Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនដឹកជញ្ជូនធំៗរបស់វៀតណាមរំពឹងថា ប្រាក់ចំណូលនឹងកើនឡើងលើស៣ដងពីការដឹកជញ្ជូនរបស់ខ្លួន បើទោះបីជាអាមេរិកដំឡើងពន្ធក៏ដោយ

ក្រុមហ៊ុនដឹកជញ្ជូនធំៗរបស់វៀតណាមរំពឹងថា ប្រាក់ចំណូលនឹងកើនឡើងលើស៣ដងពីការដឹកជញ្ជូនរបស់ខ្លួន បើទោះបីជាអាមេរិកដំឡើងពន្ធក៏ដោយ

31
0

ប្រទេសវៀតណាម ៖ លោក Nguyen Canh Tinh នាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកំពង់ផែនៅប្រទេសវៀតណាម ឈ្មោះ VIETNAM Maritime (VIMC) លើកឡើងថា លោកពុំបារម្ភពីគោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទេ ។ ផ្ទុយទៅវិញ ក្រុមហ៊ុនលោករំពឹងថា ប្រាក់ចំណូលនឹងកើនឡើងដល់ជាង៣ដង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEingGxVeuXvy6aSUXLBi906bRki3numWJRjUfTdiq32mOLt0ENoymmjvmArBJ3oIVvPPUtXLtK5EybaSfEUPmcnxR9tE5aMTUtRYyH3IeORsrBjsfAArjbQvB5TGgpkp0E4o-stJlYmwn8kgIvpc4fvKKlccMb7V14uuWLYDs5DwWGn7jnDfXkDlKNgzhlu/s1000/image_2025-01-24_09-26-04%20(2).png
ក្រៅពីនេះ រយៈពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនមានគម្រោងពង្រីកការដឹកជញ្ជូនទំនិញតាមនាវា ស្មើនឹង២០% ក្នុង១ឆ្នាំ ព្រមទាំងកែលម្អកំពង់ផែសមុទ្រផងដែរ ដើម្បីអាចទទួលនាវាដឹកទំនិញធំៗចូលចត និងបង្កើនផ្លូវដឹកជញ្ជូនទំនិញតាមសមុទ្រជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt4gDfzs6P7C7QWAQfLatQg4brMssH36LgN7ZpzX8hKhFjpDeAIvB93Y_YD6csAa87bp4SmI4H3VK8OnFr5vz2VjntAK5-eX8sQFsNYHa9i577LqRluFsBZvSzChyphenhyphen8E9sEDQwa27L2hN_4JzXz7nY8XFiC4FVtNRJ_2cQFl0HxlGkf-qHA5EkgOt1Kj7U7/s936/image_2025-01-24_09-26-04.png

រយៈពេល១០ឆ្នាំទៀត ប្រាក់ចំណូលរបស់ក្រុមហ៊ុន VIETNAM Maritime នឹងកើនឡើងរហូតដល់ ៣ពាន់លានដុល្លារអាមេរិក ខណៈនៅចុងឆ្នាំ២០២៥ ក្រុមហ៊ុនមានគោលដៅទទួលប្រាក់ចំណូលប្រមាណ ៨០០លានដុល្លារអាមេរិក ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្វែងរកដៃគូដែលមានជំនាញផ្នែកដឹកជញ្ជូនទំនិញ ដើម្បីជួយគាំទ្រផែនការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ។ នៅចុងឆ្នាំ២០២៥ ក្រុមហ៊ុននឹងដាក់សំណើទៅរដ្ឋាភិបាល ដើម្បីស្នើសុំកាត់បន្ថយការកាន់កាប់ភាគហ៊ុនរបស់រដ្ឋាភិបាល គឺពី១០០% មកស្មើត្រឹមតែ៦៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqixW_YFDmofAn1e-_3swL2rCzntUegqKqcBGmzEVR_kfWINYSN9CJWjZ1Vq3NJIQx_y6xX4KCWHoU9NjyIA6P2ytWSxEtmJyv5kUsVtUzP94LngC06hhzdaCwekUo8g6gCY4JC9vMujLGOEC09AnxyvypuLGnZ4UkVAjl3uR80uQIMXikmOBs39sFhI6/s1600/image_2025-01-24_09-26-05.png

គោលនយោបាយដំឡើងពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Trump អាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកដឹកជញ្ជូនទំនិញ ប៉ុន្តែក្រុមហ៊ុន VIETNAM Maritime ជឿជាក់ថា វៀតណាមនឹងនៅតែទទួលបានផលប្រយោជន៍ពីការដំឡើងពន្ធនេះ ។ រីឯតម្រូវការទិញទំនិញវៀតណាមរបស់អាមេរិក គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ ។ នេះបើតាមការលើកឡើងរបស់លោក Tinh ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtU72wcKgZcezqqwAXOETwuF7j6LEvQVR0UitflAlYUi_83o9ET09oPKZ1l2EhbPNXeNSKI1qv5DJgp_-iA7X_3kKjKoynFD8CHBjluGswrq_23vI-XAqJzIwOiIy5ey6JwEhTdOjqNozqYb1Z3x550FpbDEccPfk-uYlnxl3vTNCmjglhVii1zCgnkuJ7/s900/image_2025-01-24_09-26-06.png

លោករំពឹងថា បរិមាណទូរកុងតឺន័រដែលឆ្លងកាត់កំពង់ផែសមុទ្រនៅប្រទេសវៀតណាម នឹងកើនឡើងជាបន្តបន្ទាប់ ស្មើនឹង៤% ក្នុង១ឆ្នាំ ដែលវាឆ្លុះបញ្ចាំងឱ្យឃើញថា នៅតែមានលំហូរការវិនិយោគពីបរទេសចូលមកវៀតណាមជាហូរហែ ហើយការវិនិយោគភាគច្រើន គឺជាក្រុមហ៊ុនលំដាប់ពិភពលោក ។ តម្រូវការដឹកជញ្ជូនទំនិញតាមនាវាដែលលោករំពឹងថា នឹងកើនឡើងមុនការអនុវត្តគោលនយោបាយពន្ធថ្មីរបស់អាមេរិក គឺនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនតាមនាវាកើនឡើង ៕