMFIHg5x95XUcy26S5wDL4s6tyvwWVESpb7z0vaX0D10lT-uhqsSiWgDYuPwDgodUEpuW0eMa7QIuCq0g1zyLvvm8yuj8EhQ4D2FBrZtnQpOkZIxRWmxBOk6PH4CgyIU5cZdLgg_ktnYTi/s1776/image_2024-12-13_11-47-25.png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រទេសកុហ្គោបានផ្ទុះជំងឺអាថ៌កំបាំងមួយដែលបណ្តាលឱ្យមនុស្ស ១៤៣ នាក់ស្លា.ប់ដោយគ្មានមូលហេតុពិតប្រាកដ ដោយសារជំងឺនេះមានរោគសញ្ញាដូចជាគ្រុនក្តៅផង ផ្តាសាយផង និងឈឺក្បាលធ្ងន់ធ្ងរ ធ្វើឱ្យគ្រូពេទ្យមិនអាចពិនិត្យដឹងថា ជាជំងឺអ្វីពិតប្រាកដនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRdm4in59282rMfm5lvU08vm7fd7-iD_idBt0zurGEBovoHcirpRcoIx9feSMyYcKifRdiUSI-SDEJIupt95Hnv16Xm1gG4NP24fj4rV2Xdlm6GzR3gFSZAKbj-apU9kHlZZ8Q0m1IFBYc4zP8jGLCWlF1u_yFpVhb_eZ7ZO_iwyqEn-RrgoQjI2kTeHeE/s1920/image_2024-12-13_11-49-38.png

ទោះជាយ៉ាងណាបើយោងតាមលទ្ធផលនៃការធ្វើតេស្តដំបូងពីការស៊ើបអង្កេតរបស់ WHO ក្នុងចំណោមគំរូអ្នកជំងឺ ១២ នាក់ ១០ នាក់មានភាពវិជ្ជមានសម្រាប់ជំងឺគ្រុនចាញ់។ លោកវេជ្ជបណ្ឌិត Abdi Mahamud នាយកបណ្ដោះអាសន្ននៃការជូនដំណឹង និងការឆ្លើយតបរបស់អង្គការសុខភាពពិភពលោក បាននិយាយថា ជំងឺគ្រុនចាញ់គឺជាជំងឺរាតត្បាតនៅក្នុងតំបន់ ហើយរដូវវស្សាបណ្តាលឱ្យមានការកើនឡើងខ្លាំងនៃជំងឺផ្លូវដង្ហើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRXTIyemtl0efzKBPHN7dV4AJ_0o47T8ALvZPnOCjbbeQBJraJ6TxEbkYeNoHfZL0iIiDY_onxb_oFGH08SNNTcD7BpcFEuNh9ykEDqrXGqdunjgvNgIL9zNF-o7J-k81pOsir6TjuT5z5a-C5Oi-lKwtdAIt2KafgJ89GI25kGStv3FhxsKHJsm1OzxLe/s1600/image_2024-12-13_11-49-39%20(2).png

ដូច្នេះហើយបណ្តាប្រទេសផ្សេងៗក៏បានបង្កើនការប្រុងប្រយ័ត្នរបស់ពួកគេ ក៏ដូចជាបង្កើនការគ្រប់គ្រងនៅអាកាសយានដ្ឋាន និងប្រកាសឱ្យប្រជាជនការពារខ្លួនអំពីការរីករាលដាលជំងឺដ៏អាថ៌កំបាំងដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសកុងហ្គោ។ ថ្មីៗនេះ មន្ត្រី ហុងកុង បានចេញបទប្បញ្ញត្តិពិនិត្យសុខភាពសម្រាប់អ្នកដំណើរ និងនាវិកនៃជើងហោះហើរទាំងអស់ដែលមកដល់ពីមជ្ឈមណ្ឌលអាហ្វ្រិក ដើម្បីដោះស្រាយជាមួយនឹងជំងឺរាតត្បាតដែលមិនស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtieo_JNr74dViUTWReuqzkoFeFmMkTL363eKoxhu_rkVV9dx40B5ejfylJJgxaq5pxZpDSnvZX5iVfBkcyclkoxnvNTDZFcBcPlFoqkhKIGA2BVxiktNFbdTpgGZ8o2PgH8TU-Mzc01aBoGChgBO5DWe99_c51kSxE4ymWntHlNabuq_j8y2IFzzYbGAp/s1200/image_2024-12-13_11-49-39.png
យោងតាមមជ្ឈមណ្ឌលការពារសុខភាពហុងកុង (CHP) អ្នកដំណើរទាំងអស់ដែលចូលប្រទេស ត្រូវតែត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់ពួកគេជាមុនសិន។ បន្ទាប់មកបុគ្គលិកពេទ្យនឹងវាយតម្លៃសុខភាពអ្នកដែលមានរោគសញ្ញា ហើយបញ្ជូនករណីសង្ស័យទៅមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះក្រសួងសុខាភិបាលថៃ ក៏បានណែនាំឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្ទុះឡើងជំងឺនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA-zjRMi1nsqPLUiOtzM45Gl8F0j8pJ_-vJrhhH7LI3d9djhnqWkMkiw7pKZrflaJfr6r7nNiqB24B4cQeNZTaTRqsSJoUYDhW14Inkxyt8UNn7c4JPzm5kaXJ32UKmzBuyIbkkmCKzaFbSL09pcM8_C-Kcfu8Phkmt8ZH0HS4-X3uYTTACHwzD4qQNk8Z/s686/image_2024-12-13_11-49-40.png

លោក Opas Kankawinpong លេខាធិការអចិន្ត្រៃយ៍នៃក្រសួងបាននិយាយថា អាជ្ញាធរសុខាភិបាលទាំងអស់តម្រូវឱ្យតាមដានយ៉ាងដិតដល់នូវចលនារបស់មនុស្ស និងព័ត៌មានថ្មីៗអំពីជំងឺនេះ ទោះបីជាប្រទេសថៃត្រូវបានចាត់ទុកថាជាប្រទេសដែលមានហានិភ័យទាបក៏ដោយ។ រីឯប្រទេសអ៊ីតាលី ក្រុមមន្ត្រីបានសម្រេចចិត្តបង្កើនការត្រួតពិនិត្យនៅព្រលានយន្តហោះសម្រាប់អ្នកដំណើរដែលមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ចំណែកឯប្រទេសជប៉ុនវិញក្រសួងការបរទេសក៏បានណែនាំប្រជាជនកុំឱ្យធ្វើដំណើរទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតប្រសិនបើមិនចាំបាច់៕

