Home Blog Page 709

រដ្ឋ ពិចាណារសាងសង់ផ្លូវក្រោមទឹកភ្ជាប់ពីកោះនរា ទៅអរិយក្សត្រ

0

ថ្លែងក្នុងការបើកការដ្ឋានសាងសង់ទីក្រុង Mekong Key ស្ថិតនៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានស្នើឱ្យផ្នែកឯកជន សិក្សាពីការសាងសង់ស្ពានតភ្ជាប់ពីក្រុងកោះនរា ទៅតំបន់អរិយក្សត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlXOu3cU7xxBQCeQrKgBDAV8-DPdlrHsPNRDMwPR_I6UHI9vqUFX1CkkfFfhphbRhM1CL2GvNRKdGTaViPBCBd-6h6Rw3rBzO93OkpRawmMm8k0i-HqbU_7_KcAVrKthgXiI4VDFia-sgEnqZeeXedW6YfiEIF1ZZwtNn8IEVFcE_aNMheGYgiTXNUbHSP/s1280/image_2024-12-17_14-47-59%20(2).png

សម្តេចបានមានប្រសាសន៍ថា៖”ការសាងសង់ស្ពាន ឬផ្លូវក្រោមទឹក នឹងជួយសម្រួលការធ្វើដំណើរកាន់តែងាយស្រួល ហើយបើមានផ្លូវក្រោមទឹកតភ្ជាប់តំបន់ទាំងពីរ នឹងកាន់តែប្រសើរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzrp_k3PFkMxHjecJ9ZCqlcqlAnHy-MuRKZEqTYArtUQHjzoEIY3kXyQU61Fd7Lo6huEGOBjUszJsx1dQd55Kc1sHvfZJy-yGvEdU0mfo5EFz96rXyULhExC4q5Kvazs5k1qCYE3aJICcrtiTO4xCliWKzlEWZPlRnJGeXSm2W_96xBSuKao0nJjN6fcus/s1280/image_2024-12-17_14-47-59.png
សម្តេចធិបតីបានសង្កតថខ្ញុំបានឱ្យវិស័យឯកជនសិក្សា២ជំរើស ទាំងស្ពានខាងលើ និងក្រោមទឹក ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលឱ្យពលរដ្ឋ នៅថ្ងៃក្រោយអាចឆ្លងកាត់ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ទៅណាឆ្ងាយ ឬមួយក៏ឡើងទៅកោះនារា មានស្ពានកោះពេជ្រ ឡើងទៅដល់នោះស្រាប់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYbQYjd-BJas1tBkyPdWuaZfyTvf8OzO7dJeXQ2zBPTxJ0tFXyTVRTGT2ScsI10TtjBbUgSeYlHh1IPPB186ddBakF5StzxDUIpc6-ddqNkuQPw4Uv7tqM71DgZIgqwj_IeyyUYIq_wnFvrKOh2h1K-9VWts9oMNu4evap1eqYJGzVMuFKWaNErT_lQ3d/s1280/image_2024-12-17_14-48-00.png

គួរបញ្ជាក់ថា ទីក្រុងរណបថ្មី តំបន់អរិយក្សត្រ លាតសន្ធឹងលើផ្ទៃដី១៨០ហិកតា ក្រោមការបោះទុនវិនិយោគរបស់ក្រុមហ៊ុន ឃុន សៀ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVU34ovJ9JmABIzj6TMrlNiOY01BiAArspE0NCGoorPdTtipKjC07O4uQ6ZvMxdODQDckMcsgyXxg-0Gm9xJnPFJnTMcFF8Vewrjl0nZyHn4pgXMbF5J48_9A6ypQeeRJK4PkHneZOFSa4jqsP3vu8vMxEZzU5IQDSe9wTxKx6lQQ1nxCQpfwr5PrlXJqh/s1280/image_2024-12-17_14-48-01.png

 

មិនមែនរឿងលេងសើចទេ! រស់នៅក្នុងបរិយាកាសមិនល្អ គឺអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់

0

ប្រទេសឥណ្ឌា ៖ ការស្រាវជ្រាវថ្មីមួយបង្ហាញថា បរិយាកាសកខ្វក់នឹងប៉ះពាល់សុខភាពមនុស្សរយៈពេលយូរ ហើយការស្រាវជ្រាវនេះបានអំពាវនាវឱ្យប្រទេសនានាអនុវត្តវិធានការតឹងរ៉ឹងលើការគ្រប់គ្រងគុណភាពអាកាសធាតុ ។ បើមិនដូច្នោះទេ បរិយាកាសកខ្វក់នឹងបំផ្លាញសុខភាពពលរដ្ឋខ្លាំង ដូចជា ពលរដ្ឋឥណ្ឌាស្លា.ប់ អស់១៦លាននាក់ត្រឹមរយៈពេល១០ឆ្នាំ ដោយសារបរិយាកាសមិនល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmhLGbevohjqrHvwyjQ-T8FjB3YUeTzZQJ72IwoBZGO5MkoEHjdBDJnaWWxxqP_PZl1fxmcZXohtIHVgTbj-uMgIAleV60bQitFuhpJObMqDMCJqAolYADxjuBsbFotEK4i4IbUvyPskq0xOor-cmKroI9T2KFbjWCnO7cekeN_tGkjdxm_1k0TAUqWpLS/s2048/image_2024-12-17_14-33-26.png
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សាលារៀនជាច្រើននៅទីក្រុងញូវដែលីបានបិទទ្វារក្នុងរដូវរងា យ៉ាងហោចណាស់២សប្តាហ៍ ដោយសារបរិយាកាសកខ្វក់ខ្លាំងបណ្តាលមកពីការដុតចម្ការក្រោយពេលប្រមូលផលដំណាំ, ការធ្វើចរាចរ, ផ្សែងចេញពីរោងចក្រឧស្សាហកម្ម និងការដុតសំរាម ។ សកម្មភាពទាំងនេះធ្វើឱ្យមានផ្សែងយ៉ាងក្រាស់គ្របដណ្តប់ពេញទីក្រុង និងពិបាកដកដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimy9nBOsPUA-XFVCc4cWRKnXGrdwBIp0UBV1u3ExE4wMDMnc6Eb3RHXwzeqgqdwHUP_ga_KEbWyrxfTbdlD6h-zeJGzV79_BaMEfO8oYGczu2DH90iToCfXQiNLaOF-LGzsaIK_DIrMwI747vwvCD4JErkqwtsuVG3kQWWCNmO6Wh-_Y4PkJ6djodL94Gp/s1500/image_2024-12-17_14-33-27.png

ចំណែកមន្ទីរពេទ្យត្រូវព្យាបាលអ្នកជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូងកាន់តែច្រើន ក្រោយពីអ្នកជំងឺទទួលធូលីពុលច្រើន ។ ការស្រាវជ្រាវជាច្រើនបង្ហាញថា ធូលីពុល គឺជាឃាតករលាក់មុខយូរមកហើយ ហើយវាបានបំផ្លាញជីវិតមនុស្សរាប់លាននាក់លើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvCa3ym9TsMk1MbUEIiDceIZ6_6vIMk95p6qYGy68TYnC3hOTkzaczaPpiZYJrQdbWITBv-Kg2CfUprQnYaD9c-8YybN0IKiwW9bi2mhf8AN5QD2u5-DRSuWVjgASU8IzLKQktdgTHT2C4GHhDsQUsYe8Vsrn-ScKpdc86hl1Q94dbwnToRd7U12W9efs3/s1280/image_2024-12-17_14-33-28%20(2).png

