Home Blog Page 710

ចំណាយសៀវភៅ ៣ តោនក្នុងការរៀបចំហាងកាហ្វេ ដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសវៀតណាម៖ ហាងកាហ្វេដែលទើបនឹងបើកថ្មីនៅស្រុក Hoang Mai ប្រទេសវៀតណាម គឺមានភាពលេចធ្លោខ្លាំងណាស់ជាមួយនឹងធ្នើសៀវភៅទំហំ ៧៥ ម៉ែត្រការ៉េ ដែលមានផ្ទុកសៀវភៅចំនួន ៣ តោនកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjm4lDqzXtG7cD9rPMzztNiRedBi2gxGkSu8FM_vnFWf3M1q_TYtZTi_d_e-AyI-PJpiwn4B8ZCB8hzIVgIxEq83TpmX8v_FNzHDADttmXTwNVEMJO9NTfeB2VNY2XB-_yQkwXwpricqG5xo0xxQwjSywUgGcEmVC-SdvE4Md8gutRl-Wc5wNjE-00cvl4/s1200/image_2024-12-17_09-40-14.png

ហាងកាហ្វេ Tiny Revolution បានបើកដំណើរការកាលពីចុងខែវិច្ឆិកា ដោយបានទាក់ទាញយុវជនជាច្រើន រួមទាំងភ្ញៀវបរទេស ដោយសារតែធ្នើសៀវភៅដ៏ធំរបស់វាមានទីតាំងនៅក្រោមពន្លឺដ៏ស្រស់ស្អាត អាចផ្ទុកសៀវភៅចំនួន ៣ តោន ស្មើនឹងសៀវភៅ ៦ ទៅ ៧ ពាន់ក្បាល ពោរពេញទៅដោយអតិថិជនរាប់រយនាក់ក្នុងពេលតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzmaaDuLT1MIVcBIylSD31DGDrXE_l3MUW6NYN3ws6u59s5DV6ga-P5z3XbpNk5qQYTKMi-b2eWkfZ3wquRYUuoeecrE4MYAMBPC97p3CtAxH7Qvvm3sHvXcPiHFK_fRr2cBE0nBi-jgEszhJfjYu4B0mjaTeyIFRZ5K6YYpe0QkEXNqbfzM2Z3mYO5nzK/s1200/image_2024-12-17_09-40-14%20(2).png
កន្លែងដាក់សៀវភៅយក្សក៏ត្រូវបានគេប្រើជាកន្លែងសម្រាប់ការសម្តែងតន្ត្រីដោយឥតគិតថ្លៃនៅចុងសប្តាហ៍ផងដែរ។ តន្ត្រីត្រូវបានជ្រើសរើសក្នុងស្ទីលបែបស្រទន់ ស្រណុកសុខស្រួលសម្រាប់លំហ និងស្មារតីរបស់ហាង។ ហាងកាហ្វេនេះមានសៀវភៅចម្រុះគ្រប់ប្រភេទ ដែលភាគច្រើនគឺសម្បូរទៅដោយសៀវភៅភាសាអង់គ្លេស។ នៅទីនេះមានកន្លែងធំទូលាយ កក់ក្ដៅ មានសាឡុង និងទូសៀវភៅធំ សមរម្យសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDm4_aTUg8FJd5_mKnf7j0MzuiWDBlJ-ImC2LNjyi_MbqbWbKgiiT-OrfaE0pDXj-YpTvV6fgPFoPpHqNKDISYV2K_ugaOOcNFSyIXpIroI2u7v-3296EiaEpsF52FCS8kHlfPSxrSxw2WcV8gtaI3OV_hz4eZgfgcnUbVIgrsWHJXCtYt4DCPyr9o8DPP/s1200/image_2024-12-17_09-40-15.png
ក្រៅពីកន្លែងដាក់សៀវភៅយក្ស ហាងក៏មានជ្រុងតុបតែងជាច្រើនទៀត ដែលភាគច្រើនមានវត្ថុបុរាណដូចជា ព្យាណូ ទូរស័ព្ទ កាមេរ៉ា ឬគំនូរអរូបីជាដើម។ លើសពីនេះហាងកាហ្វេនេះក៏មានសេវាកម្មរហ័ស និងកាហ្វេឆ្ងាញ់ ដែលភេសជ្ជះរបស់ហាងមានជាចម្បងគឺ កាហ្វេ តែ និងម៉ាតឆា ជាមួយគុណភាពភេសជ្ជៈគឺល្អ ងាយស្រួលផឹក រសជាតិលេចធ្លោ។ ភ្ញៀវទេសចរក៏អាចទស្សនា ថតរូបជាមួយសៀវភៅ និងវត្ថុបុរាណគ្រប់ប្រភេទយ៉ាងសប្បាយរីករាយផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXELF4r64aknioRnI0bvKd_iuOSwO9Dnt5FgoG5qS6XAj7tUdsbcYXCFkHgcoz6UUiFJtwjnDD9Lc-8cSBIrkn0qYuFQNBasO185KOuzY-jw9UNoofHhne7GwkpA9bJQt-RS3bxWmNx7eW3cMKahm73yessPCUtqEOsZF8knJEvWhLuz_Wlx-Ky86q7kDM/s1200/image_2024-12-17_09-40-16.png

ជាការពិតណាស់ក្រៅពីបណ្ណាល័យ ហាងកាហ្វេក៏អាចតុបតែងសៀវភៅបានដែរ ប្រសិនបើហាងកាហ្វេទាំងអស់តុបតែងសៀវភៅច្រើនបែបនេះ ទំនងទាក់ទាញភ្ញៀវទេសចរបានច្រើន។ ការអានសៀវភៅមិនត្រឹមផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយទាំងមូលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យដំណើរការខួរក្បាលមានភាពរស់រវើកទៀតផង។ ចំពោះប្រយោជន៍មួយដែលសំខាន់បំផុតនោះគឺការអានបានពង្រឹងខួរក្បាល ក៏ដូចជាការគិត តាមរយៈប្រព័ន្ធដំណើរការទាំងមូលនៃរាងកាយបានផ្តោតទៅលើទំព័រសៀវភៅដែលកំពុងតែអាន រួមជាមួយការអានបណ្តើ ផឹកកាហ្វេក្តៅៗបណ្តើគឺថាស្រស់បំព្រងម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnttJkWZUv_RbJoA4TD2Sv-PZQJ2bQMq5QYMa6ykoAXpHp24dSrZoDybSyjfKZjVTKZzs0VCrVkTBtsJMNXuL1j9ipM8Je_FjFPA0HMODoF2b2B0bldd2v31E1SvaO06tmP69fyLg12Hzu6MasuUpg0C6vlg6L4s5fnleQSH2zjiJB9n5-ec_D3P2x-xd/s1200/image_2024-12-17_09-40-17.png

ការងារ ៤ ប្រភេទដែលប្រឈមហានិភ័យខ្ពស់បំផុតនៃការឈឺខ្នង

0

ឈឺខ្នងមិនត្រឹមតែកើតឡើងចំពោះមនុស្សចាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកើតមានចំពោះមនុស្សគ្រប់ភេទ និងគ្រប់វ័យផងដែរ។ ជារឿយៗវាបណ្តាលឱ្យមិនស្រួល និងប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ជាពិសេសការងារចំនួន ៤ នេះគឺមានហានិភ័យខ្ពស់បំផុតនៃការឈឺខ្នង ដែលការឈឺខ្នងញឹកញាប់អាចបណ្តាលឱ្យកងខ្នងនៅពេលចាស់ ឬប្រឈមជំងឺពុកឆ្អឹងជាដើម។

