ថ្មីៗនេះតារាចម្រៀងល្បីឈ្មោះ Justin Bieber និងភរិយា Hailey Bieber បានបង្កឱ្យមានពាក្យចចាមអារ៉ាមយ៉ាងខ្លាំងជុំវិញចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ទោះយ៉ាងណា Justin បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើភ្នំព្រិល ដោយបដិសេធពាក្យចចាមអារ៉ាមអំពីបញ្ហាអាពាហ៍ពិពាហ៍។

នៅលើ Instagram កាលពីថ្ងៃទី២១ ខែមករា តារាចម្រៀង Justin Bieber បានចែករំលែករូបថតជាច្រើនដែលថតជាមួយប្រពន្ធរបស់ខ្លួនគឺតារាម៉ូដែល Hailey Bieber និងមិត្តភក្តិក្នុងអំឡុងពេលធ្វើដំណើរទៅ Aspen សហរដ្ឋអាម៉េរិក។ តារាចម្រៀងរូបនេះបានចាប់ផ្ដើមបង្ហោះរូបដើរលេងកម្សាន្ត តាំងពីថ្ងៃទី ១៥ ខែមករា ទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង។ រូបថតភាគច្រើនជាបង្ហាញពីសកម្មភាពសប្បាយៗ និងតន្ត្រីដោយ Justin និងសហការីរបស់ខ្លួន។ លោកក៏បានបង្ហាញពីរូបភាពកូនប្រុសអាយុ៥ខែរបស់ខ្លួនគឺ Jack Blues Bieber ប៉ុន្តែបានបង្ហាញតែផ្នែកមួយនៃសក់របស់ទារកប៉ុណ្ណោះ។.png)
ការបង្ហោះចុងក្រោយរបស់ម្ចាស់បទ «Baby» លេចចេញក្នុងបរិបទដែលគូស្នេហ៍មួយគូនេះកំពុងជាប់គាំងក្នុងពាក្យចចាមអារ៉ាមអំពីការបែកបាក់អាពាហ៍ពិពាហ៍ដោយអ្នកគាំទ្របានរកឃើញថា Justin unfollow Instagram ប្រពន្ធរបស់លោក។ លោកបានបដិសេធភ្លាមៗនៅលើ Instagram Story ដោយនិយាយថាមាននរណាម្នាក់លួចចូលគណនីរបស់លោកដើម្បីធ្វើដូច្នេះ។ កាលពីសប្តាហ៍មុន តារាចម្រៀងរូបនេះក៏បានធ្វើឱ្យអ្នកគាំទ្រមានការរំជើបរំជួលផងដែរ នៅពេលដែល unfollow អ្នកស្គាល់គ្នាជាបន្តបន្ទាប់ រួមទាំងឪពុកក្មេករបស់ខ្លួននិងតារារ៉េប Usher ដែលបានគាំទ្រលោកនៅពេលលោកបានបង្ហាញខ្លួនជាលើកដំបូង។
Justin និង Hailey ជាមិត្តនឹងគ្នាកាលពីក្មេងៗមុនពេលធ្លាក់ក្នុងអន្លង់ស្នេហ៍។ អ្នកទាំងពីរចាប់ផ្ដើមមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦ បន្ទាប់មកបានជួបទាក់ទងគ្នាម្ដងទៀតក្នុងខែ មិថុនា ឆ្នាំ២០១៨។ កាលពីខែកញ្ញា ឆ្នាំ២០១៩ គូស្នេហ៍មួយគូនេះបានប្រារព្ធពិធីមង្គលការរបស់ពួកគេដោយមានការចូលរួមពីភ្ញៀវចំនួន ១៥៤នាក់ រួមទាំងសិល្បករជាច្រើនផងដែរ។ ប្តីប្រពន្ធនេះបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ នៅក្នុងខែសីហា ឆ្នាំ២០២៤។
.png)
Justin Bieber ល្បីខាងស្រលាញ់ប្រពន្ធជាញឹកញាប់ចែករំលែកពេលសប្បាយៗលើបណ្ដាញសង្គម។ លោកបានអរគុណភរិយាម្តងហើយម្តងទៀតដែលជាប្រភពនៃការលើកទឹកចិត្ត និងការលើកទឹកចិត្តក្នុងការជួយលោកឱ្យមានជីវភាពកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។ កាលពីថ្ងៃទី១៨ ខែមករា Justin បានបង្ហោះរូបថត Hailey នៅលើបណ្តាញសង្គមរបស់ខ្លួនដោយហៅនាងថា «ស្ត្រីដ៏អស្ចារ្យបំផុត»។ ចាប់តាំងពីថ្ងៃដែលនាងស្រលាញ់ Justin មក Hailey តែងតែមានវត្តមានក្នុងភាពសប្បាយរីករាយ និងទុក្ខព្រួយរបស់ស្វាមីនាង។ កាលពីខែកញ្ញា ប្រភពពី People បាននិយាយថា ចាប់តាំងពីមានកូន Jack Blues មក Justin និងប្រពន្ធរបស់លោក «ស្រលាញ់គ្នាកាន់តែខ្លាំង»។ ដូច្នេះហើយ ទើបធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល នៅពេលដែលគូស្នេហ៍មួយគូនេះ ត្រូវបានគេសង្ស័យថា មានបញ្ហាស្នេហា៕