លោក Petter Ljungman សាស្ត្រាចារ្យផ្នែកជំងឺរាតត្បាតនៅវិទ្យាស្ថាន Karolinska និយាយថា ៖ «ខ្ញុំ និងក្រុមការងារបានស្រាវជ្រាវពីការទទួលធូលីពុលនឹងបណ្តាលឱ្យមនុស្សស្លាប់ដូចម្តេចក្នុងប្រទេសមានពលរដ្ឋច្រើន និងខ្យល់ពុលច្រើនបំផុតលើពិភពលោក គឺឥណ្ឌា ។ ពលរដ្ឋឥណ្ឌាស្លាប់ច្រើនបែបនេះ គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh7KlF8sSPQO2tEVyN6yEFF1fo90FFXHfAjUYEQcvgL5Wxqv7CLNueFAVaIc-441ur1xnmi5uIiqBQlwpAloFs6a9dS19roH80xyicBBvdpLeJ-wqjBW1LdEzzrAaqxtSNw1tvx-q6jpKvJmhbO1c5Jw6CZv2MUzBBdADqtBS9nskQldWtt6qr1ltyD0NG/s1200/image_2024-12-17_14-33-28%20(3).png

ទស្សនាវដ្តី The Lancet: Planetary Health ផ្សព្វផ្សាយថា ពលរដ្ឋឥណ្ឌារស់នៅជាមួយបរិយាកាសកខ្វក់ ហើយពួកគេឆាប់ស្លាប់ដោយសារទទួលធូលីពុលជាច្រើនឆ្នាំ ។ រយៈពេល១០ឆ្នាំមកនេះ ពលរដ្ឋឥណ្ឌាស្លាប់អស់១៦លាននាក់ព្រោះតែបរិយាកាសកខ្វក់ និងកខ្វក់ជាងការកំណត់របស់អង្គការសុខភាពពិភពលោក ចំនួន៨ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDTNywYrAoJWpa2Qt9HXs7BI9ArUZYuDFcAMOJ8D2izzjW85Tzuuvd1Awn51oyq5m832-i-1_GImur4454ZRxr_JzYvjotNYFZoexguByz-JbxRqFPQWrnuQjQBx-hmgs-mTG3dPbo1L0Fh5XogSPpOlrj5PEdKszmZpVCvfCGZ_zWFw16BvonR_SilOGJ/s1024/image_2024-12-17_14-33-28.png

ចំណែកវិធានការគ្រប់គ្រងអាកាសធាតុនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង បានជួយឱ្យពលរដ្ឋមានសុខភាពល្អ និងស្លាប់តិច ហើយរដ្ឋាភិបាលឥណ្ឌា និងប្រទេសនានាគួរតែយកគំរូតាមដើម្បីកុំឱ្យពលរដ្ឋអាយុខ្លីដោយសារបរិយាកាសមិនល្អ ៕

វៀតណាមជំរុញឱ្យពលរដ្ឋខ្លួនប្រើប្រាស់រថយន្តអគ្គិសនី ដោយបានចំណាយប្រាក់សាងសង់ស្ថានីយសាកថ្មយ៉ាងច្រើន

0

ប្រទេសវៀតណាម ៖ សារព័ត៌មានវៀតណាមបានរាយការណ៍កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ថា វៀតណាមត្រូវការប្រាក់ជិត១ម៉ឺន៤ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍បណ្តាញស្ថានីយសាករថយន្តអគ្គិសនី ហើយរដ្ឋាភិបាលព្យាយាមជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីដើម្បីសម្រេចគោលដៅការដឹកជញ្ជូនពុំប៉ះពាល់បរិស្ថាន ។ វានឹងជួយជំរុញដល់សេដ្ឋកិច្ចវៀតណាម ជាពិសេស កាត់បន្ថយការនាំចូលប្រេងឥន្ធនៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1QT7hLidGmddWqGwAUTqfxCLp8-R-PSepyBcMXR1cdC4e-I17gkFNvNK0NPeez1TSTPvBSpWSeu8haWSq0sPb1XhDftOEIqRrQInC7p4mFyh-nBbe9evLjRLPHQZ6mnV5Z_3gsIjPx8DQ8TcMmrYLSG59W3QSMeP9c9lqmTCFPUPTNt03HjDNMbcWld9v/s1619/image_2024-12-17_14-01-15.png
ការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័សរបស់រថយន្តអគ្គិសនី និងការដឹកជញ្ជូនពុំប៉ះពាល់បរិស្ថាន នឹងជំរុញឱ្យតម្រូវការរថយន្តអគ្គិសនីកើនឡើងយ៉ាងខ្លាំង នាពេលឆាប់ៗ ។ វៀតណាមរំពឹងថា ចំនួនការលក់រថយន្តអគ្គិសនី ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ នឹងស្មើជាង២លាន៨សែនគ្រឿង ហើយចំនួននឹងកើនឡើងដល់៣លានគ្រឿង ចាប់ពីឆ្នាំ២០៣៦ ដល់ឆ្នាំ២០៥០ បើវៀតណាមបង្កើនស្ថានីយសាករថយន្តអគ្គិសនី ពីព្រោះស្ថានីយនេះមានតួនាទីសំខាន់ជួយឱ្យការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើង ជាពិសេស ក្រុមអ្នកទិញរថយន្តលើកដំបូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoelWf0xKSzCKu-FxIe8Pxff7OJ3VD0Cb1KNzVn8BO5-vXHjmAACPYeN0-Cain1R3sVqtBIWcRuxAvpgCvsheTB8Z1pZCLnm_NUwmsW5xFB0PbxhDDBIFryFC6YBkLq9aGxBjNoLIWaOtMCRn4xhwArDBwa5MQ3p8WH8t2PjQDFe6YKJZTGaQarx8YdTC6/s2560/image_2024-12-17_14-01-16.png

VinFast គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខរបស់វៀតណាម មិនត្រឹមតែជំរុញការប្រើប្រាស់រថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏បានលើកកម្ពស់និរន្តរភាពឧស្សាហកម្មរថយន្តអគ្គិសនីផងដែរ ។ ការសហការរវាងរដ្ឋាភិបាល និងផ្នែកឯកជន គឺជាគន្លឹះសំខាន់ក្នុងការទាក់ទាញការវិនិយោគសាងសង់ស្ថានីយសាករថយន្តអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoEO_y2t4w64lxzTdxPOEHRQ0eh-fD9VWsRSNuxRFrMNefTwB75_hSPjt1Bj9CXIIU3vEuc9B4eqjl0BZwNAnjqUjZ1kiLtRBOVtEx0wwNzeBCRGkVs86huVASHl1CdEikEXPC7FmcITDTBvCqiXrPQycaGnUiyPtJbLK2yoDnuChYaCJ7H-qOz2aAt-s/s808/image_2024-12-17_14-01-19%20(2).png