មុនសម្រេចចិត្តចង់ក្លាយជាម្ចាស់ផ្ទះចាស់ៗនៅជប៉ុន គួរតែគិតដល់ចំណុចទាំងនេះសិន

0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ពលរដ្ឋជប៉ុននៅតំបន់ជនបទបានបោះបង់ផ្ទះចោល រហូតដល់ជាង៨លានខ្នង ហើយផ្ទះទាំងនេះភាគច្រើនមានសភាពចាស់ ដែលភាសាជប៉ុនហៅថា «Akiya» ។ វាជាក្តីសុបិនរបស់មនុស្សជាច្រើនដែលចង់ទិញផ្ទះជប៉ុនក្នុងតម្លៃសមរម្យ ប៉ុន្តែវាមានបញ្ហាជាច្រើនសម្រាប់អ្នកទិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBgHFCKvIt1RpCYR_eMK1j2OPs3-5ZAhQxpz245JfAo_O49vB6clz79c0i5DwYu_gzViN1auDjQgjt85MvcQb_Jk9BPdEMHmkAmr9_4z5yxx5W4v71amXzTFrQaE7h4RJocUYtWeDNDBLcFkdF_2PxMD7tMyuSlaawkMAi3yjhSosFNzXjl2ptxw8s26tG/s1280/image_2024-12-13_11-43-13.png

អ្នកស្រី អេលឈិលី សឹរុអូកាក់ អ្នកជំនាញបានសរសេរអត្ថបទមួយក្នុង gaijinpot blog ដើម្បីដាស់តឿនជន​បរទេស​ មុននឹងសម្រេចចិត្តទិញផ្ទះជប៉ុនតម្លៃថោក ដូច​ខាងក្រោម ៖

*ផ្ទះបោះបង់ចោល មិនមែនមានតែនៅជនបទ ៖ មនុស្សភាគច្រើនគិតថា ផ្ទះបោះបង់ចោល (ឬ Akiya) នឹងស្ថិតនៅតំបន់ជនបទស្ងប់ស្ងាត់ និងមានទេសភាពវាលស្រែ ឬព្រៃភ្នំ ។ ប៉ុន្តែផ្ទះប្រភេទនេះមិនមែនសម្បូរតែនៅជនបទទេ គឺនៅទីក្រុង ឬជាយក្រុង ក៏មានផ្ទះនេះដែរ ដូចជា ៖ ទីក្រុងតូក្យូ, អូសាកា និងទីក្រុងធំៗ ។ ចំនួនផ្ទះ Akiya បានកើនឡើងជាបន្តបន្ទាប់ និងក្លាយជាជម្រើសមួយសម្រាប់អ្នកចង់ទិញផ្ទះតម្លៃសមរម្យក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB60zA2p1IOlt07QoSZMAodeykFd_77rW2xVmz1t1OKHf9Qw4LR8GiJ4S1fKpoZ_7gc6bYHhgBhbsoN12Je3eJ8bGQ3ShLei8IjnF7d2NQrZPRlqoxAZyLj8TGZ_DI7dno0iuTOkzIrAAmTZZCvv9EEHGOEj503F6f6appazOEJVFjgGQc_aLvwURUprGb/s1200/image_2024-12-13_11-43-14%20(2).png

*ការជួសជុលផ្ទះមានតម្លៃថ្លៃហួសពីការគិត ៖ ផ្ទះត្រូវគេបោះបង់ចោលភាគច្រើននៅជប៉ុនមានសភាពចាស់ទ្រុឌទ្រោម ឬមានអាយុរាប់រយឆ្នាំ ហើយការជួសជុលផ្ទះ Akiya គឺអាស្រ័យលើអាយុ និងសភាពផ្ទះ ។ ការជួសជុលផ្ទះនឹងមានតម្លៃខ្ពស់ ដូចជា ៖ ធ្វើបន្ទប់ទឹកថ្មី ឬការកែលម្អបរិវេណផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_SpZHMkznGZdnhsQLwWep9FVc9FZE3Q7ADAk-AY9RhirePCnN9-lqX-lquY4EX_miNn2VW-fhS0H_U-ETvverQ-HeMFlnyJGV7r39MzmbcRVea74n2IkuHevuI4Mz_gvsR6Og-w9NskGYTIcct9EL-iodQkgLf_F14dWXNyRrk51hTzO-Xe2ShNrBcOrP/s2000/image_2024-12-13_11-43-14%20(3).png

*Akiya មិនមែនជាផ្ទះទទេ ឬគ្មានសម្ភារៈ ៖ ផ្ទះ Akiya ពុំទទួលបានការថែទាំ ឬបោសសម្អាតឡើយ ហើយអ្នកទិញត្រូវជួលភ្នាក់ងារសម្អាតក្នុងតម្លៃខ្ពស់ ជាពិសេស ការជួលភ្នាក់ងារកម្ទេចសម្ភារៈធំៗក្នុងផ្ទះ, ដឹកសំរាម និងបោសសម្អាតផ្ទះ ។ ហេតុនេះ លោកអ្នកនឹងចំណាយប្រាក់យ៉ាងច្រើនលើថ្លៃសម្អាតផ្ទះចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1pF2TXCcM4OqXLvGw__awIThI6rJrpntraBO1xGC6PlZSi3Thmn_9YeQP7myXip5ATxtBLHyjQhX6HTVPq8xsncwbf3Oxh-U98lnXRYkNE5Xxb_qFyvRJcuNoBOhODjquaHcBMZG7sptoo3sV5nJpL_Zb_DX1Cq7f4olKLaddDoWy19CYLoASbt9yZon0/s1000/image_2024-12-13_11-43-14.png

*ការបង់ពន្ធ និងសេវាផ្សេងៗចំណាយប្រាក់ច្រើន ៖ បើទោះជាផ្ទះចាស់នៅជប៉ុនមានតម្លៃថោក ប៉ុន្តែបើរួមបញ្ចូលទាំងការបង់ពន្ធផ្សេងៗឃើញថា ត្រូវចំណាយប្រាក់ច្រើនណាស់ ដូចជា ៖ ថ្លៃឈ្មួញកណ្តាល, ថ្លៃផ្ទេរកម្មសិទ្ធិ និងបង់ពន្ធដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitwA9gdY3i9XiBtQNe3qvJpb_hg2JldWwHldCaXYBtMVJ5W2iBE1eU0AZjMtXqG3UUWaTT71TiTqtAuS5wiQNSLgVIZ6gldSFEXpcdfcVhsNcujByCgj6OA0JB5Vq2sor3z6dnXgz5CU8gieie7BTc_MGQ6eFDZT4NZRzL4k7YFnZ4Elx_LmmKgbORQJZ6/s1500/image_2024-12-13_11-43-16%20(2).png

បញ្ហាទាំងអស់នេះតែងតែធ្វើឱ្យជនបរទេសឈឺក្បាលពេលចង់ក្លាយជាម្ចាស់ផ្ទះចាស់នៅជប៉ុន ហើយនេះពុំបានគិតពីគ្រោះធម្មជាតិរញ្ជួយដីជាញឹកញាប់ទេ ។ ផ្ទះខ្លះលក់តម្លៃថោក គឺពុំទាន់គិតទាំងតម្លៃដី ខណៈផ្ទះខ្លះទៀតពិបាកធ្វើដំណើរតាមមធ្យោបាយសាធារណៈ និងខ្វះខាតសេវាកម្មផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguoUzrNce16CeIAGxhaPBqJnZzDBWH0wQPWNfZx7FgB5aw-lHt9qAymJOlZHQQF5_Nedcwo7WPn7WJkJi75X-w1EpXB3CaI9z5NTV-QV7mDV8QiK9GeAbZKq2n2-3M4xPVyOrD_Q3uoPzVThrX8N-PPYDLOE4iY5u9KkTEmh4IMsRAuRU15hjmgbq18y7h/s1000/image_2024-12-13_11-43-16.png