១.កម្មករសំណង់៖ ការងារសំណង់ពាក់ព័ន្ធនឹងការលើកទម្ងន់ និងការប្រឹងប្រែងរាងកាយ ដែលជារឿយៗនាំឱ្យមានបញ្ហាឈឺខ្នង។ ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកគួរតែអនុវត្តបច្ចេកទេសលើកឱ្យបានត្រឹមត្រូវ ដោយពត់ជង្គង់របស់អ្នកជំនួសឱ្យចង្កេះ។ អ្នកអាចការពារឆ្អឹងខ្នងរបស់អ្នកពីការរងរបួសដែលមិនចាំបាច់ ពិចារណាប្រើរបស់របរដូចជាស្បែកជើងជំនួយ ឬខ្សែក្រវ៉ាត់ឧបករណ៍ដែលជួយទ្រទ្រង់ផ្នែកខាងក្រោមនៃខ្នង។ ប្រសិនបើនិយោជករបស់អ្នកមិនផ្តល់ឧបករណ៍ទាំងនេះទេ ពិចារណាទិញវាដោយខ្លួនឯង ដោយសារតែអ្នកមានខ្នងតែមួយ ហើយអ្នកនឹងត្រូវរក្សាវាឱ្យស្ថិតនៅក្នុងលក្ខខណ្ឌកំពូលពេញមួយជីវិតរបស់អ្នក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmIubl2wGgcoGmD9IBQABFqHTUvjvBLuTu-kuutanopHJo6f0Y3BVeHN7k7O7AiByQ1FnOThKaAabi-nkgisCOO3WlR_wPlHJu-LW9B9riJyCXWhZyuvS-KYpn9SMKOKywEJ-J3J_BPWXIDxu3hGLCIiUQwGd_sCahyphenhyphenq_MrRa2OtfeBqp2440lYf0s0YNP/s1200/image_2024-12-17_08-56-46.png
២.គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ៖ អាជីពជាគិលានុបដ្ឋាយិកា និងអ្នកជំនាញថែទាំសុខភាពផ្សេងទៀតតម្រូវឱ្យពួកគេលើក និងផ្លាស់ទីអ្នកជំងឺជាញឹកញាប់។ ដើម្បីការពាររបួសខ្នង អ្នកគួររៀនប្រើមេកានិករាងកាយឱ្យបានត្រឹមត្រូវពេលជួយអ្នកជំងឺ និងសហការជាមួយមិត្តរួមការងារ ដើម្បីទទួលបានជំនួយក្នុងពេលបំពេញការងារដែលត្រូវការ ដូច្នេះអ្នកជំងឺមិនគួរត្រូវបានលើកតែម្នាក់ឯងទេ។ យោងតាមការស្រាវជ្រាវ គិលានុបដ្ឋាយិកាជាច្រើនមានបញ្ហាឆ្អឹងខ្នង ដោយសារពួកគេមិនប្រើឧបករណ៍ដើម្បីលើកអ្នកជំងឺ ឬសុំជំនួយពីមិត្តរួមការងារ ក្នុងករណីខ្លះបុគ្គលិកពេទ្យអាចត្រូវការវះកាត់ដើម្បីកែបញ្ហាឆ្អឹងខ្នងទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNl1k7h2DPXKYqmKEHpCkmXels-mmIAtTgPqQor9fMT4DBMbAWnSIgOYnIB31K906dl254Txxx4NUAYilJYW0-CcxW6QQf8yDYNu-ZjZnUJ4AhRfZQWS5VosiicmSTHD_LSPHtCy0avRJp3oIdYfAIKyHlMmg2X086lamgG7blvlzQnq8gANAMpd8iv51U/s1000/image_2024-12-17_08-56-46%20(2).png
៣.បុគ្គលិកការិយាល័យ៖ អាចនិយាយបានថានេះជាការងារដែលមានហានិភ័យខ្ពស់បំផុតនៃការឈឺខ្នង ក៏ព្រោះតែការអង្គុយយូរនាំឱ្យមានឥរិយាបថមិនត្រឹមត្រូវ ដូច្នេះអ្នកគួរសម្រាកខ្លះ ឬក្រោកឈរដើរជុំវិញទើបជាការប្រសើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEhUvs2IOoFWSx4NfiuZOhvkTcXQMTCFavK1bFR8kYupzYADhtHOCsdv51OOjGBDFsN4MRimbU3moiKxLpvIjWBruAJz5flkQ_Wp2ea0prgmjijOylS24IdmkeCmzAGhuOnF11oowdthRuZj27bAtDGN_kuC7kpaUPjArR9C4jVQWxLFNhK-PpFMLAr6zv/s1000/image_2024-12-17_08-56-47.png

៤.បុគ្គលិកសំអាត៖ បុគ្គលិកសម្អាត ជាពិសេសអ្នកដែលត្រូវបូមធូលី ជូតកំរាលឥដ្ឋ ឬពត់ខ្លួនដើម្បីសម្អាតកន្លែងផ្សេងៗ វាអាចមានហានិភ័យខ្ពស់នៃការរងរបួសខ្នង និងភាពមិនស្រួល។ ការថែរក្សាឥរិយាបថត្រឹមត្រូវខណៈពេលដែលការសម្អាតគឺមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលបូមធូលីឬជូតកំរាលឥដ្ឋ អ្នកគួរតែព្យាយាមរក្សាខ្នងរបស់អ្នកឱ្យត្រង់ នៅពេលដែលអ្នកត្រូវឱនខ្នង យល់ល្អគួរលត់ជង្គង់បន្តិចដើម្បីការពារការឈឺខ្នង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1UctkmCGBPEfLtfwgekhXETf-m0MHKpDKg7eTt4HkkSEs_LpCt7595mq5wdbAeN2n7b5g4YTcjcFrKiDOuuy_T1NTqLAlt4x0GG4WJSM4LA96g9hCZxhgj-2KxktIJtgzxuxjwxzelczVmfb9CmZnmIrCr8sUOBUNyxSpaBKktwrgFz5X3oC724e6hKHM/s2000/image_2024-12-17_08-56-47%20(2).png

កោះចំនួន ៥ ដែលមានទេសភាពស្អាតបំផុតនៅលើពិភពលោក

0

នៅលើផែនដីយើងនេះ មានកោះប្រមាណជាង ១០០ ពាន់កោះ ក្នុងនោះមានមនុស្សប្រមាណ ១០ ភាគរយនៃចំនួនប្រជាជនលើពិភពលោក រស់នៅលើដែនដីកោះទាំងនេះ។ ក្នុងចំណោម ១០០ ពាន់កោះមានកោះចំនួន ៥ ប៉ុណ្ណោះដែលត្រូវបានគេចាត់ទុកថា មានសម្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរច្រើនជាងគេបំផុតលើពិភពលោក។

១.កោះ Bora Bora៖ កោះដ៏ស្រស់ស្អាតនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វីក ប្រទេសបារាំង។ កោះតំបន់ត្រូពិចនេះគឺ បឹងទឹកប្រៃដ៏ស្រស់ស្អាត ជាមួយនឹងពណ៌បៃតងឆ្លុះ។ នៅទីនេះអ្នកអាចឃើញពពួកមច្ឆា អណ្តើក ត្រីឆ្លាម បបែលហែលលេងក្នុងទឹកថ្លាឆ្លុះដល់បាត។ ភ្ញៀវទេសចរណ៍ដែលនិយមមុជទឹក និងជិះក្តារស្គី ពិតជាអាចរីករាយជាមួយនឹងការកំសាន្តនៅក្បែរតំបន់ថ្មប៉ប្រះទឹក។ ប្រសិនបើអ្នកមានលទ្ធភាព គួរតែទៅកំសាន្តនៅទីនោះ ដោយស្នាក់នៅក្នុងបង់ហ្កាឡូបណ្តែតលើទឹកជាមួយអារម្មណ៍ស្រស់ថ្លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnv9UgE4_JDdCcFqx5zQPKIAfGeVJ9oDZHz1rDC01YrFq5h6iZBDC9gsM7qHMAFQn9SlPiMIOC-UN4Y6oEqh0gKl_1q5yH7MsJbNDcEaf52OlyOYxUwpTYLIgQFrAi_oio5wyZPm8BQ_wLNzUfX8vQidCO9llFrcGLSv3Yq_lCa862HOBPoX9B3M2gs0Vm/s1200/image_2024-12-17_08-52-34.png