ហេតុនេះ រដ្ឋាភិបាលវៀតណាមត្រូវតែកំណត់គោលនយោបាយច្បាស់លាស់មួយ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនឯកជននានាអាចចូលរួមចំណែកជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ហើយរដ្ឋាភិបាលនឹងសម្រេចគោលដៅការដឹកជញ្ជូនពុំប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9kJWb741e3_jufw5nVXTFAj6KFnMViazEOPgnFB1QEtJIOQ9k2r6EJGxy1xxgkyySH6h2A8atdg3DLf7eywg-WDWIhMePxunDZC_pPM8C22FDjGh-ipQQZ6-yickuQoa-oo5-c-kwZ0WaFWxeQyhk6LAhZolYXnGP5XOj8ttARKeWeO3gQT7aij5odNQJ/s900/image_2024-12-17_14-01-19.png

ការស្រាវជ្រាវកម្រិតអន្តរជាតិបង្ហាញថា ការបង្កើនស្ថានីយសាករថយន្តអគ្គិសនី គឺមានប្រសិទ្ធភាពជាងការឧបត្ថម្ភប្រាក់ទិញរថយន្តអគ្គិសនី រហូតដល់៦ដង ។ បើរដ្ឋាភិបាលវៀតណាមផ្តោតលើការបង្កើនចំនួនស្ថានីយសាកថ្ម គឺវៀតណាមនឹងក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើន ព្រមទាំងអាចកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ៕

ល្អហួស ថាវ័យសិក្សាមិនគិតរឿងស្នេហាខណៈមានកូនអ្នកធំចង់ចូលចែចូវ

0

ល្អហួស Miss Preteen Junior Idol World 2024 បានលើកឡើងនៅលើបណ្តាញសង្គមថាស្ថិតក្នុងវ័យសិក្សានាងមិនគិតពីរឿងស្នេហានោះទេព្រោះមានគោលបំណងធំសាងមុខមាត់ជូនប្រទេសជាតិ។ ការចេញមកបញ្ជាក់បែបនេះបន្ទាប់ពីអ្នកនាង ដេននី ក្វាន់ ជាម្តាយបានបង្ហាញថាមានកូនអ្នកធំចង់ចូលចែចូវមកតាមប្រពៃណីប៉ុន្តែអ្នកនាងមិនព្រមដោយសារតែល្អហួស នៅក្មេងខ្ចីនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfwyfP7U6t4iCGInSlfnLR4z_T4HbR1pV69adEhIR5HADZanX7ASPePedEqcJkW40bLzZHzNINyaKy8jbG0bzCxEsnDTCCQWZ3W6aDcIMTGw9w7-1s6OdmltKBRD9VmHYWG_q27EUU6J65zWS-Fo3a2vw01iIRoZTCX9FVwKpSsUrJR5dIi7Nn2m9ptlI2/s2048/image_2024-12-17_09-04-40.png
ជឿជាក់ថាទស្សនិកជនជ្រាបមកហើយថា ល្អហួស ដែលជាបវរកញ្ញាវ័យក្មេងប្រកួតនៅលើឆាកអន្តរជាតិដណ្តើមបានមកុដធំជាអ្នកសិល្បៈម្នាក់ពោរពេញដោយទេពកោសល្យច្រើនផ្នែកនិងមានសម្រស់ស្រស់ស្អាតដូច្នេះមិនខ្វះទេបុរសជាច្រើនប៉ងប្រាថ្នា។ តួយ៉ាង ថ្មីៗនេះអ្នកនាង ដេននី ក្វាន់ ដែលជាម្តាយរបស់ ល្អហួស ស្រាប់តែបង្ហាញនៅលើទំព័រហ្វេកប៊ុកថាកូនស្រីរបស់ខ្លួនមានអ្នកចង់ចូលចែចូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZC3VXw5GC8WDcHDEbBfgv9CJdc9yfOES5ava-MENCyDyrNLSVTqKAh0xEtaZbbriDfAon5GhzUs2ajU103RJE40hYFvWGnfxx9UdApgcMjZZwykPJQIkzrc1syltX78xERlWXCsQsMdq9k58yiMDKlY3USTgeIs5c959hbWu5xUkAMvJaDH8Dd0OvvsHh/s1998/image_2024-12-17_09-04-36%20(2).png
អ្នកនាង ដេននី ក្វាន់ បានបង្ហោះនៅព្រឹកថ្ងៃទី១៦ ធ្នូ ថា «ដឹងហើយថាមកតាមផ្លូវទៅតាមច្បាប់ តែកូនស្រីខ្ញុំគាត់នៅក្មេងខ្ចីពេក អនាគតគាត់នៅវែងឆ្ងាយណាស់មិនទាន់គិតរឿងគូស្រករអីទេ សុំទោសផងជំទាវបង»។ ការសម្រេចចិត្តរបស់ម្តាយល្អហួស បានធ្វើឱ្យទស្សនិកជនជាច្រើនថានេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងនាមជាអាណាព្យាបាលមួយរូបព្រោះតែល្អហួស នៅក្មេងខ្ចី ខណៈអ្នកគាំទ្រចង់ឱ្យនាងប្រឡូកវិស័យ Kpop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8xyt6fnFl41z81g_zFC4UgXzMiaU8wtsrlso8mJI1clX-5W2pQ5eQun7kQ75cEutdJ63VUUXz0eHqLkAjiEZsvKxQPQs0ZFFPQVVoB4pOVpScWhVty1TtkYi9B5aZ-cyUGinZflI4SWCAh_Dc_OZzYBElEBvNsQR5og034W-sZ-pJAKN43e1nBErvcs-s/s2048/image_2024-12-17_09-04-33.png

បន្ទាប់ពីម្តាយចេញមកបញ្ជាក់ច្បាស់ៗបែបនេះ ងាកទៅកាន់ ល្អហួស បានសរសេរនៅលើបណ្តាញសង្គមដែរថានាងស្ថិតនៅវ័យសិក្សានាងមិនទាន់គិតពីរឿងស្នេហានោះទេ ស្របពេលមានគោលបំណងសាងមុខមាត់ជូនប្រទេសជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwLWCVBINmMsuVrKi3Beb6qFDc6UgHDdUzAEV6ZgrjShKILtT6PVbfHId5q67vyzUmRv-JboKcppheN4cw5f41PD2RtZMwFiilLwbIG8RMRyDLEC0w1XYBn8MwwzPAcibNy8vkIkWPBAxwfgZBgZ0aeLQDiTpwbb5fJg2S4PJ75h_0UevZeGS1MMJkUWEh/s2048/image_2024-12-17_09-04-35.png

ល្ងាចថ្ងៃទី១៦ ធ្នូ Miss Preteen Junior Idol World 2024 បានបង្ហោះថា «នាងខ្ញុំមិនយកស្នេហាចូលខ្លួននៅក្នុងវ័យសិក្សានោះទេ នាងខ្ញុំត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឯង អោយកាន់តែខ្លាំង ព្រោះនាងខ្ញុំត្រូវធ្វើរឿងជាច្រើនទៀត ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា នៅថ្ងៃខាងមុខ»។