*អ្នកណាក៏អាចទិញផ្ទះចាស់ជប៉ុនបានដែរ ប៉ុន្តែគ្មានសិទ្ធិរស់នៅរយៈពេលយូរ ៖ ច្បាប់ជប៉ុនអនុញ្ញាតឱ្យជនបរទេសអាចទិញផ្ទះបាន ប៉ុន្តែការក្លាយជាម្ចាស់អចលនទ្រព្យរស់នៅរយៈពេលយូរអាចជាបញ្ហាសម្រាប់ជនបរទេស ។ អាជ្ញាធរមូលដ្ឋាននឹងកំណត់ឱ្យផ្ទះថ្មីនៅជនបទចូលរួមចំណែកក្នុងកម្មវិធីនានារបស់សហគមន៍ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6_cUIvPrYl09UcbGmhFDP00_YFzrgLMUAQMKEhz4lPoj3_k1bbdHWasLlao-QWk507LouZ4ekWJiWoENjExa1VTsvCgq1HM7MGOAoc_aev7kImq-RpmaMGziOcnDYFvKsv3K7Q0E54ijkZjqDzmERJzEpzUw-euFg5epXwlVOJvHfLEEtF-mHX0R9JooA/s2560/image_2024-12-13_11-43-17.png

ចុងក្រោយ អ្នកស្រី អេលឈិលី សឹរុអូកាក់ (Ashley Tsuruoka) ដាស់តឿនថា ម្ចាស់ផ្ទះថ្មីត្រូវត្រៀមប្រាក់សម្រាប់ជួសជុលផ្ទះ បន្ទាប់ពីខូចខាតដោយសារគ្រោះធម្មជាតិដែលគ្មានអ្នកណាដឹងមុន ក្រោយពីពួកគេបានចំណាយប្រាក់យ៉ាងច្រើនជួសជុលផ្ទះចាស់ ៕

រន្ទះបា.ញ់យន្តហោះរបស់ New Zealand មិនមែនជាលើកទី១ទេ នៅតែអាចចុះចតបានដោយសុវត្ថិភាព

0

ប្រទេសនូវែលសេឡង់ ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ជើងហោះហើរ NZ902 ត្រូវបានរន្ទះបា.ញ់ យ៉ាងខ្លាំង ពេលកំពុងហោះហើរនៅលើមេឃបណ្តាលឱ្យអ្នកដំណើរភ័យតក់ស្លុត ។ អាកាសយានិកក៏សម្រេចចិត្តបើកយន្តហោះត្រឡប់មកអាកាសយានដ្ឋានវិញភ្លាម ដើម្បីឱ្យអ្នកដំណើរចៀសផុតពីគ្រោះថ្នា.ក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXl3jvPnZCHYUBjCm3pee2B0QdBG9R39rOEmVC8cYHNcnv8aXWNVowpg7w3wRsTKiFHaOdKFwnCLuoXscTtG7Sj_vlcLu4V-FSn6tobAOnZr-ybeMK_CfkmNNWZzUJ8rDWxYBPXWCjAfNMu1C1ODVlGRY08wwqRPW8pG1ZY1f-eb16dfod_jyp9fal3ksC/s615/image_2024-12-13_10-13-32%20(2).png
សារព័ត៌មានបរទេសរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពេលយន្តហោះកំពុងធ្វើដំណើរទៅកាន់ទីក្រុង Papeete ក្នុងប្រជុំកោះ Tahiti ដោយចាកចេញពីអាកាសយានដ្ឋាន Auckland ប្រទេសនូវែលសេឡង់ ។ ប៉ុន្តែក្រោយពីយន្តហោះធ្វើដំណើរបានត្រឹម២០នាទី ស្រាប់តែមានរន្ទះបាញ់តែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYtU66aGWDoAw48dE-c1id50Z6L0FAG9xLwdGps9Jmlo-DIthKrz5he-ZkG-RQVPTnbkfotM4aJKdnKmZmT95S9i0S89VPZuhS9TRMJOo6UFYAgRZy9WHlsGYT-SN_nZxpIZb3rBf-NId19w3L_8Nz22Leq4oUUOUXYQccPgSkq4HDbHn1cYmHEY_vUVHx/s1050/image_2024-12-13_10-13-32%20(4).png

ក្រោយកើតហេតុការណ៍គួរឱ្យតក់ស្លុតនេះ អាកាសយានិកក៏សម្រេចចិត្តបើកយន្តហោះមកចតនៅអាកាសយានដ្ឋាន Auckland វិញ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ ។ នាយកក្រុមហ៊ុនអាកាសចរណ៍ Air New Zealand លោក Alex Marren និយាយថា យន្តហោះបានមកចុះចតនៅអាកាសយានដ្ឋានដោយសុវត្ថិភាព ហើយក្រុមហ៊ុននឹងបញ្ជូនក្រុមការងារបច្ចេកទេសមកត្រួតពិនិត្យដើម្បីឱ្យយន្តហោះអាចផ្តល់សេវាកម្មឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGTtOr_Lc2MuhFIn2VxcsIN7jLFmm0lOd5fLtZwCklQxp40sMqc7_9CWoxP0XcKgWq7haMc1hLsP7ebtak3S_Q5kd99eoFskW98AaEVJRHkkdeg-Dgwqn9oTm5vY0i91_WHMPd45ORNin1mWni-Ca4EnJBP8eiE1OArteEf9OI7TnpUaaKKm3F1hD83N5/s613/image_2024-12-13_10-13-32%20(3).png
លោក Alex បន្តថា រន្ទះបាញ់យន្តហោះ មិនមែនជារឿងចម្លែកទេ ពីព្រោះកន្លងមក យន្តហោះជាច្រើនគ្រឿង ក៏ត្រូវបានរន្ទះបាញ់លើមេឃដូចគ្នាដែរ ។ អាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍បានទទួលការហ្វឹកហាត់ពីវិធីទប់ទល់នឹងស្ថានការណ៍នេះយ៉ាងល្អ ។ ក្រៅពីនេះ ក្រុមហ៊ុនបានដោះស្រាយឱ្យអ្នកដំណើរជិះយន្តហោះផ្សេង ក្រោយពីយន្តហោះ NZ902 ចុះចតនៅអាកាសយានដ្ឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDDtegWBShECfiM8aVuyWvizQMfgaDn6lkepaYS-WWfJsndejAKgnoHg7YoI6oWXkRPGzdSWeZYAboX7lA2u4NbO_OTjDbfVfCdj9y_gfNxtKLAFrQh5faSTpln3LgX4SjmprQ5WCUNibP0MpD_zgcN2rHOnyyZoSLZPaVQZejQWKsavlvQZB-YEUZR73j/s620/image_2024-12-13_10-13-32.png