២.កោះ Fiji៖ ប្រទេសដីកោះ Fiji មានទីតាំងសិ្ថតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ជាតំបន់បុរាណវិទ្យាដែលប្រមូលផ្តុំដោយកោះប្រមាណជាង ៣០០។ ភាពល្បីល្បាញនៃកោះនេះ បានដោយទេសភាពនៃកោះរដិបរដុប ឆ្នេរដែលមានរាងដូចជាម្រាមដៃ និងផ្កាថ្មប៉ប្រះទឹក ព្រមទាំងផ្ទៃទឹកថ្លាឈ្វង់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJhfcXybGZK8eYXsI287wpJEsVljD2dtXZte8YdI8nF8yQoqZv7qLI_sn9yWiNUX4HRHZzKSDyT63LQHEGWG9217aF0fsmwBZu1Gbjgfs7fS2OEN72IPOy82zlwIpn9Hv94wWHCCcRtZ-u1JExHGvlQiSfyhMofOmS9Xk7WkDDKiZRtaRt3O8QB-PJuNZk/s1200/image_2024-12-17_08-52-34%20(2).png

៣.កោះ Bali៖ កោះ Bali ក្នុងប្រទេសឥណ្ឌូនេស៊ី គឺមានភាពល្បីល្បាញដោយសារវាជាភ្នំភ្លើងគ្របដណ្តប់ដោយព្រៃឈើ វាលស្រែធ្វើលើភ្នំ ឆ្នេរសមុទ្រ និងផ្កាថ្មប៉ប្រះទឹក។ កោះនេះជាបណ្តុំនៃទីតាំងសាសនា ដែលមានដូចជាវិហារ Uluwatu ដែលស្ថិតនៅចំណោទកោះជាដើម។ ទីក្រុង Kuta ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៅភាគខាងត្បូងនៃកោះ Bali ក៏សម្បូរដោយក្លឹបរាត្រី ចំណែកក្រុង Seminyak Sanur និង Nusa Dua ជារមណីយដ្ឋានដ៏ពេញនិយមមួយ។ កោះនេះក៏មានភាពល្បីល្បាញក្នុងនាមជាកន្លែងហាត់ Yoga និងកន្លែងសង្រួមផ្លូវចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIO8dZ6Xs-UVo8rsvD2QhZ8RvLhvd1VqwLN8u6cIV_ATHvQlSTiQosyy9KHhz9h9-kosl9hyLfAf2TOle1Pt8-2wxkptZ6rK8taeTa-_zUCDtg7pgos7R20a4_DMTiRdv5fh136yLA-9i06KQzIMAzWn43zxEsG7xeOmK9Wd_9JHhUr-ZP6-Qmb5iLG8Md/s1600/image_2024-12-17_08-52-35.png

៤.កោះ Maldives៖ ប្រទេស Maldives ជាប្រជុំនៃកម្រងកោះដែលស្រស់ស្អាតជាងគេលើពិភពលោក ផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ ជាផ្នែកមួយជម្រុញឱ្យកោះទាំងនេះកាន់តែលេចឡើង។ Maldives ជាប្រជុំកោះដែលប្រមូលផ្តុំដោយកោះផ្កាថ្មធម្មជាតិចំនួន២៦ និងមានផ្ទៃដីទាបជាងគេបំផុតនៅលើពិភពលោក ដោយនៅត្រង់ចំណុចខ្ពស់បំផុត ផ្ទៃដីមានកម្ពស់មិនខ្ពស់ជាង ៣ ម៉ែត្រឡើយពីនីវ៉ូសមុទ្រ។ នៅពីក្រោមផ្ទៃទឹកដ៏ស្រស់ស្អាត សម្បូរទៅដោយផ្កាថ្មដុះប៉ប្រះទឹក ដែលបានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកកំសាន្តនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFMXcjtYXdg5-URm4R1rx4uJrggE_TWnkoAL7k9eioC8Ed90fjGxDl-g91tJb2l_Xh3AAbhgsqUuLtobHAVW6XZ2NO6yRT85GnP7vqwpYjOUtTFP-kc-lhyphenhyphenEp0FZqnIGQEAHr9mDMsJ3LxQdIJ9MVwJMr3_-uHBXD14sNjz43pU1r-_3_eUtcyFGGX-v6O/s1200/image_2024-12-17_08-52-36.png

៥.កោះ Palawan៖ កោះ Palawan នេះជាឋានសួគ៌ក្រោមមេឃ ស្ថិតនៅក្នុងប្រទេសហ្វីលីពីន។ ខេត្តដីកោះនេះ លាតសន្ធឹងលើតំបន់ភាគនិរតីទៅកាន់កោះ Borneo ជាមួយនឹងថ្មបាយក្រៀមផុសឡើងចេញពីផ្ទៃសមុទ្រ។ ពីលើកោះនេះ អ្នកអាចឃើញសកម្មភាពរបស់ពួកមច្ឆាហែលទឹកលេងបានយ៉ាងច្បាស់ អ្វីដែលទាក់ទាញបំផុតរបស់កោះ Palawan នេះគឺសួនឧទ្យានជាតិ Puerto Princesa Subterranean River ដែលត្រូវបានគេដាក់បញ្ជូនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlpAYprFTBYNNU0dYbX9em5dwyaQ40Ri-yiYWN0pnkrL4F7ThyphenhyphenN463lrQ4mikweiXcjUzI7e4roPNW8iEp6cC3RyW4HzbJjQXzRgEYI-yKuXU5eVjYbOwPiMCzw00edA2kD-fSyehoKFqbTUkD49botA7cvqfKgJeACJqRx4waGot0gQY1HZ59VpaQKli6/s3072/image_2024-12-17_08-52-37.png

វិធីសាស្ត្រងាយៗ! ការពារសត្វពស់កុំឱ្យចូលផ្ទះរបស់យើង

0

តើអ្នកកំពុងជួបបញ្ហាសត្វពស់វារចូលផ្ទះដែរឬទេ? សត្វពស់ មិនត្រឹមតែធ្វើឱ្យផ្ទះដ៏កក់ក្តៅលែងមានសុវត្ថិភាព ប៉ុន្តែវានឹងធ្វើឱ្យអ្នកបារម្ភពីគ្រោះថ្នា.ក់ចំពោះសមាជិកគ្រួសារផងដែរ ដោយសារពស់តែងតែចូលផ្ទះស្វែងរកចំណីស៊ី និងរកកន្លែងព.ង ជាញឹកញាប់ ។ បើអ្នកចង់ការពារកុំឱ្យពស់ចូលផ្ទះ ចូរអនុវត្តតាមវិធីខាងក្រោមនេះ ៖

១-សម្អាតបរិវេណខាងមុខ-ក្រោយ និងក្នុងផ្ទះ ៖ យើងដឹងហើយថា ពស់ចូលចិត្តកន្លែងគ្មានសណ្តាប់ធ្នាប់ដើម្បីងាយស្រួលលាក់ខ្លួន ។ ដូច្នេះ ចូរសម្អាតផ្ទះឱ្យមានសណ្តាប់ធ្នាប់ ហើយពិនិត្យមើលថា តើមានកណ្តុរក្នុងផ្ទះដែរឬទេ? បើមាន ត្រូវប្រញាត់ចាត់ការកណ្តុរជាបន្ទាន់ ពីព្រោះវាជាអាហារពិសេសរបស់ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwhDB9m6akyaOGBCi-fgR62imHALZo-3QlgtIWNPfI6aoYgqk72_OVcWStuVPtl1aPtHIvt2SsgCAwFi_ha5Ttydcq1nEBjcZMe9PIcJPTG2xMffP7Fi3k_6gL_RraHk-1lknlOUVoHeB8aie27vvr2orGoxD0Oh7AUSL8kTi_WRc9FmWWz67XEkj414wS/s1200/image_2024-12-17_08-50-00.png

២-ចិញ្ចឹមឆ្កែឱ្យបណ្តេញពស់ ៖ ការចិញ្ចឹមឆ្កែ និងឆ្មា ពួកវានឹងជួយបណ្តេញពស់កុំឱ្យចេញផ្ទះ ។ ប៉ុន្តែសត្វចិញ្ចឹមពុំអាចជួយបណ្តេញពស់បានទាំងអស់ទេ ពីព្រោះពស់ធំៗនឹងបង្កគ្រោះថ្នាក់ដល់សត្វចិញ្ចឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5h_SDxbqX1dczkP6B7LedD1593GWUiZcRY2aIs41-cyiGUcS1lh_nxLt41aq1RlOUnKHjuZsWqFXKEeARzeB70MEuAZW0jByRHp2aZtmAEQmKW8XiAq1KXJY191XrWZsCgKcfUs0nFBYZ-JTuwjh7tF_bjFjWhifRSEscOZnHGbsIv4G-Jm7tIznw3OJZ/s1600/image_2024-12-17_08-50-01.png