ក្នុងអាជីពរបស់ខ្លួន កន្លងមកនេះល្អហួស ត្រូវបានហ្វេនៗផ្គូរផ្គងជាមួយនឹង សុវត្ថិ មុនីវណ្ណ កូនច្បងរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បន្ទាប់ពីអ្នកទាំងពីរថត MV ជាមួយគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4-r3sN3ZLQMsj4dPNuxpVLrDoNmt6DPOtL6XgeK3WgwWbOXYqTQEgLHUOz9IfY8PoV75rd4AZs3q7fQIOHf1j6IXDnn5ITgqoAAbojm1vhp-gBbIAZPWQfnyo4JJg2bsPlmjHPgp7e18ef1JGKm5e_AqxKoGwUt0pcmrdydiuHPo3yNlyk7NHhGm5rHPg/s2048/image_2024-12-17_09-04-38.png

គួរបញ្ជាក់ផងដែរថា ក្តីបំណងធំមួយទៀតក្នុងវិស័យបវរកញ្ញារបស់ ល្អហួស គឺនាងចង់ប្រកួតនៅក្នុងកម្មវិធីធំតាំងចិត្តដណ្តើមមកុដធំដោយដើមឡើងចង់ប្រកួត Miss Grand ប៉ុន្តែដោយសារតែបញ្ហាចម្រូងចម្រាសកន្លងមកនាងសម្រេចចិត្តមិនប្រកួតកម្មវិធីនេះវិញ ។ ចំណែកឯកម្មវិធីអ្វីដែលល្អហួស សម្រេចចិត្តចូលនៅពេលអាយុគ្រប់១៨ឆ្នាំនៅមិនទាន់ច្បាស់ទេនាពេលនេះ។ កាលពីចុងខែមីនា ល្អហួស បានដណ្តើមមកុដធំនៅលើទឹកដីប្រទេសថៃក្លាយជា Miss Preteen Junior Idol World 2024៕

«When the Phone Rings» ក្លាយជារឿងល្បីទូទាំងពិភពលោក

0

រឿង ‘When the Phone Rings’ របស់ទូរទស្សន៍ MBC បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនាយ៉ាងឆាប់រហ័សជាមួយនឹងទម្រង់ ១២ ភាគ និងសាច់រឿងដែលដំណើរការលឿន លើសពីការវាយតម្លៃរបស់អ្នកទស្សនា៩.២% នៅកម្រិតកំពូលក្នុងអំឡុងពេលឈុតមួយដែល Saeon សម្តែងដោយ Yoo Yeon Seokនិង Hong Hee joo សម្តែងដោយ Chae Soo Bin បានចូលរួមលេងហ្គេមចាប់ដៃគូជាមួយគ្នាក្នុងដំណើរកម្សាន្តរបស់ក្រុមហ៊ុន។ សរុបមកភាគទី៦ សម្រេចបានការវាយតម្លៃទូទាំងប្រទេស ៦.៩% និង ៦.៤% នៅតំបន់ទីប្រជុំជនរួមជាមួយនឹងការវាយតម្លៃប្រជាសាស្រ្ត ២.៤% បង្កើតកំណត់ត្រាថ្មីសម្រាប់កម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsOc_TIbpY18Ro_8KkQBZeOt3ymJhKuEc5KLX_FVdPbKAz52pTf4DJw9oTFpfBOr2E32ED7RRT98HTz6u2oOpAJzO9wflH-Q-VPsf8bXOPJtwg7iBBObxPzVYXLmp5itDJ4ARZo2RnMtTF6QprJxHkdznvCX-NNRgLqIGXe-Q98QdEf0RunGcoflgTfvDd/s1080/image_2024-12-16_15-36-11.png
ភាពជោគជ័យនេះកើតឡើង បើទោះបីជាមានបញ្ហាប្រឈមដូចជាលើកថ្ងៃការចាក់ផ្សាយជាបន្ទាន់ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol និងការចម្រូងចម្រាសលើការបង្ហាញភាសាកាយវិការខុស។ រឿងភាគនេះបានរួមបញ្ចូលគ្នានូវជម្រៅអារម្មណ៍នៃប្រលោមលោកគេហទំព័រដើមជាមួយនឹងភាពស្រពិចស្រពិល ដោយផ្តល់នូវសាច់រឿងថ្មី និងទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiowPBwOtJ9JwrvAFNlMaVdsVGSvjAvIe-InRpViBiSpiIKRLIzkLaqPV1ysO-r5dJTHB2aNOjKupPC9pzvGxQhcE2UZjSCYz213cxi314JKC8D4NJi0kjElj2Mu6HAFMLCQhZuxqQpEjuircaECLCVNV-cLjuKMXqKmljzHGSQQg2bY1lcPhXAZlWlqM-0/s1800/image_2024-12-16_15-36-16.png

យោងតាម FlixPatrol រឿង When the Phone Rings បានជាប់ចំណាត់ថ្នាក់ទីពីរជាសកលនៅក្នុងប្រភេទកម្មវិធីទូរទស្សន៍ Netflix ក្នុងរយៈពេលពីរសប្តាហ៍នៃការចេញផ្សាយ ដោយឈរនៅលើកំពូលតារាងក្នុង ៣៣ ប្រទេស។ បន្ទាប់ពីការចេញផ្សាយរឿងភាគ រឿងប្រលោមលោកតាមគេហទំព័រដើមបានឃើញការកើនឡើងចំនួនមើលចំនួន ៥ ដង និងប្រាក់ចំណូលកើនឡើង ១៤.៦ ដង ដោយទទួលបានចំណាត់ថ្នាក់កំពូលនៅលើចំណាត់ថ្នាក់ប្រលោមលោកតាមគេហទំព័ររបស់ KakaoPage ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijiExXprvccSWyWnD4es_I4Iqb-zjpWuRB19dZsZPHDhV2pZ9_1_23XGYT-MSZe8upm6uLcrKAyASGUzdbqv7pK6yOEeGoxv8EbloPlnoeyVF9N_dn5CR8AQ_j2u8a-VBweLqV48kuII34cjOkwTN__bfRLv2VwEi7UIN-lMTAT8VBt3VaEOt4PdjLBkKX/s1080/image_2024-12-16_15-36-12.png

ភាពជោគជ័យនៃរឿងភាគគឺស្ថិតក្នុងការលាយបញ្ចូលគ្នានៃប្រភេទរឿង។ ធាតុរ៉ូមែនទិក និងរឿងរន្ធត់ បង្កើតភាពតានតឹង ខណៈពេលដែលការសម្របសម្រួលដោយប្រុងប្រយ័ត្នរបស់អ្នកដឹកនាំរឿង ធ្វើឱ្យមានទស្សនិកជនកាន់តែទូលំទូលាយ។ មនោសញ្ចេតនាដ៏ជក់ចិត្តរវាងតួអង្គសំខាន់ៗ ជាពិសេសគឺទាក់ចិត្តទស្សនិកជនជានារី៕

បន្លំឬច្រឡំទៀតហើយ? Mobile Legend ដាក់ឡូហ្កូប្រាសាទអង្គរវត្តតំណាងផ្ទះលេខ២ ក្រោយប្រតិ.កម្មក៏កែសម្រួលចេញភ្លាម