គួរបញ្ជាក់ថា នៅមុនថ្ងៃកើតហេតុ អាកាសធាតុប្រែប្រួលយ៉ាងខ្លាំងនៅតំបន់នានារបស់ប្រទេសនូវែលសេឡង់ រួមទាំងអាកាសយានដ្ឋាន Auckland ផងដែរ ដោយសារឥទ្ធិពលខ្យល់ព្យុះ ។ ហេតុការណ៍រន្ទះបាញ់យន្តហោះនេះបានធ្វើឱ្យពលរដ្ឋនូវែលសេឡង់ភ្ញាក់ផ្អើល និងបារម្ភពីការធ្វើដំណើរតាមអាកាស ៕

ថ្ងៃទី ១៣-១៥ នេះ ពិសេសខ្លាំង! អ្នកក្រុងភ្នំពេញ អាចទៅទស្សនា ២ កន្លែងនេះ ដោយឥតគិតថ្លៃ

0

អ្នកនៅរាជធានីភ្នំពេញ ចន្លោះថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូនេះ ពិសេសខ្លាំងណាស់! ចំពោះអ្នកដែលស្រលាញ់ផ្នែកបច្ចេកវិទ្យាសម័យទំនើប គឺអាចទៅចូលរួមទស្សនាព្រឹត្តិការណ៍ពិពណ៌យន្តហោះ និងបច្ចេកវិទ្យាដ៏ធំសម្បើមមួយ បានដោយសេរី។ ហើយសម្រាប់អ្នកដែលចូលចិត្តខាងវិស័យភាពយន្តវិញ ជាពិសេសគឺទាក់ទងនឹងវប្បធម៌ ប្រពៃណីជប៉ុន ក៏មានការចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃ ស្ថិតនៅចន្លោះថ្ងៃនេះដូចគ្នាដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHMZ0qXMlCBw8A_ohsnst75LvL02-jML2KrGIC4IPgJdR5PFyOhBPlpeHNzQYH4_zdmUv30UNzUUOhWUS-rBPctkNkW8XzOD6-lDpE5Zo3Om_Bx81QR1CHU6Vtq_UhLB7uBWm1e5nQX-QzgQTyQc9uxGuKKV9ERjT6ngZYaKKbsdVrIfkVTHCL-JUzTVa9/s600/469926216_564389223168182_1372490574015754866_n.jpg
ព្រឹត្តិការណ៍ពិពណ៌យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចន្លោះថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូនេះ ដែលប្រព្រឹត្តិទៅនៅឯទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ដែលសាធារណៈជនទូទៅគឺអញ្ជើញទៅចូលរួមទស្សនាបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ePbboXdgAShNGENDBOplTwAxfWnLJSuzkXe4QjnUAFHz_lVGae6S8Vb0bEk2uhSWGdk0nT_ZuPJmsDDSTqq8rYn8fowhTmf02hy4_WZxFh9MNVTTlE0_jrX4n1oHfbceOsprc0eUIWYgarzapZ74ckF-fby6j6W-7cwZC8Qjy3E-WqKa34pEXVMTdB1n/s2048/470173394_975420277945603_8751183025269203402_n.jpg

នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញយន្តហោះពិសេសៗជាច្រើនគ្រឿង ទាំងក្នុងនិងក្រៅស្រុក ដែលបន្ថែមពីនេះ ក៏រួមមានការប្រកួតស្នាដៃបច្ចេកវិទ្យា ដែលបង្កើតឡើងដោយយុវជនកម្ពុជាទៅលើវិញ្ញាសាចំនួន ៤ គឺការប្រកួតមនុស្សយន្ត ការប្រកួតយន្តហោះបញ្ជា ការប្រកួតរ៉ូបូតចម្បំាង និងការប្រកួតដ្រូន។ យ៉ាងណា បើគិតត្រឹមព្រឹកថ្ងៃទី ១៣ ខែធ្នូនេះ ដោយសង្កេតឃើញថាមានមហាជន ព្រមទាំងសិស្សានុសិស្ស ហាក់មានការចាប់អារម្មណ៍ខ្លាំងនិងអញ្ជើញទៅចូលរួមពិពណ៌នេះយ៉ាងភ្លុកទឹកភ្លុកដីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDPFZBXZQ5KljS4UeTJU2IRdTUYwo8ws-WO1gV6cLtmuqS-t-rcVQ1_UrxP6JCMJBLZJndS6KGbzzzELZe5BqSavDS1Lnu2EpJ-tDXT3U-uPGYxshmn3-WUpeZ8yIWuKJsMsh1GkaJ7Qh2i8Vmfp5CwTpEjfcHah5Pft_RD5npziWxIWJVghOmc_KZkEAk/s2048/469801963_1012776730881397_5342102242806783054_n.jpg

ដោយឡែក សម្រាប់អ្នកគាំទ្រផ្នែកឧស្សាហកម្មភាពយន្តវិញ នៅរាជធានីភ្នំពេញចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ដូចគ្នានេះ មហោស្រពភាពយន្តជប៉ុន-Japanese Firm Festival មានការចាក់បញ្ចាំងជូនភាពយន្តជប៉ុនល្បីៗជាច្រើនរឿង ដែលទស្សនិកជនអាចអញ្ជើញទៅចូលរួមទស្សនាបានដោយឥតគិតថ្លៃ ដោយគ្រាន់តែមកដល់ទីតាំងរោងភាពយន្តរយៈពេល ៣០នាទីមុនពេលរឿងចាក់បញ្ចាំងតែប៉ុណ្ណោះ។ ហើយចំពោះចំណងជើងខ្សែភាពយន្តដែលនឹងត្រូវចាក់បញ្ចាំង គឺលោកអាចចូលទៅកាន់គេហទំព័រ Japanese Firm festival Cambodia៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrmimQLZ6VTbOgAx0Bfc6jbTc06PyCuvWVZgZnOiLSbiDfh8fBqFEx6MBb3RqB9vX7yUbgJSfjfJvNebhffcVosjcOsPdm98A0Uer4vQPbtPvv7yI2-pZWIwapwEEu4SqmFaHwhJNYm1DmEQw0JwFsu1NIMLK7gj_tc_4bGdwm0_c5Y9ZdMRxrWT7SjLBv/s2048/469489123_1012776930881377_7834112384524430844_n.jpg