៣-តុបតែងផ្ទះដោយដុំថ្មតូចៗ ៖ ដុំថ្មតូចៗក៏អាចជួយបណ្តេញពស់ឱ្យចេញពីផ្ទះបានដែរ ដោយសារពស់ពិបាកវារលើដុំថ្មតូចៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH38_w0w2Mcuj7WmVR2z864ei6fUKl_XidkvGHphVsJ1Dy1k0KfPye940RGkZlH3kE7d_1dBTRV42OUV1WbyBfuxsf_5mlIUUj-gCqtkz1pwVLQ9Xm-Fmra3Umv55j21wiA-dRdJKiCOpGOhnMrD72Mn48ZRsqCE6zxkD3JQRNWk5u0K1P3OU4MrOBO6tP/s1500/image_2024-12-17_08-50-02.png

៤-បិទសំណាញ់ការពារ ៖ វិធីចុងក្រោយ ចូរយកសំណាញ់មកបិទជិតនៅតាមបង្អួច និងប្រហោងផ្សេងៗដែលអ្នកគិតថា ជាផ្លូវចេញ-ចូលរបស់ពស់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaq2sd53aJ1_Wl4U9It5T7Z-3CA04psi79h8_132Ky1ZXZfvh33DjR6M8PLuho5BT6cbC5AqbZF7iZKmYDHukuIH9FI_0A4Viz965uciugcfPq2E6JaZeSmSMxOABFTAflHozZRR9_s3R43p3nIiBylueUJWoOMCkl0t7nncb9KswHOtoYRUvk9ZG_nyx6/s1280/image_2024-12-17_08-50-03.png

    ៥-ផ្លែក្រូចសើច ៖ ចូរពុះផ្លែក្រូចសើចជា២កំណាត់ រួចហើយ យកទៅដាក់នៅតាមជ្រុងផ្ទះ របង និងកន្លែងពស់ឆ្លងកាត់ ដូចជា ៖ បំពង់បង្ហូរទឹក ឬក្រោមតុ ។ ពេលពស់ធុំក្លិនផ្លែក្រូចសើច វានឹងពុំចូលមកជិតទេ ឬយើងអាចដាំដើមក្រូចសើចនៅជិតផ្ទះដើម្បីបណ្តេញពស់ និងជាគ្រឿងផ្សំអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh7QpDxLJjIjpmvd1DmaogbRZioXd8LbRgeejA8gy_5SYc7LmRSlTScIXMs_yvyEm9ECfTbJr-DsN7_R1XIK1y44PSsdWwVkCi9qcI8ROle8l70B0xgKRh7y9AcBsi2FiQo22XmVegv1fKawOhzXnCAG_Z9Z-Fomx-4QD_VDVG60zx17JmudCMymvnpMPM/s1024/image_2024-12-17_08-50-03%20(2).png

    តើគួរធ្វើដូចម្តេចនៅពេលពស់វារចូលដល់ក្នុងផ្ទះ? បើពស់វារចូលក្នុងផ្ទះរួចហើយ មុនដំបូង ចូរតាំងស្មារតី រួចហើយ ដើរចេញពីកន្លែងជួបពស់បន្តិចម្តងៗ ។ ប៉ុន្តែបើជួបពស់ហើយរត់យ៉ាងលឿននោះ វានឹងភ្ញាក់ផ្អើល ហើយធ្វើបាបយើង ។

    ពុំគួរធ្វើបាបវាទេ ពីព្រោះយើងពុំដឹងថា ពស់ចូលមកក្នុងផ្ទះមានពិស ឬក៏អត់? វិធីល្អ គឺកុំវាយវា ដើម្បីកុំឱ្យមានគ្រោះថ្នាក់ ។ យើងអាចទូរស័ព្ទហៅភ្នាក់ងារចាប់ពស់ ដែលមានជំនាញយកពស់ចេញពីផ្ទះ និងពុំបង្កគ្រោះថ្នាក់ដល់សមាជិកគ្រួសារ ៕

រៀមច្បងឧកញ៉ា ខេមរៈ សិរីមន្ត បង្ហាញការគាំទ្រស្តាប់បទ «អាមុំបងអើយ» របស់ វណ្ណដា

0

តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញពីលទ្ធផលដែលបទថ្មីរបស់ខ្លួនទើបតែជាប់ Trending លេខ១នៅលើយូធូបកម្ពុជាបន្ទាប់ពីចេញបានជាង១សប្តាហ៍។ ចំណុចសម្គាល់មួយទៀតរបស់ទស្សនិកជនគឺតារាចម្រៀងរូបនេះក៏បានបង្ហាញការគាំទ្រស្តាប់បទ អាមុំបងអើយ របស់សិល្បករ វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQGAPBiKA1mLk4x8cFJMr6IticxltmaQBM8CVcUZtMH-ryiJ_urK9lKiaRibiBB_um7S5_PC5cz65MxsaTJ8j7D8CbINeiF5ps1aKp86INHyXgy8M5wpz1m2itlAl2JR7yCCEn0u2QYHrIRry57tzdWRcywnDSnuu48gJHbdY0AkayE-tAntByJVqs5f8/s1887/image_2024-12-16_15-13-19.png

នៅថ្ងៃទី១៦ ធ្នូ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបមួយសន្លឹកអមដោយចំណងជើងថា « top1 trending in cambodia ខ្ញុំបាទ ខេមរៈ សិរីមន្ត ពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់បទ «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ»ទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុង youtubeក្នុងខែនេះ»។ ជាមួយនឹងលទ្ធផលដែលតារាចម្រៀងមានងារជាឧកញ៉ារូបនេះបង្ហាញគឺគេបានឃើញថាបន្ទាប់ពីបទរបស់ឧកញ៉ា ខេមរៈ សិរីមន្ត គឺជាបទ អាមុំបងអើយ របស់ តារារ៉េប វណ្ណដា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyc-RGr16Q9QEO0aMoUorCqE9qBdQmfnHjxKIdAIlDmC0G_UaEGGK3svB-NZWQPfLe8R3EcUyucjKF1pXBswLFYeZ90hGAR31ahAQ8JPIXlx9FRDAGtf7Urf5x_PmN-C8qKVLrNyS3AiVBkMg0ktIYbc3-uBp47Ien6kFEaBfW5U36ZRERLp2kHHOM6Wbw/s2048/image_2024-12-16_15-13-21.png

ជាកត់សម្គាល់តាមរូបភាពនេះបានបញ្ជាក់ថារៀមច្បងឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានគាំទ្រស្តាប់បទរបស់ វណ្ណដា ដូចគ្នាតាមរយៈខ្សែបន្ទាត់ពណ៌ក្រហមដែលបញ្ជាក់ថាមានការចូលមើលនិងស្តាប់បទចម្រៀងនេះ។ នេះបញ្ជាក់ថាសិល្បករខ្មែរគឺមានភាពសាមគ្គីនិងស្រលាញ់គ្នាទោះបីជាស្ថិតនៅទ្រនំផ្សេងគ្នាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNyQydgWJnE3l75NMELQRjXP4raNbSm6x2jKGPnX6BfReSvTbFYMIyHoDhKlNZcZbnTCxCENqXRzm1WsgTfg8ZKwAuBtCgv0Uw6t_uw0bj4noFmM9IIBG4dfN7QSVYak-BQshvOgPEb41zdCllsUmq7AlLTEf19ROGWxES1wLgeDMJTB1ghdFYN37w-g-E/s1740/image_2024-12-16_15-13-20.png