0

កាលពីយប់មិញ អ្នកលេងបណ្តាញសង្គម ជាពិសេសគឺក្រុមអ្នកលេងហ្គេ.មអាជីព Esports និងអ្នកលេងហ្គេ.មទូរស័ព្ទដៃ ហាក់ប្រតិក.ម្មយ៉ាងខ្លាំងទៅលើវីដេអូមួយដែលបានដាក់បង្ហោះដោយក្រុមហ៊ុន Mobile Legend បង្ហាញឡូហ្កូរូបប្រាសាទអង្គវត្តខ្មែរ ភ្ជាប់មកជាមួយនឹងពាក្យថា Thailand។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6CkcoLah0dxAmIjNGXB4Dq-FOAP97I2oSqaSWWQqZ0bgMKsu0QmCODicTCl9CsI1XcwIbDV4rEayZxl8VZ9FFHE1nHOsFszRcvSYdv0khWbC4onXgPMeMK6vmypjlnKn0EFjCjfmXFsLkqsR6Wrupe2JQyOf90IP3bjYQiZ60__t29ZcmMczvUOVv08v/s2532/IMG_9813.PNG

កាលពីរាត្រីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤នេះ គេហទំព័រ Mobile Legend បានបង្ហាញវីដេអូខ្លីមួយ ដែលផលិតដោយ Moontoon។ ក្នុងវីដេអូនោះ មានភ្ជាប់មកជាមួយនឹងឡូហ្កូតំណាងប្រទេសមួយចំនួន ដែលនឹងត្រូវចូលរួមប្រកួត MLBB នាពេលខាងមុខ។ អ្វីដែលធ្វើមហាជនប្រតិកម្មខ្លាំងនោះ ឡូហ្កូដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជារូបប្រាសាទអង្គវត្តរបស់ខ្មែរ តែបែរជាសរសេរថាពាក្យថា Thailand តំណាងប្រទេសថៃទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJrCw2nWEBbLxl2dkg61T7Lp99-bNduZasGOjoselONrBmKV7THkC7I31CM_NMuxoaOIuKVTPXjg1tYuzTgCfWm_5o6Qkp8TfQyIc5AInTbWe4lMlGc5BIfyEHFFlFx2uNSOlNGypUtXi247teNEVOxHnmZjXpZ4XSMHkBeBBRLBAXFPV_VgqK1BL-1OoA/s720/IMG_9807.JPG
ជាមួយគ្នានោះ ទាំងអ្នកហ្គេមអាជីព Esports ព្រមជាមួយអ្នកលេងហ្គេមទូរស័ព្ទដៃជាច្រើនបានធ្វើ Reaction តវ៉ានិងបង្ហោះសារព្រោងព្រាត ហាក់ខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំងចំពោះការធ្វេសប្រហេសរបស់ក្រុមការងារ Mobile Legend។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEXOPIiWMNNRlRJ1x8LudsGnO9Aqbbr9VEO_vwBj_Ove88Xqrc6w1JGA7_MBHwzFL1vlGIyc-JEdBLiUcvGBl1jlA4Td9VSoIeOghNdW95a0AIZdAt3Ldfke-BE-VI4KjsXf78J2Y_5r1SX4g-GKtL7D0vCXe59u1SI49_4wa1nFWzzFIxem9WkCqRFVt3/s2532/IMG_9808.PNG

យ៉ាងណា បន្ទាប់ពីវីដេអូខាងលើបានដាក់បង្ហោះត្រឹមរយៈពេលប្រមាណ ២ ម៉ោង ដោយទទួលបានមតិរិះគន់និងដឹងកំហុស ក្រុមហ៊ុនហ្គេមខាងលើបានកែសម្រួលដករូបប្រាសាទអង្គរវត្តចេញរួចរាល់ហើយ ព្រមទាំងគូសបញ្ជាក់ជាមួយនឹងខ្លឹមសារយ៉ាងដូនច្នេះថា«ក្នុងនាមយើងជាក្រុមការងារ យើងសូមអភ័យទោសចំពោះមាតិកាដែលបានបង្ហោះចេញកាលពីពេលមុននេះ។ បន្ទាប់ពីទទួលការបញ្ចេញមតិពីខាងអ្នកលេងរបស់យើង ក្រុមការងារយើងបានធ្វើការលុប ហើយកែប្រែនូវមាតិកាដែលមានកំហុសឆ្គងនោះភ្លាមៗ។ តែយ៉ាងណាមិញ តាំងនាមឲ្យក្រុមការងារយើងសូមទោសសារជាថ្មីចំពោះកំហុសឆ្គងមួយនេះ។ អរគុណចំពោះការបន្តការគាំទ្រមកកាន់ MLBB និងអត់ទោសចំពោះកំហុសឆ្គងមួយនេះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWQzRicwvCbaX7TqvUGRxDnOnSJvHww8b4CTUd2VG69j-tDhG5je_xrnkMnQkI1a2ei0hexa17ZgHznnSIowczFTHyOT6yw1a5FXPIsv7XMANeJIgbqx2xBQFc4-wVAcSYl2sjClslR9Vh1jDsWwDhOFK36WdVR4KTafleFXhJkIIckQbrdfxAOqlG3sT0/s2532/IMG_9811.PNG

ភាពយន្តចំនួន ៥ ដែលរកចំណូលបានខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤

0

វិស័យភាគយន្តគឺជាវិស័យមួយដែលរកចំណូលបានច្រើនជាងគេ មិនថាក្នុងប្រទេស ឬក្រៅប្រទេសនោះទេ គេតែងតែចំណាយលុយយ៉ាងច្រើនសម្រាប់ការផលិតខ្សែភាពយន្តនីមួយៗឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោ ដោយឡែកក្នុងឆ្នាំ២០២៤ មានភាពយន្តជាច្រើនដែលមានអ្នកទស្សនារាប់លាននាក់។ ប៉ុន្តែក្នុងចំណោមរឿងល្បីៗទាំងអស់នោះមានតែ ៥ ប៉ុណ្ណោះរកចំណូលបានខ្ពស់បំផុតនៅលើពិភពលោក៖

១.Inside Out 2៖ គឺជាភាពយន្តគំនូរជីវចលរបស់ Disney ដែលទទួលបានភាពជោគជ័យខ្លាំងបំផុតក្នុងឆ្នាំ ២០២៤ នេះ ជាមួយនឹងប្រាក់ចំណូល ១,៧ ពាន់លានដុល្លារអាមេរិក។ ភាពយន្តនេះនិយាយអំពីដំណើរកម្សាន្ត ការផ្សងព្រេងលាយឡំវេទមន្ត និងវិទ្យាសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCbooBQzreDFFbNlroZd0bi0amLXCChBVZqnkNxgSlZI-QoP3xOYUuJezgmiKPHSPBAslZJ3BuJKZZbeh9J_0Ogfknj4MNKwCr-oJ_LT8IgDbq8ulVwDbXeSkCdOQROjzFW-Mx-xbpNiLxxdBgi-_v_yXkd9PmMKNmAKoHpSkbgfSYXL5Wh2NAM_Y8jrTk/s1104/photo_2024-12-17_10-53-56.jpg