តារាសម្តែង Lee Min-ho ទទួលមតិប្រតិ.កម្មចម្រុះក្រោយធ្លាយរូបភាពជ.ក់បារី

0

វីដេអូជាច្រើនរបស់តារាសម្តែង Lee Min-ho ជក់បារីនៅតាមដងផ្លូវ កំពុងតែរីករាលដាលពេញបណ្តាញអ៊ីនធឺណិត ដែលនាំឱ្យមានប្រតិកម្មចម្រុះពីអ្នកនិយមលេងអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfylY4GkQGnShwkKpdzhcs4AASrqdVdE1DsPBYQC8u8-pMfWdc0783zqMpXgEhrfUQv-hMvqlc7tjCA3mMP72OVUtVyTdOinbTeg2yQdIx_LhsuJmhuPJeMbyxzmFda2MEAqPEhyUgn-5zgJsAfSsXOVWVts8XsngdHaB1S1IjvYQ1Z0QHs9a5BXLnU2wa/s2059/image_2024-12-13_09-56-25%20(2).png
នៅថ្ងៃទី១១ ខែធ្នូ វីដេអូជាច្រើននៃការជក់បារី Lee Min-ho នៅតាមដងផ្លូវក្នុងប្រទេសកូរ៉េ ត្រូវបានផ្សព្វផ្សាយនៅលើវេទិកា បណ្តាញសង្គមX (អតីត Twitter) ។ នៅក្នុងវីដេអូនោះ Lee Min-ho អាចត្រូវបានគេមើលឃើញថាជក់បារីនៅខាងក្រៅ ហើយវាមិនច្បាស់ថាតើតារារូបនេះស្ថិតនៅក្នុងកន្លែងជក់បារីឬអត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj97thiMpBBvpCErTU9GBD2_Oho6_Sw0BmHDyU9fTIsx_jCrmuCAI3vIR-8rrgJAnL9QRwSRLuSSbxmXqzt33tljaUQx-hrR5WZMAX7GRZh3tsW0ZelSyBDm7al65QfjZ3jf-XfdMNB6qJzkZkX52TAzMUZtEczgjORGIXPy-keTLrNneKCU9nhWI99oD6O/s1200/image_2024-12-13_09-56-25.png

សកម្មភាពរបស់តារារូបនេះបានធ្វើឱ្យមានការរិះគន់ក្នុងចំណោមអ្នកលេងអ៊ីនធឺណិត ដោយមានអ្នកខ្លះសម្ដែងការមិនពេញចិត្តចំពោះការជ្រើសរើសការជក់បារីបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានការពារ Lee Min-ho ដោយនិយាយថាលោកជាមនុស្សពេញវ័យដែលមានស្វ័យភាពក្នុងការធ្វើអ្វីដែលខ្លួនចង់បាន ហើយបន្ថែមថាយ៉ាងហោចណាស់តារាសម្តែង Lee Min-ho មិនជក់បារីក្នុងផ្ទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHCd-JcB-wQ-r-AaRw5ZRiKvUVSgVwIa1CaPqbxNYVZwbbPH7mczduhSBsiSKkGi6CBsCvcT0I606xKMvlyOs6JXk4YH2MS5nn2ioMKD_EWJs1ZdPM4tT7C8oCRNHnPhmuhQfCQZrjFMHFw5pvFPGFETlO72GM_AUSf6a2-zXCqoZy7KoDTc84sfs2drOO/s1900/image_2024-12-13_09-56-22%20(2).png
អ្នកលេងអ៊ីនធឺណិតបញ្ចេញមតិថា «ខកចិត្តប៉ុន្តែមិនភ្ញាក់ផ្អើល , ភោជនីយដ្ឋានភាគច្រើនមិនអនុញ្ញាតឱ្យមនុស្សជក់បារីនៅខាងក្រៅបែបនេះទេ? មនុស្សម្នាទៅជក់បារី នៅពេលដែលភោជនីយដ្ឋានដាក់ធុងសំរាម ឬកំប៉ុងក្នុងហាងវាជាការពិតដែលមនុស្សជាច្រើនជក់បារីនៅមុខភោជនីយដ្ឋាន ប៉ុន្តែវាពិតជារំខានដល់អ្នកដែលចូល ,ខ្ញុំមិនចូលចិត្តអ្នកជក់បារីនៅតាមផ្លូវបែបនោះទេ ប៉ុន្តែសកម្មភាពនេះមិនអាក្រក់ខ្លាំងណាស់ក្នុងការរិះគន់នោះទេ, ខ្ញុំពិតជាស្អប់មនុស្សបែបនេះណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic8DFAvV4BCxTbC4YrVVlQ-vR4Aa8RsFuKgHiwMDjcyVRukocXgTQO0LvjHRfKqkLSk1qAD3NkswTwMm9N7vI7ygJbpquqbNiRQ_BZr5s8UPRpNqZ2YNequW5c5bCYrbwOJVxNi-Et3ifJL96RtZifWi-kjjFk4QoKT1e8Q2BTGMi10HKxglg0ypG-gRlg/s1122/image_2024-12-13_09-56-22.png

គួរបញ្ជាក់ផងដែរ ការជក់បារីគឺជាប្រធានបទដ៏រសើបនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។ កន្លងមក តារាជាច្រើនបានទទួលការរិះគន់ចំពោះការជក់បារីក្នុងផ្ទះ ដូចជា Baekhyun សមាជិកក្រុម EXO ហើយ Jennie សមាជិក BLACKPINK ក៏មិនមានករណីលើកលែងដែរថែមទាំងចេញមុខសូមទោសចំពោះទស្សនិកជនទៀត៕

សេដ្ឋកិច្ចមិនអំណោយផលស្តេចល្បែ.ងអាចែ សម្រេចចិត្តប្រកាសលក់ផ្ទះវីឡាតម្លៃ២៥លានដុល្លារ

0

តារាសម្ដែងហុងកុង Chow Yun Fat ឬទស្សនិកជនស្គាល់ថាជាស្តេចល្បែងអាចែ កំពុងប្រកាសលក់ផ្ទះវីឡារបស់ខ្លួនក្នុងតម្លៃ ១៩៥ លានហុងកុង ប្រមាណ២៥លានដុល្លារ។ កាលពីមុនលោកប្រកាសលក់ក្នុងតម្លៃជាង២៨លានដុល្លារប៉ុន្តែដោយសារទីផ្សារអចលនទ្រព្យមិនសូវល្អទើបលោកប្រកាសលក់ថយចុះជាង៣លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhtnaHnPxPvyu6zTIaP1iR_RfQElKziN0yhSVpt1U4qFuMEjotAmfjJo19eNuIyrTDK_hUx1SItVr6tw2Lkb-XSpjtx-bERidd0kJE44Dh1qlPwzLuY5-5k8dpMhVnAzJgBfmBEUjI8ZxVGfkDv429dMs9x8POsAWFgAJhgaOIYx1YakKgI0CA3TFOInUo/s1240/image_2024-12-13_09-52-54%20(2).png

