Home ព័ត៌មានអន្តរជាតិ Trump នឹងបញ្ជូនកងទ័ព១ម៉ឺននាក់ទៅទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនជាប់ម៉ិកស៊ិក

Trump នឹងបញ្ជូនកងទ័ព១ម៉ឺននាក់ទៅទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនជាប់ម៉ិកស៊ិក

75
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump នឹងបញ្ជូនកងទ័ព១ម៉ឺននាក់ ទៅប្រចាំការនៅតាមតំបន់ព្រំដែនជាប់ប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtNu0N-YhfVHx8o-2_wMTuI5qt5IQENPxV_1LncOwiZwiCaW7CaIHXVUQ9DshjvrelYEoXI6CDavcUrgB48u1pSWoMQaYoMarfvHKG9FTzM0ziQLKkc3CEOea8zBnPIMfMkUUabkEyoL0RDVVms397VOOg2evOqeWWeRsHL4h3RvAZb-CmJ8r8m9o3l1yV/s3492/image_2025-01-24_11-08-15.png

ក្រោយពីលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម លោកក៏បានប្រកាសអាសន្នថ្នាក់ជាតិនៅព្រំដែនជាប់ម៉ិកស៊ិក ថា អធិបតេយ្យភាពរបស់អាមេរិកកំពុងរងការវាយប្រហារ ។ ការគ្រប់គ្រងជនអន្តោប្រវេសន៍ គឺជាការសន្យាមួយក្នុងពេលរកសំឡេងឆ្នោតរបស់លោក Trump ដែលលោកបានសន្យាជាច្រើនលើកថា នឹងបិទព្រំដែន និងបង្កើនវិធានការការពារតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-HeXAC78K6c0AY9ETBlLRrgaEN9HK63JgootwB9siVEoEy2TKTSAmiKk5RT6hem6JOgVGyY28uAw7R1oHVuoa6v2lJ1-nw0la28OeJxiDQfNeFuUljyCOM5kpPk80I4qo4Jq-fe6U7WZqohy78kP9WpeQ05IMLo6z61r2VDmDCoXq5z8SMeYD9SZGuBzY/s2200/image_2025-01-24_11-08-20.png

តាមកំណត់ត្រារបស់ការិយាល័យគយ និងការពារព្រំដែន ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Trump មានគម្រោងពង្រាយកងទ័ព១ម៉ឺននាក់ នៅតំបន់ព្រំដែនភាគខាងត្បូង ។ កំណត់ត្រានេះបញ្ជាក់ថា មន្ត្រីផ្នែកគ្រប់គ្រងរបស់លោក Trump បានដាក់សំណើទៅក្រសួងការពារជាតិដើម្បីស្នើសុំធនធាន និងមន្ត្រីជំនាញបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtOcCxsckEmRxlWUj68wHgcMJCvzGwocpLLgW4lg5RBLjtyWmLTGNyhYV8SZNi-6Ek86qfrw2l2wLYa8Bv2CNXI65eZXPypgENQaxtmsdpr3vcN3gc2_wqQanNu3gdljISaew9avhVmPy8frzj_fgSHdnfHPd50y4oJYIXCykS-MB7qeXi683EeslhrMrM/s910/image_2025-01-24_11-08-22%20(2).png

ប៉ុន្តែខាងកងទ័ពបានជំទាស់នឹងរឿងនេះ ពីព្រោះជឿថា ការបញ្ជូនកម្លាំងទ័ពយ៉ាងច្រើនទៅកាន់ព្រំដែនតែ១លើក អាចធ្វើឱ្យពួកគេបោះបង់ភារកិច្ចផ្សេងទៀត និងត្រូវប្រើប្រាស់ធនធានខ្ជះខ្ជាយ ។ រីឯមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់បដិសេធថា គ្មានការបង្ហាញចំនួនកងទ័ព១ម៉ឺននាក់ទេ វាឆាប់រហ័សខ្លាំងពេក បច្ចុប្បន្ន ក្រសួងការពារជាតិកំពុងរៀបចំគម្រោងជាមួយស្ថាប័នផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTjsS4OJ0-mK3hLttNa45JE3fQt75yJ-dzEXPuQZskTi2AQSXd0_HesC8OQXQ9XqFLlNylXeOoI8XF3L01mL6f4euX-gqg2K8CnG6JuMdohx4HCYSP3k_dDoQY0gsxWC2PyeDc7UoxJ9vbvT59J4SJQRRSv7hC5DSWu-gOgGNcoOxU7QluxS57lAt3j9if/s999/image_2025-01-24_11-08-22.png

គួរបញ្ជាក់ថា លោក Trump បានសន្យាជាមួយពលរដ្ឋថា បើជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក លោកនឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ត្រឡប់ទៅប្រទេសវិញ ជាពិសេស នឹងរឹតបន្តឹងនៅតំបន់ព្រំដែនជាមួយម៉ិកស៊ិក ។ រីឯអាជ្ញាធរម៉ិកស៊ិកបានត្រៀមទទួលយកពលរដ្ឋរបស់ខ្លួនត្រឡប់មកប្រទេសវិញ ដោយសារការអនុវត្តគោលនយោបាយបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំរបស់លោក Trump ៕