២. Deadpool & Wolverine៖ គឺជាភាពយន្តទី ២ ប្រចាំឆ្នាំ ២០២៤ ដែលរកចំណូលបានរហូតដល់ ១,៣ ពាន់លានដុល្លារ បន្ទាប់ពីភាពយន្តគំនូរជីវចល Inside Out 2។ យោងតាម Variety ភាពជោគជ័យនៃខ្សែភាពយន្ត Deadpool បង្ហាញថា ខ្សែភាពយន្តប្រភេទ Superhero នៅតែទាក់ទាញអ្នកទស្សនា ជាពិសេសភាពយន្តដែលមានសកម្មភាពកំប្លែង និងធាតុបំបែកច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLCU6e5h6KP3qvBd93zszg0DUJojdd_U8rf2wT6KK67NzMMFZv5gKtYwAFFp3xS_7ZFAdDjxntr0bSFSsW4ETVY6Dv4kEUlpJoW8vWzdXzZmESNJ_iAxjpQChxLWUJke64UKcMI1GvXVp_CWzBBwdxcwFnCboHJ1JOUBKWvlDoqIEhT43YKd4sHqnMsXst/s917/photo_2024-12-17_10-54-01.jpg
៣. Despicable Me 4៖ គឺជាភាពយន្តគំនូរជីវចលដែលទទួលបានជោគជ័យយ៉ាងខ្លាំងបើធៀបនឹងភាពយន្តវគ្គមុនៗ។ នៅវគ្គទី ៤ ខ្សែភាពយន្តគំនូរជីវចលនេះរកចំណូលបានខ្ពស់បំផុតជាមួយប្រាក់ចំណូល ៩៦៩.៥ លានដុល្លារ ក្លាយជាស៊េរីគំនូរជីវចលដ៏កំពូលប្រចាំឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio5rcR16Lt5O37peVZzZPMDa5VdcLi0zmxLw7VoSDRGW7mDBgkWRG47lR8LHVxZ8IiZfBY7GIxpKCll7U-zGk5nziQiJhbmdgsWNH9lEOlSVFW3Jhkj3xWPJWyONB_MOVEwPERGCvRtW8as3om_pdyDscr691jj4We4x4KpfeO9WxRJyuUMbAdDy7mNIzv/s1081/photo_2024-12-17_10-54-06.jpg

៤.Moana 2៖ ខ្សែភាពយន្តនេះត្រូវបានចេញផ្សាយកាលពីចុងខែវិច្ឆិកា ដោយឈរនៅលើកំពូលតារាង Box Office របស់អាមេរិកខាងជើងរយៈពេលបីសប្តាហ៍ជាប់ៗគ្នា។ ជោគជ័យរបស់ Moana វគ្គ 2 កើតចេញពីឥទ្ធិពលនៃវគ្គទីមួយ បង្កើតឱ្យមានទស្សនិកជនជាច្រើនទន្ទឹងរង់ចាំមើលភាគបន្ទាប់។ បច្ចុប្បន្នភាពយន្តល្បីល្បាញនេះរកចំណូលបានរហូតដល់ ៧១៧.៨ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiybZCqZnUiRDd3y5rCvG5mW0jouO6nyuydcYwhTaDTJXFyN0zEruGtud8XryKnGO7aQhhUizdWspMXteti_u8wFTeYtTFGVPmiaMqXWqKR6Iel4ulSrhhPD_WaoCKaUYnf7qpa1-pw2A8hh7lAWJ882DKzMZZQFW4f2sh_mEOai1k3QwItIul7b9ZwN9lr/s1127/photo_2024-12-17_10-54-11.jpg

៥.Dune: Part Two៖ គឺជាភាពយន្តហូលីវូដបែបប្រឌិតវិទ្យាសាស្ត្រ ឈរនៅចំណាត់ថ្នាក់លេខ ៥ លើពិភពលោក ដែលរកចំណូលបានច្រើនបំផុតរហូតដល់ ៧១៤.៤ លានដុល្លារ។ Dune: Part Two ទទួលបានប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ដែលជួយឱ្យ Box Office ហូលីវូដរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK8sLzGQW-pQgw0Fzfo7V6oWnDNuF8ZfAwHuhQubKj1P7GNOs3IhbAYvgwdrLen2apzA_5v_q0uf06BBxYyeHn8wrsv6Yf682yAbAjNJ213wZ3J0hTt6YQCIFBTU-hYe-lPbrpnqhMto1wVxuV2cmib9AyoUzxlvQesJBZbRDHmdKaQ_MbAQ59kvCQ8hy_/s1090/photo_2024-12-17_10-54-15.jpg

ថៃនឹងស្នើសុំឱ្យតុលាការមីយ៉ាន់ម៉ាលើកលែងទោ.ស អ្នកនេសាទខុសច្បាប់៤នាក់របស់ខ្លួន ក្រោមហេតុផលមីយ៉ាន់ម៉ាមានទំនាក់ទំនងល្អជាមួយថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា តុលាការមីយ៉ាន់ម៉ាបានកាត់ក្តីឱ្យអ្នកនេសាទថៃ៤នាក់ ជាប់ពន្ធនា.គារ រយៈពេល៤ឆ្នាំ និងបង់ប្រាក់ពិន័យ ករណីចូលនេសាទក្នុងដែនទឹកមីយ៉ាន់ម៉ាខុសច្បាប់ ។ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃជឿថា មីយ៉ាន់ម៉ានឹងដោះលែងអ្នកនេសាទថៃក្រោយឆ្លងឆ្នាំសកល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2D8c6s1XZtn_XIAJHDjje1ZRXWU2o07AlipFXnJ5f46p_IEy9qm-fQjuAUOk4d7QdOo6s-IAQLInpPHzfXcvBdtr31yaIztOUeKip49ycYrcnNLRhbQfYj_EalrY-CX_E6lxZbxsqgFz5xrlX74S3rNLmneTALb18ec-Q9xuKV7_S6Ce7VKFwqSyr_q3J/s1280/photo_2024-12-17_11-04-36.jpg
ថ្មីៗនេះ នាវាចម្បាំងមីយ៉ាន់ម៉ាបានបាញ់ទូកនេសាទថៃ ព្រមទាំងចាប់ខ្លួនអ្នកនេសាទថៃ និងមីយ៉ាន់ម៉ា សរុប៣១នាក់ នៅបរិវេណកោះយ៉ានឈឿកខាងមីយ៉ាន់ម៉ា ហើយបណ្តាលឱ្យមានអ្នករងរបួស២នាក់ និងស្លាប់ម្នាក់ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា មីយ៉ាន់ម៉ាប្រកាសថា នឹងដោះលែងអ្នកនេសាទថៃ៤នាក់ ក្រោយពីមានការអន្តរាគមន៍ពីក្រសួងការបរទេស និងកងទ័ពជើងគោកថៃជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ប៉ុន្តែមីយ៉ាន់ម៉ាពុំដោះលែងអ្នកនេសាទថៃតាមការស្នើសុំទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVMB2aSFLYKmJX3UPBHu3XOM8A0-jsOSJMMYjjmnnhvkfz6y27RLHt1_0cb_7SWhyphenhyphenSgRFiwR7W4R1UrGgH5iFHpt3TNJ706SoUC9dFW7DTLzDd_HPxbFrcf-0IQzOpxPdHfk4tFpo2fIpBKWL94ALkyIXtRV14_os8Ea31HktEN3XahE45U5yDaPlshw2T/s1280/photo_2024-12-17_11-04-38.jpg