យោងតាមកាសែត Hong Kong Commercial Daily នៅថ្ងៃទី៩ ខែធ្នូ បានឱ្យដឹងថាផ្ទះនេះមានឈ្មោះថា Sunlight Garden ដែលជាកម្មសិទ្ធិរបស់ ស្តេចល្បែងអាចែអស់រយៈពេល ១៤ឆ្នាំមកហើយ ដែលតម្លៃទិញគឺ ១២៨ លានហុងកុង ប្រមាណ១៦.៤ លានដុល្លារ។ ក្នុងឆ្នាំ២០២២ តារាសម្តែងរូបនេះបានចុះបញ្ជីលក់ក្នុងតម្លៃ ២២០ លានដុល្លារហុងកុង ប្រមាណ២៨.៣ លានដុល្លារអាម៉េរិកប៉ុន្តែដោយសារតែទីផ្សារអចលនទ្រព្យអាប់អួរ លោកបានកាត់បន្ថយតម្លៃផ្ទះវីឡាដែលបច្ចុប្បន្នមានតម្លៃ ២៥ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEianFwk9rOG2WUKz1meuTkge8TdUs0NC7PWF2p9IUaGvc3B5wBuOL41ln_7i_t16OoGl6kL3-m5s0dcHV868nRtX2b8Jec1gQF_xbPfeqoP9rB2zYDpY3sGuJias_34v1xAZrCp7mAry5-A9mtt9cTG31dW526r2eFIUuBqNJ2arNGdSvhXuJlr08qHLKal/s1024/image_2024-12-13_09-52-53.png

ផ្ទះនេះមានផ្ទៃដី ២៣៦ m2 នៅខាងក្រៅមានសួនផ្កា ១៨៦ m2 ។ ចាប់តាំងពីទិញមក ស្តេចល្បែងអាចែ មិនបានរើចូល ឬជួលទេ។ ប្រភពបានឱ្យដឹងថា តារារូបនេះមានចរិតរើសអើងក្នុងការជ្រើសរើសអ្នកទិញ មិនមែនគ្រប់គ្នាមានលក្ខណៈសម្បត្តិមើលផ្ទះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL3wNf-AHnrJ-P-NjZILruhLMYSu0GJbMGoHMgZNJg7QFGZnxkAix8sCbOcVfNwkFtA9B5LC_xTCCd_h69j_CxdQUoX7y5hWP6qhGjaHqnAzSJ8I4OIlpKLj2z07G75VaBEVoxXgASBFWH8M_uciPiG3sPZFNLCIaU_MX_skDjRFR4bidyI9P6f9E0c7-W/s1024/image_2024-12-13_09-52-54.png
នេះជាអចលនទ្រព្យដ៏មានតម្លៃបំផុតមួយរបស់ ស្តេចល្បែងអាចែ។ លោកនិងសាច់ញាតិរបស់លោកមានផ្ទះយ៉ាងហោចណាស់៧ខ្នង និងដីមួយកន្លែង ដែលមានតម្លៃជាងមួយពាន់លានហុងកុង ប្រមាណ១២៨លានដុល្លារ។
ទីផ្សារអចលនទ្រព្យហុងកុងស្ថិតក្នុងស្ថានភាពអាប់អួរ ដែលថ្មីៗនេះ តារាល្បីៗជាច្រើនបានបញ្ចុះថ្លៃលក់ផ្ទះដូចជាតារាសម្តែង Carina Lau ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirLbEGoeMMOecdO3pCHl8krrI5n5hAPE82LJrHudETSeXDxCfeyQfruy82ntMXbhIhPuTYAxotVEgPUrEWTVULrxXcAUNMkMT47hBkskZ34-DS8dSE3t0U6AHexnzrZvwvIf_gK_1N3qEPFRo5THF16XVl33HKtHk7nFBcpFYuoRrEzAkySfl0NpVh97Zw/s2248/image_2024-12-13_09-52-55.png

លោក Chow Yun Fat មានអាយុ ៦៩ឆ្នាំ មកពីគ្រួសារក្រីក្រ។ មុនពេលចូលបម្រើការងារ TVB លោកធ្លាប់ធ្វើជាជាងកាត់ស្បែកជើង ជំនួយការការិយាល័យ អ្នកដឹកជញ្ជូន បុគ្គលិកសណ្ឋាគារ និងអ្នកបើកតាក់ស៊ី។ បន្ទាប់ពីរយៈពេល ៥០ ឆ្នាំនៃការថតរឿង តារាសម្តែងរូបនេះទទួលបានភាពជោគជ័យជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja2U1P8BMkezXf6CcFt3q5voFChCCQWFsUMjJT5fzf3jhyphenhyphenMGw290cJ7pzTfjonyCy9k3Pk_IUqyUFZFdPG36qX4nSNxhXqEFUCT6hK_gEReUH1k-7Z0x67u6PeyDj3pm4caFrsP_3gwfm-k87O6I-pC2ufeq0u4ttUHkvVNxZx8dhPYxVjl_jU_V7jWB2J/s594/image_2024-12-13_09-52-56.png

ទោះយ៉ាងណា តារាសម្តែងជើងចាស់ល្បីឈ្មោះរូបនេះមិនបានសម្ដែងក្នុងភាពយន្តអស់រយៈពេល ៥ ឆ្នាំមកហើយ ហើយកម្របង្ហាញខ្លួនក្នុងកម្មវិធីនានា។ ទស្សនិកជនហុងកុងតែងតែឃើញលោកឡើងភ្នំ រត់ហាត់ប្រាណ និងញ៉ាំអាហារនៅភោជនីយដ្ឋានល្បីៗ។ លោកបានរៀបការជាលើកទី២ជាមួយនឹងលោកស្រី Jasmine Tan ដែលគិតមកទល់ពេលនេះលោកបានរួមរស់ជាមួយគ្នាហើយអស់រយៈពេល ៣៧ ឆ្នាំមកហើយ៕