កាលពីថ្ងៃទី៤ ធ្នូ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូខ្លីអំពីបទចម្រៀងខាងលើនេះដោយដើរតួជាអ្នកប្រមូលសំរាមនិងអត្ថន័យឆ្លុះបញ្ចាំងពីជីវិតការរស់នៅប្រចាំថ្ងៃបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានមតិជាច្រើនពោលថា អាយដលពីមុនត្រឡប់មកវិញហើយ។ MV «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ» បានទម្លាក់កាលពីថ្ងៃទី៦ ធ្នូ ដែលមកទល់ពេលនេះមានការស្តាប់លើសពី២លានដងក្នុងរយៈពេល១០ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ1snauoE3XYFl95UK1hq24AUgRchOcP-UZeDbVxbgrS2TWaCprrkSOGUCQnpZJZkNXLyGvQWch6ypZx6xVKGvegXG3I4NC5YFQFqQEcKEgKX7cH8iwduhd_VAjknaRe-WVhHkdL2KvXRVJXuWled1lAGv-fncRPYtM9amFFU9vUDqpENukB_wB0rQMK0U/s1280/image_2024-12-16_15-13-27.png
ចំណែកឯបទ អាមុំបងអើយ របស់ វណ្ណដា ដែលមានការចូលសម្តែងពី កូនអាន GMENGz បានទម្លាក់កាលពីថ្ងៃទី១២ វិច្ឆិកា ដោយមិនបានចំណាយពេលយូរឡើយក្នុងការជាប់ Trending លេខ១ និងបានចំណាយពេលជាច្រើនសប្តាហ៍មិនងាយនឹងធ្លាក់នោះទេ។ គិតមកទល់ពេលនេះបទមានការស្តាប់លើសពី១២លានដងក្នុងរយៈពេល១ខែ៕

មកដឹងពីអាថ៌កំបាំងរបស់ប្រាសាទ Katsuoji ដែលពោរពេញទៅដោយតុក្កតា

0

ប្រាសាទ Katsuoji នៅក្នុងប្រទេសជប៉ុនគឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយដើម្បីមើលស្លឹកឈើជ្រុះ និងជាកន្លែងសម្រាប់រក្សាទុកតុក្កតា Daruma រាប់ពាន់ផងដែរ។ ចាប់ពីខែធ្នូរហូតដល់ខែមករា គឺជាពេលវេលាដែលប្រាសាទទាក់ទាញជនជាតិដើមភាគតិច និងភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាយ៉ាងច្រើនកុះករ។ ទោះជាយ៉ាងណា ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទនេះ តែងតែឆ្ងល់ថា ហេតុអ្វីប្រាសាទ Katsuoji មានតុក្កតាច្រើនយ៉ាងនេះ តើគេរក្សាទុកតុក្កតា Daruma ដើម្បីអ្វី?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjchz_1JHsvGADnPWM4dGO_yEj3jTrtXFsRHnXAZLNJDUdleaC_g3aca7dj1pkw7KgpxwrIri5Lvu3riF8ivjGMldmkGGz6EQ2Sur1XAJfOYgTAkt-mVft7Fuig8J8XqIxP0ozkCjYmiRD9ZnG88Js-QDkJn6dzKBN33CUpxbTj0hnGCNuXjZUF5oIlHovL/s2000/image_2024-12-17_08-28-45.png

Daruma គឺជាតុក្កតាជប៉ុនមិនធម្មតាមួយ ដែលមានរាងកាយមូល និងរឹងមាំ មានការតាំងចិត្ត និងមានមុខកាច។ តុក្កតានេះត្រូវបានផលិតឡើងដោយប្រើបច្ចេកទេសក្រដាសម៉ាចបែបបុរាណមានពណ៌ក្រហមតំណាងឱ្យសំណាង និងភាពជោគជ័យ។ ប្រសិនបើតុក្កតានេះដួល ឬធ្លាក់អាចធ្វើឱ្យប្រទេសជប៉ុនប្រឈមនឹងរឿងមិនល្អជាច្រើន។ មូលហេតុដែលប្រាសាទ Katsuo រក្សាទុកតុក្កតា Daruma នៅគ្រប់ទីកន្លែង គឺដោយសារគេជឿថា វាអាចការពារពពួកអមនុស្ស ឬអារក្ស ជួយឱ្យអ្នកទស្សនាមានសំណាងល្អ បំណងប្រាថ្នាក្លាយជាការពិត និងជោគជ័យគ្រប់ភារកិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJTAYWsoXyo44vZrC8JI3sW_IYWGRZyHmMJSwRVPcwxKsaW2UYkv04EpB8W7_u5xiuciTrMUoz7ixkI4DnHqigGEK683Cdy_iTtcYNVhF20L5mBWBinX_Tpl1Qn-BGxiC3NegFDTrauhvYpwg5Ok-sG062o5fzmE52b52fjrKGtkzdNDKLQa0u_w6aBNVf/s1500/image_2024-12-17_08-28-46%20(2).png
Katsuo-ji គឺជាប្រាសាទមួយដែលមានទីតាំងនៅលើភ្នំគ្របដណ្តប់ដោយដើមម៉េផល ក្នុងទីក្រុង Mino ប្រទេសជប៉ុន គឺជាកន្លែងដ៏ល្បីល្បាញបំផុតដើម្បីមើលស្លឹកឈើពណ៌ក្រហម អ្វីដែលពិសេសរបស់ប្រាសាទនេះគឺរូបចម្លាក់តុក្កតា Daruma តែម្តង។ ប្រាសាទ Katsuo មិនត្រឹមតែជាកន្លែងបន់ស្រន់ដ៏ពិសិដ្ឋ និងជាកន្លែងពេញនិយមមើលស្លឹកឈើជ្រុះប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទេសចរណ៍ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនា ឆែកមើលតុក្កតា Daruma ពណ៌ក្រហមភ្លឺរាប់ពាន់នៅជុំវិញប្រាសាទ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieHF7pksHVUFvVpjb-fS9I10wMKrXXoHqm61DvQ1EWd9Xfa3sp9_TdyZ68e1pEB5-YDiH_vgieq6zDuZnsmKqsMzaHhcJ_YmR5KTVR5zyeiWSfHwZDsr3IyIqUjHzZduLpb67xezXTJ4iq7UF73g2NOYsQqUbZ8KxVaEGCBRnQ73fbR4OmgxIBqhNz8Rup/s1024/image_2024-12-17_08-28-46.png

នៅខាងក្នុងប្រាសាទក៏មានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ ដែលធ្វើឱ្យ ប្រាសាទនេះតែងតែមានភ្ញៀវទេសចរតម្រង់ជួរទិញយ៉ាងពេញទំហឹង។ អស់រយៈពេលជាយូរមក ការអធិស្ឋានសុំសំណាងល្អជាមួយតុក្កតា Daruma នៅប្រាសាទ Katsuo-ji មិនត្រឹមតែទាក់ទាញប្រជាជនជប៉ុនប៉ុណ្ណោះទេ ថែមទាំងទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោកទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSxSTscNKur3Pt5U4EiX-gSr88PuPnJTXoELfLZ30gnbwUT4yf21-FrlJYwzH0202zH65LS4rjLocyMQyfFEcq5spRRGSuLdLZasVLZCq9JzgNCVxc_eYLWAXcPqcQvTRlRAYXdTyjcCmoOgB3gqvrIuOREZCfxtfHkY73z0c_tTr0bIqYQKNpg7fXPhzP/s1280/image_2024-12-17_08-28-48.png