រហូតមកដល់នៅថ្ងៃទី១៦ ខែធ្នូ តុលាការមីយ៉ាន់ម៉ាបានកាត់ក្តីម្ចាស់ទូកនេសាទថៃឱ្យជាប់ពន្ធានាគាររយៈពេល៥ឆ្នាំ ពីបទលួចចូលនេសាទខុសច្បាប់ក្នុងដែនទឹកមីយ៉ាន់ម៉ា និងជាប់ពន្ធនាគារ១ឆ្នាំទៀតពីបទចូលប្រទេសមីយ៉ាន់ម៉ាខុសច្បាប់ ។ ដូច្នេះ ម្ចាស់ទូកនេសាទថៃនឹងជាប់ពន្ធនាគារ៦ឆ្នាំ និងបង់ប្រាក់ពិន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtQZo9P09UKZF-VZTJsvvGSgdHYj8Zd-yJyEJW3OISxOyc1FoOLr0xEGi_7RZ7Yr0Y1bOXcY0RcewKmA1O7evYriWOCKvbsz4IXb_cFTIulRszlmYKASe2GH1Xl2nedk32DNwlbNEb-FSyYHiWVSyMiSgGo2xFfyE9KwdOCM_nZNetEHXUutKPI6-S_Ayh/s735/photo_2024-12-17_11-04-39%20(2).jpg

រីឯអ្នកនេសាទថៃ៣នាក់នឹងជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទចូលនេសាទខុសច្បាប់ ព្រមទាំងជាប់ពន្ធនាគារ១ឆ្នាំទៀតករណីចូលប្រទេសមីយ៉ាន់ម៉ាខុសច្បាប់ ។ ហេតុនេះ អ្នកនេសាទថៃទាំង៣នាក់នឹងជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងបង់ប្រាក់ពិន័យ ។ ស្ថានទូតថៃនៅទីក្រុងយ៉ាំងហ្គន បានព្យាយាមចរចាជាមួយមីយ៉ាន់ម៉ាឱ្យដោះលែងអ្នកនេសាទរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjUFOwmiamXcKfsV_PqYuRVC-AMsV_-sVPrPMT-ozSvveFyiq0nmcoCyyAJoRP6VLMmObfO6Oh9OHT-SyJshyvNlAootlfYbawCZqGD1NH5s1etCJrpTG8qd3l9uMRhxiIIJFQxNSj3Gd8POIw85lZ9fyaDHLLrJacYZmZMLuPROiiwuunChELFad1RW1x/s644/photo_2024-12-17_11-04-39%20(3).jpg

នៅអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ករណីមីយ៉ាន់ម៉ាចាប់អ្នកនេសាទថៃដាក់ពន្ធនាគារថា លោកស្រីទទួលដំណឹងនេះពីលោក ម៉ារីស សាងៀមផុង អនុរដ្ឋមន្ត្រីក្រសួងការបរទេស ។ ការដាក់ពន្ធនាគារនេះធ្វើឡើងតាមនីតិវិធី ប៉ុន្តែយើងបានពិភាក្សារួចហើយពីបញ្ហានេះ ហើយមីយ៉ាន់ម៉ានឹងលើកលែងទោសអ្នកនេសាទថៃក្រោយឆ្លងឆ្នាំសកល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0o5EYVHfkvoubBIkUlY_uCKR9Cskm-bkUvZ2UXargIj0OOsr0m2CYFgOy6R-eWd963lpG2y7N1D0y00lYFoPKP8sCz5eVLkpdi621f1WMh8SDZp_62aeI5G5IbaHgVs7LVpmDfnmlgSDfriO407pwo40_9zai-Vkv7i0vWH2mnydmZ7HUPo2aLM6hx9T/s640/photo_2024-12-17_11-04-39.jpg

ការដាក់ពន្ធនាគារអ្នកនេសាទថៃ គឺមីយ៉ាន់ម៉ាធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមីយ៉ាន់ម៉ាមានទំនាក់ទំនងល្អជាមួយថៃ ។ ហេតុនេះ ថៃអាចស្នើសុំឱ្យមីយ៉ាន់ម៉ាលើកលែងទោសពលរដ្ឋថៃនាពេលឆាប់ៗ ៕

ភ្នែកឡើងបាយ! មន្ទីរពេទ្យមួយនៅភ្នំពេញ មានទទួលពិនិត្យ វះកាត់ និងព្យាបាល ដោយឥតគិតថ្លៃ ដល់ថ្ងៃទី ២០ ខែធ្នូ

0

សេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យព្រះកេតុមាលា ចុះថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជម្រាបជូនថា មន្ទីរពេទ្យមានការទទួលពិនិត្យ វះកាត់ ព្យាបាលជំងឺភ្នែក មិនបង់ប្រាក់ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPtHNszms5_sC1tLfM-h0FXJpnaH_udXVUdqj2DSIdPfcuTwu9cUDxKS8r5hxP0QJJrynXOrPemPSyCAYJszMru4o1AiyZElyBSGKC1G-yXH8sSTuj29rkM6f6pXM1AYsIu_eUumLKB1ANE1iYepEAhruVUpx5KbcSainwXgMmDfolTkHMaR3MXS7WWvLh/s1200/IMG_9799.JPG
យោងតាមលិខិតជូនដំណឹងរបស់មន្ទីរពេទ្យព្រះកេតុមាលាបានគូសបញ្ជាក់ថា៖ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងក្រុមគ្រូពេទ្យឯកទេសភ្នែក មន្ទីរពេទ្យព្រះកេតុមាលា និងក្រុមគ្រូពេទ្យឯកទេសភ្នែក សមាគមន៍ធុរកិច្ចចិនហុងកុង និងម៉ាកាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំកម្មវិធីសប្បុរសធម៌ នៃការវះកាត់ជំងឺភ្នែកឡើងបាយ (Cataract) ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមមូលនិធិសប្បុរសធម៌ប្រជាជនចិន នៃ សាធារណរដ្ឋប្រជាមានិតចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl_SMdFWYVAtLv_Onuu5UrnauJ6h1OGP210Fm3PoY962SgIONd7nsuO1vfYMsP7ROWGirE8CEazUwiOrC_LgApCH9CgaOwNim8x2lRZ0E45-aXE5isM5YS5oUVMuFEXjHvaMgGeydmQHvtzMWgDei_jIyIoNxuYxLYe6EbxEMFXCCJT47xI1q-BIWbR7Xk/s700/image_2024-12-17_10-46-10.png

តាមសេចក្តីន័យដូចបានជម្រាបជូន សូមសាធារណជនទាំងអស់ អញ្ជើញមកទទួលសេវា សុខាភិបាលផ្នែកចក្ខុរោគ នៅមន្ទីរពេទ្យព្រះកេតុមាលា តាមកាលបរិច្ឆេទដូចខាងលើ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៨១៩ ២៤៧។