Jisoo ជ្រើសផ្លូវដើរផ្សេងពីសមាជិករួមក្រុម៣នាក់ទៀតដែលសម្រុកទីផ្សារនៅអាម៉េរិក

0

ឆ្នាំ ២០២៤ គឺជាឆ្នាំមួយសម្រាប់អាជីពទោលនៃក្រុមចម្រៀង BLACKPINK ហើយសមាជិកដែលលេចធ្លោជាងគេគឺ Rosé ជាមួយនឹងបទចម្រៀង «APT» ដោយសហការជាមួយ Bruno Mars ។ នៅឆ្នាំ២០២៤ សមាជិកបីនាក់គឺ Lisa , Rosé, Jennie បន្ទាប់ពីមិនបន្តកុងត្រាទោលជាមួយ YG អ្នកទាំង៣បានជ្រើសរើសផ្លូវឆ្ពោះទៅកាន់ទីផ្សារអាម៉េរិក ដែលចង់ពង្រីកទីផ្សាររបស់ខ្លួនជាតារាទូទាំងពិភពលោក មិនត្រឹមតែត្រូវបានគេដាក់ឈ្មោះថា «Kpop idols» នោះទេ។ ខណៈពេលដែលសមាជិកផ្សេងទៀតកំពុងសកម្មលើបទចម្រៀងថ្មីៗ Jisoo មិនមានសកម្មភាពលេចធ្លោណាមួយឡើយដោយងាកទៅកាន់ទីផ្សារសម្តែងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs6TojoKO5Ar2CZ2X3Mnis4ENchqqxb4gzHTKTdCDRIkBwlUSFbaiDN4EK6YFT25ByZaaGFH5tMMiNlNf7rAKzfImMqIjxpNPoMorkxzAx6_yBo7a_SXZPw9OcUMFBDzyL6VcMc-MSvvba7w0XSdlcA_yQLew7AxMWzFLRKl4wsuOuaSuFbEBaIbX9cgX8/s900/image_2024-12-11_16-06-02.png
ឆ្នាំនេះជាឆ្នាំដែលពេញចិត្តបំផុតសម្រាប់ Rosé។ ការចាប់ដៃគូជាមួយតារាចម្រៀងប្រុស Bruno Mars ធ្វើឱ្យបទចម្រៀង «APT» បានបង្កើតរលកសកល ដោយឈានដល់លេខ ១ យ៉ាងឆាប់រហ័សនៅលើ តារាង Apple Music សកល និងអឺរ៉ុប ។ បទចម្រៀងនេះក៏បានជាប់ចំណាត់ថ្នាក់កំពូលនៅលើវេទិកា Spotify របស់សហរដ្ឋអាម៉េរិក លើសពីបទចម្រៀង «Die with a smile» របស់ Lady Gaga និង Bruno Mars ដែលបានចេញផ្សាយ។ មិនយូរប៉ុន្មានអាល់ប៊ុមថ្មី «Rosie» ក៏ជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងអាល់ប៊ុមដែលមានការផ្សាយថ្ងៃដំបូងខ្ពស់បំផុតក្នុងឆ្នាំ២០២៤នៅលើវេទិកានេះ។ សមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍ខាងលើបានជួយ ម៉ាក YSL វ៉ាដាច់ Lisa, Jennie ក៏ដូចជាក្រុមទាំងមូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirZQNzkcHwgzMXBba0doLgDbL-epMMTLrhFIE2-GGWeKBANvyHPHWkKXzf_Kzn0AwMO8CRRehnEf6krSfWKgCNxxAioZvrJZkHQjtVslwmfmBP23Mi09LZbudgh5u_nZ_y85KThQq85uGxj-vvC6nR8VZwOYIFX5fk93LCxDg6ojpH9JvvFTiOw-Nlfo_V/s1600/image_2024-12-11_16-06-02%20(2).png

ងាកមកកាន់ Lisa តារាស្រីរូបនេះបានបំពេញអាជីព និងជីវិតស្នេហារបស់នាង។ កាលពីខែកញ្ញា ឆ្នាំ២០២៣ ទស្សនាវដ្ដី Forbes របស់អង់គ្លេសបានផ្តល់កិត្តិយសដល់ Lisa ជា «សិល្បករដែលមានការចូលទស្សនាច្រើនជាងគេក្នុងចក្រភពអង់គ្លេស ជាងសមាជិកក្រុម BLACKPINK ទាំងអស់បញ្ចូលគ្នា»។ Lisa ក៏បានទទួលការតែងតាំងចំនួន ៤ នៅកម្មវិធី MTV Video Music Awards ឆ្នាំ ២០២៤ សម្រាប់បទ «Rockstar» របស់នាងផងដែរ។ ជាមួយនឹងប្រភេទទាំងនេះ Lisa បានក្លាយជាតារាចម្រៀងទោល Kpop ដែលត្រូវបានតែងតាំងច្រើនបំផុត។ នៅ VMAs 2024 នាងក៏បានក្លាយជាសិល្បករទោល Kpop ដំបូងគេដែលបានសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ។ Lisa ក៏បានបង្ហាញខ្លួននៅលើឆាក Victoria Secret ក្នុងឆ្នាំនេះជាមួយនឹងបទចម្រៀងល្បី «Moonlit Floor»។ ជាពិសេសនាងបង្ហាញមុខលើក្របទស្សនាវដ្តីហូលីវូដជាមួយតារាធំៗដើម្បីអបអរភាពសម្បូរបែបនៃឧស្សាហកម្មភាពយន្ត។ យ៉ាងណាមិញ ការបង្ហាញខ្លួនភ្លាមៗរបស់តារាចម្រៀងស្រីលើការចុះផ្សាយនេះបានធ្វើឱ្យមានមតិចម្រុះ។ នេះធ្វើឱ្យមានការសង្ស័យថាសមាជិកក្រុម BLACKPINK រូបនេះ បានទាញយកផលប្រយោជន៍ពីទំនាក់ទំនង និងឥទ្ធិពលរបស់មិត្តប្រុសមហាសេដ្ឋី Frédéric Arnault ដើម្បីឱ្យនាងអាចបង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Vanity Fair ដើម្បី លើកតម្កើង ឈ្មោះរបស់នាងសម្រាប់តួនាទីនាពេលខាងមុខរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN_WvO5-nLN7-CjZMbgN1kiZHgALMDg82rzyqPDNZt4xjaFf_hiTRaWHDmqF0Y1eoXMdNSOX3JCt0SAXkJ3ubzSVKTWlNGsPDPzrJKsvVSOeLN_KiSMUKQS4LH-iLT6Ox-ao2RdjjVSbgmWDP6KydD8n5G6AAdQ7CUFungrq4YS1EIk3oWlPGlz3ypv-Rt/s1600/image_2024-12-13_09-50-59%20(2).png