ថៃនឹងសុំចុះបញ្ជីប្រពៃណីបណ្តែតប្រទីបជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងវប្បធម៌នឹងស្នើសុំចុះបញ្ជីប្រពៃណីបណ្តែតប្រទីប (Loy Krathong Festival) នៅប្រទេសថៃ គឺជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ (UNESCO) នៅខែមីនា ឆ្នាំ២០២៥ ។ បច្ចុប្បន្ន ស្ថាប័នពាក់ព័ន្ធកំពុងសិក្សាពីចំណុចលម្អិត និងត្រួតពិនិត្យឯកសារឱ្យបានត្រឹមត្រូវមុនពេលបញ្ជូនទៅអង្គការយូណេស្កូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgRc4dyd_NmTCx16NmMmVkIEgknrPco3sLhMKEYKWQQ058ZOlQL2mXjI2fFt95jHz_we4qm3QxTncHgcz1FtlX9X3o7F5xMgRkgESS0Q0HK3P81TxMENY-_BpGnLV6Fm5qG-HG10Nvb2j_5B1DN_jo0tK3MLuGRnFw5R0INZBiEbb-om6YMiBKOfZW-7g_/s860/image_2024-12-17_08-24-28%20(2).png
លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងវប្បធម៌និយាយថា កិច្ចប្រជុំគណៈកម្មការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌ បានឯកភាពឱ្យនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ប្រកាសពីការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅឆ្នាំ២០២៤ ចំនួន១០ប្រភេទ ។ ក្រសួងវប្បធម៌បានប្រកាសពីការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាតិ ចាប់ពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន សរុបចំនួន៣៩៦ប្រភេទ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm9Q9Irr_Inw3EJQ_Ls5GAtr-_Mh1zcmgdj7XSk8QqawTyvQbD1QEEjzVI1__0qhdwSQA9ID4WlhZ1qAMPa2GX3leAwxXYBNJg2Wi4eE87UUf3wBZD2O2jrieM38w-4yKu3mbWX3pIUXvwm40j4amgCzkbKTOig8zgQAfFOASmR4pJbHQRn15QyXJk5F5V/s1024/image_2024-12-17_08-24-28.png
កន្លងមក ប្រទេសថៃបានចុះបញ្ជីជាមួយអង្គការយូណេស្កូ ដូចជា ៖ ល្ខោនខោល, ម៉ាស្សា, របាំមនោរ៉ា និងសង្ក្រាន្ត គឺជាបេតិកភណ្ឌវប្បធម៌អរូបី ។ បន្ទាប់មក កិច្ចប្រជុំបានឯកភាពចុះបញ្ជីប្រពៃណីបណ្តែតប្រទីប ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាមួយអង្គការយូណេស្កូ ដោយចាត់តាំងឱ្យនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការពាក់ព័ន្ធសិក្សាពីចំណុចលម្អិត និងត្រួតពិនិត្យឯកសារឱ្យបានត្រឹមត្រូវ បន្ទាប់មក នឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីត្រួតពិនិត្យ មុនពេលបញ្ជូនទៅអង្គការយូណេស្កូ នៅខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq_AdzuzfNDvRoC2dRgkbzrGPcmMdcLaLFZnRC7xkmUxrQEQI22W7KLZPpqC8R3isNGDT14i3SSgmXw1YiG4cN2wWZJS1ApIf483yqgbn37acn051KtGYW-ybqeMBxjqJD52vBQlDKwIyn258jrzX5CRI2jofcwbzPmpnW8W96sm-x7sHh4-WD_Vn89LSt/s1920/image_2024-12-17_08-24-29.png

រដ្ឋាភិបាល និងក្រសួងវប្បធម៌ថៃតែងតែផ្តល់ភាពសំខាន់លើបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីឱ្យពលរដ្ឋស្រឡាញ់ និងផ្តល់តម្លៃលើវប្បធម៌ជាតិដែលបន្តពីដូនតា ។ ការស្រឡាញ់វប្បធម៌នឹងធ្វើឱ្យពលរដ្ឋចេះសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបង្ហាញពីជីវិតរស់នៅក្នុងសង្គម ដូចជា ៖ ការបរិភោគ, ការរស់នៅ, ការទំនាក់ទំនង និងសហការគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPdMBjrD3LugQgSBT84xlaUIfe8sEFaLQW_HL__G63Nr2xZq7bpFMhx7hd7JDfWpno-9KpZLURM7IHZvqHFzW4p-4EX3X54FCXODGG_NUXq63grqw5DLmn9syEArqIP_H_NluZlMpPZndiuftBxS7MHzbPCul1qXMz4HlTN0b43xZUd9UF-0PWs8qAExgA/s2500/image_2024-12-17_08-24-31.png

ហេតុនេះ វប្បធម៌នឹងជួយជំរុញសេដ្ឋកិច្ច និងក្លាយជា Soft Power ឱ្យគេស្គាល់នៅទូទាំងពិភពលោក ។ ក្រៅពីនេះ រដ្ឋាភិបាលថៃក៏បានកំណត់គោលនយោបាយឱ្យគ្រួសារពលរដ្ឋជួយជំរុញ Soft Power ផងដែរ ពីព្រោះពលរដ្ឋជាប្រភពនៃការទំនាក់ទំនង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZkkmrkDl4AVhI4S4CbjrknUfFrmTrdK88ahZQ0EdWVOEnwbtr93OWlJCnceiPHeQKQhXB8gf-Wpngl32qlmgqDfOFR50eFsel4pCE5tsgfoZ3WzFQOhehe7yPsaDdJgPnXhXUBSntcizScmWVE3SJl7TnqkhkVWz1OVR3SoEB4PdvO5fkvy8RnqB63tDK/s1024/image_2024-12-17_08-24-33.png

គួរបញ្ជាក់ថា ពិធីបុណ្យបណ្តែតប្រទីប មិនមែនមានតែនៅប្រទេសថៃមួយទេ គឺប្រទេសផ្សេងៗក៏បានរៀបចំពិធីបុណ្យនេះដែរ ដូចជា ៖ កម្ពុជា, ឡាវ និងមីយ៉ាន់ម៉ា គ្រាន់តែការរៀបចំពិធីបុណ្យមានលក្ខណៈខុសៗគ្នាទៅតាមជំនឿរបស់ប្រទេសនីមួយៗ ៕

មេរោ.គ HPV ប្រធានបទក្តៅ! អ្នកលក់អនឡាញល្បីឈ្មោះលើកវិជ្ជាជីវៈពេទ្យមកនិយាយបំភ្លៃ ថែមទាំងថា វេជ្ជបណ្ឌិតតោងខ្លួនល្បី

0

ថ្មីៗនេះ អ្នកលក់អនឡាញល្បីឈ្មោះមួយរូបបានធ្វើការលើកឡើងខ្លះៗអំពីមេរោគ HPV នៅលើបណ្តាញសង្គម ខណៈក៏ទទួលបានសន្ទុះនូវការចូលទស្សនានិងចែករំលែកយ៉ាងខ្លាំងពីមហាជន។ ស្រាប់តែវេជ្ជ.ឯក ម៉េងលី ចេញមុខមកប្រតិកម្មភ្លាមៗនិងបានបកស្រាយយ៉ាងច្បាស់អំពីមេរោគនេះ កុំឲ្យមហាជនមានការយល់ច្រឡំនិងភ័យខ្លាចតាមពាក្យសម្តីរបស់នាងអី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsnCuYnGb8izg85RQA-BU72J2C4fwBY_dteKbvQj9R3xEGTRiBKyJEWyHmYrf7tynsuugODbZa0IslLnvmJ4pcQ6BBuGIMH0QXo83UUE5vq4dVwHxoBAkb-LZQG0I8I_DtD7HhWW0QaE8E8sEQhAB-Q8OBSRAMwAxg8Frjh7MqodRT8uq0BysjEcKOhlQ/s1792/IMG_9779.JPG
វេជ្ជ.ឯក ម៉េងលី ឯកទេសសម្ពពរោគស្រ្តី បានធ្វើ Reaction និងធ្វើការកែតម្រូវខ្លឹមសារខ្លះៗ ដែលនារីលក់អនឡាញរូបនោះបានលើកឡើងពីមេរោគ HPV។ អ្នកស្រីវេជ្ជបណ្ឌិតបានរៀបរាប់ថា «មនុស្សប្រុសអត់មានស្បូនពិតមែន តែអាចចម្លងមេរោគនេះមកកាន់មនុស្សស្រីតាមប្រដាប់ភេទគាត់ ចូលមកកាន់ទ្វារមាសស្រ្តីនិងតោងជាប់នឹងមាត់ស្បូន ដែលអាចឲ្យមនុស្សស្រ្តីអាចកើតជំងឺមហារីកមាត់ស្បូនបាន។ មេរោគ HPV មិនអាចបង្កឲ្យកើតជម្ងឺមហារីកប្រូស្តាត ឬក៏មហារីកពោះវៀនធំទេ។ ហើយសម្រាប់ស្រ្តីដែលឆ្លងមេរោគនេះដំណាក់កាលដំបូងគឺអាចព្យាបាល ជាដាច់ ១០០% ។ ចំពោះបុរសដែលត្រៀមនឹងកើតមហារីក ក៏មានវិធីសាស្រ្តព្យាបាលឲ្យជាដាច់ ១០០%ផងដែរ បើមានការពិនិត្យព្យាបាលតាមវេជ្ជបញ្ជាពេទ្យ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz0fInUfCwBZnmeCYuZkrhyZvz0R9oWHrAzzYR2taNf8rIgFFdVErGy3tTsmrHpB7i2hlBuMjmztc6KAAKpX8KhwaE5sFCyZbEoR0LPqlOjv571qBOxBQHNYi-eORlPhWes30YrIz85pi0-aRc1Emp6-txAAa6QUvXGQCg13ao2BoM9lKSBRjz5XdwE4m5/s1290/IMG_9778.JPG