សូមជម្រាបថា មន្ទីរពេទ្យព្រះកេតុមាលា មានទីតំាងស្ថិតនៅវិថីប្រទេសបារាំងលេខ៤៧ និងតិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgest0VJRMUz8uP8tUeWTEbCaAWJWFwMZtTNCZ311CbIBOmkhgRHd5f5vhIQQq-uimruJ50HfRzHWwMRArEgfztAuhq0zxaxff3bPh5ZAe9xTvRoCwMm_x8r5yju25dIKfx41VZXyHAODtuFAMDUhdIjI6nTJKRS8WkF7nsq70D-4KFP5QxIvKjAisIpO2q/s1280/IMG_9796.JPG

Fan Bingbing លេចមុខរាំរែកជាមួយមហាសេដ្ឋីអាយុ៨៨ឆ្នាំល្បីទាក់ទងនារីជិត២០០នាក់ក្នុងមួយឆ្នាំ

0

រូបថតរបស់តារាសម្តែង Fan Bingbing និងមហាសេដ្ឋីដ៏ល្បីបំផុតរបស់ហុងកុង Cecil Chao កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយថ្មីៗនេះ Fan Bingbing ត្រូវបានគេប្រទះឃើញនៅផ្ទះវីឡាដ៏ប្រណីតរបស់មហាសេដ្ឋីវ័យ ៨៨ឆ្នាំរូបនេះក្នុងទីក្រុងហុងកុងនិងបានរាំរែកជាមួយគ្នាក្រោមដើមណូអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvYg5BRJrD9i1dYZElRGIlOgE5YH_xh5ung1YLR6wXd83A3suhnBLT-jQ7wyyaJ0BzpFrzCsWsyN5sxtRZSbBkeY7oKIq72yTsPnRZ9ahFqTos-CCRWU186OGQ7p0zxq7LOSN-Cx3oDFmB1rfQCakvyT8X7Nat-Pg6dCCzq_XS2tWUVTLHvDn_IeiIbEwe/s2200/image_2024-12-17_09-55-20.png

តាមប្រភពពីគេហទំព័រហុងកុងបានរាយការណ៍ថានៅពេល Fan Bingbing មកដល់កម្មវិធីជប់លៀងនាងបានដើរចាប់ដៃជាមួយមហាសេដ្ឋី Cecil Chao ចូលទៅក្នុងសាលធំនៃផ្ទះវីឡា ដោយអ្នកចូលរួមព្រឹត្តិការណ៍នេះភាគច្រើនសុទ្ធតែជាពាណិជ្ជករ។ អ្វីដែលកាន់តែចាប់អារម្មណ៍គឺនៅពេល Fan Bingbing និងលោក Cecil Chao ចាប់ដៃរាំជាមួយគ្នាក្រោមដើមណូអែល។ រូបភាពទាំងនេះបានធ្វើឱ្យមហាជនមានការចង់ដឹងចង់ដឹងពីទំនាក់ទំនងរវាងតារាសម្ដែងនិងមហាសេដ្ឋីនេះយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថាចុងក្រោយនេះ Fan Bingbing មានសកម្មភាពជាចម្បងនៅក្នុងទីក្រុងហុងកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIujqdwQ5lIuvkcJyf_b9_fbGnXeoUygWB1cxH3hvM4livGNFa0g7xwBUNY-it9UGFOU84LFhB4SRC4VKa2owue_cgSkgv0unYhWgkYfBQh9xkK6TRWmx3H8yOu10D2UeMiD4gmgaJVnsJcHDQXqeXY4l3pSMiNPvgL_t88FRHqNFXCLTLeWtzzD8ED4vt/s2048/image_2024-12-16_14-13-25%20(2).png

តារាសម្តែងវ័យ៤៣ឆ្នាំរូបនេះ បាននិយាយថានៅពេលដែលនាងមកផ្ទះវីឡារបស់លោក Cecil Chao ជាលើកដំបូង នាងបានបញ្ចេញមតិថា នេះគឺជាអចលនទ្រព្យពិសេសដែល «មនុស្សជាច្រើនចង់ទស្សនា»។ ចំណែកឯមហាសេដ្ឋីរូបនេះវិញបានសរសើរ Fan Bingbing ថាជាតារាសម្ដែងដ៏ឆ្នើមមួយរូប ដោយលោកបានឃើញស្នាដៃជាច្រើនរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghvAcFuIcGzK5NWGlr5EgiW34pYfzw1eAdhabSca4_ErVxMietmCEg4Ei2FnRYey55r7OHpPWbDGzVwlrdzaeEK6I8IZkmESZiQ2hSCQCPG9Ad_AFDcGuN5ETkFVZot_ehQ_ZMFK8AEGvl-C1c3Hgnsuu6lDu2RTurA2j09Z32pxOv0JOu7YgAECmZ81ND/s968/image_2024-12-16_13-33-05.png

លោក Cecil Chao គឺជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមានបំផុតនៅហុងកុង។ លោកគឺជាកូនប្រុសទីបីនៃមហាសេដ្ឋី Chao Tong-yea ដែលគេស្គាល់ថាជាស្តេចដឹកជញ្ជូនហុងកុង។ កាលពីមុនលោក Cecil Chao មិនត្រូវបានឪពុករបស់ខ្លួនមើលឃើញខ្លាំងទេ ដោយសារកេរ្តិ៍ឈ្មោះលោកជាអ្នកបោកប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកលោកបានបែកគំនិតដោយខ្លួនឯង ហើយបានកសាងអាណាចក្រផ្ទាល់ខ្លួនយ៉ាងជោគជ័យទៅលើក្រុមស្ថាបត្យកម្ម និងអចលនទ្រព្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6VjD3idxoRww8XF7IAsKCSQFsOqIpj1kEBnWzGa3uhcOSpY-Ac2mubKcajh2zd2S0VtwCrm4gA2kDyNQ133uiAlrwZQAYFmqaKkKeDI8FzK60WQW94OyZr3aHyYbUkEPwhskDLbzRolSoONyXyEhmsq4ceCWaQ9S2Doj4eoAUAJep-AYRpiy4Kc0n01qi/s1080/image_2024-12-16_13-33-05%20(3).png
លោក Cecil Chao មានទ្រព្យសម្បត្តិ និងមានមន្តស្នេហ៍ ហើយត្រូវបានគេរាយការណ៍ថា បានណាត់ជួបនារីៗរាប់ម៉ឺននាក់។ លោកធ្លាប់បាននិយាយថាសុភមង្គលដ៏ធំបំផុតរបស់លោកនៅក្នុងជីវិតគឺស្ថិតនៅលើស្ត្រី។ ជារៀងរាល់ឆ្នាំមហាសេដ្ឋីវ័យ៨៨ឆ្នាំរូបនេះត្រូវបានគេនិយាយថាមានស្ត្រីប្រហែល ១៧២ នាក់ ជួនកាលឃើញស្ត្រីពី ៣ ទៅ ៤ នាក់ក្នុងមួយថ្ងៃ។ ជាលទ្ធផល ប្រព័ន្ធផ្សព្វផ្សាយបានដាក់រហ័សនាមលោកថា «The Ultimate Playboy»។ សូម្បីតែពេលនេះអាយុជិត៩០ឆ្នាំតែលោក Cecil Chao នៅតែបន្តហ៊ុព័ទ្ធដោយដៃគូនារីវ័យក្មេង។ អ្នកជំនួញរូបនេះមិនបានរៀបការទេ ហើយមានកូន៣នាក់ពីនារី ៣នាក់ផ្សេងគ្នា៕