Jennie បានបង្កឱ្យមានភាពចម្រូងចម្រាសជាប់ពាក់ព័ន្ធនឹងការជក់បារីអេឡិចត្រូនិកផ្លុំផ្សែងដាក់អ្នកផាត់មុខហើយ Jennie ត្រូវចេញសូមទោសទស្សនិកជន។ ទោះជាយ៉ាងណា ការសូមទោសរបស់នាងនៅតែមិនអាចបំបាត់កំហឹងរបស់សហគមន៍អនឡាញបានឡើយ។បទចម្រៀង «Mantra» ដែលចេញក្នុងខែតុលា តារាស្រីរូបនេះទទួលបានជោគជ័យច្រើន។ ទោះយ៉ាងណាក៏ដោយ បទចម្រៀងនេះទទួលបានការវាយតម្លៃចម្រុះ។ អ្នករិះគន់បានចង្អុលបង្ហាញថា រូបភាពរបស់ Jennie ក្នុង MV «Mantra» សិចស៊ីពេក ហើយតន្ត្រីផ្ទាល់បានបែងចែកមតិក្នុងចំណោមអ្នកស្តាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpa7o3lbtRXO0q17-KpHI0VaqfeMVSHZV3Fce4ddhiKXcAsyxudF_mqzwRF09PsST8H4Wyo8G2NjMXuk23xhXmUk2fDn0yO3LQxxMUe8UQqiTCEeJV35Kw-GadIzdIQngW8GKXuknUhwlh_u7PS59TKB6auIkSzlFIi7w2_4RFInsHEVjNMY-jGWGkd3iv/s1264/image_2024-12-11_16-06-01%20(2).png
Jisoo គឺជាសមាជិកតែម្នាក់គត់ដែលមិនបានជ្រើសរើសផ្លូវទីផ្សារ «អាម៉េរិក» ដូចសមាជិក៣នាក់ទៀតទៀត។ សកម្មភាពកម្សាន្តរបស់នាងនៅឆ្នាំ ២០២៤នឹងកាន់តែមានភាពស្ងប់ស្ងាត់។ គណនីបណ្តាញសង្គមរបស់តារាស្រីរូបនេះ ធ្លាប់មានមតិជាច្រើនពីសំណាកអ្នកគាំទ្រ មានការខកចិត្តចំពោះការដែលនាងច្រៀងចម្រៀងតិចតួច បើធៀបនឹងសមាជិកដទៃទៀតនៃក្រុម BLACKPINK ។ Jisoo បានជ្រើសរើសផ្តោតលើអាជីពសម្តែងរបស់នាង។ នាពេលខាងមុខនេះ Jisoo នឹងបង្ហាញមុខក្នុងគម្រោងរហូតដល់ទៅ៣ រឿង។ នៅថ្ងៃទី៥ ខែធ្នូ Jisoo មានការផ្សាយបន្តផ្ទាល់នៅលើវេទិកា Bubble ដោយចែករំលែកអំពីកាលវិភាគភាពយន្ត និងតន្ត្រីនាពេលខាងមុខរបស់នាងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn529FugmvhwRgYTRNUKokKc5RYzvo0Khqv76vuPm_x7rRLENGK3BOYYThfniBieS5m5O3KI8pwlHIzMrgHyK4iI6q6nU9GdtScpJuEMvTFFUjPrs5TIwZV7Fjr6UfcMM-FlULlIh50D6fzCP2vZb6dE6m9bReGHsUzutE1I704xpilcvIpiq5qqjcZN70/s942/image_2024-12-13_09-50-59.png

យាយតយ និយាយទាំងអួលដើមកខ្សត់ការងារសិល្បៈតែបានការជួយពី ពូណុយ

0

តារាកំប្លែងយាយតយ មិនសូវជាបង្ហាញមុខក្នុងវិស័យសិល្បៈប៉ុន្មាននោះទេប៉ុន្តែចុងក្រោយនេះបានលេចមុខសម្តែងជាមួយនឹងតារាកំប្លែងពូណុយ។ ថ្លែងប្រាប់ក្នុងបទសម្ភាសន៍យាយតយថា វ័យកាន់តែចាស់គេមិនសូវហៅទៅធ្វើការ ខណៈចុងក្រោយនេះបានការជួយជ្រោមជ្រែងពី ពូណុយ សម្តែងកំប្លែងខ្លីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjotVEsNbbAC_ZiCCImOyUGRsvlOgcPtAy7Fh8mqaO1CdTWC5MYdcZQV6kccYV38_gUkyJQXGwc6lqYaIeA0bS_gy-5dP6VpZAYbtCgKDTG2g3TXR4RUPRMIznt9OLWsX4CdH5UyWpzmIdoJq94Utqqj7NgiG9faqQV8dw_PZubyE8MkxMofWK071uSlI1s/s1280/image_2024-12-12_14-44-16%20(2).png

ក្នុងបទសម្ភាសន៍កម្មវិធី «អ្នកជិតខាង» យាយតយ ដែលជាសមាជិកក្រុមកំប្លែងជាមួយតារាកំប្លែងនាយពាក់មី បានផ្តល់បទសម្ភាសន៍ថាមួយរយៈចុងក្រោយនេះមិនបានសម្តែងសិល្បៈបុរាណនោះទេ សម្តែងបានជាកំប្លែងហូរហែជាពិសេសជាមួយនឹងពូណុយ។ យាយតយ បានបន្តទាំងអួលដើមកកោតសរសើរនិងអរគុណទៅកាន់ ពូណុយ ដែលបានជួយខ្លួនមានតែពូណុយជួយទេឥឡូវនេះ ព្រោះតែខ្លួនចាស់គេមិនសូវហៅធ្វើការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgzXUrdRy1K__r6Dnpi7YdDCnrevUil1Xl2tv1uX_UGJnCF8F7FhQldzwBqVyMtDg-XOU6yGGm3cSwIu6duPIQJtNlhBqq4gE5d9Ap8pBH-Wg2gyeSeYBxSq3n7aQuiSGiucUp4FlZ27n1-TfQIxVni8EEo2CwnqU7MlT1NLYz-8RNs3m_0iLzOh7U3Yfs/s2048/image_2024-12-12_14-44-31.png
ងាកទៅកាន់ ពូណុយ វិញបានបញ្ជាក់ពីមូលហេតុក្នុងការដែលហៅយាយតយមកសម្តែងព្រោះតែលោកធ្លាប់មើលវីដេអូកំប្លែងកន្លងមកហើយលោកក៏ជាហ្វេនយាយតយ ហើយមួយរយៈក្រោយលែងសូវឃើញមានកម្មវិធីដូចមុនលែងសូវថតដូចមុន ដូច្នេះលោកក៏បានទំនាក់ទំនងទៅតាមបណ្តាញសង្គមហ្វេកប៊ុកមានជាប់កុងត្រាជាមួយអ្នកណាឬអត់ដោយទទួលបានចម្លើយថា ទំនេរច្រើនមិនសូវមានអ្វីថតទេ។ តាមការបញ្ជាក់អ្នកទាំងពីរជាអ្នកជិតខាងគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH6VuLTQ5QKyuzOjgzQZawNO_lEAKyu4INDAXsS1EmkFFmGFzNKOUgJ9nZwfDs-iqqAIiuI64MZRudy3QLDfDT_j2PVwDWz7YKAm2-pAc9wv50AWCLqm3R6x7_WG9EPJ1CEFBLvcZSpEoqG656o_8PPZA3aceFYr5gp00GJC1oDH5SH6XKbbmqBed5E7ns/s2048/image_2024-12-12_14-44-24.png

យាយតយ បានបញ្ជាក់ទៀតថា បច្ចុប្បន្នខ្លួនចំណាយច្រើនទៅលើការរស់នៅដូចជាថ្លៃការសិក្សារបស់ចៅ កូន រួមទាំងបំណុលធនាគារ។ បច្ចុប្បន្នក្រៅពីការសម្តែងកំប្លែង យាយតយ ក៏ច្រៀងកាត់សក់តាមពិធីមង្គលផងដែរ។
គួរបញ្ជាក់ផងដែរថា យាយតយ អាជីពការងារដំបូងជាអ្នកសម្តែងយីកេ និងល្ខោនបាសាក់នៅខេត្តកណ្តាលដោយមានការសិក្សាច្បាស់លាស់ហាត់តាំងពីអាយុ១២ឆ្នាំនៅទីនោះផ្ទាល់។ យាយតយ បានដាក់ពាក្យចូលរួមប្រកួតកំប្លែងក្នុងឆ្នាំ២០០៩ ៕