យ៉ាងណា បន្ទាប់ពីមានការចេញវីដេអូកែតម្រូវពីអ្នកស្រីវេជ្ជបណ្ឌិតហើយ នារីរូបនោះហាក់មិនដឹងកំហុស ថែមទាំងបង្ហោះសារមួយឃ្លាទៀតថា «ជាគ្រូពេទ្យសម្ភពម្នាក់នឹងគេដែរ តោងខ្ញុំយកល្បី កាត់វីដេអូខ្ញុំបាត់ដើមបាត់ចុង បញ្ចូលចម្លើយខ្លួនឯង ធ្វើចឹងខូចឈ្មោះពេទ្យស្រុកខ្មែរខ្ញុំអស់ហើយ ! ខ្ញុំអត់ប្រកាន់ទេ ខ្ញុំមិនឈ្លោះ មិនមេនសិនឈ្មោះឲ្យអ្នកគ្រូល្បីដូចបំណងទេ តែរៀនរកវិធីល្បីផ្សេង ប្រឹងប្រែងរៀនសូត្រឡើងវិញ កុំរវល់តែកែសម្ផស្សពេក!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ1HlfwNMMEAAhb0275ciDPY-LZsAawcjpuRoaTOl0SPdZsuFex-414bcesV-8-drqV8gPjyc_aGHbSiIVTqU-RDIrEZ-RAGc4HrpeOLArN4QVEYuObRZQx6UX9PFD0fJXGwTRm6IvMjA9k0yrQsDj7ESCaCt20a2li9f6zP8Bu0Txzcp7uTJ-B88DytfB/s960/IMG_9777.JPG

ជាការឆ្លើយតប វេជ្ជ.ឯក ម៉េងលី បានមានប្រសាសន៍តាមរយៈការឡាយលើបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី ១៥ ខែធ្នូនេះថា «គាត់មិនដែលស្គាល់នារីលក់អនឡាញរូបនេះទេ តែដោយសារតែឃើញវីដេអូនោះ Viral ពេញ Tik Tok និងហ្វេសបុកត្រឹម១ថ្ងៃ មានអ្នកមើលរហូតដល់ មួយលានដងឯណ្ណោះ ខណៈដែលស្តាប់ទៅលើអត្ថន័យ និងការបកស្រាយវិញគឺខុសទាំងស្រុង។ ដូច្នេះហើយ គាត់ក៏បានធ្វើ Reaction នេះឡើងក្នុងគោលបំណងចែករំលែកខ្លឹមសារពិតប្រាកដទៅកាន់ប្រជាជន ជាពិសេសគឺនារីៗ កុំឲ្យមានការយល់ខុស។ ការធ្វើវីដេអូនេះមិនមែនក្នុងន័យសើចចំអកឬតោងល្បីនោះទេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaWd4FPPdn3hCN6kqbVK4f5U276A_2lRn1SDvpZHop1MQT3ueUS7Bu1CZ-E9UWm9PwtpSytNocCuRaTp-zFcwP6mnQTGPoG6Qv38uIAL41MhQ4wQl1r-VxusV5Yo94UageA6_mlHh34RqhzU81C4GtlCwd0pHvD0LBnjP3xAifa_bapkU9Ll_Yb744hmZh/s722/image_2024-12-17_08-20-41.png

អ្នកនាង ខាត់ សុឃីម ស្នើពលរដ្ឋខ្មែរសិក្សាពីវប្បធម៌ខ្លួនឯងឱ្យច្បាស់នោះគ្មានអ្នកណាមកលា.បព.ណ៌បានឡើយ

0

តារាពហុជំនាញ ខាត់ សុឃីម ដែលអ្នកគាំទ្រទទួលស្គាល់យ៉ាងទូលំទូលាយជាគ្រួសារលើកស្ទួយសិល្បៈខ្មែរបានស្នើឱ្យពលរដ្ឋខ្មែរសិក្សាពីវប្បធម៌និងអរិយធម៌ខ្លួនឯងឱ្យច្បាស់នោះគ្មានប្រទេសជិតខាងណាមកលាបពណ៌ចោទយើងចម្លងគេនោះទេ។ អ្នកនាងក៏បានលើកពីចំណុចបវរកញ្ញាដែលយកវប្បធម៌សិល្បៈខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិកុំយកបង្ហាញហើយទុកចោលសូមរក្សានិងសិក្សាបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheJ0kRuk1eQG57AV9Z8ZRXcwcPf8jNjukV53qPkCPiXmYP5WP4zTxaRE84qEaQrN9I5TYCLVpfFYweM2a1asssLlWYv1aC1iY4YcJCqtYC7roVKk2Z57F55BbrOd-Q6ZKUimrqRLAgtDCg-jb5lB2SERAlKl8DI3etx-57Uy4Ig1e2LWSLIFG0mFRQIrm6/s1938/image_2024-12-16_10-18-35.png
ថ្លែងប្រាប់អ្នកសារព័ត៌មានអ្នកនាង ខាត់ សុឃីម បានផ្តល់បទសម្ភាសន៍ថា សិល្បៈវប្បធម៌គឺពិតជាសំខាន់ខ្លាំងណាស់។ អ្នកនាងបានលើកឧទាហរណ៍ពីការទៅប្រលងកម្មវិធី Miss Universes ឬបវរកញ្ញាផ្សេងទៀតលំដាប់ថ្នាក់ពិភពលោកគឺតែងតែដកស្រង់នូវអ្វីដែលល្អៗដែលពាក់ព័ន្ធជាមួយនឹងវប្បធម៌និងអរិយធម៌ខ្មែរយើងយកទៅបង្ហាញនៅលើឆាកអន្តរជាតិ ប៉ុន្តែនៅពេលបង្ហាញរួចរាល់ហើយយើងបែរទុកចោលវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjYV0MNvNC8saw_Ev2zqsfydHzeptLi9feXmzaHx7U3SKmRJmJvpmDMdAQm8YFLNqcWfvQU4PwEj0j8VSU7g9JYl46r-EytvJtjzceB3RHQXSWCTXpbVliS7iWtkojlKpwQiGDuUYm6c31Z_5nuSpu_MYCBvvg-UMFwk43yM_87uxoFR-W4Y6WsX8nQZvn/s2048/image_2024-12-16_10-18-41.png

តារាពហុជំនាញរូបនេះបានស្នើសុំឱ្យទស្សនិកជនយល់ថារឿងនេះគឺជារឿងដ៏សំខាន់បើយើងមិនមានសិល្បៈវប្បធម៌ យើងមិនមានអត្តសញ្ញាណជាតិ សូមរក្សាជួយផ្សព្វផ្សាយក៏ដូចជាហាត់រៀនបន្ថែម។ ក្នុងនោះអ្នកនាង ខាត់ សុឃីម ថាអ្នកខ្លះមិនបានដឹងពីវប្បធម៌ខ្លួនឯងឡើយដឹងតែតាមគេ ដូច្នេះសូមឱ្យរៀនបន្ថែមពីវប្បធម៌និងអរិយធម៌របស់ខ្មែរដ៏រុងរឿង បើមិនចង់ឱ្យវប្បធម៌ប្រពៃណីទំនៀមទម្លាប់ល្អរបស់យើងបាត់បង់ទៅ ដើម្បីកុំឱ្យប្រទេសជិតខាងដែលឈ្លោះទាស់ទែងគ្នារាល់ថ្ងៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvr4ejbbB0ZsuTul9mY2npG0LElBgylx2Adwd1cgFY-oPd7jn6aGinCY8gZ_6YQu33RzL2PldlmQxmCnxdp-FEVaCroc6MatQRcUOdVAldJ4rZqngiv45meLYZDL-souUPp-sWQkFMuYp9LmlKPJaIC-uVZWCmXwIzcJBxojIyKxY7-HTd9zyM0OuZlXix/s2048/image_2024-12-16_10-18-43.png

