តារាសម្តែងចិន Angelababy បានចេញខ្សែភាពយន្ត «Everlasting Longing» បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការដាក់កម្រិតពីសកម្មភាពរបស់នាងសម្រាប់ «ការផ្សព្វផ្សាយកម្មវិធីទូរទស្សន៍» បន្ទាប់ពីទៅទស្សនាការសម្តែងរបស់ Lisa សមាជិក BLACKPINK នៅប្រទេសបារាំង។
យោងតាម Next Apple រឿងភាគទូរទស្សន៍ដែលសម្តែងដោយ Angelababy ដែលមានចំណងជើងថា «Everlasting Longing» ស្រាប់តែចាក់ផ្សាយនៅថ្ងៃទី២០ ខែមករា។ មុននោះ ក្រុមការងារភាពយន្តមិនដែលបានប្រកាសអំពីកាលវិភាគ និងកម្មវិធីចាក់បញ្ចាំងនោះទេ។
.png)
ការបង្ហាញខ្លួនជាថ្មីរបស់ Angelababy បានបង្កឱ្យមានមតិរាប់ម៉ឺននាក់នៅលើបណ្ដាញសង្គម។ មហាជនជាច្រើនបានបញ្ចេញមតិថា ការសម្តែងរបស់នាងមានភាពប្រសើរឡើង ហើយខ្លឹមសារនៃខ្សែភាពយន្តក៏ល្អដែរ។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា ស្គ្រីប និងការកំណត់គឺហួសសម័យ ហើយផ្នែកជាច្រើនត្រូវបានកាត់និងខ្វះភាពត្រឹមត្រូវចំណែកឯអ្នកខ្លះទៀតក៏ចំអកនាងដដែល។
រឿងខាងលើនេះថតចប់នៅដើមឆ្នាំ២០២៣ Angelababy ដើរតួជា Jun Qi Luo ឬ Jun Fei Fanជាក្មេងស្រីដែលក្លែងខ្លួនធ្វើជាបុរសដើម្បីធ្វើជំនួញ។ ជាការឆ្លើយតបទៅនឹងការចំអកសំដៅទៅលើ Angelababy អ្នករចនាម៉ូតម្នាក់ដែលជាមិត្តរបស់នាងបានទាក់ទាញការចាប់អារម្មណ៍នៅពេលបង្ហោះសារលើកទឹកចិត្តដល់នាងផងដែរ។
ដើមឡើយតារាស្រីវ័យ៣៦ក្នុងឆ្នាំថ្មីនេះជាតារាព្រឹត្តិការណ៍កំពូលនៅក្នុងប្រទេសចិនតែនៅចុងឆ្នាំ២០២៣ Angelababy ត្រូវបានមនុស្សរាប់លាននាក់អំពាវនាវឱ្យធ្វើពហិកាបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្តែងតារាចម្រៀង Lisa នៅ Crazy Horse ប្រទេសបារាំង។ អ្នកសរសេរប្លុកកម្សាន្តជាច្រើនជឿថា Angelababy បំពានលើបទប្បញ្ញត្តិសម្រាប់មនុស្សដែលធ្វើការក្នុងវិស័យសម្តែងដូចដែលអាជ្ញាធរបានកំណត់ រួមទាំងអ្នកសិល្បៈមិនត្រូវបានអនុញ្ញាតឱ្យរៀបចំ ចូលរួម ឬផ្សព្វផ្សាយកម្មវិធីដែលបង្ហាញអំពីផ្លូវភេទ។ នៅក្នុងប្រទេសចិនត្រូវបានចាត់ថ្នាក់ជា «ការសម្តែងដ៏ថោកទាប» ។.png)
យោងតាមទំព័រ 163 Angelababy បានជួបប្រទះភាពច្របូកច្របល់ដ៏ធំបំផុតក្នុងអាជីពរបស់នាង ចាប់តាំងពីបានចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ២០០៣។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ Angelababy ត្រូវបានហាមឃាត់មិនឱ្យបង្ហោះអត្ថបទ និងមតិនៅលើបណ្តាញសង្គម Weibo ។ វេទិកាវីដេអូដ៏ធំបំផុតរបស់ប្រទេសចិន Douyin ក៏បានរារាំងអ្នកប្រើប្រាស់ពីការចុច «តាមដាន»គណនីរបស់ Angelababy ។ នាងមានអ្នកគាំទ្រប្រហែល ១៤០ លាននាក់នៅលើវេទិកាទាំងនេះ។
នៅដើមឆ្នាំ២០២៤ គណនីបណ្តាញសង្គមរបស់នាងបានត្រឡប់មកធម្មតាវិញ ប៉ុន្តែកាលពីឆ្នាំមុន នាងមិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ភាពយន្តណាមួយនៅក្នុងប្រទេសចិន នោះទេ ហើយក៏បានអវត្តមានពីកម្មវិធីទូរទស្សន៍ និងកម្មវិធីផ្សព្វផ្សាយផងដែរ៕