សិល្បការិនីរូបនេះថា រៀនឱ្យច្បាស់ឱ្យដឹងនៅពេលដឹងច្បាស់ហើយយើងមិនអាចនិយាយបានថាអ្នកនេះលួច អ្នកនេះចម្លង គេចោទយើងបាននោះទេយើងដឹងខ្លួនឯងច្បាស់រក្សា Color ខ្លួនឯងឱ្យច្បាស់មិនអាចមានអ្នកណាមកលាបពណ៌យើងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbF8iCQK1w0YA5OOaDnCwM-s5AqAQFTauyhfOdEximKvKXwBHi_ZBdEwE6LLMn04HFYkPs1FyCC_agrMpjrhzLXSEnxStMT5NbC9SoklLSs6wn2uCPZDEytTuD6mnLKJ59EzrUjF6ndI0v5rGJVehVpwFT1YjliYR-su4sPKdXMNKZjltbhZW2KY6x48y8/s2048/image_2024-12-16_10-18-47.png

គួរបញ្ជាក់ផងដែរថា ចំពោះបញ្ហាវប្បធម៌រវាងប្រទេសកម្ពុជានិងប្រទេសថៃតែងតែមានជម្លោះនៅលើបណ្តាញសង្គមជារៀងរាល់ថ្ងៃនិងបានចោទគ្នាថាអ្នកនេះចម្លងអ្នកនោះ អ្នកនោះចម្លងនេះមិនស្រាកស្រាន្តឡើយ ដូច្នេះការសិក្សាឱ្យច្បាស់ពីសិល្បៈវប្បធម៌ខ្លួនឯងគឺជារឿងសំខាន់ដែលកូនខ្មែរត្រូវយល់ដឹងកុំឱ្យបាត់បង់ទើបស្តាយក្រោយ៕

ថៃបារម្ភពីផលប៉ះពាល់សុខភាពយុវជនក្រោយរកឃើញបារីអេឡិចត្រូនិកផ្ទុកសារធាតុដាក់សាកស.ព

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ប្រទេសថៃបានរកឃើញបារីអេឡិចត្រូនិកផ្ទុកសារធាតុសម្រាប់ដាក់សាកស.ព ដែលមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកជក់ និងអ្នកទទួលចំហាយទឹកពីបារីអេឡិចត្រូនិក ជាពិសេស ក្រុមយុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzT11sbbAHmGOm6YhUkucQcyegP9PodoyuaxOCoN5AHiYXclXjBDHrPiV1pYpx2znpAR2_j7QtgfCzzkGkDDMzy3ESVQj7H0SNacip6EOmzS4Gb9sWH5Vc3yO9mT2Y6wh-gkoAfrH9Acy3yDVWCSgny7zwvYEH66NZfWOQ_xv5gfGJ9sm58v9Ax1GVyl4o/s1000/photo_2024-12-16_13-29-35.jpg

លោក អនុគុល ប្រឹក្សានុស័ក្តិ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបានដាស់តឿនឱ្យយុវជនប្រយ័ត្នសុខភាព ដោយសារបច្ចុប្បន្ន យុវជនថៃបានប្រើប្រាស់បារីអេឡិចត្រូនិកកាន់តែច្រើន និងពុំដឹងពីគ្រោះថ្នាក់របស់វា ។ បារីប្រភេទនេះបានបន្ថែមក្លិនផ្សំពីជាតិពុល និងសារធាតុញៀនប៉ះពាល់សុខភាព ជាពិសេស សារធាតុ Formaldehyde ឬសារធាតុដាក់សាកសព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhayqcmAGkxl_FS0zU7KbF_4qTnUqgaZBVyN-hhrYHLAWwlHTWfibsRSaBQS3yMkKaOreCU1XkYJgub07JoYe52liQyjs0X1DJ716ZkTsQdQK8hwMysP9Zi4u3vSYoB-ubylQuYVsHO9dF1da7o7Hz2K2b2O5M1A4jKvsWJCIeAKXojD7imyBKuS0rIuadl/s1600/image_2024-12-16_14-20-49.png

Formaldehyde គឺជាសារធាតុគីមីគ្រោះថ្នាក់ ហើយវាភាយចេញក្រៅក្នុងពេលប្រើប្រាស់បារីអេឡិចត្រូនិក ដែលបង្កគ្រោះថ្នាក់ដល់អ្នកជក់ និងអ្នកទទួលចំហាយទឹក ។ តាមទិន្នន័យបង្ហាញថា ពលរដ្ឋថៃមានអាយុចាប់ពី៦ឆ្នាំ ទៅ៣០ឆ្នាំ បានប្រើប្រាស់បារីអេឡិចត្រូនិក ស្មើ១៨.៦% ហើយបើបែងចែកតាមភេទ គឺប្រុស ស្មើ២១.៤៩%, មនុស្សស្រី ស្មើ១៦.២២% និងក្រុម LGBTQ+ ស្មើ១៩.៧៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTQQMOrOrdS94WrWCiSOaKQpj59SIM_T-T7TWCnbUebn0zmWPQBJIhirdLAbx40OKFJ9oClKFB-udzB4QlsBztuP1LgavPyS_E1nxIxXOPaJsRbu-02VbEo7VZD-s6vkt-6oLYxbBOt34QWJ1Go0HdaqP-M9kaLj78PJuyCdFwwkDIuXyB3RWjpnLvwwrT/s1500/image_2024-12-16_14-20-48.png

យុវជនភាគច្រើនយល់ខុសថា ការប្រើប្រាស់បារីអេឡិចត្រូនិកនឹងធ្វើឱ្យពួកគេអាចកាត់ផ្តាច់បារីធម្មតា ហើយសារធាតុនីកូទីន នឹងផ្តល់ផល់ល្អដល់រាងកាយ ។ រីឯយុវជនខ្លះទៀតគិតថា បារីអេឡិចត្រូនិកគ្មានសារធាតុនីកូទីន, ការប្រើប្រាស់បារីនេះពុំខុសច្បាប់ ហើយផ្សែងបារីគ្មានគ្រោះថ្នាក់ឡើយ ។ លើសពីនេះ ពួកគេយល់ថា វាមានគ្រោះថ្នាក់តិចជាងបារីធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0GIgo7PZufs5bn4PaP7K80ggM9KSrpurAZ4d-aq2EqhU3YrhSsyAiJdw8IBgwkVSx2fvJyysNOTNVKPZGlMS71OtF_Zr34cqiqZvVE8qB-bQFrpVqTY79Z-Y3LnPnOaUbdEC17jDrEnCVbL-asLS4keH6c7Wom_ufPp3IM3j4vO9PcLK1GXYkO_Kjk7QY/s1500/image_2024-12-16_14-20-47.png

ចំណែកលទ្ធផលការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Minnesota សហរដ្ឋអាមេរិកបង្ហាញថា សារធាតុ Formaldehyde នឹងបង្កជាជំងឺមហារីក ពីព្រោះសារធាតុនេះអាចជ្រាបចូលក្នុងប្រព័ន្ធផ្លូវដង្ហើម, បង្កើនហានិភ័យនៃជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ព្រមទាំងរលាកភ្នែក និងស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcJoANsLbxX67eAC7nrFwemIpdL76qV7tfzra3-1G_gmGW5eBx7O68PvvQJLWDYizTFXTCcJ3865MsxwLZx4l3jhcxFcuSA1zzMbNG66YhL5hrcpbqYeTRiJP_snIOmsGtzdqUCYfqw0cmqF_43obvAqYjIT7HC8ZEVoieErLaCk3_356Yc_DQaX0pbSYG/s1500/image_2024-12-16_14-21-39.png

ហេតុនេះ សូមឪពុក-ម្តាយតាមដានអាកប្បកិរិយាកូនៗ ហើយមកពិភាក្សាពីការផ្តាច់បារីជាមួយគ្រូពេទ្យ ដើម្បីចៀសវាងផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់បារីអេឡិចត្រូនិក ឬបារីធម្មតា ៕